home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មូលហេតុ កូនៗភាគច្រើនស្រលាញ់ម៉ាក់ជាងប៉ាៗ

មូលហេតុ កូនៗភាគច្រើនស្រលាញ់ម៉ាក់ជាងប៉ាៗ

ជឿថា​ករណី​កូន​ស្រលាញ់​ម៉ាក់​ៗ​ជាង​ប៉ាៗ​នេះ គឺ​កើត​ឡើង​លើ​មនុស្ស​ភាគច្រើនក្នុង​សង្គម​គ្រួសារ​ខ្មែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ បាន​បញ្ជាក់​ថា រឿង​នេះ​អាច​ជា​រឿង​ធម្មជាតិ​ព្រោះ​ស្រ្តី​ជា​អ្នក​ផ្ដល់​កំណើត​ឲ្យ​ផង និង​ទង្វើ​ខ្លះ​ៗ​ដែល​ប៉ា​ៗ​មិន​បាន​បំពេញ​តួនាទី​នេះ ទើប​កូន​កាន់តែ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​ម៉ាក់​ៗ។

១- ម៉ាក់​ៗ​នៅ​ក្បែរ​កូន​ច្រើន​ជាង​ប៉ា​ៗ

នៅ​ក្នុង​គ្រួសារ​ណា​ក៏​ដូច​គ្នា ស្ត្រី​តែងតែ​ចំណាយ​ពេល​នៅ​ក្បែរ​កូន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​ទោះ​ជា​មាន​ការងារ​ខាងក្រៅ​ផ្ទះ​ធ្វើ​ក៏​ដោយ។ ស្រ្តី​ភាគច្រើន​ពេល​ត្រឡប់​ពី​ធ្វើការ​វិញ​ភ្លាម រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ គឺ​ចាប់​កូន​មក​ឱប​ថើប ដែល​បុរស​ភាគច្រើន​មិន​បាន​ធ្វើ​ដូចនេះ​ឡើយ​គឺ​បើ​មិន​ចាប់កាន់​ទូរស័ព្ទ មើល​ទូរទស្សន៍ ឬក៏​ទៅ​គេង​លេង​ដែរ។

២- យក​កូន​តាម​ខ្លួន​គ្រប់​ពេល​វេលា

មិន​ថា​មាន​ភារកិច្ច​ត្រូវ​បំពេញ​ទៅ​ណា​នោះ​ទេ ម៉ាក់​ៗ​ជាច្រើន​សុខចិត្ត​បោះចោល ឬ​បើ​គ្មាន​ជម្រើស​គឺ​យក​កូន​ទៅ​តាម​ខ្លួន​តែម្ដង ព្រោះ​តែ​ម៉ាក់​ៗ​​ខ្វល់ខ្វាយ និង​នឹក​រលឹក​កូន​ខ្លាំង។ មនុស្ស​ប្រុស​ផ្ទុយ​ពី​នេះ គឺ​ទៅ​ណា​មក​ណា​មិន​សូវ​មាន​អារម្មណ៍​ខ្វាយខ្វល់​ពី​កូន​ឡើយ ហើយ​បើ​ឧស្សាហ៍​ដើរ​ចោល​កូន​ដោយ​មិន​ខ្វល់ កូន​ក៏​លែង​តាម និង​មិន​ចង់​នៅ​ក្បែរ​តែម្ដង។

អត្ថបទពាក់ព័ន្ធ៖ មានពេលនៅក្បែរកូន គួរតែឆ្លៀតបង្រៀនរឿង ៤ យ៉ាងនេះ

អប់រំកូនHello_គ្រូពេទ្យ

៣- មិន​លួងលោម​កូន

កូន​ត្រូវការ​ឲ្យ​អាណាព្យាបាល​យក​ចិត្ត​ទុកដាក់​ចំពោះ​គេ​ខ្លាំង។ បើ​និយាយ​ពី​ភាព​ផ្អែមល្ហែម​វិញ មនុស្ស​ប្រុស​ចំពោះ​កូន​គឺ​គ្មាន​ទេ ច្រើនតែ​និយាយ​ស្ដី​ឮ​ៗ គំហក ហើយ​មិន​ចេះ​លួងលោម​កូន​ទៀត​ផង។ ខុស​គ្នា​ពី​ម៉ាក់​ៗ​សម្ដី​សំដៅ​ទន់ភ្លន់ ដឹង​ពី​ចិត្ត​កូន​ចង់​បាន​អ្វី ដឹង​ថា​កូន​ចូលចិត្ត​ញ៉ាំ​អ្វី ដឹង​ចង់​លេង​អ្វី ឬ​កូន​កំពុង​មាន​បញ្ហា​អ្វី តែប៉ាៗ​ភាគច្រើន​មិន​ដឹង​ពី​រឿង​នោះ​ឡើយ ហើយ​បើ​កូន​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​អ្វី​មួយ ក៏​មិន​ចេះលួងលោម​ ធ្វើ​ម៉េច​កូន​នឹង​ស្រលាញ់​ខ្លាំង​បាន​ទៅ។

៤- ថែទាំកូន

ពេល​កូន​ឈឺ​មាន​តែ​ម៉ាក់​ៗ​ប៉ុណ្ណោះ​ដែល​លះបង់​កម្លាំង​កាយ​ចិត្ត ហើយ​សុខចិត្ត​មិន​ទៅ​ធ្វើការ​ក៏​មាន ឲ្យតែ​បាន​នៅ​ក្បែរ​មើល​ថែ​កូន​ឲ្យ​ឆាប់​ជា​សះស្បើយ។ ក្រៅ​ពី​ថែ​ទាំ​ម៉ាក់​ៗ​បាន​ប្រឹងប្រែង​ធ្វើ​អាហារ​ឆ្ងាញ់​ៗ​ប្រកបដោយ​ផាសុកភាព ដើម្បី​ឲ្យ​កូន​បាន​ញ៉ាំ។ មួយ​វិញ​ទៀត​ការ​ជូត​សម្អាត​កាកសំណល់ និង​មុជទឹក​ឲ្យ​កូន ក៏​ស្ត្រី​ធ្វើ​មិន​ដែល​រារែក ហើយ​កូន​នៅ​ពេល​ឃើញ​ការ​យក​ចិត្ត​បែប​នេះ រឹតតែ​ស្រលាញ់​ថែម​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 12/09/2019
x