សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ថ្នាំបង្ការ

ធ្លាប់ឆ្ងល់អត់ បើអាអូនមិនបានចាក់ថ្នាំបង្ការនឹងទទួលផលប៉ះពាល់សុខភាពយ៉ាងណា?

ម៉ាក់​ប៉ា​មួយ​ចំនួន​ដឹង​ហើយ​ថា ក្រោយ​សម្រាល​រួច​ហើយ អា​អូន​ត្រូវ​ចាក់​​វ៉ាក់សាំង​ទៅ​តាម​ការ​កំណត់​របស់​កម្មវិធី​ថ្នាក់​ជាតិ ឬ​ក្រៅ​ថ្នាក់​ជាតិ​ផ្សេងៗ ដើម្បី​ការពារ​សុខភាព​កូន​កុំ​ឲ្យ​ជំងឺ​ផ្សេងៗ​មក​យាយី​កើត។ ចុះ​ម៉ាក់​ប៉ា​ធ្លាប់​ឆ្ងល់​អត់ បើ​អត់​បាន​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ទាំង​នោះ​ទេ អា​អូន​អាច​ទទួល​បាន​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ម៉េច​ខ្លះ? បើ​សិន​ជា​ម៉ាក់​ប៉ា​ខក​ខាន​មិន​បាន​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ត្រឹម​ត្រូវ​ទេ នោះ​កូន​នឹង​ទទួល​ផល​ពិបាក​ដល់​សុខភាព​គឺ​អា​អូន​មិន​មាន​អង់ទីករឬ​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​នឹង​អាច​កើត​ឡើង​ទៅ​លើ​អា​អូន​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ នៅ​ពេល​ដែល​កូន​មិន​មាន​អង់ទីករ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​អាច​បណ្ដាល​ឲ្យ​កូន​យើង​ងាយ​កើត​ជំងឺ ឬ​បើ​ឈឺ​ហើយ​ក៏​មិន​ឆាប់​ជា​ដូច​ក្មេង​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​អង់ទីករការពារ។ វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ត​ថា ប៉ុន្តែ​បើ​ម៉ាក់ប៉ា​កាន់​តែ​ឆាប់​យក​អា​អូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​នោះ កូន​របស់​យើង​នឹង​កាន់​តែ​ឆាប់​ទទួល​បាន​ការពារ។ ម៉្យាង​វិញ​ទៀត ទាំង​យើង​ជា​ម៉ាក់​ប៉ា ទាំង​អា​អូន​និង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា៖ - ម៉ាក់​ប៉ា​ចំណេញ​ទាំង​ពេល​វេលា និង​ប្រាក់​កាក់​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​កូន - អា​អូន​នឹង​មាន​សុខភាព​ល្អ លូតលាស់​ល្អ - វ៉ាក់សាំង​អាច​ការពារ​កូន​ពី​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ជីវិត ឬ​ការ​លូតលាស់​នឹង​ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ពេល​កូន​មាន​អាយុ​ ៩​ខែ អា​អូន​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល ស្អូច និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ។ល។ ហើយ​ដើម្បី​ឲ្យ​កូន​យើង​មាន​សុខភាព​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​គ្នា​ៗ។


រោគសញ្ញាទូទៅ

ម៉ឹមម្សៅទឹកដោះគោ អាចធ្វើឲ្យក្មេងងាយរលាកបំពង់កទេ?

យើង​ដឹង​ហើយ​ថា ក្មេងៗ​ងាយ​រលាក​បំពង់ក បែប​នេះ​ហើយ​ទើប​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា មក​ពី​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បាន​ជា​ក្មេងៗ​ឧស្សាហ៍​រលាក​បំពង់ក។ តើ​ការ​លើក​ឡើង​បែប​នេះ ត្រឹម​ត្រូវ​ទេ? បញ្ហា​នេះ​លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ​បក​ស្រាយថា លោកស្រី​ពិតជា​បាន​ឮ​ពី​ការ​លើក​ឡើង​ខាង​លើ រហូត​ដល់​មាន​ម៉ាក់ប៉ា​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ បារម្ភ​ខ្លាំង​ពេក សុខ​ចិត្ត​បន្ថយ​បរិមាណ​ទឹកដោះគោ ដោយ​ដាក់​ទឹក ៣លេខ តែ​ដាក់​ទឹក​ដោះ​តែ ២ ទេ។ ឯ​បញ្ហា ម៉ឹម​ម្សៅ​ទឹក​ដោះគោ អាច​ធ្វើ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ទេ? លោកស្រី​ថា មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ម្សៅ​ទឹកដោះគោ​ឲ្យ​ក្មេង​ងាយ​រលាក​បំពង់​ក​ឡើយ តែ​ពាក់​ព័ន្ធ​នឹង​រឿង​អនាម័យ​វិញ​ទេ ជា​មូលហេតុ​នាំ​ក្មេង​ងាយ​រលាក​បំពង់ក។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះ​ពន្យល់​ថា ជំងឺ​រលាក​បំពង់ក​បង្ក​ឡើង​ដោយ​មេរោគ អាច​ជា​វីរុស ឬ​បាក់តេរី ដែល​ទុំ​លើ​កដប​ទឹកដោះគោ ឬ​ដៃ ខណៈ​ក្មេង​​កាល​ណា​ធំ​បន្តិច ដៃ​នៅ​មិន​ស្ងៀម​នោះ​ទេ ស្រវា​ចាប់​កាន់​របស់​មក​ដាក់​ក្នុង​មាត់ ឬ​បៀម​ដៃ​ជា​ដើម។ អះអាង​ស្រដៀង​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា តាម​ពិត​ទៅ​នៅ​ក្នុង​ម្សៅ​ទឹកដោះគោ មិន​មាន​សារធាតុអី​ធ្វើ​ឲ្យ​ក្មេង​រលាក​បំពង់​ក​ទេ។ តែ​ក្នុង​ករណី​ដែល​ម៉ឹម​ម្សៅ​ទឹកដោះគោ​ហើយ ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​កូន​បៀម​កំប៉ុង​ទឹកដោះគោ មិនថា​យប់​ថ្ងៃ ហើយ​មិន​សូវ​មាន​អនាម័យ​ទៀត​នោះ នោះ ទី១ ធ្វើ​ធ្មេញ​កូន​ខូច ទី២ អាច​ងាយ​នឹង​រលាក​បំពង់ក ដោយសារ​មាន​ម្សៅ​ទឹកដោះគោ​នៅ​ជាប់​បំពង់ក​រហូត ដែល​ជា​កន្លែង​មេរោគ​រីក​ដុះដាល។


ជំងឺផ្លូវដង្ហើម

សំណួរ​ប្រចាំ​សប្ដាហ៍៖ ពេល​កូនក្ដៅ​ខ្លួនប៉ាម៉ាក់ត្រូវធ្វើម៉េចខ្លះ?

ប៉ាម៉ាក់​ពេល​ឃើញ​កូន​មានអាការៈ​ក្ដៅ​ខ្លួន ពិត​ជាបារម្ភ​មិន​ខាន ពេល​ខ្លះ​ក៏​មិន​ដឹង​ដែរ​ថា​កូន​ក្ដៅ​ខ្លួន​មកពី​មូ​ល​ហេតុ​អ្វី។ ចំពោះ​ប៉ាម៉ាក់​ខ្លះ ក៏​ប្រ​ហែលជា​នៅ​ឆ្ងល់ដែរថា​កូន​មាន​សីតុណ្ហភាព​ប៉ុន្មាន​ទើប​​ហៅ​ថា​ក្ដៅ​ខ្លួន។ តស់​ស្វែង​យល់​ទាំង​អស់​គ្នា ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ហើយ ចម្លើយ​នឹង​លោតមក​ភ្លាម​ដែរ ដូច​នេះ​ប៉ាម៉ាក់​បាន​ដឹង​មិ​ន​ខាន។ បើ​ម៉ាក់ៗ​ចង់​ស្វែង​យល់ពី​តិចនិក​ចិញ្ចឹម​កូន ថែទាំ​កូន​បន្ថែមទៀត សូមចុចត្រង់​នេះ! សំណួរពាក់ព័ន្ធ៖  សំណួរ​ប្រចាំ​សប្ដាហ៍៖ វីតាមីន និងរ៉ែសំខាន់ៗសម្រាប់កូន ម៉ាក់ៗគួរដឹង សំណួរប្រចាំសប្ដាហ៍៖ មានកូនអាយុក្រោម១ឆ្នាំ ម៉ាក់ៗគួរដឹងរឿងនេះ   View Survey


បញ្ហាប្រព័ន្ធរំលាយអាហារ

ចង់ដឹងថា កូនមានបញ្ហាសុខភាពអត់ សង្កេតមើលពណ៌លាមកទាំងនេះ

ក្រៅពីរោគសញ្ញាផ្សេងៗ ម៉ាក់បា៉​មាន​ដឹង​អត់ សណ្ឋាន និង​ពណ៌​លាមក​របស់​កូន​យើង អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​របស់​ពួក​គេ តើ​មាន​បញ្ហា ឬ​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ នឹង​លម្អិត​ពី​ពណ៌ និង​សណ្ឋាន​លាមក​របស់​ក្មេងៗ​ទាំង​អស់។ ១. លាមក​ទារក​ស្អិតៗ ពណ៌​បៃតង​ចាស់ (លាមកព្រៃ) មាន​សភាព​ក្រាស់ ពណ៌​ខ្មៅ ស្រដៀង​ប្រេង​ម៉ូតូ​រថយន្ត និង​មាន​ក្នុង​ពោះវៀន​ទារក​តាំង​ពី​ពេល​ក្នុង​ផ្ទៃ ហើយ​បញ្ចេញ​មក​ក្រៅ​តាម​លាមកភ្លាមៗ​ក្រោយ​សម្រាល​បាន​ពីរ​បី​​ថ្ងៃ​ដំបូង។ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ លាមក​បែប​នេះ មាន​លក្ខណៈ​ធម្មតា និង​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។ ២. លាមកទារកពណ៌លឿងគ្រាប់ៗ ជាលាមកទារកបៅដោះម្ដាយ ដែលជា​ទូទៅ មាន​លក្ខណៈ​ពណ៌​លឿង ស្រដៀង​ល្ពៅ​ទុំ​កិន​ប៉ិៗ ប៉ុន្តែ​​ក្លិនមិន​ស្អុយ​ទេ។ កុំ​បារម្ភ លាមក​កូនពណ៌លឿងគ្រាប់ៗមាន​លក្ខណៈ​ធម្មតា​ទេ។ ទឹក​ដោះ​ម្ដាយ មាន​សារធាតុ​ចិញ្ចឹម​ប្រសើរ​បំផុត​ជួយ​កូន​ឲ្យ​មាន​សុខភាព​ល្អ និង​រឹងមាំ។ ៣. លាមកទារករឹងស្អិតៗ ពណ៌ត្នោតស្រាល ជាលាមកទារកបៅទឹកដោះគោ​មាន​លក្ខណៈ​រឹង ស្អិតៗ ពណ៌​ផ្សេងៗ ដូចជា ពណ៌​ត្នោត​ស្រាល លឿង​លាយ​ត្នោត ឬ​ត្នោត​លាយ​បៃតង។ លាមក​នេះ មាន​ក្លិន​ស្អុយ​ជាង​លាមក​ទារក​ដែល​បៅ​ដោះ​ម្ដាយ តែ​ស្អុយ​តិច​ជាង​លាមក​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង។ កុំ​បារម្ភ លាមក​កូន​ មាន​លក្ខណៈ​ធម្មតា​ ហើយកូនសុខភាពល្អ។ ៤.លាមកទារកពណ៌ត្នោតលាយបៃតង ជាលាមក​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​ វា​ស្រដៀង​នឹង​ប៊ើរ​កិន​ក្រឡុក​ប៉ិៗ។ លាមក​របស់​ទារក​ដែល​ញ៉ាំ​អាហារ​រឹង មាន​ពណ៌​ត្នោត ឬ​ត្នោត​ចាស់ ហើយ​រឹង​ជាង​មុន តែ​ទន់។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនរាក កុំចង់​បាន​ថ្នាំ​ដាក់​ភ្លាម​បាត់​ភ្លែត ប្រយ័ត្នប៉ះថ្នាំប្រភេទនេះ គ្រោះថ្នាក់ធ្ងន់

ជំងឺ​រាករូស​កើតមាន​​ចំពោះ​ទារក​គ្រប់​គ្នា ចៀស​មិន​រួច​ឡើយ ក្នុង​នោះ​ដែរ​ការ​ជ្រើសរើស​គ្រូពេទ្យ​សម្រាប់​ព្យាបាល​កូន ពិតជា​សំខាន់​ណាស់ បើ​ប៉ះ​ចំ​អ្នក​មិន​ច្បាស់​អាច​នាំ​ទុក្ខ​ដល់​កូន​ទៅ​វិញ ហើយ​ពេល​គ្រូពេទ្យ​ឲ្យ​ថ្នាំ​ត្រូវ​លេប​តាម​វេជ្ជបញ្ជា​ផង កុំបង្ខំ​រកតែ​ថ្នាំ​ខ្លាំង​ដាក់​ម្ដង​បាត់​ឈឹង​នោះ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ថា ជំងឺ​រាក​លើ​កុមារ និង​ទារក ម៉ាក់ប៉ា​កុំ​ចង់​បាន​ថ្នាំ​ដាក់​ភ្លាម​បាត់​ភ្លាម ព្រោះ​ពេទ្យ​ខ្លះ​នឹង​ឲ្យ​ថ្នាំ​ប្រភេទ Loperamide ដែល​ថ្នាំ​នេះ​វា​ទៅ​ទប់​ចលនា​ពោះវៀន មិន​ឲ្យ​មាន​ចលនា នៅ​ពេល​ពោះវៀន​គ្មាន​ចលនា​វា​នឹង​លែង​រាក​ទៀត​ហើយ។ នៅ​ពេល​ដែល​ពោះវៀន​លែង​មាន​ចលនា ជា​មូលហេតុ​ងាយ​ធ្វ់ឲ្យពោះវៀន​ស្ទះ ពោះវៀន​លូន​ចូល​គ្នា រលាក​ពោះវៀន​កាន់​តែ​ខ្លាំង ខូច​ភាព​ធន់​រឹង​មាំ​នៃ​ពោះវៀន និង​ប្រឈម​ការ​ធ្លាយ​ពោះវៀន ដែល​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន។ ថ្នាំ​ Loperamide​ ជាថ្នាំទប់រាកទឹក មិនមែនថ្នាំព្យាបាលរាកទឹកនោះទេ ហើយថ្នាំប្រភេទនេះដែរត្រូវបានគេហាមមិនឲ្យប្រើប្រាស់សម្រាប់​ព្យាបាលជំងឺរាកលើទារកដែលមានអាយុក្រោម ៦ ឆ្នាំ ព្រោះអាចឲ្យក្មេងមានផលប៉ះពាល់ក្រោយប្រើវា។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ទៀត​ថា គ្រប់​ការ​រាក​ គឺ​អ្នក​ជំងឺ​ត្រូវការ​ជាតិ​ស័ង្កសី ដើម្បី​កាត់​បន្ថយ​កម្លាំង​នៃ​ការ​មេរោគ បន្ថយ​ចំនួន​នៃ​ការ​រាគ និង​បន្ថយ​ជំងឺ​រាក​នៅ​ពេល​ក្រោយ​ទៀត។ មួយ​វិញ​ទៀត​ជំងឺ​រាក​ត្រូវ​ការ​ព្យាបាល​យ៉ាង​សន្សឹម​ៗ យ៉ាងហោចណាស់​ក៏ ២ ថ្ងៃ​ដែរ ហើយ​បើ​លេប​លើស​វេជ្ជបញ្ជា មាន​តែ​នាំ​គ្រោះថ្នាក់​ចំពោះ​កូន។ ឧទាហរណ៍​ពេទ្យ​ឲ្យ​លេប​ថ្នាំ ១​ថ្ងៃ ៣ ដង បើ​យើង​ដាក់​ដល់ ៤ ដង​លើស​កម្រិត​ថ្នាំ ឬ​លេប​មិន​ដល់​ចំនួន​កំណត់​របស់​គ្រូពេទ្យ ដែល​ធ្វើឲ្យ​សភាព​ជំងឺ​មិន​ថមថយ។ ចំណែក​រឿង​សំខាន់​មួយ​ទៀតពេល​កូន​រាក​ត្រូវ​បន្ថែម​ជាតិ​ទឹក​ឲ្យ​កូន​ឲ្យកាន់តែ​ច្រើន ហើយ​ចំពោះ​ក្មេង​បៅ​ដោះ​ត្រូវ​បន្ថែម​ចំនួន​បៅ​ឲ្យ​ញឹក កុំឲ្យ​ខ្សោះ​ជាតិ​ទឹក។ […]


ថ្នាំបង្ការ

វ៉ាក់សាំងថ្នាក់ជាតិ ៧ លើក អាអូនទើបកើត ដល់អាយុ ១ឆ្នាំកន្លះត្រូវចាក់

ជា​ទូទៅ ក្រោយពីកើតភ្លាម ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ទារកគ្រប់​រូប​ទទួល​បាន​វ៉ាក់សាំង​ផ្សេងៗ ដើម្បី​ការពារ​សុខភាព និង​ជួយ​ឲ្យ​អា​អូន​លូតលាស់បានល្អ បង្ការ​ការ​កើត​ជំងឺ​ផ្សេងៗ។ តើ​ម៉ាក់​ប៉ា​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ក្រោយ​កើត​ចេញ​មក​ហើយ នៅ​អា​យុ​ប៉ុណ្ណេះ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​អ្វី​ខ្លះ? ទាក់​ទង​នឹងការ​ចាក់​វ៉ាក់សាំង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ ដែល​វ៉ាក់សាំង​ទាំង​នោះ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដូច​ជា៖ លើក​ទី១៖ ទើប​កើត​មុន ២៤ម៉ោង ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​រលាក​ថ្លើម​ប្រភេទB និង​ជំងឺ​របេង លើក​ទី២ ៣ និង​ទី៤ ៖ អាយុ ១ខែ​កន្លះ-៣ខែ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង រលាក​ថ្លើម​ប្រភេទB ក្អក​មាន់ ខាន់​ស្លាក់ តេតាណូស រលាក​សួត និង​រលាក​ស្រោម​ខួរក្បាល លើក​ទី៥៖ អាយុ ៦​ខែ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ស្អូច លើក​ទី​៦ និង​ទី​៧៖ អាយុ ៩​ខែ ដល់​១៨​ខែ ឬ​១ឆ្នាំ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល ស្អូច […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្មេងកើតព្រូនមានសញ្ញាអីខ្លះ? ប៉ុន្មានខែទើបឲ្យក្មេងលេបថ្នាំទម្លាក់សត្វល្អិតម្តង?

ការ​រស់នៅ​គ្មាន​អនាម័យ ការ​ញុំា​អាហារ​មិនស្អាត ឬ​ឆ្អិន​ល្អ ការ​ប៉ះពាល់​របស់​មិន​ស្អាត និង​លេង​ផ្ទាល់​​ដី ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​កើត​សត្វ​ល្អិត មានព្រូន តេនញ៉ា អៀន ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។ រោគ​សញ្ញា​ក្មេង​កើត​សត្វ​ល្អិត - ស្គម​ - ស្លេក​ស្លាំង - ឧស្សាហ៍​ឈឺពោះ - រាករូស - ចង្អោរ ក្អួត - ក្អក - ប៉ោង ឬ​ហើមពោះ - មិន​ឃ្លាន​អាហារ - ស្រក​ទម្ងន់ - ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។ តើ​ត្រូវ​ផ្តល់​ថ្នាំ​ទម្លាប់​សត្វ​ល្អិត​ឲ្យ​ក្មេង​នៅ​ពេល​ណា? បើ​តាម​លោក​វេជ្ជបណ្ឌិត កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី ១ ឆ្នាំ​ឡើង​ទៅ ម៉ាក់ប៉ា​អាច​ឲ្យ​លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​បាន​ហើយ ដែល​ទូទៅ​ក្មេង​តម្រូវ​ឲ្យ​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​ព្រូន រៀង​រាល់ ៦ ខែ/ម្តង នោះ​ទើប​រាងកាយ​លូត​លាស់​បាន​ល្អ មិន​ស្គមស្គាំង។


សុខភាពស្បែក

ហេតុអ្វីស្បែក​ប្រែ​ប្រួលនៅពេលវ័យកាន់តែចាស់​​?

ទៅតាមពេលវេលា សុខភាពស្បែកយើង​នឹងមានអាយុចាស់ទៅៗដូច​នឹង​វ័យ​យើង​ដែរ​។ ការស្វែងយល់អំពីសុខភាពស្បែកអាចជួយយើង​ឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។ ១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។ នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍ ប៉ុន្តែស្បែក គឺមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ ជាហេតុធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ ទើបរចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។ Woman taking care of her skin ២- សុខភាពស្បែកនៅពេលពេញវ័យ នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។ ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញ​ក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើ​យើង​​មិន​យក​ចិត្ត​ទុក​ដា​ក់​លើ​​សុខភាពស្បែកឲ្យ​បាន​ត្រឹមត្រូវវា​នឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះ​ជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាល​ដាល​ពេញមុខ។ ៣- សុខភាពស្បែកនៅអាយុ ២៥ឆ្នាំ ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។ គណនា BMI នៅទីនេះ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤-​ […]


រោគសញ្ញាទូទៅ

កូននិយាយច្រើនពេលក្ដៅខ្លួន មកពីប៉ះពាល់ខួរក្បាល ឬយ៉ាងម៉េច?

កូន​និយាយ​ច្រើនពេលក្ដៅ​ខ្លួន​ អាចជាបញ្ហាមួយម៉ាក់ប៉ាខ្លះជួបប្រទះ បើ​ទោះ​ជា​កម្ដៅ​ក្នុង​ខ្លួន​មិន​ដល់ ៣៩ អង្សាសេ​ក៏​ដោយ តើ​នោះ​បណ្ដាល​មកពី​អ្វី? ឬមកពីប៉ះពាល់ខួរក្បាល ឬយ៉ាងមេច? ចម្ងល់​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បកស្រាយ​ថា មក​ពី​គេជាក្មេង​​រឹងមាំ ហើយ​ការ​និយាយ​បន្លប់​ព្រោះ​ភ័យ រងា និង​ពិបាក​ក្នុង​ខ្លួន។ លោក​បាន​បន្ថែម​ថា ក្មេង​ខ្លះ​ពេល​ក្ដៅ​ខ្លួន​មិន​និយាយ​អ្វី​ទាំងអស់ គិត​តែ​ពី​យំ ឬ​សឺ​ៗ​ចង់​តែ​គេង​រហូត តែ​ក្មេង​និយាយ​ច្រើន​ពេល​ក្ដៅ​ខ្លួន ព្រោះ​គេជា​កូន​ស្និទ្ធ​ជាមួយ​ម៉ាក់ប៉ា និង​ដឹង​ថា​យើង​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​បាន​ច្រើន ទើប​ចង់​រាយរាប់​ប្រាប់ តែ​ដោយសារ​តែ​នៅ​តូច​ពេក​ទើប​មិន​ដឹង​ប្រាប់​ថា​ឈឺ ឬ​ពិបាក​បែប​ណា។ ពេល​ពិបាកក្នុងខ្លួន មនុស្សធំខ្លះក៏មួរម៉ៅ ហើយ​ក្មេង​ចង់​បង្ហាញ​អារម្មណ៍​ប្រាប់​យើង ដោយ​ការ​និយាយ​នេះ​និយាយ​នោះ​មិន​ឈប់ ហើយ​បើ​សួរ​ថា​ឈឺ​ត្រង់​នេះ​មែន គេ​អាច​ងក់ក្បាល​ប្រាប់​ថា​ឈឺ​ត្រង់​នេះ ត្រង់​នោះ​បាន​ខ្លះ​ៗ តែ​មិន​អស់​សេចក្ដី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បន្ថែម​ថា ហេតុផល​មួយ​ទៀត​គេ​អាច​ជា​ក្មេង​ឆ្លាត និយាយ​ច្រើន សួរដេញដោល​មិន​ឈប់ ទើប​ពេល​ក្ដៅ​ខ្លួន​ក៏​រហូត​ទៅ ឲ្យ​យើង​ស្ដាប់​ឮ​កាន់តែ​ច្រើន ហើយ​ក្មេង​បែប​នេះ​ទោះ​មិន​ឈឺ​ក៏​និយាយ​ច្រើន និង​រវៀសរវៃ​ជាង​ក្មេង​ដទៃ​ដែរ ចំពោះ​ក្មេង​បែបនេះ​ក៏​មិន​ងាយ​ឈឺ​គេង​ស្ទិក​នៅ​មួយ​កន្លែង​ដែរ។ លោក​បញ្ជាក់​ទៀត​ថា ក្មេង​ដែល​ក្ដៅ​ខ្លួន​ដោយសារ​រលាក​បំពង់ក ផ្ដាសាយ គ្រុន​ក្ដៅ​អី​អស់​នោះ ទោះ​ជា​ក្ដៅ​ខ្លាំង​ដល់ ៤០ អស្សាសេ ក៏​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ដែរ ហើយ​កម្ដៅ​ក្ដៅ​ខ្លួន​ខ្លាំង​ក៏​មិន​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល​ដែរ។ […]


រោគសញ្ញាទូទៅ

កូនតូចឧស្សាហ៍បែកញើសច្រើន មានបញ្ហាអីអត់?

ប៉ាម៉ាក់​មាន​កូន​តូច ឬ​ទើប​នឹង​កើត​ប្រាកដ​ជា​ឆ្ងល់​មិន​ខាន​បើ​ឃើញ​អូនៗ​ភ្ញាក់​ពីគេង​មាន​ញើស​សើម​ជោក ពិសេស​នៅ​​ពេល​យប់។ ការ​​បែក​ញើស​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​ក្ដី អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ការ​បែក​ញើស​លើ​កូន​តូច ឬកូន​ទើប​កើត​ក៏​ជា​រឿង​ធម្មតា​ដែរ​ក្នុង​ករណី​ជា​ច្រើន​។​ ម៉េច​បាន​កូន​បែប​ញើស​ច្រើន? រឿង​មួយ​ដែល​ម៉ាក់ៗ​គួរ​ដឹង​គឺ​ថា​អូន​នៅ​តូច កាយ​សប្បទា​នៅ​ក្មេង​ខ្ចី និង​កំពុង​តែ​ហ្វឹក​ហាត់​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ។ ពេល​ខ្លះទៀត ម៉ាក់ៗ​អាច​ពាក់​អាច​ឲ្យ​អូនៗ​ច្រើន​ជាន់​ពេក ធ្វើ​ឲ្យ​អូនៗ​ក្ដៅ នាំឲ្យ​បែកញើស​ដែរ។ យ៉ាង​ណា​កុំ​ចេះ​តែ​ស្មាន តស់​ស្វែង​យល់​ពី​មូល​ហេតុ​ទាំង​អស់​គ្នា។ ១. កូន​យំខ្លាំង​ ការ​យំ​ សម្រាប់​អូនៗ​ទើប​កើត ប្រៀប​ដូច​ជា​មនុស្ស​ធំ​ធ្វើការ​ធ្ងន់​អ៊ីចឹង​ដែរ ដែល​ត្រូ​វការ​ថាមពល​ខ្លាំង។ ដូច​នេះ ប្រសិនជា​អូនៗ​យំខ្លាំង ឬ​យំ​ក្នុង​រយៈពេល​យូរ អូនៗ​អាច​នឹង​មាន​ញើស​ចេញ​ច្រើន ហើយ​មុខ​ឡើង​ក្រហម​ទៀត​ផង​។ បើ​សិន​ជា​បែក​ញើស​ដោយ​សារ​តែ​ការ​យំ នោះ​ញើស​​នឹង​បាត់​ទៅ​វិញ នៅ​ពេល ​អា​អូន​ឈប់​យំ។​ ​២. ពាក់​អាវ​ច្រើន​ជាន់ ម៉ាក់ៗ​ខ្លះ​ពាក់​អាវ​ឲ្យ​កូន​ច្រើន​ជាន់​ហើយ ថែមទាំង​​ដណ្ដប់​ភួ​យ​ឲ្យ​ទៀត ព្រោះ​ខ្លាច​កូន​រងារ​ ដែល​នេះ​វា​មិន​ជា​រឿង​អាក្រក់​អីទេ តែ​ថា​បើ​​ពាក់​អាវ ឬគ្រប់​ច្រើន​ជាន់​ពេក អាច​ធ្វើ​ឲ្យ​កូន​ក្ដៅស្អុះស្អាប់ ពិបាក​នៅ និង​ធ្វើ​ឲ្យ​ចេញ​ញើស​ ព្រោះ​ស្បែក​មិន​អាច​ដកដង្ហើម​បាន​។​ ៣. ផ្ដាសាយ ក្ដៅ​ខ្លួន ឬ​ឆ្លង​រោគ បើ​អូនៗ​ស្រាប់តែ​ចេញ​ញើស​ច្រើន ដែល​ពីមុន​មិន​សូ​វ​បែក​ញើស​ នោះ​អាច​ថា​លើក​នេះ​អូនៗ​មាន​ជំងឺ​ផ្ដាកសាយ ឬ​ឆ្លង​រោគ​ហើយ​។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​​រោគ ហើយ​ម៉ាក់ៗ​គួរ​វាស់​កម្ដៅ​កូន​មើល​ដែរ។ ជា​ធម្មតា​យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​បាន​ដើម្បី​បន្ធូរ​​រោគសញ្ញា ប៉ុន្តែ​យើង​ក៏​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ ពិសេស​អូនៗ​អាយុ​តិ​ច​ជាង​៦ខែ។ ៤. មានជំងឺ​Hyperhidrosis ជំងឺ​ ​hyperhidrosis ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ចេញ​ញើស​ច្រើន​ហួស​ហេតុ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ