នៅរដូវភ្លៀងបែបនេះ កុមារតូចៗដែលមានប្រព័ន្ធភាពស៊ាំនៅខ្សោយ ងាយប្រឈមនឹងជំងឺផ្សេងៗណាស់ ជាពិសេសបញ្ហារាករូស នៅពេលដែលកូនញ៉ាំទឹកមិនស្អាត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ជំងឺរាករូសអាចបង្កឡើងមកពីវីរុស ឬបាក់តេរី ឬការញ៉ាំអាហារ ក៏ដូចជាញ៉ាំទឹកមិនស្អាត។ ហានិភ័យធំបំផុតនៃជំងឺរាករូស គឺជាការបាត់បង់ជាតិទឹកពីក្នុងរាងកាយ។
ពេលណាដែលត្រូវនាំកូនទៅមន្ទីរពេទ្យ?
ក្នុងករណីដែលកូនតូចមិនបានធូរស្បើយក្នុងរយៈពេល៤៨ម៉ោង មិនបៅ ឬញ៉ាំអាហារ ឬមានរោគសញ្ញាដូចខាងក្រោម ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
- ឈឺពោះធ្ងន់ធ្ងរ
- រាកញឹកញាប់ ឬរាកមានឈាម
- បាត់បង់ជាតិទឹកខ្លាំង
- ក្តៅខ្លួនលើសពី៣៨អង្សា។























