សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ

ត្បិត​តែ​ឈាម​ច្រមុះ ជា​បញ្ហា​ទូទៅ​មួយ​ដែល​គ្នា​យើង​មួយ​ចំនួន​ធ្លាប់​បាន​ជួប​ប្រទះ ប៉ុន្តែ​បើ​វា​កើត​លើ​កូន​ក្មេង​ច្បាស់​ជា​បណ្ដាល​ឲ្យ​ម៉ាក់​ប៉ា​កើតជា​ក្ដី​បារម្ភ​ពី​សុខភាព​កូន​ហើយ។ មូលហេតុ​អា​អូន​តូច​ៗឈាម​ច្រមុះ​អាច​មាន​ច្រើន តែ​ភាគ​ច្រើន វា​មិន​ចោទ​ជា​បញ្ហា​ធំ​ដុំ​ដល់​សុខភាព​កុមារឡើយ ហេតុ​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​ឈាម​ច្រមុះ​នៅ​លើ​កុមារ ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ញឹក​ញាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​ផង​ដែរ។ ចំពោះ​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​មាន​ដូច​ជា៖ ទី១. សរសៃ​ឈាម​ក្នុង​ច្រមុះ​កុមារ​មាន​ការ​ផុយ​ស្រួយ ងាយ​នឹង​ដាច់ ទី២. មូលហេតុ​អា​អូន​តូចៗ​ឈាម​ច្រមុះ អាច​ដោយ​សារ​អាលែកហ្ស៊ី រលាក​ច្រមុះ ឬ​ការ​រលាក​នៅ​​​ Sinus ទី៣. អា​អូន​​កង្វះ​វីតាមីន C ទី៤. សីតុណ្ហភាព​ក៏​ជា​មូលហេតុ​អា​អូន​តូច​ៗ​ឈាម​ច្រមុះ​ដែរ​ដូច​ជា ត្រជាក់​ពេក ឬ​ក្ដៅ​ពេក ទី៥. កូន​កេះ ឬ​អេះ​ច្រមុះ​ខ្លាំង​ពេក វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​បន្ថែម​ឲ្យ​ដឹង​ពី​វិធី​ដោះ​ស្រាយ​ពេល​អា​អូន​ឈាម​ច្រមុះ​ដូច​ជា៖​ – ឲ្យ​កូន​អង្គុយ​លើ​កៅអី​ឲ្យ​ត្រង់​ខ្លួន និង​ងើយ​ក្បាល​កូន​ឡើង​លើ​បន្តិច (ចៀស​វាង​ងើយ​ឡើង​លើ​ខ្លាំង) – ចៀស​វាង​ឲ្យ​កូន​អង្គុយ​ផ្អែក​ខ្លួន​លើ​កៅអី ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឈាម​ហូរ​ចូល​បំពង់​ក បង្ក​ជា​ឈ្លក់​ – យក​កន្សែង​ត្រជាក់​ស្អំ​លើ​ច្រមុះ​កូន​រយៈ​ពេល​១០​នាទី – ឲ្យ​កូន​សម្រាក​ក្រោយ​បាត់​ហូរ​ឈាម និង​ចៀស​វាង​ឲ្យ​កូន​ខំ​ប្រឹង​ញើស​សម្បោរ កេះ ឬ​ញី​ច្រមុះ​ខ្លាំង។ ពេល​ណា​គួរ​យក​កូន​ទៅ​ពេទ្យ? ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​ឃើញ​កូន​ឈាម​ច្រមុះ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ គួរ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ៖ ឈាម​ច្រមុះ​ញឹកញាប់ មាន​ញ៉ុក​របស់​របរ​ចូល​ច្រមុះ របួស​តូច​តែ​ហូរ​ឈាម​ខ្លាំង ហូរ​ឈាម​បណ្ដាល​ឲ្យ​អា​អូន​ឈឺ​ក្បាល ឬ​ខ្សោយ ហូរ​ឈាម​ច្រមុះ​ដោយ​សារ​ប៉ះ​ទង្គិច​ក្បាល។ល។


រោគសញ្ញាទូទៅ

រោគសញ្ញា និងវិធីដោះស្រាយ ពេលកូនរពឹសញ៉ុករបស់របរចូលច្រមុះ ឬត្រចៀក

កូន​តូចៗអាចញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក ម៉ាក់​ប៉ា​ត្រូវ​តាមដាន​ឲ្យ​ជាប់ ពិសេស​វ័យ​អា​អូន​ចេះ​វារ ឬ​ដើរ​ខ្លួន​ឯង ព្រោះ​វា​ជា​វ័យ​ដែល​ក្មេង​តូច​ៗ​ឆ្ងល់​ច្រើន។ ជា​ទូទៅ ក្មេង​ខ្លះ ពេល​មាន​របស់​ជាប់​ក្នុង​ច្រមុះ ឬ​ត្រចៀក មិន​ហ៊ាន​ប្រាប់​ម៉ាក់​ប៉ា​ទេ ហើយ​ខ្លះ​ស្រែក​យំ​ឲ្យ​ម៉ាក់​ប៉ាជួយ តែ​មិន​ដឹង​ជា​ជួយ​តាម​វិធី​ណា​ល្អ ចៀសវាង​រុក​របស់​កាន់​តែ​ជ្រៅ​ចូល​ច្រមុះ ឬ​ត្រចៀក​កូន។ សញ្ញា​បង្ហាញ​ថាកូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក ​អា​អូន​អាច​មាន​វត្ថុ​ជាប់​ក្នុង​ត្រចៀក ប្រសិន​បើ​មាន​ណា​មួយ​ដូច​ខាង​ក្រោម៖ ត្អូញ​ថា ឈឺ​ត្រចៀក ទឹក​ហៀរចេញ​ពី​ត្រចៀក ស្ដាប់​មិន​សូវ​ឮ យក​ដៃ​កេះ ឬ​ទាញ​ត្រចៀក​ញឹក អា​អូន​អាច​មាន​វត្ថុ​ជាប់​ក្នុងច្រមុះ ប្រសិន​បើ​មាន​សញ្ញាណា​មួយ​ដូច​ខាង​ក្រោម៖ ធុំ​ក្លិន​ស្អុយ ឬ​សម្បោរ​ពណ៌​លឿង ឬ​លាយ​ឈាម​ចេញ​ពី​ច្រមុះ ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​តាម​មាត់ ចុះ​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាងណា​ បើកូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក? ១. កុំ​ព្យាយាម​រុក​យក​វត្ថុ​នោះ​ចេញ​ពី​ច្រមុះ ឬ​ត្រចៀក​កូន​ដោយ​ខ្លួន​ឯង ព្រោះ​វា​អាច​រុញ​វត្ថុ​នោះ​ចូល​កាន់​តែ​ជ្រៅ រឹត​តែ​ពិបាក​យក​ចេញ ២. កុំ​ចាក់​ទឹក​ចូល​ច្រមុះ ឬ​ត្រចៀក​កូន ការ​ដែល​ព្យាយាម​យក​វត្ថុ​ចេញ​ពី​ច្រមុះ ឬ​ត្រចៀក​ក្មេង​ដោយ​មិន​មាន​ឧបករណ៍​ត្រឹម​ត្រូវ ឬ​ជំនាញ​ទេ​នោះ អាច​បង្ក​ការ​ឈឺ​ចាប់​ដល់​កូន​កាន់​តែ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​របស់​នោះ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​រន្ធ​ច្រមុះ ឬ​ត្រចៀក រឹត​តែ​ពិបាក​យក​ចេញ​ពី​ខាង​ក្រៅ។ យក​ល្អ ពេល​ដែល​ម៉ាក់​ប៉ា​ដឹង​ថា​កូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​ក្មេង ឬ​ជួប​គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់​ក ព្រោះ​គ្រូពេទ្យ​មាន​ជំនាញ និង​ឧបករណ៍​ចាំ​បាច់ សម្រាប់​ទាញ​យក​វត្ថុ​ដែល​ជាប់​ក្នុង​ច្រមុះ ឬ​ត្រចៀក​កូន​ចេញ​មក​ក្រៅ។ ស្រប​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ទុក​ដាក់​របស់​របរ​តូច​ៗ​ដែល​កូន​អាច​យក​មក​លេង ឲ្យ​ឆ្ងាយ​ពី​ដៃ​កូន ពិសេស​នោះ​គឺ​គ្រាប់​អង្កាំ​តូចៗ ឬ​ថ្ម​ពិល​តូច​ៗ​មាន​ក្នុង​តុក្កតា​ក្មេង​លេង​ជាដើម។​


រោគសញ្ញាទូទៅ

អាអូនក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

អាការៈ​ក្ដៅ​ខ្លួន ជា​បញ្ហា​ទូទៅ​មួយ​អា​អូន​តូច​ៗ​កើត​ញឹក​ញាប់​មែន​ទែន រហូត​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ច្បាស់​ថា ក្ដៅ​ខ្លួន​បែប​ណា​មិន​បាច់​បារម្ភ​ពេក និង​ក្ដៅ​ខ្លួន​ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ។ ត្បិត​តែ​វា​ជា​អាការៈ​ទូទៅ ប៉ុន្តែ​បើ​ធ្វេស​ប្រហែស​វា​ក៏​អាច​គំរាម​កំហែង​ដល់​សុខភាព​កូន​យើង​។ ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​ម៉ាក់​ប៉ា​គ្រប់​រូប លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ និង​ទារក​បាន​ពន្យល់​ឲ្យ​ដឹង​ថា ដោយ​សារ​ស្ថានភាព​ឥឡូវ​នេះ ពិបាក​រក​ពេទ្យ​ព្យាបាល ពិសេស​ពេល​កូន​ឈឺ ​ឬ​ក្ដៅ​ខ្លួន ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ដឹង​ថា គួរ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ ឬ​គួរ​តែ​តាមដាន​សុខភាព​កូន​នៅ​ផ្ទះ​សិន​ ឬ​យ៉ាង​ណា។ យ៉ាង​ណា​មិញ ខាង​ក្រោម​នេះ​ជា​សញ្ញា​អាការៈ​ក្ដៅ​ខ្លួន​កើត​ឡើង​លើ​ទារក ឬ​កុមារ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពេទ្យ បើ​សង្កេត​ឃើញ​ថា អា​អូន​​មានអាការៈ​ដូច​ខាង​ក្រោម៖ ទារក៖ អាយុ​ក្រោម​៣ខែ បៅ​តិច​ជាង​ធម្មតា កម្ដៅ​ត្រឹម ឬ​លើស ៣៨ អង្សាសេ កុមារ៖ ក្អួត រាករូស (លើស៣ដង/ថ្ងៃ) នោម​តិច​ខុស​ធម្មតា សន្លឹម មិន​លេង​ច្រើន​ដូច​ធម្មតា ឈឺ​ក្បាល ក្ដៅ​ខ្លួន​លើស​៣ថ្ងៃ​​​ បន្ថែម​ពី​លើ​នេះ​លោក​ស្រីវេជ្ជបណ្ឌិត​បន្ត​ថា អាការៈ​ក្ដៅ​ខ្លួន​មួយ​ចំនួន​អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ ហេតុ​នេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ន​ខ្លាំង ពិសេស​ចំពោះ​កូន​តូច។ ប៉ុន្តែ ប្រសិន​បើ​អា​អូន​មាន​អាយុ​ច្រើន​ដែរ​ហើយ ម៉ាក់​ប៉ា​អាច​ផ្ដល់​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​កូន និង​បន្ត​តាម​ដាន​សុខភាព​កូន​សិន បើ​ផ្ដល់​ថ្នាំ​ហើយ​អា​អូន​នៅ​តែ​មិន​ធូរ​ស្បើយ គួរ​យក​កូន​ទៅ​ពេទ្យ​ឲ្យ​បាន​លឿន។​


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាឆ្ងល់ទេ ហេតុអ្វីអាអូនត្អូញឈឺចុកជើងពេលយប់ៗឡើង?

បញ្ហា​កូន​ឈឺ​ចុក​ជើង យប់​ៗ​ឡើង ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អី​បាន​អា​អូន​ចេះ​តែ​ត្អូញ​ឈឺ​ជើង​ញឹក​ញាប់ ជួន​កាល​កំពុង​គេង​ៗ ក៏​ត្អូញ​ថា​ឈឺ​ជើង បណ្ដាល​ឲ្យ​ភ្ញាក់​ក៏​មាន។ តាម​ពិត អាការៈ​ឈឺ​ជើង​ពេល​យប់​លើ​កុមារ អ្នក​ជំនាញ​ថា ភាគ​ច្រើន​មិន​មែន​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​ពេល​យប់ (ភាសា​បច្ចេកទេស Growing Pain) ជា​ការ​ឈឺ​ចាប់​បញ្ជាក់​ពី​ការ​លូតលាស់​ជើង​របស់​កុមារ។ ការ​ឈឺ​ជើង​ពេល​យប់​នេះ ច្រើន​កើត​មាន​លើ​អា​អូន​អាយុ​ចន្លោះ​ចាប់​ពី ៣-៥ឆ្នាំ និង​អាយុ៣-១២​ឆ្នាំ ។ លោក​ស្រី​បន្ត​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​នេះ ច្រើន​កើត​ឡើង​នៅ​លើ​ក្មេង​ស្រី ច្រើន​ជាង​ក្មេង​ប្រុស និង​កើត​ឡើង​នៅ​ពេល​យប់ ឬ​ពេល​អា​អូន​កំពុង​គេង ហើយ​វា​ក៏​មិន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ​ដែរ។ ចំពោះ ​Growing Pain នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា វា​បង្ក​ឡើយ​ដោយសារ​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ខ្លះ​ៗ​ថា កូន​ឈឺ​ចុក​ជើង​ពេល​យប់ អាច​ដោយ​សារ​ពេល​ថ្ងៃ​អា​អូន​រត់​លេង ឬ​ធ្វើ​សកម្មភាព​ជើង​ខ្លាំង​ពេក។ អាការៈ​ឈឺ​ចុក​ជើង​ពេល​យប់​លើ​ក្មេង ជា​ធម្មតា​កើត​នៅ​លើ​ជើង​ទាំង​សង​ខាង តំបន់​ភ្លៅ កំភួន​ជើង និង​ផ្នែក​ខាង​ក្រោយ​ជង្គង់។ កូន​ឈឺ​ចុក​ជើង​នៅ​ពេល​ជា​បញ្ហា​តូច​តាច​មួយ​ដែល​វា​មិន​បង្ក​ជា​ក្ដី​បារម្ភ ឬ​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ទេ។ រាល់​ពេល​អា​អូន ឈឺ​ជើង ម៉ាក់​ប៉ា​អាច​ម៉ាស្សា ឬ​ច្របាច់​ជើង​សម្រួល​ដល់​អាការៈ​របស់​កូន​បាន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ជា​កូន​ឈឺ​ចុក​ជើង​ពេល​យប់​មិន​បង្ក​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ដែរ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុ​ទាំង​៥​ នាំ​ឲ្យ​កូន​រើស​អាហារ ​ និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​​រើស​អាហារ​ ដោយ​មិន​ញ៉ាំ​អាហារ​ថ្មី​ៗ ចង់​​ញ៉ាំ​​តែ​អាហារ​ដែល​ខ្លួន​ចូលចិត្ត​ និង​បដិសេធ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​កុមារ។ ពិត​ណាស់ ឥរិយាបថ​​នេះ​អាច​កើត​ឡើង​តាំង​ពី​កូន​នៅ​ក្មេង​ និង​អាច​បន្ត​​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​វ័យ​ជំទង់​។ ជា​ទូទៅ ការ​រើស​អាហារ​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លុះ​ត្រា​តែ​​វា​ក្លាយ​ទៅ​ជា​ទម្លាប់​ ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ក្មេង​។ កូន​រើស​អាហារ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​ ១. ការ​លូតលាស់​ និង​ការអភិវឌ្ឍ​ឆាប់​រហ័ស​ នៅ​អំឡុង​ពេល​លូតលាស់​ ក្មេង​ៗ​ញ៉ាំ​អាហារ​ច្រើន​ដោយ​សារ​តែ​តម្រូវ​ការ​ថាមពល​កើន​ឡើង​ ហើយ​នេះ​ក៏​ជា​ពេលវេលា​ដែល​​ពួក​គេ​​បដិសេធ​ក្នុង​ការ​ញ៉ាំ​អាហារ​ជាក់លាក់​ផង​ដែរ។​ ជា​ទូទៅ​ អាកប្បកិរិយា​នេះ​​​​​កើត​ឡើង​ជា​បណ្ដោះ​អាសន្ន និង​មាន​ភាព​ស្រដៀង​ទៅ​នឹង​​ការ​ប្រែប្រួល​ចំណង់​អាហារ​​​​​របស់​មនុស្ស​ពេញ​វ័យ​។ ២. មិន​ចូលចិត្ត​​ប្រភេទ​អាហារ​ជាក់លាក់​ ​ក្មេង​មួយ​ចំនួន​​មាន​ប្រតិកម្ម​ទៅ​នឹង​រសជាតិ​ ក៏​ដូចជា​​ក្លិន​របស់​អាហារ​​ជាក់លាក់​។​ ប៉ុន្តែ​ ក្មេង​ភាគ​ច្រើន​អាច​​យក​ឈ្នះ​បញ្ហា​នេះ​បាន​ ដោយ​ការ​ព្យាយាម​ញ៉ាំ​អាហារ​ទាំង​នោះ​។ ៣. ធ្លាប់​ជួប​ហេតុការណ៍​មិន​ល្អ​​កើត​ឡើង​នៅ​ពេល​ញ៉ាំ​អាហារ​នោះ ​​ការ​ឈ្លក់ ចង់​ក្អួត ការ​បង្ខំ​ឲ្យ​ញ៉ាំ ឬ​​ការ​ពិន័យ​កូន​ឲ្យ​ញ៉ាំ​អាហារ​នោះ​អាច​ធ្វើ​ឲ្យ​ពួកគេ​រើស​អាហារ​។ ហេតុការណ៍​ទាំង​នេះ អាច​បង្កើត​ជា​ការ​ភ័យ​ខ្លាច ថប់​បារម្ភ និង​អារម្មណ៍​អវិជ្ជមាន​ដទៃ​ទៀត​ ដែល​នាំ​ឲ្យ​ក្មេង​បដិសេធ​​ញ៉ាំ​អាហារ​។ ៤. ពន្យារពេល​ក្នុង​ការ​ផ្ដល់​អាហារ​កិន​ ​​​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ផ្ដល់​អាហារ​បន្ថែម​ នៅ​ពេល​ដែល​កូន​នៅ​៦​ខែ និង​ចាប់ផ្ដើម​អភិវឌ្ឍ​ក្នុង​ការ​ញ៉ាំ​អាហារ​កិន​នៅ​អាយុ​៩​ខែ​ ឬ​១០​ខែ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ពន្យារពេល​ក្នុង​ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​កិន​ អាច​បណ្ដាល​ឲ្យ​ក្មេង​មួយ​ចំនួន​ចាប់ផ្ដើម​រើស​អាហារ​។ ​​៥. យក​តម្រាប់​តាម​អាកប្បកិរិយា​​ប៉ា​ម៉ាក់ ​ជាមួយ​គ្នា​នេះ​ដែរ ក្មេង​តូច​ៗ​អាច​យក​តម្រាប់​តាម​ប៉ា​ម៉ាក់​ និង​មនុស្ស​ចាស់​។​ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ក្មេង​ដែល​មាន​ប៉ា​ម៉ាក់​រើស​អាហារ​ អាច​​នឹង​មាន​ទម្លាប់​ដូច​ប៉ា​ម៉ាក់​ដែរ ពីព្រោះ​​ពួក​គេ​ញ៉ាំ​អាហារ​ដែល​យើង​ចម្អិន ហើយ​ភាគ​ច្រើន​​ ទាំង​នេះ​គឺ​ជា​អាហារ​ដែល​យើង​ចូលចិត្ត​។ តិចនិក​ជួយ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ លើក​ទឹក​ចិត្ត​កូន​ឲ្យ​ញ៉ាំ​អាហារ​​ថ្មី​ៗ ឲ្យ​កូន​ញ៉ាំ​អាហារ​ថ្មីៗ​ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន​ ញ៉ាំ​អាហារ​ដូច​ៗ​គ្នា​នៅ​ក្នុង​គ្រួសារ​ កំណត់​ម៉ោង​ញ៉ាំ​អាហារ​​ និង​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្រន់​របស់​កូន​ កុំ​បង្ខំ​ឲ្យ​​កូន​ញ៉ាំ​អាហារ​ ចម្អិន​អាហារ​ឲ្យ​មាន​ភាព​ទាក់ទាញ​ ឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​សុខភាព​តាំង​ពី​ពួក​គេ​នៅ​តូច​ៗ ធ្វើ​ជា​គំរូ​ក្នុង​ការ​ញ៉ាំ​អាហារ​សុខភាព​ដល់​កូន​។


ថ្នាំបង្ការ

វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិទាំង៧ ចាំបាច់គួរផ្ដល់ឲ្យអាអូន

វ៉ាក់សាំង​កុមារ​ក្រៅ​ថ្នាក់​ជាតិ ម៉ាក់​ប៉ា​គួរ​ស្វះស្វែង​រក​ចាក់​ឲ្យ​កូន​ទោះ​មិន​មាន​ក្នុង​ក្រដាស​ណែនាំ​ចាក់​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល​ក៏​ដោយ ដើម្បី​ការពារ​សុខភាព​កូន​យើង​ពី​មេរោគ​យាយី​សុខភាព​កូន។ វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិទាំង ៧​នេះ ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​ជូន​កូន​ទៅ​ចាក់​តាម​អាយុ​សម​ស្រប​ទើប​ល្អ។ បើ​និយាយ​ដល់​វ៉ាក់សាំង​កុមារ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ។ បន្ថែម​ពី​លើ​នៅ​មាន​វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិ ៧ទៀត អាច​ផ្ដល់​ឲ្យ​កុមារ​ដូចជា៖ ១. វ៉ាក់សាំង​​ការពារ​ជំងឺ​រាក​ធ្ងន់ធ្ងរ (បន្តក់​តាមមាត់) អាច​បន្តក់​ឲ្យ​ក្មេង​ចាប់​ពី​អាយុ​៦សប្តាហ៍ ដល់​៦ខែ ត្រូវ​បន្តក់​២ដង​គឺលើកទី១ និង៤សប្តាហ៍ក្រោយ (លើក​ទី១​យ៉ាង​យូរ​ត្រឹម​អាយុ ២០សប្តាហ៍ ឬ៥ខែ) ២. វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ អាច​ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៦ខែឡើង និង​មនុស្ស​ចាស់ សម្រាប់​ក្មេង​អាយុ ៦ខែ ដល់៩ឆ្នាំ ដែល​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​សោះ​ត្រូវ​ចាក់​២ដង គឺ​លើក​ទី​១ និង​១​ខែ​ក្រោយ សម្រាប់​ក្មេង​អាយុ​លើ៩ឆ្នាំ និង​មនុស្ស​ចាស់​ត្រូវ​ចាក់​តែ​ម្ដង ៣. វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ស្វាយ អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង​៣ខែក្រោយ ៤. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំ​ឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង៦ខែក្រោយ ៥. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរ​បង្ក​ដោយ​មេរោគ​មេណាំងហ្គូកុក អាច​ចាក់​ឲ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ០៩ខែ ដល់ ៥៥ឆ្នាំ ត្រូវចាក់១ដង សម្រាប់​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ពី ០២ឆ្នាំ ដល់ ៥៥ឆ្នាំ ត្រូវចាក់២ដង […]


ថ្នាំបង្ការ

ហេតុអីបានជាក្មេងអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩?

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ដើម្បី​បង្កើត​អង់ទីករ​ក្នុង​រាងកាយ ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម​សាហាវ​មួយ​នេះ។ យោង​តាម​ក្រសួង​សុខាភិបាល វ៉ាក់សាំង​ទាំង ​៣​ប្រភេទ ដែល​មាន​នៅ​ស្រុក​ខ្មែរ​​យើង អាច​ចាក់​បាន​តែ​មនុស្ស​អាយុ​ចាប់​ពី១៨​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ អ៊ីចឹង​មាន​ន័យ​ថា ក្មេង​អាយុ​ក្រោម​១៨​ មិន​អាច​ទទួល​បាន​វ៉ាក់​សាំង​ការពារ​សុខភាព​ពី​ជំងឺ​កូវីដ-១៩​ បាន​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ Unicef កម្ពុជា បាន​ឲ្យ​ដឹង​ថា យើង​មិនទាន់​មាន​ទិន្នន័យនៅឡើយអំពីការ​ប្រើប្រាស់វ៉ាក់សាំង​សម្រាប់​កុមារ​អាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់​ដឹង​ច្បាស់ទេថាតើ​វ៉ាក់សាំង​ទាំងនេះ​មានសុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​ពួកគេ​នោះ។ នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្នភាពការ​ណែនាំ​បន្ថែមទៀត​នៅពេលដែលមាន​ភស្តុតាង​បញ្ជាក់​ពី​ប្រសិទ្ធភាព និងសុវត្ថិភាព​របស់​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​កុមារ​អាយុ​ក្រោម ១៦ ឆ្នាំ។ វ៉ាក់សាំង​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្ដល់​អនុសាសន៍​ថា​ត្រូវ​ប្រើប្រាស់​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំឡើងទៅ។ ប្រសិន​បើ​យើង ឬសមាជិក​គ្រួសារ​មាន​អាយុ ១៦ ឬ ១៧ ឆ្នាំ សូមសាកសួរ​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព មុន​ពេល​ចាក់​វ៉ាក់សាំង។ ហេតុ​អ្វី​បាន​ជា​ក្មេង​ៗ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ពេល​តេស្ត​សាកល្បង​វ៉ាក់សាំង​កូវីដ-១៩​ លើក​ដំបូង? ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ៗ ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​ពេញ​វ័យ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ក៏​ឆ្លើយ​នឹង​ការ​ឆ្លង ការ​ព្យាបាល​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ខណៈ ពេល​ដែល​ក្មេង​វ័យ​ជំទង់​ឆ្លើយ​នឹង​ការ​វ៉ាក់សាំង​ស្រដៀង​គ្នា​នឹង​មនុស្ស​ពេញ​វ័យ ក៏​ប៉ុន្តែ ក្មេង​ៗ​ទើប​ចេះ​ដើរ ឬ​ទារក​អាច​មាន​ប្រតិកម្ម​ផ្សេង​នឹង​វ៉ាក់សាំង​ពី​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ។ ហេតុ​នេះ​ហើយ ទើប​វា​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​វ៉ាក់សាំង​សម្រាប់​កូន​ក្មេង​ផ្សេង​ពី​មនុស្ស​ធំ។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា ឬ​អ្នក​ថែ​ទាំ​កូន​ក្មេង គួរ​តែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដោយ​ការ​លាង​ដៃ​សម្អាត​ជាមួយ​សាប៊ូ ជែល ឬ​អាល់​កុល​លាង​ដៃ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហានេះមុនសិន

ម៉ាក់ប៉ាគ្រប់រូបសុទ្ធតែចង់បានកូនលូតលាស់ល្អ សុខភាពរឹងមាំ ខំប្រឹងប៉ូវអាហារឲ្យកូនញ៉ាំ ដើម្បីឲ្យបានឡើងទម្ងន់មានសាច់មានឈាម។ ក្នុងនោះដែរ សុខភាពប្រព័ន្ធរំលាយអាហារ ក៏ជាផ្នែកសំខាន់មួយជួយការលូតលាស់ និងអភិវឌ្ឍខួរក្បាលកូនយើងដែរ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិបានពន្យល់ឲ្យដឹងថា កាលណាក្រពះពោះវៀនកូនក្មេងមានសុខភាពល្អ ធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់បានធម្មតាទាំងអស់។ ម៉ាក់ប៉ាត្រូវចាំថា បើចង់ឲ្យកូនលូតលាស់បានល្អ ឆ្លាតវៃ ម៉ាក់ប៉ាគួរគិតគូរពីបញ្ហាប្រព័ន្ធរំលាយអាហារនេះមុនសិន ព្រោះបើសុខភាពក្រពះពោះវៀនកូនមិនល្អ អាចជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាលពួកគេ ធ្វើឲ្យការបឺតស្រូបយកសារធាតុចិញ្ចឹមមួយចំនួន ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេង បណ្ដាលឲ្យខួរក្បាលក្មេងលូតលាស់មិនបានល្អប្រក្រតីនោះទេ។ អត្ថប្រយោជន៍ពេលកូនមានប្រព័ន្ធរំលាយអាហាររឹងមាំ៖ បើប្រព័ន្ធរំលាយអាហារអាអូនល្អ ដូចនេះរាងកាយ និងសុខភាពកូនទទួលបានអត្ថប្រយោជន៍ច្រើន។ ១. ស្រូបយកសារធាតុចិញ្ចឹមបានល្អ កាលណាក្រពះពោះវៀនកូនមានសុខភាពល្អ អាអូនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ពីអាហារដែលកូនញ៉ាំចូលទៅ។ សារធាតុចិញ្ចឹមដែលក្រពះពោះវៀនកូនស្រូបមានដូចជា ជាតិដែក ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់ធាត់ ជាសារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយមនុស្សយើង។ ២. កម្ចាត់កាកសំណល់ ពោះវៀនទាញយកកាកសំណល់ចេញពីរាងកាយ និងជួយគាំទ្រដល់មុខងារថ្លើម។ ដូចនេះហើយ ដើម្បីឲ្យការបន្ទោរបង់របស់កូនបានទៀងទាត់ និងទប់ស្កាត់បញ្ហាទល់លាមក ម៉ាក់ប៉ាជំរុញ និងបន្ថែមអាហារសម្បូរជាតិសរសៃ ឬ Prebiotics ពិសេសបន្លែផ្លែឈើឲ្យកូនញ៉ាំជាប្រចាំ។ Prebiotics ក៏ត្រូវបានបញ្ចូលទៅក្នុងទឹកដោះគោម្សៅសម្រាប់ក្មេងផងដែរ។ ៣. ប្រព័ន្ធការពាររាងកាយ ពោះវៀនយើងជាលំនៅឋាន៧០% របស់ប្រព័ន្ធការពាររាងកាយយើង ហើយពោះវៀនក៏ជាច្រករបស់ពពួកសត្វល្អិតចូលនៅក្នុងរាងកាយយើងបានផងដែរ។ បើក្រពះពោះវៀនកូនមិនល្អ នឹងបណ្ដាលឲ្យងាយឈឺជាមិនខាន ដូច្នេះយើងគួរបង្កើនសុខភាពក្រពះពោះវៀនកូនដោយបន្ថែមពពួកបាក់តេរីល្អវិញ ដែលហៅថា Probiotics ដែលម៉ាក់ប៉ាអាចរកបាននៅក្នុងទឹកដោះម្តាយ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត

កូនៗលូតលាស់បានល្អ មានភាពរីករាយ ឆ្លាតទៀតនោះ ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតនោះទេ។ តើត្រូវធ្វើម៉េចដើម្បីកូនយើងមានភាពរីករាយ ក្លាយជាក្មេងឆ្លាត? តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នាពេលកន្លងមក ក្មេងលូតលាស់បានល្អ ឆ្លាត ឬមិនឆ្លាត គិតរាប់តាំងពីហ្សែនរបស់ឪពុកម្តាយ ការលូតលាស់របស់គភ៌ក្នុងផ្ទៃ បូករួមទាំងបរិយាកាសរស់នៅ ការថែទាំ និងរបបអាហារក្រោយពេលកើតមក។ “និយាយដល់ការលូតលាស់របស់កូន គឺត្រូវគិតតាំងពីនៅក្នុងផ្ទៃម្តាយមកម្ល៉េះ បើពេលពពោះ ម្តាយមានជំងឺ ច្បាស់ណាស់គភ៌វិវត្តយឺត មិនគ្រប់គីឡូ ខ្វះអវយវៈ ដល់ពេលកើតមកទៅជាខ្សោយ ការលូតលាស់ក៏យឺតដូចគ្នា”។ នេះការរៀបរាប់របស់លោកវេជ្ជបណ្ឌិត អ៊ុន យូ។ ចំពោះតិចនិកថែទាំកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាតវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានលើកឡើងថា ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់បានដូចគ្នា តែលទ្ធផលអាស្រ័យលើអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ តើបានត្រឹមត្រូវតាមក្បូនខ្នាតកម្រិតណា។ លោកវេជ្ជបណ្ឌិតពន្យល់ថា ក្មេងរីករាយ ខួរក្បាលវៃឆ្លាតទៅបានលុះណាតែមានសុខភាពល្អ មិនសូវឈឺនេះឈឺនោះ សុខភាពប្រព័ន្ធរំលាយអាហារក៏ល្អ។ ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារក្មេងមិនល្អ ងាយហើមពោះ ទល់លាមក ត្រូវដោះស្រាយបែបណា?

យើងដឹងហើយថា ក្មេងមានប្រព័ន្ធរំលាយអាហារខ្សោយ គួបផ្សំនឹងម៉ាក់ប៉ាជ្រើសរើសចំណីអាហារ ពិសេសម្សៅទឹកដោះគោឲ្យកូនញ៉ាំមិនត្រូវទៀត ក្រពះពោះវៀនកូនដំណើរមិនបានល្អនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា បញ្ហាចោទដែលកើតមានញឹកញាប់នៅពេលប្រព័ន្ធរំលាយក្មេងមានបញ្ហារួមមាន ឈឺពោះ ហើមពោះ ទល់លាមក រាករូស យំរករឿង មិនសូវចង់ញ៉ាំ និងគេង។ ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូធ្វើបែបណា? សម្រាប់វ័យកុមារ ដើម្បីលូតលាស់បានល្អ គឺត្រូវការសរីរាង្គទាំងអស់របស់រាងកាយ មានសុខភាពល្អផងដែរ ហើយអ្វីដែលសំខាន់នោះគឺក្រពះ-ពោះវៀន ព្រោះប្រព័ន្ធរំលាយអាហារជាផ្នែកមួយផ្គត់ផ្គង់ជីវជាតិទៅរាងកាយ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ផ្នែកប្រដាប់រំលាយអាហារ ។ លើសពីនេះ ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យលូតលាស់ខួរក្បាលរបស់ក្មេងបានប្រក្រតីដែរ។ អនុប្រធានមន្ទីរសម្រាកព្យាបាល Maxi Care រូបនេះបានបញ្ជាក់ថា បើម៉ាក់ប៉ាចង់ឲ្យសុខភាពក្រពះ-ពោះវៀនកូនល្អ ត្រូវការផ្ដល់អាហារដែលមានជីវជាតិត្រឹមត្រូវដល់កូនក្នុងនោះមានដូចជា៖ -អាហារសម្បូរជាតិកាកសរសៃ មានបន្លែ និងផ្លែឈើ -សាច់ ស៊ុត សាច់ត្រី -អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់ -ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ចំណែកអាហារបំប៉នបែបសម្រន់វិញមាន យាអ៊ួរ នំសម្រាប់កូនក្មេង ទឹកដោះគោ ជាដើមដែលម៉ាក់ប៉ាគួរបំប៉នបន្ថែមឲ្យកូនដើម្បីជួយបំពេញជីវជាតិដល់រាងកាយរបស់កូនឲ្យលូតលាស់បានល្អ ហើយម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ