បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

សារជាតិរបស់ក្មេង គ្នាយើងសុទ្ធតែដឹងច្បាស់ហើយ រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេង​ដី​ជា​ដើម ​ចាប់​មិន​ឈ្នះ​ទេ​ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។ ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេង​ដីទេ ព្រោះ​គិត​ថាកខ្វក់​ ប៉ុន្តែការសិក្សា​បែប​វិទ្យាសាស្រ្ត​រកឃើញ​ពីមូលហេតុនាំឲ្យក្មេងៗ​ចូលចិត្តលេងដី (សំដៅលើភក់ប៉ុណ្ណោះ) និង​គុណសម្បត្តិជាច្រើន​ថែមទៀត​ អត្ថបទខាងក្រោយអាចពន្យល់បាន។ ១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវ​គតិ ​មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ភាព​កខ្វក់​ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae ដែលមានសមត្ថ​ភាព​អាចរំញោច​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​កម្រិត​អ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាល ដែលជាផ្នែកមួយនៃ​អ័រម៉ូន​អង់​ឌូហ្វីន (Endorphin) អាចជួយបន្ធូរអារម្មណ៍ រំងាប់អារម្មណ៍ និងជួយឲ្យអារម្មណ៍ធូរស្រាល។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប៉ះពាល់ជាប្រចាំទៅលើបាក់តេរីប្រភេទនេះ អាចជួយក្មេងកាត់បន្ថយ​បញ្ហា​បាក់ទឹក​ចិត្ត និយាយឲ្យខ្លី ជួយឲ្យពួក​គេសប្បាយ​ចិត្ត។ ២- ជួយឲ្យសុខភាពល្អ ក្មេងចូលចិត្តលេងដីភក់ គ្នាយើងភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ​បែរ​ជា​ថា អាច​ជួយ​ឲ្យ​ក្មេង​មានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យ​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​ ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហា​អាលែកហ្ស៊ី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាគួរដឹង ការឆ្លុះអេកូមើលជំងឺបេះដូងពីកំណើតកូនមានប្រយោជន៍ប៉ុនណា?

ធម្មតា មនុស្ស​គ្រប់​រូប​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ច្រើន ក្នុង​នោះ​ដែរ​ទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ក៏​អាច​មាន​បញ្ហា​កើត​ជំងឺ​ពី​កំណើត​ដែរ ទើប​ពេទ្យ​ទាមទារ​ឲ្យ​មាន​ការ​ឆ្លុះ​ពិនិត្យ​រក​មើល​ជំងឺ​ទាំង​នោះ​ ពិសេស​ភាព​មិន​ប្រក្រតី​នៃ​បេះដូង។ ហេតុ​អ្វី​ត្រូវ​ការ​ពិនិត្យ​រក​មើល​ជំងឺ​បេះ​ដូង​ពី​កំណើត? តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​រក​មើល​ភាព​មិន​ប្រក្រតី​នៃ​បេះ​ដូង អាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ក្នុង​ចន្លោះ​ពេល​១៨-​២២សប្ដាហ៍​ នៃ​គភ៌ ដែល​ភាគ​រយ​នៃ​ការ​រក​ឃើញ​មាន​ពី ​៨០-៩០​%​។ ការ​ធ្វើ​អេកូ​បេះ​ដូង​ទារក​ក្រោយ​កើត ជា​វិធី​ស្វែង​រក​លក្ខណៈ​ទូទៅ គឺ​ជា​វិធីសាស្ត្រ​ល្អ​ដែល​មាន​លទ្ធផល​ខ្ពស់ ក្នុង​ការ​រក​ឃើញ​ជំងឺ​បេះ​ដូង​ពី​កំណើត និង​អាច​ព្យាបាល​ឲ្យ​ទារក​បាន​ទាន់​ពេល​ទាន់​វេលា។ ម៉្យាងវិញទៀត ការធ្វើអេកូមើល​បេះដូងទារកជាវិធីសាស្ត្រងាយ និងមិនមានការឈឺចាប់ ប៉ុន្តែ​តម្រូវ​ឲ្យប្រើពេលវេលា និងគ្រូពេទ្យជំនាញមានបទពិសោធន៍ច្បាស់លាស់។ ក្នុង​ចំណោម​ជំងឺ​ដែល​មាន​ពី​កំណើត ភាព​មិន​ប្រក្រតី​របស់​បេះដូង គឺ​ជា​ជំងឺ​សម្បូរ​ជាង​គេ ដែល​មាន​អត្រា​ប្រហែល ១%​នៅ​លើ​ពិភពលោក​នេះ។ ភាព​មិន​ប្រក្រតី​របស់​បេះ​ដូង ចែក​ចេញ​ជា​២ប្រភេទ​គឺ ប្រភេទ​ស្រាល និង​ប្រភេទ​ធ្ងន់ធ្ងរ៖ ករណី​ស្រាល៖ មិន​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​របស់​ទារក និង​កុមារ​ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ខ្លះ​អាច​វិវត្ត​ទៅ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង ឬ​បន្ទាប់​ពី​​វះ​កាត់។ ករណី​ធ្ងន់ធ្ងរ៖ អាច​បណ្ដាល​ឲ្យ​ខ្សោយ​បេះ​ដូង និង​បាត់​បង់​ជីវិត ប៉ុន្តែ​អាច​ជួយ​ព្យាបាល​បាន​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ នា​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា។ ប្រសិនក្រុមគ្រូពេទ្យរកឃើញថា ទារកមានបញ្ហាបេះដូងពីកំណើតករណីស្រាល ពេទ្យអាចតាមដានមើលបន្តក្នុងរយៈពេលពី១-៦ខែ ទៅតាម​សភាពជាក់ស្ដែង។ ចំណែក​ករណីធ្ងន់ធ្ងរ គឺត្រូវព្យាបាល​ដោយការប្រើថ្នាំ ឬដោយការវះកាត់។ មន្ទីរពេទ្យ កាល់​ម៉ែត បញ្ជាក់​ថា ការ​រក​មើល​ជំងឺ​បេះ​ដូង​ពី​កំណើត ដោយ​វិធីសាស្ត្រ​អេកូ​បេះ​ដូង​លើ​ទារក និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​គឺ​ជា​ការ​ចាំ​បាច់​បំផុត។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺធ្មេញចំពេលយប់ អាចសាកតិចនិកទាំងនេះបាន

រឿងឈឺធ្មេញមួយ កុំថាឡើយក្មេងសូម្បីតែយើងធំហើយ​ក៏ខ្លាចដែរ ពិសេសឈឺពេលយប់តែម្តង។ បញ្ហាឈឺធ្មេញ គឺចៀសមិនផុតទេ ពិសេសកូនៗ ពេលខ្លះបើឈឺជំនួសបានម៉ាក់ប៉ាសុខចិត្តទទួលកុំឲ្យកូនយំ កម្សត់ បនេះ។ កុំធ្វើដូចពិបាកពេក គ្មានប៉ាម៉ាក់ណាអាចឈឺជំនួស អូនៗបានទេ ប៉ុន្តែប៉ាម៉ាក់អាចជួយអូនៗបានដោយគ្រាន់តែចេះតិចនិកងាយៗទាំងនេះ។ ១- វិធីដោះស្រាយអាការៈឈឺធ្មេញជំហានដំបូងចំពោះក្មេងៗ បើសិនជាអូនៗមានបញ្ហាឈឺធ្មេញ ពិសេសនៅពេលយប់ ក្នុងផ្ទះអត់មានថ្នាំ ប៉ាម៉ាក់​អាចសាកល្បងវិធីរំងាប់ការឈឺចាប់បែបធម្មជាតិបាន ដោយប្រើអំបិលជា និង​ទឹកក្តៅ។ ទោះយ៉ាងណា វិធីនេះអាចប្រើបានលុះត្រាតែអូនៗធំគ្រប់គ្រាន់ចេះបៀម និងខ្ពុរទឹកចេញមកក្រៅប៉ុណ្ណោះ។ បើតាម​ការណែនាំពីទន្តពេទ្យអាមេរិក (American Academy of Pediatric Dentistry) ប៉ាម៉ាក់ អាចឲ្យអូនៗបៀមទឹកក្តៅឧណ្ហៗ លាយជាមួយអំបិល ដើម្បីជួយកាត់បន្ថយអាការៈរលាកក្នុងមាត់ ដែលជាមូលហេតុបង្កឲ្យឈឺធ្មេញ។ ប៉ាម៉ាក់អាចប្រើអំបិលមួយស្លាបព្រាបាយលាយជាមួយទឹកមួយកូនកែវជ័រ ហើយឲ្យអូនៗបៀមខ្ពុរក្នុងមាត់ រង់ចាំមួយសន្ទុះ នៅពេលអូនៗមានអារម្មណ៍ស្ពឹកលែងសូវឈឺចាប់ចាំខ្ជាក់ចោល។ បើវិធីនេះនៅតែមិនបានផល ប៉ាម៉ាក់​អាចសាកបិទប៉ុងត្រជាក់នៅថ្ពាល់ខាងក្រៅ កន្លែងដែលធ្មេញខាងក្នុងកំពុងឈឺ ដើម្បីកាត់បន្ថយសម្ពាធហើមក្នុងមាត់ជួយឲ្យអាការៈឈឺធ្មេញធូរស្រាលបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ជំហានបន្ទាប់​គឺប្រើថ្នាំបំបាត់ការឈឺចាប់ ថ្នាំបំបាត់ការឈឺចាប់ដែលអាចប្រើបានដោយមិនចាប់បាច់វេជ្ជបញ្ជា គួរតែមាននៅក្នុងផ្ទះជាស្រេច។ ឲ្យថ្នាំប្រឆាំងការរលាកក្នុងមាត់ទៅកូន ដោយកម្រិតថ្នាំអាស្រ័យទៅតាមអាយុ (សាកសួរឱសថការី ឬអាចមើលនៅលើប្រអប់ថ្នាំពីការណែនាំ)។ ជាការល្អ គួរតែឲ្យថ្នាំប្រភេទស៊ីរ៉ូមទៅក្មេង ព្រោះថ្មាំគ្រាប់ខ្លះដែលត្រូវទំពារនាំឲ្យ​ក្មេង​ពិបាកលេប។ កាន់តែពិសេសមួយទៀត ប្រេងកូឡា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើបញ្ចុកថ្នាំកូនត្រូវប្រយ័ត្នរឿងទាំងនេះ ក្រែងមានបញ្ហាដល់កូន

កូន​នៅ​តូច ប្រព័ន្ធ​ការពារ​រាងកាយ​នៅ​ខ្សោយ អាច​ប្រឈម​នឹង​ការ​វាយ​លុយ​ពី​ពពួក​បាក់តេរី វីរុស ឬ​មេរោគ​ផ្សេងៗ ទៅ​ជា​ឈឺ​នេះ ឈឺ​នោះ។ ពេល​កូន​ឈឺ ចៀស​មិន​រួច​ពី​ការ​ប្រើ​ថ្នាំ ឬបញ្ចុកថ្នាំកូន​ទេ តែ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ជំងឺ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ ឱសថការី គីម កាណែល បាន​ផ្តល់​តិចនិក​ខ្លះ​ៗក្នុងការឲ្យកូនញ៉ាំថ្នាំ ដែលម៉ាក់ប៉ាគ្រប់រូបគួរដឹង៖ ១. ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​​បញ្ចុះ​កម្តៅ ថ្នាំ​វីតាមីន  ម៉ាក់ប៉ា​អាច​ទិញ​តាម​ឱសថ​ស្ថាន​មក​ឲ្យ​កូន​ញ៉ាំ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ គ្រាន់​តែ​ធ្វើ​តាម​ណែនាំ និង​ផ្តល់​ទៅ​តាម​កម្រិត​ថ្នាំដែល​មានការណែនាំ​ក្នុង​ប្រអប់ ឬ​សំបក​ថ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែចំពោះ​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត ចាំបាច់​ត្រូវ​តែ​​មាន​​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ ជា​ពិសេស​​ពពួក​​ថ្នាំផ្សះ​ ដែល​ម៉ាក់ប៉ា​អាច​ផ្តល់​ឲ្យ​កូន​បាន ទៅ​តាម​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ។ ២. កុំ​បញ្ឈប់​ផ្តល់​ថ្នាំ​ឲ្យ​កូន ទោះ​អាការៈ​ធូរ​ស្បើយ រាល់​ថ្នាំ​ដែល​ចេញ​វេជ្ជ​បញ្ជា​ដោយ​គ្រូពេទ្យ ​ត្រូវ​ប្រើ​ឲ្យ​​គ្រប់​​តាម​​ចំនួន​ និង​​រយៈពេល​​ដែល​​គ្រូពេទ្យកំណត់។ ប៉ុន្តែក្រោយ​ពេល​អាការៈ​កូន​ធូរ​ស្បើយ​ពី​ជំងឺ​ហើយ​ គួបផ្សំ​នឹង​ក្មេង​មិន​ចង់​ញ៉ាំ​ថ្នាំ​ផង ម៉ាក់ប៉ា​មួយ​ចំនួន​តែង​តែ​បញ្ឈប់​ការ​ផ្តល់​ថ្នាំ​ឲ្យ​កូន។ "ឧទាហរណ៍​ចំពោះ​ថ្នាំផ្សះដែល ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​អាអូន​លេប​ថ្នាំ​៥​ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ អាការៈជំងឺ​ក៏​បាត់ អ៊ីចឹង​គាត់​​ឲ្យ​កូនឈប់​លេប​ថ្នាំ​ហ្នឹង ដោយ​គិត​ថា កូន​ជា​ហើយ មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ"។ ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​រយៈ​ពេល ២-៣ដំបូង គឺ​មិន​គ្រប់​គ្រាន់​ឡើយ​​ក្នុង​ការ​សម្លាប់​មេរោគបង្កជំងឺឲ្យអស់ ហើយ​មេរោគ​ដែល​នៅ​​សំងំ​​ អាច​​នឹង​​នៅរស់​ហើយ​នៅ​ពេល​ខាង​មុខ​វា​នឹង​​អាចស៊ាំ​​ជាមួយ​​ថ្នាំ​​ផ្សះ​ ដូច​នេះហើយ ទាល់តែ​ប្រើ​ថ្នាំ​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា ទើប​អាចធានាក្នុងសម្លាប់​មេរោគ​បាន។ ៣. ត្រូវ​បញ្ចុក​កូន​ម្តង​ទៀត បើ​ក្អួត​លើស​ពី​៥០% បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងក៏អាចកើតទឹកនោមផ្អែមដែរ បើញ៉ាំអាហារទាំងនេះ (វីដេអូ)

ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ប្រភេទ គឺ​ប្រភេទទី ១ ប្រភេទ​ទី ២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។ តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងៗក៏អាច​មាន​បញ្ហាផ្លូវចិត្តដែរ ប៉ាម៉ាក់​ត្រូវ​ចេះសំគាល់មើលចំណុចទាំងនេះ

ក្មេងៗលូតលាស់តាមដំណាក់កាលផ្សេងៗគ្នា ហើយក្នុងដំណាក់កាល​នីមួយៗនឹងធ្វើឱ្យពួកគេផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍។ យ៉ាងណាមិញ មិនមែនគ្រប់អ្វីដែលកូនៗតូច​របស់​យើង​ធ្វើសុទ្ធតែរាប់ថាមកពីដំណាក់កាលនៃការលូតលាស់នោះទេ។ អាកប្បកិរិយាមិនល្អមួយចំនួនរបស់​កូន​អាច​បង្ហាញថាពួកគេមានបញ្ហាផ្លូវអារម្មណ៍។ ជាលទ្ធផល ប៉ា​ម៉ាក់​គួរតែ​កត់​ចំណាំនូវសញ្ញាទូទៅដែលយើង​អាច​សំគាល់ពី​បញ្ហាទាំងនេះចំពោះកូនៗដើម្បីជួយកូន​តាមវិធីដ៏ត្រឹមត្រូវ។ អត្ថបទពាក់ព័ន្ធ៖  មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ វ័យកូនចេះដើរ រពឹសខ្លាំង ធ្វើម៉េចកុំឲ្យងាយឆ្លងមេរោគ? ១- អារម្មណ៍ប្រែប្រួលរយៈពេលយូរ មនុស្ស​យើង​គ្រប់គ្នាអាចមានអារម្មណ៍ប្រែប្រួល។ សូម្បីតែស្ត្រីដែលពេញវ័យហើយក៏អាចនឹងពិបាកដោយសារតែអារម្មណ៍ប្រែប្រួលពេលមករដូវម្ដងៗដែរ។ ទោះជាយ៉ាងណា ករណីរបស់ក្មេងៗឬកូនតូចរបស់​យើង​ ប្រសិនបើមានអារម្មណ៍ប្រែប្រួលរហូត​ដល់​២សប្តាហ៍ និងចេះតែនិយាយពីនេះពីនោះ អាចបញ្ជាក់ឱ្យឃើញថាកូន​អាច​មានបញ្ហាផ្លូវចិត្តហើយ។ ២- ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃអាកប្បកិរិយា ការមានះរឹងរូសខ្លាំង ឬប្រឆាំងខ្លាំងក្លានឹង​ម៉ាក់ប៉ា​ក៏​អាចជាសញ្ញាថាក្មេងមានបញ្ហាផ្លូវចិត្ត។ ការដែលកូន​យើង​ចង់វាយ ឬធ្វើឱ្យអ្នកដ៏ឈឺចាប់ ឬវាយធ្វើបាបសត្វក៏ជាសញ្ញាអាសន្នដែលប៉ាម៉ាក់​ត្រូវតែប្រញាប់ទៅពិភាក្សាជាមួយអ្នកឯកទេសផ្លូវចិត្តភ្លាមៗដែរ។ ៣- ការផ្លាស់ប្តូរនៃរូបរាងកាយ នេះជាការកំណត់សំគាល់ដ៏ស្រួលមួយ។ ការស្រកទម្ងន់ ឬឡើងទម្ងន់​លឿនៗ នោះប្រហែលជាមិនមែនមកកូន​ចម្រើន​វ័យ​កាន់​តែ​ធំឈាន​ដល់​វ័យ​គ្រប់ការ​នោះទេ ប៉ុន្តែអាចជាបញ្ហាផ្លូវចិត្តមិននឹងនក៏ថាបាន។ ការស្រកទម្ងន់អាចនឹងបណ្តាលមកពីការខ្សោយប្រព័ន្ធរំលាយអាហារដែលកើតមានចំពោះក្មេងដែលមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំង ឬម្យ៉ាងទៀត ការឡើងទម្ងន់អាចធ្វើឱ្យក្មេងមានអារម្មណ៍ខ្ជិល និងធុញថប់ជាមួយជីវិតរស់នៅរបស់ពួកគេ ហើយមានតែញំុារហូតដើម្បីបំពេញក្រពះរបស់ពួកគេ។ លើសពីនេះទៅទៀតការផ្លាស់ប្តូររាងកាយខ្លាំងក៏អាចជាប់ទាក់ទិននឹងការប្រើប្រាស់ថ្នាំ និងជាតិអាកុលផងដែរ។ ប្រសិនបើយើង​ជា​ប៉ាម៉ាក់​មានប្រវត្តិប្រើប្រាស់ថ្នាំ ឬជាតិអាកុល នោះកូន​យើង​ក៏​ងាយនឹងបង្កើតទម្លាប់ទៅខាងនឹងដែរ។ ៤- ការបរាជ័យក្នុងការផ្ចង់អារម្មណ៍ ក្មេងៗភាគច្រើនធ្វើអ្វីមួយដោយខ្លាំងក្លាហើយយកចិត្តទុកដាក់បានតែមួយឆាវប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើកូនពិបាកសូម្បីការងារដ៏តូចមួយក៏មិនអាចយកចិត្តទុកដាក់បាន នោះកូនអាចនឹងមានជំងឺវិបត្តិអាកប្បកិរិយា⁣ ។ ការណ៍នេះកើតមានពេលដែលគំនិតរបស់ក្មេងពេញដោយការគិតថាខ្លាចខុស អាម៉ាស់ និងការស្លាប់។ ដំណាក់កាលនេះជាការគ្រោះថ្នាក់បំផុតសម្រាប់​ក្មេងព្រោះថាពួកគេអាចនឹងរកវិធីធ្វើអត្តឃាតជាមធ្យោបាយចុងក្រោយរបស់គេ។ ប៉ាម៉ាក់​អាចកត់សំគាល់សញ្ញាទាំងនេះ​ដោយពិនិត្យមើលអាកប្បកិរិយាប្រចាំថ្ងៃរបស់កូន​ ឬលទ្ធផលនៃការសិក្សារបស់កូន។ ៥- ការខ្លាច និងការថប់បារម្ភ ក្មេងៗតែងតែងាយនឹងទទួលការឈឺចាប់។ ក្មេងៗ​អាចងាយនឹងខ្លាចសូម្បីតែរឿងនិយាយលេង រឿងកំប្លែង ឬភ័យជាមួយនឹងរឿងនិទានមុនចូលគេងដែលប៉ាម៉ាក់​បាន​និយាយឱ្យស្តាប់។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន

កូន​តូច​ចូលចិត្ត​លេង​របស់របរ​ក្មេង​លេង ហើយប៉ាម៉ាក់​មួយ​ចំនួន​តែង​បារម្ភ​ថា​ការ​លេង​របស់របរ​ក្មេង​លេង​ច្រើន​អាច​មិន​ល្អ​សម្រាប់​កូន​តូច។ ប៉ុន្តែ​របស់របរ​ក្មេង​លេង​ភាគច្រើន​ផ្ដល់​ឱកាសឲ្យ​ក្មេង​បានស្វែងយល់ និង​រៀន​អ្វី​ថ្មីៗ ប្រសិន​ជា​ប៉ាម៉ាក់​ជ្រើស​រើស​ប្រភេទ​របស់របរ​ក្មេង​លេង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​អាយុ​របស់​កូន​តូច។ ១. កូន​តូច​អាយុ​ក្រោម​មួយ​ឆ្នាំ អំឡុង​ពេល​នេះ​កូន​តូច​មាន​ភាព​ចង់​ដឹង​ចង់​ឃើញនូវ​​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គេ។ ដូចនេះ​រាល់​ទម្រង់​​ រូបរាង ពណ៌ រសជាតិ និង​សំឡេង​សុទ្ធតែ​ជា​បទពិសោធន៍​នៃ​ការ​រៀន​របស់​កូន​តូច។ ការ​ឲ្យ​របស់របរ​ក្មេង​លេង​ដែល​មាន​សុវត្ថិភាព​ដល់​កូន​តូច​អាច​រំញោច​ដល់​ការ​ដឹង​របស់​ពួកគេ។ ជាពិសេស​របស់របរ​ក្មេង​លេង​មាន​សំឡេង​ ឬ​ចម្រៀង​គឺ​សុទ្ធ​តែ​ជា​របស់របរ​ដែល​កូន​តូច​ចូលចិត្ត។ រីឯ​របស់របរ​ក្មេង​លេង​មាន​ពណ៌​ផ្សេងៗ​គ្នា​ជួយ​រំញោច​ដល់​គំហើញ​របស់​កូន​តូច។ នៅ​ពេល​កូន​តូច​ធំ​ឡើង ពួកគេ​អាច​ប្រើ​របស់របរ​ក្មេង​លេង​ទាំង​នេះ​ដើម្បី​ស្វែងរក​ពី​ទំនាក់ទំនង​រវាង​ហេតុ​ និងផល​ ហើយ​របស់របរ​ក្មេង​លេង​ដូចជា​ប្រដាប់ប្រដា​សាងសង់​ជា​រូប​ផ្សេងៗ​ក៏​អាច​​ជួយ​ដល់​ការ​ធ្វើ​ចលនា​សាច់ដុំ​ក៏​ដូចជា​ជួយ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ តាម​កាយវិកា​ដៃបាន​​កាន់​តែ​ប្រសើរ។ របស់របរ​ក្មេង​លេង​សម្រាប់​កូន​តូច​អាយុ​ក្រោយ​មួយ​ឆ្នាំ​មាន​ដូចជា​តុក្កតា​ទន់ៗ សៀវភៅ​មាន​រូប ប្រដាប់​លេង​ដែល​មាន​សំឡេង ប្រដាប់​សង់​រូប និង​កូន​បាល់​ទន់​ៗជាដើម។ ២. កូន​តូច​អាយុ​ចាប់​ពី​១​ដល់​៣​ឆ្នាំ កូន​តូច​ស្ថិត​ក្នុង​ចន្លោះ​អាយុ​នេះ​អាច​លេង​របស់របរ​បាន​ច្រើន​ប្រភេទ​ជាង​កាល​ពី​ពួកគេ​នៅ​តូច។ របស់​របរ​លេង​ដូចជា​ប្រដាប់​​សង់​រូប​ផ្សេងៗ​ដែល​ពួកគេ​លេង​ពី​តូច​អាច​នឹង​ផ្តល់​ចំណេះដឹង​ថ្មីៗ​ដល់​ពួកគេ ប៉ុន្តែអូនៗ​ត្រូវការ​របស់​លេង​ឲ្យ​ត្រូវ​តាម​អាយុដែរ។ ការ​ឲ្យ​កូនតូច​ចន្លោះ​អាយុ​នេះ​លេង​របស់របរ​លេង​ដូចជា​ការ​រៀប​ប្រដាប់​លេង​ឲ្យត្រូវ​​ទៅ​តាម​ទៅ​រូបរាង​អាច​បង្រៀន​​ឲ្យ​កូន​តូច​ដឹង​ពី​ភាព​ខុស​គ្នា និង​ភាព​ស្រដៀង​គ្នា​របស់​វត្ថុ​ផ្សេងៗ និង​ផ្តល់​ឱកាស​ដល់​ប៉ាម៉ាក់​ដើម្បី​បង្រៀន​កូន​តូច​ពី​ឈ្មោះ​ទម្រង់​ និង​វត្ថុ​ផ្សេងៗ។ ចំណែក​ឯ​ប្រដាប់​សង់​រូប​អាច​ជួយ​ឲ្យ​កូន​តូច​ស្វែងយល់ពី​ពណ៌​ផ្សេងៗ និង​ភាព​សមគ្នា​ក៏ដូចជា​អភិវឌ្ឍ​ដល់​ការ​ធ្វើ​ចលនា​សាច់ដុំ​របស់អូនៗ​ដែរ។ ប៉ាម៉ាក់​អាច​ឲ្យ​របស់របរ​ក្មេង​លេង​ដល់​កូន​តូច​មាន​ដូចជា​ល្បែង​ប្រាជ្ញា ប្រដាប់​សង់​រូប ល្បែង​បែងចែក​តាម​ពណ៌ ទំហំ និង​រូបរាង តុក្កតា គ្រឿង​ជិះ​សម្រាប់​កូន​តូច ខ្មៅដៃ​ពណ៌ ឧបករណ៍​ភ្លេង និង​សៀវភៅ​មាន​រូប​ប៉ុន្តែ​លម្អិត​ជាង​មុន​ជាដើម។ ៣. កូនតូច​មុន​ចូល​សាលា នៅ​ពេល​កូនតូច​ដល់​អាយុ​ត្រៀម​ចូល​សាលា​ នេះ​ជា​ពេល​ដែល​កូនតូច​ត្រូវ​រៀន​ពី​អក្សរ លេខ និង​ជំនាញ​ភាសា​ដូចជា​ការ​ស្តាប់ និង​ការ​និយាយ។ របស់របរ​ក្មេង​លេង​ជា​ច្រើន​អាច​ជួយ​ជំរុញ​ដល់​ការ​រៀន​សូត្រ​របស់​កូន​តូច​បាន​រួមមាន​ល្បែង​ប្រាជ្ញា​សម្រាប់​អក្ខរក្រម។ នេះ​អាច​ជា​ការ​ចាប់ផ្ដើម​ណែនាំ​ទៅ​លើ​អ្វី​ដែល​អូនតូចៗ​ត្រូវ​រៀន​នៅ​សាលា។ ចំណែក​អូនៗ​ដែល​កំពុង​រៀន​នៅ​សាលា​ របស់របរ​ក្មេង​លេង​អាច​ជួយ​ឲ្យ​បំពេញ​បន្ថែម​ការ​រៀន​របស់អូនៗ។ នេះ​អាច​ឲ្យ​ឱកាស​អូនៗ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​រៀន​ដោយ​សប្បាយ​រីករាយ​ ហើយ​ក៏​ជួយ​បង្កើន​ការ​ចងចាំ​របស់​ពួកគេ​ដែរ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាគួរដឹង កត្តាទាំងនេះបណ្តាលឲ្យកូនតូចៗរលាកខួរក្បាល

យើង​ដឹង​ហើយ ក្មេងៗ​ឧស្សាហ៍​ឈឺ​ណាស់  ហើយ​ពេល​ខ្លះមិន​ត្រឹម​តែឈឺ​ជំងឺ​ត្រឹម​ផ្ដា​សាយ ក្អក ក្ដៅ​ខ្លួនស្រាល​ៗ​​ប៉ុណ្ណោះ​ទេ កូន​តូច​ៗ​នឹង​អាច​ប្រឈម​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត ​ដូចជាជំងឺ​រលាក​ខួរក្បាល​ជាដើម។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ក្មេង​ដែល​កើត​មាន​ជំងឺ​រលាក​ខួរ​ក្បាល​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​ដូចជា៖ – ចាក់​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់ – ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ខ្វះ​អាហារូបត្ថម្ភ – កង្វះ​អនាម័យ ឆ្លង​ពពួកវីរុស ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ទៀត​ថា ក្មេងៗ​ណា​កើត​ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជី​វិត ហើយ​ក្រោយ​ពី​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ហើយ វា​អាច​បណ្តាល​ឲ្យ​ក្មេង​ទៅ​ជាពិការ​អវយវៈ ពិការ​ប្រាជ្ញា ហើយ​អាច​ឈាន​ទៅ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​​ទៀត​ផង។ លោក​វេជ្ជ​បណ្ឌិត​ថា ក្មេង​ដែល​មាន​កើត​បញ្ហា​រលាក​ខួរក្បាល​នេះ តែង​ចេញ​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ស្រាល​ៗ​ធម្មតា​ដែរ ក្នុង​នោះ​មាន​ដូចជា ឈឺ​ក្បាល ក្ដៅខ្លួន ចង់​ក្អួត ប៉ុន្តែ​ក្នុង​ករណី​ដែល​កូន​បង្ហាញ​អាការៈមិនស្រួលខ្លួន មិនឆ្លើយតប មិនសូវលេងដូចធម្មតា មើលទៅអស់កម្លាំង ឬ​កូន​ឧស្សាហ៍​ត្អូញ​ថា​ឈឺ​ក្បាល ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។ អត្ថបទពាក់ព័ន្ធ៖ កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? ​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក? ខែក្តៅ អូនតូចៗ​ងាយ​នឹង​រលាក​ទង​សួត​ ម៉ាក់ប៉ា​ត្រូវ​ដឹងពី​រោគសញ្ញា​និង​វិធីការពារ មក​ដឹងលម្អិត​ពី​រោគសញ្ញា​​ជំងឺ​រលាកស្រោមខួរ​លើ​កូន​ក្មេង វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់ខ្លួនមាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត ក្រោយ​ដោះ​ស្រោម​ដៃ និង​ស្រោម​ជើង​ចេញ។ បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ លោក​ក៏​ធ្លាប់​បាន​ជួប​មក​ច្រើន​ហើយ ដោយ​មាន​ទាំង​ឆាត​មក​សុំ​ការ​ណែនាំ និង​នាំ​កូន​ទៅ​ដល់​គ្លីនិក​តែ​ម្ដង។ វេជ្ជបណ្ឌិត​រូប​នោះ បាន​បន្ត​ទៀត​ថា រឿង​បែក​ញើស​នោះ​ត្រជាក់ ឬ​បែក​ញើស​នោះ អត់​មាន​បញ្ហា​អ្វី​ចំពោះ​កូន​នោះ​ទេ។ បញ្ហា​ត្រជាក់ ឬ​បែក​ញើស​បាត​ដៃ​ជើង​របស់​កូន កើត​ឡើង​អំឡុង​ពី​ចាប់​កើត រហូត​ដល់ ៦ ខែ​ដែល​ជា​ពេល​ទារក​ត្រូវ​បាន​ពាក់​ស្រោម​ដៃ​ជើង​ជាប់ ហើយ​ពេល​ដោះ​ចេញ រាងកាយ​មិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ខាងក្រៅ​ប៉ុណ្ណោះ។ លោក​បន្ថែម​ទៀត​ថា ពេល​ខ្លះ​អាកាសធាតុ​ក្ដៅ​ពេល ក៏​ជា​មូលហេតុ​ដែរ ដូចនេះ​ត្រូវ​រក្សា​សីតុណ្ហភាព​កន្លែង​កូន​​រស់នៅ​ឲ្យ​មាន​ភាព​សម​ល្មម ឬ​បើ​ក្ដៅ​ខ្លាំង និង​នៅតែ​ចង់​ឲ្យ​កូន​ពាក់ ត្រូវ​រក​ស្រោម​ជើង​ស្រោម​ដៃ​ណា​ស្ដើង​ៗ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ប៉ុន្តែ​ប្រសិនបើ​កូន​បែក​ញើស​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់៖ បាត់បង់​ចំណង់​អាហារ ឬ​បៅ ទល់​លាមក ឬ​រាក គ្រុន កង្វះជាតិស្ករ នោម​ញឹកញាប់ ញើស​ស្អិត។ អត្ថបទពាក់ព័ន្ធ៖ ហេតុផល ម៉ាក់ប៉ាមិនគួរឲ្យក្មេងៗផឹកកាហ្វេ កូនមៀមក្បាលដោះជ័រ និងដៃ មួ  យណាល្អជាង? ៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ កូនតូចអាយុប៉ុណ្ណោះ ទោះក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅពេទ្យដែរ រោគសញ្ញា និងមូលហេតុនាំឲ្យក្មេងស្លេកស្លាំង ទៅជាខ្វះគ្រាប់ឈាមក្រហម កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់? ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ? ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទារកកើតមកទម្ងន់ប៉ុន្មាន ទើបហៅថាគ្រប់គីឡូ?

ម៉ាក់ប៉ា​គ្រប់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា កាល​ណា​ទារក​កើត​មក​គឺ​ត្រូវ​គិត​ទៅ​តាម​គីឡូ​ដែល​បាន​កំណត់​តាម​ស្តង់​ដារ ព្រោះ​វា​អាច​ជួយ​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​របស់​ក្មេង ប៉ុន្តែ​មានដឹងអត់ថា ទារកមានគីឡូប៉ុន្មាន​បាន​គិត​ថា​គ្រប់​តាម​ស្តង់​ដារ។ បើ​តាម​ការផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជាទូទៅ គីឡូ​ស្តង់​ដារ​របស់​ទារក​គឺ​ទម្ងន់​ចាប់​ពី ២,៥គីឡូ (២.៥០០ក្រាម) ឡើង​ទៅ ហើយ​កាលណា​​ទារក​កើត​មក​មាន​គីឡូ​តិច​ជាង ​២,៥គីឡូ​ គឺ​ទម្ងន់កូន​មិន​ត្រូវ​តាម​ស្តង់​ដារ​ទេ។ ម្យ៉ាង​វិញ​ទៀត បើ​ទារក​កើត​មក​មាន​ទម្ងន់​តិច​ជាង ១.៥០០ក្រាម ឬ ១.០០០ក្រាម គឺ​ទារក​នោះ​អាច​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ទារក​កើត​មក​មិន​គ្រប់​គីឡូ​ខ្លាំង​អាច​មាន​សភាព​ខ្សោយ​តាំង​ពី​ក្នុង​ពោះ ហើយ​អាច​មាន​ចង្វាក់​បេះ​ដូង​ខ្សោយ កើត​មក​សន្លប់ ឬ​អាច​ឈាន​ដល់​ស្លាប់​ក្នុង​ពោះក្នុង​ករណី​ដែល​ធ្ងន់​ធ្ងរ។ មិនតែ​ប៉ុណ្ណោះ ទារក​មិនគ្រប់គីឡូអាច​ប្រឈម​នឹង​វិបត្តិជា​ច្រើន​ដូច​ជា៖ – ការ​រំលាយ​អាហារ​មិនល្អ ​ធ្វើ​ឲ្យ​ទារក​កាន់​តែ​ខ្សោយ ​មិន​ងាយ​ឡើង​ទម្ងន់ – ចុះ​កម្តៅ​ក្នុង​ខ្លួន​ខ្លាំង – ចុះ​ជាតិ​ស្ករ – ចុះ​ជាតិ​កាល់​ស្យូម – ​ងាយ​ឡើង​លឿង។ល។ ដូច​នេះ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បញ្ជាក់​ឲ្យ​ស្រ្តី​ពពោះ​ទាំង​អស់​ដែល​មាន​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​គីឡូ​តិច គួរ​ទៅ​ធ្វើ​ការ​តាម​ដាន​សុខភាព​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ និង​មាន​បទ​ពិសោធន៍​ខ្ពស់ ដើម្បី​ថែទាំ​សុខភាព​កូន​ឲ្យ​បាន​កាន់​តែ​ដិត​ដល់​ថែម​ទៀត។ អត្ថបទពាក់ព័ន្ធ៖ កូនតូចមិនឡើងគីឡូ ឬទម្ងន់មិនគ្រប់ស្តង់ដារ ប៉ះពាល់ដល់ខួរក្បាលអត់? ទារកស្រកគីឡូក្រោយកើត គួរឲ្យបារម្ភអត់ ហើយពេលណាឡើងវិញ? ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ ម៉េច​បាន​ទារក​បៅ ញ៉ាំច្រើនប៉ុនណា នៅមិន​ឡើង​គីឡូទៀត? ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ