សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

ថ្នាំបង្ការ

មូលហេតុក្មេងចាក់វ៉ាក់សាំងរួចទៅជាអាប់សែ និងវិធីថែកន្លែងចាក់កុំឲ្យដំបៅខ្ទុះ

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​មាន​ផល​រំខាន​ពី​តិច​ទៅ​ច្រើន ដែល​ផល​រំខាន​នោះ​មាន ឈឺ​នៅ​កន្លែង​ចាក់​ថ្នាំ ហើម ឈឺ ធ្វើ​ឲ្យ​ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន ឯ​ផល​រំខាន​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ហើម​បំពង់​ខ្យល់ ពិបាក​ដង្ហើម ប្រកាច់​ជា​ដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។ ចំពោះ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​បង្ក​ទៅ​ជា​អាប់សែ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ថា អាប់សែ ជា​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ចាក់​រួច​យក​របស់​មិន​ស្អាត​មក​បិទ​នៅ​មុខ​របួស ឬ​ក៏​ក្មេង​អាលែកហ៊្សី​ទៅ​នឹង​សារធាតុ​ក្នុង​វ៉ាក់​សាំង។ "កាល​ណា​កន្លែង​ចាក់​វ៉ាក់សាំង​ហើម ឱកាស​មេរោគ​វា​បង្ក ព្រោះ​អី​នៅ​នឹង​ស្បែក​យើង​សុទ្ធ​តែ​មេរោគ​ទាំង​អស់ អ៊ីចឹង​ស្បែក​បិទ​ជិត​ចឹង​ការពារ​ខ្លួន​យើង តែ​បើ​របស់​ហ្នឹង​ហើប របស់​ហ្នឹង​ហើម មេរោគ​នៅ​ជិត​ហ្នឹង​មាន​ឱកាស​បង្ក​ទៅ​រលាក មាន​ន័យថា កង្វះ​អនាម័យ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​អាប់សែ"។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះ​វិធី​ថែ​កន្លែង​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ខ្ទុះ ឬ​អាប់​សែ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​បាន​ណែនាំ​នូវ​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ។ ១- កុំ​ឆាប់​បក​បង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោង​ក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ […]


រោគសញ្ញាទូទៅ

សេរ៉ូមប្រៃទុកបានប៉ុន្មានខែ-ឆ្នាំ ទើបហួសដឺឡេ?

នៅ​ពេល​កូន​ផ្ដាសាយ ហៀរ​សម្បោរ និង​តឹង​ច្រមុះ​ ក្រៅពី​លេបថ្នាំ​ គ្រូពេទ្យ​តែង​ឲ្យ​ឆ្ពង់ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​ជួយ​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។ ចំពោះ​ការ​ទុកដាក់​សេរ៉ូម​ប្រៃ​នៅតែ​ជា​ក្ដី​កង្វល់​របស់​យើង​គ្រប់​គ្នា ព្រោះ​ខ្លាច​ទុក​យូរ​ហួស​កាល​បរិច្ឆេទ នាំឲ្យ​គ្រោះថ្នាក់​ចំពោះ​កូន។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ត្បិត​សេរ៉ូម​ប្រៃ​អាច​ទុក​បាន​យូរ​ក៏​ពិត​មែន តែ​វា​ក៏​ចេះ​ហួស​ដឺឡេ​ដូច​ផលិតផល​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ថា ជា​ទូទៅ​ប្រភេទ​សេរ៉ូម​ប្រៃ​អំពូល​ដប​ជ័រ​តូច​ៗ​ប៉ុន​ម្រាម​ដៃ​មាន​កាលបរិច្ឆេទ​លើ​នៅ​ដប ឬ​ប្រអប់ ដោយ​រយៈ​ពេល​វែង​គួរ​សម​ដែរ គឺ​ចាប់ពី ២-៤ ឆ្នាំ​ក្រោយ​ផលិត។ សេរ៉ូម​ប្រៃ​មាន​សមត្ថភាព​លាង​សម្អាត​ច្រមុះ​កូន​តូច​ៗ និង​មនុស្ស​ធំ ជួយ​ពង្រាវ​សម្បោរ និង​ស្លេស្ម​កាត់​បន្ថយ​កណ្ដាស់​ផ្ដាសាយ ហៀរ​សម្បោរ តឹងច្រមុះ អាលែកហ្ស៊ី​ក្នុង​ច្រមុះ រលាក​ច្រមុះ និង​ដុះ​សាច់​ក្នុង​ច្រមុះ។ ដូចនេះ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​ទិញ​សេរ៉ូម​ប្រៃ​ទុក​នៅ​ក្នុង​ផ្ទះ​ជានិច្ច ជាពិសេស​អ្នក​មាន​កូន​តូច​ៗ ព្រោះ​ជួយ​បាន​ច្រើន​យ៉ាង​ណាស់ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀត​ផង។


ជំងឺស្បែក

លាបម្សៅឲ្យកូនពិតជាជួយឲ្យស្បែកភ្លឺរលោង និងមានសំណើមមែនឬ?

ក្រោយ​ងូត​ទឹក​ឲ្យ​កូន​រួច ម៉ាក់​ប៉ា​តែង​និយម​លាប​ម្សៅ​ឲ្យ​កូន​តូច​ៗ ដើម្បី​ឲ្យ​ក្រអូប​ពេញ​រាងកាយ ហើយ​ជាពិសេស​គិត​ថា​អាច​ជួយ​ឲ្យ​ស្បែក​រលោង មាន​សំណើម​ទៀត​ផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ម្សៅ​ពិតជា​ជួយ​ឲ្យ​កូន​យើង​មាន​ក្លិន​ក្រអូប​បាន​យូរ ធ្វើឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​មាន​អារម្មណ៍​ស្រលាញ់ និង​នៅ​ជិត​កូន​គ្រប់​ពេល​មែន។ ប៉ុន្តែ​ម្សៅ​ប៉ះពាល់​សុខភាព និង​ស្បែក​របស់​ទារក​ដូច​គ្នា​ដែរ ប្រសិនបើ​ប្រើ​មិន​បាន​ត្រឹមត្រូវ។ គុណវិបត្តិ​ធំ​បំផុត​របស់​ម្សៅ គឺ​ក្មេង​ខ្លះ​អាច​បណ្ដាល​ឲ្យ​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​ផ្សំ​មួយ​ចំនួន​របស់​ម្សៅ ដោយ​ដំបូង​គ្រាន់តែ​មាន​បញ្ហា​តិចតួច តែ​ក្រោយ​លាប​បែរជា​រោល កន្ទួល រមាស់​ពេញ​ទាំង​ខ្លួន​តែម្ដង។ លោក​បញ្ជាក់​ទៀត​ថា ប្រភេទ​ម្សៅ​ហុយ​មិន​សូវ​មាន​សំណើម​ដែល​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​ឡើយ មិន​ដូច​ឡេទេ។ ដូចនេះ​ហើយ​ប្រើ​ម្សៅ​មិនមែន​ជា​ជម្រើស​ដែល​អាច​ឲ្យ​ស្បែក​ទារក​ស្អាត​ឡើយ វា​គ្រាន់តែ​ផ្ដល់​ក្លិន និង​ភាព​ទាក់ទាញ​ចំពោះ​កូន​ប៉ុណ្ណោះ។ តែបើចង់លាបឲ្យគួរតែស្វែងរកម្សៅប្រភេទ organic អាច​ជួយ​បាន​ខ្លះ​មែន។ ម្សៅ​ហ៊ុយ​ភាគច្រើនមាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។ សារធាតុ Talcum ដែល​មាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អក​រ៉ាំរ៉ៃ រលាក​ទងសួត រលាក​សាច់​សួត រលាក​បំពង់ក ជំងឺ​ហឺត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅ​ៗ។ ចំណែក​គុណ​វិបត្តិ​ដទៃ​ពេក វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​បញ្ជាក់​ថា បើ​យើង​យក​ទៅ​ដាក់​ក្នុង​ខោ​ទឹក​នោម អាច​ឡើង​ជា​កំណក​ធំ​ៗ ហើយ​កកិត​លើ​ស្បែក។ ម្យ៉ាង​ទៀត​ការ​លាប​វា​តាម​គន្លាក់​ដែល​រលាក​ស្រាប់​នោះ រឹតតែ​បង្ក​ឲ្យ​កាន់តែ​រលាក​ខ្លាំង​ៗ។ ដូចនេះ​បើ​ចង់​លាប អាច​ប្រើ​ឡេ​បាន ក៏​ប៉ុន្តែ​យើង​ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​ច្បាស់លាស់ មាន PH […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ម៉េចបានក្មេងញ៉ាំ ឬលេបរបស់រឹងទៅ ក្រពះមិនរំលាយ?

ចំពោះ​ទារក ឬ​ក្មេង​តូច​ៗ​ពេទ្យ​តែងតែ​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​ទន់​ៗ ហើយ​ចៀសវាង​ចំណី​រឹង ស្វិត ព្រោះ​មិន​ល្អ​ចំពោះ​សុខភាព​ក្រពះ-ពោះវៀន។ នៅ​មាន​រឿង​មួយ​ទៀត គឺ​នៅ​ពេល​កូន​ញ៉ាំ ឬ​លេប​របស់​រឹង​ទៅ ពេល​កូន​ជុះ​មក​មាន​ឃើញ​របស់​អស់​ទាំង​នោះ​ចេញ​មក​វិញ។ តើ​នោះ​មកពី​អ្វី? វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ជំងឺ​ទូទៅ​បាន​បញ្ជាក់​ថា ចំណី​អាហារ​រឹង​ៗ ជាពិសេស​គ្រាប់​ត្របែក ឬ​លេប​គ្រាប់​រុក្ខជាតិ​បែរជា​ចេញ​មក​វិញ​ទាំងអស់​នោះ​​មកពី​ក្រពះ​ក្មេង ទឹក​អាស៊ីដ​ក្រពះ​មិន​ខ្លាំង​ទេ ដុំ​ល្មម​ៗ​មិន​អាច​រំលាយ​បាន​ទេ ដូច្នេះ​ចេញ​មក​ទាំង​មូល។ លោក​បាន​បន្ថែម​ទៀត​ថា កាលណា​ក្រពះ​មិន​អាច​រំលាយ​បាន ហើយ​ពេល​បញ្ជូន​ទៅ​ពោះវៀន​ របស់​រឹង​អស់​ទាំងនេះ​ធ្វើឲ្យ​លាមក​ប្រែជា​រឹង បណ្ដាល​ឲ្យ​ទៅ​ជា​ក្ដៀន។ ​ចំណី​អាហារ​រឹងៗ​ចំពោះ​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ​មិន​ល្អ​ចំពោះ​សុខភាព​ក្រពះ-ពោះវៀន​ទេ សូម្បី​បាយ​ក៏​តម្រូវ​ឲ្យ​មាន​សភាព​ទន់ និង​ញ៉ាំ​ជាមួយ​ម្ហូប​មាន​ជាតិ​ទឹក បន្លែ និង​សាច់ ហើយ​ចៀសវាង​អាហារ​ក្រៀម​ៗ​ដែល​មិន​សម្បូរ​ជីវជាតិ ហើយ​ក្រពះ​ក៏​កិន​រំលាយ​អាហារ​ទាំង​នោះ​ដោយ​ពិបាក ព្រោះ​មាន​សភាព​រឹង។ សុខភាព​ក្រពះ-ពោះវៀន​ល្អ ក៏​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ការពារ​រាងកាយ​ដែរ ដូចនេះ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ ផ្ដល់​កម្លាំង​ដល់​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ ក្នុង​ពេល​កើត​ជំងឺ ។ ដើម្បី​ឲ្យ​សុខភាព​ក្រពះ-ពោះវៀន​កូន​តូច​ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទន់​ៗ ផ្លែឈើ បន្លែ​គ្រប់​ប្រភេទ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ មួយ​វិញ​ទៀត​សម្រាប់​របស់​រឹង​ៗ កុំ​បណ្ដោយ​ឲ្យ​កូន​លេងឬដាក់ចូលមាត់ទោះ​ជា​​អាច​ចេញ​មក​វិញ​តាម​លាមក តែ​បើ​ប្រហែស​អាច​បណ្ដាល​ឲ្យ​ធ្លាក់​ចូល​ក្នុង​បំពង់​ខ្យល់ នាំ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។


ជំងឺស្បែក

កូនថ្លោសៗឧស្សាហ៍រលាកស្បែកតាមគន្លាក់ គួរលាបម្សៅឲ្យអត់?

ម៉ាក់ប៉ា​ជា​ច្រើន​និយម​លាប​ម្សៅ​ឲ្យ​ទារក​តូច​ៗ ហើយ​នៅ​ពេល​កូន​ថ្លោស​តែង​ជួប​បញ្ហា​រលាក​តាម​គន្លាក់​ដៃ​ជើង គូទ ក ក្លៀក​ជាដើមនោះក៏ប្រើម្សៅទៅ​លាប​កន្លែង​មាន​បញ្ហា​ដែរ។ តែ​បើ​តាម​គ្រូពេទ្យ​មិន​ឲ្យ​ធ្វើ​បែបនោះ​ឡើយ ព្រោះ​បញ្ហា​ស្បែក​កាន់តែ​រាលដាលខ្លាំងឡើង។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លាប​ម្សៅ​តាម​កន្លែង​កកិត​ទាំង​នោះ​នាំឲ្យ​ស្បែក​កូន​កាន់តែ​រលាក​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។ នៅ​ពេល​ដែល​យើង​យក​ម្សៅ​ទៅ​លាប​កន្លែង​គន្លាក់​អស់​ទាំង​នោះ ម្សៅ​មិន​បាន​រលាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ ហើយមានតែ​ផ្ដល់​ភាព​កកិត​ឲ្យ​កាន់តែ​ខ្លាំង ហើយ​រលាក​ក៏​កាន់តែ​ខ្លាំង​ដូច​គ្នា។ ដូចនេះ​សម្រាប់​ទារក​ដែល​ថ្លោស​ៗ ឬ​មិន​ថ្លោស​ក៏​ដោយ​បើ​មាន​ស្នាម​រលាក​គួរតែ​ប្រើ​ជា​ជេល ក្រមួនសម្រាប់លាប​តាម​គន្លាក់ អាច​កាត់​បន្ថយ​ការ​កកិត ហើយ​មិន​ងាយ​បង្ក​ឲ្យ​រលាក​ស្បែក​កូន​ឡើយ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ចំណែក​ប្រភេទ​ឡេ​វិញ​វា​មិន​ចាំបាច់​លាប​ក៏​បាន​ដែរ ប្រសិនបើ​កូន​មាន​សុខភាព​ស្បែក​ល្អ​ហើយ​នោះ។ តែ​សម្រាប់​ក្មេង​ខ្លះ​វិញ​មាន​បញ្ហា​ស្បែក​ស្ងួត ឬ​ងាយ​អាលែកហ្ស៊ី​ត្រូវ​ប្រយ័ត្ន​មុន​ជ្រើស​រើស​ផលិតផល​ណា​មួយ​មក​លាប​លើ​ស្បែក​កូន ព្រោះ​ទារក​មាន​ស្បែក​នៅ​ខ្ចី​ខ្លាំង​ណាស់ លាប​របស់​មិន​ល្អ​ណា​មួយ​អាច​បណ្ដាល​ឲ្យ​រលាក ក្រហម និង​ខូច​ស្បែក​តែម្ដង។ លោក​បន្ថែម​ទៀត​ថា មុន​ចង់​ប្រើ​ផលិតផល​អ្វី​លើ​ស្បែក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ស្វែង​យល់​ពី​ប្រភេទ​ស្បែក​កូន​ជាមុន ហើយ​ទើប​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​គួរ​ទិញ​អ្វី​មក​ប្រើ។


ជំងឺផ្លូវដង្ហើម

វីរុស RSV កំពុងផ្អើលខ្លាំងនៅថៃនោះ ខ្មែរក៏កើតមានដូចគ្នាដែរគ្រាន់តែមិនផ្ទុះ!

នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​កំពុងតែ​​ផ្ទុះ​វីរុស RSV (Respiratory syncytial virus) ដែល​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ក្មេង​តូច និង​មិនទាន់​មាន​វ៉ាក់សាំង​នៅ​ឡើយ​ទេ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា RSV មិនមែន​ជា​វីរុស​ប្រភេទ​ថ្មី​ទេ វា​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ហើយ​មិន​មែន​តែ​កូន​ក្មេង​អាយុ​ក្រោម​១ ឆ្នាំ​ឡើយ​ដែល​គ្រោះថ្នាក់ មនុស្ស​ចាស់​វ័យ​ចាប់ពី ៦៥ ឆ្នាំ​ឡើង​ក៏​មាន​ហានិភ័យ​ដូច​គ្នា។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា រាល់ថ្ងៃ​ប្រទេស​កម្ពុជា​ក៏​មាន​ឆ្លងឆ្លង​វីរុស​នោះ​ដូចគ្នា គ្រាន់តែ​មិន​ផ្ទុះ​ខ្លាំង​តែ​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ទោះ​ជា​មាន​ហើយ​ក៏​មិន​អាច​ដឹង​ដែរ ទាល់តែ​ធ្វើ​តេស្ត PSR ទើប​អាច​រក​ឃើញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ថែម​ទៀត​ថា RSV គឺជា​វីរុស​ដែល​ឆ្លង​ច្រើន​បំផុត ហើយ​រោគសញ្ញា​វា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ។ វីរុស RSV ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់ និង​សម្បោរ។ ជា​ទូទៅ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ ពេល​ឆ្លង​ចូល​ទៅ​វា​នឹង​ជា​សះស្បើយ​ទៅ​វិញ​ក្នុង​រយៈពេល ១ ទៅ ២ សប្ដាហ៍ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​វា​បង្ក​ទៅ​ជា​ជំងឺ​រលាក​សួត​ខ្លាំង រលាក​សាច់​សួត ជាពិសេស​កើត​ទៅ​លើ​ក្មេង​ក្រោម​អាយុ ១ ឆ្នាំ និង​មនុស្ស​ចាស់​ដែល​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ។ លោក​បាន​បញ្ជាក់​រោគសញ្ញា​ថា ទូទៅ​អាច​ដូចគ្នា​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា គ្រុន​ក្ដៅ ក្អក​ហៀរសម្បោរ ឈឺ​បំពង់ក ប៉ុន្តែ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូចជា ដក​ដង្ហើម​ខ្លី​ៗ ឮ​សូរ​សំឡេង​សួត​ខុស​ធម្មតា និង​ហត់នឿយ ញ៉ាំ​អាហារ​បាន​តិច។ ដូចនេះ​ត្រូវ​ការពារវីរុស RSV […]


រោគសញ្ញាទូទៅ

មកដឹងពីកត្តាប្រឈម ធ្វើឲ្យក្មេងៗកើតជំងឺមហារីកឈាម

មហារីក​ឈាម​ជា​ប្រភេទ​ជំងឺធ្វើ​ឲ្យ​ក្មេង​ស្លេក​ស្លាំង ដោយសារ​ចំនួន​​កោសិកា​គ្រាប់​ឈាម​ស​ផលិត​នៅ​ក្នុង​ខួរ​ឆ្អឹង​មាន​​ភាព​មិន​ប្រក្រតី ហើយ​អាច​កើត​ឡើង​លើ​ក្មេង​គ្រប់​វ័យ ដោយ​មិន​ប្រកាន់​អាយុ ឬ​ភេទ​នោះ​ទេ។ ចំពោះ​មូលហេតុ​ពិត​ប្រាកដ​នាំ​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វី​បើ​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​ជំងឺ​មហារីក​ឈាម​ក៏​ពិត​មែន តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូចជា បម្រែ​បម្រួល​ហ្សែន បរិស្ថាន​រស់នៅ​ដែល​មាន​ជាតិ​ពុល​ច្រើន ការ​ប្រើ​ថ្នាំ​មួយ​ចំនួន និង​ការ​ប្រឈម​ជាមួយ​សារធាតុ​គីមី​ជា​ដើម។ “នេះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម​វា​អាច​ភ្ញោច ឬ​ជំរុញ​ឲ្យ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម តែ​មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​ក្មេង​ប្រឈម​បញ្ហា​ទាំង​អស់​ហ្នឹង កើត​មហារីក​ឈាម​ទាំង​អស់​នោះ​ទេ ព្រោះ​ទាំង​នោះ​គ្រាន់​តែ​ជា​កត្តា​ប្រឈម មិន​មែន​មូលហេតុ​នាំ​ឲ្យ​កើត​មហារីក​ឈាម​ទេ"។ លោកវេជ្ជបណ្ឌិតរៀបរាប់។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​មហារីក​ឈាម​លើ​ក្មេង​មាន​ច្រើន​ប្រភេទ ដែល​ប្រភេទ​ខ្លះ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល ខណៈ​ការ​ព្យាបាល​ទៀត​សោត​ទៅ​តាម​កម្រិត ដូចជា ស្រាល មធ្យម និងធ្ងន់។ ក្នុង​ករណី​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ឯ​កម្រិត​ខ្លះ​អាច​ព្យាបាល​បាន តែ​ក្មេង​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​ក្រោយ​ពី​ព្យាបាល​ជា។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ​


បញ្ហាសុខភាពកុមារផ្សេងទៀត

សំណួរ ចម្លើយ​អំពី​ការ​ប្រើប្រាស់ថ្នាំផ្សះលើកូនប៉ាម៉ាក់​គួរតែដឹង

ពពួកថ្នាំអង់ទីប្យូទិក(Antibiotic) ដែល​យើង​ស្គាល់​ជា​ទូទៅ​ថា ​ជា​ថ្នាំ​ផ្សះ ត្រូវបានប្រើ​ដើម្បី​ព្យាបាល​ការ​​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី មិន​មែន​វីរុស។ នៅ​ពេល​យើង​ប្រើ​ខុស​ អាច​នឹង​បង្ក​ហានិភ័យ​សុខភាព​ជា​ច្រើន ពិសេស​ចំពោះ​ក្មេងៗ ការ​ប្រើ​ថ្នាំ​ផ្សះ ប៉ាម៉ាក់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​ស៊ាំ​ថ្នាំ។ ខាងក្រោមនេះ ជាសំណួរ និង​ចម្លើយទាំង១០ អំពីការ​ប្រើប្រាស់ថ្នាំផ្សះ ​ដែល​ប៉ាម៉ាក់​ភាគ​ច្រើន​ចង់​ដឹង​បំផុត។ ១- ថ្នាំ​ផ្សះ​ប្រើ​ព្យាបាល​ផ្តាសាយ​ក្មេងៗបានអត់? ជំងឺ​ផ្តាសាយ គឺ​បង្ក​ឡើង​ដោយ​ពពួក​វីរុស មិន​មែន​បាក់តេរី​ឡើយ ហេតុ​​នេះការ​ប្រើ​ថ្នាំ​អង់ទីប្យូទិក​លើ​កូន​​យើ​ងកើត​ជំងឺ​ផ្តាសាយ គឺ​គ្មាន​ប្រសិទ្ធិភាពទេ។ ជាទូទៅ ផ្តាសាយ​នឹង​ជា​សះស្បើយ​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ។ ២- ផ្តាសាយ​អាច​ប្រែ​ជា​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហេតុ​អី​មិន​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាលតាំង​ពី​ដំបូង? ករណីភាគ​ច្រើន ជំងឺ​ផ្តាសាយ គឺ​បង្ក​រោគ​ដោយ​សារ​វីរុស​ មិន​អាច​ក្លាយ​ទៅ​ជា​បាក់តេរី​នោះ​ទេ។ បើ​សិន​ជា​ប៉ាម៉ាក់ នៅ​តែ​មានះ​ប្រើ​ថ្នាំ​អង់ទីប្យូទិកព្យាបាល​ផ្តាសាយ​លើ​កូនៗ កូន​យើង ​អាចនឹង​មាន​បញ្ហាឆ្លង​​ពពួក​បាក់តេរី ​និងស៊ាំ​ថ្នាំ ឬ​រាករូស និង​ផល​រំខាន​ផ្សេងៗ​ទៀត។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ៣- សំបោរពណ៌​លឿង ​ឬ​បៃតង​ ​ជា​សញ្ញាបង្ក​រោគ​ដោយ​បាក់តេរី​? ពេល​ផ្ដាសាយ ជា​រឿង​ធម្មតា​ទេ ​ក្មេង​នឹង​មាន​សំបោរ​ ឬ​ស្លេស្មពណ៌​លឿង​ ឬ​បៃតង​ ហើយ​អាច​មាន​រយៈ​ពេល​ប្រមាណ ១០​ ថ្ងៃ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ […]


ជំងឺស្បែក

តិចនិកថែទាំស្បែកទារកទើបកើត ចៀសវាងរលាក នាំលំបាកដល់កូន

រវាង​ស្បែក​ទារក និង​ស្បែក​មនុស្ស​ធំ​យើង​មិន​ដូច​គ្នា​ទេ ដោយ​សារ​ស្បែក​អា​អូន​មាន​សភាព​ស្ដើង​ជាង។ ហើយ​ក៏​មាន​ន័យ​ថា ស្បែក​អា​អូន​ម៉ដ្ត ទន់ និង​ងាយ​ប្រតិកម្ម​ជាង​ស្បែក​យើង​មនុស្ស​ធំ​ដែរ។ ចំពោះ​ស្បែក​ទារក​ទើប​កើត វា​អាច​ពិបាក​ក្នុង​ការ​ថែ​ទាំ​បន្តិច​សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍ ឬ​គ្នា​យើង​ដែល​ទើប​ក្លាយ​ជា​ម៉ាក់ប៉ា ប៉ុន្តែ​ខាង​ក្រោម​នេះ ជា​វិធី​ថែ​ទាំ​ស្បែក​អា​អូន​បែប​ធម្មជាតិៗ ជួយ​ដោះ​ស្រាយ​ពី​ចម្ងល់​ម៉ាក់​ប៉ា​ទាក់​ទង​នឹង​ការ​ថែ​ស្បែក​កូន។ ១.ងូតទឹក៖ បើ​យើង​ងូត​ទឹក​ឲ្យ​កូន​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​ធម្មជាតិ​របស់​ស្បែក​កូន បណ្ដាល​ឲ្យ​ស្ងួត ឬ​បែក​ស្រកា​បាន។ យើង​ត្រូវ​ប្រាកដ​សាប៊ូ​ដែល​ប្រើ​លើ​ខ្លួន​កូន មាន​ភាព​ស្រទន់ និង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ប្រើ​កន្សែង​ទន់​ជូត​សម្អាត​កូន​ឲ្យ​បាន​លឿន ចៀស​វាង​អា​អូន​រងា។ ២.លាប​ម្សៅ៖ តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​លាប​ម្សៅ​កូន​ឲ្យ​កូន​ក៏​បាន​ដែរ តែ​បើ​យើង​ចង់​លាប​ឲ្យ​កូន លាប​តិចៗ​បាន​ហើយ មិន​ចាំ​បាច់​បំពោក​ឲ្យ​ហុយ​ពេក​ទេ ព្រោះ​សារធាតុ​ម្សៅ​អាច​ហុយ​ចូល​ច្រមុះ​កូន​ប៉ះពាល់​ដល់​អា​អូន បណ្ដាល​ឲ្យ​កូន​កើត​ជំងឺ ហឺត រលាក​សួត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅៗ។ ៣.ប្រើ​ផលិត​ផល​ធម្មជាតិ៖ អា​អូន​ទើប​កើត​មាន​ស្បែក​ទន់ និង​ផុយ​ស្រួយ។ ក្រោយ​កើត​មក ស្បែក​អា​អូន​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​ស៊ាំនឹង​បរិយាកាស​ខាង​ក្រៅ។ យើង​គួរ​ប្រើ​ផលិតផល​ដែល​ធ្វើ​ឡើង​ពី​ធម្មជាតិ ល្អ​ជាង​ផលិត​ផល​ដែល​ផ្ទុក​ក្លិន​ទឹក​អប់ ឬ​សារធាតុ​ប្រឆាំង​បាក់តេរី លើ​ស្បែក​កូន។ ម៉្យាង​ទៀត យើង​គួរ​តែ​ប្រើ​រាល់​ផលិតផល​ដែល​ផលិត​មក​សម្រាប់​តែ​ទារក​ប្រើ​លើ​អា​អូន​តែ​ប៉ុណ្ណោះ។ ៤.រលាក​គូទ៖ បើ​យើង​ឲ្យ​អា​អូន​ស្លៀក​ខោ​ទឹក​នោម​សើម​យូរ នោះ​កូន​ច្បាស់​ជា​ជួប​បញ្ហា​រលាក​គូទ​មិន​ខាន។ បើ​អាច​យើង​គួរ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​អា​អូន​រាល់​ពេល​ដែល​កូន​បត់​ជើង​ហើយ ចៀស​វាង​ផ្អាប់​ប៉ះពាល់​ស្បែក​កូន។ ធម្មតា ការ​រលាក​ស្បែក​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ទេ តែ​បើ​សិន​លាប​ថ្នាំ​មិន​បាត់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ក្មេង។ ៥.កើត​មុន ឬ​ស្រែង​ទឹក​ដោះ៖ ចាប់​ពី​​កើត​រហូត​ដល់ ៤​ខែ ទារក​ប្រមាណ​ជាង […]


ជំងឺស្បែក

ទាំងនេះជាបញ្ហាស្បែកទារកទើបនឹងកើត តែងជួបប្រទះញឹកញាប់

សុខភាព​ទារក​ទើប​នឹង​កើត​មាន​សភាព​ទន់ខ្សោយ​នៅ​ឡើយ ដូចនេះ​ម៉ាក់ប៉ា ឬ​អ្នក​ថែរក្សា​ត្រូវ​ប្រយ័ត្ន​គ្រប់​យ៉ាង ហើយស្បែក​ក៏​ងាយ​រង​គ្រោះ​ដូចគ្នាដែរ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​ស្បែក​ងាយ​ជួប​បញ្ហា​ច្រើន តែ​ករណី​ខ្លះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ត្រូវ​រក​ជំនួយ​វេជ្ជសាស្ត្រ។ លោក​បន្ថែម​ទៀត​ថា បញ្ហា​ស្បែក​ដែល​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​សូវ​បារម្ភ ដូច​ករណី​យើង​យក​អ្វី​ទៅ​លាប​ផ្ដេសផ្ដាស​ឡើយ។ ខាងក្រោម​ជា​បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត តែង​ជួប​ប្រទះ៖ ១- កន្ទួល​ស​ៗ​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូច​ៗ​ពណ៌​ស ឬ​លឿង​​លើ​​មុខ​របស់​ទារក ជា​សញ្ញា​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ២- របក​ស្បែក បញ្ហា​របក​ស្បែក​លើ​ទារក​មិនមែន​បណ្ដាល​មកពី​រោល​ទឹក​ភ្លោះ​ឡើយ។ របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ជាដើម។ ក្នុង​ករណី កូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។ ៣- ចែងថ្ងៃ កន្ទួល​ខ្ទុះ​តូច​ៗ ពណ៌​ក្រហម​ដែល​មាន​​ពងបែក​ច្រើន​កើត​មាន​នៅ​លើ​ខ្នង មុខ បរិវេណ​ដើម​ទ្រូង​​ទារក នេះ​ជា​រោគ​សញ្ញា​របស់​ចែងថ្ងៃ ឬ​ចំហាយក្ដៅ​ដែល​ពាក្យ​បច្ចេកទេស​ហៅថា Miliaria។ Miliaria កើត​ឡើង​ដោយសារ​ការ​កក​ស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។ ៤- ស្រែង​ទឹកដោះ ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ