ក្មេងៗឈឺចុកពោះ ជាបញ្ហាឧស្សាហ៍កើតជាងគេ។ មូលហេតុអីខ្លះធ្វើឲ្យក្មេងចុកពោះ ចេញរោគសញ្ញាម៉េច ហើយយើងគួរធ្វើម៉េច? “Hello គ្រូពេទ្យ” មានបកស្រាយខាងក្រោម។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ក្មេងៗឈឺចុកពោះ ជាបញ្ហាឧស្សាហ៍កើតជាងគេ។ មូលហេតុអីខ្លះធ្វើឲ្យក្មេងចុកពោះ ចេញរោគសញ្ញាម៉េច ហើយយើងគួរធ្វើម៉េច? “Hello គ្រូពេទ្យ” មានបកស្រាយខាងក្រោម។
មូលហេតុចម្បងធ្វើឲ្យក្មេងចុកពោះ បណ្តាលមកពីទម្លាប់ញ៉ាំអាហារ និងបញ្ហាពោះវៀន ហើយភាគច្រើន មិនបង្កជាបញ្ហាធំដុំទេ។ ម៉ាក់ប៉ា អាចព្យាបាលអូនៗនៅផ្ទះក៏បាន។
ប៉ុន្តែធម្មតា ចិត្តម៉ាក់ប៉ា ច្បាស់ជាបារម្ភ បើមិនដឹងមូលហេតុនៅពីក្រោយការឈឺចាប់របស់អូនៗ។ អ៊ីចឹង យើងត្រូវយកចិត្តទុកដាក់តាមដានការឈឺចាប់អូនៗ។ បើគ្មានរោគសញ្ញាអ្វីផ្សេងៗទៀតអំឡុងពេល ៣ ម៉ោង មានន័យអាការៈឈឺពោះរបស់អូនៗមិនធ្ងន់ធ្ងរទេ។
ករណីផ្សេងទៀត អាចធ្វើឲ្យអូនៗឈឺពោះ អាចទាក់ទងបញ្ហានៅម្តុំក្រពះ ឬពោះវៀន ដែលបណ្តាលឲ្យមានអាការៈទល់លាមក។
មានករណីធ្ងន់ធ្ងរជាងនេះមួយចំនួនទៀត ដែលពាក់ព័ន្ធការចុកពោះលើក្មេងៗ រួមមាន ពុលអាហារ ពោះវៀនដុះខ្នែង និងបញ្ហាពោះវៀន។ ចំពោះក្មេងស្រីៗ ដល់ដំណាក់កាលពេញវ័យ អាការៈចុកចាប់ក្នុងពោះអាចនឹងកើតមានរៀងរាល់ពេលមករដូវ ខែខ្លះការឈឺចាប់ អាចយូរជាងធម្មតា។
– រយៈពេលឈឺចាប់៖ ជាទូទៅ ឈឺពោះធម្មតាៗនឹងបាត់ទៅវិញក្នុងចន្លោះតិចជាង ២៤ ម៉ោង ហើយភាគច្រើនជាប់ទាក់ទងរវាងជាតិហ្គាស និងពោះវៀនតូច។ យ៉ាងណា ត្រូវស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់ បើកូនឈឺចាប់លើស ២៤ ម៉ោង។
– កន្លែងឈឺចាប់៖ ឈឺពោះធម្មតា តែងនៅចំកណ្តាលពោះ បើការឈឺចាប់របស់អូនៗស្ថិតនៅកន្លែងផ្សេង គឺកាន់តែគួរឲ្យព្រួយបារម្ភ ព្រោះអាចជាអាការៈពោះវៀនដុះខ្នែង។
– អាការៈកូន៖ ត្រូវយកចិត្តទុកដាក់លើកូនឲ្យបានជាប់លាប់ សង្កេតប្រតិកម្ម និងអាការៈកូនកំពុងបង្ហាញប្រាប់។ បន្ទាប់ពីដាក់ថ្នាំរួចយូរហើយ កូននៅតែមិនអាចអាហារ ឬផឹកទឹក សូមប្រញាប់ទៅពេទ្យភ្លាម។
អត្ថបទពាក់ព័ន្ធ៖
នៅមានករណីឈឺពោះខ្លះទៀត អាចបង្កឲ្យមានអាការៈ រាក ចង្អោរ ក្អួត និងគ្រុន។ ករណីនេះ ត្រូវជួបគ្រូពេទ្យប្រឹក្សា ធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ គប្បីពិនិត្យបន្ថែមលើបញ្ហាឈឺពោះក្មេងៗ ព្រោះវាចាំបាច់បំផុត រាប់បញ្ចូលការធ្វើតេស្តឈាម ស្គេន និងពិនិត្យលាមក បើក្មេងមានរោគសញ្ញាធ្ងន់ធ្ងរដូចខាងក្រោម៖
– គ្រុនក្តៅខ្លាំង
– ក្មេងមានអាការៈរាក ឬក្អួតធ្ងន់ធ្ងរ
– ឈឺចាប់ពេលបត់ជើងតូច
– នោមមានលាយឈាម។
ទោះក្មេងឈឺពោះ ជារឿងធម្មតា ប៉ាម៉ាក់មិនគួរព្រងើយកន្តើយទេ ព្រោះអាការៈជំងឺអាចនឹងកាន់តែអាក្រក់ បើមិនបានព្យាបាលត្រឹមត្រូវ។ គួរយកចិត្តទុកដាក់លើកូនៗគ្រប់អាការៈឈឺចាប់ទាំងអស់ និងពិភាក្សាជាមួយគ្រូពេទ្យជំនាញ បើចាំបាច់។
សូមប្រើប្រាស់តារាងប្រព័ន្ធភាពស៊ាំដើម្បីស្វែងយល់បន្ថែមពីប្រភេទថ្នាំបង្ការនិងពេលវេលាដែលកូនរបស់អ្នកត្រូវការ
កូនប្រុសឬស្រី?
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Abdominal Pain, Age 11 and Younger – Topic Overview. http://www.webmd.com/children/tc/abdominal-pain-age-11-and-younger-topic-overview. Accessed March 15, 2017.