សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

តែ​បៃតង​ ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​ក្មេងៗដែរ

​តែ​បៃ​តង​សម្បូរ​ទៅ​ដោយ​សារធាតុ​Catechins ​ដែល​ជា​សារធាតុ​ចិញ្ចឹម​​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ដែល​អាច​ការពារ​​​យើង​ពី​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ។​ ចំពោះ​កុមារ​​ សារធាតុ​Catechins ​នេះ​អាច​ជួយ​ប្រឆាំង​នឹង​​ការ​ពុក​ធ្មេញ ជំងឺ​​ផ្ដាសាយ​ ​ ក៏​ដូចជា​ជួយ​ថែទាំ​បេះដូង​ក្មេង​បាន​ផង​ដែរ​។​ ហេតុ​​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ភេសជ្ជៈ​​មួយ​ប្រភេទ​​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ៗ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​​សុខភាព​ពួក​គេ​។ ១. ​​សុខភាព​មាត់​​ធ្មេញ​ល្អ​ ​ជា​ទូទៅ​ កុមារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ធ្មេញ។​ យោង​តាម​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​សារធាតុ​phytonutrient catechins នៅ​ក្នុង​តែ​បៃតង​ អាច​ការពារ​មាត់​ធ្មេញ​របស់​កុមារ​​ ប្រឆាំង​នឹង​បញ្ហា​ប្រហោង​ធ្មេញ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ ហើយ​​សមាសធាតុ​ផ្សំស្ពានធ័រ​​​អាច​​ជួយ​កាត់​បន្ថយ​ក្លិន​មាត់​មិន​ល្អ​ថែម​ទៀត​ផង​។​ គណនា BMI ២. ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ ​​​​​​បន្ថែម​ពី​នេះ​ សារធាតុ​Catechins​ក៏​អាច​ជួយ​ការពារ​កូន​របស់​យើង​ពី​ជំងឺ​ផ្ដាសាយ​បាន​ផង​ដែរ។​ យោង​តាម​ការ​សិក្សា​ដែល​ផ្សាយ​ដោយ​ The Journal of Nutrition បាន​បង្ហាញ​ថា​ ក្មេង​ដែល​ញ៉ាំ​តែ​បៃតង​ចាប់​ពី​១​ពែង​ដល់​៥​ពែង​ក្នុង​មួយ​ថ្ងៃ​ ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដែល​មិន​ញ៉ាំ​តែ​បៃតង​សោះ​។ អត្ថបទគួរអាន៖  តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន ជឿអត់ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព? អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​ ៣. ជួយ​ថែទាំ​​សុខភាព​បេះដូង​​ ការ​មានកំណកខ្លាញ់នៅ​ក្នុង​សរសៃ​ឈាម​​ គឺ​ចាប់ផ្ដើម​តាំង​ពី​​យើង​នៅ​​​វ័យ​ក្មេង​​ម្ល៉េះ​។​ ដូច​នេះ​ ការ​ចាត់​វិធានការ​ដើម្បី​លើក​កម្ពស់​សុខភាព​បេះដូង​ មាន​សារសំខាន់​ណាស់ ពីព្រោះ​វា​អាច​ការពារ​​ការ​វិវត្ត​ទៅ​រក​ជំងឺ​​បេះដូង​នៅ​ពេល​ដែល​​​ក្មេង​ៗ​ធំ​ពេញ​វ័យ​។​ ជាក់​ស្ដែង​ បញ្ចូល​តែ​បៃតង​ទៅ​ក្នុង​របប​អាហារ​របស់​ក្មេង ​អាច​ជួយ​បង្កើន​សុខភាព​បេះដូង​​​ដល់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ​។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

​​​វិធីសាស្ត្រ​ងាយ​ៗ​ ជួយកូនគ្រប់គ្រង​ផ្លូវ​ចិត្តបានល្អ

សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​ គឺ​ជា​គ្រឿង​សម្គាល់​សុខភាព​នៃ​មនុស្ស​គ្រប់​រូប​ មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​ឡើយ​។​ ចំពោះ​ក្មេង​ នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ល្អ​ ពួក​គេ​​មិន​មាន​ភាព​ហត់​នឿយ ​នៅ​ពេល​ជិះ​កង់​នៅ​​បរិវេណ​ជិត​ៗ​ផ្ទះ​ ឬ​អាច​​បន្ត​​ការ​លេង​កីឡា​បាន​យ៉ាង​ស្វាហាប់​។ យ៉ាង​ណា​មិញ​ ​​ការ​ធ្វើ​លំហាត់​ប្រាណ​​តែ​មួយ​មុខ​ មិន​អាច​ឲ្យ​ក្មេង​ៗ​​មាន​​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​បាន​ល្អ​ឡើយ​ លុះត្រាតែ​មាន​ការ​រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាហារ​ជីវជាតិ​​ ទើប​ជា​ការ​ប្រសើរ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​​អំពី​កត្តា​សំខាន់​ៗ​ទាំង​បី​ ដែល​អាច​នាំ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​នៅ​ពេល​អនាគត​។ ១. រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ត្រឹមត្រូវ​ ​​ប្រសិនបើ​កូន​​លើស​ ឬ​ខ្វះ​ទម្ងន់​ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​។​ ដូច​នេះ​ប៉ា​ម៉ាក់​​​ត្រូវ​ប្រាកដ​ថា​កូន​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ក្មេង​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។​ ប៉ា​ម៉ាក់​អាច​ប្រើ​ BMI ឬ​សន្ទស្សន៍​ម៉ាស​រាងកាយ​ ក្នុង​ការ​វាយតម្លៃ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​របស់​កូន​ ពីព្រោះ​វា​មាន​ភាព​ត្រឹមត្រូវ​​​​​​ជាង​ការ​គណនា​ទម្ងន់​ខ្លួន​តែ​មួយ​​មុខ​។ ២. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ នៅ​ពេល​ដែល​កុមារ​ញ៉ាំ​អាហារ​សុខភាព​ ព្រម​ទាំង​មាន​ទម្ងន់​ខ្លួន​សមស្រប​ ពួក​គេ​​អាច​​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​​​រួច​ទៅ​ហើយ​។​ ប៉ុន្តែ​ ប្រសិនបើ​ចង់​​ឲ្យ​ពួក​គេ​​ចេះ​ស៊ូ​ទ្រាំ​បន្ថែម​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ហ្វឹកហ្វឺន​​បេះដូង​ ក៏​ដូចជា​សួត​របស់​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​ ​​ ​ជា​ទូទៅ​ ក្មេងៗ​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​ថ្ងៃ​ ដូចជា​ការ​រត់​ ហែល​ទឹក​ ជិះ​កង់​ ឬ​លេង​បាល់​ទាត់​ជាដើម​។ បន្ថែម​ពី​នេះ​ សាច់​ដុំ​រឹងមាំ​ក៏​រួម​ចំណែក​នៃ​ការ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ផង​ដែរ​។​ ក្នុង​ករណី​ដែល​កូន​ខ្សោយ​កម្លាំង​ ពួក​គេ​នឹង​មាន​អាការៈ​ហត់នឿយ​​យ៉ាង​ឆាប់​រហ័ស​។​ ហេតុ​នេះ​ហើយ​ យើង​គួរ​ឲ្យ​កូន​ចូលរួម​សកម្មភាព​ពង្រឹង​សាច់​ដុំ​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​ ៣. របប​អាហារ​ត្រឹមត្រូវ​ របប​អាហារ​​មាន​តួនាទី​សំខាន់​បំផុត​ចំពោះ​សុខភាព​រាងកាយ​យើង​ទាំង​មូល​។​ នៅ​ពេល​ដែល​កុមារ​ទទួល​បាន​អាហារ​​សុខភាព​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​ ពួក​គេ​នឹង​មាន​ទម្ងន់​ខ្លួន​​​​សមស្រប​ ក៏​ដូចជា​មាន​ថាមពល​​​រាងកាយ​រយៈពេល​យូរ​។​ របប​អាហារ​​ល្អ​ៗ​ ដែល​ក្មេង​គួរ​ញ៉ាំ​ជា​ប្រចាំ​មាន​ដូចជា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​សំខាន់​ៗ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុ​ទាំង​នេះ​ហើយ ធ្វើឲ្យ​​ក្មេងចេះតែ​ញ័រ​ដៃ​ ​គួរ​បារម្ភ​?

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ដៃ​របស់​កូន​ញ័រ​មិន​បាត់​សោះ​។​ យ៉ាង​ណា​មិញ​ សញ្ញា​នេះ​កម្រ​​នឹង​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាស់​។​ ជា​ធម្មតា​ ការ​ញ័រ​ដៃ​​បណ្ដាល​មក​ពី​ដំណើរ​ញ័រនិង​ចលនា​​កន្ទ្រាក់​សាច់ដុំ​ដោយ​ឯកឯង​​។​ ប្រសិនបើ​កូន​​មាន​អាការៈ​ញ័រ​ដៃ​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​​ ឬ​ស្រាប់​តែ​កើត​មាន​អាការៈ​បែប​នេះ​ម្ដង​ទៀត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ដើម្បី​ស្វែងរក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​។ ជា​ទូទៅ​ អាការៈ​ញ័រ​ដៃ​នេះ​ កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។ ១. ថប់​បារម្ភ​ កុមារ​ជា​ច្រើន​ ជាពិសេស​​ក្មេង​តួច​​​ៗ​​ពិបាក​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ដោយ​ការ​និយាយ​ស្ដី​ណាស់​​។​ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​អាច​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ដោយ​កាយវិការ​ជំនួស​វិញ។​ ក្មេង​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ថប់​បារម្ភ​កម្រិត​មធ្យម​​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​វាយតប់​ជាមួយ​នឹង​មិត្តភ័ក្ដិ ឬ​មាន​​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រួសារ​។​ នៅ​ក្នុង​ករណី​ដែល​កូន​មាន​អាការៈ​ថប់បារម្ភ​ រាងកាយ​របស់​ពួក​គេ​អាច​តានតឹង​ ហើយ​ចាប់ផ្ដើម​ញ័រ​​ដៃ​។​ ប៉ា​ម៉ាក់​គប្បី​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ ហើយ​ប្រសិនបើ​អាការៈ​ថប់បារម្ភ​នេះ​នៅ​តែ​បន្ត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​។​ ២. ឃ្លាន​ ​កង្វះ​អាហារូបត្ថម្ភ​ ការ​​មិន​ញ៉ាំ​អាហារ​ និង​ការ​ឃ្លាន​ ក៏​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​បាន​ដែរ​។​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ កុមារ​អាច​មាន​អាការៈ​ញ័រ​ដៃ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សុខភាព​ល្អ។​ នៅ​ក្នុង​ករណី​ដែល​កូន​នៅ​តែ​មាន​អាការៈ​ញ័រ​ដៃ​ ទោះបី​ជា​ពួក​គេ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​​ហើយ​ក៏​ដោយ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ធ្វើ​តេស្ត​ទឹក​នោម​ផ្អែម​។ ៣. កាហ្វេអ៊ីន​ ​ជា​ញឹកញយ​ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​កម្រិត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​មនុស្ស​ពេញ​វ័យ​ចាប់ផ្ដើម​ញ័រ​​ដៃ​​​​។​ ចំណែក​ឯ​ក្មេង​វិញ​ ​គឺ​កាន់​តែ​ងាយ​​នឹង​ទទួល​ឥទ្ធិពល​ពី​ជាតិ​កាហ្វេ​អ៊ីន​ទ្វេ​ដង​​ ហើយ​សូម្បី​តែ​ការ​ញ៉ាំ​​ទឹកសូដា​មួយ​កំប៉ុង​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ញ័រ​ដៃ​បាន​ដែរ​។​ ពិត​ណាស់​ ក្មេង​ៗ​មិន​គួរ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​​ឡើយ​​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​លូតលាស់​យឺត​។​ ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ ឬ​ទឹក​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ​ ជំនួស​ឲ្យ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​។​ ៤. បញ្ហា​សាច់​ដុំ​ ​ដោយ​សារ​តែ​ការ​ញ័រ​ បណ្ដាល​មក​ពី​ចលនា​សាច់ដុំ​កន្ត្រាក់​ដោយ​ឯកឯង​ ដូច្នេះ​ហើយ​ បញ្ហា​សាច់ដុំ​មួយ​ចំនួន​ក៏​អាច​​នាំ​​ឲ្យ​ក្មេង​ញ័រ​ដៃ​ផង​ដែរ​។​ នៅ​ពេល​ដែល​សាច់​ដុំ​​របស់​កុមារ​ទន់​ខ្សោយ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កង្វះ​ជាតិ​ដែក​ អាច​បណ្ដាល​ឲ្យ​​ក្មេង​គេង​មិន​លក់​?

កង្វះ​ជាតិ​ដែក​ ឬ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ អាច​កើត​ឡើង​ដោយ​សារ​​តែ​ការ​​ស្រូប​យក​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ ​និង​ការ​​កើន​ឡើង​នៃ​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​។​ ចំពោះ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន​។​ យ៉ាង​ណា​មិញ​ បញ្ហា​គេង​មិន​លក់​​ដែល​ទាក់ទង​នឹង​កង្វះ​ជាតិ​ដែក​​មិន​កើត​មាន​ជា​ទូទៅ​ឡើយ​។​ ហេតុអ្វី​ជាតិ​ដែក​មាន​សារសំខាន់​​​ចំពោះ​មនុស្ស​យើង​? រាងកាយ​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​ដែក​​សម្រាប់​ហេតុផល​ជាច្រើន​ រួម​ទាំង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​ចរន្ត​ឈាម​ ការ​ផ្ទុក​អុកស៊ីសែន និង​ការ​ប្រើប្រាស់​ជាលិកា​សាច់​ដុំ​ ព្រម​ទាំង​ការ​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​អង់ស៊ីម​  ​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​ដើរ​តួនាទី​សំខាន់​ៗ​ដទៃ​ទៀត​។​ ជា​ទូ​ទៅ​ ​កុមារ​មាន​តម្រូវការ​ជាតិ​ដែក​ខ្ពស់​ ដែល​ជា​លទ្ធផល​នៃ​ការ​លូតលាស់​របស់​រាងកាយ​ ហើយ​ទារក​ និង​​ក្មេង​អាយុ​ចាប់​ពី​២​ទៅ​៣​ឆ្នាំ​ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​កង្វះ​ជាតិ​ដែក​។​ រី​ឯ​ក្មេង​ស្រី​ជំទង់​​ ក៏​​មាន​ហានិភ័យ​នៃ​ការ​​កើត​មាន​កង្វះ​ជាតិ​ដែក​នេះ​ដែរ​។ រោគ​សញ្ញា​នៃ​​កង្វះ​ជាតិ​ដែក​ ប្រសិនបើ​កុមារ​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ដែក​នេះ ពួក​គេ​ច្រើន​តែ​មាន​អាការៈ​ខ្សោយ​ ហត់ ស្បែក​ស្លេកស្លាំង​ខុស​ប្រក្រតី​ ឈឺ​ក្បាល​ អស់​កម្លាំង​ ​ឈឺ​អណ្ដាត​ និង​ចំណង់​អាហារ​ធ្លាក់​ចុះ​​ជា​ដើម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​​​មាន​ក្រចក​ផុយ​ស្រួយ​​ ឬ​លាមក​មាន​ឈាម​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​​ដែល​​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ អាច​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​​ជំនាញ​ដែល​ពាក់ព័ន្ធ​​នឹង​ការ​រៀន​សូត្រ​ ព្រម​ទាំង​​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​។​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​តិចតួច​ ពួក​គេ​អាច​ពុំ​មាន​រោគ​សញ្ញា​អ្វី​​ទាំង​អស់​។ មូលហេតុ​ដែល​គេង​មិន​លក់​ ​​ចំពោះ​មូលហេតុ​ចម្បង​ដែល​​នាំ​ឲ្យ​ក្មេង​គេង​មិន​លក់​ អាច​បណ្ដាល​មក​ពី​ការ​កើត​មិន​គ្រប់​ខែ​ ឬ​ផលវិបាក​នៃ​​ការ​សម្រាល​ រោគ​ចុក​ពោះ​ ​ការ​ច្រាលអាស៊ីតក្រពះ  បរិយាកាស​គេង​មិន​​ល្អ​​ សំលៀក​បំពាក់​គេង​មិន​ស្រួល​ ការ​ឈឺ​ចាប់​​ផ្សេង​ៗ​ដូចជា​ហ្គាស​ក្នុង​ពោះ​ ​និង​ឈឺ​ត្រចៀក​។​ បញ្ហា​ដទៃ​ផ្សេង​ទៀត​ដូចជា​​គេង​បាត់​ដង្ហើម​ ភាព​តាន​តឹង​នៅ​ក្នុង​គ្រួសារ​ ការ​បែកបាក់​គ្នា​ ការ​យល់សប្តិ​អាក្រក់​ លេច​នោម​ដាក់​ពូក​ ​មមើ​ដើរ សង្កៀរ​ធ្មេញ​ ​ឬ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​​ជាដើម​។


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​មាន ​IQទាបឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ​

ជា​ទូទៅ​ ​IQ​ជា​មធ្យម​គឺ​នៅ​ចន្លោះ​ពី​៨៥​ ដល់​១១៥​ នេះ​បើ​យោង​តាម​គេហទំព័រ​Extreme Intellect។​ យ៉ាង​ណា​មិញ ​​ខណៈ​ពេល​ដែល​មាន​ការ​ចង្អុល​បង្ហាញ​មួយ​ចំនួន​ ​អាច​បញ្ជាក់​ថា​​ក្មេង​មាន​កម្រិត​IQ​ខ្ពស់​ ឬ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​មាន​ភាព​ច្បាស់លាស់​ទាំង​ស្រុង​ឡើយ​។​ ​ការ​កំណត់​នៃ​បញ្ញា​ស្មារតី​ ឬ​អំណោយ​ទាន​ពី​ធម្មជាតិ​ ​ក៏​អាច​​​ជះ​​ឥទ្ធិពល​ទៅ​លើ​កត្តា​ដទៃ​ទៀត​ដូចជា​​អារម្មណ៍​ ការ​ប្រាស្រ័យ​ទាក់​ទង​ ជំនាញ​សង្គម​ រួម​ជាមួយ​នឹង​អសមត្ថភាព​ក្នុង​ការរៀនសូត្រ​ផង​ដែរ​។​ សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​ទាប​ ជាក់​ស្ដែង​ នៅ​ពេល​ដែល​ក្មេង​មាន​កម្រិត​​IQ​​ទាប​ជាង​មធ្យម​ ពួក​គេ​នឹង​ចាប់ផ្ដើម​​ការ​ដើរ​ ឬ​និយាយ​យឺត​ជាង​ក្មេង​ស្រករ​គ្នា​។​ លើស​ពី​នេះ​ ពួក​គេ​អាច​មាន​ជំនាញ​សង្គម​ខ្សោយ​​នៅ​ពេល​​លេង​ ឬ​រៀន​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​។​ ជា​ពិសេស​ ពួក​គេ​អាច​ចេះ​ថែទាំ​ខ្លួន អនាម័យ​ ស្លៀកពាក់​ និង​ញ៉ាំ​អាហារ​យឺតយ៉ាវ​ជាង​ក្មេង​ធម្មតា​។​ នៅ​ពេល​ដែល​ពួក​គេ​កាន់​តែ​ធំ​​ឡើង​ៗ​ ក្មេង​ដែល​មាន​កម្រិត​​IQ​​​ទាប​​អាច​មាន​ការ​ពិបាក​ក្នុង​ការ​រៀន​សូត្រ​​ ក៏​ដូច​ជា​ខ្សោយ​ជំនាញ​ធ្វើ​ការងារ​ថែម​ទៀត​ផង​។ ​​​​​​​​​សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​ខ្ពស់​ ចំពោះ​ក្មេង​ដែល​មាន​​IQ​​​ខ្ពស់​ជាង​ធម្មតា​ ពួក​គេ​តែងតែ​ឆាប់​ចេះ​ដើរ​ និង​និយាយ​ ការ​ប្រាស្រ័យ​ទាក់ទង​ និង​ជំនាញ​សង្គម​ជា​ដើម​។​ ជាមួយ​គ្នា​នេះ​ដែរ​ ពួក​គេ​មាន​កម្រិត​ថាមពល​ខ្ពស់​ ចាប់​អារម្មណ៍​នៅ​ក្នុង​សកម្មភាព​សិល្បៈ ក៏​ដូចជា​បង្ហាញ​ពី​ការ​យល់​ចិត្ត​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​ ព្រម​ទាំង​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​។ ​​​​​​​​​​សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​លាយ​បញ្ចូល​គ្នា​ លក្ខណៈ​នៃ​កម្រិត​​IQ​លាយ​​បញ្ចូល​គ្នា​ គឺ​ក្មេង​មាន​​​IQ​ខ្ពស់​ ប៉ុន្តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រៀន​សូត្រ​។​ ជា​​ធម្មតា​ ក្មេង​ដែល​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ គឺ​ច្រើន​តែ​មាន​កម្រិត IQ​ធម្មតា​ ទៅ​ខ្ពស់​។​ ពួក​គេ​អាច​នឹង​ពូកែ​ក្នុង​ការ​លេង​ហ្គេម​កុំព្យូទ័រ ស្ដាប់​ការ​សន្ទនា​​ច្រើន​ក្នុង​ពេល​តែ​មួយ​ និង​សកម្ម​នៅ​ក្នុង​ការ​លេង​ ប៉ុន្តែ​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ​ និង​ទទួល​បាន​ពិន្ទុ​ទាប​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ការ​ប្រលង​នានា​។​​​​​   ពី IQ ផ្សេងទៀត ម៉ាក់ប៉ា​គួរ​ដឹង! កូនឆ្លាត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនមាន​លាមក​ពណ៌​ស​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​! ប៉ា​ម៉ាក់​ត្រូវដឹង

ជាទូទៅ​ ក្មេង​អាច​មាន​លាមក​​ពណ៌​ខុស​ៗ​គ្នា​ ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ធម្មតា ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​អាហារ​ដែល​ពួក​គេ​ញ៉ាំ​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​លាមក​ពណ៌​ស ​អាច​ជា​សញ្ញា​​គ្រោះថ្នាក់​ដែល​ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ ​​សម្រាប់​កុមារ​ ពួក​គេ​កម្រ​មាន​លាមក​ពណ៌​ស​នេះ​​ណាស់​ ប៉ុន្តែ​វា​អាច​ជា​កត្តា​នៃ​ការ​កើត​មាន​​ជំងឺ​ធ្ងន់ធ្ងរ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។ លក្ខណៈ​ពិសេស​នៃ​លាមក​ពណ៌​ស លាមក​​ពណ៌​ស​ ជាមួយ​នឹង​ស្នាម​អុជ​ពណ៌​លឿង​ ឬ​ពណ៌​ប្រផេះ​ស្រាល​ អាច​កើត​មាន​នៅ​ពេល​ដែល​កូន​​មាន​អាការៈ​រាក​រូស​ ឬ​ជា​លាមក​ធម្មតា។​ ប៉ា​ម៉ាក់​គួរ​តែ​រក្សា​ខោ​ទឹក​នោម​ដែល​មាន​លាមក​បែប​នេះ ​ហើយ​​យក​វា​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​។​ មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​ក្មេង​មាន​លាមក​ពណ៌​ស​ ​​​​​​​ទឹក​ប្រមាត់​ត្រូវ​បាន​ផលិត​ដោយ​ថ្លើម​ និង​រក្សា​ទុក​នៅ​ក្នុង​ថង់​ទឹក​ប្រមាត់​។​ នៅ​អំឡុង​ពេល​នៃ​ដំណើរការ​រំលាយ​អាហារ​ ​វា​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ពោះវៀន​តូច​។​ អង្គធាតុ​រាវ​នេះ​មាន​ពណ៌​ស្រអាប់​ និង​ធ្វើ​ឲ្យ​លាមក​ធម្មតា​ក្លាយ​ទៅ​ជា​ពណ៌​ប្រផេះ​។​ ប៉ុន្តែ​ ប្រសិនបើ​​លាមក​មាន​ពណ៌​​ស​ មាន​ន័យ​ថា​ ទឹក​ប្រមាត់​មិន​អាច​ទៅ​កាន់​លាមក​បាន​ ពីព្រោះ​តែ​ថ្លើម​មិន​បាន​ផលិត​ទឹក​ប្រមាត់​ ឬ​វា​ត្រូវ​បាន​រាំងស្ទះ​មិន​ឲ្យ​ទៅ​កាន់​ពោះវៀន​តូច​បាន​។ ​​មូលហេតុ​ផ្សេង​ទៀត ប្រសិនបើ​ក្មេង​ញ៉ាំ​ទឹក​ដោះ​គោ​គ្រប់​ប្រភេទ​ លេប​ថ្នាំ​​បន្សាប​ជាតិ​អាស៊ីដ​  ​ថ្នាំ​អង់ទីប៊ីយូទិក​ ឬ​ថ្នាំ​​ប្រឆាំង​នឹង​រោគ​ផ្សិត​ ឬ​ទើប​តែ​​បញ្ចុះ​លាមក​រួច​ កត្តា​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​មាន​ពណ៌​ស ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ថ្លើម​ឡើយ​។​ ​បញ្ហា​ធ្ងន់ធ្ងរ​​​ទាក់ទង​នឹង​លាមក​ពណ៌​ស​ មូលហេតុ​ភាគ​ច្រើន​នៃ​លាមក​ពណ៌​ស​​​​ដែល​កើត​ឡើង​ចំពោះ​កុមារ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ដែល​បណ្ដាល​មក​ពី​បញ្ហា​ថ្លើម​ ពោះវៀន​តូច​ ឬ​ថង់​ទឹក​​ប្រមាត់​។​ លើស​ពី​នេះ​ វា​អាច​រួម​បញ្ចូល​ទាំង​ជំងឺ​រលាក​ថ្លើម​ ​ឬ​ការ​ឆ្លង​មេរោគ​ថ្លើម​ផ្សេង​ទៀត​ ខូច​ទ្រង់ទ្រាយ​ថង់​ប្រមាត់​ពី​កំណើត​ គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​  ដុំ​សាច់​ ឬ​គីស​ ក្រិន​ថង់​ប្រមាត់​ រឹង​ថង់​ប្រមាត់​ ថង់ប្រមាត់​តូច​ពេក​ និង​ជំងឺ​មេតា​បូលីស​ជាដើម​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ចាំបាច់​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​​ស្វែងរក​ការ​ព្យាបាល​ និង​ការ​ទប់​ស្កាត់​​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។


ជំងឺស្បែក

ម៉េច​បានកូនទើប​កើត​ប្រេះបូរមាត់? គួរដោះស្រាយបែបណា​?

ប្រេះ​បបូរ​មាត់​ជា​រឿង​រំខាន និង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ចិត្ត​ផង​ដែរ​។ ចុះ​បើ​ការ​ប្រេះ​បបួរ​មាត់​នេះ​កើត​លើ​កូន​តូច​របស់​យើង​វិញ តើ​គួរ​ឲ្យ​បារម្ភ​​ដែរ​ទេ? ត្រូវ​ធ្វើ​ម៉េច​ល្អ? ប្រសិន​បើ​គ្នា​យើង​សង្កេតឃើញ​ថា​កូន​យើង​ស្ងួត និង​ប្រេះ​បបូរ​មាត់ យើង​ក៏​មិន​ចាំ​បាច់​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​ជា​បញ្ហា​ធម្មតា​មួយ​។ ប៉ុន្តែ​យើង​ត្រូវ​ព្យាបាល​បញ្ហា​នេះ​ឲ្យ​បាន​លឿន​ដែរ ព្រោះ​ប្រេះ​បបូរ​មាត់​អាច​មានផល​អវិជ្ជមាន​លើ​ការ​បៅ​ និង​ដំណេក​​ ហើយ​បើ​ទុក​យូរ​មិន​ព្យា​បាល​អាច​ធ្វើ​ឲ្យ​ឆ្លង​រោគ និង​អាច​មាន​លក្ខខណ្ឌ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ដែរ​។ ១. ហេតុ​អ្វី​ក្មេង​ទើប​កើត​ប្រេះ​បបូរ​មាត់​? បញ្ហា​ប្រេះ​មាត់​លើ​កូន​តូច​អាច​កើត​ឡើង​បាន​ដោយ​សារ​កូន​អាច​មាន​ទម្លាប់​លិឍ​មាត់ ឬ​ជញ្ជក់​បបូរ​មាត់។ បញ្ហា​កូន​ខ្វះ​ជាតិ​ទឹក ក៏​ដូច​ជា​អាកាស​ធាតុ​ក្ដៅ​ ក៏​ជា​បញ្ហា​បង្ក​​ទូទៅ​មួយ​ផង​ដែរ​។ យ៉ាងណា ក៏​អាច​មាន​ដែរ បញ្ហា​ប្រេះ​បបូរ​មាត់​ដោយ​សារ​តែ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​របស់​កូន​។ ដូច​បាន​និយាយ​អ៊ីចឹង​ខែ​ត្រជាក់ ខែ​ក្ដៅ និង​ការ​ដែល​កូន​ត្រូវ​ខ្យល់​ច្រើន​ពេក សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​ប្រេះ​បបូរ​មាត់​បាន​ដូច​គ្នា​។ ប៉ា​ម៉ាក់​ក៏​ត្រូវ​តាម​ដាន​មើល​ទៀត​ដែរ​ថា​ តើ​កូន​យើង​ដក​ដង្ហើម​តាម​មាត់​ឬ​យ៉ាងណា ព្រោះ​ថា​ការ​ដក​ដង្ហើម​បែប​នេះ​អាច​ធ្វើឲ្យ​កូន​ប្រេះ​បបួរ​មាត់​បាន​ដូច​គ្នា​។ ២. របៀប​មើល​ថា​កូន​ខ្វះ​ជាតិទឹក​ ​បើ​កូន​យើង​បន្ត​ស្ងួត​មាត់ យើង​ត្រូវ​តាម​ដាន​រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​របស់​កូន​។ បញ្ហា​នេះ កើត​មាន​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ភ្លាមៗ​ ដែល​មិន​អាច​រក្សា​ដំណើរ​ការ​ដូច​ប្រក្រតី​បាន​។​ រោគ​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ជាតិ​ទឹក​លើ​កូន​ក្មេង​រួម​មាន​៖ ស្ងួត​មាត់ និង​អណ្ដាត​ ដូរ​ខោ​ទឹក​នោម​តិច​ជាង​៦ដង​ក្នុង​មួយ​ថ្ងៃ ភ្នែក​ខូង​ ស្បែក​ស្ងួត និង​ជ្រួញ​ ដក​ដង្ហើម​ញាប់​ ដៃ​ និង​ជើង​ចុះ​ត្រជាក់ ​​​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ​យើង​គួរ​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​ ៣. កូន​ប្រេះ​បបូរ​មាត់​រ៉ាំរ៉ៃ ស្ថាន​ភាព​ប្រេះ​បបូរ​មាត់​មិន​ធូរ​ស្បើយ ឬ​ក៏​ត្រូវ​ប្រើ​ពេល​ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ ទោះជា​ករណី​កម្រ តែ​អាច​ជា​រោគ​សញ្ញា​បញ្ហា​សុខ​ភាព​​ផ្សេង​ទៀត​។ ​ការ​ខ្វះ​វី​តាមីន​​អាច​ធ្វើ​ឲ្យ​ប្រេះ និង​របក​បបូរ​មាត់ ដូច​គ្នា​ដែរ ការ​ទទួល​បាន​វីតាមីន​ណា​មួយ​ច្រើន​ពេក ដូច​ជា​វីតាមីនA ក៏​អាច​ធ្វើ​ឲ្យ​មា​បញ្ហា​នេះ​ដែរ​។​​​ បញ្ហា​​សុខភាព​ធ្ងន់​ធ្ងរ​មួយ​គឺ​ការ​កើ​ត​ជំងឺ​ Kawasaki ដែល​ជា​ករណី​កម្រ ​កើ​ត​លើ​ក្មេង​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់​ឲ្យ​កូន​លើស​ទម្ងន់​មាន​សុខភាព​ល្អ​ ប៉ា​ម៉ាក់​​សាកល្បង​វិធី​ទាំង​នេះ

​ការ​លើស​ទម្ងន់​របស់​ក្មេង​ អាច​នាំ​មក​នូវ​ហានិភ័យ​​សុខភាព​​ជា​ច្រើន​ពេញ​មួយ​ជីវិត​របស់​ពួក​គេ​​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង​ និង​ជំងឺ​សរសៃ​ឈាម​ជាដើម​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ជួយ​កូន​ក្នុង​ការ​បង្កើត​ទម្លាប់​ល្អ​ រហូត​ដល់​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ​។​ ពិត​ណាស់​ ដើម្បី​ជួយ​កូន​ក្នុង​ការ​ជម្នះ​ឧបសគ្គ​​ដ៏​លំបាក​មួយ​នេះ​ ប៉ា​ម៉ាក់​ត្រូវ​ផ្ដោត​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ ដោយ​ធ្វើ​ជា​គំរូ​ និង​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការ​ផ្លាស់ប្ដូរ​​តូចតាច​មួយ​ចំនួន​​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​សុខភាព​ល្អ​​ឡើង​វិញ​។ ចូរ​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ ក្នុង​ការ​ជួយ​កូន​​ឲ្យ​ងាក​ទៅ​រក​ឥរិយាបថ​ល្អ​ៗ​ចំពោះ​សុខភាព​របស់​ពួក​គេ​។ ១. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ ​​​ប៉ា​ម៉ាក់​ត្រូវ​បង្កើត​បែប​បទ​រស់​នៅ​​​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សកម្ម​ ព្រម​ទាំង​ជ្រើសរើស​អាហារ​ណា​​ដែល​​មាន​ជីវជាតិ​ល្អ​ៗ​​សម្រាប់​កូន​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​បន្ថែម​ទម្លាប់​ញ៉ាំ​អាហារ​​​ជំនួយ​សុខភាព​ និង​ធ្វើ​លំហាត់​ប្រាណ​​ជា​លក្ខណៈ​គ្រួសារ​ ដើម្បី​កុំ​ឲ្យ​កូន​មាន​អារម្មណ៍​ឯក​កា​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើត​​បរិយាកាស​ផាសុខភាព​​​នៅ​ក្នុង​ផ្ទះ ​ប៉ា​ម៉ាក់​គួរ​ចូលរួម​ជា​មួយ​នឹង​កូន​ក្នុង​​ការ​ញ៉ាំ​អាហារ​សុខភាព​ ដោយ​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​​តែ​ម្នាក់​ឯង​ ហើយ​យើង​គួរ​ញ៉ាំ​អាហារ​ដែល​មិន​មាន​តុល្យភាព​តាម​ចំណង់​នោះ​ទេ។ ការ​ជម្រុះ​ចោល​អាហារ​ដែល​មិន​ល្អ​ និង​រក្សា​ទុក​តែ​អាហារ​​សុខភាព​​នៅ​ក្នុង​ផ្ទះ​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ដើម្បី​ឲ្យ​កូន​​​បង្កើត​ទម្លាប់​ញ៉ាំ​ដ៏​ត្រឹមត្រូវ​។ [embed-health-tool-bmi] ៣. ផ្ដល់​រង្វាន់​ឲ្យ​កូន​ជា​អ្វី​ផ្សេង​ក្រៅ​ពី​អាហារ​​​​​​ ​​នៅ​ពេល​ដែល​កូន​រៀន​បាន​ពិន្ទុ​ល្អ​ ប៉ា​ម៉ាក់​តែង​តែ​ចង់​នាំ​កូន​ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​​មិន​​ខាន។​ ប៉ុន្តែ​​ការ​ផ្តល់​រង្វាន់​ជា​អ្វី​ផ្សេង​ដូចជា​ការ​ទៅ​លេង​កីឡា​ ឬ​ទៅ​លេង​សួន​សត្វ​ក៏​អាច​បញ្ចៀស​ការ​ឡើង​ទម្ងន់​បន្ថែម​ទៀត​របស់​កូន​ផង​ដែរ​។ ៤. ចម្អិន​លក្ខណៈ​គ្រួសារ​ ​ប្រសិនបើ​កូន​​បាន​ចូល​រួម​ចម្អិន​អាហារ​ជាមួយ​នឹង​​យើង​ដែរ​នោះ​ ពួក​គេ​អាច​នឹង​សាកល្បង​ម្ហូប​មួយ​ចំនួន​ដែល​ខ្លួន​មិន​ចូលចិត្ត​ញ៉ាំ​ ដូច​ជា​បន្លែ​បៃតង​ជាដើម​។ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ក៏​អាច​បណ្ដុះ​ទម្លាប់​ដាំ​ដុះ​របស់​ក្មេង​ ដោយ​​បង្រៀន​ពួក​គេ​ពី​របៀប​ដាំ​​បន្លែ​ និង​ផ្លែឈើ​ ដើម្បី​ឲ្យ​ក្មេង​មាន​ភាព​សកម្ម​ និង​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ខ្លួន​ដាំ​ផង​ដែរ​​។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

​កូន​នៅក្មេងចង់​ប្រើ​គ្រឿង​សម្អាង​ ម៉ាក់​​​ៗ​គួរ​ដឹង​ ​​៥​ចំណុចនេះ

ចំណង់​ចំណូល​ចិត្ត​​លើ​ការ​ប្រើ​គ្រឿង​សម្អាង​របស់​ក្មេង​ អាច​​ចាប់ផ្ដើម​តាំង​ពី​ពួក​គេ​នៅ​វ័យ​តូច​​ ​និង​កាន់​តែ​ខ្លាំង​ក្លា​ឡើង​​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​​ថ្នាក់​អនុវិទ្យាល័យ​។​ កូន​តូច​របស់​ម៉ាក់​ៗ​អាច​ជាប់​ចិត្ត​នឹង​គ្រឿង​សម្អាង​ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​កម្មវិធី​សម្ដែង​របស់​សាលារៀន​ ឬ​ក៏​​ឃើញ​​ក្មេង​ធំៗ​ និង​​មនុស្ស​ពេញ​វ័យ​​ប្រើ​គ្រឿង​សម្អាង​។​ ពិត​ណាស់​ ម៉ាក់​ៗ​អាច​នឹង​មាន​ចម្ងល់​ថា​ តើ​​ក្មេង​​ៗ​អាច​ប្រើ​គ្រឿង​សម្អាង​បាន​នៅ​អាយុ​ប៉ុន្មាន​? និង​ធ្វើ​យ៉ាង​ម៉េច​ ទើប​ពួក​គេ​អាច​ប្រើប្រាស់​វា​ដោយ​សុវត្ថិភាព? វិធីសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​កូន​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង តាម​ពិត​ទៅ​ ពុំ​មាន​អាយុ​ណា​ដែល​ស័ក្ដិសម​ ឬ​មិន​ស័ក្ដិសម​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង​នោះ​ទេ​ វិធី​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន​ៗ​​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ គឺ​អាស្រ័យ​លើ​ទស្សនៈ​គ្រួសារ​ និង​ការ​អនុវត្ត​ដែល​ទទួល​យក​​នៅ​ក្នុង​សហគមន៍​កូន​ៗ​របស់​យើង​។​ ម៉ាក់​ៗ​​គួរ​​សួរ​កូន​ថា​ហេតុ​អី​បាន​ជា​ពួកគេ​ចាប់អារម្មណ៍​ទៅ​នឹង​ការ​ប្រើ​គ្រឿង​សម្អាង​ ហើយ​នៅ​ពេល​ដែល​ម៉ាក់​ៗ​អនុញ្ញាត​ឲ្យ​កូន​ប្រើ​ មិន​ថា​សម្រាប់​តែ​​នៅ​ក្នុង​កម្មវិធី​ពិសេស​ៗ​ ការ​សម្ដែង​​ ឬ​ប្រើប្រាស់​ជា​ប្រចាំ​នោះ​ទេ​ ម៉ាក់​ៗ​​ចាំបាច់​ត្រូវ​​​អនុវត្ត​តិចនិក​ទាំង​៥​នេះ ដើម្បី​ធានា​ថា​គ្រឿង​សម្អាង​ទាំង​នោះ​ មិន​មាន​ផល​ប៉ះពាល់​ដល់​ស្បែក​ក្មេង​ខ្ចី និង​កំពុង​លូតលាស់​របស់​ក្មេង​​ឡើយ​។ ១. ទិញ​ផលិតផល​ដែល​មាន​សុវត្ថិភាព​​​​​​ ​​​​​នៅ​លើ​ទី​ផ្សា​រ​មាន​គ្រឿង​សម្អាង​ជា​ច្រើន​ប្រភេទ​ ច្រើន​ម៉ាក​ ដែល​សរសេរ​ថា​ផ្សំ​ពី​ធម្មជាតិ​ ប៉ុន្តែ​វា​​អាច​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​នោះ​ទេ។​ ម៉ាក់​ៗ​គួរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​សារធាតុ​ផ្សំ​តិច​ និង​ចៀសវាង​​សារធាតុ​ដែល​​ផ្ដល់​គ្រោះថ្នាក់​ដល់​ស្បែក​ក្មេង។​ ​បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​រក​មើល​ផលិតផល​ណា​ដែល​មាន​ការ​វាយតម្លៃ​ខ្ពស់​អំពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ក្មេង​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. កុំ​ឲ្យ​កូន​ប្រើ​ច្រើន​មុខ​ពេក​ សម្រាប់​ក្មេង​​ដែល​ជិត​ចូល​វ័យ​ជំទង់​ អាច​​ចាប់ផ្ដើម​ប្រើប្រាស់​ប្រភេទ​ក្រែម​រលោង​ជា​មុន​សិន​។​ ​បន្ទាប់​មក​ ចាំ​សាកល្បង​បន្ថែម​ម្សៅ​ផាត់​ ឬ​ផលិតផល​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​មិន​គួរ​ឲ្យ​កូន​ប្រើ​ក្រែម​លាប​មាត់​ក្រាស់ៗ​ ឬ​គូស​ត្របក​ភ្នែក​ឡើយ​។ ៣. តាមដាន​​មើល​ការ​រលាក​ស្បែក​ ប្រតិកម្ម​ពី​គ្រឿង​សម្អាត​ អាច​មាន​លក្ខណៈ​ស្រាល​ ដូចជា​ឡើង​ក្រហម​ស្បែក​ ឬ​ធ្ងន់ធ្ងរ​ ដោយ​មាន​ការ​ហើម​ ឬ​កន្ទាលត្រអាក​​ជាដើម​។ រោគ​សញ្ញា​ខ្លះ​​អាច​លេច​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​ដែល​ម៉ាក់​ៗ​​គួរ​ឲ្យ​កូន​លាង​សម្អាត​ផលិតផល​នោះ​ភ្លាម​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់​ឲ្យ​កូន​មាន​​IQខ្ពស់​​​ សាកល្បង​តិចនិក​បែប​វិទ្យាសាស្ត្រ​​ទាំង​នេះ

ជាក់ស្ដែង​ ​មាន​តិចនិក​ជាច្រើន​សម្រាប់​ប៉ា​ម៉ាក់​​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​​សុខភាព​ល្អ​ និង​ភាព​ឆ្លាតវៃ​​។​ ប៉ុន្តែ​​​ វា​ពិត​ជា​​មាន​ការ​ពិបាក​ក្នុង​ការ​​បែងចែក​ថា​ តិចនិក​មួយ​ណា​ដែល​យើង​គួរ​អនុវត្ត​ និង​មិន​គួរ​អនុវត្ត​​តាម​ណាស់​។​ យ៉ាង​ណា​មិញ​ ​បណ្ឌិត​​ Bryan Roche ចិត្ត​វិទូ​​ផ្នែក​អាកប្បកិរិយា​​បាន​ចែក​រំលែក​តិចនិក​មួយ​ចំនួន​ ដើម្បី​ជួយ​បង្កើន​មុខងារ​ខួរ​ក្បាល​របស់​មនុស្ស​គ្រប់រូប​ ក៏​ដូចជា​​បង្ហាញ​អំពី​ការ​ផ្លាស់ប្ដូរ​សាមញ្ញ​ចំនួន​បី​ ដែល​អាច​បង្កើន​IQ របស់​ក្មេង​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​​ពួក​គេ​​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។​ ១. ​ឲ្យ​កូន​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ Omega 3 ​យើង​​តែងតែ​គិត​ថា​ ខ្លាញ់​ត្រី​ និង​ប្រភព​ផ្សេង​ៗ​ទៀត​មាន​ផ្ទុក​Omega 3 ​គឺ​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង ។​ ប៉ុន្តែ​ ការពិត​ទៅ​ Omega 3​​ អាច​ជួយ​បង្កើន​មុខងារ​ខួរក្បាល​របស់​ក្មេង​ ហើយ​វា​កាន់​តែ​​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​ក្មេង​ឆាប់​ចាប់ផ្ដើម​ញ៉ាំ​វា​។​ ​Omega 3 ​​មាន​នៅ​ក្នុង​​ទឹក​ដោះ​ម្ដាយ​ និង​ម្ដាយ​​ដែល​បំបៅ​កូន​នៅ​រយៈពេល​​ពីរ​សប្ដាហ៍​ដំបូង​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​Omega 3 ​​​មិន​សូវ​មាន​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​របស់​​ទារក​ប៉ុន្មាន​ទេ​​ បើ​ទោះ​បី​ជា​ការ​សិក្សា​​បាន​បង្ហាញ​ថា​ ទារក​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដែល​មាន​ Omega 3​ មាន​IQខ្ពស់​ជាង​​ក្មេង​ដែល​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​ធម្មតា​រហូត​ដល់​អាយុ​៤​ឆ្នាំ​ក៏​ដោយ។ ​ វាអាច​ដែរ​ថា​បើ​ក្មេងៗ​បាន​ញ៉ាំ​ Omega 3​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ