សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាប្រព័ន្ធរំលាយអាហារ

ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ

ដើម្បីលូតលាស់បានពេញលេញគ្រប់ផ្នែក ក្មេងតូចៗត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់បំពេញតម្រូវការរបស់រាងកាយ។ ថ្មីៗនេះដែរ SYNBIOTICS ត្រូវបានគេណែនាំថាជារូបមន្តថ្មីនៃអាហារូបត្ថម្ភសម្រាប់ក្មេង ដែលម៉ាក់ប៉ាគួរបន្ថែមទៅក្នុងរបបអាហារប្រចាំរបស់កូន។ អ្វីទៅជា SYNBIOTICS? រូបមន្ត SYNBIOTICS ជាការសំយោគរវាង បាក់តេរីល្អៗ (Probiotic) ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ (Prebiotics) ចូលទៅក្នុងផលិតផលតែមួយ ងាយស្រួលដល់ម៉ាក់ប៉ា មិនសូវមានពេលវេលាជ្រើសរើសអាហារច្រើនមុខ ដើម្បីកូនទទួលបានបាក់តេរីល្អៗច្រើនក្នុងពោះវៀន ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្អាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។ ហេតុផលសំខាន់ក្មេងតូចត្រូវការ SYNBIOTICS ១. ជួយខួរក្បាលលូតលាស់ល្អ កាលណាដែលកូនទទួលបានអាហារូបត្ថម្ភល្អដូចជា SYNBIOTICS អាចជួយជំរុញដល់Gut-Brain Axis ដែលជាការតភ្ជាប់រាងកាយ និងគីមីរវាងពោះវៀន និងខួរក្បាល ពោលគឺជាបណ្ដាញនៃសរសៃប្រសាទរាប់លានដែលបញ្ជូនព័ត៌មានទៅខួរក្បាល។ សារធាតុគីមីដែលគេហៅថាប្រព័ន្ធបញ្ជូនសរសៃប្រសាទដូចជាសេរ៉ូតូនីន និង GABA (គ្រប់គ្រងអារម្មណ៍នៃការភ័យខ្លាច និងការថប់បារម្ភ) ត្រូវបានបញ្ជូនទៅមកពីខួរក្បាល ដែលភាគច្រើនផលិតនៅក្នុងពោះវៀន។ បាក់តេរីល្អ ឬ ប្រ៉ូបាយអូទិកល្អៗនៅក្នុងពោះវៀនរួមចំណែកដល់ផលិតភាពសារធាតុគីមី និងព័ត៌មានផ្ដល់សញ្ញាសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយល្អដល់កូនយើង។ ២. មិនងាយឈឺ SYNBIOTICS ជួយពង្រឹងប្រព័ន្ធការពាររាងកាយកូនយើងដោយបង្កើនបាក់តេរីល្អៗច្រើនក្នុងក្រពះពោះវៀន ដើម្បីប្រឆាំងនឹងបាក់តេរីអាក្រក់ បង្កជាជំងឺដល់កូនបាន។ ៧០% នៃប្រព័ន្ធការពាររាងកាយយើងស្ថិតនៅក្នុងពោះវៀន មានន័យថា បើកូនមានក្រពះពោះវៀនមិនល្អនឹងបណ្ដាលឲ្យងាយឈឺជាមិនខាន។ ៣. មិនទល់លាមក ឬរាករូស តាមពិតទៅ ក្នុងក្រពះពោះវៀនកូនមានបាក់តេរីល្អច្រើនរួចទៅហើយ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនចេះពីរបៀបផ្ដល់អាហារល្អទៅចិញ្ចឹមពពួកបាក់តេរីល្អៗនោះទេ កូនអាចនឹងងាយជួបបញ្ហាទល់លាមក រាករូស ឬមានប្រព័ន្ធរំលាយអាហារមិនល្អ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បង្កើន​ភាព​ស៊ាំ​​​​ដល់​កុមារ​បែប​ធម្មជាតិ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​ស៊ាំ​ជា​សមត្ថភាព​ធម្មជាតិ​នៃ​រាងកាយ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ក៏​ដូចជា​ជំងឺ​ផ្សេង​ៗ​។ ពិត​ណាស់​ រាងកាយ​យើង​ទទួល​បាន​សមត្ថភាព​​នេះ​​ពី​​បណ្ដាញ​សាំញ៉ាំ នៃ​សរីរាង្គ​ កោសិកា​ និង​ប្រូតេអ៊ីន​ដែល​ហៅ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​ទទួល​អារម្មណ៍​ និង​អាច​​វាយ​ប្រហារ​​ពពួក​បាក់តេរី និង​មេរោគ​។ ដោយ​សារ​តែ​ការអភិវឌ្ឍ​​ភាព​ស៊ាំ​បន្ត​ក្នុង​វ័យ​កុមារ ការ​បង្កើន​ភាព​ស៊ាំ​កុមារ អាច​ជួយ​ឲ្យ​ក្មេង​​មាន​សុខភាព​រឹងមាំ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ តិចនិក​បង្កើន​ភាព​ស៊ាំ​របស់​កុមារ​ ១. ឲ្យ​កូន​ញ៉ាំ​អាហារ​តុល្យភាព​ ពិត​ណាស់​ កុមារ​​ចាំបាច់​ញ៉ាំ​អាហារ​សំខាន់​ៗ​ចំនួន ​៣​ពេល​ និង​យ៉ាង​ហោច​ណាស់​អាហារ​សម្រន់​​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ អាហារ​ទាំង​នេះ​ គប្បី​រួម​បញ្ចូល​ក្រុម​អាហារ​ផ្សេង​ៗ​ ដូចជា​៖ ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ​ និង​វីតាមីន​C បន្លែ​ស្លឹក​បៃតង​ គ្រាប់​ធញ្ញជាតិ គ្រាប់​ផ្លែឈើ និង​ផ្លែឈើ​ក្រៀម​ សាច់​គ្មាន​ខ្លាញ់​ និង​ពពួក​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ២. ជៀសវាង​អាហារ​កែច្នៃ​ខ្ពស់ អាហារ​កែ​ច្នៃ​ខ្ពស់​មាន​ជាតិ​ស្ករ​ សូដ្យូម​ កាបូអ៊ីដ្រាត​ចម្រាញ់​ និង​សារធាតុ​បន្ថែម​មួយ​ចំនួន​​ទៀត ដែល​រំខាន​ដល់​Microflora​ពោះវៀន​ ​បង្ក​ជា​ការ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ ព្រម​ទាំង​រារាំង​​ភាព​ស៊ាំ​។ នៅ​ពេល​ដែល​កូន​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន​ជ្រុល​ វា​ក៏​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។ ​​៣. សកម្ម​ពេញ​មួយ​ថ្ងៃ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា កូន​តូច​ៗ​ និង​ក្មេង​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី​៦ ទៅ​១៧​ឆ្នាំ គប្បី​បញ្ចេញ​សកម្មភាព​ពី​មធ្យម​ទៅ​ខ្លាំង​ក្លា​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​​គ្រុន​ផ្ដាសាយ និង​គ្រុន​ក្ដៅ។ មិន​តែ​ប៉ុណ្ណោះ​ លំហាត់​ប្រាណ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អតិសុខុម​ប្រាណ​ និង​កោសិកា​ឈាម​ស ដែល​បណ្ដាល​ឲ្យ​មាន​ចរាចរ​នៅ​ក្នុង​ប្រព័ន្ធ​ និង​រក​ឃើញ​ជំងឺ​បាន​ទាន់​ពេលវេលា។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​នៅ​អាយុ​ចន្លោះ​ពី​៣ ទៅ ៥​ឆ្នាំ​គប្បី​គេង​ឲ្យ​បាន​១០​ ទៅ​១៣​ម៉ោង​។ […]


ជំងឺស្បែក

ក្មេង​កើត​ឫស​ អាច​មក​ពី​​មូលហេតុ​​ទាំង​នេះ​ បង្ការ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឫស​ជា​​​ការ​លូតលាស់​នៃ​​ស្បែក ដែល​បង្ក​ឡើង​ដោយ​វីរុស​ ហើយ​ជា​ទូទៅ​ វា​កើត​លើ​កុមារ​។ ឫស​​ភាគច្រើន​កើត​នៅ​លើ​ដៃ​ ជើង និង​ពេល​ខ្លះ​​កើត​នៅ​លើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​។ ឫស​មាន​ច្រើន​ប្រភេទ​ ដែល​មាន​ពណ៌​ដូច​​ទៅ​នឹង​ស្បែក​របស់​យើង ប៉ុន្តែ​ឫស​ខ្លះ​ទៀត​ក៏​អាច​មាន​ពណ៌​ខ្មៅ។ ផ្ទៃ​នៃ​ឫស​អាច​មាន​សភាព​រលោង​ ឬ​គ្រើម​។ ​ឫស​បណ្ដាល​មក​ពី​វីរុស​HPV ដែល​ធ្វើ​ឲ្យ​ស្រទាប់​ខាង​លើ​នៃ​ស្បែក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ និង​អាច​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ ឫស​​កើត​លើ​កុមារ​ឆ្លង​តាម​រយៈ​អ្វី​? រាលដាល​លើ​រាងកាយ​របស់​ក្មេង​ និង​នៅ​ពេល​ដែល​​ក្មេង​ប៉ះ​ឫស​នោះ​ ហើយ​យក​ដៃ​ទៅ​ប៉ះ​កន្លែង​ផ្សេង​ទៀត​នៃ​រាងកាយ។ ប៉ះពាល់​នឹង​ក្មេង​ដទៃ​ទៀត​ដែល​កើត​ឫស​។ បញ្ហា​ឫស​តែងតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​រយៈពេល​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ ប្រសិនបើ​​ឫស​របស់​កូន​បង្ក​ជា​ការ​ឈឺចាប់ រាលដាល​ ឬ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​អៀនខ្មាស ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​។ រោគសញ្ញា​ ឫស​មាន​​ទំហំ​ និង​រូបរាង​ផ្សេង​ៗ​គ្នា​ ដែល​រួម​មាន​៖ រលោង​​ តូច ឬ​គ្រើម​ ហើយ​ធំ​ ពណ៌​ដូច​ស្បែក​ ឬ​ខ្មៅ​​​ កើត​ឡើង​នៅ​លើ​រាងកាយ​ ប៉ុន្តែ​ភាគ​ច្រើន​តែងតែ​កើត​លើ​ដៃ ម្រាម​ជើង មុខ​​ និង​ជុំវិញ​ជង្គង់​។ សរសៃ​ឈាម​​តូច​ៗ​ដុះ​​នៅ​ចំ​កណ្ដាល​ឫស​ ​អាច​មើល​ទៅ​ដូចជា​ចំណុច​ខ្មៅ​។ ថ្វី​ត្បិត​តែ​ឫស​មិន​បង្ក​ជា​ការ​ឈឺចាប់​ ប៉ុន្តែ​បើ​វា​កើត​នៅ​លើ​បាត​ដៃ ឬ​បាត​ជើង​​​ដែល​ជា​កន្លែង​​ដាក់​សម្ពាធ​ វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​​ឈឺចាប់​​ផង​ដែរ​។ ​ ​​​​ការ​ព្យាបាល​ ប្រសិនបើ​ឫស​មាន​ស្ថានភាព​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើ​ការ​ព្យាបាល​។ កូន​កើត​ឫស​ច្រើន ឫស​កើត​ឡើង​វិញ បន្ទាប់​ពី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា ការ​បង្ការ​ ទោះ​បី​ជា​យើង​មិន​អាច​ការពារ​ការ​កើត​ឫស​បាន​ទាំង​ស្រុង​យ៉ាង​ណា​ក្ដី ​ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​ឲ្យ​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​ ជៀសវាង​ប៉ះពាល់​ ឬ​កេះ​ឫស​នៅ​លើ​ស្បែក​ខ្លួន​ឯង ឬ​ស្បែក​របស់​អ្នក​ដទៃ​ លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ប្រសិនបើ​ប៉ះពាល់​ឫស​ ពាក់​ស្បែក​ជើង​ផ្ទាត់​នៅ​អាង​ហែល​ទឹក​ និង​​បន្ទប់​ទឹក​ ជា​ពិសេស​ប្រសិនបើ​​កូន​មាន​រលាត់​ស្បែក​ ទុក​ឲ្យ​ឫស​ស្ងួត​ល្អ ជៀសវាង​មាន​សំណើម​ ដែល​អាច​បង្ក​ជា​ការ​រីក​រាលដាល​ ​បិទ​ឫស​ដោយ​ប្រើ​បង់​រុំ​​របួស​ ​ជៀសវាង​ប្រើ​​ប្រដាប់​រូស​ក្រចក​ដើម្បី​កម្ចាត់​ឫស ​ជៀសវាង​​ឲ្យ​កូន​ខាំ​ក្រចក​ ដែល​អាច​ធ្វើ​ឲ្យ​ឫស​រាលដាល​ពី​ក្រចក​មួយ​ទៅ​ក្រចក​មួយ​ទៀត​ ជៀសវាង​ប្រើប្រាស់​​ប្រដាប់​កោរ​ពុក​មាត់​ ឬ​កន្សែង​រួម​គ្នា​​។


កង្វះអាហារូបត្ថម្ភ

ខ្វះជាតិដែកកូនលូតលាស់មិនល្អទេ ៣ ចំណុចបង្ការបញ្ហាខ្វះជាតិដែកលើក្មេង

ខ្វះ​ជាតិ​ដែក​លើ​ក្មេង អាច​ជា​បញ្ហា​មួយ​បង្អាក់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​កូនៗ បូក​រួម​ទាំង​ប្រព័ន្ធ​ភាព​ស៊ាំ​អាច​មិន​រឹង​មាំ​ថែម​ទៀត។ ក្នុង​អត្ថបទ​នេះ “Hello Krupet” នឹង​ណែនាំ​ពី​តិចនិក​បង្ការ​កូន​ៗ​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក ដែល​ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដើម្បី​សុខភាព​កូន។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ តិចនិក​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​ទារក –ទារក៖ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ពេល​អាអូន​អាយុបាន​បួន​ខែ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​គួរ​ផ្ដល់​​អាហារ​បំប៉ន​ជាតិ​ដែក​ដល់​កូន​ឬ​យ៉ាងណា​។ ការ​ផ្ដល់​ជាតិ​ដែក​ដល់​កូន​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​គួរ​ធ្វើ​រហូត​ដល់​កូន​អាច​​ញ៉ាំ​អាហារ​រឹង​ដែល​មាន​ជាតិ​ដែក​បាន បើ​សិន​ជាមានការ​ណែនាំពី​គ្រូពេទ្យ​។ ប្រសិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ លាយ​នឹង​បៅ​ម្សៅ​ទឹក​ដោះ​គោដែលបន្ថែមជាតិ​ដែក​ស្រាប់ យើង​មិន​ចាំ​បាច់​បន្ថែម​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិដែកដល់កូនទេ។ -ទារក​មិន​គ្រប់​ខែ៖ ចាប់​ផ្ដើម​ផ្ដល់​ថ្នាំ​បំប៉ន​ជាតិ​ដែក​ដល់​កូន​ចាប់​ពី​អាយុ ២សប្ដាហ៍ រហូត​ដល់​អាយុ ១​ឆ្នាំ។ ប្រសិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ លាយ​ម្សៅ​ទឹក​ដោះ​គោដែលបន្ថែមជាតិ​ដែក​ស្រាប់ យើង​មិន​ចាំ​បាច់​បន្ថែម​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិដែកដល់កូនទេ​។ តិចនិក​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​ក្មេង ផ្ដល់​អាហារ​សម្បូរ​ជាតិ​ដែក៖ នៅ​ពេល​យើង​ចាប់​ផ្ដើម​ផ្ដល់​អាហារ​សម្រន់​ដល់​កូន​នៅ​អាយុ​ ៦ខែឡើង​ គួរ​ជ្រើស​រើស​អាហារ​ដែល​មាន​ជាតិ​ដែក​ច្រើន​ដូចជា​សាច់​កិន ឬ​សណ្ដែក​កិន​ជាដើម។ ចំពោះ​ក្មេង​រាង​ធំ​បន្តិច​អាច​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ដូចជា សាច់​ក្រហម មាន់ ត្រី សណ្ដែក និង​ស្ពៃ​ពួយ​ឡេង។ កុំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន៖ ចាប់​ពី​អាយុ ១-៥ឆ្នាំ គួរ​ទប់​ស្កាត់​កូន​កុំ​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​លើស​ពី ៧១០មិល្លីលីត្រ/ថ្ងៃ។ ពង្រឹង​ការ​ស្រូប​យក​ជីជាតិ៖ វីតាមីន C ជួយ​ជំរុញ​ការ​ស្រូប​យក​ជាតិ​ដែក​ក្នុង​របប​អាហារ។ យើង​អាច​ជួយ​កូន​ស្រូប​យក​ជាតិ​ដែក​ដោយ​ផ្ដល់​អាហារ​សម្បូរ​វីតាមីន C ដូចជា ក្រូច ស្ត្របឺរី ប៉េងប៉ោះ និង​បន្លែ​ពណ៌​បៃតង​ចាស់។


ជំងឺផ្លូវដង្ហើម

ប៉ាម៉ាក់ប្រយ័ត្ន!ជំងឺរលាកទងសួត អាច​ច្រឡំជំងឺផ្ដាសាយ​នៅដំណាក់កាលដំបូងៗ

ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​ និង​ស្ទះ​បំពង់​ផ្លូវ​ខ្យល់​តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ យោង​តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា  ពេល​កូន​កើត​ជំងឺ​រលាក​ទង​សួត អាច​នឹង​មាន​ស្លេស្ម​ពេញ​សួត​កូន ដែល​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ចំពោះ​ម៉ាក់​ប៉ា​គ្រប់​រូប។ ទាក់​ទង​នឹង​ជំងឺ​រលាក​ទង​សួត​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹងដែរ​​ថា អាការៈ​ដំបូង​នៃ​ជំងឺ​រលាក​ទង​សួត​លើ​កុមារ​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែរ ពោល​គឺ​អា​អូន​អាច​ក្អក ហៀរ​សម្បោរ ក្ដៅ​ខ្លួន​តិច​តួច ដែល​ជាហេតុ​បណ្ដាល​ឲ្យ​គ្រូពេទ្យ​មិន​ទាន់​អាច​បែងចែក​បាន​ភ្លាមៗ​ថា​ជា​ជំងឺ​រលាក​ទង​សួត ឬ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា ពេល​ដែល​កូន​ឈឺ​ដំបូងៗ។ [embed-health-tool-vaccination-tool] លោក​ស្រី​បន្ត​ថា ក្រោយ​អា​អូន​ឈឺ​ជំងឺ​រលាក​ទង​សួត​បាន ២-៣ថ្ងៃ កូន​នឹង​មាន​អាការៈ​ហត់ និង​ក្អក​កាន់​តែ​ខ្លាំង ហើយ​សព្វ​ថ្ងៃ​សម្បូរ​ក្មេង​ៗ​កើត​ជំងឺ​នេះ​ណាស់។ ពេល​ខ្លះ រលាក​ទង​សួត​កម្រិត​ស្រាល​មាន​អាការៈ​ហត់​តិច​តួច​តែ​ក្មេង​ក្អក​ខ្លាំង មាន​ស្លេស្ម​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មិន​ដឹង​ថា​កូន​ហត់​ទេ។ “ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​​ធ្វើ​ដោយ​គ្រូពេទ្យ​តាម​រយៈ​ការ​សួរ​ប្រវត្តិ​អ្នក​ជំងឺ និង​ស្ដាប់​សួត។ ជួន​កាល ពេល​ម៉ាក់​ប៉ា​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​តែ​ម្ដង​មិន​ទាន់​អាច​ពិនិត្យ​ដឹង​បាន​ភ្លាម​ទេ។” នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី វេជ្ជបណ្ឌិត​បម្រើ​ការ​នៅ​គ្លីនិក MommyDoctor រូប​នេះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ពេល​កូន​កើត​ជំងឺ​រលាក​ទង​សួត អា​អូន​ពិបាក​ក្នុង​ខ្លួន និង​ពិបាក​ដក​ដង្ហើម​ណាស់ ហេតុ​នេះ​ម៉ាក់​ប៉ា​គួរ​ចេះ​តិចនិក​ការពារ​កូន​ពី​ជំងឺ​នេះ​រួម​មាន៖ លាង​សម្អាត​ដៃ​ម៉ាក់ៗ និង​កូន​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់ ជូត​សម្អាត​របស់​របរ​កូន​លេង​ជា​ប្រចាំ (ចៀស​វាង​អា​អូន​យក​ទៅ​ដាក់​ក្នុង​មាត់ ឆ្លង​មេរោគ​ផ្ទុក​លើ​ប្រដាប់​លេង) ឲ្យ​កូន​នៅ​ក្នុង​ផ្ទះ​រហូត​ទាល់​អា​អូន​ជា​សះ​ស្បើយ សឹម​ឲ្យ​ចេញ​លេង​ក្រៅ កុំ​ឲ្យ​អ្នក​ឈឺ​ផ្ដាសាយ​នៅ​ក្បែរ​កូន​តូច (ពិសេស​ទារក​ទើប​កើត) […]


បញ្ហាការលូតលាស់

មូលហេតុមួយចំនួន​នេះ អាចធ្វើ​ឲ្យ​កូនលូតលាស់យឺត

ក្មេងលូតលាស់យឺតសំដៅលើក្មេងដែលមានល្បឿនលូតលាស់យឺតជាងក្មេងដែលមានអាយុ ភេទ និងជាតិសាសន៍ដូចគ្នា។ ហេតុអ្វីបានជាក្មេងខ្លះលូតលាស់យឺត? ក្មេងលូតលាស់យឺតអាចបណ្តាលមកពីមូលហេតុជាច្រើន៖ ១. កត្តាតំណពូជ ប៉ាម៉ាក់ ឬតាយាយរបស់អូនតូចមានមាឌតូច ឬកម្ពស់ទាប។ ២. កង្វះអាហារូបត្ថម្ភ កង្វះអាហារូបត្ថម្ភ និង​វិបត្តិចំណង់អាហារ គឺជាមូលហេតុទូទៅនៃការលូតលាស់​យឺត។ ៣. ការប្រើថ្នាំមួយចំនួន ថ្នាំព្យាបាលជំងឺពិបាកផ្ចង់អារម្មណ៍ និងស្រៃ្ពស្តេរ៉ូអ៊ីត​សម្រាប់ជំងឺហឺត​ក៏ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការ​លូតលាស់របស់​កុមារដែរ។ ៤. ភាពតានតឹងផ្លូវចិត្ត វេជ្ជបណ្ឌិត Patel បានលើកឡើងថា “កុមារដែលឆ្លងកាត់សង្គ្រាម គ្រោះទុរ្ភិក្ស ជួបអំពើហិង្សា ឬ​រស់នៅ​ក្នុងបរិយាកាស​ដែលមិនមានការបីបាច់ថែ​រក្សា​ត្រឹមត្រូវ​អាចជួបប្រទះភាព​តានតឹងផ្លូវចិត្ត​ដែល​រារាំងពួកគេមិន​ឱ្យ​លូតលាស់បានល្អ”។ ៥. ជំងឺប្រព័ន្ធអង់ដូគ្រីន កង្វះអ័រម៉ូនលូតលាស់ ខ្សោយក្រពេញទីរ៉ូអ៊ីត និងភាពក្រពេញវ័យក៏ប៉ះពាល់​ដល់ការលូតលាស់​កុមារ​ដែរ។ ៦. ជំងឺរុំារ៉ៃ ជំងឺ​រ៉ាំរ៉ៃដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺហឺត ជំងឺឆ្អឹង ជំងឺ Celiac (ជាជំងឺប្រតិកម្មនឹងការញុំាជាតិ gluten ដែលជាប្រូតេអ៊ីននៅក្នុងពពួកស្រូវសាលី) ជំងឺបេះដូង ជំងឺរលាកពោះវៀនធំ និងជំងឺតម្រងនោមជាដើម សុទ្ធតែអាចប៉ះពាល់​ដល់​ការលូត​លាស់​របស់​ក្មេង​។ ៧. ជំងឺទាក់ទងនឹងហ្សែន ជំងឺ Achondroplasia៖ បណ្តាលឱ្យមានការលូតលាស់ឆ្អឹងខ្ចីមិនធម្មតា​ដែលបណ្តាលឱ្យតឿ ជំងឺខ្យោយបញ្ញាពីកំណើត ជំងឺ Noonan៖  ជាជំងឺដែលរារាំងការលូតលាស់ផ្នែកខ្លះនៃរាងកាយ ជំងឺ Russell-Silver៖ ជំងឺដែលបណ្តាលឱ្យកើតមិនគ្រប់គីឡូ និងមិនអាចលូតលាស់បានល្អ ជំងឺ Turner៖ បញ្ហាក្រូម៉ូសូមដែលប៉ះពាល់តែលើ​ក្មេងស្រី កុមារដែលមានការលូតលាស់យឺតអាចត្រូវធ្វើរោគវិនិច្ឆ័យដោយ៖ ការពិនិត្យរាងកាយ៖ ការថ្លឹងទម្ងន់ និងវាស់កម្ពស់របស់កូនធៀបនឹងតារាងកំណើនកុមារ។ ប្រសិនបើអូនតូចមានទម្ងន់តិចជាង និងមាន​កម្ពស់ទាបជាងតារាងកំណើនកុមារ អូនតូចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការលូតលាស់យឺត។ ការធ្វើតេស្តឆ្អឹង៖ គ្រូពេទ្យអាចធ្វើតេស្តឆ្អឹងដោយ​ថតកាំរស្មី X លើដៃ និងកដៃឆ្វេងអូនតូច។ ការធ្វើតេស្តនេះអាចបង្ហាញពីភាពលូតលាស់ឆ្អឹងរបស់អូនតូច។ ការធ្វើតេស្តឈាម៖ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​ទារក មាន​លក្ខណៈ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ញាក់​គ្រាប់​ភ្នែក​ (Nystagmus) ​ជា​ជំងឺ​ដែល​ភ្នែក​ធ្វើ​ចលនា​ដដែល​ៗ មិន​អាច​គ្រប់គ្រង​បាន​ និង​កន្ត្រាក់​ចុះ​ឡើង​។ ពិត​ណាស់​ ជា​ធម្មតា​ ទារក​ធ្វើ​ចលនា​ភ្នែក​ដើម្បី​តាម​មើល​​ប្រដាប់​ប្រដា​​ក្មេង​លេង ឬ​មនុស្ស​ជុំវិញ។ ប៉ុន្តែ សម្រាប់​ទារក​​ដែល​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ ​មាន​ចលនា​ភ្នែក​ញឹកញាប់​ និង​ដដែល​ៗ​។ ជំងឺ​​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ចន្លោះ​ពេល​ដែល​កូន​អាយុ​៦​សប្ដាហ៍ និង​៦​ខែ ហើយ​វា​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​​ការ​ធ្លាក់​ចុះ​នៃ​គំហើញ របស់​អា​អូន​ផង​ដែរ​។​ រោគសញ្ញា​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​​ទារក​មាន​អ្វី​ខ្លះ​? រោគសញ្ញា​ចម្បង​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ គឺ​ចលនា​ភ្នែក​ញាក់​ៗ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​​កម្លាំង និង​ភាព​ញឹកញាប់​នៃ​ចលនា​ភ្នែក​ទាំង​នេះ មាន​ការ​ប្រែប្រួល​​អាស្រ័យ​លើ​​ទារក​ម្នាក់​ៗ។ ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​អាច​កើត​ឡើង​លើ​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ រួម​មាន​៖ មាន​រំញោច​​នឹង​ពន្លឺ​ ពិបាក​​ក្នុង​ការ​តាមមើល​វត្ថុ​អ្វី​មួយ ចូរ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​​​ខាង​ភ្នែក​កុមារ​ ប្រសិនបើ​អា​អូន​​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​។ រោគសញ្ញា​មួយ​ចំនួន​ទៀត​ ដូចជា​ព្រិល​ភ្នែក​ ពិបាក​ក្នុង​ការ​មើល​នៅ​ពេល​យប់​  ​វិល​មុខ និង​វិបត្តិ​លំនឹង អាច​កើត​ឡើង​​នៅ​ពេល​ដែល​​កូន​ដល់​វ័យ​ចូល​រៀន​។​​​​​ មូលហេតុ​បង្ក​​ និង​​កត្តា​ហានិភ័យ​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក បញ្ហា​សរសៃ​ប្រសាទ​ពី​កំណើត​ ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ដែល​កើត​ចំពោះ​កុមារ​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖ ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​  ផឿក ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ បញ្ហា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​ រលាក​ត្រចៀក​ផ្នែក​ខាង​ក្នុង​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ បន្ថែម​ពី​នេះ​ វិបត្តិ​​លំនឹង​ក្នុង​ត្រចៀក​ ក៏​អាច​ធ្វើ​ឲ្យ​​ទារក​កើត​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នេះ​ដែរ​។ ចំណែក​ឯ​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ  ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ការ​ប៉ះទង្គិច​ ក៏​អាច​បង្ក​ជា​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នៅ​ពេល​ក្រោយ​ដូច​គ្នា។


ជំងឺប្រព័ន្ធប្រសាទ

ចេញសញ្ញាមួយចំនួននេះ បង្ហាញថាកូនមានជំងឺពិបាកផ្ចង់អារម្មណ៍

ជំងឺពិបាកផ្ចង់អារម្មណ៍កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សា​ការ​ផ្តោត​អារម្មណ៍​ និង​មាន​អាកប្បកិរិយាដែលអាច​ធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ? កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយ​ចំនួន​អាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាច​បន្តរហូត​ដល់ពេញវ័យ។ ជំងឺនេះកើត​ឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។​ ម្យ៉ាងទៀតក្មេង​ប្រុស ស្រី ដែល​មាន​ជំងឺ​ពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់​អារម្មណ៍​ចែក​ចេញ​ជា​ ៣ ប្រភេទគឺ៖ ១. មិនយកចិត្តទុកដាក់ មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការ​សាលា ឬការងារផ្ទះ មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬ​ខ្មៅដៃជាដើម ងាយបែកអារម្មណ៍ ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ  ២. សកម្មជ្រុលឬធ្វើតាមចិត្ត នៅមិនស្ងៀម មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់ និយាយច្រើនជ្រុល ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន រំខាន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារមិនល្អ កូនអាចប្រឈមបញ្ហាទាំងនេះ

ម៉ាក់ប៉ាណាក៏ដូចគ្នាដែរ តែងប្រាថ្នាចង់ឲ្យកូនលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ ទាមទារឲ្យម៉ាក់ប៉ាថែទាំកូនឲ្យមានសុខភាពល្អ រួមទាំងសុខភាពប្រព័ន្ធរំលាយអាហារកូនដែរ។ កាលណាសុខភាពក្រពះ-ពោះវៀនអាអូនអត់ល្អទេ កូនអាចនឹងជួបឧបសគ្គធំៗ ៣ យ៉ាង រារាំងដល់ការលូតលាស់។ ឧបសគ្គទាំងនោះមានដូចជា៖ ១. កង្វះអាហារូបត្ថម្ភ ក្រពះ-ពោះវៀនមាននាទីចាំបាច់ក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញ៉ាំចូលខ្លួន។ បើសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ មានន័យថា អាអូនច្បាស់ជាទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចត្រង់នេះ ២. ប្រព័ន្ធការពាររាងកាយខ្សោយ យើងដឹងហើយថា សុខភាពក្រពះពោះវៀន ជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច ដោយសារក្រពះ-ពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ហើយបាក់តេរីល្អៗ រាប់លានមានក្នុងក្រពះ-ពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ នេះមានន័យថា បើអាអូនមានសុខភាពប្រព័ន្ធរំលាយអាហារខ្សោយ ឬមិនល្អ សុខភាពអាអូនក៏ប្រឈមនឹងជំងឺច្រើនដែរ។ ៣. ខួរក្បាលអភិវឌ្ឍន៍មិនល្អ លោកវេជ្ជបណ្ឌិត អ៊ុន យូ បន្តថា ការលូតលាស់ និងអភិវឌ្ឍន៍ខួរក្បាលកូនល្អប្រក្រតីក៏មានជាប់ពាក់ព័ន្ធសុខភាពក្រពះ-ពោះវៀនកូនដែរ។ បើក្រពះ-ពោះវៀនក្មេងល្អ ការស្រូបយកពពួកសារធាតុចិញ្ចឹមដែលគេហៅថា Mico-nutrient ជាសារធាតុចិញ្ចឹមជួយអភិវឌ្ឍន៍ខួរក្បាលកុមារក៏បានល្អ ជាហេតុជួយឲ្យអាអូនមានប្រាជ្ញាឆ្លាតវៃ ឆាប់យល់សាច់ការ។ ហេតុនេះហើយ ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចំពោះរបបអាហារកូន និងសុខភាពប្រព័ន្ធរំលាយអាហារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

អាហារល្អសម្រាប់សុខភាពក្រពះ-ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស

សុខភាពក្រពះ-ពោះវៀនកូន ពិតជាមានសារសំខាន់ណាស់ក្នុងការលូតលាស់ និងអភិវឌ្ឍន៍របស់កូនៗ។ បើតាមអ្នកជំនាញ សុខភាពទូទៅ និងខួរក្បាលកូន ច្បាស់ជាលូតលាស់បានល្អ បើប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ។ ចុចត្រង់នេះ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ហេតុអ្វីចាំបាច់ផ្ដោតលើសុខភាពក្រពះ-ពោះវៀន? ម៉ាក់ប៉ាត្រូវយល់ថា ក្នុងក្រពះ-ពោះវៀន មានបាក់តេរីល្អៗ រាប់លានសម្រាប់ទ្រទ្រង់សុខភាពទូទៅរបស់កូន ពិសេសគឺមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ជួយឲ្យអាអូនចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួន។ លោកវេជ្ជបណ្ដិត អ៊ុន យូ សញ្ញាប័ត្រពីប្រទេសបារាំង និងកូរ៉េ បានលើកឡើងថា បើសុខភាពប្រព័ន្ធរំលាយអាហារល្អ អាចជួយកូនស្រូបយកសារធាតុចិញ្ចឹមបានល្អ ជួយដល់ការលូតលាស់ទាំងរាងកាយ និងខួរក្បាលរបស់កុមារ។ អាហារល្អសម្រាប់ក្រពះ-ពោះវៀនកូន • យ៉ាអ៊ួរ៖ មានផ្ទុក Probiotics ដែលជំរុញការលូតលាស់របស់បាក់តេរីល្អនៅក្នុងក្រពះ-ពោះវៀន​កូន។ • ទឹក៖ ជួយរក្សាសំណើមក្នុងខ្លួន ជួយដល់ការរំលាយអាហារដោយនាំអាហារចូលទៅក្នុងក្រពះពោះវៀនបានល្អ និងជួយការពារបញ្ហាទល់លាមក។ • បន្លែ ផ្លែឈើ៖ ផ្លែឈើ និងបន្លែណាមានជាតិសរសៃខ្ពស់ ជួយដល់ការរំលាយអាហារ ជាហេតុល្អចំពោះសុខភាពក្រពះ-ពោះវៀន។ ផ្លែប៉ោម សណ្ដែក និងផ្លែឈើមានសម្បកជំនួយដល់ការរំលាយអាហារ ម៉ាក់ប៉ាគួរផ្ដល់ឲ្យកូនញ៉ាំជាប្រចាំទើបល្អ។ • អាហារសម្រន់លាយបញ្ចូលគ្នា៖ ម៉ាក់ប៉ាអាចផ្ដល់ឲ្យកូនញ៉ាំនូវអាហារសម្រន់ដូចជា ការ៉ុតជាមួយទឹកជ្រលក់ប្រភេទ ranch ឬផ្លែប៉ោមជាមួយប៊ឺរសណ្ដែកដី ជួយអាអូនឆ្អែតបានយូរ មិនងាយញ៉ាំអាហារផ្ដេសផ្ដាសបង្កជាបញ្ហារាករូសជាដើម។ បន្ថែមពីនេះ បើម៉ាក់ប៉ាមិនសូវមានពេលគ្រប់គ្រាន់សម្រាប់រៀបចំអាហារឲ្យកូន អាចជ្រើសយកផលិតផលទឹកដោះគោណាមួយសម្បូរជាតិ SYNBIOTICS […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ