សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

សុខភាពកុមារ

ប៉ាម៉ាក់ដឹងអត់ ​គួរ​ទម្លាក់​ព្រូនឲ្យកូន​ញឹកញាប់​ប៉ុនណា?

មនុស្ស​ទូទៅ​ទាំង​ចាស់​ ទាំង​ក្មេង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​​ពពួក​ព្រូន​ក្នុង​រាងកាយ​។​ ពិត​ណាស់​ ​​ព្រូន​គឺ​ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​កើត​មាន​ជា​ញឹកញាប់​​​ទាំង​ចំពោះ​កុមារ​ និង​មនុស្ស​ពេញ​វ័យ​។​ ដូច្នេះ​ហើយ​ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​គប្បី​ទម្លាក់​ព្រូន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ឬ​៦​ខែ​ម្ដង​ ចាប់​ពី​ក្មេង​តូច​ៗ​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ឡើង​ទៅ​។ ​​​ការ​ទម្លាក់​ព្រូន​ គឺ​ជា​​ការ​ប្រើប្រាស់​​ថ្នាំ​ដើម្បី​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត​ពោះវៀន​ ដូចជា​ព្រូន​ តេនញ៉ា​ អៀន​ជាដើម​។ គន្លឹះ​ការពារ​កូន​ពី​ការ​ឆ្លង​ពពួក​ព្រូន​ ជាក់​ស្ដែង​ សូម្បី​តែ​យើង​រក្សា​អនាម័យ​ល្អ​​បំផុត​ និង​ការ​មាន​​ប្រុងប្រយ័ត្ន​​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​ ការ​ឆ្លង​ពពួក​​ព្រូន​នៅ​តែ​អាច​កើត​ឡើង​ដដែល​ ជា​ពិសេស​ ចំពោះ​កុមារ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​ធានា​​ថា​កូន​ៗ​អាច​ជៀស​ឆ្ងាយ​ពី​ការ​ឆ្លង​ប៉ារ៉ាស៊ីត​ដ៏​គ្រោះថ្នាក់​​នេះ​។ ​​​​​ក្រៅ​ពី​ការ​ទម្លាក់​ព្រូន​ ​​នៅ​មាន​​​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ​ព្រូន​ចំពោះ​កុមារ​។​ ហេតុ​នេះ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ៗ​​ប្រកាន់​ខ្ជាប់​ទម្លាប់​​ល្អៗ​ទាំង​នេះ​ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ព្រូន។ បង្រៀន​កូន​ឲ្យ​ចេះ​​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​ ដូចជា​លាង​ដៃ​ជាមួយ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ​ ក្រោយ​បន្ទោបង់​ ​ឬ​លេង​​នៅ​ខាង​ក្រៅ​ ឬ​​លេង​ជាមួយ​នឹង​សត្វ​ចិញ្ចឹម​ មិន​ត្រូវ​​ញ៉ាំ​​បន្លែ​ ឬ​ផ្លែឈើ​ដែល​មិន​បាន​លាង​សម្អាត​​ ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ ឬទឹក​ដែល​​ច្រោះ​​រួច​ មិន​ត្រូវ​ញ៉ាំ​ទឹក​ក្នុង​ដប​តែ​មួយ​ជាមួយ​នឹង​មិត្តភ័ក្ដិ​ដទៃ​ទៀត មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​សាច់​ដែល​មិន​ឆ្អិន​ល្អ​ មិន​ត្រូវ​ឲ្យ​កូន​ដើរ​ជើង​ទទេ​នៅ​ខាង​ក្រៅ​ បង្រៀន​កូន​អំពី​អនាម័យ​នៅ​ពេល​ហែល​ទឹក​។ យ៉ាង​ណា​មិញ ក្រៅ​ពី​ឲ្យ​កូន​ទម្លាក់​ព្រូន​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​ត្រូវ​ទម្លាក់​ព្រូន​ឲ្យ​ពពួក​សត្វ​ចិញ្ចឹម​ផង​ដែរ​ ពីព្រោះ​យើង​ និង​កូន​ៗ​អាច​ឆ្លង​ពពួក​​ព្រូន​ ដូចជា​ព្រូន​ចង្កឹះ​ ព្រូន​ទំពក់​ តេន​ញ៉ា ឬ​អៀន​​ពី​សត្វ​ឆ្កែ ឬ​ឆ្មារ​​​បាន​។


សុខភាពកុមារ

ប៉ាម៉ាក់គួរដឹង! កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ

នៅ​ពេល​កុមារ ​ឬ​ក្មេង​ជំទង់​តែង​តែ​បង្ហាញ​កាយវិការ​ហិង្សា នោះ​ជា​អ្វី​ដែល​អាណា​ព្យាបាល​ត្រូវ​តែ​យ​ក​ចិត្ត​ទុក​ដាក់ ហើយ​កុំ​គិត​ថា​កាយវិការ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ​នោះ​​។ ១. ហេតុ​អ្វី​ក្មេង​ខ្លះ​មាន​ចរិត​ហិង្សា?​ ការ​សិក្សា​មួយ​ខ្លះ​​បាន​រក​ឃើញ​ពី​កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​​មាន​ចរិត​បែប​ហិង្សា​៖​ ធ្លាប់​បាន​ប្រើ​ហិង្សា​ពី​មុន​មក​ ធ្លាប់​រង​ការ​ធ្វើ​បាប​លើ​រាង​កាយ​ ឬ​ផ្លូវ​ភេទ រស់​នៅ​ក្នុង​ផ្ទះ ឬ​​សហគមន៍​សម្បូរ​អំពើ​ហិង្សា កត្តា​ហ្សែន ឃើញ​អំពើ​ហិង្សា​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង សម្ពាធ​ក្នុង​គ្រួសារ​ និង​ មាន​បញ្ហា​ខួរ​ក្បាល​ជា​ដើម​។​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. សញ្ញា​ព្រមាន​ពី​ចរិត​កុមារ ឬ​ក្មេង​ជំទង់​ជា​មនុស្ស​ហិង្សា បើ​ឃើញ​សញ្ញា​ព្រមាន​ទាំងនេះ​ប៉ា​ម៉ាក់ ឬ​អាណា​ព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ឲ្យបាន​ខ្ពស់។ ខឹង​ខ្លាំង​ មិន​អាច​ទប់​អារម្មណ៍ ឬ​បញ្ចេញ​អារម្មណ៍​ឆេវ​ឆាវ​​ខ្លាំង​ បង្ហាញ​ចរិត​រញ៉េរញ៉ៃ​ខ្លាំង និង​ ក្លាយ​ជា​ក្មេង​ឆាប់​ឆេវ​ឆាវ។​​​​​​​​​​ ៣. វិធី​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​ក្លាយ​ជា​មនុស្ស​ហិង្សា ​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ដែរ​ថា​ដើម្បី​កាត់​បន្ថយ ឬ​ការ​ពារ​កុមារ ឬ​ក្មេង​វ័យ​ជំទង់​មាន​ចរិត​ហិង្សា គឺ​ត្រូវ​កាត់​បន្ថយ ឬ​លុប​បំបាត់​កត្តា​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​បាន​រៀបរាប់​ខាង​លើ។​ អ្វី​ដែល​សំខាន់ គឺ​ប៉ា​ម៉ាក់​ ត្រូវ​ធ្វើ​យ៉ាងណា កុំឲ្យ​កូន​បាន​ឃើញ​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ឬ​សហគមន៍។ [embed-health-tool-baby-poop-tool] ដូច​គ្នា​ដែរ ប៉ា​ម៉ាក់​អាច​អនុវត្ត​បន្ថែម​វិធីសាស្រ្ត​ទាំង​នេះ​ដើម្បី​ទប់​ស្កាត់ ឬ​បន្ថយ​ចរិត​​ហិង្សា​របស់​​កូន៖ កុំ​ប្រើ​ហិង្សា​លើ​កូន​ អប់រំ​សុខ​ភាព​ផ្លូវ​ភេទ​ចំពោះ​កូន​វ័យ​ជំទង់ តាម​ដាន និង​កត់​សម្គាល់​ពី​ចរិត​ហិង្សា​របស់​កូន​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន គ្រប់​គ្រង​កូន​កុំ​ឲ្យ​មើល​ភាព​យន្ត ឬ​សកម្មភាព​ហិង្សា​ផ្សេងៗ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ដូច​គ្នា​ដែរ បើ​ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​កូន​មាន​ចរិត​ហិង្សា ក៏​អាច​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ធ្វើ​ការ​វាយ​តម្លៃ និង​ព្យាបាល។ ការ​ទទួល​បាន​ការ​ព្យាបាល​​ទាន់​ពេល​គឺ​អាច​ជួយ​ក្មេង​កាត់​បន្ថយ​ចរិត​ហិង្សា​នេះ។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ […]


ជំងឺប្រព័ន្ធប្រសាទ

កត់ចំណាំ! មូលហេតុ និងសញ្ញារលាកស្រោមខួរក្បាលលើក្មេងតូចធំ

ដោយ​ហេតុ​ថា ប្រព័ន្ធ​ការពារ​ខ្លួន​កុមារ​នៅ​ខ្សោយ ឧស្សាហ៍​កើត​ជំងឺ​រលាក​បំពង់ក រលាក​សួត ធ្វើ​ឲ្យ​មេរោគ​ចូល​ទៅ​ដល់​ក្នុង​ឈាម ហើយ​ឡើង​ទៅ​ដល់​ស្រោម​ខួរក្បាល អាច​ធ្វើ​ឲ្យ​រលាក​ស្រោមខួរក្បាល។ ចំពោះ​ក្មេង​អាយុ​ចន្លោះ​ពី១ខែ ទៅដល់ ២ ឬ៣ឆ្នាំ ងាយ​ប្រឈម​នឹង​ជំងឺ​រលាក​ស្រោមខួរ។ តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ភ្នំពេញ ក្មេង​តូច និង​ធំ ដែល​មាន​ជំងឺ​រលាក​ស្រោម​ខួរក្បាល​អាច​លេច​ចេញ​នូវ​រោគ​សញ្ញា​ដូច និង​ខុស​គ្នា​មួយ​ចំនួន។ រោគសញ្ញាជំងឺ​រលាក​ស្រោម​ខួរក្បាល​ក្មេងតូច៖ - ក្តៅ​ខ្លួន​ខ្លាំង - ក្អួត​ញឹក​ញាប់ - រាក - បង្ហើយ​ខាង​មុខ​ឡើង​ប៉ោង (ស្ទាប​ពេល​ក្មេង​អត់​យំ) - ទន់ក - យំវៀចមាត់ - ប្រកាច់ - ទន់ដៃទន់ជើង។ រោគសញ្ញាជំងឺ​រលាក​ស្រោម​ខួរក្បាល​ក្មេងធំ៖ - ក្តៅខ្លួន - ឈឺក្បាលខ្លាំង - ក្អួតញឹកញាប់ - ទល់លាមក - ខ្លាចពន្លឺ - រឹងក។ ប្រភេទជំងឺ​រលាក​ស្រោម​ខួរក្បាល​លើ​កុមារ ក. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពី​វីរុស (វីរុសជំងឺអុតស្វាយ ស្រឡទែន …) ខ. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពី​បាត់តេរី ដូចជា Streptococcus pneumoniae, Hib, meningococcus…. និង​មេរោគ​របេង គ. ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​មេរោគ​ផ្សិត ឃ. ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​បណ្តាល​មក​ពីប៉ារ៉ាស៊ីត ង. ជំងឺ​រលាកស្រោម​ខួរក្បាល​មិន​មែន​បណ្តាល​មក​ពី​មេរោគ ៖ − កើត​មាន​ពេល​កុមារ​កើត​ជំងឺ​ផ្សេង​ទៀត ដូច​ជា​ជំងឺ Lupus − […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តើ​កុមារ​អាច​កើត​​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់​?

​ក្រួស​ក្នុង​តម្រង​នោម​កើត​មាន​ជា​ទូទៅ​លើ​មនុស្ស​ពេញ​វ័យ​ ​ទារក​ និង​កុមារ ​ក៏​អាច​កើត​មាន​​ជំងឺ​នេះ​ដែរ​។​ ​ក្រួស​ក្នុង​តម្រង​នោម​កើត​ឡើង​​​ជា​ញឹកញាប់​​ ហើយ​ភាគ​ច្រើន​ក្មេង​ប្រុស​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​កើត​មាន​ក្រួស​ក្នុង​តម្រង​នោម​ច្រើន​ជាង​ក្មេង​ស្រី​។ អ្វី​ទៅ​ជា​ក្រួស​ក្នុង​តម្រង​នោម​? ​ក្រួស​នៅ​ក្នុង​​បំពង់​ទឹក​នោម​កកើត​ឡើង​នៅ​ក្នុង​តម្រង់​នោម​ នៅ​ពេល​ដែល​ភាគ​ល្អិត​តូច​ៗ​​រំលាយ​នៅ​ក្នុង​ទឹក​នោម ក្លាយ​ជា​ឆ្អែត​ជ្រុល​ និង​កកើត​ឡើង​ជា​គ្រីស្តាល់​តូច​ៗ។​ គ្រីស្តាល់​តូច​ៗ​ទាំង​នេះ​នឹង​បន្ត​លូតលាស់​ទៅ​ជា​គ្រីស្តាល់​រឹង​ធំ​ ដែល​ស្រដៀង​ទៅ​នឹង​ខ្សាច់​ ក្រួស​ ឬ​ដុំ​ថ្ម​តូច​ៗ​។ ជាមួយ​គ្នា​នេះ​ដែរ​ ​ក្រួស​ទាំង​នេះ​នឹង​រីក​លូតលាស់​ដូច​ជា​គ្រាប់​គុជ​គ្រើម​ដែល​នៅ​ក្នុង​អ័យ​ស្ទ័រ​ និង​អាច​បម្លាស់ទី​ជាមួយ​នឹង​លំហូរ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​ក្នុង​បង្ហួរ​នោម​ ដែល​ជា​បំពង់​តូច​សម្រាប់​នាំ​ទឹក​នោម​ពី​តម្រង​នោម​ទៅ​កាន់​ប្លោក​នោម​។​ នៅ​ពេល​ដែល​ក្រួស​ជាប់​គាំង​នៅ​ក្នុង​បំពង់​នេះ វា​អាច​បណ្ដាល​ឲ្យ​ទឹក​នោម​ត្រលប់​មក​នៅ​ខាង​ក្រោយ​ ដែល​បង្ក​ទៅ​​ជា​ហើម​​បំពង់​ និង​​តម្រង​នោម​។ ក្រួស​តម្រង​នោម​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​នៅ​​ត្រង់​ពោះ​ ឬ​នៅ​ចំហៀង​។​ រោគ​សញ្ញា​ទូទៅ​ផ្សេង​ទៀត​នៃ​ក្រួស​តម្រង​នោម​ រួម​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ ក្អួត​ចង្អោរ ពិបាក​​ក្នុង​ការ​នោម​ ឬ​នោម​ញឹកញាប់​។​ ក្រួស​មួយ​ចំនួន​ពុំ​មាន​រោគ​សញ្ញា​​អ្វី​ឡើយ​ ដែល​អាច​រក​ឃើញ​​តាម​​​រយៈ​ការ​​ថត​កាំ​រស្មី​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ក្រួស​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​គ្នា​ ហើយ​មូលហេតុ​ទូទៅ​មួយ​ចំនួន​មាន​ដូចជា៖ កង្វះ​ជាតិ​ទឹក​ ញ៉ាំ​កម្រិត​ជាតិ​ប្រៃ​ខ្ពស់​ ឬ​កត្តា​របប​អាហារ​ផ្សេង​ទៀត​ ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​រ៉ាំ​រ៉ៃ​ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ កាយ​វិភាគសាស្រ្ត​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ខុស​ប្រក្រតី​​ ​​​​​​ការ​វាយ​តម្លៃ​មេតាប៉ូលីស​នៅ​ក្នុង​ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​ឈាម​អាច​បញ្ជាក់​អំពី​វត្តមាន​​ក្រួស​តម្រង​នោម​ ជា​ពិសេស​ចំពោះ​កុមារ​ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ក្រួស​តម្រង​នោម​។​ ការ​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ក្រួស​នេះ​ អាច​ជួយ​ដល់​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ និង​ការពារ​កុំ​ឲ្យ​ក្រួស​វិល​ត្រលប់​មកវិញ​ម្ដង​ទៀត​។ តើ​ក្រួស​តម្រង​នោម​​ដែល​កើត​ឡើង​ចំពោះ​កុមារ ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្ដេច​? ចំពោះ​ក្រួស​តូច​​ៗ​នៅ​ក្នុង​តម្រង​នោម​ និង​​បំពង់​ទឹក​នោម​ អាច​ឆ្លងកាត់​ទៅ​តាម​ទឹក​នោម​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​។​ ប៉ុន្តែ​ក្រួស​ខ្លះ​ទៀត​ គឺ​តម្រូវ​ឲ្យ​​ធ្វើ​ការ​បំបែក​ ឬ​យក​ចេញ​ដោយ​ការ​វះ​កាត់​។


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងៗ​ដើរ​​ជើង​ទទេ​មាន​ប្រយោជន៍​ដល់​សុខភាព​ឬ​យ៉ាង​ណា​​?

នៅ​ពេល​ដែល​ក្មេង​រៀន​ដើរ​ ប៉ា​ម៉ាក់​តែងតែ​ឲ្យ​កូន​ដើរ​ដោយ​មិន​ពាក់​ទ្រនាប់​ជើង​ ពីព្រោះ​ស្បែក​របស់​ជើង​អាច​ប៉ះពាល់​ដល់​សាច់ដុំ​ និង​ឆ្អឹង​នៅ​​ក្នុង​ប្រអប់​ជើង​របស់​ពួក​គេ​។ ​​ពេល​ដែល​ក្មេង​ៗ​​កាន់​តែ​ធំ​ ពួក​គេ​នឹង​ចាប់ផ្ដើម​ពាក់​ស្បែក​ជើង ដែល​ធ្វើឲ្យ​កូន​​បាត់បង់​អត្ថប្រយោជន៍​ពី​ការ​ដើរ​ដោយ​ជើង​ទទេ​។​ តើ​ការ​ដើរ​ដោយ​ជើង​ទទេ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​? ​ការ​ដើរ​ដោយ​ជើង​ទទេ​ ធ្វើ​ឲ្យ​ការ​ដើរ​បែប​ធម្មជាតិ​របស់​យើង​ប្រសើរ​ឡើង​វិញ។​ ទោះបី​ជា​ទ្រនាប់​ជើង​ដែល​រចនា​ឡើង​សម្រាប់​ការ​ដើរ​ ឬ​រត់​មាន​ទ្រនាប់​ច្រើន​ និង​អាច​ទ្រទ្រង់​រាងកាយ​ក៏​​ពិត​មែន​​ ប៉ុន្តែ​ពួក​វា​ក៏​អាច​​រារាំង​​ក្មេង​ៗ​​ពី​ការ​ប្រើ​​សាច់​ដុំ​ជាក់លាក់​ដែល​អាច​ពង្រឹង​រាងកាយ​របស់​ពួក​គេ​ផង​ដែរ​។ អត្ថប្រយោជន៍​​ផ្សេង​ទៀត​នៃ​ការ​ដើរ​ដោយ​ជើង​ទទេ​មាន​ដូចជា​៖ គ្រប់គ្រង​ទីតាំង​របស់​ជើង​ នៅ​ពេល​​ប៉ះ​ទៅ​នឹង​ដី​ បង្កើន​តុល្យភាព​ ​ភាព​ដឹង​ពី​ចលនា​ និង​ទីតាំង​នៃ​សារពាង្គកាយ​ ​ដែល​អាច​​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ ​រក្សា​រយៈ​ចម្ងាយ​សម​ស្រប​នៃ​ចលនា​ក្នុង​សន្លាក់​ប្រអប់​ជើង​ និង​​ជើង ព្រម​ទាំង​​មាន​កម្លាំង​គ្រប់គ្រាន់​ និង​ស្ថិរភាព​នៅ​ក្នុង​សាច់ដុំ​ និង​សរសៃ​ចំណង​ឆ្អឹង​ កាត់បន្ថយ​ពី​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ពាក់​ស្បែក​ជើង​តឹង​ពេក​ ដូចជា​ការ​ហើម​មេ​ជើង ជាដើម​ ធ្វើ​ឲ្យ​សាច់​ដុំ​ជើង​រឹងមាំ​ជាង​មុន​ និង​ទ្រទ្រង់​ដល់​បរិវេណ​ផ្នែក​ខាង​ក្រោម​។​​​ ​តើ​មាន​គ្រោះថ្នាក់​អ្វី​ខ្លះ​នៅ​ពេល​ដើរ​ និង​ហាត់ប្រាណ​ដោយ​ជើង​ទទេ? ការ​ដើរ​ដោយ​ជើង​ទទេ​នៅ​ក្នុង​ផ្ទះ​​ គឺ​មាន​សុវត្ថិភាព ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ​ដោយ​មិន​ពាក់​ទ្រនាប់​ជើង​ វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេង​ៗ​ ដូចជា​​ផ្ទៃ​ដី​​សើម​ ឬ​រដិបរដុប ​សីតុណ្ហភាព​ កែវ ឬ​វត្ថុ​មុត​ស្រួច​​នៅ​លើ​ដី​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ ឬការ​ឆ្លង​មេរោគ​ នៅ​ពេល​ដែល​យើង​ដើរ​​ដោយ​ជើង​ទទេ​នៅ​ខាង​ក្រៅ​។ តើ​ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ដើរ​ និង​ធ្វើ​លំហាត់​ប្រាណ​ដោយ​ជើង​ទទេ​​យ៉ាង​ដូច​ម្ដេច​​? ​ការ​ដើរ​ និង​ធ្វើ​លំហាត់​ប្រាណ​ដោយ​ជើង​ទទេ​នៅ​ពេល​ខ្លះ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​ ប៉ុន្តែ​វា​ត្រូវ​ការ​​ការ​អត់ធ្មត់​ និង​ព័ត៌មាន​ត្រឹមត្រូវ​។ មុន​ពេល​ដែល​​ចាប់ផ្ដើម​ឲ្យ​កូន​ដើរ​ដោយ​ជើង​ទទេ​ ប៉ា​ម៉ាក់​គួរ​ពិចារណា​​ចំណុច​មួយ​ចំនួន​ខាងក្រោម​នេះ​។ ​ឲ្យ​កូន​ចាប់ផ្ដើម​យឺត​ៗ កាត់​បន្ថយ​ការ​ដើរ​ដោយ​ជើង​ទទេ​ ប្រសិនបើ​​កូន​មាន​អារម្មណ៍​ឈឺ​ចាប់ ឬ​មិន​ស្រួល​ខ្លួន សាកល្បង​ដើរ​ដោយ​ជើង​ទទេ​នៅ​ខាង​ក្នុង​ផ្ទះ​ អនុវត្ត​នៅ​លើ​ផ្ទៃ​ដែល​មាន​សុវត្ថិភាព​ ពិនិត្យ​មើល​ជើង​របស់​កូន​ថា​តើ​មាន​របួស​ឬ​អត់​ សាកល្បង​សកម្មភាព​ដែល​តម្រូវ​ឲ្យ​ដើរ​ជើង​ទទេ។


បញ្ហាសុខភាពកុមារផ្សេងទៀត

សញ្ញា​ទាំង​៥​ បញ្ជាក់​ថា​កុមារ​មានបញ្ហា​ប្លោក​នោម

នៅ​ពេល​ដែល​ក្មេង​អាយុ​ចាប់​ពី​៤​ឆ្នាំ​ឡើង នោម​ញឹកញាប់​នៅ​ពេល​ថ្ងៃ​ ពួក​គេ​អាច​នឹង​មាន​បញ្ហា​ពិបាក​នោម​ ។​ បញ្ហា​នេះ​កើត​មាន​ឡើង​ជា​ទូទៅ​ និង​អាច​​បណ្ដាល​មក​ពី​ការ​ទប់​នោម​ លេច​​នោម​ ឬ​ហៀរ​នោម​មិន​ឈប់​​ជាដើម​។​ ពិត​ណាស់​ អាការៈ​ពិបាក​នោម​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​កុមារ​ទាំង​​រាងកាយ​ និង​ផ្លូវ​ចិត្ត​ផង​ដែរ​ ហើយ​ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ វា​អាច​បណ្ដាល​ឲ្យ​ក្មេង​ខូច​តម្រង​នោម​ជា​រៀង​រហូត​​ទៅ​ថ្ងៃ​ក្រោយ​បាន​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​ ក្មេង​កំពុង​តែ​ជួប​បញ្ហា​ពិបាក​នោម​​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ព្យាបាល​បាន​ទាន់​ពេលវេលា​។ ១. មាន​អារម្មណ៍​ចង់​នោម​​ជាប់​ជានិច្ច​ ទោះ​បី​ជា​ប្លោក​នោម​មិន​ទាន់​ពេញ​​​​​ កុមារ​ដែល​មាន​ប្លោក​នោម​សកម្ម​ជ្រុល ​អាច​មាន​អារម្មណ៍​​លេច​​នោម​មិន​ឈប់​​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​​​ត្រូវ​ចូល​បន្ទប់​ទឹក​ជា​រៀងរាល់​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​។​ ភាគ​ច្រើន​ ក្មេង​​ដែល​មាន​បញ្ហា​នេះ​ នឹង​រាន់​នោម​ជាប់​ជា​ប្រចាំ​​ ហើយ​ខ្លះ​ទៀត​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ផ្លូវទឹកនោម។​ អាការៈ ប្លោក​នោម​សកម្ម​ជ្រុល​នេះ​ ត្រូវ​ធ្វើការ​ព្យាបាល​វិបត្តិ​​អាកប្បកិរិយា ហើយ​ពេល​ខ្លះ​ក៏​​តម្រូវ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ ​ដើម្បី​កាត់បន្ថយ​អារម្មណ៍​ចង់​​នោម​នេះ​ដែរ​។ ២. ប្លោក​នោម​នៅ​តែ​ពេញ​ ទោះ​បី​នោម​រួច​ ជាមួយ​គ្នា​នេះ​ដែរ​ សាច់ដុំ​ដែល​គ្រប់គ្រង​លំហូរ​ទឹក​នោម​ចេញ​ពី​រាងកាយ​ មិន​សម្រាក​ទាំង​ស្រុង​ឡើយ​​ ហើយ​ប្លោក​នោម​ក៏​មិន​អាច​បញ្ចេញ​ទឹក​នោម​អស់​ទាំង​ស្រុង​ដែរ។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​រោគសញ្ញា​ជាច្រើន​ដូចជា​លេច​នោម​ដាក់​ខោ​ នៅ​ពេល​ថ្ងៃ​ និង​ពេល​យប់​ ប្លោក​នោម​ពេញ​រហូត​ និង​រាន់​នោម​​​។​ ចំពោះ​កុមារ​ដែល​ប្រឈម​នឹង​ស្ថានភាព​នេះ​ ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការបង្ករោគនៅតម្រង​នោម។ ៣. នោម​តិច​ជាង​៣​ដង​ក្នុង​មួយ​ថ្ងៃ​ ចំពោះ​កុមារ​ដែល​មាន​ប្លោក​នោម​អសកម្ម​ជ្រុល​ អាច​​ទ្រាំ​បាន​៦​ ទៅ​៨​ម៉ោង​ដោយ​មិន​នោម​សោះ​។​​ នៅ​ពេល​ខ្លះ​ ក្មេង​ទាំង​នេះ​ត្រូវ​​ប្រឹង​នោម​ ពីព្រោះ​សាច់ដុំ​ប្លោក​នោម​ក្លាយ​ទៅ​ជា​ខ្សោយ​​ដោយ​សារ​តែ​លាត​សន្ធឹង​​ជ្រុល​ពេក​ ហើយ​មិន​អាច​ឆ្លើយតប​ទៅ​នឹង​សញ្ញា​របស់​ខួរ​ក្បាល​អំពី​ពេល​វេលា​ដែល​ត្រូវ​នោម​បាន​។​ ការ​លេច​នោម​ដាក់​ខោ​ នៅ​ពេល​ដែល​ប្លោក​នោម​អសកម្ម​ជ្រុល​ បណ្ដាល​មក​ពី​ប្លោក​នោម​​ពេញ​ពេក​ និង​ហៀរ​ចេញ​។​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​​ទៅ​នោម​រៀងរាល់​ពីរ​បី​ម៉ោង​ម្ដង​ ទោះបី​ជា​ពួក​គេ​មិន​ឈឺ​នោម​ក៏​ដោយ​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​ប្លោក​នោម​របស់​ក្មេង​មិន​លាត​សន្ធឹង​ជ្រុល​ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនសូវជុះ តែផោមញឹក គួរឲ្យព្រួយបារម្ភអត់?

ពេល​កូន​តូច​មិន​សូវ​ជុះ ហើយ​​មាន​តែ​ផោម សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ច្រើន​មាន​ការ​បារម្ភ​ពី​រឿង​នេះ។ តើ​នេះ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន? គួរ​ដោះ​ស្រាយ​បែប​ណា?​ ១. កូន​ផោម​ជា​រឿង​ធម្មតា ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ កូន​តូច​ផោម​ជា​រឿង​ធម្មតា និង​ចាំបាច់​។ កូន​យើង​អាច​មាន​ហ្គាស​​នៅ​ក្នុង​ពោះ​ដោយ​សារ​បាន​ស្រូប​ខ្យល់​ពេល​បៅ​មិន​ថា​បៅ​ដោះ ឬ​បៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ​។ ដូច​គ្នា​ដែរ ចំពោះ​កូន​ធំ​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន គេ​អាច​នាំ​ជាតិ​​​ហ្គាស​ចូល​ក្នុង​ពោះ​បាន​តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​​ស្ពៃ​ក្ដោប សណ្ដែក ខ្ទឹមបារាំង និង​ខាត់​ណា​ខៀវ ជា​ដើម​។ នៅ​ពេល​មាន​ខ្យល់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ កូន​យើង​ត្រូវ​ការ​បញ្ចេញ​វា​មក​ក្រៅ​វិញ​តាម​រយៈ​ភើ ឬ​ក៏​ផោម​។ បើ​មិន​បាន​បញ្ចេញ​ខ្យល់​ក្នុង​ពោះ​មក​ក្រៅ​ទេ​ កូន​យើង​អាច​នឹង​មាន​អាការៈ​ដូច​ជា​ឈឺ​ពោះ និង​ហើម​ពោះ​មិន​ខាន​។ ២. ក្មេង​ជុះ​ញឹក​ញាប់​កម្រិត​ណា? ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ប្រហែល​ជា​ស្រមៃ​ថា​នឹង​ត្រូវ​ប្ដូរ​ខោ​ទឹកនោម​កូន​ញឹក​ញាប់​មិន​ខាន ព្រោះ​តែ​កូន​ត្រូវ​ជុះ​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ មិន​មែន​គ្រប់​ក្មេង​ទាំង​អស់​សុទ្ធ​តែ​ជុះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​ខ្លះ​ក៏​មិន​ជុះ​រាល់ថ្ងៃ​ដែរ នៅ​ពេល​គេ​ដល់​អាយុ​ជាក់​លាក់​ណា​មួយ​។ បើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​ខែ​ដំបូង​ កូន​យើង​អាច​ជុះ​រាល់ថ្ងៃ ដោយ​ថា​ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ អាច​ជុះ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នឹង​ជុះ​តិច​ជាង​នេះ​នៅ​ពេល​គេ​កាន់​តែ​ធំ។ សម្រាប់​កូន​បៅ​ដោះ​ម្ដាយ​វិញ អាច​ជុះ​កាន់​តែ​ញឹក​ដែរ​ក្នុង​វ័យ​ដូច​គ្នា​នេះ តែ​ថា​បន្ទាប់​ពី​ដល់​អាយុ​ប្រាំមួយ​សប្ដាហ៍ ក្មេង​ទាំង​នោះ​អាច​នឹង​មិន​ជុះ​រហូត​ដល់​១០​ថ្ងៃ​ក៏​មាន​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ជុះ​របស់​ក្មេង​ញឹក​ញាប់​ប៉ុនណា ក៏​អាស្រ័យ​លើ​អាយុ និង​របប​អាហារ​ផង​ដែរ​។ ៣. កូន​អត់​ជុះ តែ​ផោម តើ​ម៉េច​វិញ? ត្រង់​ចំណុច​នេះ យើង​ដឹង​ហើយ​ថា​ក្មេង​ផោម​គឺ​ជា​រឿង​ធម្មតា ហើយ​ថា​ក្មេង​មិន​ចាំ​បាច់​ត្រូវ​តែ​ជុះ​រាល់​ថ្ងៃ​នោះ​ដែរ​។ ដូច​នេះ ក្មេង​មិន​ជុះ តែ​ផោម​ គឺ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។ ​យ៉ាងណា បើ​កូន​យើង​មិន​ជុះ​ ក៏​អាច​ជា​សញ្ញា​មួយ​ថា​កូន​អាច​ទល់​លាមក​ដែរ​។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ថា​ប៉ា​ម៉ាក់​កុំ​ប្រ​ញាប់​វាយ​តម្លៃ​ថា​កូន​ទល់​លាមក​លឿន​ពេក […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ស្រ្តេស​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​​កុមារ​ ប៉ា​ម៉ាក់​គួរធ្វើ​ដូចម្ដេច?

ប៉ា​ម៉ាក់​​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​ថា​ ​កូន​ៗ​ក៏​អាច​ជួប​ប្រទះ​​នឹង​បញ្ហា​ស្រ្តេស​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​​ដែរ ដោយ​អាស្រ័យ​លើ​កាលវិភាគ​របស់​ពួក​គេ។​ ប៉ុន្តែ​កុមារ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្រ្តេស​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​នៅ​ឡើយ​ទេ។ កុមារ​ម្នាក់​ៗ​អាច​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា​ចំពោះ​ហេតុការណ៍​​ដែល​នាំ​ឲ្យ​កើត​មាន​ស្រ្តេស​នេះ​ ដូចជា​ការ​​ប៉ា​ម៉ាក់លែងលះ​គ្នា​ ​ឬ​បញ្ហា​ក្នុង​ការ​សិក្សា​ជាដើម​។​ ពិត​ណាស់​ កូន​ៗ​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​​ជា​ចាំបាច់​ដើម្បី​ជម្នះ​បញ្ហា​​មួយ​នេះ​។ ដូច្នេះ​ហើយ​ ជំហាន​ដំបូង​ដែល​ប៉ា​ម៉ាក់​អាច​ជួយ​កូន​បាន​ គឺ​ត្រូវ​យល់​ដឹង​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​កូន​របស់​យើង​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា​ស្រ្តេស​។ សញ្ញា​​បង្ហាញ​ថា​កុមារ​មាន​បញ្ហា​ស្រ្តេស​ ​​​​ប្រសិនបើ​កូន​​ដែល​តែងតែ​មាន​​អាកប្បកិរិយា​ល្អ ប្រែ​ក្លាយ​ទៅ​ជា​​មួរ​ម៉ៅ​ខ្លាំង​ ឬ​មាន​បញ្ហា​នៅ​សាលារៀន​ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ពួក​គេ​អាច​ប្រឈម​​មុខ​នឹង​ស្រ្តេស​។ សញ្ញា​ដទៃ​ទៀត​ដែល​កើត​ឡើង​ចំពោះ​ក្មេង​មាន​ដូចជា​ការ​ខឹង​ ​អាកប្បកិរិយា​​ព្រហើន​កោងកាច​ យំ​​មិន​ឈប់​ ​ឬ​រឹង​ទទឹង​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​ៗ​ក៏​អាច​មាន​​អាការៈ​ផ្សេង​ទៀត​ដូចជា​នោម​ដាក់​ពូក​ ឈឺ​ពោះ ឬ​ឈឺ​ក្បាល​ ព្រម​ទាំង​មាន​បញ្ហា​ការ​សិក្សា​ផង​ដែរ​។ ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​នៅ​ពេល​​កូន​បញ្ចេញ​ឥរិយាបថ​មិន​ល្អ​?​ ប៉ា​ម៉ាក់​គប្បី​ទទួល​ស្គាល់​អារម្មណ៍​​របស់​កូន​ៗ​ ប៉ុន្តែ​ចូរ​ពន្យល់​ពួក​គេ​អំពី​វិធីសាស្ត្រ​​​ដ៏​សម​ស្រប​​ ដើម្បី​ដោះស្រាយ​ទៅ​នឹង​ការ​ថប់​បារម្ភ​ ​មួម៉ៅ និង​កំហឹង។​ នៅ​ក្នុង​ករណី​ខ្លះ​ ប៉ា​ម៉ាក់​អាច​ជ្រើសរើស​ការ​​ដើរ​ចេញ​ ប៉ុន្តែ​ចូរ​កុំ​ព្រងើយកន្តើយ​នឹង​កូន​ឲ្យ​សោះ ព្រម​ទាំង​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ចំពោះ​កូន​ឲ្យ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​ស្រ្តេស​។​ កាត់បន្ថយ​អាការៈ​ស្រ្តេស​របស់​កូន​ ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ ពិត​ជា​មាន​សារសំខាន់​ណាស់​ ប្រសិនបើ​កូន​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​​មាន​ស្រ្តេស​ ដូចជា​ការ​លែងលះ​រវាង​ប៉ា​ម៉ាក់​ជា​ដើម​។​ នៅ​ក្នុង​ករណី​ដែល​​ស្ត្រេស​កើត​ចេញ​ពី​ការ​ថប់បារម្ភ​ដូចជា​ការ​ប្ដូរ​លំនៅឋាន​ ឬ​ចូល​រៀន​សាលា​ថ្មី​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ជាមុន ដោយ​នាំ​ចូល​ទៅ​លេង​សាលា​រៀន​ថ្មី​ ឬ​បង្ហា​ញ​ពី​ទេសភាព​ស្អាត​នៃ​កន្លែង​រស់​នៅ​ថ្មី​ជាដើម​។ ជៀសវាង​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​​​​​​ ​​​ពេល​ខ្លះ​ ប៉ា​ម៉ាក់​គិត​ថា​ការ​ឲ្យ​កូន​ចំណាយ​ពេល​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ ឬ​ទូរសព្ទ​គឺ​ជា​ដំណោះស្រាយ​ក្នុង​ការ​លំហែ​ខួរ​ក្បាល​ដ៏​ល្អ​មួយ​ ប៉ុន្តែ​ការ​មើល​ទូរទស្សន៍​ ឬ​លេង​ហ្គេម​ពុំ​អាច​ជួយ​ដល់​ការ​កាត់បន្ថយ​ស្ត្រេស​របស់​ក្មេង​បាន​ឡើយ​។​ សម្រាប់​កុមារ​ ការ​​ធ្វើ​លំហាត់​ប្រាណ​ ឬ​ការ​ធ្វើ​សមាធិ​អាច​ជា​មធ្យោបាយ​​ដ៏​ឈ្លាសវៃ​ដែល​ប៉ា​ម៉ាក់​មិន​គួរ​មើល​រំលង​ឡើយ​។


ជំងឺប្រព័ន្ធប្រសាទ

គួរដឹង​!​ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

ជា​រៀង​រាល់​ឆ្នាំ​ មាន​កុមារ​​រាប់​សែន​នាក់​ដែល​ជួប​ប្រទះ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​ពី​ការ​ដួល​ លេង​កីឡា​ ឬ​បុក​​ជាមួយ​​នឹង​វត្ថុ​អ្វី​មួយ​។​ ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​​កើត​ឡើង មិន​ត្រឹម​តែ​​នៅ​ពេល​វត្ថុ​ពីរ​ប៉ះ​ទង្គិច​គ្នា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នៅ​មាន​ចលនា​ដូច​ជា​កន្ត្រាក់​ចុះ​ឡើង​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ទើប​មួក​សុវត្ថិភាព​មិន​អាច​ការពារ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​នេះ​បាន​។​ ពិត​ណាស់​ មួក​សុវត្ថិភាព​អាច​ការពារ​ការ​បែក​​ឆ្អឹង​លលាដ៍​ក្បាល​ ​និង​ការ​រង​របួស​ដទៃ​ទៀត​ ប៉ុន្តែ​វា​មិន​អាច​ទប់​ក្បាល​ឲ្យ​នៅ​នឹង​បាន​ឡើយ​។​ រោគ​សញ្ញា​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ការ​ដឹង​ពី​​វត្តមាន​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​គឺ​ជា​រឿង​សំខាន់​មួយ​។​ ​ទោះ​បី​ជា​មិន​មាន​ការ​ព្យាបាល​ជាក់លាក់​ណាមួយ​ ប៉ុន្តែ​ការ​ឲ្យ​កូន​សម្រាក​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ចាំបាច់​ការពារ​កូន​ពី​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​នៅ​អំឡុង​​ពីរ​បី​សប្ដាហ៍​​ ​ឬ​ខែ​ដំបូង​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រួច​ ពីព្រោះ​ថា​ខួរ​ក្បាល​គឺ​​​កំពុង​​តែ​ជា​សះ​ស្បើយ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត វា​អាច​បណ្ដាល​ខូច​ខួរ​ក្បាល​ជា​រៀង​រហូត​​។​ នៅ​ពេល​ខ្លះ​ ​វា​អាច​មាន​សញ្ញា​ភ្លាម​ៗ​បន្ទាប់​ពី​រង​របួស ដែល​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​។​ ​សញ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ​ទាំង​នេះ​មាន​ដូចជា​៖ សន្លប់​ ឬ​ងងុយ​គេង​ខ្លាំង​ ព្រម​ទាំង​ពិបាក​ភ្ញាក់​ពី​គេង​ ឈឺ​ក្បាល​ធ្ងន់ធ្ងរ​ វិល​មុខ​ និង​ពិបាក​ឈរ​ ឬ​ដើរ​ ភ័ន្តច្រឡំ​ ឬ​មិន​ចងចាំ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ ក្អួត​ចង្អោរ​ខ្លាំង​ ប្រសិនបើ​មាន​សញ្ញា​ទាំង​នេះ​កើត​ឡើង​ ប៉ា​ម៉ាក់​ត្រូវ​នាំ​កូន​ទៅ​ជួប​ជា​មួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ សញ្ញា​​​មួយ​ចំនួន​ទៀត​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ ជាមួយ​គ្នា​នេះ​ដែរ​ សញ្ញា​មួយ​ចំនួន​អាច​មាន​ភាព​ស្រពិចស្រពិល​ និង​អាច​បន្ត​រហូត​ដល់​​ជា​ច្រើន​សប្ដាហ៍ ឬ​ជា​ច្រើន​ខែ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​រួច ដែល​មាន​ដូចជា​៖ ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​ ក្អួត​ចង្អោរ​តិចតួច​ជា​ប្រចាំ​ ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ ពិបាក​ក្នុង​ការ​ចងចាំ​ និង​រៀន​អ្វី​ថ្មី​ៗ​ អស់​កម្លាំង​ ថាមពល​ចុះ​ខ្សោយ មាន​អារម្មណ៍​មិន​ល្អ​ ឬ​ឆាប់​ខឹង​ […]


កង្វះអាហារូបត្ថម្ភ

ប៉ា​ម៉ាក់ត្រូវដឹង​! កុមារ​ខ្វះ​​អាហារូបត្ថម្ភ​​អាចកើត​មាន​ជំងឺ​ច្រើន​មុខ

មនុស្ស​ភាគ​ច្រើន​គិត​ថា​ ក្មេង​ៗ​ដែល​ញ៉ាំ​មិន​គ្រប់គ្រាន់​​អាច​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ខ្ពស់​បំផុត​ ប៉ុន្តែ​កង្វះ​​អាហារូបត្ថម្ភ​នេះ​គឺ​អាច​សំដៅ​ទាំង​ការ​ខ្វះ​ ឬ​លើស​អាហារូបត្ថម្ភ​។​ នៅ​ពេល​ដែល​កុមារ​​​​ស្គម​ជ្រុល​ ឬ​ធាត់​ជ្រុល​ ឬ​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់​​ ដូចជា​វីតាមីន​​ និង​សារធាតុ​រ៉ែ​ ពួក​គេ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ និង​បញ្ហា​សុខភាព​ជាច្រើន​។​ ១. កង្វះ​វីតាមីន​A ​នៅ​ពេល​ដែល​​កុមារ​ទទួល​បាន​វីតាមីន​A មិន​គ្រប់គ្រាន់​ ពួក​គេ​​អាច​ជួប​បញ្ហា​ស្ងួត​ភ្នែក​ និង​ខ្វាក់​មាន់​ ហើយ​ប្រសិនបើ​វីតាមីន​A មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ​ កុមារ​អាច​នឹង​ពិការ​ភ្នែក​អស់​មួយ​ជីវិត​។​ បន្ថែម​ពី​នេះ​ កង្វះ​វីតាមីន​A ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ដែល​ធ្វើ​​ឲ្យ​កុមារ​ងាយ​កើត​ជំងឺ​ផ្សេង​ៗ​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ កង្វះ​អាហារូបត្ថម្ភ​អាច​ធ្វើ​ឲ្យ​កុមារ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​រាក​រូស​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ ជំងឺ​កញ្ជ្រឹល​ និង​គ្រុន​ចាញ់​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ ២. កង្វះ​វីតាមីនB3 និង​អ៊ីយ៉ូត​ ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​ទទួល​បានវីតាមីនB3​ (Niacin​) គ្រប់គ្រាន់​ អាច​ធ្វើ​ឲ្យ​ក្មេង​កើត​​ជំងឺ​រាក​រូស​ កន្ទួល​រមាស់​​លើ​ស្បែក​ ហើយ​ប្រសិនបើ​មិន​មាន​ការ​​ព្យាបាល​ទេ​នោះ វា​នឹង​អាច​បណ្ដាល​ឲ្យ​កុមារ​​កើត​ជំងឺ​ភ្លេចភ្លាំង  ព្រម​ទាំង​អាច​បាត់បង់​ជីវិត​ថែម​ទៀត​ផង​។​ រី​ឯ​កុមារ​ដែល​មិន​ទទួល​បាន​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ អាច​វិវត្តន៍​ទៅ​ជា​ពក​ក​ឬ​​ក្រពេញ​ទីរ៉ូអ៊ីត​រីក​ធំ​។ [embed-health-tool-vaccination-tool] ៣. កង្វះ​វីតាមីន​D វីតាមីនD មាន​សារៈសំខាន់​ណាស់​ចំពោះ​កុមារ​ ហើយ​ប្រសិនបើ​ពួក​គេ​ខ្វះ​វីតាមីន​មួយ​នេះ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ឆ្អឹង​ (rickets) ។​ ជំងឺRickets អាច​ធ្វើ​ឲ្យ​ឆ្អឹង​របស់​ក្មេង​ខ្សោយ​ និង​ងាយ​បាក់​ ការ​ឈឺចាប់​ឆ្អឹង​ ការ​ខូច​ទ្រង់ទ្រាយ​គ្រោង​ឆ្អឹងរមួល​សាច់​ដុំ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ