backup og meta

បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង នេះជាអ្វីម៉ាក់ប៉ាគួរធ្វើ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 01, 2023

    បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង នេះជាអ្វីម៉ាក់ប៉ាគួរធ្វើ

    ពេល​កូន​នៅ​តូច បារម្ភ​ម្តង ពេល​ធំ​ហើយ កាន់​តែ​បារម្ភ​ទៀត បើ​ធំ​តែ​រូប ចរិត​នៅ​ដូច​ក្មេង​ដដែល ទឹក​ចិត្ត​ប៉ាម៉ាក់​ច្បាស់​ជា​ខ្លោច​ផ្សា​មិន​ខាន។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ណែ​នាំ​ខ្លះៗ​ប៉ាម៉ាក់​អាច​យក​ទៅ​អនុវត្ត​បាន បើ​សិន​កូន​យើង​បង្ហាញ​អាកប្បកិរិយា​ក្មេង​ជាង​អាយុ។

    ១- ពិនិត្យមើលការលូតលាស់កូន

    ពេល​ខ្លះ ក្មេង​ៗ​មាន​អាកប្បកិរិយា​មិន​ត្រូវ​នឹង​អាយុ​ពួក​គេ ព្រោះ​តែ​បញ្ហា​​វិវត្ត​ផ្នែក​សតិ​បញ្ញា​មិន​បាន​ល្អ អ៊ីចឹង​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​តាម​ដាន​មើល​សមត្ថភាព​ការ​គិត និង​ការ​ធ្វើ​របស់​កូន និយាយ​ជាមួយ​គ្រូ​ប្រចាំ​ថ្នាក់​គេ ឬ​ពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់។ បើ​អ្នក​សង្ស័យ​ថា​កូន​មាន​បញ្ហា​រៀន ឬ​វិវត្ត​យឺត​យ៉ាវ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ។

    ២- ស្វែងយល់ពីដើមហេតុបញ្ហា

    ព្យាយាម​ស្វែង​យល់​ហេតុ​អី​កូន​បង្ហាញ​កាយវិការ​បែប​នោះ និង​ពន្យល់​គេ​ឲ្យ​បាន​ល្អ។ ឧទាហរណ៍ បើ​កូន​និយាយ​ថា មិន​ចង់​ធំ​នោះ ត្រូវ​ប្រាប់​គេ​ពី​ផល​ប្រយោជន៍​​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ បើ​និយាយ​ថា​ ខ្លាច​ពេល​គេ​ធំ​ទៅ ប៉ា​ម៉ាក់​លែង​ស្រលាញ់ ប្រាប់​កូន​វិញ ក្តី​ស្រលាញ់​ប៉ា​ម៉ាក់​ធំ​ធេង​ណាស់ ហើយ​មាន​ជា​រៀង​រហូត។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣- ណែនាំវិធីផ្សេងទៀត

    ពេល​កូន​យើង​ប្រើ​វិធី​បែប​កូន​ក្មេង ព្រោះ​ចង់​បាន​អ្វី​មួយ ត្រូវ​បង្រៀន​វិធី​ផ្សេង​ដល់​គេ​វិញ ដូច​ជា បើ​ស្រែក​យំ​ដើម្បី​បាន​ការ​ចាប់​អារម្មណ៍ យើង​គួរ​ពន្យល់​កូន​ប្រើ​កាយវិការ​វិញ ដូច​ជា កាន់​ដៃ​អ្នក​ថ្នមៗ​ជា​ដើម។ កូន​អាច​យល់​ថា ធ្វើ​បែប​នោះ​ដើម្បី​ឲ្យ​មាន​មិត្តភ័ក្ដិ​ច្រើន គួរ​ប្រាប់​កូន​ពី​វិធី​រាប់​អាន​មិត្តភ័ក្ដិ​បែប​ផ្សេង​ទៀត។ គ្រប់​ពេល​ឃើញ​កូន​បម្រុង​នឹង​ធ្វើ​រឿង​មិន​ចាស់ទុំ​ណា​មួយ ត្រូវ​រំឭក​ប្រាប់​ឲ្យ​ប្រើ​វិធី​ដែល​យើង​បាន​បង្រៀន ហើយ​ផ្តល់​ឱកាស​ដល់​គេ​ឲ្យ​បាន​ច្រើន​ផង។

    ៤- បង្កើតវិន័យ

    ប្រាប់​កូនៗ បើ​ប្រើ​សម្តីបែប​កូន​ក្មេង ប៉ាម៉ាក់​មិន​ឲ្យ​អ្វី​គេ​ចង់​បាន​នោះ​ទេ តែ​បើ​អាកប្បកិរិយា​ត្រឹម​ត្រូវ​នឹង​ទទួល​បាន​រង្វាន់។ ចាំ​ថា ត្រូវ​ធ្វើ​តាម​វិន័យ​ជា​ដាច់​ខាត សូម​កុំ​ធ្វើ​កូន​សុំ​រហូត​ទាល់តែ​គេ​យល់​ព្រម​រៀប​អាកប្បកិរិយា​ត្រឹមត្រូវ ព្រម​ទាំង​សរសើរ និង​ផ្តល់​ចំណាប់​អារម្មណ៍​លើ​ការ​ខិតខំ​របស់​កូន។ យើង​ក៏​អាច​សម្គាល់​អត្តចរិត​កូន ពេល​កូន​យើង​ធ្វើ​បាន​ល្អ​ក្នុង​កម្រិត​មួយ កុំ​ភ្លេច​ឲ្យ​រង្វាន់​លើក​ទឹក​ចិត្ត​គេ​ផង។

    អត្ថបទគួរអាន៖

    ៥- ផ្តល់ភាពយល់ចិត្ត

    ក្មេង​ៗ​កំពុង​តែ​វិវត្ត​ខ្លួន​ស្វែង​យល់​ពី​ពិភព​លោក​ជុំវិញ​ខ្លួន និង​អភិវឌ្ឍ​ចំណេះ​ដឹង ដូច្នេះ​បើ​ពួក​គេ​មិន​យល់​រឿង​ណា​មួយ ឬ​ត្រូវ​ការ​ការ​ណែនាំ ប៉ាម៉ាក់​គួរ​តែ​នៅ​ជាមួយ​គេ​បង្ហាញ​ការ​យល់​ចិត្ត និង​លើកទឹក​ចិត្ត។

    ៦- ប្រុងប្រយ័ត្នចំពោះកត្តាខាងក្រៅ

    បរិយាកាស​អវិជ្ជមាន​ពោរពេញ​ដោយ​ការ​ឈ្លោះ​ប្រកែក ស្ត្រេស ជា​ពិសេស​បញ្ហា​ក្នុង​ក្រុម​គ្រួសារ នឹង​ជះ​ឥទ្ធិពល​ដល់​អាកប្បកិរិយា​របស់​កូន។ ទំនួល​ខុស​ត្រូវ​ប៉ាម៉ាក់​គ្រប់​រូប​ដើម្បី​អប់រំ​កូន ត្រូវ​បង្កើត​បរិយាកាស​ប្រសើរ​មួយ​សម្រាប់​កូនៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Aug 01, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម