បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ទម្លាប់កូនមានវិន័យតាំងពីតូច មាន​ផល​ល្អ​ទៅ​ថ្ងៃ​ក្រោយច្រើន

គ្មាន​ក្មេង​ណា​ដែល​ចូលចិត្ត​ឲ្យ​ឪពុក​ម្ដាយ​តឹងរ៉ឹង​ដាក់​ខ្លួន​ទេ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គេ​ទម្លាប់​រស់​នៅ ដោយ​ហាត់ពត់លត់ដំ តាំង​ពី​ក្មេង ទៅ​តាម​គន្លង ដែល​យើងដៅ។ បើ​ម៉ាក់ប៉ា​មាន​វិន័យ និង​លក្ខខណ្ឌ​ជាមួយ​កូនៗ ហើយ​ជា​ការ​ល្អ ប៉ុន្តែ​បើ​មិន​ទាន់​មាន​វិញ គួរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​កំណត់ របៀប​បង្ហាត់បង្រៀន​កូន​ដោយ​វិធី​ណា​ទើប​ជា​ការ​ល្អ។ "Hello គ្រូពេទ្យ” សូម​លើក​យក​ចំណុចវិជ្ជមាន​មួយ​ចំនួន តាមរយៈ​ការ​ដាក់​កំហិត ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដែល​យើង​គួរ​ពិចារណា​ដូច​ខាងក្រោម។ ១- រៀនពូកែ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ភាគ​ច្រើន​ក្មេង​ដែល​រៀន​ពូកែ និង​បន្ត​ការ​សិក្សា​បាន​ខ្ពស់​ ជា​ក្មេង​ដែល​មាន​ម៉ាក់ប៉ាមាន​វិន័យ​ខ្ជាប់ខ្ជួន​ក្នុង​ការ​អប់រំ​ពួកគេ។ ទម្លាប់ និង​ការ​ព្រម​ទទួល​យក​វិន័យ​មក​គោរព​តាំង​ពី​ក្មេង ជា​ចំណែក​ធំ​មួយ ធ្វើ​ឲ្យ​គេ​ខំ​ប្រឹង​រៀន​ រហូត​ជា​សិស្ស​ពូកែ ឬ​កាន់​តែ​ពូកែ។ ២- ទំនុកចិត្តលើខ្លួនឯង ការ​តម្រែតម្រង់​កូនចៅ ឲ្យ​រស់​នៅ​ក្រោម​ទំនួល​ខុសត្រូវ និង​មាន​ហេតុផល រាល់​ការ​សម្រេច​ចិត្ត ឬ​បំពេញ​ការងារ​អ្វី​មួយ កូនៗ​តែងតែ​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់ (ប៉ុន្តែ​មិន​អំនួត)។ រាល់​ការ​ខិតខំ​ប្រឹងប្រែង ចេះ​វាយតម្លៃ​លើ​ស្ថាន​ភាព មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើ​ឲ្យ​គេ​ជោគជ័យ​លើ​កិច្ចការ មិន​ថា​តូចធំ​ទៅ​ថ្ងៃ​ក្រោយ។ ទោះជា​កូន មាន​ទម្លាប់ រៀន​ផ្ដល់​ក្ដី​សង្ឃឹម និង​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក៏ដោយ យើង​ជាម៉ាក់ប៉ា​ត្រូវ​តែ​នៅ​ក្បែរ ចាំ​ប្រឹក្សា ឲ្យ​យោបល់ ឬ​លើក​ទឹក​ចិត្ត​កូន ទើប​គេ​មិន​ងាយ​ចុះ​ចាញ់​ភាព​លំបាក​ទាំង​ឡាយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ

ម្ដាយ​ឪពុក​ណា​មិន​ស្រឡាញ់​កូន? ប៉ុន្តែ​ប្ដីប្រពន្ធ ទើប​មាន​កូន​ថ្មីថ្មោង ស្រឡាញ់​ ថ្នាក់​ថ្នម បណ្ដែត​បណ្ដោយ​តាម​ចិត្ត​គេ​ច្រើន​ពេក រហូត​បាន​ចិត្ត ឬ​ហៅ​ថា ទម្រើស។ គេ​តែង​និយាយ​ថា ស្រឡាញ់​កុំ​ឲ្យ​ដឹង​ចិត្ត ទើប​កូន​ខ្លាច មិន​ចេះ​តែ​ទារ​តាម​ហ៊ាន ឬ​ធ្វើ​តាម​ចង់។ បញ្ហា​នេះ ប្រហែល​សំខាន់ ដែល​ប៉ាម៉ាក់​មាន​កូន​តូចៗ ពូកែ​ងរង៉ក់ គួរ​ស្វែងយល់ ដើម្បី​ទប់ទល់​ជាមួយ​លោក​កូន។ ពិចារណា​ប៉ុន្មាន​ចំណុច​នេះ ជាមួយ "Helloគ្រូពេទ្យ" ទាំង​អស់​គ្នា៖ ១- វិន័យ៖ ទម្លាប់​បង្កើត​វិន័យ ដើម្បី​ណែនាំ​កូន ជា​រឿង​ល្អ​មែន​ទែន ដែល​ឪពុក​ម្ដាយ​គ្រប់រូប​គួរ​មាន ឬ​បង្កើត​ជា​ស្ទីល​សម្រាប់​ខ្លួន​ឯង។ បង្កើត​ហើយ​ត្រូវ​តែ​អនុវត្ត ទោះ​បី​ជា​ពេល​ខ្លះ​គេ(កូន) មិន​សប្បាយ​ចិត្ត យំ ងរង៉ក់​ក៏​ដោយ ក៏​មិន​គួររំលង​ច្បាប់​ទម្លាប់​ដែរ។ កូន​អាច​មាន​អារម្មណ៍​ អត់​សប្បាយ​ចិត្ត តែ​ដំបូងៗ ប៉ុន្តែ​ទម្លាប់​យូរ​បន្តិច​ទៅ គេ​អាច​ខ្លាច​យើង​ជា​ឪពុក​ម្ដាយ ហើយ​ព្យាយាម​ឲ្យ​កូន​យល់​ពី​មូលហេតុ និង​ការ​សន្យា​ជាមួយ​យើង។ ឧទាហរណ៍ ប្រសិន​ជា​យើង​ចង់​ឲ្យ​នំ​តែ​មួយ​ទៅ​កូន អ្នក​គួរ​និយាយ​ថា "​កូន​អាច​ញ៉ាំ​នំ​តែ​មួយ​ទេ​ណា៎ កុំ​សុំ​ម៉ាក់​មួយ​ទៀត​ យើង​បាន​សន្យា​គ្នា​ហើយ​ៗ​ណា"។ ឬ បើ​កូនទារ​ទូរសព្ទ មើល​វីដេអូ មើល​យ៉ូធូប ឬ​លេង​ហ្គេម​អី​ជា​ដើម យើង​គួរ​បញ្ជាក់​ជាមួយ​គេ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ ២ប្រភេទ​ល្អ ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អូនៗ

ឲ្យ​តែ​ឮ​ពាក្យ​ថា​បាក់តេរីគ្នា​យើង​ច្បាស់​ជា​នាំ​គ្នា​ភិត​ភ័យ ខ្លាច​ឆ្លង​រាល​ដាល​ប៉ះពាល់​សុខភាព និង​រាង​កាយ ប៉ុន្តែ​ថ្ងៃ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​បាក់តេរី ២ ប្រភេទ​ឲ្យ​គ្នា​យើង​បាន​ស្គាល់ នោះ​គឺ Prebiotics និង Probiotics។ គ្រប់​បាក់តេរី មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំនួយ​រាងកាយ​មនុស្ស ជា​ពិសេស​អូន​តូចៗ។ កុំ​ឲ្យ​ឆ្ងល់​ច្រើន អាន​អត្ថបទ​នេះ​​នឹង​ដឹង​ហើយ។ ១- តើ Prebiotics និង Probiotics ជាអ្វី? Probiotics ជា​បាក់តេរី​ល្អ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស ឯ Prebiotics ទម្រង់​ពិសេស​មួយ​នៃ​កាបូអ៊ីដ្រាត ជា​អាហារ​សម្រាប់ Probiotics។ ហេតុ​នេះ​បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Reading ចក្រភព​អង់គ្លេស ធ្វើ​ឡើង​តាម​រយៈ​បែងចែក​បុរស ៨ នាក់ជា ២ ក្រុម ដោយ​ចែក​របប​អាហារ​ជា​ពពួក Probiotics ទៅ​ក្រុម​ទី១​ និង​របប​អាហារ Prebiotics ទៅ​ក្រុម​ទី២ និង​ពិនិត្យ​លាមក​​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​មើល​ការ​ផ្លាស់​ប្ដូរ​នៃ​ចំនួន​បាក់តេរី​ល្អ។ ជា​លទ្ធផល​រក​ឃើញ​ថា ក្រុមទី២​ដែលញ៉ាំរបប​អាហារ​ពពួក Prebiotics សម្បូរ​ទៅ​ដោយ​បាក់តេរី​ល្អ​ច្រើន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់​ឲ្យ​កូន​ចេះ​ទទួល​ខុស​ត្រូវខ្ពស់ គួរចាប់​ផ្តើម​ពី​ចំណុច​ទាំង​នេះ​

លើ​លោក ​គ្មាន​ប៉ា​ម៉ាក់​ណា​មិន​ចង់​ឲ្យ​កូន​ល្អ​ទេ ប៉ុន្តែ​ជួន​កាល​កូន​អាច​ប្រកប​តាម​គន្លង​ធម៌ មិន​តាម​គន្លង ពិសេស​ធំ​ឡើង​មិន​ចុះ​ចំណោម​គេ​ក្នុង​សង្គម កាន់​តែ​គួរ​ឲ្យ​ប៉ាម៉ាក់​បារម្ភ​ខ្លាំង​ទៀត។ ចង់​ឲ្យ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ស្ដាប់​ការ​ទូន្មាន ដើរ​ត្រង់​ផ្លូវ និង មាន​ទំនួល​ខុស​ត្រូវ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​មួយ​ចំនួន​ប៉ាម៉ាក់​អាច​យក​អនុវត្ត​បាន។ ១- ឲ្យតម្លៃលើការទទួលខុសត្រូវ ទំនួល​ខុស​ត្រូវ​មិន​ត្រឹម​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណឹង​​ទេ មាន​កត្តា​សំខាន់​ច្រើន​ទៀត​ដើម្បី​បំពេញ​​ន័យ​ ដូចជា ឲ្យ​អ្នក​ដទៃ​អាច​ពឹងពាក់​បាន​ពេល​មាន​បញ្ហា គោរព​ពាក្យ​សន្យា ប្ដេជ្ញា​និង​តស៊ូ​ចំពោះ​ទង្វើ​ខ្លួន ទទួល​យក​ការ​សរសើរ ចេះ​ទទួល​ស្គាល់​កំហុស​ខ្លួន ផ្ដល់​ប្រយោជន៍​ដល់​គ្រួសារ​និង​សង្គម។ ទំនួល​ខុស​ត្រូវ​ជា​គន្លឹះ​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា និង​ការងារ ជា​មូលហេតុ​ប៉ាម៉ាក់​ទាំង​អស់​ត្រូវ​បង្រៀន​កូន​​ឲ្យ​យល់​ពី​រឿង​នេះ។ ២- វិធីបង្រៀនកូនពីទំនួលខុសត្រូវ - ផ្តើមពីកូននៅតូច៖ កុំ​ចាំ​ទាល់​តែ​ធំ​ទើប​បង្រៀន ត្រូវ​ឲ្យ​កូនៗ​ស្គាល់​អ្វី​ជា​ការ​ទទួល​ខុស​ត្រូវ​នៅ​ពេល​អូនៗ​ចេះ​ដើរ​ភ្លាម។ បើ​កាល​នៅ​តូច​កូន​​មិន​ដឹង​ពី​រឿង​នេះ​សោះ ដល់​ពេល​ធំ​ឡើង​​ប្រាកដ​ជា​ពិបាក​បង្រៀន​ថែម​មួយ​កម្រិត​ទៀត។ - បង្រៀនកូនឲ្យចេះជួយការងារ៖ កុំ​ទម្រើស​កូន​មិន​ឲ្យ​ធ្វើ​ការងារ​ផ្ទះ​អី គួរ​ហៅ​កូនៗ​ជួយ​អ្វី​អាច​ធ្វើ​បាន ​ទោះ​បី​ជាយឺត​ ឬ​រលាក់រលែក​ក៏​ដោយ។ ប៉ាម៉ាក់គួរ​ចំណាយ​ពេល​ជាមួយ​កូន​ៗ​​ឲ្យ​គេ​យក​ពេល​វេលា​ទាំង​នោះ​ធ្វើ​ជា​មេរៀន​បង្រៀន​ទៅ​ថ្ងៃ​មុខ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- បង្ហាញរបៀបធ្វើការងារ អ្វី​ត្រូវ​ធ្វើ​ជំហាន​ដំបូង ​ប្រាប់​របៀប​ធ្វើអ្វី​មួយ​ទៅ​កូន​ជាមុន​សិន។ បើ​កូនៗ​ចង់​បាន​អី​ញ៉ាំ (ផ្លែឈើ) យើង​ត្រូវ​ប្រាប់​ពី​កន្លែង​ទុក​ដាក់​ ​និង​របៀប​លាង​សម្អាត​មុន​ញ៉ាំ។ បើ​ឃើញ​កូន​បោះ​ខោ​អាវ​ប្រឡាក់​ចោល​លើ​ឥដ្ឋ ​ត្រូវ​ប្រាប់​ឲ្យ​ចេះ​យក​ទៅ​ដាក់​នៅ​កន្លែង​បោក​ត្រឹមត្រូវ ពិសេស​ដាក់​ការងារ​ឲ្យ​ត្រូវ​នឹង​អាយុ​របស់​កូន​ឲ្យ​រៀន​ធ្វើ​បន្តិច​ម្តងៗ។ ៤- សរសើរកូន ក្មេងតូចៗតែងចូលចិត្តចង់ធ្វើកិច្ចការជាមួយប៉ាម៉ាក់ ឬបងៗ ប៉ុន្តែតែងចាត់ទុកការងារប្រៀបដូចជាល្បែងកម្សាន្ត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនខ្លាច ហើយ​ភ្ញាក់កណ្ដាលយប់ធ្វើម៉េច?

ក្មេងៗ​អាច​មាន​បញ្ហា​សុខភាព​ច្រើន តាំង​ពី​តូច ឈឺ​នេះ ឈឺ​នោះ ឥតស្រាក។ បញ្ហា​មួយ​ក្នុង​នោះ ហើយ​ឪពុក​ម្ដាយ​បញ្ឈរ​ភ្នែក​មិន​សូវ​ខាន​ គឺ​ កូន​ភ្ញាក់​កណ្ដាល​យប់។ បើ​អូនអូន​ឧស្សាហ៍​ភ្ញាក់​កណ្ដាល​យប់​ហើយ​ចង់​មក​គេង​លើគ្រែប៉ាប៉ា​និង​ម៉ាក់​ម៉ាក់ ចម្ងល់​ច្បាស់​ជា​កើតមាន​ថា​ហេតុ​អ្វី? បើ​ចឹង តោះ​មក​ដោះ​ស្រាយ​ចម្ងល់​ទាំង​នេះ​ជា​មួយ​ “Hello គ្រូពេទ្យ" ​ទាំង​អស់​គ្នា។ ១- កត្តាអ្វីខ្លះនាំក្មេងភ្ញាក់កណ្តាលយប់? អ្នក​ជំនាញ​ធ្លាប់​បញ្ជាក់​ថា ​ភ្ញាក់​ពេល​យប់​គឺ​ជា​ផ្នែក​មួយ​នៃ​វដ្ត​ដំណេក​ដែល​មនុស្ស​គ្រប់គ្នា​ទាំង​ក្មេង​ទាំង​ចាស់​តែង​ជួប​ប្រទះ។ ប៉ុន្តែ​គេង​លក់​ស្កប់ស្កល់​នឹង​អាច​គេង​ទៅ​វិញ​បាន​ដោយ​គ្មាន​បញ្ហា​​អ្វី​ឡើយ ប៉ុន្តែ​ករណី​នេះ​សម្រាប់​ក្មេងៗ​អាច​ពិបាក​បន្តិច ពិសេស​នៅ​ចន្លោះ​អាយុ​ ៣-​៦​ ឆ្នាំ ​ដោយ​ភាគ​ច្រើន​តែង​រត់​ប៉ាម៉ាក់​ឲ្យ​ជួយ​ព្រោះ​យល់​សប្ដិ​មិន​ល្អ។ បើ​អូនអូន​សុំ​ទៅ​គេង​ជាមួយ​ម៉ាក់ម៉ាក់ និង​ប៉ាប៉ា មាន​ន័យ​ថា​ពួក​គេ​កំពុង​ត្រូវ​ការ​អ្នក​ថ្នាក់​ថ្នម​ដើម្បី​អាច​គេង​លក់​វិញ។ មួយ​វិញ​ទៀត​បើ​អូនអូន​ជា​ក្មេង​ពូកែ​ខ្លាច​នេះ​ខ្លាច​នោះ​ដូច​ជា​រឿង​ខ្មោច​ព្រាយ​បិសាច ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អូនអូន​កាន់តែ​ពិបាក​ដេក​លក់​វិញ​ណាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ប្រើវិធីអីជួយអូនអូនក្នុងរឿងនេះ? មាន​វិធី​សាស្ត្រ​ជា​ច្រើន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដូចជា៖ - ជំនួយពេលចូលគេង៖ ក្មេង​ខ្លះ​អាច​មាន​បញ្ហា​ចំពោះ​រឿង​នេះ​ដោយ​សារ​តែ​គ្មាន​ភាព​កក់ក្ដៅ ឬ​ជំនួយ​ពី​ម៉ាក់ប៉ា ព្រោះ​គេ​អាច​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ពេល​ភ្ញាក់​ម្តងៗ។ អ្វី​អាច​ជួយ​បាន​គឺ​មាន​ដូច​ជា​តុក្កតា ក្បាល​ដោះ ឬចាក់​ចម្រៀង​តិចៗ​ជា​ការ​បំពេ។ តែ​ដំបូង​អាច​ពិបាក​បន្តិច​ហើយ។ -បង្កើតទម្លាប់ឲ្យទៀង៖ ព្យាយាម​ឲ្យ​អាអូនចូល​គេ​តាម​ម៉ោង​កំណត់​ជា​ប្រចាំ ឬ​បញ្ចេញ​អាការៈ​ស្រឡាញ់​ថ្នាក់ថ្នម គេ​ ដូច​ជា ថើប​កូន ឬ​និទាន​រឿង​ឲ្យស្ដាប់​មុន​ចូល​គេង​ជាដើម។ [embed-health-tool-child-growth-chart] -ឲ្យកូនគេងជាមួយម្តងម្កាល៖ បំបែក​កូន​ឲ្យ​គេ​ទម្លាប់​រស់នៅ​បែប​ឯករាជ្យ អាច​ជា​រឿង​ល្អ តែ​មិន​គួរ​ទុក​គេ​ចោល​រហូត មិន​ខ្វល់​នោះ​ទេ។ យូរៗ​ម្ដង យើង​ជា​ឪពុកម្ដាយ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់ចង់ឲ្យកូនធំឡើងមានចរិតល្អ​ សាកវិធីសាស្ត្រ ៥ យ៉ាងនេះ

ចាស់ៗ​តែង​ថា ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ពាក្យ​នេះ​ពិត​ជា​ត្រឹម​ត្រូវ រឿង​ប្រដៅ​បង្ហាត់​បង្រៀន​កូន​ចៅ​ ក៏​ដូច​គ្នា។ គ្រួសារ​នីមួយៗ​មាន​វិធី​បង្រៀន​កូនៗ​ខុស​គ្នាៗ ប៉ាម៉ាក់​ខ្លះ​សប្បាយ​ចិត្ត​ពេល​អូនៗស្តាប់​សម្តី និង​ដំបូន្មាន ខ្លះ​ទៀត​មិន​សប្បាយ​ចិត្ត​សោះ ពិបាក​បង្រៀន​អី​ពិបាកខូច​នោះ​ខូច។ ១- ពាក្យគួរប្រើនិងមិនគួរពេលបង្រៀនអូនៗ? យើង​មិន​គួរ​ប្រើ​ពាក្យ​ "កុំ" ឬ "ទេ" លើ​អូនៗ​ទេ ​ក្នុង​ករណី​ខ្លះ​លើក​លែង​តែ​វា​ជា​រឿង​ធំ​ដុំ។ និយាយ​ពាក្យ​នេះ​ដដែល​ៗ​​ធ្វើ​ឲ្យ​ក្មេងៗ​រៀន​ត្រាប់​តាម កូន​យើង​នឹង​ប្រើ​ពាក្យ​ទាំង​នេះ​មក​កាន់​យើង​វិញ​ដោយ​មិន​ដឹង​ខ្លួន។ គួរ​​ពន្យល់​អូនៗ​តាម​វិធីងាយ​យល់ ដូច "​អូន​កុំ​កាន់​កាំបិត ប្រយ័ត្ន​មុត" បែប​នេះ​ងាយ​ស្រួល​យល់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ភាសាគួរនិយាយទៅកាន់ក្មេងៗ ការ​ប្រើ​ភាសា​បែប​មនុស្ស​ពេញវ័យ​បង្រៀន​អូនៗ ធ្វើ​ឲ្យ​អូនៗ​អាច​ទទួល​បាន​ពាក្យ​ថ្មី​បន្ថែម។ ប្រើ​ពាក្យ​ថ្មីៗ​ច្រើន អាច​ឲ្យ​កូនៗ​ស្គាល់​ពាក្យ​ថ្មី និង​ឆ្លើយ​តប​រហ័ស​ជាង​មុន ​អាច​ជួយ​ក្មេង​អភិវឌ្ឍ​ខួរ​ក្បាល​ផង​ដែរ។ បើ​ទោះ​អូនៗ​មិន​ទាន់​ចេះ​និយាយ វិធី​នេះ​នឹង​ដឹក​នាំ​គេ​ឲ្យ​រៀន​និយាយ​បាន​លឿន​ដូច​គ្នា។ [embed-health-tool-child-growth-chart] ៣- សាកល្បងឈប់ប្រើខោទឹកនោម ប៉ាម៉ាក់​មាន​បទ​ពិសោធភាគ​ច្រើន តែង​ណែនាំ​ឲ្យ​អូនៗ​ឈប់​ប្រើ​ខោ​ទឹក​នោម ដោយ​បង្រៀន​ឲ្យ​គេ​ចេះ​ប្រើ​កន្ថោរ​ជំនួស​វិញ។ វិធី​នេះ​មាន​ប្រសិទ្ធ​ភាព ​ព្រោះ​អូនៗ​អ្នក​អាច​រៀន​ដឹង​ពី​អារម្មណ៍​បាន​លឿន ​ចេះ​ប្រាស្រ័យ​ទាក់ទង និង​គ្រប់​គ្រង​ខ្លួន​បាន​ល្អ។ អាច​នឹង​លំបាក​ពេល​ដំបូង​ ប៉ុន្តែ​នឹង​ងាយ​ស្រួល​នៅ​ពេល​ក្រោយ។ ៤- អូនៗចូលចិត្តខាំ ក្មេងៗ​ខ្លះ​ខូច​តាំង​ពី​កំណើត​ មាន​ការ​អី​តិច​ខាំ​នេះ​ខាំ​នោះ ជា​ទម្លាប់​អាក្រក់ តែ​មាន​ករណី​ខ្លះ​ដោយសារ​រមាស់​ធ្មេញ ឬ​ធ្មេញ​កំពុង​ដុះ តែ​អូនៗ​ខ្លះ​វិញ​ខាំ​ ព្រោះ​ចង់​បញ្ចេញ​កំហឹង។ គ្នា​យើង​ត្រូវ​ពន្យល់​ថា ​វា​មិន​ល្អ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រើ​ថ្នាំ​ផ្សះ​ផ្ដេសផ្ដាស អាច​គ្រោះ​ថ្នាក់​ដល់ក្មេងៗ

រត់​ទៅ​ទិញ ឬ​ប្រើ​ថ្នាំ​ខ្លួន​ឯង ​ព្យាបាល ឬ​បំបាត់​ការ​ឈឺចាប់​ដល់​កូន​ គឺ​ភាគ​ច្រើន​ស្ទើរ​គ្រប់​ឪពុកម្ដាយ​សុទ្ធ​តែ​ធ្វើ​បែប​នេះ។ ការ​យល់​ច្រឡំ​ធំ​មួយ គឺ​ឲ្យ​តែ​ឈឺ ដឹង​តែ​ដាក់​ថ្នាំ​ផ្សះ ប៉ុន្តែ​ត្រូវ​ដឹង​ថា​​ថ្នាំ​ផ្សះ​មិន​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ​ទេ។ ការ​ប្រើ​​ថ្នាំ​ផ្សះ​លើស​ចំនួន​កម្រិត​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​។ អាច​ស្វែងយល់​ពី​ការ​ប្រើ​ថ្នាំផ្សះជាមួយ “Hello គ្រូពេទ្យ” ដើម្បី​ព្យាបាល​អូនអូន។ ១- គ្រប់ជំងឺមិនមែនសុទ្ធតែត្រូវការថ្នាំផ្សះ ត្រូវ​ដឹង​ថា ​ថ្នាំ​ផ្សះ​​ជា​ឱសថ​ព្យាបាល​ការ​ចម្លង​រោគ​ដោយ​សារ​បាក់តេរី។ មាន​ន័យ​ថា ​មិនមែន​គ្រប់​ជំងឺ​សុទ្ធ​តែ​ចម្លង​ដោយ​បាក់តេរី​ឡើយ មាន​ជំងឺ​ផ្សេង​ជា​ច្រើន​បង្ក​ដោយ​មេរោគ​ផ្សិត ឬ​​វីរុស​ដែល​មិន​តម្រូវ​​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ ជា​ពិសេស​ការ​ប្រើ​​ថ្នាំ​ផ្សះ​លើស​កម្រិត​អាច​សម្លាប់​បាក់តេរី​ល្អ​នៅ​ក្នុង​ខ្លួន (Microbiome) ឬ​ទាំង​បាក់តេរី ផ្សិត និង​វីរុស ​រស់នៅ​ក្នុង​កោសិកា​ការពារ​ខ្លួន​យើង​ទៀត​ផង។ ​រឿង​ចាំ​បាច់​បំផុត​ គឺប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តម្រូវ​ការ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ហានិភ័យ បើប្រើថ្នាំផ្សះលើសកម្រិត - ថ្នាំ​ផ្សះ​ត្រូវ​ក្រុម​គ្រូពេទ្យ​ជំនាញ​អះអាងថា អាច​បង្ក​ជំងឺ​រាកធ្ងន់ធ្ងរ​ចំពោះ​កុមារ។ ក្មេងៗ​ភាគ​ច្រើន​កើត​ផ្ដាសាយ​បង្ក​ដោយ​សារ​​តែ​វីរុស ដូច្នេះ​ប្រើ​ថ្នាំ​ផ្សះ​​ព្យាបាល​មិន​បាន​ផល​អ្វី​នោះ​ទេ ​ក្រៅ​ពី​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ផ្សេង​ទៀត។ ការ​សិក្សា​រក​ឃើញ​ថា​សឹង​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​ថ្នាំ​ផ្សះដែល​ប្រើលើ​​ក្មេងដែល​​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​ និង​ក្មេងៗ​មាន​ជំងឺផ្ដាសាយ​ធម្មតា។ [embed-health-tool-bmi] - ក្នុង​ពោះវៀន​​មនុស្ស​មាន​បាក់តេរី​ជា​ច្រើន​ប្រភេទ​ប្រហែល​១លាន​កោដិ​ ហើយ​ការ​ប្រើ​ថ្នាំ​ផ្សះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​បាក់តេរី​ទាំង​នោះ។ ក្នុង​ចំណោម​នោះ​ដែរ​បាក់តេរី​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់ តែ​ខ្លួន​យើង​មាន​តុល្យភាព​មួយ​រវាង​ពោះ​វៀន​និង​បាក់តេរី។ បាក់តេរី​ល្អជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​និង​ការ​រំលាយ​អាហារ ជា​លទ្ធផល​ការ​ប្រើ​ថ្នាំ​ផ្សះ​ហួស​កម្រិត​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ក៏​ពិត​មែន​តែ​ក៏​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​បាក់​តេរី​ល្អ​ផ្សេង​ទៀត​មាន​តួនាទី​ការពារ​ប្រពន្ធ័​ភាពស៊ាំ​ផង​ដែរ។ - អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ​ថ្នាំ​ផ្សះ​ធ្វើឲ្យ​បាក់តេរី​ល្អ​ទៅ​ជា​អាក្រក់​បាន។ បាក់តេរី​បាន​វិវត្ត​ខ្លួន​ពី​ការ​ពារ​រាង​កាយ​ទៅ​ជា​បំផ្លាញ​វិញ ​ក្រោម​ដំណើរ​ការ​បញ្ជូន​ហ្សែន ដោយ​តាម​ធម្មតា​បាក់តេរី​ទាំង​នោះ​មិន​ត្រូវ​ការ​បំបែក​ខ្លួនដើម្បី​ឆ្លង​កាត់​ហ្សែន​ការពារ​ពី​ថ្នាំ​ផ្សះ​នោះ​ទេ ពួក​វា​គ្រាន់​តែ​បញ្ជូន​សារ​ទៅ​កាន់​បាក់តេរី​ផ្សេង​តាមរយៈ​ហ្សែន​ទាំង​នោះ​ដូច​សិស្ស​បោះ​ព្រុយយ៉ុង​ឲ្យ​គ្នា​អ៊ីចឹង​ដែរ។ - ការប្រើ​ប្រាស់​ហួស​កម្រិត​អាច​ធ្វើ​ឲ្យ​រាក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់

ក្មេង​មិនខូច ក៏មិនគួរ​ឲ្យ​ក្នាញ់​ដែរ តែ​បើ​ខូច​ពេក ម៉ាក់ប៉ា​ច្បាស់​ជា​ល្វីង​មុខ​មិនខាន ប្រាប់​ឆ្វេង​ទៅ​ស្តាំ រពឹស​នោះ​រពឹស ចាប់​មិន​ជាប់។ ម៉ាក់ប៉ា​ណាខ្លះ​កំពុង​មានអូនៗ​ក្បាល​ខូច​បែបនេះ? ១- ម៉េចអូនៗមិនស្តាប់សម្តី? ធម្មតាទេ ពេលអូនៗ​ចាប់ផ្តើម​ចង់​ធ្វើតាម​ទំនើង​ចិត្ត អូនៗ​ច្បាស់​ជា​ធ្វើ​មិនឮ ធ្វើ​មិន​ដឹង និយាយរួម​មិន​ចង់​ធ្វើតាម​តែ​ម្តង។ បើស្ថិត​ក្នុង​វ័យ​ចន្លោះពី ២-៣ ឆ្នាំ ជា​ពេល​ចង់​ស្វែង​យល់​ពិភព​ជុំវិញ​ខ្លួន ចង់ដឹង​ពី​ប្រតិកម្ម​អ្នក​ដទៃ​ចំពោះ​ទង្វើអូនៗ។ បើអូនៗ​មិន​ស្តាប់​យើង មិនមែន​មាន​ន័យ​មិន​គោរពទេ គ្រាន់តែ​អូនៗ​ចង់​ដឹង​មាន​អ្វី​កើត​ឡើង បើគេ​មិន​ស្តាប់​បង្គាប់។ នេះ​បញ្ជាក់​ថា អូនៗ​កំពុង​រៀន​ស្វែង​រក​ឯករាជ្យ​សម្រាប់​ខ្លួន​ឯង។ ម៉ាក់ប៉ា បើ​ថ្ងៃមួយ​ឃើញ​អូនៗ​ធ្វើជា​មិនឮ ឬ​មិន​ស្តាប់​បង្គាប់ កុំស្តី​បន្ទោស​អូនៗ​ខ្លាំងពេក។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប៉ាម៉ាក់គួរធ្វើបែបណា?  -ណែនាំ​ងាយៗ​ស្រួល​យល់៖ និយាយ ឬ​ប្រាប់​ឲ្យអូនៗ ត្រូវ​និយាយ​ឲ្យស្រួល​ស្តាប់​ងាយ​យល់ ព្រោះ​បើ​អូនៗ​មិន​យល់​ការងារ ច្បាស់ជា​មិនព្រម​ធ្វើ​ដាច់ខាត។ គួរ​និយាយ​មួយៗ​ងាយយល់។ ឧទាហរណ៍ "កូន​ជួយដាក់​មួកប៉ាៗ​លើតុវិញ​ផង" ល្អជាង​និយាយ "អូនៗ​ជួយរៀបចំ​មួក​កន្លែង​ដើម​ផង" ព្រោះ​បើមិន​យល់ អូនៗ​ច្បាស់​ជាធុញ មិន​ចង់​ធ្វើ។ ដើម្បី​ដឹងថា​អូនៗ​យល់ពី​អ្វី​យើង​និយាយ គួរឲ្យ​អូនៗ​និយាយ​តាម​សម្តី​យើង​ឡើង​វិញ។ [embed-health-tool-due-date] -យល់ពីអារម្មណ៍៖ បើអូនៗ​មិនព្រម​ស្តាប់​សោះ ច្បាស់​ជា​មាន​អ្វីម្យ៉ាង អាច​ដោយសារ​ហត់ ធុញថប់ រំខាន ឬ​ត្រេកអរ​ពេក។ ពេល​ម៉ាក់ប៉ា​ឃើញអូនៗ​មាន​អារម្មណ៍​បែប​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​គួរ​ដឹងគន្លឹះជួយកូនទាំងនេះ

ប៉ាម៉ាក់ ពិបាក​ណាស់​ទើប​អាច​មើល​ថែ​បី​បាច់​ចិញ្ចឹម​កូន​ដល់​ធំ​ដឹង​ក្តី ប៉ុន្តែ​មាន​អារម្មណ៍​ថា​កាន់​តែ​បារម្ភ​ខ្លាំង ពេល​កូន​ចាប់​ផ្ដើម​ប្លែក ស្ងៀមស្ងាត់ ទុក្ខព្រួយ ជា​ពិសេស​កំពុង​បាក់​ទឹកចិត្ត មិន​ដឹង​ជួយ​កូន​ដោយ​វិធី​ណា? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធីសាស្ត្រ​ជួយ​កូនៗ​ជា​ទី​ស្រលាញ់​ពេល​ពួកគេ​កំពុង​បាក់​ទឹក​ចិត្ត។ ពេល​កូន​យើង​កំពុង​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់ ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ចេះ​ក្រោក​ឈរ​ប្រឈម​ឧបសគ្គ ស្វែង​រក​ដំណោះ​ស្រាយ ហើយ​អ្វី​ប៉ាម៉ាក់​គួរ​ធ្វើ​គឺ៖ ១- បង្រៀនកូនចេះជ្រើសរើសការសប្បាយចិត្ត មិន​សប្បាយ​ចិត្ត អាច​ដោយ​សារ​រឿង​ខ្លះ​​កើត​ឡើង​មិន​ដូច​បំណង កាតព្វកិច្ច​ប៉ាម៉ាក់​គឺ​បង្ហាញ​កូនៗ​របៀប​ប្រឈម​បញ្ហា និង​ដោះ​ស្រាយ​អារម្មណ៍​អវិជ្ជមាន​ដែល​ខ្លួន​គេ​មិន​អាច​ទទួល​យក​បាន​នោះ។ បែប​នេះ​ជួយ​ធ្វើ​កូនៗ​មាន​ការ​ទទួល​​ខុស​ត្រូវ​លើ​អារម្មណ៍​​ខ្លួន​ឯង ​និង​ចេះ​ជ្រើស​រើស​ការ​សប្បាយ​ចិត្ត​ដោយ​ខ្លួន​ឯង។ ជាក់​ស្ដែង ​ពេល​កូន​​មក​ពី​កម្មវិធី​ជប់លៀង ជួបជុំ​មិត្តភ័ក្ដិ តែ​ទឹក​មុខ​ស្រងូត​ស្រងាត់ កុំ​សួរ​ថា​មាន​រឿង​អី​កើត​ឡើង​ គួរ​សួរ​ថា​មា​ន​អ្វី​សប្បាយ​ខ្លះ​នៅ​ទី​នោះ? សំណួរ​នេះ​អាច​ធ្វើ​កូន​អ្នក​គិត​ដល់​រឿង​ល្អ​បាន​ខ្លះ​ដែរ។ ២- បង្ហាញការយកចិត្តទុកដាក់លើកូន រឿង​ចាំ​បាច់​យើង​ជា​ប៉ាម៉ាក់ ត្រូវ​ស្តាប់​កូន​​និយាយ​រឿង​ក្នុង​ចិត្ត អាច​ចាប់​ផ្តើម​ដោយ​បង្ហាញ​ការ​បារម្ភ​ចំពោះ​កូន ឲ្យ​កូន​ដឹង​ថា​យើង​ពិតជា​យក​ចិត្ត​ទុក​ដាក់ពួក​គេ។ គួរ​ប្រាប់​រឿង​ខក​ចិត្ត​ធ្លាប់​កើត​ឡើង​លើ​យើង​ផ្ទាល់​ទៅ​កូន បែប​នេះ​ កូន​នឹង​ដឹង​ថា ​ការ​ខក​ចិត្ត​ជា​រឿង​ធម្មតា​ក្នុង​ជីវិត មិន​មាន​តែ​គេ​ម្នាក់​ទេ​ដែល​ជួប​រឿង​នេះ។ ពិសេស​បង្រៀន​ពួក​គេ​ឲ្យ​រឹងមាំ ហ៊ាន​ប្រឈម​មុខ​រឿង​ទាំង​អស់ ចាត់​ទុក​វា​ជា​មេរៀន​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។ ៣- ប្រាប់ពីវិធីសាស្ត្រសម្រួលអារម្មណ៍ វិធី​សាស្ត្រ​ជួយ​សម្រួល​អារម្មណ៍​គួរ​តែ​លើក​ឡើង មាន​៖ - លំហាត់​ប្រាណ ដក​ដង្ហើម​វែងៗ រត់ ឬ​លោត​អាច​ជួយ​បំបាត់​កង្វល់​បាន។ - ស្តាប់​តន្រ្តី ​ជជែក​លែង​ជាមួយ​មនុស្ស​ខ្លួន​ទុក​ចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​ និងអាច​ទទួល​បាន​គំនិត​វិជ្ជមាន​ថ្មីៗ។ - មើល​សៀវ​ភៅ ឬ​ទេសភាព​ខាង​ក្រៅ​ ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ស្ងាត់​ អាច​ពង្រឹង​អារម្មណ៍​ដូចគ្នា។ - ច្នៃ​ប្រឌិត គូររូប […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង នេះជាអ្វីម៉ាក់ប៉ាគួរធ្វើ

ពេល​កូន​នៅ​តូច បារម្ភ​ម្តង ពេល​ធំ​ហើយ កាន់​តែ​បារម្ភ​ទៀត បើ​ធំ​តែ​រូប ចរិត​នៅ​ដូច​ក្មេង​ដដែល ទឹក​ចិត្ត​ប៉ាម៉ាក់​ច្បាស់​ជា​ខ្លោច​ផ្សា​មិន​ខាន។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ណែ​នាំ​ខ្លះៗ​ប៉ាម៉ាក់​អាច​យក​ទៅ​អនុវត្ត​បាន បើ​សិន​កូន​យើង​បង្ហាញ​អាកប្បកិរិយា​ក្មេង​ជាង​អាយុ។ ១- ពិនិត្យមើលការលូតលាស់កូន ពេល​ខ្លះ ក្មេង​ៗ​មាន​អាកប្បកិរិយា​មិន​ត្រូវ​នឹង​អាយុ​ពួក​គេ ព្រោះ​តែ​បញ្ហា​​វិវត្ត​ផ្នែក​សតិ​បញ្ញា​មិន​បាន​ល្អ អ៊ីចឹង​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​តាម​ដាន​មើល​សមត្ថភាព​ការ​គិត និង​ការ​ធ្វើ​របស់​កូន និយាយ​ជាមួយ​គ្រូ​ប្រចាំ​ថ្នាក់​គេ ឬ​ពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់។ បើ​អ្នក​សង្ស័យ​ថា​កូន​មាន​បញ្ហា​រៀន ឬ​វិវត្ត​យឺត​យ៉ាវ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ។ ២- ស្វែងយល់ពីដើមហេតុបញ្ហា ព្យាយាម​ស្វែង​យល់​ហេតុ​អី​កូន​បង្ហាញ​កាយវិការ​បែប​នោះ និង​ពន្យល់​គេ​ឲ្យ​បាន​ល្អ។ ឧទាហរណ៍ បើ​កូន​និយាយ​ថា មិន​ចង់​ធំ​នោះ ត្រូវ​ប្រាប់​គេ​ពី​ផល​ប្រយោជន៍​​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ បើ​និយាយ​ថា​ ខ្លាច​ពេល​គេ​ធំ​ទៅ ប៉ា​ម៉ាក់​លែង​ស្រលាញ់ ប្រាប់​កូន​វិញ ក្តី​ស្រលាញ់​ប៉ា​ម៉ាក់​ធំ​ធេង​ណាស់ ហើយ​មាន​ជា​រៀង​រហូត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ណែនាំវិធីផ្សេងទៀត ពេល​កូន​យើង​ប្រើ​វិធី​បែប​កូន​ក្មេង ព្រោះ​ចង់​បាន​អ្វី​មួយ ត្រូវ​បង្រៀន​វិធី​ផ្សេង​ដល់​គេ​វិញ ដូច​ជា បើ​ស្រែក​យំ​ដើម្បី​បាន​ការ​ចាប់​អារម្មណ៍ យើង​គួរ​ពន្យល់​កូន​ប្រើ​កាយវិការ​វិញ ដូច​ជា កាន់​ដៃ​អ្នក​ថ្នមៗ​ជា​ដើម។ កូន​អាច​យល់​ថា ធ្វើ​បែប​នោះ​ដើម្បី​ឲ្យ​មាន​មិត្តភ័ក្ដិ​ច្រើន គួរ​ប្រាប់​កូន​ពី​វិធី​រាប់​អាន​មិត្តភ័ក្ដិ​បែប​ផ្សេង​ទៀត។ គ្រប់​ពេល​ឃើញ​កូន​បម្រុង​នឹង​ធ្វើ​រឿង​មិន​ចាស់ទុំ​ណា​មួយ ត្រូវ​រំឭក​ប្រាប់​ឲ្យ​ប្រើ​វិធី​ដែល​យើង​បាន​បង្រៀន ហើយ​ផ្តល់​ឱកាស​ដល់​គេ​ឲ្យ​បាន​ច្រើន​ផង។ [embed-health-tool-baby-poop-tool] ៤- បង្កើតវិន័យ ប្រាប់​កូនៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ