សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ជំងឺផ្លូវដង្ហើម

អាកាសធាតុប្រែប្រួល ម៉ាក់ប៉ាគួរដឹងវីធីការពារកូនពីជំងឺរលាកទងសួត

ជំងឺ​រលាក​ទង​សួត​ភាគ​ច្រើន​កើត​លើ​អា​អូន​អាយុ​ក្រោម ២ឆ្នាំ ហើយ​ច្រើន​តែ​កើត​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ៗ​ដូច​សព្វ​ថ្ងៃ​នេះ។ ជំងឺ​រលាកទងសួតនេះ អាច​វិវត្ត​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ជា​ហេតុ​ម៉ាក់ៗ​ប៉ា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​សុខភាព​កូន ពិសេស​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ក្នុង​រដូវ​នេះ។ ជំងឺ​រលាក​ទង​សួត​​បង្ក​ឡើង​ដោយ​ពពួក​វីរុស Respiratory syncytial virus និង​ខ្លះ​ទៀត​អាច​បង្ក​ឡើង​ដោយ​ពួក​មេរោគ Adenovirus ។ ករណី​ជំងឺ​នេះ​ភាគ​ច្រើន​មាន​សភាព​ស្រាល និង​អាច​ព្យាបាល​ជា​សះ​ស្បើយ​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ចាប់​ពី ២-៣សប្ដាហ៍ ប៉ុន្តែ​ក្មេង​ៗ​ខ្លះ​ក៏​អាច​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ​ទាម​ទារ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​មាន។ ចុចទីនេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ទង​សួត​​លើ​កុមារ ចំពោះ​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ទង​សួត គឺ​ប្រហាក់​ប្រហែល​នឹង​ជំងឺ​ផ្ដាសាយ​ទូទៅ​ដែរ​ដូច​ជា ហៀរ​សម្បោរ និង​ក្អក។ ប៉ុន្តែ វា​ក៏​អាច​លេច​ចេញ​នៅ​សញ្ញា​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​ដូច​ជា៖ ក្ដៅ​ខ្លួន ក្អក​ស្ងួត (ក្អក​មិន​បាត់) ពិបាក​ញ៉ាំ​អាហារ ដង្ហក់ ឡើង​ស្វាយ (ក្នុង​ករណី​ធ្ងន់ធ្ងរ)។ ជំងឺ​រលាក​ទង​សួត​​លើ​កុមារ​នេះ មិន​មាន​វ៉ាក់សាំង​ចាក់​ការ​ពារ​សុខភាព​កូន​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ ម៉្យាង​វិញ​ទៀត បើ​ម៉ាក់​ប៉ា​ឃើញ​កូន​មិន​ស្រួល​គួរ​យក​កូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​តាម ហើយ​បើ​អា​អូន​ឈឺ​ជំងឺ​រលាក​ទង​សួត​ គ្រូពេទ្យ​អាច​ផ្ដល់​ជា​ថ្នាំ​បញ្ចុះ​កម្ដៅ សេរ៉ូម​ប្រៃ ឬ​ថ្នាំ​ប្រឆាំង​វីរុស​ឲ្យ​អា​អូន​ញ៉ាំ។ បន្ថែម​ពី​នេះ យើង​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​អា​អូន​ញ៉ាំ​ឲ្យ​ច្រើន ចៀសវាង​កូន​កើត​បញ្ហា​ខ្សោះ​ទឹក អំឡុង​ពេល​ឈឺ។ តិចនិក​បង្ការ​ជំងឺ​រលាក​ទង​សួត​​លើ​កុមារ ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​នេះ កុំ​ឲ្យ​កើត​ឡើង​លើ​អា​អូន​បាន​ដោយ​អនុវត្ត​តាម ៥ ​តិចនិក​ខាង​ក្រោម​នេះ​ដូច​ជា៖ លាង​សម្អាត​ដៃម៉ាក់ៗ និង​កូន​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់ ជូត​សម្អាត​របស់​របរ​កូន​លេង​ជា​ប្រចាំ (ចៀស​វាង​អា​អូន​យក​ទៅ​ដាក់​ក្នុង​មាត់ ឆ្លង​មេរោគ​ផ្ទុក​លើ​ប្រដាប់​លេង) ឲ្យ​កូន​នៅ​ក្នុង​ផ្ទះ​រហូត​ទាល់​អា​អូន​ជា​សះ​ស្បើយ សឹម​ឲ្យ​ចេញ​លេង​ក្រៅ កុំ​ឲ្យ​អ្នក​ឈឺ​ផ្ដាសាយ​នៅ​ក្បែរ​កូន​តូច (ពិសេស​ទារក​ទើប​កើត) និង​ចៀសវាង​ជក់​បារី​នៅ​ក្បែរ​កូន។


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងអាយុប៉ុន្មាន ទើបអាចប្រើថ្នាំសុលក្តៀនបាន?

បញ្ហា​ក្ដៀន​ ឬទល់លាមកតែងតែកើតឡើងជាញឹកញាប់ចំពោះកុមារតូចៗ ដែល​ធ្វើឱ្យលាមកអូនតូច ឡើងរឹង និងពិបាកបញ្ចេញមកក្រៅ។ ជាទូទៅ​ប៉ា​ម៉ាក់​តែងប្រើថ្នាំសុល​ក្តៀនដើម្បីជួយបន្ទន់​លាមក​អូន​តូច។ តើក្មេងអាយុ​ប៉ុន្មានទើបអាចប្រើថ្នាំសុលក្តៀនបាន? ឱសថការី ប៉េង វួចងី បានលើកឡើងថា ទារកចាប់ពីអាយុ ៦ ខែឡើងទៅទើប​អាចប្រើថ្នាំសុល​ក្តៀន​បាន​ ករណីទារកអាយុក្រោម ៦ ខែទល់លាមកយូរ ប៉ាម៉ាក់ប្រើ​គ្រប់​វិធីសាស្រ្ត​ជួយអូនតូច​ហើយនៅ​តែមិនបាត់ទល់លាមក ប៉ាម៉ាក់គួរនាំអូន​តូចទៅជួបគ្រូពេទ្យជំនាញ​កុមារប្រសើរជាង​ទិញថ្នាំសុល​ដោយ​ខ្លួនឯង។ ចំណែកអូនតូចដែលមានអាយុលើស ៦ ខែទល់លាមកយូរ ប៉ាម៉ាក់សុលហើយត្រូវ​សុល​ទៀត​ក៏ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យជំនាញកុមារដែរ។ ឱសថការី​រូប​នេះ​ក៏​បាន​បន្តថា ថ្នាំ​សុល​ខុស​គ្នា​ទៅ​តាម​ប្រភេទ​ថ្នាំ ថ្នាំ​ខ្លះ​អាច​ប្រើ​បាន​ចំពោះ​ក្មេង​អាយុ ៦ខែ ខ្លះ​ទៀត​១ឆ្នាំ ឬក៏លើសពីនេះ ហេតុនេះចៀសវាងកូនមានបញ្ហា យើងត្រូវសាកសួរឱសថការី ឬគ្រូពេទ្យឲ្យបានច្បាស់មុននឹងប្រើ។ អូនតូចដែលក្តៀន ឬទល់លាមកមានអាការៈដូចជា៖ ឈឺពោះ (ឈឺបាត់ៗ) មិនសូវឃ្លាន ឆាប់ខឹង ឬមួមៅ ហើមពោះ និងមានដុំពក (ដុំលាមក) រឹងៗ ប្រសិនបើយើងសង្កត់​លើ​ពោះ​អូនតូចថ្នមៗ ឈឺពេលប្រឹងបត់ជើងដោយសារប្រេះរន្ធគូទ (ប្រេះស្បែកបន្តិចនៅជុំវិញ​រន្ធគូទ) អត្ថន័យពណ៌ និងរូបរាងលាមកទារក ឱសថការីរូបនេះក៏បានបន្ថែមថា ក្នុងករណីអូនតូច​ទល់លាមក​ម៉ាក់ប៉ាអាចសាកល្បង​ម៉ាស្សា​ពោះ​អូនតូចថ្នមៗពីលើចុះក្រោមដើម្បីជួយសម្រួលចលនាពោះវៀនឱ្យឆាប់បញ្ចេញលាមកមកក្រៅ និង​ឱ្យ​អូនតូចញុំាទឹកឱ្យបានច្រើន។ ជាពិសេសប៉ាម៉ាក់ត្រូវបញ្ជូលបន្លែ និងផ្លែឈើ​ក្នុងរបបអាហារ​របស់​អូនតូចក្នុងករណីអូនតូចមានអាយុចាប់ពី ៦ ខែឡើងទៅ ឬអាចញុំាអាហារបាន ដើម្បីជួយអូន​តូច​បន្ទោបង់​មុននឹងសុលឱ្យអូនតូច។


ជំងឺឆ្លង

ជិតដល់រដូវជួបជុំបងប្អូន ម៉ាក់ប៉ាប្រយ័ត្នប្រយែងសុខភាពកូនៗពីកូវីដ-១៩

រដូវ​ភ្ជុំ​បិណ្ឌ​ជិត​ឈាន​ចូល​មក​ហើយ ភាគ​ច្រើន​គ្នា​យើង​មួយ​ចំនួន​ច្បាស់​មាន​ការ​ជួប​ជុំ​គ្រួសារ​បន្តិច​បន្តួច បន្ទាប់​ពី​ត្រលប់​មក​ពី​វត្ត​វ៉ា​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​ភ្លេច​ការពារ​ខ្លួន និង​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​ពី​ជំងឺ​កូវីដ-១៩ ឬ​វីរុស​បំប្លែង Delta ឡើយ ពិសេស​សុខភាពកូន​តូច​ៗ ព្រោះ​វា​ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ មិន​ថា​ជួប​ជុំ​មនុស្ស​តិច ឬ​ច្រើន​ក្ដី។ បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ធំ រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង ហើយ​សុខភាព​ក្មេង​ក៏​មិន​ងាយ​ទ្រុឌ​ទ្រោម​ដូច​សុខភាព​មនុស្ស​ធំ​ដែរ ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រយុទ្ធ​ជំងឺ​ឆ្លង​អាមេរិក (CDC) ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រប​គ្នា​នេះ ដើម្បី​ការពារ​សុខភាព​កុមារ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យក្មេង​ក្រោម​អាយុ១២ ដល់​ក្រោម ១៨ឆ្នាំ ចាក់​វ៉ាក់សាំង​កូវីដ-១៩ តាំង​ពី​ថ្ងៃទី០១ សីហា ២០២១​មក​ម្ល៉េះ។ យ៉ាង​នេះ​ក្ដី អា​អូន​ក្រោម​១២​ឆ្នាំ និង​ក្មេង​ៗ​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​នៅ​តែ​ប្រឈម​ការ​ឆ្លង​ជំងឺ​នេះ ហេតុ​នេះ​ម៉ាក់​ប៉ា​គួរ​តែ​ចេះ​ពី​វិធានការ​ការ​ពារ​សុខភាព​កូន​ៗ​ពី​ការ​ឆ្លង​មេរោគ​កាច​សាហាវ​ដូច​ខាង​ក្រោម៖ ១. ប្រាកដ​ថា​កូន​ៗ​លាង​ដៃ​បាន​ត្រឹម​ត្រូវ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត​ញឹក​ញាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត Maria Van Kerkhove បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភពលោក(WHO) ។ ២. ម៉ាក់​ប៉ា​អាច​ប្រើ​អាល់កុល​លាង​ដៃ​កូន​បាន ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP) អះអាង​ថា ក្មេង​ៗ​ក្រោម​អាយុ ៥​ឆ្នាំ​មិន​គួរ​ប្រើ​ទេ ព្រោះ​អាច​ពុល យក​ល្អ​លាង​នឹង​សាប៊ូ  […]


ជំងឺឆ្លង

ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ

ជំងឺគ្រុនឈាម​ ម៉ាក់​ប៉ា​ត្រូវ​តែ​ប្រយ័ត្ន​កូន​ពី​ជំងឺ​រដូវ​ភ្លៀងនេះ​ឲ្យ​មែន​ទែន ពិសេស​​គឺនៅ​ក្នុង​រដូវ​ភ្លៀង​វស្សា​បែប​នេះតែ​ម្ដង។ ក្ដៅ​ខ្លួន ឡើង​កន្ទួល គឺ​ជា​រោគ​សញ្ញា​ដែល​ម៉ាក់​ប៉ា​ភាគ​ច្រើន​ចំណាំ​ជា​អាការៈ​របស់​ជំងឺ​គ្រុន​ឈាម តែ​បើ​អា​អូន​ចេញ​អាការៈ​ផ្សេងៗ​ដូច​ជា​ប៉ោង​ពោះ ឬ​ជុះ​មកលាមក​មាន​លាយ​ឈាម វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា អា​អូន​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ​ហើយ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា រោគសញ្ញាប៉ោងពោះ ឬអាអូនជុះមកមានលាយឈាម អាចគ្រាន់តែជារោគសញ្ញារួមផ្សំរបស់ជំងឺគ្រុនឈាម ប៉ុន្តែរោគសញ្ញាទូទៅរបស់ជំងឺនេះ ម៉ាក់ប៉ាគួរកត់សម្គាល់ឲ្យបានច្បាស់មានដូចជា៖ – ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ – មុខក្រហម – ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ – ចង់ក្អួត ឬក្អួត – ឈឺពោះ – ឈឺសាច់ដុំ និងសន្លាក់ដៃជើង – មានស្នាមអុចៗក្រហមលើស្បែក – ហូរឈាមតាមអញ្ចាញធ្មេញ ច្រមុះជាដើម។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូស​ខ្លា​ញី ហើយ​រោគ​សញ្ញា​សំខាន់​ទី​១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។ ស្រប​គ្នា​នេះ​ដែរ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ

ទារក​ក្ដៀន ជា​បញ្ហា​មួយ​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន និង​អា​ហារ​ដែល​អា​អូន​ញ៉ាំ​ចូល​ទៅ ពិសេស​ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោ ក្រោយ​ផ្ដាច់​ដោះ​ម្ដាយ។ បញ្ហា​ក្ដៀន ហើម​ពោះ ឬ​អាលែកហ្ស៊ី ជា​បញ្ហា​ទារក​មួយ​ចំនួន​ជួប ពេល​ម៉ាក់​ប៉ា​មិន​ចេះ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​ត្រឹម​ត្រូវ​ឲ្យ​អូន​ម៉ឹម តែ​នេះ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ទារក​ក្ដៀន​ដោយ​សារ​បៅ​ទឹក​ដោះ​គោ យើង​ត្រូវ​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​ភ្លាម​ៗ​ទេ។ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ បើ​តាម​ការ​ណែនាំ​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា គ្នា​យើង​ដែល​មាន​ទារក​ក្ដៀន កុំ​ទាន់​ឆ្លេឆ្លា​ប្ដូរ​ម្សៅ​ទឹក​ដោះ​គោ​អី។ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ប្រើ​តិចនិក​ទាំង​នេះ​សិន ក្រែង​បាន​ផល​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​ដូច​ជា៖ ឆុង​ទឹក​ដោះ​គោ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ប្រហែល ៧០​អង្សារសេ (ទឹក​ដាំ​ពុះ​ហើយ​ទុក​ឲ្យ​ត្រជាក់​រយៈ​ពេល​៣០​នាទី) ព្រោះ​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​រលាយ​ល្អ​ដែល​ធ្វើ​ឲ្យ​ពោះវៀន​ងាយ​ស្រួល​រំលាយ។ ក្រោយ​ឆុង​រួច សាក​ភ្លក់​បន្តិច​សិន ឬ​បន្តក់​ទឹក​ដោះ​គោ​លើ​ខ្នង​ដៃ​សិន ដើម្បី​ឲ្យ​ដឹង​ថា​ក្ដៅ​ល្មម ឬ​ខ្លាំង បើ​ខ្លាំង​ទុក​មួយ​សន្ទុះ​សិន។ ម៉ាក់​ប៉ា​មិន​ត្រូវ​បន្ថយ​ម្សៅ​ទឹក​ដោះ​គោ​ទេ។ ម៉ាស្សា​ពោះ​ឲ្យ​កូន​រាល់​ព្រឹក​មុន​ពេល​ងូត​ទឹក។ លាប​ប្រេង​ដូង​ចូល​រន្ធ​គូថ​កូន ១ថ្នាំង​ដៃ (ប្រើ​កូន​ដៃ) ក្រោយ​ពេល​ម៉ាស្សា​ពោះ​ហើយ។ ចំពោះ​ក្មេង​អាយុ ៦​ខែ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន បន្លែ​បៃតង ល្ហុង​ទុំ ចេក​ទុំ ស្រកា​នាគ ប៉ោម ឬ​សារី​ចំហុយ យ៉ាអួរ (ក្មេង​ក្រោម ១ឆ្នាំ​ប្រើ​យ៉ាអួរ​សាប)។ ចំពោះ​ក្មេង​ធំ កុំ​ទម្លាប់​ឲ្យ​ឈរ​ជុះ ព្រោះ​ពេល​ឈរ​រន្ធ​គូថ​បើក​អត់​អស់​ទេ ជាហេតុ​ធ្វើ​ឲ្យ​ទារក​ក្ដៀន​កាន់​តែ​ខ្លាំង។ រឿង​ប្រើ​ថ្នាំ​បន្ទន់​លាមក​ថ្នាំ​សុល​ចាំ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ចាំ​ប្រើ (បើ​ចៀស​បាន មិន​ចាំ​បាច់​ប្រើ​ទេ)។ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ថែម​ថា ទម្លាប់​ក្នុង​ការ​បន្ទោ​បង់​សំខាន់​ណាស់​សម្រាប់​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ហេតុ​នេះ​គួរ​ចាប់​បង្រៀន​កូន​ឲ្យ​មាន​ទម្លាប់​អង្គុយ​កន្ថោរ​បត់​ជើង​ឲ្យ​បាន​លឿន​នៅ​ពេល​កូន​ចេះ​អង្គុយ។ […]


ជំងឺផ្លូវដង្ហើម

កូនផ្ដាសាយ៖ លាងច្រមុះបន្ថយអាការៈតឹងច្រមុះជាងសេរ៉ូមប្រៃ?

ផ្ដាសាយ ជា​ជំងឺ​មួយ​ក្មេងៗ​កើត​ញឹក​ញាប់​ណាស់ ជា​ពិសេស​នោះ​គឺ​នៅ​ក្នុង​ខែ​ភ្លៀង ឬពេល​អាកាសធាតុ​ត្រជាក់។ ពេល​កូន​ផ្ដាសាយ​ជា​ធម្មតា​នឹង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​មក​ជាមួយ ធ្វើ​ឲ្យ​អា​អូន​ពិបាក​ដក​ដង្ហើម ហើយ​បើ​តាម​គ្រូពេទ្យ​ជំនាញបញ្ជាក់ថា​ ការ​លាង​ច្រមុះ​ជួយ​អា​អូន​ដក​ដង្ហើម​បាន​ស្រួល​ជាង​ការ​ឆ្ពង់​សេរ៉ូម​ប្រៃ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ ចង់ដឹងពីកាលវិភាគ​ចាក់វ៉ាក់សាំងកូនចុចទីនេះ ចង់ដឹងពីចាក់វ៉ាក់សាំងមនុស្សធំពេញវ័យចុចទីនេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​សម្រាប់​បន្ធូរ​អាការៈ​តឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​ពេល​កូន​ផ្ដាសាយ។ – ចំពោះ​ទារក​ក្រោម ៦ខែ គួរ​ប្រើ​ spray ​សេរ៉ូម​ប្រៃ​បើ​កូន​ផ្ដាសាយ​តឹង​ច្រមុះ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព។ – ចំពោះ​កុមារ​ចេះ​អង្គុយ យើង​អាច​ប្រើ​សឺរ៉ាំង និង​ក្បាល​បាញ់​ជាមួយ​សេរ៉ូម​ប្រៃ​សម្រាប់​លាង​ច្រមុះ​ពេល​កូន​ផ្ដាសាយ​បាន។ ដូច​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ដែរ ការ​លាង​ដោយ​ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ពី​ច្រមុះ​ម្ខាង ឲ្យ​ស្លេស្ម ឬ​សម្បោរ​ចេញ​មក​ម្ខាង​ទៀត​មាន​ប្រសិទ្ធភាព​ក៏​ពិត​មែន ប៉ុន្តែ​វិធី​នេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​ឲ្យ​ស្ទាត់​ជាមុន​សិន ចៀសវាង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទៅ​វិញ ប្រសិន​បើ​បាញ់​ខុស​បច្ចេកទេស។ បន្ថែម​ពី​លើ​នេះ ក្រៅ​ពី​វិធី​លាង​ច្រមុះ​ជួយ​កូន​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល​ពេល​កូន​ផ្ដាសាយ​តឹង​ច្រមុះ ហៀរ​សម្បោរ ម៉ាក់​ប៉ា​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​តឹង​ច្រមុះ​លើ​កូន​បាន​ជាមួយ​តិចនិក​ខាង​ក្រោម​ដូច​ជា៖ ប្រើ​ឧបករណ៍​បឺត​សម្បោរ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹក​ក្តៅ​ឧណ្ហៗ) តែ​កូន​អាយុ​ក្រោម ៦ខែ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ បើ​សិន​ជា​កូន​ជា​គ្រុន​ក្តៅ ឈឺចាប់ ឬ​មិន​ស្រណុក​ក្នុង​ខ្លួន ត្រូវ​ផ្តល់​ថ្នាំបញ្ចុះកម្តៅ ​(ប៉ារ៉ាសេតាម៉ុល) ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហៗ។ ស្វែងយល់បន្ថែមពី វិធី​ដោះស្រាយ​​មាន​ប្រសិទ្ធភាព​បំផុត ពេល​​កូន​​តូច​តឹង​ច្រមុះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនកើតជំងឺ G6PD ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំសណ្ដែកម្យ៉ាងនេះដាច់ខាត

ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD លើ​ទារក ឬ​កុមារ គឺ​ជា​ជំងឺ​ពី​កំណើត​មួយ​ដោយ​ឆ្លង​ពី​ម៉ាក់ ឬ​ប៉ា ឬ​ទាំង​ម៉ាក់​ប៉ា​ដែល​កើត​មាន​ជំងឺ​នេះ ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​ក្រូម៉ូសូម X។ ក្មេង​មួយ​ចំនួន​ងាយ​ប្រឈម​នឹង​​ជំងឺ G6PD នេះ​ខ្លាំង ហើយ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ការ​លូតលាស់​ក្មេង​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​ផ្នែក​ជំងឺ​កុមារ។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ដឹង​ថា បើ​កូន​មាន​ជំងឺ​កង្វះ​អង់ហ្ស៊ីម ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​​តម​អាហារ​មួយ​ចំនួន ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា ពពួក​សណ្ដែក​ជាដើម។ ជា​ពិសេស​នោះ ក្នុង​ចំណោម​គ្រួសារ​សណ្ដែក​ទាំង​អស់ ម៉ាក់​ប៉ា​គួរ​ចៀស​វាង​សណ្ដែក ហ្វាវ៉ា (Fava bean) ព្រោះ​សណ្ដែក​នេះ ត្រូវ​បាន​គេ​បង្ហាញ​ថា បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង ចំពោះ​អ្នក​ដែល​មាន​ជំងឺ G6PD។ មុន​ពេល​បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង អា​អូន​កើត​ជំងឺ G6PD ដែល​បាន​ញ៉ាំ​សណ្ដែក​ហ្វាវ៉ា​នេះ អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដូច​ជា៖ ឈឺ​ក្បាល វិល​មុខ ចង្អោរ ក្អួត​ជាដើម។ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន នៅទីនេះ លោក​បន្ថែម​ថា បើ​កូន​មាន​​ជំងឺ G6PD​នេះ ហើយ​ម៉ាក់​ប៉ា​មិន​ចេះ​ថែ​កូន បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ពេទ្យ​ហាម​ឃាត់ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កោសិកា​គ្រាប់​ឈាម​ក្រហម ខូច​គ្រាប់​ឈាម​ក្រហម ឬ​បែក​គ្រាប់​ឈាម​ក្រហម​របស់​ក្មេង ធ្វើ​ឲ្យ​កុមារ​នោះ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេក​ស្លាំង​មួយ​ទៀត ហើយ​ការ​លូត​លាស់​របស់​ក្មេង​ក៏​មិន​បាន​ល្អ​ដែរ។ មធ្យោបាយ​​​​ល្អ​បំផុត​ក្នុង​ការ​ថែ​ទាំ​កុមារ​ដែល​មាន​ជំងឺ G6PD នេះ គឺ​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​រោគ​សញ្ញា​រើ​ឡើង​ទើប​ជា​ការ​ល្អ ហើយ​ក្នុង​ករណី​កូន​មិន​ស្រួល​ខ្លាំង​ត្រូវ​យក​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ភ្លាម។


ជំងឺឆ្លង

ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

ដ្បិតតែ​ក្នុង​ខែ​ភ្លៀង​អាកាសធាតុ​ត្រជាក់​ក៏​ពិត​មែន ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​ទឹក​ដក់ អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​បាន ពិសេស​ងាយ​ឆ្លង​ទៅ​កូន​តូចៗ ព្រោះ​អា​អូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្ចី​នៅ​ឡើយ។ តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ពេល​អាកាស​ធាតុ​មាន​ភ្លៀង​ធ្លាក់ ក្មេង​តូច​ៗ​ភាគ​ច្រើន​តែង​ប្រឈម​នឹង​កើត​ជំងឺ​រដូវភ្លៀង​ដូចជា៖ ១. ជំងឺ​គ្រុន​ចាញ់ – គ្រុនចាញ់​បង្ក​ឡើង​ដោយ​មូស​ដែក​គោល​ញី​ខាំ​ពី​មនុស្ស​ឈឺ រួច​បន្ត​ទៅ​ខាំ​មនុស្ស​ជា។ មូស​ដែក​គោល​ញី​ភាគច្រើន​រស់នៅ​តំបន់​ព្រៃ​ភ្នំ។ រោគ​សញ្ញា​​ជំងឺ​គ្រុនចាញ់​មាន គ្រុន រងា​ញាក់ បែកញើស ក្អួត​ចង្អោរ ដំណាក់កាល​ធ្ងន់ធ្ងរ អាច​វង្វេង​វង្វាន់ ឬ​សន្លប់។ ២. ជំងឺ​គ្រុន​ឈាម – គ្រុនឈាម​កើត​ឡើង​លើ​មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់។ ភ្នាក់ងារ​ចម្លង​ជំងឺ​​រដូវ​ភ្លៀង​នេះ​គឺ​មូស​ខ្លា​ញី ដែល​ខាំ​នៅ​ពេល​ថ្ងៃ។ រោគសញ្ញា​ជំងឺ​គ្រុន​ឈាម​មាន​ក្ដៅខ្លួន ឈឺក្បាល ឈឺ​សន្លាក់ ឈឺ​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ល្ហិតល្ហៃ ចេញ​កន្ទួល​ក្រហម​លើ​ស្បែក ក្អួត រាក ក្អក ។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ជំងឺ​អាច​ឈឺពោះ​ខ្លាំង ចេញ​ជាំ​កន្ទួល​លើ​ស្បែក ក្អួត ឬ​បត់​ជើង​ធំ​មាន​ឈាម ឈាម​ច្រមុះ និង​ប្រកាច់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៣. ជំងឺ​គ្រុន​ឈីក – ដូចគ្នា​នឹង​ជំងឺ​គ្រុនឈាម​ដែរ គ្រុន​ឈីក​កើត​លើ​មនុស្ស​គ្រប់​វ័យ […]


បញ្ហាការលូតលាស់

ក្មេងលូតលាស់មិនល្អ មិនសូវឆ្លាត អាចមកពីមូលហេតុទាំងនេះ

ក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាគ្រប់រូបតែងតែប្រាថ្នាចង់ឲ្យកូនលូតលាស់ ធំធាត់ឡើងប្រកបដោយសុខភាពល្អ ចរិតឫកពាថ្លៃថ្នូរ និងប្រាជ្ញាឆ្លាតវៃ។ ប៉ុន្តែ អ្វីដែលម៉ាក់ប៉ាប្រាថ្នាអាចនឹងពិបាកទទួលបាន ព្រោះបើថ្លោះធ្លោយបន្តិច ក្មេងលូតលាស់មិនល្អ បញ្ញាក៏មិនវាងវៃ ពិសេសបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់លើមូលហេតុ ៣ យ៉ាងធំៗ ខាងក្រោមនេះពេលចិញ្ចឹមកូន។ ១. ក្រពះពោះវៀនដំណើរការមិនល្អ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារពីប្រទេសកូរ៉េ និងបារាំង បានឲ្យដឹងថា ប្រសិនបើក្រពះ-ពោះវៀនក្មេងល្អ ធ្វើឲ្យការស្រូបយកពពួកសារធាតុមួយចំនួនដែលគេនិយមហៅថា micro-nutrient ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេងបានល្អ ជាហេតុបណ្ដាលឲ្យក្មេងលូតលាស់ខួរក្បាលបានប្រក្រតី។ នេះមានន័យថា បើសុខភាពក្រពះពោះវៀនអាអូនមិនល្អ ស្រូបយកសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ការអភិវឌ្ឍន៍ខួរក្បាលក៏មានភាពយឺតយាវតាមនឹងដែរ។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ២. ប្រព័ន្ធការពាររាងកាយខ្សោយ ងាកឈឺៗ បើអាអូនមានប្រព័ន្ធរាងកាយខ្សោយ មានន័យថា កូនងាយនឹងរងផលប៉ះពាល់ពីជំងឺផ្សេងៗ ពិសេសជំងឺកាចសាហាវអាចវាយលុកចូលទៅបង្កគ្រោះថ្នាក់ដល់សុខភាពអាអូន។ បន្ថែមពីលើនេះ ពេលកូនឈឺ ឬមិនស្រួលខ្លួន ម៉ាក់ប៉ាច្បាស់ជាពិបាកផ្ដល់ចំណីអាហារឲ្យកូន ជាហេតុបណ្ដាលឲ្យអាអូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ សម្រាប់រាងកាយ និងអភិវឌ្ឍន៍ខួរក្បាលកូនបានល្អ។ ៣. ខ្វះអាហារូបត្ថម្ភ ដើម្បីលូតលាស់បានល្អ ទាំងរាងកាយ និងប្រាជ្ញា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកូនឲ្យមានសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ យោងតាមខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការដៃគូបានឲ្យដឹងថា ក្មេងតូចៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាចទទួលរងគ្រោះថ្នាក់ច្រើនក្នុងរយៈពេលខ្លី និងរយៈពេលវែងដូចជា៖ ផលប៉ះពាល់រយៈពេលខ្លី • ខ្សោយសតិបញ្ញា និងរៀនមិនពូកែ • មានជំងឺ ផលប៉ះពាល់រយៈពេលវែង • […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនពិបាកបន្ទោបង់ខ្លាំង ហើយលាមករឹងមានឈាម ជាសញ្ញាគ្រោះថ្នាក់

ការដែលកូនពិបាកបន្ទោបង់យូរៗម្តង គ្មានបញ្ហាចោទនោះទេ តែបើអាអូនមានបញ្ហាពិបាកជុះញឹកញាប់ ហើយលាមកថែមទាំងរឹង ដែលយើងចំណាំហៅថា ទល់លាមក ឬក្តៀននោះ និងមានលាយឈាមទៀត អាចជាសញ្ញាគ្រោះថ្នាក់។ តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ កាលណាក្មេងជុះតិចជាង ឬស្មើ២ដង/សប្តាហ៍ ឬលាមកកូនជុះមានទំហំខុសធម្មតា និងរឹងខុសធម្មតា មានន័យថា កូនមានជំងឺទល់លាមក។ ចំពោះមូលហេតុនាំឲ្យក្មេងទល់លាមក លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា មិនមែនមកពីកត្តាចំណីអាហារដែលមិនសូវសម្បូរជាតិសរសៃមួយមុខទេ គឺមានកត្តារួមផ្សំផ្សេងទៀត ដូចជាក្មេងមានជំងឺពាក់ព័ន្ធនឹងក្រពះពោះវៀន ក្មេងមិនសូវមានសកម្មភាពរាងកាយជាដើម។ ចំណែកមូលហេតុដែលក្មេងៗជុះមកលាមកក្ដៀនជាប់ជាមួយឈាម ដោយសារអាអូន រហែកទ្វារលាមក គឺជាការរហែក ឬដាច់ស្រទាប់ Mucus នៅក្នុងរន្ធគូទ។ ពេលស្រទាប់នេះដាច់នឹងធ្វើឲ្យមានការឈឺចាប់ និងហូរឈាមមកតាមទ្វារលាមក។ នេះបើតាមការឲ្យដឹងពីប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូនចុចទីនេះ លោកវេជ្ជបណ្ឌិតថា អូនតូចៗដែលមានបញ្ហានេះឈឺចាប់ខ្លាំងពេលបន្ទោបង់ ដែលអាចនៅឈឺរាប់ម៉ោងក្រោយបន្ទោបង់រួច ដោយសារលាមកធំ ឬរឹងខ្លាំង ហើយត្រូវប្រឹងបន្ទោបង់ខ្លាំងពេក។ ម៉ាក់ប៉ាដែលមានកូនជួបបញ្ហានេះ មិនត្រូវបណ្តែតបណ្តោយទុកយូរនោះទេ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យរកមូលហេតុឲ្យច្បាស់ ព្រោះករណីធ្ងន់ធ្ងរខ្លះ អាចមកពីបញ្ហាហូរឈាមក្នុងពោះវៀនរបស់ទារក ឬកុមារ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ