សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

កូន ឧស្សាហ៍ឈឺជើង ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ

​អាការៈ​ឈឺ​ជើង​​កើត​ឡើង​ជា​ញឹកញាប់​​​​ចំពោះ​ក្មេង​​តូច​ៗ​ដែល​មាន​អាយុ​ចាប់​ពី​៣ទៅ​៥​ឆ្នាំ និង​ក្មេង​​ជិត​ចូល​ជំទង់​ ហើយ​​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​​ពួក​គេ​ឈាន​ចូល​ដល់​​វ័យ​ជំទង់​។ ការ​ឈឺចាប់​នេះ​គឺ​ពុំ​បង្ក​គ្រោះថ្នាក់​ឡើយ​ ហើយ​ក៏​គ្មាន​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ណា​មួយ​ផង​ដែរ​។ ជា​ធម្មតា​ ការ​ឈឺ​ជើង​កើត​មាន​នៅ​សាច់​ដុំ​ភ្លៅ និង​កំភួន​ជើង​ ឬ​​ខាង​ក្រោយ​ជង្គង់​។​ ចំពោះ​កុមារ​ដែល​កើត​មាន​អាការៈ​ឈឺ​ចាប់​នេះ​ អាច​ប្រឈម​នឹង​ការ​រមួល​ក្រពើ​ ឬ​ការ​​ឈឺ​ចាប់​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ ​​​​​​​អាការៈ​ឈឺ​ជើង​ទាំង​នេះ​រួម​មាន​៖ កើត​ឡើង​នៅ​ពេល​ល្ងាច​ ឬ​យប់​ និង​អាច​បាត់​ទៅ​វិញ​នៅ​ពេល​ព្រឹក​ មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​ភ្ញាក់​ពី​គេង​ ជា​ទូទៅ​ កើត​មាន​ចំពោះ​ជើង​ទាំង​សង​ខាង​ កើត​ឡើង​ម្ដងម្កាល​ ឬ​ជា​ច្រើន​យប់​ជាប់​គ្នា​ អម​មក​ជាមួយ​នឹង​អាការៈ​ឈឺ​​ក្បាល​ ឬ​ឈឺ​ពោះ​ អាការៈ​ឈឺ​ជើង​នេះ​អាច​បណ្ដាល​មក​ពី​ការ​រត់​ លោត​ និង​តោង​​ឡើង​នៅ​ពេល​ដែល​ក្មេង​លេង​ នៅ​អំឡុង​ពេល​ថ្ងៃ​។ ការ​ឈឺ​ជើង​នេះ​ក៏​អាច​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ដទៃ​ទៀត​ដូចជា​ហត់​នឿយ​ រួយ​ជើង​ ឬ​កង្វះ​វីតាមីន​D​ ជា​ដើម។​ វិធី​ដោះស្រាយ​បញ្ហា​ឈឺ​ជើង​ ​ជាក់​ស្ដែង​ ពុំ​មាន​ការ​ព្យាបាល​ច្បាស់លាស់​ចំពោះ​អាការៈ​ឈឺ​ជើង​ដែល​កើត​ឡើង​ចំពោះ​កុមារ​ឡើយ​។​ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​​នេះ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​កូន​​៖ ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​៖ ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​ ជា​ពិសេស​នៅ​មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ ក៏​ដូចជា​ជួយ​ជំរុញ​ការ​គេង​របស់​ក្មេង​។ ម៉ាស្សា៖ ធ្វើ​ការ​ម៉ាស្សា ឬ​ច្របាច់​បរិវេណ​ដែល​ឈឺ​ចាប់​ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​ប្រសើរ​ឡើង​។​ ការ​ពត់​ពែន​ខ្លួន​៖ ការ​ពត់​ពែន​​កំភួន​ជើង​ និង​ភ្លៅ​ថ្នម​ៗ​​នៅ​ពេល​ថ្ងៃ​ អាច​ជួយ​បំបាត់​ ឬ​ការពារ​អាការៈ​ឈឺ​ជើង​នេះ​បាន​​។​ ស្អំ​ទឹក​ក្ដៅ​៖ ​ចូរ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​បរិវេណ​ឈឺ​ចាប់​ និង​ជៀសវាង​ប្រើប្រាស់​ទឹក​ក្ដៅ​ខ្លាំង​ ដើម្បី​ការពារ​ស្បែក​ក្មេង​ពី​ការ​រលាក​។​ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​មិន​គួរ​ស្អំ​ទឹក​ក្ដៅ​នៅ​អំឡុង​ពេល​គេង​ឡើយ​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​៖ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ក៏​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​ជើង​នេះ​​​ម្ដងម្កាល​ផង​ដែរ​។ ពេល​ណា​យើង​គួរ​នាំ​កូន​ទៅ​ជួប​​គ្រូពេទ្យ​? នៅ​ក្នុង​ករណី​ដែល​កូន​មាន​រោគ​​សញ្ញា​ខាង​ក្រោម​នេះ​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនរលាក​បំពង់​ក​​​បណ្ដាល​មក​​ពី​អ្វី? ពេល​ណា​​ប៉ា​ម៉ាក់​គួរ​បារម្ភ​?​​​​​​

ជា​ទូ​ទៅ​ ជំងឺ​រលាក​បំពង់​ក​កើត​ឡើង​​ចំពោះ​កុមារ​តូច​ៗ​ ដែល​ភាគ​ច្រើន​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ ហើយ​ជា​ធម្មតា វា​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​​ឡើយ​។ ការ​រលាក​គឺ​បណ្ដាល​មក​ពី​វីរុស​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ ហើយ​វា​តែងតែ​កើត​ឡើង​នៅ​ក្នុង​រដូវ​រងា​។ ជំងឺ​រលាក​បំពង់​ក ​នឹង​បង្ក​ឲ្យ​មាន​ការ​ហើម​នៅ​បំពង់​ខ្យល់​ ដែល​ជា​ផ្លូវ​ដង្ហើម​ទៅ​កាន់​សួត​ ​និង​ខ្សែ​សំឡេង​។ ការ​ហើម​នេះ​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​តូច​ចង្អៀត​ និង​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​។ កុមារ​ដែល​មាន​ជំងឺ​រលាក​បំពង់​ក​​ច្រើន​តែ​ក្អក​ខ្លាំង​ៗ​ និង​មាន​សំឡេង​​ថ្ងូរ​នៅ​ពេល​ដក​ដង្ហើម​ចូល​។​ ពិត​ណាស់​ ​ជំងឺ​រលាក​បំពង់​ក​គឺ​ជា​ជំងឺ​ស្រាល​នោះ​ទេ​ ប៉ុន្តែ​វា​នឹង​ចាប់ផ្ដើម​ធ្ងន់ធ្ងរ​​យ៉ាង​ឆាប់​រហ័ស​។ ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​បំពង់​ក​ ​​​កុមារ​អាច​​មាន​រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​ មុន​ពេល​ចាប់ផ្ដើម​កើត​មាន​​ជំងឺ​រលាក​បំពង់​ក រួម​មាន​ហៀរ​សំបោរ​ ឈឺ​ក​ ​និង​គ្រុន​ក្ដៅ​។​ បន្ទាប់​មក​ ពួក​គេ​នឹង​វិវត្តទៅ​ជា​ក្អក​ខ្លាំង​ និង​ពេល​ខ្លះ​មាន​សំឡេង​ស្អក​ទៀត​ផង​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដកដង្ហើម​ និង​ក្អក​គឺ​កាន់​តែ​​​មាន​ភាព​អាក្រក់​ឡើង​នៅ​ពេល​យប់​។​ ពេល​ណា​​ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​? ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​សញ្ញា​ខាង​ក្រោម​នេះ​ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ៖ ​ ពិបាក​ដក​ដង្ហើម​ មាន​សំឡេង​ខ្លាំង​នៅ​ពេល​ដកដង្ហើម​ ហត់​ខ្លាំង​នៅ​ពេល​ដក​ដង្ហើម​ មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ ពិបាក​លេប​អាហារ​ មាន​អាការៈ​ស្លេកស្លាំង​​ ឬ​ស្រងូតស្រងាត់​ ឆ្អឹង​ទ្រូង​ផត​ចុះ​ឡើង​ មាន​អាការៈ​រសាប់រសល់ ឬ​រវើរវាយ​​ បបូរ​មាត់​ក្មេង​ឡើង​ខៀវ​ ជំងឺ​រលាក​បំពង់​ក​​​បណ្ដាល​មក​ពី​អ្វី​? ជំងឺ​នេះ​បណ្ដាល​មក​ពី​វីរុស​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ដែរ​ ហើយ​វា​ឆ្លង​តាម​រយៈ​ការ​ក្អក​ កណ្ដាស់​ និង​ចាប់​កាន់​វត្ថុ​ដែល​មាន​មេរោគ​។ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​កូន​​រលាក​បំពង់​ក​? ​​កុមារ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​រលាក​បំពង់​ក​ គឺ​មិន​ត្រូវការ​ការ​ព្យាបាល​ឡើយ​។​ ប៉ា​ម៉ាក់​អាច​គ្រប់គ្រង​រោគ​សញ្ញា​តាម​រយៈ​វិធីសាស្ត្រ​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ដែរ។​ ចូរ​​ជំរុញ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្ងប់​ល្អ​ ពីព្រោះ​កូន​ៗ​អាច​នឹង​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ ប្រសិនបើ​ពួក​គេ​មិន​សប្បាយ​ចិត្ត​ ខ្លាច​ ឬ​ស្រ្តេស​។ ក្នុង​ករណី​ដែល​​ជំងឺ​រលាក​បំពង់​ក​មាន​សភាព​ធ្ងន់ធ្ងរ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​​ជា​បន្ទាន់​។ តើ​ប៉ា​ម៉ាក់​អាច​ការពារ​កូន​ឲ្យ​ជៀស​ផុត​​​​ជំងឺ​រលាក​បំពង់​ក​​បាន​ដែរ​ឬ​ទេ​? ​ពុំ​មាន​វិធី​ការពារ​ពី​ការ​កើត​​ជំងឺ​រលាក​បំពង់​ក​បាន​ទេ​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​អាច​​កាត់​បន្ថយ​ការ​ចម្លង​នៃ​ជំងឺ​នេះ​ តាម​រយៈ៖ ឲ្យ​កូន​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ […]


ជំងឺឆ្លង

វិធីនេះល្អបំផុត លាងដៃកូនតូចបានស្អាត មិនបារម្ភអាអូនពុលអាល់កុល

អំឡុង​ពេល​នេះ​ម៉ាក់​ប៉ា​ច្បាស់​ជា​បារម្ភ​ខ្លាំង​ពី​សុខភាព​កូន ខ្លាច​អា​អូន​ឆ្លង​កូវីដ-១៩ តែ​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​ក្រោម​អាយុ ៥ឆ្នាំ មិនល្អនោះ​ទេ។ ដោយ​សារ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល បើ​សិន​ជា​ច្រឡំ​ដាក់ដៃចូល​ក្នុង​មាត់​បន្ទាប់​ពីលាង​អាល់កុល ឬ​ជែល​រួចភ្លាមៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)។ ជំនួស​ដោយ​ការ​ប្រើ​ជែល និង​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​តូចៗ ម៉ាក់​ប៉ា​អាច​ងាក​មក​ប្រើ​សាប៊ូ និង​ទឹក​ស្អាត​វិញ។ នេះជា​តិចនិក​ល្អ​បំផុត​សម្រាប់​សម្អាត​ដៃ​កូន ហើយ​យើង​មិន​ព្រួយ​ថា​ កូន​អាច​ពុល​ជាតិ​អាល់កុល​ដូច​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ ពេល​អា​អូន​ដាក់​ដៃ​ចូល​មាត់​ទេ។ និយាយ​ដល់​ត្រង់​តិចនិក​លាង​ដៃ​កូន មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក បាន​ណែនាំ​ពី​តិចនិក​លាង​ដៃ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​ជា៖ ១. ដាក់​ដៃ​កូន​ឲ្យ​សើម រួច​ដាក់​សាប៊ូ​លើ​ដៃ​កូន ២. យក​ដៃ​យើង​ដុស​លើ​ដៃ​កូន​ឲ្យ​គ្រប់​សព្វ ទាំង​បាតដៃ ខ្នង​ដៃ ចន្លោះ​ម្រាម​ដៃ និង​ក្រចក​ដៃ ៣. ដុស​សម្អាត​ដៃ​កូន​យ៉ាង​តិច​ ២០​វិនាទី ៤. លាង​សម្អាត​ដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក​ស្អាត ៥. ជូត​សម្អាត​ដៃ​កូន​ជាមួយ​កន្សែង ឬ​ កំណាត់​ស្អាត វេជ្ជបណ្ឌិត Patricia Garcia ឯកទេស​ជំងឺ​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​នៅ​កន្លែង​គ្មាន​បន្ទប់​ប្រើ​ប្រាស់ យើង​អាច​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ និង​ទឹក​ដប​បរិសុទ្ធ​យើង​ញ៉ាំ​ក៏​បាន​ដែរ រួច​ជូត​សម្អាត​ដោយ​ក្រដាស […]


ជំងឺឆ្លង

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

ស្រប​គ្នា​ជាមួយ​ការ​ពាក់​ម៉ាស និង​រក្សា​គម្លាត ការ​លាង​ដៃ​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ និង​ទឹក​ស្អាត ជា​វិធី​ចាំបាច់​សម្រាប់​ការពារ​យើង​ឆ្លង​វីរុស​កូវីដ-១៩ ដែល​នេះ​ជា​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)។ ប៉ុន្តែ ចំពោះ​ការ​ឲ្យ​អា​អូន​តូចៗ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មិន​មាន​សុវត្ថិភាព​ចំពោះ​ក្មេង និង​មិន​គួរ​ឲ្យ​ក្មេង​ប្រើ​ទេ។ ហេតុ​អ្វី​បាន​ទារក និង​កូន​ក្មេង​មិន​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ​បាន? វា​ជា​រឿង​ចាំ​បាច់​ដល់​ម៉ាក់​ប៉ា​គួរ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​កូន​តូច​យើង​ប្រើ ឬ​លេង​ជាមួយ​​ជែល ឬ​អាល់កុល​លាង​ដៃ​ទេ។ ព្រោះ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល​ផ្ទុក​ក្នុង​ជែល​លាង​ដៃ​បាន ពិសេស​បើ​អា​អូន​ជ្រុល​ផឹក​អាល់កុល​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)។ យោង​តាម​លោក​ស្រី Patricia Garcia ឯកទេស​ជំងឺ​កុមារ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា សូម្បី​តែ​កូន​ក្មេង​ដាក់​ដៃ​ចូល​មាត់ ឬ​បៀម​ដៃ​ក្រោយ​ពេលលាង​ដៃ​ហើយ​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​នឹង​អាល់កុល​បាន ពិសេស​បើ​កូន​ដាក់​ដៃ​ចូល​មាត់​ពេល​ដៃ​នៅ​សើម​ពី​ជាតិ​អាល់កុល​នោះ។ ជែល ឬ​ទឹក​អាល់កុល​លាង​ដៃ​ខ្លះ​ផលិត​ឡើង​សម្រាប់​កុមារ​ប្រើ ក៏​ប៉ុន្តែ​ភាគ​ច្រើន​វា​មិន​មាន​ផ្ទុក​ជាតិ​អាល់កុល​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​វា​គ្មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ពពួក​បាក់តេរី និង​វីរុស​ផ្សេង​ៗ​រួម​ទាំង​វីរុស SARS-CoV-2 ដែរ។ បន្ថែម​ពី​លើ​នេះ ជែល ឬ​ទឹក​អាល់កុល​សម្រាប់​កុមារ​មាន​ផ្ទុក​សារធាតុ Benzalkonium chloride ដែល​អាច​ធ្វើ​ឲ្យ​ពុលបាន​បើ​លេប​ចូល​ក្នុង​ខ្លួន។ AAP បាន​ឲ្យ​ទៀត​ថា កូន​ក្មេង​មាន​អាយុ​លើ​២៤ខែ អាច​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​បាន ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាច​ចាំ​ឃ្លាំ​មើល​កូន​បាន​ដិត​ដល់។ […]


ជំងឺឆ្លង

កុំពាក់ម៉ាស ឬរបាំងមុខឲ្យអាអូនអាយុក្រោម ២ ឆ្នាំ ឲ្យសោះ គ្រោះថ្នាក់ណាស់

វីរុស​កូវីដ-១៩ អាច​ឆ្លង​នៅ​ពេល​មនុស្ស​ដក​ដង្ហើម និយាយ ក្អក ឬ​កណ្តាស់។ នៅ​ពេល​នរណា​ម្នាក់​ពាក់​របាំង​មុខ ឬ​ម៉ាស វា​អាច​ការពារ​វីរុស​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ នេះ​ជាការ​បញ្ជាក់​ពី​អង្គការសុខភាពពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល ព្រោះ​សូម្បី​តែ​មនុស្ស​ដែល​មាន​អារម្មណ៍​ធូរ​ស្រាល និង​មិន​មាន​រោគ​សញ្ញា អាច​មាន​ផ្ទុក​វីរុស​នេះ និង​ចម្លង​ទៅ​អ្នក​ដទៃ​ដោយ​មិនដឹងខ្លួន។ ការ​ពាក់​ម៉ាស់ ឬ​របាំង​មុខ ក៏​អាច​បញ្ឈប់​វីរុស​កូវីដ-១៩ ​ឆ្លង​ដល់​ខ្លួន​យើង ហើយ​ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស នៅ​ទី​សាធារណៈ​មនុស្ស​មាន​ភាគ​រយ​ឆ្លង​តិច។ ដោយសារ​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ មិន​អាច​ពាក់​របាំងមុខ ឬ​ម៉ាស​បាន អាអូន​ត្រូវ​បាន​ការពារ​ពី​ការ​ឆ្លង​ដែរ ព្រោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មាន​ពាក់​ម៉ាស់។ ទារក និង​ក្មេង​ទើប​ចេះ​ដើរ​តេះ​តះ​អាយុ​ក្រោម ២ ឆ្នាំ​ មិន​គួរ​ពាក់​របាំង​មុខ ឬ​ម៉ាស់​ទេ​ព្រោះ៖ ១. កូន​ក្មេង​មាន​ផ្លូវ​ដង្ហើម​តូច ដូច្នេះ​ការ​ដក​ដង្ហើម​តាម​រយៈ​ម៉ាស ឬ​របាំង​មុខ​ធ្វើ​ឲ្យ​ពិបាក​ដល់​កូន ២. ប្រសិន​បើ​វា​ពិបាក​សម្រាប់​អា​អូន​ដកដង្ហើម ហើយ​មិន​អាច​ប្រាប់​យើង​ឲ្យ​ដឹង ឬ​យក​ម៉ាសចេញ​ដោយ​ខ្លួន​ឯង​ទេ អា​អូន​អាចថប់ដង្ហើម ៣. ម៉ាស់ធ្វើ​ដោយ​ខ្លួន​ឯង​អាច​មាន​កម្ទេច​កំណាត់​ដែល​កូន​អាច​ស្លាក់​បាន​ដូចជា កំណាត់ ឬ​ខ្សែ​កៅស៊ូ ៤. កូន​ៗទំនង​ជា​នឹង​ព្យាយាម​យក​ម៉ាស់ចេញ​ពី​មុខ ដែល​បណ្តាល​ឲ្យ​ដៃ​ប៉ះ​មុខ​របស់​ពួកគេ​ច្រើន។ នេះ​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​វិញ ៥. បង្កើនហានិភ័យបញ្ហាទារកស្លាប់ភ្លាម (SIDS)។ យើង​អាច​ការពារ​កូន​តូច​បាន​ដោយ​ចៀស​វាង​ហ្វូង​មនុស្ស​ច្រើន និង​រក្សា​ចម្ងាយ​សុវត្ថិភាព (យ៉ាង​ហោច​ណាស់ ៦ ជំហាន) ពី​មនុស្ស​ផ្សេង​ទៀត​ពេល​ចេញ​ពី​ផ្ទះ។ លាង​ដៃ​ឲ្យ​ស្អាត និង​ព្យាយាម​កុំ​ប៉ះមុខ ច្រមុះ […]


កង្វះអាហារូបត្ថម្ភ

ខ្វះជាតិស័ង្កសី រាងកាយអាអូនលូតលាស់មិនពេញលេញ ចឹង!ត្រូវបំប៉នអាហារអីខ្លះ?

ស័ង្កសី​គឺ​ជា​មីក្រូ​សារជាតិ​ដែល​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កុមារ ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អា​អូន​ត្រូវ​ការ។ ស័ង្កសី ក៏​ជួយ​ដល់​សុខភាព​កូន​ច្រើន​ផ្នែក​ផងដែរ ហេតុ​ដូច្នេះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ជា​អាហារ​ដែល​ត្រូវ​បញ្ចូល​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​បើ​តាម​អ្នក​ជំនាញ​ក្មេង​ខ្វះ​ជាតិ​ស័ង្កសី​អាច​ជួប​ផល​វិបាក​ច្រើន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង កង្វះ​ជាតិ​ស័ង្កសី​លើ​កុមារ​អាច​បណ្ដាល​ឲ្យ​ក្មេង​ជួប​បញ្ហា​​ដូច​ជា៖ - ប្រព័ន្ធភាពស៊ាំ​ខ្សោយ​បណ្ដាល​ឲ្យ​ឈឺ​ច្រើន - ថយចុះចំណង់អាហារ - លូតលាស់យឺត (ទម្ងន់ និងកម្ពស់) - ឧស្សាហ៍រាកញឹកញាប់ - សក់ផុយស្រួយ ឬសក់ជ្រុះ។ល។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចុះ​ជាតិ​ស័ង្កសី​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ក្មេង? អត្ថប្រយោជន៍​នៃ​ស័ង្កសី​ផ្ដល់​ឲ្យ​សុខភាព​ក្មេង​រួម​មាន៖ ជួយ​ដល់​ការ​ឡើង​ទម្ងន់ និង​លូត​កម្ពស់ ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​យល់​ដឹង ពង្រឹង​ស្មារតី និង​ការ​ចង​ចាំ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ និង​រាក ទប់​ស្កាត់​ការ​បាត់​បង់​គំហើញ ជួយ​បង្ការ​ជំងឺ​មហារីក​លើ​ក្មេង ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ក្មេង។ល។ [embed-health-tool-vaccination-tool] បរិមាណ​អា​អូន​គួរ​ញ៉ាំ​ជាតិ​ស័ង្កសី​ក្នុង​មួយ​ថ្ងៃ អាយុ ៤-៨ឆ្នាំ ៖ ៥ មិល្លីក្រាម/ថ្ងៃ អាយុ ៩-១៣ឆ្នាំ៖ ៨ មិល្លីក្រាម/ថ្ងៃ អាយុ ១៤-១៨ឆ្នាំ៖ ៩​​ មិល្លីក្រាម/ថ្ងៃ ចំពោះ​អាហារដែលសម្បូរជាតិស័ង្កសី យើងអាចរកបានក្នុង៖ សាច់ក្រហម ដំឡូង សណ្ដែក ផ្សិត គ្រាប់ធញ្ញជាតិ […]


ជំងឺឆ្លង

វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

ជា​ទូទៅ​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ ទារក​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ជូន​ទៅ​មន្ទីរពេទ្យ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​សុខភាព ការ​លូតលាស់ ឬ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​អា​អូន។ តែ​នៅ​ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩​ បែប​នេះ មិន​ថា​ទៅ​ទី​ជិត ឬ​ឆ្ងាយ​ទេ យើង​តែង​តែ​ខ្លាច​ឆ្លង​ជំងឺ​នេះ ទាំង​ខ្លួន​ឯង និង​ទាំង​កូន។ ហេតុ​នេះ ខាង​ក្រោម​ជា​ការ​ថែទាំ​ទារក​ទើប​កើត​ ណែនាំ​ពី CDC ​អាមេរិក ​ដែល​ម៉ាក់ប៉ា​គួរ​ដឹង ពេល​នាំ​អា​អូន​ទៅ​ពេទ្យ ឬ​ទៅ​ក្រៅ​ម្ដងៗ។ ១. មិន​គួរ​ប្រើ​របាំង​មុខ ឬ​ម៉ាស់​គ្រប​មុខ​កូន កុមារ​ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ មិន​គួរ​ពាក់របាំងមុខទេ របាំង​មុខ ឬ​ម៉ាស់​អាច​បង្កើន​ហានិភ័យ​ទារក​ស្លាប់​ភ្លាមៗ (SIDS) ព្រោះ​អាច​ធ្វើ​ឲ្យ​ថប់​ដង្ហើម​កូន ២. ស្គាល់​ពី​រោគ​សញ្ញា​កូវីដ-១៩​ លើ​ទារក ទារក​មួយ​ចំនួន​មាន​រោគ​សញ្ញា​តិច​តួច​ពេល​ឆ្លង សម្គាល់​មើល​សញ្ញា​ក្ដៅ​ខ្លួន ក្អក ហៀរ​សម្បោរ ឬ​ពិបាក​ដក​ដង្ហើម និង​ប្រាប់​ទៅ​ខាង​មន្ទីរពេទ្យ​ពី​រោគ​សញ្ញា​កូន ករណី​ទារក​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​កូវីដ-១៩ កម្រ​មាន​ណាស់ លើក​ឡើង​តែ​ទារក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កើត​មិន​គ្រប់​ខែ។ល។ ៣.ពិនិត្យ​មើល​សុខភាព​កូន​ឲ្យ​គ្រប់​សព្វ ជា​ទូទៅ ការ​ពិនិត្យ​ទារក​ទើប​កើត​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​កូន​របស់​យើង​អាច៖ ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​កូន ពិនិត្យ​មើល​ការ​លូតលាស់ និង​ការ​ញ៉ាំ​អាហារ​របស់​កូន ពិនិត្យ​រក​មើល​ជំងឺ​ខាន់​លឿង បន្ថែម​ពី​លើនេះ ម៉ាក់​ប៉ា​ក៏​ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬ​កន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។


ជំងឺឆ្លង

ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

តាម​ CDC ​របស់អាមេរិកឲ្យ​ដឹង​ថា រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង​រាង​កាយ​មនុស្ស​ធំ ហើយ​វីរុស​កូវីដ-១៩ ក៏​អាច​ធ្វើ​ទុក្ខ​លើ​កូន​ក្មេងខ្លាំង​ដូច​មនុស្ស​ធំ រហូត​គំរាម​កំហែង​ដល់​ជីវិត​។ ពេល​ក្មេង​ឆ្លងជំងឺ​កូវីដ-១៩ អា​អូន​ខ្លះ​ចេញ​រោគ​សញ្ញា​តិច ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង​ផង។ ប៉ុន្តែក្នុង​ករណី​មួយ​ចំនួន ពេល​អា​អូន​កើត​ជំងឺ​កូវីដ-១៩ ​ហើយ អាច​វវិត្ត​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ​(MIS-C) គ្រោះ​ថ្នាក់​ដល់​សុខភាព​។ អ្វី​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ (MIS-C) លើ​ក្មេង? ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ឬ​រលាក​គ្រប់​ប្រព័ន្ធ​ទាំង​អស់​ក្នុង​រាងកាយ ជា​ជំងឺ​កម្រ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​។ ជំងឺ ​MIS-C នេះ ស្រដៀង​នឹង​ជំងឺ​កាវ៉ាសាគី (Kawasaki Disease) ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រលាក បណ្ដាល​ឲ្យ​ខូច​បេះ​ដូង​។ កុមារ​ដែល​មាន​ជំងឺ​ MIS-C ភាគ​ច្រើន​គ្រុនក្តៅ (សីតុណ្ហភាព ៣៨ អង្សាសេ ឬ​ខ្ពស់​ជាង​នេះ) មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ រួម​ជាមួយ​រោគ​សញ្ញា​ផ្សេង​ទៀត។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួមមាន៖ ឆាប់​ខឹង ឬ​មិន​សូវ​លេង​ច្រើន​ដូច​ធម្មតា ឈឺ​ចុក​ពោះ រាក​រូស ក្អួត ឡើង​កន្ទួល​ក្រហម ភ្នែក​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ពណ៌​ក្រហម មិន​សូវ​ញ៉ាំ​អាហារ មាត់​ឡើង​ក្រហម ហើយ​ប្រេះ ឬ​អណ្ដាត​ឡើង​ពកៗ​ដូច​ផ្លែ​ស្ដ្រប៊ើរី ហើម​ដៃ ជើង (ស្បែក​អាច​មាន​ពណ៌​ក្រហម)។ ជំងឺ​ MIS-C នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនឈឺ លេបថ្នាំ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ ៣យ៉ាងនេះ

កូន​នៅ​តូច ប្រព័ន្ធ​ការពារ​រាងកាយ​នៅ​ខ្សោយ អាច​ប្រឈម​នឹង​ការ​វាយ​លុយ​ពី​ពពួក​បាក់តេរី វីរុស ឬ​មេរោគ​ផ្សេងៗ ទៅ​ជា​ឈឺ​នេះ ឈឺ​នោះ។ ពេល​កូន​ឈឺ ចៀស​មិន​រួច​ពី​ការ​ប្រើ​ថ្នាំ​ទេ តែ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ជំងឺ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៅ​ថ្ងៃក្រោយ ៣ចំណុច​ខាង​ក្រោម​នេះ​ជា​តិចនិក​​ផ្តល់​ថ្នាំ​ឲ្យ​កូន។ ១. ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​​បញ្ចុះ​កម្តៅ ថ្នាំ​វីតាមីន ម៉ាក់ប៉ា​អាច​ទិញ​តាម​ឱសថ​ស្ថាន​មក​ឲ្យ​កូន​ញ៉ាំ​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ​ទេ គ្រាន់​តែ​ធ្វើ​តាម​ណែនាំ និង​ផ្តល់​ទៅ​តាម​កម្រិត​ថ្នាំ​ដែល​មាន​ការ​ណែនាំ​ក្នុង​ប្រអប់ ឬ​សំបក​ថ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត ចាំបាច់​ត្រូវ​តែ​​មាន​​វេជ្ជបញ្ជា​​ត្រឹម​ត្រូវ ជា​ពិសេស​​ពពួក​​ថ្នាំផ្សះ​ ដែល​ម៉ាក់ប៉ា​អាច​ផ្តល់​ឲ្យ​កូន​បាន ទៅ​តាម​កម្រិត​ដែល​គ្រូពេទ្យ​ណែនាំ។ ២. កុំ​បញ្ឈប់​ផ្តល់​ថ្នាំ​ឲ្យ​កូន ទោះ​អាការៈ​ធូរ​ស្បើយ រាល់​ថ្នាំ​ដែល​ចេញ​វេជ្ជ​បញ្ជា​ដោយ​គ្រូពេទ្យ ​ត្រូវ​ប្រើ​ឲ្យ​​គ្រប់​​តាម​​ចំនួន​ និង​​រយៈពេល​​ដែល​​គ្រូពេទ្យ​កំណត់។ ប៉ុន្តែ​ក្រោយ​ពេល​អាការៈ​កូន​ធូរ​ស្បើយ​ពី​ជំងឺ​ហើយ​ គួបផ្សំ​នឹង​ក្មេង​មិន​ចង់​ញ៉ាំ​ថ្នាំ​ផង ម៉ាក់ប៉ា​មួយ​ចំនួន​តែង​តែ​បញ្ឈប់​ការ​ផ្តល់​ថ្នាំ​ឲ្យ​កូន។ “ឧទាហរណ៍​ចំពោះ​ថ្នាំផ្សះ​ដែល ពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​អាអូន​លេប​ថ្នាំ​៥​ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ អាការៈ​ជំងឺ​ក៏​បាត់ អ៊ីចឹង​គាត់​​ឲ្យ​កូន​ឈប់​លេប​ថ្នាំ​ហ្នឹង ដោយ​គិត​ថា កូន​ជា​ហើយ មិន​ចាំបាច់​លេប​ថ្នាំ​បន្ត​ទៀត​ទេ”។ ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​រយៈ​ពេល ២-៣ដំបូង គឺ​មិន​គ្រប់​គ្រាន់​ឡើយ​​ក្នុង​ការ​សម្លាប់​មេរោគ​បង្ក​ជំងឺ​ឲ្យ​អស់ ហើយ​មេរោគ​ដែល​នៅ​​សំងំ​​ អាច​​នឹង​​នៅ​រស់​ហើយ​នៅ​ពេល​ខាង​មុខ​វា​នឹង​​អាច​ស៊ាំ​​ជាមួយ​​ថ្នាំ​​ផ្សះ​ ដូច​នេះ​ហើយ ទាល់តែ​ប្រើ​ថ្នាំ​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា ទើប​អាច​ធានា​សម្លាប់​មេរោគ​បាន។ ៣. ត្រូវ​បញ្ចុក​កូន​ម្តង​ទៀត បើ​ក្អួត​លើស​ពី​៥០% បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច កូន​ក្អួត​ភ្លាមៗ​ក្នុង​បរិមាណ​ច្រើន មាន​ន័យ​ថា​បញ្ចុក​ថ្នាំ​ប៉ុន្មាន​ទៅ កូន​ក្អួត​មក​វិញ​ទាំង​អស់ ឬ​​ក៏​ក្អួត​លើស​ពី​៥០%​ឡើង​ទៅ ម៉ាក់ប៉ា​ត្រូវតែ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺម្តងៗ មិនចង់គេង ឬក៏ពិបាកគេង អ៊ីចឹងម៉ាក់ប៉ាអាចដោះស្រាយតាមវិធីទាំងនេះ

អាការៈ​ឈឺ​បំពង់​ក ក្អក តឹង​ច្រមុះ ឬ​គ្រុន​ក្ដៅ​ខ្លួន សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​កូន​យើង​ពិបាក​គេង ជា​លទ្ធផល​យើង​ជា​ម៉ាក់​ប៉ា​ក៏​គេង​មិន​បាន​ដូច​គ្នា ព្រោះ​ត្រូវ​មើល​កូន។ ពេល​ខ្លះ កំពុង​គេង​សុខៗ អា​អូន​ស្រាប់​តែ​ឈឺ ភ្ញាក់​ឡើង​កណ្ដាល​យប់ ពិបាក​គេង​ទៅ​វិញ។ ក្នុង​នាម​យើង​ជា​ម៉ាក់​ប៉ា មិន​អាច​ទ្រាំ​មើល​កូន​ឈឺ​ពិបាក​ក្នុង​ខ្លួន​បាន​ទេ យើង​ច្បាស់​ជា​ចង់​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​តែ​កូន​បាន​ស្រួល​ខ្លួនវិញ​ដូច​ឲ្យ​ថ្នាំ​លេប បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ ឬ​ក៍​លើក​កូន​មក​ព អង្រួន ខំ​ព្រឹង​លួង​ឲ្យ​កូន​បាត់​យំ ហើយ​គេង​ទៅ​វិញ។ ប៉ុន្តែ ពេល​ខ្លះ ពិសេស​ពេល​អា​អូន​ភ្ញាក់​ដឹង​ខ្លួន​កើត​ឡើង​ច្រើន​យប់​ជាប់​ៗ​គ្នា នោះ​វា​អាច​ក្លាយ​ជា​ទម្លាប់​របស់​អា​អូន​ឲ្យ​គេង​ភ្ញាក់​កណ្ដាល​យប់​អាធ្រាត្រ​បាន ជា​ហេតុ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​គេង​កើត​ឡើង ទោះ​ពេល​កូន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ដោយ។ តើ​យើង​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បក​ស្រាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​យើង​ជា​សះ​ស្បើយ​មាន​សុខភាព​ល្អ ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ជា​ពេល​ដែល​យើង​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​គេង​ធម្មតា​វិញ។ ជួន​កាល ២-៣​យប់​ដំបូង អា​អូន​នៅ​តែ​អាច​គេង​ៗ​ភ្ញាក់​នៅ​កណ្ដាល​យប់​ដូច​ពេល​ឈឺ​ដែរ ហើយ​អ្វី​ដែល​យើង​គួរ​ធ្វើ​នោះ​គឺ​យើង​មិន​គួរ​លើក​អា​អូន​ព ដើរ​ចុះ​ឡើង​ទេ យក​ល្អ​ឲ្យ​កូន​គេង​ស្ងៀម​មួយ​កន្លែង រួច​ម៉ាក់​ប៉ា​ច្រៀង​បំពេរ ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​អា​អូន​គេង​លក់​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ ទោះ​ពេល​ខ្លះ​ការ​លួង​លោម​របស់​យើង​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​កូន​បាន តែ​យើង​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ទម្លាប់​របស់​អា​អូន​ទាំង​ការ​គេង ការ​ញ៉ាំ ការ​លេង អាច​ផ្លាស់​ប្ដូរ​បាន​នៅ​ពេល​ដែល​អា​អូន​លូតលាស់​ធំ​ឡើង​ៗ អាស្រ័យ​ទៅ​តាម​វ័យ​របស់​កូន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ