សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ថ្នាំបង្ការ

ស្វែងរក សុខភាពកុមារ

ជំងឺឆ្លង

វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

ជា​ទូទៅ​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ ទារក​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ជូន​ទៅ​មន្ទីរពេទ្យ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​សុខភាព ការ​លូតលាស់ ឬ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​អា​អូន។ តែ​នៅ​ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩​ បែប​នេះ មិន​ថា​ទៅ​ទី​ជិត ឬ​ឆ្ងាយ​ទេ យើង​តែង​តែ​ខ្លាច​ឆ្លង​ជំងឺ​នេះ ទាំង​ខ្លួន​ឯង និង​ទាំង​កូន។ ហេតុ​នេះ ខាង​ក្រោម​ជា​ការ​ថែទាំ​ទារក​ទើប​កើត​ ណែនាំ​ពី CDC ​អាមេរិក ​ដែល​ម៉ាក់ប៉ា​គួរ​ដឹង ពេល​នាំ​អា​អូន​ទៅ​ពេទ្យ ឬ​ទៅ​ក្រៅ​ម្ដងៗ។ ១. មិន​គួរ​ប្រើ​របាំង​មុខ ឬ​ម៉ាស់​គ្រប​មុខ​កូន កុមារ​ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ មិន​គួរ​ពាក់របាំងមុខទេ របាំង​មុខ ឬ​ម៉ាស់​អាច​បង្កើន​ហានិភ័យ​ទារក​ស្លាប់​ភ្លាមៗ (SIDS) ព្រោះ​អាច​ធ្វើ​ឲ្យ​ថប់​ដង្ហើម​កូន ២. ស្គាល់​ពី​រោគ​សញ្ញា​កូវីដ-១៩​ លើ​ទារក ទារក​មួយ​ចំនួន​មាន​រោគ​សញ្ញា​តិច​តួច​ពេល​ឆ្លង សម្គាល់​មើល​សញ្ញា​ក្ដៅ​ខ្លួន ក្អក ហៀរ​សម្បោរ ឬ​ពិបាក​ដក​ដង្ហើម និង​ប្រាប់​ទៅ​ខាង​មន្ទីរពេទ្យ​ពី​រោគ​សញ្ញា​កូន ករណី​ទារក​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​កូវីដ-១៩ កម្រ​មាន​ណាស់ លើក​ឡើង​តែ​ទារក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កើត​មិន​គ្រប់​ខែ។ល។ ៣.ពិនិត្យ​មើល​សុខភាព​កូន​ឲ្យ​គ្រប់​សព្វ ជា​ទូទៅ ការ​ពិនិត្យ​ទារក​ទើប​កើត​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​កូន​របស់​យើង​អាច៖ ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​កូន ពិនិត្យ​មើល​ការ​លូតលាស់ និង​ការ​ញ៉ាំ​អាហារ​របស់​កូន ពិនិត្យ​រក​មើល​ជំងឺ​ខាន់​លឿង បន្ថែម​ពី​លើនេះ ម៉ាក់​ប៉ា​ក៏​ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬ​កន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។


ជំងឺឆ្លង

ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

តាម​ CDC ​របស់អាមេរិកឲ្យ​ដឹង​ថា រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង​រាង​កាយ​មនុស្ស​ធំ ហើយ​វីរុស​កូវីដ-១៩ ក៏​អាច​ធ្វើ​ទុក្ខ​លើ​កូន​ក្មេងខ្លាំង​ដូច​មនុស្ស​ធំ រហូត​គំរាម​កំហែង​ដល់​ជីវិត​។ ពេល​ក្មេង​ឆ្លងជំងឺ​កូវីដ-១៩ អា​អូន​ខ្លះ​ចេញ​រោគ​សញ្ញា​តិច ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង​ផង។ ប៉ុន្តែក្នុង​ករណី​មួយ​ចំនួន ពេល​អា​អូន​កើត​ជំងឺ​កូវីដ-១៩ ​ហើយ អាច​វវិត្ត​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ​(MIS-C) គ្រោះ​ថ្នាក់​ដល់​សុខភាព​។ អ្វី​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ (MIS-C) លើ​ក្មេង? ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ឬ​រលាក​គ្រប់​ប្រព័ន្ធ​ទាំង​អស់​ក្នុង​រាងកាយ ជា​ជំងឺ​កម្រ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​។ ជំងឺ ​MIS-C នេះ ស្រដៀង​នឹង​ជំងឺ​កាវ៉ាសាគី (Kawasaki Disease) ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រលាក បណ្ដាល​ឲ្យ​ខូច​បេះ​ដូង​។ កុមារ​ដែល​មាន​ជំងឺ​ MIS-C ភាគ​ច្រើន​គ្រុនក្តៅ (សីតុណ្ហភាព ៣៨ អង្សាសេ ឬ​ខ្ពស់​ជាង​នេះ) មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ រួម​ជាមួយ​រោគ​សញ្ញា​ផ្សេង​ទៀត។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួមមាន៖ ឆាប់​ខឹង ឬ​មិន​សូវ​លេង​ច្រើន​ដូច​ធម្មតា ឈឺ​ចុក​ពោះ រាក​រូស ក្អួត ឡើង​កន្ទួល​ក្រហម ភ្នែក​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ពណ៌​ក្រហម មិន​សូវ​ញ៉ាំ​អាហារ មាត់​ឡើង​ក្រហម ហើយ​ប្រេះ ឬ​អណ្ដាត​ឡើង​ពកៗ​ដូច​ផ្លែ​ស្ដ្រប៊ើរី ហើម​ដៃ ជើង (ស្បែក​អាច​មាន​ពណ៌​ក្រហម)។ ជំងឺ​ MIS-C នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនឈឺ លេបថ្នាំ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ ៣យ៉ាងនេះ

កូន​នៅ​តូច ប្រព័ន្ធ​ការពារ​រាងកាយ​នៅ​ខ្សោយ អាច​ប្រឈម​នឹង​ការ​វាយ​លុយ​ពី​ពពួក​បាក់តេរី វីរុស ឬ​មេរោគ​ផ្សេងៗ ទៅ​ជា​ឈឺ​នេះ ឈឺ​នោះ។ ពេល​កូន​ឈឺ ចៀស​មិន​រួច​ពី​ការ​ប្រើ​ថ្នាំ​ទេ តែ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ជំងឺ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ ៣ចំណុច​ខាង​ក្រោម​នេះ​ជា​តិចនិក​​ផ្តល់​ថ្នាំ​ឲ្យ​កូន។ ១. ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​​បញ្ចុះ​កម្តៅ ថ្នាំ​វីតាមីន ម៉ាក់ប៉ា​អាច​ទិញ​តាម​ឱសថ​ស្ថាន​មក​ឲ្យ​កូន​ញ៉ាំ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ គ្រាន់​តែ​ធ្វើ​តាម​ណែនាំ និង​ផ្តល់​ទៅ​តាម​កម្រិត​ថ្នាំ​ដែល​មាន​ការ​ណែនាំ​ក្នុង​ប្រអប់ ឬ​សំបក​ថ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត ចាំបាច់​ត្រូវ​តែ​​មាន​​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ ជា​ពិសេស​​ពពួក​​ថ្នាំផ្សះ​ ដែល​ម៉ាក់ប៉ា​អាច​ផ្តល់​ឲ្យ​កូន​បាន ទៅ​តាម​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ។ ២. កុំ​បញ្ឈប់​ផ្តល់​ថ្នាំ​ឲ្យ​កូន ទោះ​អាការៈ​ធូរ​ស្បើយ រាល់​ថ្នាំ​ដែល​ចេញ​វេជ្ជ​បញ្ជា​ដោយ​គ្រូពេទ្យ ​ត្រូវ​ប្រើ​ឲ្យ​​គ្រប់​​តាម​​ចំនួន​ និង​​រយៈពេល​​ដែល​​គ្រូពេទ្យ​កំណត់។ ប៉ុន្តែ​ក្រោយ​ពេល​អាការៈ​កូន​ធូរ​ស្បើយ​ពី​ជំងឺ​ហើយ​ គួបផ្សំ​នឹង​ក្មេង​មិន​ចង់​ញ៉ាំ​ថ្នាំ​ផង ម៉ាក់ប៉ា​មួយ​ចំនួន​តែង​តែ​បញ្ឈប់​ការ​ផ្តល់​ថ្នាំ​ឲ្យ​កូន។ “ឧទាហរណ៍​ចំពោះ​ថ្នាំផ្សះ​ដែល ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​អាអូន​លេប​ថ្នាំ​៥​ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ អាការៈ​ជំងឺ​ក៏​បាត់ អ៊ីចឹង​គាត់​​ឲ្យ​កូន​ឈប់​លេប​ថ្នាំ​ហ្នឹង ដោយ​គិត​ថា កូន​ជា​ហើយ មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ”។ ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​រយៈ​ពេល ២-៣ដំបូង គឺ​មិន​គ្រប់​គ្រាន់​ឡើយ​​ក្នុង​ការ​សម្លាប់​មេរោគ​បង្ក​ជំងឺ​ឲ្យ​អស់ ហើយ​មេរោគ​ដែល​នៅ​​សំងំ​​ អាច​​នឹង​​នៅ​រស់​ហើយ​នៅ​ពេល​ខាង​មុខ​វា​នឹង​​អាច​ស៊ាំ​​ជាមួយ​​ថ្នាំ​​ផ្សះ​ ដូច​នេះ​ហើយ ទាល់តែ​ប្រើ​ថ្នាំ​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា ទើប​អាច​ធានា​សម្លាប់​មេរោគ​បាន។ ៣. ត្រូវ​បញ្ចុក​កូន​ម្តង​ទៀត បើ​ក្អួត​លើស​ពី​៥០% បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច កូន​ក្អួត​ភ្លាមៗ​ក្នុង​បរិមាណ​ច្រើន មាន​ន័យ​ថា​បញ្ចុក​ថ្នាំ​ប៉ុន្មាន​ទៅ កូន​ក្អួត​មក​វិញ​ទាំង​អស់ ឬ​​ក៏​ក្អួត​លើស​ពី​៥០%​ឡើង​ទៅ ម៉ាក់ប៉ា​ត្រូវតែ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺម្តងៗ មិនចង់គេង ឬក៏ពិបាកគេង អ៊ីចឹងម៉ាក់ប៉ាអាចដោះស្រាយតាមវិធីទាំងនេះ

អាការៈ​ឈឺ​បំពង់​ក ក្អក តឹង​ច្រមុះ ឬ​គ្រុន​ក្ដៅ​ខ្លួន សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កូន​យើង​ពិបាក​គេង ជា​លទ្ធផល​យើង​ជា​ម៉ាក់​ប៉ា​ក៏​គេង​មិន​បាន​ដូច​គ្នា ព្រោះ​ត្រូវ​មើល​កូន។ ពេល​ខ្លះ កំពុង​គេង​សុខៗ អា​អូន​ស្រាប់​តែ​ឈឺ ភ្ញាក់​ឡើង​កណ្ដាល​យប់ ពិបាក​គេង​ទៅ​វិញ។ ក្នុង​នាម​យើង​ជា​ម៉ាក់​ប៉ា មិន​អាច​ទ្រាំ​មើល​កូន​ឈឺ​ពិបាក​ក្នុង​ខ្លួន​បាន​ទេ យើង​ច្បាស់​ជា​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​តែ​កូន​បាន​ស្រួល​ខ្លួនវិញ​ដូច​ឲ្យ​ថ្នាំ​លេប បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ ឬ​ក៍​លើក​កូន​មក​ព អង្រួន ខំ​ព្រឹង​លួង​ឲ្យ​កូន​បាត់​យំ ហើយ​គេង​ទៅ​វិញ។ ប៉ុន្តែ ពេល​ខ្លះ ពិសេស​ពេល​អា​អូន​ភ្ញាក់​ដឹង​ខ្លួន​កើត​ឡើង​ច្រើន​យប់​ជាប់​ៗ​គ្នា នោះ​វា​អាច​ក្លាយ​ជា​ទម្លាប់​របស់​អា​អូន​ឲ្យ​គេង​ភ្ញាក់​កណ្ដាល​យប់​អាធ្រាត្រ​បាន ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​គេង​កើត​ឡើង ទោះ​ពេល​កូន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ដោយ។ តើ​យើង​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​យើង​ជា​សះ​ស្បើយ​មាន​សុខភាព​ល្អ ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ជា​ពេល​ដែល​យើង​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​គេង​ធម្មតា​វិញ។ ជួន​កាល ២-៣​យប់​ដំបូង អា​អូន​នៅ​តែ​អាច​គេង​ៗ​ភ្ញាក់​នៅ​កណ្ដាល​យប់​ដូច​ពេល​ឈឺ​ដែរ ហើយ​អ្វី​ដែល​យើង​គួរ​ធ្វើ​នោះ​គឺ​យើង​មិន​គួរ​លើក​អា​អូន​ព ដើរ​ចុះ​ឡើង​ទេ យក​ល្អ​ឲ្យ​កូន​គេង​ស្ងៀម​មួយ​កន្លែង រួច​ម៉ាក់​ប៉ា​ច្រៀង​បំពេរ ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​អា​អូន​គេង​លក់​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ ទោះ​ពេល​ខ្លះ​ការ​លួង​លោម​របស់​យើង​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​កូន​បាន តែ​យើង​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ទម្លាប់​របស់​អា​អូន​ទាំង​ការ​គេង ការ​ញ៉ាំ ការ​លេង អាច​ផ្លាស់​ប្ដូរ​បាន​នៅ​ពេល​ដែល​អា​អូន​លូតលាស់​ធំ​ឡើង​ៗ អាស្រ័យ​ទៅ​តាម​វ័យ​របស់​កូន។


រោគសញ្ញាទូទៅ

មូលហេតុអ្វីបានក្មេងក្តៅខ្លួន? ប្រការគួរធ្វើ និងសញ្ញាគ្រោះថ្នាក់

កាលណា​យើង​វ៉ាស់កម្តៅ​ក្នុង​ខ្លួន​ក្មេង ​ដោយ​ទែរម៉ូម៉ែត្រ ឃើញ​លើស​ពី ៣៨ អង្សារសេ នោះ​ចាត់​ទុក​ថា ក្មេង​ក្តៅ​ខ្លួន​ហើយ។ អាការៈ​ក្តៅ​ខ្លួន​ជា​ការ​ឆ្លើយ​តប​របស់​សរីរាង្គ​យើង​ទល់​នឹង​មេរោគ។ ក្នុង​នោះ​ក្តៅ​ខ្លួន ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដែល​ច្រើន​កើត​លើ​ក្មេង​តូចៗ ដូចជា​វីរុស ជាដើម ហើយ​មិន​បង្ក​ឲ្យ​កុមារ​ឈឺ​ធ្ងន់​ឡើយ បើ​ទោះ​វា​បណ្តាល​ឲ្យ​កុមារ​ក្តៅ​ខ្លួន​ខ្លាំង​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ មាន​ករណី​ខ្លះ​អាការៈ​ក្តៅ​ខ្លួន​បណ្តាល​មក​ពី​បាក់តេរី ដែល​ឲ្យ​ក្លាយ​រោគ​ទៅ​ជា​ធ្ងន់​បាន ដូចជា​រលាក​ស្រោមខួរ រលាក​ផ្លូវ​តម្រង​នោម មាន​បាក់តេរី​ក្នុង​ឈាម​ជា​ដើម តែ​ករណី​បែប​នេះ កុមារ​ច្រើន​តែ​ក្តៅ​ខ្លួន​យូរ និង​រួម​ផ្សំ​នឹង​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ទៀត។ មិនថា អាការៈ​ធ្ងន់ ឬ​ស្រាល​នោះ​ទេ ឲ្យ​តែ​កូន​ក្តៅ​ខ្លួន​ម៉ាក់ប៉ា​តែង​តែ​បារម្ភ តែក្មេង​ក្តៅ​ខ្លួន​ក្នុង​កម្រិត​ស្រាល ជា​ទូទៅ​កម្តៅ​នឹង​ថយ​ចុះ និង​បាត់​ទៅ​វិញ​មិន​យូរ​ឡើយ។ ករណី​ក្មេង​ក្តៅ​ខ្លួន​ត្រូវ​នាំ​ទៅ​ជួប​ពេទ្យ - ទារក​អាយុ​តិច​ជាង ៣ខែ ដែល​ត្រូវ​តែ​ស្វែង​រក​ជំងឺ​ផ្សេងៗ​របស់​វា ជា​ពិសេស​ជំងឺ​មក​ពី​បាក់តេរី ដែល​ត្រូវ​ព្យាបាល​ច្បាស់​លាស់។ - កុមារ​មាន​កម្តៅ​លើស​ពី ៤០អង្សារសេ និង​ក្នុង​ករណី​កុមា​រមិន​ធន់​បាន​នឹង​កម្តៅ​ខ្លាំង ដូចជា​អស់​កម្លាំង​ខ្លាំង សន្លឹម មិន​ញ៉ាំ​អាហារ ឬ​ប្រកាច់។ល។ តែ​កុមារ​ភាគ​ច្រើន​អាច​ទ្រាំ​ទ្រ​នឹង​កម្តៅ​ខ្លាំង​បាន។ - ពេល​កុមារ​ក្តៅ​ខ្លួន​លើស​ពី៣ថ្ងៃ។ [embed-health-tool-baby-poop-tool] សកម្មភាព​មួយ​ចំនួន​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ពេល​កូន​ក្តៅ​ខ្លួន ដើម្បី​ឲ្យ​កម្តៅ​ឆាប់​ថយ​ចុះ​មក​ធម្មតា​វិញ - ស្រឡាប​ទឹក ឬ​ជូត​នឹង​កន្សែង​សើម និង​ដោះ​សម្លៀក​បំពាក់​កុមារ ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ក្នុង​បរិយាកាស - កម្ដៅ​លើស​ពី​៣៨ អង្សារសេ​កន្លះ ទើប​ឲ្យ​ថ្នាំ​បញ្ចុះ​កម្តៅ រាល់ ៦ម៉ោង​ម្តង - មិន​ត្រូវ​រុំ […]


សុខភាពកុមារ

ដំណាក់កាលទាំង ៣ នៃជំងឺគ្រុនឈាម

គ្រុន​ឈាម​ជា​​តួ​ឯក​នៅរដូវ​ភ្លៀង​ធ្លាក់ ដែល​យាយី និង​រាត​ត្បាត​លើ​កុមារ​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅ។ មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការខាំបឺតជញ្ជក់ឈាមដែលមានមេរោគគ្រុនឈាម។ ជំងឺ​គ្រុនឈាម​ចែក​ចេញ​ជា ៣ដំណាក់កាល​សំខាន់ៗ ហើយម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​នៅ​ដំណាក់កាលទី១ ឬ​ដំបូង​ឲ្យ​បាន​ច្បាស់ ទើប​កូន​មិន​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ​បាន។ ដំណាក់កាល​ទី១ ជា​ដំណាក់កាល​ក្តៅ​ខ្លួន មាន​រយៈពេល​៣​ថ្ងៃ​ដំបូង ដែល​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​យ៉ាង​ណា​ក៏​មិន​ត្រជាក់​ខ្លួន។ ឧ. កុមារ​ឡើង​កម្តៅ​ដល់ ៤០ អង្សារសេ ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​យ៉ាង​ច្រើន​ចុះ ​១អង្សារសេ​ប៉ុណ្ណោះ។ សញ្ញា​ទី២ ក្មេង​អាច​ឈឺ​ពេញ​ពោះ ពិសេស​ផ្នែក​ខាង​ស្តាំ នៃ​ឆ្អឹង​ជំនីរ ក្មេង​មិន​សូវ​ញ៉ាំ មិន​សូវ​លេង ត្របក​ភ្នែក​ខាង​ក្នុង​ក្រហម​ខ្លាំង​ជាង​ធម្មតា ឈឺឆ្អឹង គេង​មិន​ស្ងប់ ឬ​ក៏​គេង​ច្រើន​ជាង​មុន និង​មាន​ស្នាម​អុច​ក្រហម​តូចៗ​នៅ​លើ​ស្បែក ដែល​ស្នាម​នេះ​ខុស​ពី​ស្នាម​មូស​ខាំ ដោយ​យក​ដៃ​ញែក​មិន​បាត់​ក្រហម​នោះ​ទេ។ ដោយ​ហេតុថា អាការៈ​ខាង​លើ​អាច​ច្រឡំ​នឹង​ជំងឺ​ផ្សេងៗ ម៉ាក់ប៉ា​ត្រូវ​កត់​ចំណាំពី​ចំណុច​ពិសេស​នៃ​រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ដំណាក់​កាល​ដំបូងនោះ​គឺ​ក្មេង​ក្តៅ​ខ្លួន៣ថ្ងៃ ចាប់​ផ្តើម​ត្រជាក់​វិញ តែ​អាការៈ​ផ្សេងៗ​នៅ​តែ​មិន​ធូរ បាន​ន័យ​ថា​ក្មេង​នៅ​គេង​សន្លឹម មិន​សូវ​លេង មិន​សូវ​ញ៉ាំ​ដដែល ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​ជួប​គ្រូពេទ្យ។ ដំណាក់កាលទី២ ជា​ដំណាក់កាល​ក្មេង​ចាប់​ត្រជាក់​ខ្លួន ប៉ុន្តែ​សុខភាព​ក្មេង​មិន​ទាន់​ស្រួល​នោះ​ទេ ហើយ​រោគ​សញ្ញា​ដែល​កើត​ចេញ​នៅ​ដំណាក់កាល​ទី១ នៅ​មាន​ដដែល តែ​រាង​ធ្ងន់​ជាង​មុន។ ឧ. ក្មេង​ឈឺ​ពោះ​ជាង​មុន ក្មេង​ធ្លាប់​តែ​ដេកសន្លឹម ទៅ​ជា​ឡេះឡះ អាច​មាន​ហូរឈាម​ច្រើន​ជាង​មុន មាន​វិបត្តិ​ជីពចរ សម្ពាធ​ឈាម​ធ្លាក់​ចុះ ស្ហុក […]


សុខភាពកុមារ

ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា?

មនុស្ស​ទូទៅ​ទាំង​ចាស់​ ទាំង​ក្មេង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​​ពពួក​ព្រូន​ក្នុង​រាងកាយ​។​ ពិត​ណាស់​ ​​ព្រូន​គឺ​ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​កើត​មាន​ជា​ញឹកញាប់​​​ទាំង​ចំពោះ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​។​ ដូច្នេះ​ហើយ​ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​គប្បី​ទម្លាក់​ព្រូន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ឬ​៦​ខែ​ម្ដង​ ចាប់​ពី​ក្មេង​តូច​ៗ​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ឡើង​ទៅ​។ ​​​ការ​ទម្លាក់​ព្រូន​ គឺ​ជា​​ការ​ប្រើប្រាស់​​ថ្នាំ​ដើម្បី​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​ពោះវៀន​ ដូចជា​ព្រូន​ តេនញ៉ា​ អៀន​ជាដើម​។ គន្លឹះ​ការពារ​កូន​ពី​ការ​ឆ្លង​ពពួក​ព្រូន​ ជាក់​ស្ដែង​ សូម្បី​តែ​យើង​រក្សា​អនាម័យ​ល្អ​​បំផុត​ និង​ការ​មាន​​ប្រុងប្រយ័ត្ន​​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​ ការ​ឆ្លង​ពពួក​​ព្រូន​នៅ​តែ​អាច​កើត​ឡើង​ដដែល​ ជា​ពិសេស​ ចំពោះ​កុមារ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​ធានា​​ថា​កូន​ៗ​អាច​ជៀស​ឆ្ងាយ​ពី​ការ​ឆ្លង​ប៉ារ៉ាស៊ីត​ដ៏​គ្រោះថ្នាក់​​នេះ​។ ​​​​​ក្រៅ​ពី​ការ​ទម្លាក់​ព្រូន​ ​​នៅ​មាន​​​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ​ព្រូន​ចំពោះ​កុមារ​។​ ហេតុ​នេះ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ៗ​​ប្រកាន់​ខ្ជាប់​ទម្លាប់​​ល្អៗ​ទាំង​នេះ​ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ព្រូន។ បង្រៀន​កូន​ឲ្យ​ចេះ​​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​ ដូចជា​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ​ ក្រោយ​បន្ទោបង់​ ​ឬ​លេង​​នៅ​ខាង​ក្រៅ​ ឬ​​លេង​ជាមួយ​នឹង​សត្វ​ចិញ្ចឹម​ មិន​ត្រូវ​​ញ៉ាំ​​បន្លែ​ ឬ​ផ្លែឈើ​ដែល​មិន​បាន​លាង​សម្អាត​​ ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ ឬទឹក​ដែល​​ច្រោះ​​រួច​ មិន​ត្រូវ​ញ៉ាំ​ទឹក​ក្នុង​ដប​តែ​មួយ​ជាមួយ​នឹង​មិត្តភ័ក្ដិ​ដទៃ​ទៀត មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​សាច់​ដែល​មិន​ឆ្អិន​ល្អ​ មិន​ត្រូវ​ឲ្យ​កូន​ដើរ​ជើង​ទទេ​នៅ​ខាង​ក្រៅ​ បង្រៀន​កូន​អំពី​អនាម័យ​នៅ​ពេល​ហែល​ទឹក​។ យ៉ាង​ណា​មិញ ក្រៅ​ពី​ឲ្យ​កូន​ទម្លាក់​ព្រូន​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​ត្រូវ​ទម្លាក់​ព្រូន​ឲ្យ​ពពួក​សត្វ​ចិញ្ចឹម​ផង​ដែរ​ ពីព្រោះ​យើង​ និង​កូន​ៗ​អាច​ឆ្លង​ពពួក​​ព្រូន​ ដូចជា​ព្រូន​ចង្កឹះ​ ព្រូន​ទំពក់​ តេន​ញ៉ា ឬ​អៀន​​ពី​សត្វ​ឆ្កែ ឬ​ឆ្មារ​​​បាន​។


សុខភាពកុមារ

ប៉ាម៉ាក់គួរដឹង! កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

នៅ​ពេល​កុមារ ​ឬ​ក្មេង​ជំទង់​តែង​តែ​បង្ហាញ​កាយវិការ​ហិង្សា នោះ​ជា​អ្វី​ដែល​អាណា​ព្យាបាល​ត្រូវ​តែ​យ​ក​ចិត្ត​ទុក​ដាក់ ហើយ​កុំ​គិត​ថា​កាយវិការ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ​នោះ​​។ ១. ហេតុ​អ្វី​ក្មេង​ខ្លះ​មាន​ចរិត​ហិង្សា?​ ការ​សិក្សា​មួយ​ខ្លះ​​បាន​រក​ឃើញ​ពី​កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​​មាន​ចរិត​បែប​ហិង្សា​៖​ ធ្លាប់​បាន​ប្រើ​ហិង្សា​ពី​មុន​មក​ ធ្លាប់​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ​ ឬ​ផ្លូវ​ភេទ រស់​នៅ​ក្នុង​ផ្ទះ ឬ​​សហគមន៍​សម្បូរ​អំពើ​ហិង្សា កត្តា​ហ្សែន ឃើញ​អំពើ​ហិង្សា​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង សម្ពាធ​ក្នុង​គ្រួសារ​ និង​ មាន​បញ្ហា​ខួរ​ក្បាល​ជា​ដើម​។​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. សញ្ញា​ព្រមាន​ពី​ចរិត​កុមារ ឬ​ក្មេង​ជំទង់​ជា​មនុស្ស​ហិង្សា បើ​ឃើញ​សញ្ញា​ព្រមាន​ទាំងនេះ​ប៉ា​ម៉ាក់ ឬ​អាណា​ព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ឲ្យបាន​ខ្ពស់។ ខឹង​ខ្លាំង​ មិន​អាច​ទប់​អារម្មណ៍ ឬ​បញ្ចេញ​អារម្មណ៍​ឆេវ​ឆាវ​​ខ្លាំង​ បង្ហាញ​ចរិត​រញ៉េរញ៉ៃ​ខ្លាំង និង​ ក្លាយ​ជា​ក្មេង​ឆាប់​ឆេវ​ឆាវ។​​​​​​​​​​ ៣. វិធី​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​ក្លាយ​ជា​មនុស្ស​ហិង្សា ​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ដែរ​ថា​ដើម្បី​កាត់​បន្ថយ ឬ​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​មាន​ចរិត​ហិង្សា គឺ​ត្រូវ​កាត់​បន្ថយ ឬ​លុប​បំបាត់​កត្តា​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​បាន​រៀបរាប់​ខាង​លើ។​ អ្វី​ដែល​សំខាន់ គឺ​ប៉ា​ម៉ាក់​ ត្រូវ​ធ្វើ​យ៉ាងណា កុំឲ្យ​កូន​បាន​ឃើញ​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ឬ​សហគមន៍។ [embed-health-tool-baby-poop-tool] ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​អាច​អនុវត្ត​បន្ថែម​វិធីសាស្រ្ត​ទាំង​នេះ​ដើម្បី​ទប់​ស្កាត់ ឬ​បន្ថយ​ចរិត​​ហិង្សា​របស់​​កូន៖ កុំ​ប្រើ​ហិង្សា​លើ​កូន​ អប់រំ​សុខ​ភាព​ផ្លូវ​ភេទ​ចំពោះ​កូន​វ័យ​ជំទង់ តាម​ដាន និង​កត់​សម្គាល់​ពី​ចរិត​ហិង្សា​របស់​កូន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន គ្រប់​គ្រង​កូន​កុំ​ឲ្យ​មើល​ភាព​យន្ត ឬ​សកម្មភាព​ហិង្សា​ផ្សេងៗ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ដូច​គ្នា​ដែរ បើ​ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​កូន​មាន​ចរិត​ហិង្សា ក៏​អាច​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការ​វាយ​តម្លៃ និង​ព្យាបាល។ ការ​ទទួល​បាន​ការ​ព្យាបាល​​ទាន់​ពេល​គឺ​អាច​ជួយ​ក្មេង​កាត់​បន្ថយ​ចរិត​ហិង្សា​នេះ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ […]


ជំងឺប្រព័ន្ធប្រសាទ

កត់ចំណាំ! មូលហេតុ និងសញ្ញារលាកស្រោមខួរក្បាលលើក្មេងតូចធំ

ដោយ​ហេតុ​ថា ប្រព័ន្ធ​ការពារ​ខ្លួន​កុមារ​នៅ​ខ្សោយ ឧស្សាហ៍​កើត​ជំងឺ​រលាក​បំពង់ក រលាក​សួត ធ្វើ​ឲ្យ​មេរោគ​ចូល​ទៅ​ដល់​ក្នុង​ឈាម ហើយ​ឡើង​ទៅ​ដល់​ស្រោម​ខួរក្បាល អាច​ធ្វើ​ឲ្យ​រលាក​ស្រោមខួរក្បាល។ ចំពោះ​ក្មេង​អាយុ​ចន្លោះ​ពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយ​ប្រឈម​នឹង​ជំងឺ​រលាក​ស្រោមខួរ។ តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ ក្មេង​តូច និង​ធំ ដែល​មាន​ជំងឺ​រលាក​ស្រោម​ខួរក្បាល​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា​ដូច និង​ខុស​គ្នា​មួយ​ចំនួន។ រោគសញ្ញាជំងឺ​រលាក​ស្រោម​ខួរក្បាល​ក្មេងតូច៖ - ក្តៅ​ខ្លួន​ខ្លាំង - ក្អួត​ញឹក​ញាប់ - រាក - បង្ហើយ​ខាង​មុខ​ឡើង​ប៉ោង (ស្ទាប​ពេល​ក្មេង​អត់​យំ) - ទន់ក - យំវៀចមាត់ - ប្រកាច់ - ទន់ដៃទន់ជើង។ រោគសញ្ញាជំងឺ​រលាក​ស្រោម​ខួរក្បាល​ក្មេងធំ៖ - ក្តៅខ្លួន - ឈឺក្បាលខ្លាំង - ក្អួតញឹកញាប់ - ទល់លាមក - ខ្លាចពន្លឺ - រឹងក។ ប្រភេទជំងឺ​រលាក​ស្រោម​ខួរក្បាល​លើ​កុមារ ក. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពី​វីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …) ខ. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពី​បាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និង​មេរោគ​របេង គ. ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​មេរោគ​ផ្សិត ឃ. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពីប៉ារ៉ាស៊ីត ង. ជំងឺ​រលាកស្រោម​ខួរក្បាល​មិន​មែន​បណ្តាល​មក​ពី​មេរោគ ៖ − កើត​មាន​ពេល​កុមារ​កើត​ជំងឺ​ផ្សេង​ទៀត ដូច​ជា​ជំងឺ Lupus − […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តើ​កុមារ​អាច​កើត​​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់​?

​ក្រួស​ក្នុង​តម្រង​នោម​កើត​មាន​ជា​ទូទៅ​លើ​មនុស្ស​ពេញ​វ័យ​ ​ទារក​ និង​កុមារ ​ក៏​អាច​កើត​មាន​​ជំងឺ​នេះ​ដែរ​។​ ​ក្រួស​ក្នុង​តម្រង​នោម​កើត​ឡើង​​​ជា​ញឹកញាប់​​ ហើយ​ភាគ​ច្រើន​ក្មេង​ប្រុស​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​កើត​មាន​ក្រួស​ក្នុង​តម្រង​នោម​ច្រើន​ជាង​ក្មេង​ស្រី​។ អ្វី​ទៅ​ជា​ក្រួស​ក្នុង​តម្រង​នោម​? ​ក្រួស​នៅ​ក្នុង​​បំពង់​ទឹក​នោម​កកើត​ឡើង​នៅ​ក្នុង​តម្រង់​នោម​ នៅ​ពេល​ដែល​ភាគ​ល្អិត​តូច​ៗ​​រំលាយ​នៅ​ក្នុង​ទឹក​នោម ក្លាយ​ជា​ឆ្អែត​ជ្រុល​ និង​កកើត​ឡើង​ជា​គ្រីស្តាល់​តូច​ៗ។​ គ្រីស្តាល់​តូច​ៗ​ទាំង​នេះ​នឹង​បន្ត​លូតលាស់​ទៅ​ជា​គ្រីស្តាល់​រឹង​ធំ​ ដែល​ស្រដៀង​ទៅ​នឹង​ខ្សាច់​ ក្រួស​ ឬ​ដុំ​ថ្ម​តូច​ៗ​។ ជាមួយ​គ្នា​នេះ​ដែរ​ ​ក្រួស​ទាំង​នេះ​នឹង​រីក​លូតលាស់​ដូច​ជា​គ្រាប់​គុជ​គ្រើម​ដែល​នៅ​ក្នុង​អ័យ​ស្ទ័រ​ និង​អាច​បម្លាស់ទី​ជាមួយ​នឹង​លំហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​ក្នុង​បង្ហួរ​នោម​ ដែល​ជា​បំពង់​តូច​សម្រាប់​នាំ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។​ នៅ​ពេល​ដែល​ក្រួស​ជាប់​គាំង​នៅ​ក្នុង​បំពង់​នេះ វា​អាច​បណ្ដាល​ឲ្យ​ទឹក​នោម​ត្រលប់​មក​នៅ​ខាង​ក្រោយ​ ដែល​បង្ក​ទៅ​​ជា​ហើម​​បំពង់​ និង​​តម្រង​នោម​។ ក្រួស​តម្រង​នោម​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​នៅ​​ត្រង់​ពោះ​ ឬ​នៅ​ចំហៀង​។​ រោគ​សញ្ញា​ទូទៅ​ផ្សេង​ទៀត​នៃ​ក្រួស​តម្រង​នោម​ រួម​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ ក្អួត​ចង្អោរ ពិបាក​​ក្នុង​ការ​នោម​ ឬ​នោម​ញឹកញាប់​។​ ក្រួស​មួយ​ចំនួន​ពុំ​មាន​រោគ​សញ្ញា​​អ្វី​ឡើយ​ ដែល​អាច​រក​ឃើញ​​តាម​​​រយៈ​ការ​​ថត​កាំ​រស្មី​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ក្រួស​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​គ្នា​ ហើយ​មូលហេតុ​ទូទៅ​មួយ​ចំនួន​មាន​ដូចជា៖ កង្វះ​ជាតិ​ទឹក​ ញ៉ាំ​កម្រិត​ជាតិ​ប្រៃ​ខ្ពស់​ ឬ​កត្តា​របប​អាហារ​ផ្សេង​ទៀត​ ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​រ៉ាំ​រ៉ៃ​ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ កាយ​វិភាគសាស្រ្ត​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ខុស​ប្រក្រតី​​ ​​​​​​ការ​វាយ​តម្លៃ​មេតាប៉ូលីស​នៅ​ក្នុង​ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​ឈាម​អាច​បញ្ជាក់​អំពី​វត្តមាន​​ក្រួស​តម្រង​នោម​ ជា​ពិសេស​ចំពោះ​កុមារ​ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ក្រួស​តម្រង​នោម​។​ ការ​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ក្រួស​នេះ​ អាច​ជួយ​ដល់​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ និង​ការពារ​កុំ​ឲ្យ​ក្រួស​វិល​ត្រលប់​មកវិញ​ម្ដង​ទៀត​។ តើ​ក្រួស​តម្រង​នោម​​ដែល​កើត​ឡើង​ចំពោះ​កុមារ ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្ដេច​? ចំពោះ​ក្រួស​តូច​​ៗ​នៅ​ក្នុង​តម្រង​នោម​ និង​​បំពង់​ទឹក​នោម​ អាច​ឆ្លងកាត់​ទៅ​តាម​ទឹក​នោម​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​។​ ប៉ុន្តែ​ក្រួស​ខ្លះ​ទៀត​ គឺ​តម្រូវ​ឲ្យ​​ធ្វើ​ការ​បំបែក​ ឬ​យក​ចេញ​ដោយ​ការ​វះ​កាត់​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ