backup og meta

ហេតុអ្វីស្បែក​ប្រែ​ប្រួលនៅពេលវ័យកាន់តែចាស់​​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 05

    ហេតុអ្វីស្បែក​ប្រែ​ប្រួលនៅពេលវ័យកាន់តែចាស់​​?

    ទៅតាមពេលវេលា សុខភាពស្បែកយើង​នឹងមានអាយុចាស់ទៅៗដូច​នឹង​វ័យ​យើង​ដែរ​។ ការស្វែងយល់អំពីសុខភាពស្បែកអាចជួយយើង​ឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។

    ១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក

    ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។

    នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍ ប៉ុន្តែស្បែក គឺមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ ជាហេតុធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ ទើបរចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។

    Woman taking care of her skin

    ២- សុខភាពស្បែកនៅពេលពេញវ័យ

    នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។

    ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញ​ក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើ​យើង​​មិន​យក​ចិត្ត​ទុក​ដា​ក់​លើ​​សុខភាពស្បែកឲ្យ​បាន​ត្រឹមត្រូវវា​នឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះ​ជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាល​ដាល​ពេញមុខ។

    ៣- សុខភាពស្បែកនៅអាយុ ២៥ឆ្នាំ

    ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។

    គណនា BMI នៅទីនេះ

    នៅពេលដែលយើង​ឈានចូលវ័យ ៣០ ឆ្នាំស្បែករបស់យើង​នឹងមានសភាពចុះខ្សោយបន្តិចម្តងៗ។ សំណើមធម្មជាតិនៃស្បែកមានការថយចុះ។ វាបង្ហាញពីសញ្ញានៃស្បែកមានភាពស្ងួត ការបាត់បង់ភាពយឺត និងស្នាមជ្រួញក៏ត្រូវបានបង្កើតឡើងជាលំដាប់ដែល។ របាំងការពារស្បែកកាន់តែចុះខ្សោយ ការធ្វើមេតាប៉ូលីសរបស់កោសិកាស្បែកក៏មានសភាពយឺតជាងមុនដែរ។

    ៥- សុខភាពស្បែកនៅអាយុ ៤០ឆ្នាំនិង ៥០ឆ្នាំ

    ស្រទាប់ស្បែកខាងលើ អេពីដេមីស (Epidermis)

    ស្រទាប់ epidermal ត្រូវបានបាត់បង់ដោយនៅសល់តែកោសិកាមួយចំនួនប៉ុណ្ណោះដែលនៅតំរៀបគ្នា។ កោសិកាដែលនៅសល់នោះនឹងមានសភាពរួញ ហើយស្រទាប់ខាងលើនៃស្បែកប្រែជាស្តើងជាងមុន។ ជាហេតុធ្វើឲ្យស្បែកនឹងជ្រិញជ្រួញ ហើយ​ស្នាមរបួសមានការពិបាកក្នុងការព្យាបាល និងបង្កើនហានិភ័យនៃការឆ្លងមេរោគលើស្បែក។

    ស្រទាប់ស្បែក ដែមីស (Dermis)

    ជាលិកាសន្ធាននៅក្នុងស្រទាប់កណ្តាលនៃស្បែកនឹងមានការបាត់បង់រចនាសម្ព័ន្ធសរសៃរបស់វា។ សមត្ថភាពក្នុងការរក្សាទឹក និង elastin នឹងមានការថយចុះ ដែលធ្វើឲ្យស្បែកមិនសូវមានសុខភាពល្អ និងបាត់បង់ភាពបត់បែននៃស្បែក។ ដូចគ្នានេះធ្វើឲ្យស្បែកចាប់ផ្តើមមានស្នាមជ្រួញលេចចេញមក។

    អត្ថបទពាក់ព័ន្ធ៖

    ធ្មេញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

    មុនលើផ្ទៃមុខបានជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់ទៅវិញ?

    ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន?

    អស់បារម្ភ! ឲ្យ​តែ​នៅ​ស្រឡាញ់​ស្បែក ចាស់បន្តិច​​ក៏​មាន​វិធីជួយបាន

    ប្រញាប់កែទម្លាប់អាក្រក់ទាំងនេះចេញ ប្រយ័ត្នមុខចាស់ជាងអាយុ

    ៦- សុខភាពស្បែកនៅអាយុ ៦០ និង ៧០ឆ្នាំ

    មុខងារធម្មជាតិរបស់ស្បែក គឺផលិតជាតិខ្លាញ់ដែលវានឹងត្រូវបានកាត់បន្ថយដោយសារផលវិបាកនៃភាពស្ងួតរបស់ស្បែក ស្បែកបាត់បង់ជាតិទឹក និងស្នាមជ្រួញ។

    – ភាពយឺតក្នុងការបង្កើតស្បែកឡើងវិញ និងស្តើងអាចបណ្តាលឲ្យដង់ស៊ីតេ និងបរិមាណនៃស្បែកមានការថយចុះ។ សមត្ថភាពក្នុងការជាសះស្បើយពេលមានរបួសនៃស្បែកមានការថយចុះដូចគ្នា។

    – ងាយក្នុងការរលាកនឹងកាំរស្មីយូវី និងឡើងស្នាមពណ៌ខ្មៅពេលអាំងថ្ងៃ។

    ៧- សុខភាពស្បែកចាប់ពី ៧០ឆ្នាំ ឡើងទៅ

    មុខងារភាពស៊ាំរបស់ស្បែកនឹងថយចុះដែលធ្វើឲ្យស្បែកងាយនឹងឆ្លងរោគ។

    យោងតាមមូលហេតុនៃសុខភាពស្បែកប្រែប្រួលខាងលើ យើងអាចការពារសុខភាពស្បែក និងបង្ការភាពចាស់បានតាមរយៈ ការញ៉ាំរបបអាហារត្រឹមត្រូវ ការធ្វើលំហាត់ប្រាណជាប្រចាំ គេងឲ្យបានគ្រប់គ្រាន់ និងជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 05

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម