សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ជំងឺឆ្លង

ចូលចិត្តឲ្យអ្នកដទៃឱប-ថើបកូន ប្រយ័ត្នឆ្លងមេរោគម៉្យាងនេះតាមទឹកមាត់

ធម្មតា មិន​ថា​គេ​មិន​ថា​យើង ឲ្យ​តែ​ឃើញ​កូន​ក្មេង​គួរ​ឲ្យ​ស្រលាញ់ ពិសេស​អា​អូន​សាច់​ម៉ាប់ៗ ដឹង​តែ​ចង់​ឱប ថើប ចាប់​ក្រញេច​លេង​ជាមួយ​ហើយ ព្រោះ​គួរ​ឲ្យ​ក្នាញ់​ពេក។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ដឹង​ថា ការ​ថើប​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​មួយ​ប្រភេទ​តាម​ទឹក​មាត់ ធ្វើ​ឲ្យ​អណ្ដើក​ឡើង​ហើម​បាន។ ជំងឺ ម៉ូណូនុយក្លេអូស៊ីស ឬ​ពាក្យ​បច្ចេកទេស​ថា Mononucleosis ភាគ​ច្រើន​កើត​លើ​កូន​ក្មេង និង​ក្មេង​ៗ​វ័យ​ជំទង់ ហើយ​វា​កើត​ច្រើន​បំផុត​ព្រោះ​ជំងឺ​នេះ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​មាត់ ការ​ថើប ផ្លូវ​ដង្ហើម ឬ​ការ​ប្រើ​ប្រាស់​របស់​រួម​ជាមួយ​អ្នក​ផ្ទុក​មេរោគ​នេះ​ដូចជា ញ៉ាំ​របស់​តែ​មួយ ប្រើ​ស្លាប​ព្រា សម​ជាមួយ​គ្នា​ជាដើម។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ។ ចុចត្រង់នេះ ដើម្បីដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក មេរោគ Epstein-Barr (EBV) គឺ​ជា​មូល​ហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស ក៏​ប៉ុន្តែ ក៏​មាន​មេរោគ​ផ្សេង​ទៀត​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​ដូច​គ្នា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ជា​ធម្មតា​លេច​ឡើង​ចាប់​ពី ៤-៦សប្ដាហ៍ ក្រោយ​ឆ្លង​មេរោគ EBV ហើយ​រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា៖ អស់​កម្លាំង ល្ហិតល្ហៃ ក្ដៅ​ខ្លួន ឈឺ​ក ឈឺ​ក្បាល និង​រាងកាយ ហើម​កូន​កណ្ដុរ​នៅ​ក ឬ​ក្លៀក រីក​ថ្លើម ឬ​អណ្ដើក ឡើង​កន្ទួល វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ថា ផល​វិបាក​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស គឺ​អាច​បែក​អណ្ដើក រលាក​ថ្លើម កើត​ខាន់​លឿង។ល។ ដោយសារ​តែ​វា​អាច​បែក​អណ្ដើក ដូច​នេះ​ហាម​ការ​រត់ និង​ធ្វើ​ការ​ធ្ងន់​ពេល​មាន​ជំងឺ […]


បញ្ហាការលូតលាស់

ប៉ូវអាហារទាំងនេះ ក្មេងៗធាត់លើសទម្ងន់ រងផលវិបាកច្រើនទៅថ្ងៃក្រោយ

ស្របពេលចំណីអាហារសម្បូរបែប ពិសេសក្មេងៗចូលចិត្តពពួកអាហារ Fast food ចំណីអាហារផ្អែមៗទៀតនោះ ម៉ាក់ប៉ាមួយចំនួនឲ្យកូនញ៉ាំតាមចិត្ត ធ្វើឲ្យកូនទៅជាធាត់លើសទម្ងន់។ បញ្ហានេះ នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងថា ដឹង​ហើយ​ថា ម៉ាក់ប៉ា​ស្រលាញ់​កូន ចង់​ឲ្យ​កូន​ឆាប់​ធំ  ប៉ុន្តែ​ការ​បំប៉ន​កូន​ហួស​ប្រមាណ ពេក​ក៏​ធ្វើ​ឲ្យ​កូន​ទៅ​ជា​ធាត់​លើស​គីឡូ​ខ្លាំង បែរ​ជា​រង​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​វិញ។ លោកវេជ្ជបណ្ឌិតថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។ ក្មេង​ដែល​លើស​ទម្ងន់ នៅ​ពេល​ធំ​ពេញ​វ័យ ឬ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។ គណនាទម្ងន់កូន​នៅទីនេះ ទោះ​បី​ជា​បែប​នេះ​ក្តី ក្មេង​ខ្លះ​លើស​ទម្ងន់​មិន​មែន​មកពី​របប​អាហារ​តែ​មួយ​មុខ​នោះ អាច​មក​ពី កត្តា​តំណ​ពូជ ឬឪពុកម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ប្រសិន​បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​កូន​ឡើង​គីឡូ​ខ្លាំង ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​របប​អាហារ និង​រក​វិធី​គ្រប់គ្រង​ការ​ឡើង​គីឡូ​របស់​កូន ដោយ​កាត់​បន្ថយ​អាហារ​ផ្អែម អាហារ​ខ្លាញ់ ពិសេស​ជំរុញ​ឲ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ច្រើន កុំ​ញ៉ាំ​តែ​សាច់​សុទ្ធ បើ​កូន​ធំ​បន្តិចត្រូវ​ឲ្យ​កូន​មាន​ទម្លាប់់​ហាត់ប្រាណ។


រោគសញ្ញាទូទៅ

មិនចង់ឲ្យកូនទល់លាមករ៉ាំរ៉ៃ ម៉ាក់ប៉ាចាប់ផ្ដើមអនុវត្តតិចនិកប៉ុន្មាននេះ

កូន​ទល់លាមក​អាច​ជា​រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។ បញ្ហា​ទល់​លាមក​ម្ដង​ម្កាល​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ទល់​លាមក​រ៉ាំ​រ៉ៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ តែ​ច្រើន​មាន​លើ​កុមារ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង។ ចង់ដឹងពី BMI របស់ខ្លួនអត់? គណនា BMI នៅទីនេះ បញ្ហា​ទល់​លាមក​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន (ទារក​ចាប់​ពី​៦ខែ​ឡើង) ពី​ព្រោះ​ពោះវៀន​របស់​កុមារ​មាន​ការ​ប្រែ​ប្រួល​ចលនា ដោយ​សារ​តែ​យើង​បន្ថែម​អាហារ​ផ្សេងៗ​ពី​លើ​ទឹក​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹក​ដោះ​គោ​ជាដើម។ លោក​ស្រី​បន្ត​ថា ប្រសិន​បើ​កូន​ទល់​លាមក ឬ​ទោះ​ជា​កូន​មិន​ទាន់​ទល់​លាមក​ក្ដី ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ទី១. បង្រៀន​កូន​បន្ទោបង់​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា។ ពេល​វេលា​ល្អ​បំផុត​នោះ​គឺ​ពេល​ព្រឹក បន្ទាប់​ពី​អា​អូន​ញ៉ាំ​អាហារ​រួច ឬ​ក្រោយ​អា​អូន​ភ្ញាក់​ពី​គេង ព្រោះ​វា​ជា​ពេល​ដែល​សាច់ដុំ​ពោះ​វៀន​កន្ត្រាក់​ខ្លាំង ជាហេតុ​ជួយ​ឲ្យ​បត់​ជើង​បាន​ស្រួល។ ទី២. ដាក់​កូន​ឲ្យ​អង្គុយ​លើ​កន្ថោរ​សម​ស្រប​នឹង​គូទ​របស់​អា​អូន ដាក់​ជើង​ស្មើ​លើ​ឥដ្ឋ និង​ក្បាល​ជង្គង់​ឲ្យ​ខ្ពស់​ជាង​ត្រគាក​របស់​កូន។ ទី៣. ជួយ​ធ្វើ​ចលនា​ជើង​របស់​កូន (ចំពោះ​ទារក​តូច) ម៉ាក់​ប៉ា​អាច​ដាក់​កូន​គេង​ឲ្យ​រាប​ស្មើ​លើ​ពូក រួច​យើង​ធ្វើ​ចលនា​ជើង​អាអូន​ដូច​ពេល​យើង​ធាក់​កង់។ ទី៤. ព្យាយាម​ម៉ាស្សា​លើ​ពោះ​កូន​ដោយ​សង្កត់​តិច​ៗ ជា​រង្វង់​តាម​ទ្រនិចនាឡិកា ទី៥. ត្រូវ​មាន​របប​អាហារ​ត្រឹម​ត្រូវ​ឲ្យ​កូន ពិសេស​ឲ្យ​កូន​ញ៉ាំ​ទឹក​បាន​ច្រើន ផ្ដល់​ផ្លែ​ឈើ​សម្បូរ​ជាតិ​កាក​សរសៃ និង​ផ្ដល់​បន្លែ​ឲ្យ​កូន​ញ៉ាំ​ទើប​ល្អ។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូន ចុចទីនេះ  វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផ្លែ​ចេក ប្រសិន​បើ​ចេក​មិន​សូវ​ទុំ​អាច​ធ្វើ​ឲ្យ​ក្ដៀន តែ​បើ​ចេក​ទុំ​ល្អ​គឺ​ជួយ​បន្ទន់​លាមក។ ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។​ កុំ​អនុញ្ញាត​ឲ្យ​កុមារ​មាន​ទម្លាប់​ឈរ​បន្ទោបង់​ព្រោះ​​ធ្វើ​ឲ្យ​ទល់​លាមក​កាន់​តែ​ខ្លាំង។


រោគសញ្ញាទូទៅ

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល

ជំងឺ​ផ្ដាសាយ​ធំ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត ហើយ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់​ជាង​ផ្ដាសាយ​ធម្មតា ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ត្រឹម​ត្រូវ​ជា​មួយ​ពេទ្យ​ទើប​ជា​មក​វិញ។ ដូច​គ្នា​ដែរ ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ ក៏​អាច​មាន​គ្រោះ​ថ្នាក់​សុខភាព​ច្រើន​ដែរ បើ​ម៉ាក់​ប៉ា​រក​វិធី​ព្យាបាល​កូន​ត្រឹម​ត្រូវ។ ក្មេង​តូច​ងាយ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ណាស់​ពិសេស​ពី​មនុស្ស​ពេញ​វ័យ ឬ​សមាជិក​ក្នុង​ផ្ទះ​ជាដើម។ ជំងឺ​ផ្ដាសាយ​ធំ បើ​កើត​លើ​ក្មេង​មាន​អាយុ​ក្រោម ៥ឆ្នាំ (ពិសេស​ក្មេង​ក្រោម​២ឆ្នាំ) នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ប្រសិន​បើ​ពួក​គេ​ឆ្លង។ ​ផ្ដាសាយ​ធំ​ - ផលប៉ះពាល់ មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​កើត​ផ្ដាសាយ​ធំ អាច​បណ្ដាល​ឲ្យ៖ រលាក​សួត​ធ្ងន់ធ្ងរ បាត់​បង់​ជាតិ​ទឹក ប្រឈម​នឹង​កើត​ជំងឺ​ហឺត បេះដូង ប៉ះពាល់​ដល់​ដំណើរ​ការ​ខួរក្បាល មាន​បញ្ហា​នៅ​Sinus ឬ​ឆ្លង​មេរោគ​ត្រចៀក​ជាដើម។ យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ប៉ា​អាច​ការពារ​មិន​ឲ្យ​ក្មេងៗ​កើត​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ។ វ៉ាក់សាំង​ផ្ដាសាយ​ធំ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ការ​ការពារ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ជំងឺ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ផល​វិបាក​ដែល​អាច​កើត​មាន និង​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ទៅ​មនុស្ស​ជុំ​វិញ​ខ្លួន​ផង​ដែរ។ ​ផ្ដាសាយ​ធំ​ - វ៉ាក់សាំង អាច​ចាក់​បាន​ចំពោះ​ក្មេង​ចាប់​ពី​អាយុ​៦ខែឡើង​ទៅ ហើយ​មនុស្ស​ធំ​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​ការ​ពារ​ខ្លួន​បាន​ដែរ៖ ក្មេង​អាយុ ៦ខែ-៩ឆ្នាំ៖ ត្រូវ​ចាក់ ២ដង (ក្រោយ​ចាក់​ពីរ​ដង​រួច ត្រូវ​ចាក់​រម្លឹក​១ដង/ឆ្នាំ) ក្មេង​អាយុ ៩ឆ្នាំ-មនុស្ស​ពេញ​វ័យ៖ ត្រូវ​ចាក់​តែ​ម្ដង និង​ចាក់​រម្លឹក​១ដង/ឆ្នាំ រៀងរាល់​ឆ្នាំ។ គួរស្វែងយល់បន្ថែម រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ការពារ​ខ្លួន​ពី​ជំងឺ​​គ្រុន​ផ្ដាសាយក្នុង​រដូវ​ភ្លៀង តាម​តិចនិក​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


កង្វះអាហារូបត្ថម្ភ

កូនមិនព្រមញ៉ាំអាហារ ម៉ាក់ប៉ាអាចសាកតិចនិកប៉ុន្មាននេះ

ក្នុង​ការ​ចិញ្ចឹម​កូន រឿង​មួយ​ដែល​ម៉ាក់​ប៉ា​ធុញ ខឹង​កូន ពេល​ខ្លះ​ស្ទើរ​ទប់​កំហឹង​មិន​បាន​គឺ​ពេល​ដែល​កូន​មិន​ព្រម​ញ៉ាំ​អាហារ ហើយ​យើង​ត្រូវ​តាម​បញ្ចុក ឬ​ស្រែក​ដាក់​ទម្រាំ​បាន​ញ៉ាំ​បាយ​អស់​ពី​ចាន​ម្ដងៗ។ ប៉ុន្តែ ការ​ស្រែក​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​មិន​មែន​ជា​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ទេ ហើយអ្នក​ជំនាញ​បាន​ណែនាំ​តិចនិក​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​តាម​ធម៌​ត្រជាក់វិញ​។ ជុំ​វិញ​បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ទ្រឹស្ដី​របស់​អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ ទម្រាំ​កុមារ​ព្រម​ទទួល​យក​អាហារ​ថ្មី​មួយ ម៉ាក់​ប៉ា​ត្រូវ​សាក​ល្បង​ផ្ដល់​អាហារ​នោះ​ឲ្យ​កូន​១៥-២០​ដង។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ញ៉ាំ​អាហារ​មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម មិន​មែន​ជា​ការ​ចាប់​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទេ ប្រសិន​បើ​កូន​មិន​ព្រម​ញ៉ាំ​អាហារ អាច​សាក​ល្បង​ដោះ​ស្រាយ​ជាមួយ​តិចនិក​សាមញ្ញ​ខាង​ក្រោម​នេះ​ដូច​ជា៖​ ទី១. បង្កើត​កាល​វិភាគ​ញ៉ាំ​អាហារ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​កាល​វិភាគ​ច្បាស់​លាស់​ក្នុង​ការ​ញ៉ាំ​អាហារ។ ចំពោះ​កុមារ​តូច យើង​ត្រូវ​ឲ្យ​អា​អូន​ញ៉ាំ​អាហារ​យ៉ាង​តិច ៣​ពេល/ថ្ងៃ (ព្រឹក ថ្ងៃ ល្ងាច) ហេតុ​នេះ​ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​ឲ្យ​កូន​ឲ្យ​ទៀង​ទាត់​ពេល​វេលា។ ទី២. ផ្ដល់​អាហារ​ក្នុង​បរិមាណ​សម​ស្រប៖ ដើម្បី​ដឹង​ថា​អាហារ​សមរម្យ​កម្រិត​ណា​សម្រាប់​កូន យើង​គួរ​ប្រើ​ប្រាស់​ចាន​សម​ស្រប​ទៅ​តាម​កុមារ និង​ប្រើ​ស្លាបព្រា​តូច​ៗ​សម​ស្រប​ទៅ​តាម​មាត់​របស់​កូន។ ជាក់​ស្ដែង ប្រសិន​បើ​យើង​ប្រើ​ចាន ឬ​ស្លាបព្រា​ណា​តូច​ៗ​គួរ​ឲ្យ​ស្រលាញ់ ទាក់​ទាញ ក្មេង​ៗ​ក៏​ចេះ​តែ​ចង់​ញ៉ាំ​អាហារ​តាម​នឹង។ ទី៣. បង្កើត​បរិយាកាស​សប្បាយ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​បរិយាកាស​មួយ​ល្អ និង​រីក​រាយ​ក្នុង​ការ​ញ៉ាំ​អាហារ​សម្រាប់​កូន​ៗ។ កាល​ពី​មុន ពេល​យើង​ចេញ​ក្រៅ​ផ្ទះ​បាន យើង​អាច​នាំ​កូន​ទៅ​លេង​ជា​មួយ​ក្មេង​ៗ​ជុំ​វិញ​ផ្ទះ​បណ្ដើរ បញ្ចុក​បាយ​កូន​បណ្ដើរ តែ​ដោយ​សារ​ឥឡូវ​នេះ យើង​ត្រូវ​នៅ​ក្នុង​ផ្ទះ​ជាប់ អញ្ចឹង​យើង​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ជុំ​គ្នា​ជា​មួយ​មនុស្ស​ធំ ទោះ​អា​អូន​ញ៉ាំ​រាយ​បាយ​ពេញ​នឹង​ក៏​ដោយ។ ទី​៤. ផ្លាស់​ប្ដូរ​អាហារ​ជា​ប្រចាំ៖ កុមារ​ក៏​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​ញ៉ាំ​អាហារ​ដដែល​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កូន​ច្បាស់​ធុញ​ទ្រាន់​មិន​ចង់​ញ៉ាំ​ទេ។ […]


រោគសញ្ញាទូទៅ

វិធីងាយៗដោះស្រាយបញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹម

ក្មេងៗកើតអូទីស្សឹមមួយចំនួនឧស្សាហ៍ជួបបញ្ហាគេងមិនលក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​យល់​សប្ដិ​អាក្រក់ នោម​ដាក់​ពូក គេង​ឆាប់​ភ្ញាក់ ឬ​គុណភាព​គេង​ទូទៅ​មិន​ល្អ។ បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ អាច​បណ្ដាល​ឲ្យ​អា​អូនមាន​អារម្មណ៍​តប់​ប្រមល់ ឆាប់​ខឹង និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​កូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី American Academy of Paediatrics។ ចំពោះ​អា​អូន​កើត​អូទីស្សឹម​វិញ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ការ​និយាយ និង​ចងចាំ​មិន​ល្អ និង​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​មិន​សមរម្យ​កើត​ឡើង។ ប៉ុន្តែ តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ​អូទីស្សឹម ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល​។ ១. បន្ទប់​មាន​ផាសុកភាព បន្ទប់​អា​អូន​​គេង ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្ដៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាព​ងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។ ២. មាន​ទម្លាប់​ល្អ​មុន​គេង យើង​គួរ​បង្កើត​ទម្លាប់​គេង​ល្អ​ៗ​យ៉ាង​ហោច​ណាស់ ១ម៉ោង​មុន​អា​អូន​ចូល​គេង និង​អនុវត្ត​វា​ឲ្យ​ជាប់​ដូច​ជា ដុស​ធ្មេញ អាន​សៀវភៅ​រឿង គួរ​រូប ស្ដាប់​តន្ត្រី ឬ​ម៉ាស្សា​ដែល​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល ឆាប់​គេង​លក់​ស្រួល។ ៣. នាំ​អូន​ទៅ​លេង​ក្រៅ​ផ្ទះ តិចនិក​មួយ​ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​នោះ​គឺ នាំ​អា​អូន​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះ​ត្រូវ​ពន្លឺ​ថ្ងៃ និង​មើល​ធម្មជាតិ​ជាដើម។ ការ​ដែល​អា​អូន​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ព្រឹក (ហាម​ឲ្យ​កូន​លេង​ក្រោម​ពន្លឺ​ថ្ងៃ ពេល​ថ្ងៃ​ត្រង់​ក្ដៅ​ខ្លាំង) ជួយ​បង្កើន​កម្រិត វីតាមីន D ជា​ហេតុ​ជួយ​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​ពេល​យប់។ ៤. ញ៉ាំ​ថ្នាំ​បំប៉ន Melatonin វិធី​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេង​ៗ​កើត​អូទីស្សឹម​មួយ​ទៀត​នោះ​គឺ​ឲ្យ​អា​អូន ញ៉ាំ​ថ្នាំ​បំប៉ន Melatonin មុន​ពេល​ជិត​ចូល​គេង។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាដឹងទេ ពីអាយុ០-៧ឆ្នាំ ផ្លូវអារម្មណ៍កូនអភិវឌ្ឍន៍ម៉េចខ្លះ?

ផ្លូវ​អារម្មណ៍​កូន ក្នុង​ការ​លូតលាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ប្រែ​ប្រួល​ច្រើន​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍។ តាម​ពិត​ទៅ កូន​ក្មេង​ក៏​ចេះ​អន់​ចិត្ត កើត​ស្ត្រេស និង​អាច​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ការ​​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍​ក្មេង​ងាយស្រួន​នោះ​ទេ ឲ្យ​តែ​ម៉ាក់​ប៉ា​យល់​ពី​អ្វី​ដែល​កូន​ចង់​បាន​ទៅ​តាម​អាយុ​អា​អូន។ ដំណាក់​កាល​នីមួយៗ​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​អារម្មណ៍​កូន អាយុ ០-២ឆ្នាំ ៖ កូន​ត្រូវ​ការ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់ប៉ា អាយុ ២-៣ឆ្នាំ ៖ កូន​ធ្វើ​ត្រាប់​តាម​ម៉ាក់ប៉ា អាយ ៣-៤ឆ្នាំ ៖ កូន​ត្រូវ​ការ​ភក្ដី​ភាព​ពី​ម៉ាក់ប៉ា និង​បង​ប្អូន អាយុ ៤-៥ឆ្នាំ ៖ កូន​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម៉ាក់​ប៉ា​ខ្លាំង អាយុ ៥-៦ឆ្នាំ ៖ កូន​ត្រូវ​ការ​ផ្ដល់​ក្ដី​ស្រលាញ់​ចំពោះ​ម៉ាក់​ប៉ា បង​ប្អូន សាច់ញាតិ និង​សត្វ​ចិញ្ចឹម អាយុ ៦-៧ឆ្នាំ​ឡើង ៖ កូន​ត្រូវ​ការ​ចែក​រំលែក​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន និង​រឿង​ក្នុង​ចិត្ត​ជាមួយ​ម៉ាក់​ប៉ា។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ចំណាយ​ពេល​ស្វែង​យល់​ពី​អារម្មណ៍​កូនៗ ពិសេស​ពេល​អា​អូន​លូតលាស់​ដល់​វ័យ​ចូល​រៀន ជា​វ័យ​ដែល​អា​អូន​ចេះ​គិត​បាន​ច្រើន។ កាលណា​ម៉ាក់​ប៉ា​មិន​យល់​ពី​ផ្លូវ​អារម្មណ៍​កូន វា​អាច​បណ្ដាល​ឲ្យ​កូន​អន់​ចិត្ត ធុញ​ថប់ ឬ​កើត​ជា​បញ្ហា​ផ្លូវ​ចិត្ត​ក៏​មាន។ តាម​ពិត​ទៅ ក្មេង​ក៏​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​យើង​មនុស្ស​ធំ​ដែរ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។​


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធភាពស៊ាំកូនតូចខ្លាំង ឬខ្សោយ ទាក់ទងនឹងសុខភាពប្រព័ន្ធរំលាយអាហារទេ?

ម៉ាក់ប៉ាដឹងហើយថា ប្រព័ន្ធការពាររាងកាយកូនតូចនៅមិនទាន់ខ្លាំងក្លាដូចយើងមនុស្សធំនៅឡើយទេ ជាហេតុធ្វើឲ្យកុមារឈឺច្រើន។ ម៉្យាងវិញទៀត សុខភាពប្រព័ន្ធរំលាយអាហារក៏ជាផ្នែកមួយធំជាប់ពាក់ព័ន្ធនឹងភាពរឹងមាំ និងភាពខ្សោយរបស់ប្រព័ន្ធការពាររាងកាយកូនតូចផងដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា កាលណាបើប្រព័ន្ធរំលាយអាហារកូនតូចមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យការលូតលាស់ខួរក្បាលរបស់ក្មេងក៏បានល្អដូចគ្នាដែរ។ សុខភាពក្រពះពោះវៀន គឺជាផ្នែកសំខាន់មួយជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច។ តាមពិតទៅ ក្រពះពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយរបស់មនុស្សយើង។ ហើយបាក់តេរីល្អៗ រាប់លានដែលមាននៅក្នុងក្រពះពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ ដោយសារតែសុខភាពក្រពះពោះវៀនត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធទាំងអស់នៅក្នុងរាងកាយ ដូចនេះសុខភាពប្រព័ន្ធរំលាយអាហាររបស់អាអូន អាចប៉ះពាល់ទៅដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ស្របគ្នានេះ បើសុខភាពក្រពះពោះវៀនមិនល្អ ក៏អាចចូលរួមចំណែកប៉ះពាល់ដល់ស្ថានភាពសុខភាពផ្លូវចិត្តកុមារដែរដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការបាក់ស្បាត (PTSD) ជាដើម។ នេះមានន័យថា បើសុខភាពប្រព័ន្ធរំលាយអាហារកូនមិនល្អ ច្បាស់ណាស់ថាប្រព័ន្ធការពាររាងកាយកូនតូចក៏មិនល្អដូចគ្នា ជាហេតុអាចបណ្ដាលឲ្យអាអូនងាកឈឺៗ។ បន្ថែមពីលើនេះ វេជ្ជបណ្ឌិតឯកទេសរោគកុមារដដែលបន្តទៀត បើម៉ាក់ប៉ាចង់ឲ្យកូនមានសុខភាពប្រព័ន្ធរំលាយល្អ និងប្រព័ន្ធរាងកាយរឹងមាំ យើងត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនដូចជាមានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និង អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់។ […]


រោគសញ្ញាទូទៅ

មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ

ត្បិត​តែ​ឈាម​ច្រមុះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​បាន​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​កើត​លើ​កូន​ក្មេង​ច្បាស់​ជា​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​កើតជា​ក្ដី​បារម្ភ​ពី​សុខភាព​កូន​ហើយ។ មូលហេតុ​អា​អូន​តូច​ៗឈាម​ច្រមុះ​អាច​មាន​ច្រើន តែ​ភាគ​ច្រើន វា​មិន​ចោទ​ជា​បញ្ហា​ធំ​ដុំ​ដល់​សុខភាព​កុមារឡើយ ហេតុ​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​ឈាម​ច្រមុះ​នៅ​លើ​កុមារ ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ញឹក​ញាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​ផង​ដែរ។ ចំពោះ​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​មាន​ដូច​ជា៖ ទី១. សរសៃ​ឈាម​ក្នុង​ច្រមុះ​កុមារ​មាន​ការ​ផុយ​ស្រួយ ងាយ​នឹង​ដាច់ ទី២. មូលហេតុ​អា​អូន​តូចៗ​ឈាម​ច្រមុះ អាច​ដោយ​សារ​អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​ការ​រលាក​នៅ​​​ Sinus ទី៣. អា​អូន​​កង្វះ​វីតាមីន C ទី៤. សីតុណ្ហភាព​ក៏​ជា​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​ដែរ​ដូច​ជា ត្រជាក់​ពេក ឬ​ក្ដៅ​ពេក ទី៥. កូន​កេះ ឬ​អេះ​ច្រមុះ​ខ្លាំង​ពេក វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​បន្ថែម​ឲ្យ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ពេល​អា​អូន​ឈាម​ច្រមុះ​ដូច​ជា៖​ – ឲ្យ​កូន​អង្គុយ​លើ​កៅអី​ឲ្យ​ត្រង់​ខ្លួន និង​ងើយ​ក្បាល​កូន​ឡើង​លើ​បន្តិច (ចៀស​វាង​ងើយ​ឡើង​លើ​ខ្លាំង) – ចៀស​វាង​ឲ្យ​កូន​អង្គុយ​ផ្អែក​ខ្លួន​លើ​កៅអី ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈាម​ហូរ​ចូល​បំពង់​ក បង្ក​ជា​ឈ្លក់​ – យក​កន្សែង​ត្រជាក់​ស្អំ​លើ​ច្រមុះ​កូន​រយៈ​ពេល​១០​នាទី – ឲ្យ​កូន​សម្រាក​ក្រោយ​បាត់​ហូរ​ឈាម និង​ចៀស​វាង​ឲ្យ​កូន​ខំ​ប្រឹង​ញើស​សម្បោរ កេះ ឬ​ញី​ច្រមុះ​ខ្លាំង។ ពេល​ណា​គួរ​យក​កូន​ទៅ​ពេទ្យ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ឃើញ​កូន​ឈាម​ច្រមុះ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ គួរ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ឈាម​ច្រមុះ​ញឹកញាប់ មាន​ញ៉ុក​របស់​របរ​ចូល​ច្រមុះ របួស​តូច​តែ​ហូរ​ឈាម​ខ្លាំង ហូរ​ឈាម​បណ្ដាល​ឲ្យ​អា​អូន​ឈឺ​ក្បាល ឬ​ខ្សោយ ហូរ​ឈាម​ច្រមុះ​ដោយ​សារ​ប៉ះ​ទង្គិច​ក្បាល។ល។


រោគសញ្ញាទូទៅ

រោគសញ្ញា និងវិធីដោះស្រាយ ពេលកូនរពឹសញ៉ុករបស់របរចូលច្រមុះ ឬត្រចៀក

កូន​តូចៗអាចញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក ម៉ាក់​ប៉ា​ត្រូវ​តាមដាន​ឲ្យ​ជាប់ ពិសេស​វ័យ​អា​អូន​ចេះ​វារ ឬ​ដើរ​ខ្លួន​ឯង ព្រោះ​វា​ជា​វ័យ​ដែល​ក្មេង​តូច​ៗ​ឆ្ងល់​ច្រើន។ ជា​ទូទៅ ក្មេង​ខ្លះ ពេល​មាន​របស់​ជាប់​ក្នុង​ច្រមុះ ឬ​ត្រចៀក មិន​ហ៊ាន​ប្រាប់​ម៉ាក់​ប៉ា​ទេ ហើយ​ខ្លះ​ស្រែក​យំ​ឲ្យ​ម៉ាក់​ប៉ាជួយ តែ​មិន​ដឹង​ជា​ជួយ​តាម​វិធី​ណា​ល្អ ចៀសវាង​រុក​របស់​កាន់​តែ​ជ្រៅ​ចូល​ច្រមុះ ឬ​ត្រចៀក​កូន។ សញ្ញា​បង្ហាញ​ថាកូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក ​អា​អូន​អាច​មាន​វត្ថុ​ជាប់​ក្នុង​ត្រចៀក ប្រសិន​បើ​មាន​ណា​មួយ​ដូច​ខាង​ក្រោម៖ ត្អូញ​ថា ឈឺ​ត្រចៀក ទឹក​ហៀរចេញ​ពី​ត្រចៀក ស្ដាប់​មិន​សូវ​ឮ យក​ដៃ​កេះ ឬ​ទាញ​ត្រចៀក​ញឹក អា​អូន​អាច​មាន​វត្ថុ​ជាប់​ក្នុងច្រមុះ ប្រសិន​បើ​មាន​សញ្ញាណា​មួយ​ដូច​ខាង​ក្រោម៖ ធុំ​ក្លិន​ស្អុយ ឬ​សម្បោរ​ពណ៌​លឿង ឬ​លាយ​ឈាម​ចេញ​ពី​ច្រមុះ ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​តាម​មាត់ ចុះ​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាងណា​ បើកូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក? ១. កុំ​ព្យាយាម​រុក​យក​វត្ថុ​នោះ​ចេញ​ពី​ច្រមុះ ឬ​ត្រចៀក​កូន​ដោយ​ខ្លួន​ឯង ព្រោះ​វា​អាច​រុញ​វត្ថុ​នោះ​ចូល​កាន់​តែ​ជ្រៅ រឹត​តែ​ពិបាក​យក​ចេញ ២. កុំ​ចាក់​ទឹក​ចូល​ច្រមុះ ឬ​ត្រចៀក​កូន ការ​ដែល​ព្យាយាម​យក​វត្ថុ​ចេញ​ពី​ច្រមុះ ឬ​ត្រចៀក​ក្មេង​ដោយ​មិន​មាន​ឧបករណ៍​ត្រឹម​ត្រូវ ឬ​ជំនាញ​ទេ​នោះ អាច​បង្ក​ការ​ឈឺ​ចាប់​ដល់​កូន​កាន់​តែ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​របស់​នោះ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​រន្ធ​ច្រមុះ ឬ​ត្រចៀក រឹត​តែ​ពិបាក​យក​ចេញ​ពី​ខាង​ក្រៅ។ យក​ល្អ ពេល​ដែល​ម៉ាក់​ប៉ា​ដឹង​ថា​កូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​ក្មេង ឬ​ជួប​គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់​ក ព្រោះ​គ្រូពេទ្យ​មាន​ជំនាញ និង​ឧបករណ៍​ចាំ​បាច់ សម្រាប់​ទាញ​យក​វត្ថុ​ដែល​ជាប់​ក្នុង​ច្រមុះ ឬ​ត្រចៀក​កូន​ចេញ​មក​ក្រៅ។ ស្រប​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ទុក​ដាក់​របស់​របរ​តូច​ៗ​ដែល​កូន​អាច​យក​មក​លេង ឲ្យ​ឆ្ងាយ​ពី​ដៃ​កូន ពិសេស​នោះ​គឺ​គ្រាប់​អង្កាំ​តូចៗ ឬ​ថ្ម​ពិល​តូច​ៗ​មាន​ក្នុង​តុក្កតា​ក្មេង​លេង​ជាដើម។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ