បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត - ក្មេង​ខ្លះ​អាចមាន​បញ្ហា​ក្នុង​ការ​លូតលាស់ ទាំង​ផ្នែក​រូបរាងកាយ និង​ប្រាជ្ញាស្មារតី។ តើ​បញ្ហា​ការ​លូតលាស់​ផ្នែកណា​ខ្លះ នៅ​អាយុ​ណា​ខ្លះ ដែល​ម៉ាក់ប៉ា គួរ​ដឹង និង​ដោះស្រាយ​យ៉ាង​ម៉េច បើ​មាន​បញ្ហា? មាន​បញ្ហា​ច្រើន​ណាស់ ជុំវិញ​សុខភាព​ក្មេង​តូច ដែល​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុកដាក់​កម្រិត​ខ្ពស់​បំផុត

ចំណេះដឹងទូទៅ

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េចបានកុមារខ្លះមានជំងឺបេះដូងពីកំណើត?

ជំងឺ​បេះដូង​ពី​កំណើត ជា​បញ្ហា​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​នៃ​បេះដូង​​របស់​កុមារ​តាំង​ពី​កំណើត​មក​ម្ល៉េះ ដោយ​ជំងឺ​​ខ្លះ​មាន​លក្ខណៈ​សាមញ្ញ និង​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ ស្របពេល​ដែល​ជំងឺ​​ខ្លះ​ទៀត ទាមទារ​ឱ្យ​មាន​ការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សារ និង​ចំណាយ​ពេល​យូរ​ឆ្នាំ។ រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​បេះដូង​ពី​កំណើត​ធ្ងន់ធ្ងរ​ ជាទូទៅ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ទារក​សម្រាល​ភ្លាម​ៗ ឬ​នៅ​ពេល​ដែល​ទារក​អាយុ​បាន​ពីរ​បី​ខែ ហើយ​រោគសញ្ញា​ខ្លះ​រួម​មាន​៖ បបូរ​មាត់​ អណ្តាត ឬ​ម្រាម​ដៃ​ស្លេកស្លាំង ដកដង្ហើម​ញាប់ ហើម​ជើង ពោះ ឬ​បរិវេណ​ជុំវិញ​ភ្នែក ពិបាក​ដកដង្ហើម​នៅ​ពេល​ញ៉ាំ​អាហារ ដែល​នាំ​ឱ្យ​ទារក​មិន​សូវ​ឡើង​គីឡូ។ ចំពោះ​ជំងឺ​បេះដូង​ពី​កំណើត​ខ្លះ​ដែល​មិន​សូវ​ធ្ងន់ធ្ងរ អាច​រក​ឃើញ​នៅ​ពេល​​​​ដែល​កុមារ​រាង​ធំ​បន្តិច ព្រម​ទាំង​អាច​មាន​រោគសញ្ញា​ដូចជា៖ ឆាប់​ហត់​នៅ​ពេល​ដែល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា សន្លប់​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​នានា ហើម​ដៃ កជើង ឬជើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូលហេតុ​បង្ក អំឡុង​ពេល​ ៦ សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់ និង​ចាប់ផ្តើម​លោត។ សរសៃ​ឈាម​សំខាន់​​ៗ​ដែល​ឆ្លង​កាត់​បេះដូង ក៏​ចាប់ផ្តើម​កកើត​នៅ​អំឡុង​ពេល​នេះ​ដែរ រួម​ទាំង​ការវិវត្ត​នៃ​ជំងឺ​បេះដូង​ពី​កំណើត។ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ​បេះដូង​ពី​កំណើត​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​ហ្សែន ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ឬ​បញ្ហា​សុខភាព និង​បរិស្ថាន ក៏​ដូចជា​ទម្លាប់​រស់នៅ​របស់​ម៉ាក់​ៗ​ផ្ទាល់​ ដូចជា​ការ​ជក់​បារី​ជា​ដើម។ [embed-health-tool-heart-rate] កត្តា​ហានិភ័យ​ ​​​ជំងឺ​បេះដូង​ពី​កំណើត​ភាគ​ច្រើន​ កើត​ឡើង​បណ្តាល​មក​ពី​ការ​ប្រែប្រួល​ដែល​កើត​ឡើង​នៅ​ពេល​បេះដូង​ទារក​ចាប់ផ្តើម​លូតលាស់​។ ថ្វី​ត្បិត​តែ​យើង​មិន​ដឹង​ពី​មូលហេតុ​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា​ កត្តា​ទាំង​នេះ អាច​ជា​ហេតុ​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​បេះដូង​ពី​កំណើត៖ ម្តាយ​កើត​ជំងឺ​កញ្ជ្រឹល​អំឡុង​ពេល​ពពោះ ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មុន​ និង​អំឡុង​ពេល​ពពោះ […]

ស្វែងរក បញ្ហាសុខភាពកុមារផ្សេងទៀត

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់​ប៉ា​​បណ្ដោយ​កូន​តូចញ៉ាំស្ករគ្រាប់ច្រើនពេក ប្រយ័ត្នប៉ះពាល់បែបនេះ

តាម​ការ​សង្កេត​មើល​ពី​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ចំណាំ​ថា ពេល​ណា​កូន​ញ៉ាំ​ស្ករគ្រាប់​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​ឈឺចាប់​ក្នុង​ខ្លួន​ជាដើម។ សម្រាប់​ពេទ្យ​វិញ ក៏​បាន​បង្ហើប​ពី​ជំងឺ​ និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដែលបណ្តាល​មក​ពី​ការ​ញ៉ាំ​ស្ករ​គ្រាប់​ស្រដៀង​នឹង​ការ​លើកឡើង​នោះ​ផង​ដែរ។ ​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ត្បិត​ការ​ញ៉ាំ​ជាតិ​ផ្អែម​ជួយ​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​បាន​ប្រសើរ​ក៏​ពិត​មែន តែ​សម្រាប់​ជា​ប្រភេទ​ស្ករគ្រាប់​វិញ ពេទ្យ​មិន​ណែនាំ​ឲ្យ​កូន​ក្មេង​តូច​ញ៉ាំ​វា​ឡើយ ​ ព្រោះ​កូន​អាច​កើត​មាន​ជំងឺ​ និង​បញ្ហា​មួយ​ចំនួន​ទៀត។ អត្ថបទ​ពាក់ព័ន្ធ៖វិធី​ថែ​ធ្មេញ​កូន​ មិន​ឲ្យ​ខូចដោយសារ​ញ៉ាំ​ស្ករគ្រាប់ ឬ​ចំណី​ផ្អែម​ៗ អ្នក​គ្រូពេទ្យ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កុមារ​ដែល​ញ៉ាំ​ស្ករ​គ្រាប់​ច្រើន អាច​នឹង​លែង​ចង់​ញ៉ាំ​ចំណី​អាហារ​ផ្សេង ព្រោះ​មិន​ឃ្លាន។ ការ​មិន​ឃ្លាន​ចំណី​អាហារ​ផ្សេង ដោយសារ​តែ​ស្ករគ្រាប់​មាន​ជាតិ​ផ្អែម ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​មួយ​វិញ​ទៀត​ការ​ញ៉ាំ​ស្ករគ្រាប់​ច្រើន​មិន​ល្អ​ចំពោះ​រាងកាយ​ឡើយ ព្រោះ​វា​មិន​សម្បូរ​សារធាតុ​ចិញ្ចឹម ហើយ​មានតែ​ជាតិ​ផ្អែម​មួយ​មុខ។ ក្រោយ​ញ៉ាំ​យូរ​ៗ​ទៅ​អាច​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​ផ្សេង ឬ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​វ័យ​ក្មេង ឬ​ប៉ះពាល់​ដល់​មុខងារ​លំពែង​ដទៃ​ទៀត។ មួយ​វិញ​ទៀត​ក្មេង​ញ៉ាំ​ស្ករគ្រាប់​ច្រើន អាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ ដែល​នេះ​ជា​បញ្ហា​គួរឲ្យ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​គ្រប់​រូប​គួរតែ​យល់​ដឹង និង​មាន​វិធី​ទប់ស្កាត់​កុំឲ្យ​កូន​ញ៉ាំ​ច្រើន​ពេក។ តែ​​ក្នុង​ក្បួន​ពេទ្យ ក៏​ឲ្យ​ប្រើ​ប្រាស់​ជាតិ​ផ្អែម​នេះ​ដែរ តែ​ក្នុង​ចំនួន​មាន​កម្រិត ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​បាន​ល្អ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ?

​”គេង” ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ចូល​រួម​ក្នុង​ការ​លូត​លាស់​ផ្នែក​រាង​កាយ និង​ប្រាជ្ញា​ស្មារតីក្មេងៗ ហើយជា​ទូទៅ​ក្មេង​ៗ​ ចំណាយ​ពេល​ប្រហែល ៤០% ​ទៅ​លើ​ការ​គេង។ ជាប៉ា​ម៉ាក់គេ ត្រូវ​ដឹង​ថា កូន​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​ល្អ​សុខភាព និង​ប្រាជ្ញា​ស្មារតី ហេតុនេះ​ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពេល​វេលា​គេង​ត្រឹម​ត្រូវ​សម្រាប់ក្មេងៗ អាស្រ័យ​លើ​វ័យ​នីមួយៗ។ ១- សារៈសំខាន់នៃការគេង យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង ​គេង ​ពិត​ជា​មា​នសារៈ​សំខាន់​ណាស់​សម្រាប់​ក្មេង​ ប៉ុន្តែ​ដឹងអត់? ​គេង​ចូល​រួម​ក្នុង​ការ​ជួយ​ដល់​សុខភាព​ក្មេងបាន​យ៉ាង​ច្រើន​ដូច​ជា៖ – គេង​ជួយ​ដល់​ការ​លូត​លាស់៖ បើ​យោង​តាម​វេជ្ជបណ្ឌិត Judith Owens, M.D ​នាយក​ផ្នែកដំណេក នៃមជ្ឈមណ្ឌល​កុមារ​ជាតិ​វេជ្ជសាស្ដ្រអាមេរិក បាន​លើក​ឡើង​ថា គេង​ស្កប់ស្កល់ និង​មាន​រយៈ​ពេល​យូរ ​អាច​ជួយ​ឲ្យ​រាង​កាយក្មេង​បញ្ចេញ​អ័រម៉ូន​លូត​លាស់ ​ទៅ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ផ្នែក​ស្មារតី និង​រាង​កាយ​របស់​ក្មេង។ ការ​សិក្សា​ជា​ច្រើន ​បាន​លើក​ឡើង​ថា ក្មេង​ៗ​មាន​កម្រិត​ប្រាជ្ញា​ស្មារតី​ខ្ពស់ (IQ) ជា​ទូទៅ គេង​បាន​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ  ហើយ​បើ​គេង​មិន​គ្រប់​គ្រាន់ ពិសេស​នៅ​លើ​ក្មេង​មាន​អាយុ​ចន្លោះ​ពី ៣-៤ ​ឆ្នាំ គឺ​មាន​ទាក់​ទង​ជាមួយ​បញ្ហា​ប្រព័ន្ធ​ប្រសាទ ​ធ្វើ​ការ​ខ្លាំង​ពេក និង​ប្រាជ្ញា​ស្មារតី​ក្មេង ក៏​ធ្វើ​ការ​មិន​បាន​ល្អដូច​គ្នា។ – គេង​ជួយ​ដល់​សុខ​ភាព​បេះ​ដូង៖ សុខ​ភាព​ខួរ​ក្បាល​ ត្រូវ​បាន​គេ​ចាត់​ទុកជា​រឿង​សំខាន់ និង​ជា​មូលហេតុ​ប៉ាម៉ាក់​គ្រប់​រូប​ នាំ​កូនៗចូល​គេង​ឲ្យ​បាន​លឿន។ ប៉ុន្តែ​ការ​គេង ​មិន​ត្រឹម​តែ​ទាក់​ទង​ជា​មួយ​ខួរ​ក្បាល​មួយ​មុខទេ វា​ក៏​ជួយ​​រៀប​ចំ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូន​រុស្ស៊ី​អភ័ព្វ​ អត់​បបូរមាត់​ អត់ចង្កា ហោះ​ទៅព្យាបាលដល់អង់គ្លេស

ក្មេង​​ស្រី​រុស្ស៊ី​វ័យ​៦​ឆ្នាំ មានវាសនា​អភ័ព្វកើត​មក​ ពុំ​មាន​​​បបូរ​​​មាត់ ចង្កា ត្រូវ​​គ្រួសារ​​​ជូន​ដល់​​ប្រទេស​អង់គ្លេស ដើម្បី​ឲ្យ​ពេទ្យ​ជំនាញ​ព្យាបាល។ កុមារី​ឈ្មោះ Darina Shpengler ត្រូវ​គ្រូពេទ្យ​អង់គ្លេស​បាន​ឲ្យ​ដឹ​ងថា នាង​បាន​កើត​ករណី​​ជំងឺ​មួយ​ឈ្មោះ Nager Syndrome។ ជំងឺ​នេះជា​លក្ខណ្ឌ​ជំងឺ​ដ៏​កម្រ​មួយ ដែល​​ឲ្យ​ផល​ប៉ះ​ពាល់​​តាំង​ពី​កំណើត​ទៅ​លើការ​វិវត្ត​ទ្រង់​ទ្រាយ​មុខ ដៃ និង​ប្រអប់​ដៃ​របស់​មនុស្ស​ ហើយ​កូន​ក្មេង​ដែល​កើត​​លក្ខណ្ឌ​ជំងឺ​នេះ នឹង​កើត​មក​ពុំ​មាន​ឆ្អឹង​ថ្គាម ថ្ពាល់​គ្រប់​គ្រាន់ ឬ​ខុស​ប្រក្រតី ឬ​មួយ​ក៏មាន​ចង្កា​តូច​​ខ្លាំង​ខុស​ធម្មតា។ ​ដោយ​ឡែក ទៅ​​​​មើល​រឿង​កាន់​តែ​អភ័ព្វ​ជាង​នេះ​ទៅ​ទៀត​របស់ កុមារី Darina នោះ​ គឺ​​នាង​មក​ពី​តំបន់​ឆ្ងាយ​របស់​រុស្សី គឺ​តំបន់​ ស៊ីបេរី។ នៅ​ក្នុង​ភូមិ​នៃ​តំបន់​នោះ​ នាង​តូច​​ត្រូវ​គេ​រើស​អើង​ថា​គួរ​ឲ្យ​ពាក់​របាំង​មុខ ហើយ​​ធ្លាប់​ត្រូវ​បាន​​អ្នក​ជិត​ខាង​ប្រាប់​ម្តាយ​នាង​ឲ្យ​​បោះ​បង់​នាង​នៅ​មណ្ឌល​កុមារ​កំព្រា​ តាំង​ពី​ពេល​ទើប​នឹង​កើត​ទៀត​ផង។ ​តែ​ទោះ​យ៉ាង​ណា ដោយ​សារ​​ក្តី​ស្រលាញ់​ពី​អ្នក​ម្តាយ និង​ឪពុក​របស់​កុមារី​តូច​នេះ មិន​បោះ​បង់​ចោល​នាង ក៏​ដូច​ជា​ក្តី​ស្រឡាញ់​ពី​ក្រុម​គ្រូពេទ្យ​​​ជំនាញ​របស់​អង់គ្លេស ដែល​ប្តេជ្ញា​នឹង​ជួយ​ព្យាបាល​កុមារី​នេះ ឲ្យ​​បាន​សើច ញញឹម ញ៉ាំ​អាហារ​បាន​ស្រួល​ដូច​គេ​ដូច​ឯង។ អត្ថបទ​ពាក់ព័ន្ធ៖ ស្វែង​យល់​ពី​​កុលសម្ព័ន្ធ​​មាន​សុខភាព​បេះ​ដូង​ល្អ​ជាង​គេ​លើ​លោក​ ស្រក់ទឹក​ភ្នែក​មិនមែន​សុទ្ធ​តែ​មាន​បញ្ហា​ទេ ​លម្អិត​ហេតុផល​ពិត​របស់​ទឹក​ភ្នែក គួរ​រំលឹក​ដែរ​ថា ការ​ព្យាបាល​ទៅ​លើ​ករណី​ជំងឺ Nager Syndrome នេះ​គឺ​ជា​លើក​​​ដំបូង​ហើយក្នុង​ប្រវត្តិ​សាស្រ្ត​​ពិភព​លោក ដូច​នេះ​​​​ក្រុម​គ្រូ​ពេទ្យ​អង់គ្លេស​ នឹង​រ៉ាប់​រង​ព្យាបាល​ទៅ​លើ​កុមារី​រូប​នេះ​ឲ្យ​បាន ហើយ​ការ​ចំណាយ​លើ​ការ​ព្យាបាល​របស់​កុមារី​តូច​នេះ ត្រូវ​បាន​​​​មូលនិធិ​ Rusfond របស់​បណ្តាញ​​សារព័ត៌មាន​​រុស្ស៊ី​​ចេញ​ថ្លៃ​រ៉ាប់​រង​ទាំង​អស់​ផង​ដែរ៕ ​​​   ក្នុង​ករណី​មាន​ណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺភ្នែក នេះជាវិធីដោះស្រាយភ្លាមៗសម្រាប់ប៉ាមាក់អនុវត្ត

ភ្នែក ជាកន្លែងងាយរងគ្រោះ ងាយឈឺបំផុត។ ញីភ្នែក ធូលីហុយចូល សាប៊ូកក់សក់ចូល សុទ្ធតែ​ធ្វើ​ឲ្យភ្នែករកាំ ឡើងឈឺក្រហម។ ជាពិសេស ក្មេងៗឲ្យតែមានអីចូលភ្នែកតិច គ្នាឧស្សាហ៍​ញី​ភ្នែកណាស់។ “Hello គ្រូពេទ្យ” នឹងប្រាប់​ពី​របួស​ភ្នែក (ឈឺភ្នែក ក្រហមភ្នែក រមាស់ភ្នែក) ដែល​ក្មេងៗ​ឧស្សាហ៍​ជួប៖ ១- ភ្នែករលាត់ (រលាត់កញ្ចក់ភ្នែក) ការ​រលាត់​ស្រទាប់ផ្ទៃ​​ភ្នែក ជា​បញ្ហាកើត​មាន​ញឹកញាប់​សម្រាប់​របួស ​និង​ការ​ប៉ះទង្គិច​ភ្នែក​។ ស្ថាន​ភាព​នេះបង្ក​ឡើង​ ពេល​ផ្ទៃ​ភ្នែក​ត្រូវចាក់រុក​​ ឬ​កោស​​ដោយ​របស់​អ្វី​មួយ​ពី​ខាង​ក្រៅ​ ដូច​ជា​ មែក​ឈើ​ ឬ​ក្រចក​ដៃ​។ ការ​ដាច់រហែក​ស្រទាប់កញ្ចក់ភ្នែក​ ក៏​អាច​មាន​ប្រភព​ចេញ​មក​ពី​សកម្ម​ភាព​ញី​ភ្នែក ​ពេលមាន​ធូ​លី​ ខ្សាច់​ ឬ​ភាគ​ល្អិត​មុត​ស្រួច ហើរ​ចូល​ក្នុង​ភ្នែក​ផង​ដែរ។​ ​ ២- វត្ថុពីខាងក្រៅចូល ឬកប់ក្នុងភ្នែក ការ​មុតដោយ​អំបែង​​កញ្ចក់តូចៗ​ ឬវត្ថុ​​​ផ្លោង​ខ្ទាត​ចេញ​ពី​ឧបករណ៍ដើរ​ដោយ​ថាម​ពល​ណាមួយ ​អាច​ចូល​ក្នុង​ភ្នែក​ ហើយ​ចាក់​ទម្លុះ​​ជ្រៀត​ចូល​​ផ្ទៃ​ភ្នែក។ ករណី​នេះ ​វត្ថុ​នោះ ​អាច​ជាប់​ស្ទះ​នៅ​ក្នុង​កញ្ចក់ភ្នែក​ ទៀត​ផង។ ៣- ហើមភ្នែក ​ ការ​បុក​ ឬវាយ​ប៉ះ​ទៅ​លើ​ភ្នែក​ដោយ​សារ​គ្រោះថ្នាក់​ ដូច​ជា​ បាល់ប៉ះ​ ឬ​ការ​វាយ​តប់​គ្នា​ ប៉ះ​ដោយ​កណ្តាប់​ដៃ​ ឬ​កែង​ដៃ អាច​ធ្វើ​ឲ្យ​ជាលិកា​ឈាមក្រោម​ផ្ទៃ​ស្បែក​​បែកបាន​ ហើយ​បណ្តាល​ឲ្យ​ភ្នែក​ប្រែ​ក្លាយ​ជា​ឡើង​ជាំ​ និង​ហើម​។​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ)

និយមន័យ១- អ្វីទៅជាមហារីក​គ្រាប់ឈាមសលើ​កុមារ? មហារីក​គ្រាប់ឈាមសលើ​កុមារ ជាភាសាបច្ចេកទេស Childhood Leukemia ដែល​ពាក្យ Leukemia សំដៅ​លើ​ជំងឺ​មហារីក​​គ្រាប់​ឈាម​ស អាច​ហៅថា​ Leukocytes or WBCs។ នៅ​ពេល​កើត​ជំងឺ​នេះ​ ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង គឺ​មាន​​ភាព​មិន​ប្រក្រតី។ កោសិកាមិន​ប្រក្រតី​ទាំង​នេះ​ នៅ​ពេញ​ក្នុង​ខួរ​ឆ្អឹង​ និង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ប៉ុន្តែ​ពួក​វា​មិន​អាច​ការ​ពារ​រាង​កាយ​ប្រឆាំង​ជំងឺ​បានទេ ​ពី​ព្រោះ​គ្រាប់ឈាម​ស​ទាំង​នោះ ​ជា​កោសិកា​ខូច។ នៅ​ពេល​មហារីក​គ្រាប់ឈាមសបន្តវិវត្ត​កាន់​តែ​ខ្លាំង​ឡើង មហារីក​ទៅ​រំខាន​ដំណើរ​ការ​​ផលិត​គ្រាប់​ឈាមក្នុង​រាង​កាយ ​ដូច​ជា ​គ្រាប់​ឈាម​ក្រហម និង​ប្លា​កែត នាំ​ឲ្យក្មេង​​មាន​ជំងឺ​ស្លេកស្លាំង និង​បញ្ហា​ហូរ​ឈាម។ លើស​ពី​នេះ​ មហារីកនឹង​បង្កើន​កត្តា​ប្រឈមការ​បង្ក​រោគ​ ដោយ​សារ​ឈាម​ស​​ខូចខាត​ទាំងនោះ។ ជា​ទូ​ទៅ មហារីក​ប្រភេទ​នេះ ត្រូវ​គេ​បែង​ចែក​ជា​ ២ ទម្រង់ គឺស្រួច​ស្រាវ (វិវត្ត​លឿន) និង​ទម្រង់​រ៉ាំ​រ៉ៃ (វិវត្ត​យឺត) ហើយ​ចំពោះ​ក្មេង ​ច្រើន​តែស្ថិត​ក្នុង​​ទម្រង់​ស្រួច​ស្រាវ។ ជំងឺ​នេះ​បែង​ចែក​ជា Acute lymphoblastic leukemia (ALL) និង Acute myeloid leukemia (AML) អាស្រ័យ​លើ​ប្រភេទ​គ្រាប់​ឈាម​ស​ គេ​ហៅ​ថា Lymphyocytes ឬ Myelocytes […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ!

ក្មេង​ចេះ​រត់ ចេះដើរ អាយុ​​ចន្លោះ​ពី ២–៣ ឆ្នាំ រពឹស​ណាស់​ចាប់​​មិន​ឈ្នះ​ទេ។ ដួល បុក​ក្បាល ​ប៉ះទង្គិច អាច​ជា​រឿង​ចៀស​មិន​ផុតមែន ពិសេស​ក្មេង​ប្រុស ច្រើន​ជួប​រឿង​​បោក​ក្បាល ​ច្រើន​ជាង​ក្មេង​ស្រី​ដល់​ទៅ​ ៣ ដង។ យ៉ាង​ណា​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន​បន្តិច ម៉ាក់ប៉ា ​គួរវិធី​ការពារ ដោះស្រាយ​បញ្ហា​នេះ។ ១– បន្ថែមការយកចិត្តទុកដាក់ ដឹង​ថា​កូន​រពឹស និយាយ​អត់​ស្ដាប់ ឬ​ចចេស ត្រូវ​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​វិញ ថា​តើ​បើ​គេ​នៅ​រឹងទទឹង ចង់​លេង​ចឹង គួរ​ធ្វើ​ម៉េច។ កុំ​ភ្លេច​ខ្លួន ឧស្សាហ៍​ក្រឡេក​មើល​កូន ប្រយ័ត្ន​ប៉ះពារ របស់​នៅ​ជិត​កន្លែង​លេង ដូចជា ​ជ្រុង​តុ ឬ​គ្រែ​ជា​ដើម។ ក្មេង​ពេញ​រពឹស ម៉ាក់​ប៉ា រាង​ហត់​នឿយ​ ហើយ​មួម៉ៅ ព្រោះ​និយាយ​អត់​ស្ដាប់ បើ​​ចង់​ចាប់​ ក៏​ចាប់​មិន​ឈ្នះ​ដែរ។ មួយ​ទៀត​ ឧស្សាហ៍​និយាយ​រម្លឹក​កូន​​ឲ្យប្រុង​​ប្រយ័ត្ន។ កាន់​តែ​គ្រោះ​ថ្នាក់​ទៀត បើ​កូន​ទៅ លេង​ឌុយ​ភ្លើង ឬ​លូក​ដៃ ចូល​កង្ហារ​ជា​ដើម។ ប្រយ័ត្ន​ឲ្យ​មែន​ទែន រឿង​មុខ​តំណ ខ្សែ​ភ្លើង​​ក្នុង​ផ្ទះ ក្មេង​អាច​ឈោង​ដល់ ឬ​ប៉ះ​បាន។ ២– បន្ថែមការការពារ កន្លែង​​កូនយើង​ឧស្សាហ៍លេង ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ មាន​សុវត្ថិភាព។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​ក្មេងស្លាក់​អី​មួយ​ក្នុង​មាត់ ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ទារក​ និង​កុមារ​តូច​ៗ តែងឆ្ងល់​​ច្រើន​ពីរបស់អ្វី​ក៏​ដោយ​ដែល​បាន​ឃើញ ហើយក្មេង​ភាគ​ច្រើន​​តែង​ដាក់​របស់​តូចៗ ដែល​ឆ្ងល់ដាក់​​ចូល​មាត់ ពិសេស​ក្មេងអាយុ​ក្រោម ​៥ ​ឆ្នាំ។ ករណី​តែងជួប​ប្រទះ​ភាគច្រើន គឺនាំ​ឲ្យក្មេងស្លាក់ និងស្ទះ​បំពង់​ខ្យល់​ ហើយ​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កូនយើង ព្រោះ​​បណ្តាល​ឲ្យ​ខ្វះ​អុក​ស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីវិធី​សង្គ្រោះ​បឋម ពេល​ប្រទះ​ឃើញ​ក្មេង ឬ​ទារក​តូចៗ​ស្លាក់​អ្វី​មួយ​ក្នុង​មាត់។ ១- អ្វីជា​ការ​ស្លាក់​ចំពោះ​ក្មេងៗ? ការ​ស្លាក់កើត​ឡើង​នៅពេល​វត្ថុ​មួយ ​ដូច​ជា គ្រាប់​ឃ្លី គ្រាប់​ចិញ្ចៀន និងថ្ម​ពិល​តូច (button batteries) ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត ស្ទះ​ជាប់​បំពង់​ក ឬ​បំពង់​ខ្យល់ ជា​ហេតុ​ធ្វើ​ឲ្យ​​ស្ទះ​ចរន្ត​ខ្យល់ មិន​អាច​ដក​ដង្ហើម​បាន។ ២- ស្លាក់​មាន​ចេញ​រោគ​សញ្ញា​អ្វី​ខ្លះ? ក្មេង​ស្លាក់ ​អាច​នឹង​បង្ហាញ​សញ្ញា​ និង​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដូច​ជា មិន​អាច​ដក​ដង្ហើម​បាន ដង្ហក់ ដក​ដង្ហើម​ឮ​សំឡេង ​មិន​អាច​ស្រែក​ ឬ​ធ្វើ​មាន​សំឡេង​បាន។ មុខ​​ឡើង​ខៀវ ហើយ​ចាប់​កាន់​បំពង់​ក​ និង​គ្រវី​ដៃ មើល​ទៅ​កំពុង​ស្លន់​ស្លោរ និង​បាត់​បង់​ស្មារតី។ អំឡុង​ពេល​​កំពុង​ស្លន់ បង្ហាញ​អាការ​ពិបាក​ក្នុង​ខ្លួន ឬ​មិន​អាច​និយាយ​ចេញ​ជា​ឃ្លាត្រឹម​ត្រូវ​បាន ឬ​មិន​អាច​បញ្ចេញ​សំឡេង​ឲ្យ​ឮ​គ្រប់​គ្រាន់ អាច​នឹង​​ក្អក​ញាប់ និង​ហូរ​ទឹក​ភ្នែក។ អត្ថបទ​ពាក់ព័ន្ធ៖ ​វិធី​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ពស់​ចឹក មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ ៣- ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ពេល​ក្មេង​ស្លាក់? បើ​ក្មេង​នៅ​អាយុ​ក្រោម ​១ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ខ្លាច​កូន​លង់ខ្លួនរត់​ចេញ​ពីផ្ទះ ប៉ាម៉ាក់​ត្រូវ​ដឹង​តិចនិក​ដោះ​ស្រាយ​ទាំងនេះ​

មាន​កូន​មិន​មែន​ងាយ​ស្រួលទេ ជា​ប៉ាម៉ាក់គេ គឺ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន បារម្ភ​ច្រើន ចាប់​តាំង​ពី​កូន​ទើប​កើត ដល់ពេញវ័យ​ក៏​នៅ​តែ​បារម្ភ ខ្លាច​កូន​មិន​ស្អាត​ដូច​គេ រៀន​មិន​ពូ​កែ​ដូច​គេ ខ្លាច​នេះ​ខ្លាចនោះ។ បើ​កូន​តាម​គន្លង​មិន​អី​ទេ ប៉ុន្តែ​បើ​មិន​តាម​គន្លង​ច្បាស់​ជាចុក​ឈាម​ស្លាប់ហើយ។ ជាប៉ាម៉ាក​គេ ទើប​ដឹង​អារម្មណ៍​នេះ ណា​មួយ​បច្ចុប្បន្នក្មេងៗ​ទើប​ធំ ងាយ​លង់​តាម​គ្នា​ណាស់ ប្រហែស​តែ​បន្តិច​ខូច​អនាគត​ទទេ។ អត្ថបទ​នេះ ប្រហែល​អាច​ជួយ​ប៉ាម៉ាក់ ដោះ​ស្រាយ​បញ្ហា​កូនៗ​រត់​ចេញ​ពី​ផ្ទះ​បាន​ខ្លះ​។ ១- ហេតុ​អ្វី​បាន​យុវវ័យចូល​ចិត្ត​រត់​ចេញ​ពី​ផ្ទះ? មាន​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​ក្មេង​រត់​ចេញ​ពី​ផ្ទះ ដូច​ជា៖ មក​ពី​ខ្លួនគេ​ផ្ទាល់ វក់​នឹង​អ្វី​មួយ​ជ្រុល​ហួស​ហេតុ ដូច​ជា ​ស្នេហា​តាម​ប្រព័ន្ធ​អ៊ីនធឺណេត វីដេអូ​ហ្គេម ថ្នាំ​ញៀន មិន​ស្ថិត​នៅ​ក្រោម​បង្គាប់ ត្រូវ​ឪពុក​ម្ដាយ​ឃុំ​នៅតែ​ក្នុង​ផ្ទះ មាន​គម្រោង​រត់​តាម​គូស្នេហ៍។ មក​ពី​បញ្ហា​គ្រួសារ​ និងមនុស្ស​​ជុំវិញខ្លួន ប៉ាម៉ាក់ឈ្លោះ​គ្នា ឬ​លែងលះ​គ្នា បាត់បង់​អារម្មណ៍​កក់ក្តៅ ឬ​ទំនាក់ទំនង​ជាមួយសមាជិក​គ្រួសារ ហិង្សា​ក្នុង​គ្រួសារ បញ្ហា​ហិរញ្ញវត្ថុ មាន​អ្នក​ជិត​ខាង​មិន​ល្អ។ សញ្ញា​បង្ហាញ​ថា​យុវវ័យ​ប្រុង​រត់​ចោល​ផ្ទះ បង្ហាញ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​មិន​ទៀង​ទាត់ សម្គាល់ឃើញ​មាន​ការ​ផ្លាស់​ប្ដូររាង​កាយ (ចុះ​ទម្ងន់ ឬ​មិន​មាន​អនាម័យ​រាង​កាយ) បាត់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ធ្លាក់​ចូល​ក្នុង​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​នៅ​ឯកោ ឧស្សាហ៍​មាន​ប្រតិកម្ម​ជាមួយ​អ្នកដទៃ មាន​លទ្ធផល​ការ​សិក្សា​ធ្លាក់​ចុះ​អាក្រក់​ភ្លាម​ៗ ឬ​គេច​សាលា​ញឹក​ញាប់ មាន​គំនិត​ចង់​សម្លាប់​ខ្លួន និយាយ​កុហក​ច្រើន និង​លួច​របស់ ផឹកស្រា ឬញៀនគ្រឿងញៀន រក្សា​ទុក​អាវុធ​អាចបង្ក​គ្រោះ​ថ្នាក់​ផ្សេងៗ អត្ថបទពាក់ព័ន្ធ៖ ស្តាប់​ហេតុផល​នេះ ប្រហែល​ប៉ាម៉ាក់​លែងចង់​ឈ្លោះ​គ្នា​មុខ​កូន​ទៀត​ហើយ! កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់​អារម្មណ៍ ២- ​ត្រូវ​ធ្វើ​ម៉េចដើម្បី​ការពារ​កុំ​ឲ្យយុវវ័យ​រត់​ចេញ​ពី​ផ្ទះ? – ព្យាយាម​បង្កើន​ទំនាក់​ទំនងរវាង​ប៉ាម៉ាក់ និង​កូនៗ៖ មិន​ត្រូវ​ធ្វើឲ្យ​ទំនាក់​ទំនង​នេះ​តឹង​តែង ​ឬ​អវិជ្ជមាន​នោះ​ទេ។ ប្រសិន​បើ​មាន​ជម្លោះ សូម​ព្យាយាម​និយាយ​ជាមួយកូន បន្ទាប់​ពី​ជម្លោះចប់។ ត្រូវ​ធ្វើឲ្យ​កូនជឿ​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង ប៉ាម៉ាក់​នៅ​តែ​ស្រលាញ់​ពួក​គេ​ដោយ​គ្មាន​លក្ខខណ្ឌ​ដែរ។ – ប្រសិន​បើ​កូន​ប្រាប់ពី​បញ្ហា ត្រូវ​​ធ្វើ​ខ្លួន​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់៖ ត្រូវ​ស្ដាប់​នូវ​គំនិត អារម្មណ៍​ និង​ទឹក​ចិត្ត​របស់កូន បន្ថែមជា​មួយ​ការ​អាណិត​អាសូរ​​ចំពោះ​កូន​ទៀត​ផង។ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ផល​វិបាក​​​ប្ដី​ប្រពន្ធ​ប្រញាប់​យក​កូន ទាំង​គ្មាន​ផែនការច្បាស់លាស់

សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ការ​យក​កូន ទោះ​មាន ឬ​គ្មាន​ផែនការមិន​ចោទ​ជា​បញ្ហា​សម្រាប់​គ្រួសារ​គេ​ឡើយ។ តែ​ប្រសិនបើ​គ្នាយើង​មួយ​ចំនួន​ខ្វះខាត ការ​មាន​កូន​ដោយ​គ្មាន​រៀប​គម្រោង ឬ​ដាក់​គោលដៅ​ជាមុន អាច​ជា​ធ្វើឲ្យ​ស្ថានភាព​គ្រួសារ​រឹតតែ​ដុនដាប​ជាង​មុន ហើយ​ដើម្បី​ឲ្យ​ស្រី​ៗ​យើង​ដឹង​ពី​ផល​លំបាក​ទាំង​នេះ Helloគ្រូពេទ្យ បាន​ស្វែង​រក​អ្នក​មាន​បទ​ពិសោធ​បែប​នោះ មក​ចែក​រំលែក​ជា​ចំណេះដឹង។ ១- គ្មាន​ប្រាក់​បម្រុង​ទុក តាម​បទ​ពិសោធ កែ សុវណ្ណី ជា​អតីត​បុគ្គលិក​ក្នុង​រោងចក្រ​នៅ 7NG ផ្នែក​គណនេយ្យ វ័យ ២១ ឆ្នាំ និង​ទើប​តែ​សម្រាល​កូន​រួច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​រៀបការ​រួច​នៅ​ចុង​ឆ្នាំ ២០១៨ នាង​ក៏​មាន​ផ្ទៃពោះ​តែម្ដង ដោយ​មិន​ខ្វល់​រឿង​គម្រោង​ការទៅ​ថ្ងៃ​អនាគត​អ្វី​ទេ។ វណ្ណី បាន​បន្ត​ថា​រយៈពេល ៣ ខែ​ដំបូង នាង​មាន​អាការៈ​ចាញ់​ខ្លាំង ញ៉ាំ គេង ធ្វើ​អ្វី​ក៏​មិន​បាន ក៏​សម្រេច​ចិត្ត​បោះបង់​ការងារ ដោយ​ពឹង​ផ្អែក​លើ​ស្វាមី​ទាំងស្រុង ហើយ​ពេល​កូន​បាន ៦- ៧ ខែ​តម្រូវ​ការ​ហូបចុក សម្ភារៈ​ផ្សេង​ៗ​ទុក​ឲ្យ​កូន និង​ម្ដាយ​កាន់តែ​ច្រើន​ឡើង​ៗ តែ​ហិរញ្ញ​វត្ថុ​ចូល​តាម​ច្រក​តែមួយ​ដដែល។ ដូចនេះ​មិន​មាន​អ្វី​សេសសល់​ជា​ដុំកំភួន​ឡើយ សម្រាប់​ពេល​សម្រាល ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ដល់​ពេល​សម្រាល មិន​អាច​តាម​ធម្មជាតិ​បាន ដូចនេះ​តម្រូវ​ឲ្យ​វះកាត់ ព្រោះ​មិន​គ្មាន​កម្លាំង​ប្រឹង វិធី​ចុងក្រោយ​គឺ​សម្រាល​តាម​វះកាត់។ អ្នក​ម្ដាយ​វ័យ​ក្មេង​បាន​បន្ថែម​ថា ប្រាក់​ដែល​មាន​បន្តិច​បន្តួច​ទុក​សម្រាប់​ពេទ្យ គឺ​មិន​គ្រាន់​ឡើយ ហើយ​រឿង​កាន់តែ​យ៉ាប់យ៉ឺន​គឺ​គ្មាន​ទឹកដោះ​បំបៅ​កូន ទើប​ធ្វើឲ្យ​ការ​ចំណាយ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ ក្រោយ​ពេល​ឆ្លង​កាត់​បញ្ហា​នេះ ស្រ្តី​មេផ្ទះ​ម្នាក់​នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនតូច​ អាយុ​ប៉ុន្មាន​ទើប​អាច​លេប​​ថ្នាំ​​ទម្លាក់​​សត្វ​​ល្អិត​​បាន?

ក្មេង​នៅ​តូចៗ​ អាយុ​ក្រោម ១ ឆ្នាំ អាច​លេប​ថ្នាំ​ទម្លាក់​ព្រូន​បាន​ទេ? ក្មេង​កើត​ព្រូន​មាន​​អី​សម្គាល់? សំណួរ​ទាំងនេះ​ច្បាស់​ជា​ម៉ាក់​ប៉ា​ថ្មីថ្មោង​ចង់​ដឹង ដើម្បី​ងាយចំណាំ និង​ត្រៀម​​ទិញ​​​ថ្នាំ​ទម្លាក់​ព្រូន​​​ឲ្យ​​កូនលេប​ឲ្យបានទៀងទាត់។ កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ នេះ​បើ​តាម​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ ជា​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។ ក្មេង​កើត​ព្រូន ឬមានសត្វល្អិត​នឹង​បង្ហាញ​សញ្ញា​ទាំង​នេះ៖ - ស្គម​ - ស្លេក​ស្លាំង - ឧស្សាហ៍​ឈឺពោះ - រាករូស - ចង្អោរ ក្អួត - ក្អក - ប៉ោង ឬ​ហើមពោះ - មិន​ឃ្លាន​អាហារ - ស្រកទម្ងន់ - ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​កើត​សត្វ​ល្អិត​មាន​ពពួក​ព្រូន អៀន តេនញ៉ា ដោយសារ​ការ​រស់នៅ​គ្មាន​អនាម័យ ការញុំាអាហារមិនស្អាត ឬ​ឆ្អិនមិនល្អ ការ​ប៉ះពាល់​របស់​មិនស្អាត និង​លេង​ផ្ទាល់​​ដី។ ក្រៅ​ពី​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ហើយ ម៉ាក់ប៉ា​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ ទាំង​ចំណី​អាហារ ខ្លួន​ប្រាណ មិន​ត្រូវ​បន្ទោបង់​ផ្តេស​ផ្តាស នោះ​ទើប​កូន​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​ឆ្លង​ផ្សេងៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ