– ពេលកូនក្ដៅខ្លួន យើងត្រូវធ្វើឲ្យខ្លួនកូនត្រជាក់ ដោយជូតខ្លួននឹងកន្សែងសើម ឬងូតទឹក (ខ្មែរយើងខ្លះមិនហ៊ានជូតខ្លួន ឬងូតទឹកឲ្យកូនទេ ព្រោះខ្លាចទឹកចូលសួត)។ ទាក់ទងនឹងបញ្ហាទឹកចូលសួតនេះ គឺមិនពិតទេ វាមិនអាចជ្រាបចូលតាមស្បែកដល់សួតកើតទេ។
– ពេលកូនក្ដៅខ្លួន ត្រូវពាក់អាវស្ដើងៗ ឬដោះចេញទាំងអស់តែម្ដងកាន់តែល្អ ដាក់ឲ្យត្រូវកង្ហារ ឬម៉ាស៊ីនត្រជាក់ មិនមែនយកភួយទៅរុំខ្លួនកូនទេ (ត្រូវឲ្យកូនទ្រាំ រងាចំពោះក្មេងធំបន្តិច ពេលត្រជាក់ខ្លួនវិញនឹងបាត់រងា)។
វេជ្ជបណ្ឌិតរូបនេះណែនាំបន្ថែមថា ដើម្បីចៀសកូនប្រកាច់ព្រោះក្ដៅខ្លួន គឺពេលក្ដៅខ្លួនម៉ាក់ប៉ាអាចឲ្យកូនលេបថ្នាំបញ្ចុះកម្ដៅមិនត្រូវការវេជ្ជបញ្ជាបាន និងជូតខ្លួនកូន ឬឲ្យកូនងូតទឹករហូតកូនត្រជាក់ខ្លួន។ លើសពីនេះ ម៉ាក់ប៉ាត្រូវយកកូនទៅជួបគ្រូពេទ្យជំនាញឲ្យបានលឿនទើបល្អ។