ក្មេងៗផ្ដាសាយ បើលេបថ្នាំបំបាត់ការឈឺចាប់នេះ អាចប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ

    ក្មេងៗផ្ដាសាយ បើលេបថ្នាំបំបាត់ការឈឺចាប់នេះ អាចប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរ

    ភាគច្រើននៅ​ពេល​យើង​ ឬសមាជិកគ្រួសារណាមាន​ជំងឺ​ផ្ដាសាយ តែងតែ​ទៅ​គ្លីនិក ឬឱសថស្ថាន​​ផ្សេង​ៗ ដើម្បី​ផ្សំ​ថ្នាំ​លេបដោយ​គ្មាន​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។ គ្លីនិក​ ឬ​ឱសថ​ស្ថានមួយ​ចំនួន​បាន​ផ្សំ​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​ ដោយ​ដាក់​បញ្ចូល​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ១ ប្រភេទ ដើម្បី​ឲ្យ​ស្ថានភាព​ជំងឺ​ឆាប់​ជា​រហ័ស តែ​លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ថ្នាំ​ប្រភេទនេះមិន​ល្អ​ឡើយ ជាពិសេស​ក្មេង​ៗ ហើយប៉ះពាល់ខ្លាំងដល់​ខួរក្បាលក្មេង

    វេជ្ជបណ្ឌិត​បន្ត​​ថា ពេល​ផ្ដាសាយ​គេ​ហាម​មិន​ឲ្យ​ប្រើ​ថ្នាំ​មួយ​ប្រភេទ គឺ​ថ្នាំ​អាស្ពេរីន។ ការហាមប្រាមនេះ មិន​មែនសម្រាប់​តែ​ផ្ដាសាយ​តូច ផ្ដាសាយ​ធំ​ឡើយ ក្ដៅខ្លួន ឬចេញ​អុតស្វាយឡើយ ​សូម្បី​ជំងឺ​ដែល​បង្ក​ដោយមេរោគ ក៏​ពេទ្យ​មិន​តម្រូវ​ដែរ ព្រោះ​វា​នាំឲ្យ​មាន​បញ្ហា​ខួរ​ក្បាល (​ហើម​ខួរ​ក្បាល) និង​រីក​ថ្លើម​ធ្ងន់ធ្ងរ។ ពេល​មាន​បញ្ហា​ហើម​ខួរ​ក្បាល វា​ភ្ជាប់​នឹង​ជំងឺ​មួយ​ហៅថា Reye’s syndrome។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ
    ចង់ដឹងពីកាលវិភាគ​ចាក់វ៉ាក់សាំងកូនចុចទីនេះ
    ចង់ដឹងពីចាក់វ៉ាក់សាំងមនុស្សធំពេញវ័យចុចទីនេះ

    អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា Reye’s syndrome នេះ​វា​មិន​ទាន់​មាន​មូលហេតុ​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​វា​កើត​ឡើង​ចំពោះ​អ្នក​ប្រើ​ថ្នាំ​អាស្ពេរីន ចំណែក​រោគសញ្ញា​មាន​ចាប់​ពី ៣ ថ្ងៃ​ឡើង ​នៅ​ពេល​ខួរក្បាល​រីក​ធ្វើឲ្យមាន​អាការៈ​ដូចជា ឈឺក្បាល ក្អួត​មិន​ឈប់ ប្រកាច់ ឬ​សន្លប់​ជាដើម។

    បើ​កូន​មាន​រោគសញ្ញា​អស់​ទាំង​នោះ សូម​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ដើម្បី​ទប់ស្កាត់​តាមដាន​ស្ថានភាព​ជំងឺ។ ដូច្នេះ​ហើយ​មាន​ជំងឺ​ឆ្លង​ដោយសារ​មេរោគ សូម​ប្រើ​តែ PARACETAMOL និង IBUPROFEN ក្នុង​ការ​រក្សា​កម្ដៅ និង​បំបាត់​ការ​ឈឺចាប់។

    គ្រុនក្ដៅ

    គួរ​បញ្ជាក់​ផង​ដែរ​ថា ហើម​ខួរ​ក្បាល​ដែល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​អាស្ពេរីន​នោះ​ច្រើន ជាទូទៅ​វា​កើត​លើ​ក្មេង​ក្រោម ១៨ ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 12/07/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម