backup og meta

ចង់​ឲ្យ​កូន​លើស​ទម្ងន់​មាន​សុខភាព​ល្អ​ ប៉ា​ម៉ាក់​​សាកល្បង​វិធី​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ចង់​ឲ្យ​កូន​លើស​ទម្ងន់​មាន​សុខភាព​ល្អ​ ប៉ា​ម៉ាក់​​សាកល្បង​វិធី​ទាំង​នេះ

    ការ​លើស​ទម្ងន់​របស់​ក្មេង​ អាច​នាំ​មក​នូវ​ហានិភ័យ​​សុខភាព​​ជា​ច្រើន​ពេញ​មួយ​ជីវិត​របស់​ពួក​គេ​​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង​ និង​ជំងឺ​សរសៃ​ឈាម​ជាដើម​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ជួយ​កូន​ក្នុង​ការ​បង្កើត​ទម្លាប់​ល្អ​ រហូត​ដល់​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ​។​ ពិត​ណាស់​ ដើម្បី​ជួយ​កូន​ក្នុង​ការ​ជម្នះ​ឧបសគ្គ​​ដ៏​លំបាក​មួយ​នេះ​ ប៉ា​ម៉ាក់​ត្រូវ​ផ្ដោត​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ ដោយ​ធ្វើ​ជា​គំរូ​ និង​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការ​ផ្លាស់ប្ដូរ​​តូចតាច​មួយ​ចំនួន​​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​សុខភាព​ល្អ​​ឡើង​វិញ​។ ចូរ​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ ក្នុង​ការ​ជួយ​កូន​​ឲ្យ​ងាក​ទៅ​រក​ឥរិយាបថ​ល្អ​ៗ​ចំពោះ​សុខភាព​របស់​ពួក​គេ​។

    . ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន

    ​​​ប៉ា​ម៉ាក់​ត្រូវ​បង្កើត​បែប​បទ​រស់​នៅ​​​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សកម្ម​ ព្រម​ទាំង​ជ្រើសរើស​អាហារ​ណា​​ដែល​​មាន​ជីវជាតិ​ល្អ​ៗ​​សម្រាប់​កូន​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​បន្ថែម​ទម្លាប់​ញ៉ាំ​អាហារ​​​ជំនួយ​សុខភាព​ និង​ធ្វើ​លំហាត់​ប្រាណ​​ជា​លក្ខណៈ​គ្រួសារ​ ដើម្បី​កុំ​ឲ្យ​កូន​មាន​អារម្មណ៍​ឯក​កា​។​

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ប៉ា​ម៉ាក់​គួរ​ចូលរួម​ជា​មួយ​នឹង​កូន​ក្នុង​​ការ​ញ៉ាំ​អាហារ​សុខភាព​ ដោយ​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​​តែ​ម្នាក់​ឯង​ ហើយ​យើង​គួរ​ញ៉ាំ​អាហារ​ដែល​មិន​មាន​តុល្យភាព​តាម​ចំណង់​នោះ​ទេ។ ការ​ជម្រុះ​ចោល​អាហារ​ដែល​មិន​ល្អ​ និង​រក្សា​ទុក​តែ​អាហារ​​សុខភាព​​នៅ​ក្នុង​ផ្ទះ​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ដើម្បី​ឲ្យ​កូន​​​បង្កើត​ទម្លាប់​ញ៉ាំ​ដ៏​ត្រឹមត្រូវ​

    . ផ្ដល់​រង្វាន់​ឲ្យ​កូន​ជា​អ្វី​ផ្សេង​ក្រៅ​ពី​អាហារ​​​​​​

    ​​នៅ​ពេល​ដែល​កូន​រៀន​បាន​ពិន្ទុ​ល្អ​ ប៉ា​ម៉ាក់​តែង​តែ​ចង់​នាំ​កូន​ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​​មិន​​ខាន។​ ប៉ុន្តែ​​ការ​ផ្តល់​រង្វាន់​ជា​អ្វី​ផ្សេង​ដូចជា​ការ​ទៅ​លេង​កីឡា​ ឬ​ទៅ​លេង​សួន​សត្វ​ក៏​អាច​បញ្ចៀស​ការ​ឡើង​ទម្ងន់​បន្ថែម​ទៀត​របស់​កូន​ផង​ដែរ​។

    ក្មេងធាត់

    . ចម្អិន​លក្ខណៈ​គ្រួសារ

    ប្រសិនបើ​កូន​​បាន​ចូល​រួម​ចម្អិន​អាហារ​ជាមួយ​នឹង​​យើង​ដែរ​នោះ​ ពួក​គេ​អាច​នឹង​សាកល្បង​ម្ហូប​មួយ​ចំនួន​ដែល​ខ្លួន​មិន​ចូលចិត្ត​ញ៉ាំ​ ដូច​ជា​បន្លែ​បៃតង​ជាដើម​។ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ក៏​អាច​បណ្ដុះ​ទម្លាប់​ដាំ​ដុះ​របស់​ក្មេង​ ដោយ​​បង្រៀន​ពួក​គេ​ពី​របៀប​ដាំ​​បន្លែ​ និង​ផ្លែឈើ​ ដើម្បី​ឲ្យ​ក្មេង​មាន​ភាព​សកម្ម​ និង​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ខ្លួន​ដាំ​ផង​ដែរ​​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ចង់​ឲ្យ​កូន​លើស​ទម្ងន់​មាន​សុខភាព​ល្អ​ ប៉ា​ម៉ាក់​​សាកល្បង​វិធី​ទាំង​នេះ
    ១. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​
    ២. បង្កើត​បរិយាកាស​ផាសុកភាព​នៅ​ក្នុង​ផ្ទះ​
    ៣. ផ្តល់​រង្វាន់​ឲ្យ​កូន​ជា​អ្វី​ផ្សេង​ក្រៅ​ពី​អាហារ​
    ៤. ចម្អិន​លក្ខណៈ​គ្រួសារ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម