សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

កូនតូចនឹងឈឺញឹកញាប់ បើម៉ាក់ប៉ានាំទៅកន្លែងទាំងនេះស្របពេលមេឃត្រជាក់

អាកាស​ធាតុ​ចុះ​ត្រជាក់ ធ្វើឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​ងាក​ឈឺ​ៗ ហើយ​ក្នុង​នោះ​កូន​ក្មេង​ជួប​បញ្ហា​ច្រើន​បំផុត។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​មិន​ចង់​ឲ្យ​កូន​តូច​ឈឺ​ញឹកញាប់ គួរ​កុំនាំកូនទៅកន្លែងដូចខាងក្រោម។ - កុំ​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​បើក​ម៉ាស៊ីន​ត្រជាក់​ជាប់​រហូត ព្រោះ​បើ​យើង​បើក​ម៉ាស៊ីនត្រជាក់​យូរ​ធ្វើ​ឲ្យ​បន្ទប់​មាន​សំណើម អាច​ឲ្យ​ពពួក​មេរោគ កើត​មាន​កាន់តែ​ច្រើន​ជា​ហេតុ​បង្ក​ឲ្យ​កូន​ងាយ​ឆ្លង​មេរោគ​ទាំងនោះ ។ - ក្រៅ​ពី​ម៉ាស៊ីន​ត្រជាក់​កង្ហារ ក៏​មិន​គួរ​បើក​ខ្លាំង ឬ​យូរ​ចំ​មុខ​កូន​ពេក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កណ្ដាស់ ហៀរ​សម្បោរ ឬ​កើត​ជំងឺ​រលាក​ច្រមុះ បំពង់ក ដោយសារ​ធូលី ឬ​កម្ទេចកំទី​ជាប់​ស្លាប​កង្ហារ​ប៉ើង​ចូល​ក្នុង​ច្រមុះ។ - មិន​គួរ​នាំ​កូន​ចេញ​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង។ - មិន​គួរ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន ព្រោះ​ក្មេង​ងាយ​រងា និង​បង្ក​ជា​គ្រុន ហៀរ​សម្បោរ។ - កន្លែង​មាន​មនុស្ស​អ៊ូអរ ព្រោះ​អាកាសធាតុ​បែប​នេះ​មនុស្សភាគច្រើន​ឈឺ​ជំងឺ​ផ្សេង​ៗ​គ្នា ដូចនេះ​កូន​ងាយ​ឆ្លង​មេរោគ​ពី​អ្នក​ដទៃ​ណាស់។ - ដើរលេង​តំបន់​ព្រៃភ្នំ និង​សមុទ្រ ព្រោះ​កន្លែង​ទាំង​នោះ​ខ្យល់​ខ្លាំង​ហើយ មាន​ទឹក​សន្សើម​ច្រើន​ទៀត។ - កន្លែង​កម្សាន្ត​មាន​ទឹក​សម្រាប់​លេង ព្រោះ​ទី​នោះ​ជា​វាល​គ្មាន​កន្លែង​បិទបាំង ហើយ​ពេល​ខ្យល់​បក់​ទៅ​នាំឲ្យ​កូន​រងា​ញាក់។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ក្មេង​ខ្លះ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គ្រាន់តែ​ខ្យល់​បក់​មក​ត្រូវ​ខ្លួន​ក៏​ចាប់ផ្ដើម​ចង់​គ្រុន ឬ​ក្ដៅ​ខ្លួន​ដែរ។ ដូចនេះ​ហើយ​បើ​ចង់​ដើរលេង​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង​ត្រូវ​រៀបចំ​សម្លៀកបំពាក់​ក្រាស់​ៗ កន្លែង​បង់​ក ស្រោម​ដៃ​ស្រោម​ជើង មួក ដើម្បី​ផ្ដល់​កម្ដៅ​ដល់​រាងកាយ។


រោគសញ្ញាទូទៅ

ប្រភេទ​ជំងឺ​មហារីក​ប៉ុន្មាន​នេះ​ហើយ ឧស្សាហ៍​កើត​ឡើង​ចំពោះ​អាអូន​តូចៗ

ជំងឺ​មហារីក ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​ឡើង​បាន​គ្រប់​កន្លែង​នៅ​លើ​រាង​កាយ​របស់​យើង ហើយ​ជំងឺ​មួយ​នេះ កើត​ឡើង​បាន​ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ដោយ​មិន​រើស​វ័យ​ឡើយ។ ប៉ុន្តែ ចំពោះ​កូន​ក្មេង ជំងឺ​មហារីក​មិន​កើត​ឡើង​លើ​កន្លែង​ដូច​មនុស្ស​ចាស់​ញឹក​ញាប់​ទេ​ដូច​ជា សុដន់ ក្រពះ តែ​សរីរាង្គ​កាយ​កុមារ​ប៉ុន្មាន​នេះ អាច​កើត​ជំងឺ​មហារីក​ញឹកញាប់ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​។ ជា​ទូទៅ ជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ ចុះ​ជំងឺ​មហារីក​អ្វី​ដែល​កុមារ​តូច​ៗ​កើត​ឡើង​ញឹក​ញាប់? ជំងឺ​មហារីក​ដែល​ក្មេងៗ​កើត​ញឹក​ញាប់​មាន​ដូច​ជា៖ ជំងឺ​មហារីក​ឈាម​ស្រួចស្រាវ ជំងឺ​មហារីក​កូន​កណ្ដុរ ជំងឺ​មហារីក​ខួរក្បាល ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ ជំងឺ​មហារីក​តម្រងនោម ជំងឺ​មហារីក​ថ្លើម ជំងឺ​មហារីក​ឆ្អឹង ជំងឺ​មហារីក​ភ្នែក។ យោង​តាម​អង្គការសុខភាពពិភពលោក WHO ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ជំងឺ​មហារីក​លើ​កុមារ អាច​ព្យាបាល​ជា​រហូត​ដល់​ទៅ ៨០%។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ភាគ​រយ​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក​លើ​កុមារ​ឲ្យ​ជា​សះ​ស្បើយ​មាន​ត្រឹម​ ២០% ប៉ុណ្ណោះ។ WHO បន្ត​ថា មិន​ដូច​ជំងឺ​មហារីក​នៅ​លើ​មនុស្ស​ពេញ​វ័យ​ទេ ជំងឺ​មហារីក​លើ​ក្មេងៗ នៅ​មិន​ទាន់​ដឹង​ពី​មួល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ ថា​អ្វី​ជា​កត្តា​បង្ក​ឲ្យ​ប្រាកដ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មាន​ជំងឺ​មហារីក​តិច​តួច​មែន​ទែន​កើត​លើ​កុមារ ដែល​បង្ក​ឡើង​ដោយ​កត្តា​បរិស្ថាន និង​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។


ជំងឺផ្លូវដង្ហើម

មិនចង់ឲ្យកូនឆ្លង COVID-19 និងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ

ពេល​នេះ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ជំងឺ COVID-19 ឆ្លង​ជា​សហគមន៍ ដូចនេះ​ហើយ​ម៉ាក់ប៉ា​មាន​ការ​បារម្ភ​ពី​សុខទុក្ខ​កូន​ខ្លាំង​ណាស់។ ជាពិសេស​អ្នក​មាន​ទារក​តូច​ៗ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ឆ្លង​ជំងឺ​នានា ហើយ​អ្វី​ដែល​ខ្លាច​បំផុត​នោះ​គឺ​ជំងឺ COVID-19 និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដំបូន្មាន​ថា ស្រប​ពេល​ឥឡូវ​ស្ថិត​ក្នុង​ខែ​ត្រជាក់​ទៀត​នោះ សុខភាព​កូន​តូច​ទទួល​រង​ការ​គំរាម​កំហែង​ខ្លាំង​ណាស់​ពី​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ RSV ផ្ដាសាយ គ្រុនក្ដៅ ឬ​ជា​ពិសេស COVID-19 ដូចនេះ​ដើម្បី​បង្ការ​ជំងឺ​អស់​ទាំង​ប៉ុន្មាន​ដូច​បាន​រៀបរាប់​ខាង​លើ​ក្នុង​កាលៈទេសៈ​បែប​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ណែនាំ​ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ​លេង ឬ​បី ថើប​កូន​យើង​ឡើយ។ ម្យ៉ាង​វិញ​ទៀត​កុំ​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ ហាង​ទំនិញ​ដទៃ​ទៀត ព្រោះ​មនុស្ស​ជាច្រើន​ដែល​ឃើញ​ទារក​ថ្លោស​ៗ មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់ អាច​នឹង​យក​ដៃ​ទៅ​ប៉ះ​មុខ ឬ​សុំ​ពរ ជា​ហេតុ​នាំ​ឲ្យ​ឆ្លង​រោគ។ ធ្វើ​បែបនេះ​ត្បិតថា​កំណាញ់​បន្តិច​មែន តែ​ជួយ​ទប់ស្កាត់​មេរោគ​ផ្សេង​ៗ​ឆ្លង​មក​លើ​កូន​បាន ហើយ​ពេល​កូន​ឈឺ​អ្នក​ដែល​ពិបាក​មានតែ​យើង​ខ្លួនឯង មិនមាន​នរណា​មក​ពិបាក​ជាមួយ​ឡើយ។ លោក​ក៏​ឲ្យ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង​ដែល​ជា​អ្នក​ថែទាំ​កូនផ្ទាល់ ព្រោះ​យើង​ក៏​ត្រូវ​ចេញ​ទៅ​ក្រៅ​ជួប​មនុស្ស​ជាច្រើន។ ដូចនេះ​ពេល​ចេញ​ទៅណាមកណា​ត្រូវ​ពាក់​ម៉ាស់ និង​លាង​ដៃ​ឲ្យ​ស្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ហើយ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ត្រូវ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ ព្រោះ​វា​ចៀសវាង​មេរោគ​ទុំ​ជាប់​ខោអាវ។ ទម្លាប់​បែបនេះ​មិនមែន​ការពារ​បាន​តែ COVID-19 ទេ មេរោគ​ដទៃដូចជាព្រូន ផ្សិត​ក៏​យើង​អាច​ទប់ស្កាត់​បាន​ដូច​គ្នា។ ប្រភេទ​ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ក្នុង​ពេល​អាកាសធាតុ​ត្រជាក់​បែប​នេះ មាន​ដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ​ផ្លូវ​ដង្ហើម និង​មេរោគ​ផ្សិត ដែល​ធ្វើឲ្យ​យើង​គ្រុន​ផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់​ក រលាក​ក្រពះ​ពោះវៀន ហឺត ជំងឺ​ភ្នែក​ក្រហម។ អាកាស​ធាតុ​បែប​នេះ​មិន​គួរ​ដាក់​កូន​តូច​មិន​គួរ​គេង​ក្នុង​បន្ទប់​ត្រជាក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉េច​បាន​ក្មេង​ខ្លះ​​ កើត​ជំងឺ​បេះ​ដូង​ពី​កំណើត?

ជំងឺ​បេះដូង​ពី​កំណើត​ គឺ​ជា​បញ្ហា​រចនា​សម្ព័ន្ធ​របស់​បេះដូងតាំង​ពី​ពេល​កើត​មក​ភ្លាម។ ជំងឺ​នេះ​អាច​រាប់​បាន​ថា ​ជា​បញ្ហាក្នុង​ចំណោម​​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ទៅ​ដល់​បេះដូង។ ជំងឺ​ពី​កំណើត​មួយ​នេះ​ បាន​សម្លាប់​កុមារ​នៅ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ ច្រើន​ជាង​ជំងឺ​ពី​កំណើត​ផ្សេង​ៗ​ទៀត។ ទោះ​បី​ជា​ជំងឺ​នេះ​ជា​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ក្ដី ក៏​មាន​ករណី​ជា​ច្រើន​ដែល​អាច​ព្យាបាលបាន​​​ដោយ​ការ​វះកាត់។ ក្នុង​ករណី​ខ្លះ​គ្រូពេទ្យ​ មើល​​ឃើញ​ថា​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​នេះ តែ​រហូត​ដល់​ពេលទារកនេះ​ឈាន​ដល់​​​ពេញ​វ័យ​ទើប​ចេញ​រោគ​សញ្ញា ឬ​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់​ក៏​មាន​។ ជំ​ងឺ​ប្រភេទនេះ អាច​​ប៉ះពាល់​មនុស្ស​គ្រប់​វ័យ​មិនថា​ទារក​ មនុស្ស​ពេញវ័យ ឬ​វ័យចំណាស់​នោះទេ​។​ ១. រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជា​ញឹក​ញាប់ គ្រូ​ពេទ្យ​អាច​​រក​ឃើញជំងឺ នេះ​លើ​បេប៊ី អំឡុង​ពេល​ពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូ។ បើ​ឮ​សំឡេង​ចង្វាក់​បេះ​ដូង​មិន​ធម្មតា​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ឲ្យ​​កាន់​តែ​ច្បាស់ ហើយ​ការ​ធ្វើ​តេស្ត​មាន​ដូច​ជា​ អេកូ​បេះដូង ថត​កាំ​រស្មីអ៊ិច​នៅ​ទ្រូង ឬ​ស្កែន (MRI)។ បើ​រោគ​វិនិច្ឆ័យ​បញ្ជាក់​ច្បាស់ គ្រូពេទ្យ​នឹង​ណែនាំ​គ្រូពេទ្យ​ឯកទេស​ណា​មួយ​សម្រាប់​យើង​នៅ​ថ្ងៃ​សម្រាល​ចូល​មក​ដល់។ ករណី​ខ្លះ រោគ​សញ្ញា​អាច​មិនមាន​ រហូត​ដល់​បេប៊ី​សម្រាល​រួច។ បេប៊ី​ទើប​កើត មាន​ជំ​ងឺ​នេះ អាច​មាន​រោគ​សញ្ញា​ដូច​ជា៖ – មិន​មាន​ដង្ហើម ឬ​ហត់ (ពិបាក​ដក​ដង្ហើម) – ពិបាក​ឲ្យ​បៅ​ – ខ្វះ​ទម្ងន់​ក្រោយ​កើត – ឈឺ​ទ្រូង – លូត​លាស់​យឺត – មាត់ ស្បែក ម្រាម​ដៃ និង​ម្រាម​ជើង ឡើង​ពណ៌​ស្វាយ។ ករណី​ផ្សេង​ទៀត រោគ​សញ្ញា​មិន​កើត​ឡើង​ទេ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ពេល​រោគ​សញ្ញា​កើត​ឡើង​មាន​ដូច​ជា៖ – ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី – វិល​មុខ – ពិបាក​ដក​ដង្ហើម – សន្លប់ – ហើម – អស់​កម្លាំង និង​​​​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រឿងពីរយ៉ាងត្រូវដឹង បើកូនមានបញ្ហាទល់លាមក ឬពិបាកជុះ

ម៉ាក់​ប៉ា​​តែង​តែ​​ខ្វល់​ចិត្ត​មិន​ខាន​ ពេល​ឃើញ​កូន​មិន​សូវ​ជុះ ឬ​ពិបាក​ជុះ​ជា​ដើម។ ជា​ធម្មតា​ ប៉ា​ម៉ាក់​អាច​សង្កេត​បាន​ថាកូន​មាន​បញ្ហា​ទល់​លាមក​ឬ​អត់​​។ ជា​ការ​ណែ​នាំ​​ ក្មេង​​ដែល​មាន​បញ្ហា​ទល់​លាម​ក​គឺ​ជុះ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​កូន​ពិបាក​បត់​ជើង លាមក​រឹង និង​ស្ងួត ហើយ​មាន​ទំហំ​ធំ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​មាន​បញ្ហា​ទាំង​នេះ អាច​ថា​អូនៗ​ជួប​បញ្ហា​ទល់​លាមក​ហើយ​។ អ៊ីចឹង​ដោះ​ស្រាយ​បែប​ណា? ១. ពិនិត្យ​លើ​របប​អាហារ​ ប៉ា​ម៉ាក់​ត្រូវ​ដឹង​​ថា​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ជាតិ​សរសៃ​ទាប ដូច​ជា​អាហារ​ fast foods នំ​កញ្ចប់ និ​ង​ភេសជ្ជៈ​កំប៉ុង ជាដើម​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​យើង​ជួប​បញ្ហា​ទល់​លាមក។ ដូច​គ្នា​ដែរ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ ក៏​ធ្វើ​ឲ្យ​កូន​យើង​មាន​បញ្ហា​ទល់​លាមក​ដូច​គ្នា។​ ដូច​នេះ​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ និង​កុំ​សូវ​ញ៉ាំ​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ​ច្រើន​ពេក។ ផ្ទុយមក​វិញ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់​។ ដូច​គ្នា​ដែរ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទៀង​ទាត់​ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​​​កូន​មាន​ទម្លាប់​បន្ទោ​បង់​ដូច​គ្នា​។​ ​​២. សកម្មភាព​រាង​កាយ​ ក្មេង​ៗ​ដែល​នៅ​សម្ងំ​តែ​លេង​ហ្គេម មើល​ទូរទស្សន៍ មិន​សូវ​បញ្ចេញ​ពល​កម្ម​ គឺ​អាច​ប្រ​ឈម​នឹង​បញ្ហា​ទល់​លាមក​នេះ​ដែរ​។ សកម្ម​ភាព​រាង​កាយ ជួយ​ជំរុញ​ចលនា​​ពោះ​វៀន និង​រំលាយ​អាហារ​បាន​ល្អ។ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​នាំ​កូន​រត់​លេង ជិះ​កង់ ឬ​ដើរ​លេង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​នេះ​។ ការ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ និង​របប​អាហារ​​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​អាច​ជួយ​ឲ្យ​កូន​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ និង​បន្ទោ​បង់​បាន​ស្រួល​ផង​ដែរ។ យ៉ាង​ណា​មិញ បើ​ម៉ាក់​ម៉ាក់​គិត​ថា​ចង់​ប្រើ​ថ្នាំ​ណា​មួយ​​ពេល​កូន​ទល់​លាមក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​។


ជំងឺផ្លូវដង្ហើម

ម៉ាក់ៗឆ្ងល់អត់ គ្រាន់កូនបៀមដៃសោះ បែរជានាំឲ្យរលាកបំពង់ក?

ទារក និង​កុមារ​តូច​ៗ​ជាច្រើន​មាន​ជំងឺ​រលាក​បំពង់ក រលាក​ពោះវៀន រហូត​ដល់​រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម ដែល​នោះ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​អាណាព្យាបាល​គ្រប់​រូប។ ចំពោះ​បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា កូន​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ទាំង​នោះ​មូលហេតុ​ចម្បង​មួយ​មកពី​កូន​បៀម​ដៃ​លេង។ លោក​បន្ថែម​ទៀត​ថា មាន​ម៉ាក់​ៗ​ជាច្រើន​ពេល​នាំ​កូន​មក​ព្យាបាល បាន​សួរ​ថា​គ្រាន់តែ ហេតុអ្វី​គ្រាន់តែ​កូន​ក្មេង​បៀម​ដៃ​សោះ បែរ​ជា​អាច​បង្ក​ឲ្យ​មាន​ជំងឺ រលាក​បំពង់ក រហូត​ខ្លះ​វិវត្តទៅដល់រលាក​ពោះវៀន រលាក​សួត និង​រលាក​ផ្លូវ​ដង្ហើម។ លោក​បាន​បញ្ជាក់​ថា ជា​ធម្មតា​ដៃ​កូន​មិន​បាន​នៅ​មួយ​កន្លែង និង​ស្អាត​ជាប់​ជានិច្ច​ឡើយ កូន​តែងតែ​ស្រវេស្រវា​ចាប់​នេះ​ចាប់​នោះ ហើយ​ដៃ​នោះ​នឹង​យក​មក​ដាក់​ក្នុង​មាត់ ​មេរោគ​នឹង​ជ្រាប​ចូល​ទៅ​តោង​ជាប់​បំពង់​ក​ធ្វើឲ្យ​ឈឺ ពិបាក​លេប​ទឹក​មាត់ និង​ញ៉ាំ​អាហារ។ វេជ្ជបណ្ឌិត​រូប​នោះ​លើក​ឡើង​ថា នៅ​ពេល​ដៃ​​មិន​ទាន់​បាន​លាង​សម្អាត​ជាមួយ​សាប៊ូ អាល់កុល ឬ​ផេះ រួច​យក​មក​ផ្ដិត​លើ​ផ្ទៃ​ស្អាត​មួយ ហើយ​បណ្ដុះ​មេរោគ។ ជាលទ្ធផល គឺ​មាន​មេរោគ​រាប់​សិប​ប្រភេទ និង​រាប់​សិប​លាន​។ ដូចនេះ​ហើយ ដើម្បី​ការពារ​កូន​យើង​កុំ​ឲ្យ​ឈឺ​ញឹកញាប់ សូម​ថែរក្សា​អនាម័យ​បាន​ខ្ជាប់ខ្ជួន ឧស្សាហ៍​លាង​ដៃ​កូន​តូច​ៗ​យ៉ាង​ហោច​ណាស់ ២-៤ ម៉ោង/​ម្ដង និង​កុំឲ្យ​កូន​ប៉ះ​របស់​មិន​ល្អ។ ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ និង​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ធន់​នឹង​ជំងឺ។ រលាក​បំពង់​ក​អាច​បណ្ដាល​មកពី​វីរុស ពពួក​បាក់តេរី និង​ពពួក​ផ្សិត​ ដែល​រីក​រាល​ដាល​ដោយ​កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ រួម​មាន​ការ​ញ៉ាំ​អាហារ​មិន​មាន​អនាម័យ កុមារ​លេង​ដី​ធ្វើឲ្យ​មេរោគ​ងាយ​ជ្រៀត​ចូល​តាមរយៈ​ដៃជើង និង​សម្លៀកបំពាក់​ជាដើម។ កត្តា​ប្រឈម​​រលាក​បំពង់​ក ក៏​បណ្ដាល​ឲ្យ​ទៅ​រលាក​បំពង់​សំឡេង រលាក​ផ្លូវ​ដង្ហើម ដូចជា​ផ្ដាសាយ រលាក​ទងសួត។


រោគសញ្ញាទូទៅ

បើម៉ាក់ប៉ាចេះសម្គាល់ល្អ! សញ្ញាហើមពោះលើទារក មាន និងគ្មានគ្រោះថ្នាក់

ជា​រឿយៗ បញ្ហា​ហើម​ពោះ​កើត​ឡើង​លើ​ទារក​ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អា​អូន​នៅ​ខ្ចី និង​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ។ ចំណែក​ឯ​ក្មេង​ខ្លះ អាច​ហើម​ពោះ​ដោយ​សារ​ផល​រំខាន​ពី​អាហារ​ដែល​ម៉ាក់​ៗ​ញ៉ាំ ឬ​គ្រឿង​ផ្សំ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន។ និយាយ​ដល់​បញ្ហា​ហើម​ពោះ​លើ​ទារក​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ភាគ​ច្រើន តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពេល​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​បញ្ហា​ហើម​ពោះ។ ប៉ុន្តែ ការ​ហើម​ពោះ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ទេ។ ហេតុ​នេះ​ទើប​វេជ្ជបណ្ឌិត​មាន​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​ណែនាំ​ពី​សញ្ញា​មិន​គ្រោះ​ថ្នាក់ និង​សញ្ញា​អាសន្ន​ទាក់​ទង​នឹង​​បញ្ហា​ហើម​ពោះ​លើ​ទារក​ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បារម្ភ​របស់​ម៉ាក់​ប៉ា​គ្រប់​រូប​ដែល​មាន​កូន​តូច​ដូច​ជា៖ ១.សញ្ញា​នៃ​ការ​ហើម​ពោះ​មិន​បង្ក​បញ្ហា តាម​ពិត​ទៅ ទារក​ពេល​បៅ​ឆ្អែត​តែង​តែ​ឃើញ​ពោះ​ធំ ដូច​ហើម​ពោះ​ដែរ ទារក​យំ​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ខ្យល់​ចូល​ក្នុង​ពោះ​វៀន​ច្រើន​ដែល​ធ្វើ​ឲ្យ​ហើម​ពោះ ទារក​បៅ​ជាមួយ​ដប​ទឹក​ដោះ​គោ​មួយ​ចំនួន​ដែល​ក្បាល​ដប​នោះ​មិន​ជួយ​រាំង​ទប់​ខ្យល់​ក្នុង​ដប​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ដប​ចូល​ក្នុង​ពោះ​វៀន​ច្រើន ធ្វើ​ឲ្យ​កូន​ហើម​ពោះ​ដូច​គ្នា។ ២.សញ្ញា​នៃ​ការ​ហើម​ពោះ​បង្ក​បញ្ហា​ដល់​កូន ពោះ​ទារក​ហើម​ប៉ោង​ខ្លាំង ក្ដៅ​ខ្លួន ក្អួត​ញឹក​ញាប់ លាមក​រាក​ខុស​ធម្មតា ឬ​មាន​ឈាម ឬ​ទល់​លាមក ហើម​ជើង ការ​បៅ​ថយ​ចុះ សន្លឹម​ ដេក​មិន​បើក​ភ្នែក ឬ មិន​រស់​រវើក​ដូច​ធម្មតា។ល។ ក្នុង​ករណី​ដែល​អា​អូន​ចេញ​សញ្ញា​អាសន្ន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ លោក​ស្រី​វេជ្ជបណ្ឌិតណែនាំ​ឲ្យ​ម៉ាក់​ប៉ា យក​កូន​ទៅ​ពិនិត្យ​​ជាមួយ​ពេទ្យ​ជំនាញ​ជំងឺ​កុមារ។ ទោះ​យ៉ាង​ណា ម៉ាក់​ប៉ា​អាច​សម្រួល​បញ្ហា​ហើម​ពោះ​លើ​កូន​តូច​បាន​ដោយ​តិចនិក​សាមញ្ញ​ៗ​នេះ៖ ទី១.ដាក់​កូន​ដេក រួច​លើក​ជើង​កូន​ដូច​ពេល​ធាក់​កង់ ទី២.ដាក់​ក្បាល​កូន​ឲ្យ​ខ្ពស់ រួច​ឲ្យ​កូន​ត្អើក​ចេញ​មក ទី៣.ម៉ាស្សា​ពោះ​កូន តាម​ទ្រនិច​នាឡិកា ហើយ​បន្ថែម​សម្ពាធ​ទៅ​តាម​ប្រតិកម្ម​កូន ទី៤.អាច​ផ្ដល់​ថ្នាំ​បន្តក់​ឲ្យ​កូន (គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន)។ល។


ថ្នាំបង្ការ

៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេងៗ គឺ​អាច​ការពារ​ក្មេងៗ​ពី​ជំងឺ​ដែលប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ដោយ​ហេតុ​ថា វ៉ាក់​សាំង​មាន​ច្រើន​ប្រភេទ ពេល​វេលា​នៃ​ការ​ចាក់​ក៏​ខុស​គ្នា ចាក់​រួច​ក៏​មាន​ផល​រំខាន​ផ្សេងៗ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន។ នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ Hello គ្រូពេទ្យ​ សូម​លើក​យក​នូវ​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក និង​កុមារ។ ១. ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​នៅ​ពេល​ណា​ខ្លះ? ផ្អែក​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ចំនួន ១១ មុខ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ១៨ ខែ។ វ៉ាក់សាំង​ទាំង​នោះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​នេះ ម៉ាក់ប៉ា​ក៏​អាច​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត​ទៅ​តាម​អាយុ និង​លទ្ធភាព​របស់​ខ្លួន។ ចុច​នៅ​ទីនេះ ដើម្បី​ដឹង​ពី​កាល​វិភាគ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ តា​ម​គោលការណ៍​ថ្នាក់​ជាតិ។ ២. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​មាន​អី​ខ្លះ? ផល​រំខាន​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ តែ​ករណី​ធ្ងន់ធ្ងរ​មាន​តិច​តួច​បំផុត។ ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើត​មាន​ណាស់។ ៣. វ៉ាក់សាំង​អាច​ចាក់​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​អត់? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កត្តា​នេះ​ហើយ ទើប​ក្មេងៗ​ទីក្រុងងាយកើតអាលែកហ្ស៊ីជាងក្មេងនៅស្រែចំការ

​អាលែកហ្ស៊ី ជា​បញ្ហា​មួយ​បង្ក​ផល​ពិបាក​ច្រើន​គួរ​សម​សម្រាប់​យើង បើ​មិន​ប្រយ័ត្ន វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ បញ្ហា​អាលែកហ្ស៊ី​មួយ​នេះ អាច​កើត​ឡើង​ចំពោះ​យើង​គ្រប់​វ័យ ជា​ពិសេស​ទៅ​លើ​ក្មេងៗ និង​អ្នក​ដែល​មាន​ជំងឺ​ហឺត។ ស្រប​គ្នានេះ ខាងក្រុមគ្រូពេទ្យសង្កេតឃើញថា ក្មេងៗរស់នៅក្នុងទីក្រុង ងាយប្រឈមនឹងកើតអាលែកហ្ស៊ីជាងក្មេងៗរស់នៅតាមជនបទ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង នៃ​គ្លីនិក​កុមារ មុនីឃីត បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជំងឺ​អាលែកហ្ស៊ី​នៅ​លើ​កូន​ក្មេង​មាន​ការ​កើន​ឡើង​បន្តិច​ម្ដងៗ។ កត្តា​ដែល​ធ្វើ​ឲ្យ​កូន​តូច​ៗ​ងាយ​កើត​ជំងឺ​អាលែកហ្ស៊ី​នោះ​គឺ​៖ ទី១.​កត្តា​ហ្សែន៖ អាច​កើត​មក​តាម​ម៉ាក់​ប៉ា តែ​មិន​មែន​មាន​ន័យ​ថា បើ​ម៉ាក់​ប៉ា​កើត​អាលែកហ្ស៊ី​សុទ្ធ​តែ​អាច​ចម្លង​ទៅ​កូន​ទាំង​អស់​ទេ។ ទី២.កត្តា​បរិយាកាស៖ ក្មេង​ៗ​ដែល​រស់​នៅ​ស្អាត​ពេក ក៏​ងាយ​កើត​អាលែកហ្ស៊ី​ដែរ។ ជួន​កាល ក្មេង​ៗ​ដែល​នៅ​តែ​ក្នុង​បន្ទប់ ឬ​មិន​សូវ​ប្រឈម​នឹង​បរិយាកាស​ខាង​ក្រៅ ក៏​ប្រឈម​កើត​ជំងឺ​អាលែកហ្ស៊ី​ដូច​គ្នា។ លើស​ពី​នេះ បញ្ហា​អាលែកហ្ស៊ី​អាច​កើត​ឡើង​បាន​ដោយ​កត្តា​ច្រើន​ទៀត​ដូច​ជា ធូលី រោម​សត្វ អាហារ សត្វ​ទិច ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន។ល។ លោកថា ចំពោះ​ការដែលថា ក្មេងៗទីក្រុងងាយកើតអាលែកហ្ស៊ីនោះដោយសារ អាអូនរស់នៅទីក្រុងមិនសូវប្រឈមនឹងបរិយាកាសខាងក្រៅ ត្រូវថ្ងៃ ត្រូវខ្យល់ច្រើនដូចក្មេងៗនៅតាមស្រែចំការទេ។ ជាទូទៅ ក្រៅពីចេញ/ចូល សាលរៀន និងផ្ទះ ក្មេងៗទីក្រុង​នៅតែក្នុងផ្ទះ ជាហេតុធ្វើឲ្យអាអូនមិនស៊ាំទៅនឹងបរិយាកាសខាងក្រៅ ទើបងាយប្រតិកម្មជាមួយបរិយាកាសប្លែកខាងក្រៅ។ វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​អាលែកហ្ស៊ី​នេះ មាន​ច្រើន​ប្រភេទ​ណាស់​រួម​មាន អាលែកហ្ស៊ី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ អាលែកហ្ស៊ី​ស្បែក អាហារ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់គួរដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​​កូន

បច្ចុប្បន្ន​គ្នា​យើង​មាន​ការ​បារម្ភ​ជា​ញឹកញាប់​អំពី​បាក់តេរី(មេរោគ)​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ហើយ​ភាគច្រើន​សុាំ​ទៅ​នឹង​ថ្នាំ​ផ្សះ។ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ជា​អចិន្ត្រៃយ៍​ដើម្បី​ផ្លាស់​ប្ដូរ​គុណ​ប្រយោជន៍​នៃ​បាក់តេរី​ក្នុង​រាងកាយ​យើង​អាច​មាន​ផល​វិបាក​កាន់​តែ​ធ្ងន់ធ្ងរ។ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​អំពី​ចំណេះ​ដឹង​ថ្នាំ​ផ្សះ​និង​ការ​លូតលាស់​របស់​កុមារ​តោះ​នាំ​គ្នា​អាន​អត្ថបទ​ខាង​ក្រោម​ទាំង​អស់​គ្នា។ តើ​គ្នាយើង​ដឹង​ទេ​ថា​នៅ​ពេល​ដែល​កុមារ​តូចៗ​ចាប់ផ្ដើម​ចេះដើរ​ហើយ និង​និយាយ​រាង​កាយ​ខាង​ក្នុង​របស់​ពួក​គេ​ក៏​កំពុង​ជួប​ប្រទះ​នឹង​ដំណាក់កាល​លូតលាស់​ដែល​មាន​សារៈសំខាន់​ខ្លាំង​ដែរ? នោះ​គឺ​ជា​ការ​កកើត​នៃ​មេរោគតូចៗដែល​រស់​នៅ​ក្នុង​ពោះវៀន​។ មេរោគទាំងនោះ​ដើរ​តួនាទី​ដូចជាជួយរំលាយ​អាហារ​ ការពារ​ប្រឆាំង​នឹង​មេរោគផ្សេងៗ​ និង​ព្រម​ទាំង​មាន​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​ផង​ដែរ។ អត្ថបទគួរអាន៖ ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ សម្រាប់​ពោះវៀន​ដែល​មាន​មេរោគល្អខ្សោយ​គឺទាក់ទងទៅនឹងប្រតិកម្មអាលែកហ្សី ធាត់​លើស​ទម្ងន់​ រលាក​ពោះវៀន​ និង​ជំងឺទឹក​នោម​ផ្អែម។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ពោះវៀន​មាន​មេរោគល្អ​ មាន​សុខភាព​ល្អ​កុមារ​តូចៗ​ត្រូវ​តែ​មាន​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ដែល​មាន​ប្រភេទ​ខុសៗ​គ្នា។ តើ​ថ្នាំផ្សះ​នឹង​ប៉ះពាល់យ៉ាង​ដូច​ម្ដេច​ចំពោះក្មេងតូចៗ? ថ្មីៗ​នេះ​មាន​អត្ថបទ​បែប​វិទ្យាសាស្ត្រ​ចំនួនពីរ​ដែល​បាន​ចុះ​ផ្សាយ​បង្ហាញ​អំពី​ទិដ្ឋភាព​​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៅ​ក្នុង​ដំណាក់កាល​នេះ។ អ្នក​វិទ្យាសាស្ត្រ​ដែល​មក​ពី Langone Medical Center New York University Broad Institute MIT  និង Harvard University ​បាន​រក​ឃើញ​ពី​វិធី​ដែល​បេប៊ី​ចាប់​កំណើត ​អាហារ​និង​ថ្នាំ​ផ្សះ​ ដែល​គេ​ទទួល​បាន ​បាន​បញ្ជាក់​ថា​មាន​ឥទ្ធិពល​លើ​មេរោគ​នៅ​ក្នុង​ពោះ​វៀន ។ យោង​ទៅ​តាម​ការ​សិក្សា​ប្រសិន​បើ​ទារក​មាន​ការ​ប៉ះពាល់​ច្រើន​ទៅ​នឹង​មេរោគដែល​បញ្ជូន​មក​ពី​ម្ដាយ​តាម​រយៈ​ការ​បង្ក​កំណើត​បែប​ធម្មជាតិ​ឬ​ការ​បំបៅ​ដោះក្តី ​មេរោគល្អដែល​មាន​នៅ​ក្នុង​បេប៊ី​គឺ​មាន​សុខភាព​ល្អ។ ផ្ទុយ​ពី​នេះ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​គឺ​​ចង្អុល​បង្ហាញ​ថា​មានការប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើមេរោគល្អរស់នៅក្នុងខ្លួនទារក។ ការ​ទទួល​យក​ថ្នាំ​ផ្សះ​ដែល​មិន​ចាំ​បាច់​ចូល​ក្នុង​រាងកាយ​គឺ​កាត់​បន្ថយ​នូវ​ភាព​ខុស​គ្នា​ ស្ថេរភាពនិង​ភាព​សម្បូបែបរ​របស់​មេរោគល្អ។ អត្ថបទគួរអាន៖  ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? កុំថា​មិន​អី ឲ្យ​បេប៊ី​ម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ គ្រោះ​ថ្នាក់​បំផុត ការស្រាវជ្រាវនេះធ្វើឡើង​ដោយ​​បាន​ប្រមូល​លាមក​គំរូ​ពី​កុមារ​៤០​នាក់​ចាប់​ពី​ពេល​ចាប់​កំណើត​រហូត​ដល់​ពួក​គេ​មាន​អាយុ​២-៣​ឆ្នាំ។ សុខភាព​កុមារ​និង​ម្ដាយ​គឺ​ត្រូវ​បាន​តាម​ដាន​ជាប់​លាប់​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា។ ចំពោះ​ផលប៉ះពាល់ភ្លាមៗ​អាចកើត​ឡើង​ក្រោយ​ការ​ព្យាបាល​ជាមួយ​នឹងថ្នាំផ្សះ ហើយចំនួនអ្នក​​មាន​មេរោគសុាំទៅនឹងថ្នាំ​ផ្សះក៏មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ អ្នកដែលស៊ាំថ្នាំផ្សះទាំងនោះ​នឹងត្រូវការពេល​យូរ​សម្រាប់​ឲ្យ​ពួក​គេ​ត្រលប់​មក​ធម្មតា​វិញ។ មេរោគដែលសុាំទៅនឹងថ្នាំ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ភ្លាមៗ​នោះ​ទេ​ ប៉ុន្តែ​មេរោគ​នឹង​សំងំ​នៅ​ក្នុង​ខ្លួន និង​ដល់ពេលណាមួយ​នោះ​នឹង​ចេញ​មកបង្ក​រោគ។ នៅ​ពេល​ដែល​ពួក​មេរោគ​ទាំងនោះ​ចាប់​​ចេញ​មកបង្ករោគ​ នោះ​ការ​ព្យាបាល​នឹងមាន​ការ​ពិបាក​។ ពេល​ខ្លះ​ថ្នាំ​ផ្សះ​ក៏​ចាំបាច់​សម្រាប់​សុខភាព​កុមារ​នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគដែរ ព្រោះ​​កុមារមិន​​អាច​ប្រើ​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ប្រឆាំង​នឹង​មេរោគ​។ ដើម្បី​ប្រាកដ​ថា​ចំនួនមេរោគល្អ​​របស់​បេប៊ី​មាន​សុខភាព​ល្អ ​អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ​”​នៅ​ពេល​ដែល​ចាំបាច់​និង​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ”។ សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី​និង​ឡេ​លាប​ស្បែក​ក៏​ត្រូវមានកំណត់​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ។ បាក់តេរី​ក្នុង​ពោះវៀន​ក៏​មិន​ប្រាកដ​​ថា​ធានា​បាន​ចំពោះ​សុខភាព​របស់​បេប៊ី​បាន​នោះ​ទេ។ ថ្នាំ​ផ្សះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ