សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

គួរយកកូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួតមុន ឬក្រោយពេលសត្វខាំ?

ការ​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​ពិតជា​សំខាន់​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ ព្រោះ​ពេល​ខ្លះ​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ​នៅ​បាន​ប្រឡែង​លេង ហើយ​ឆ្កូត​ដោយ​ធ្មេញ ឬ​ក្រចក ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នេះ គួរតែ​ចាក់​មុន​ពេល​មាន​របួស ទើប​ល្អ។ ជំងឺ​នេះ​មិន​មាន​វិធី​ព្យាបាល​​ឲ្យ​ជា​នោះ​ទេ នៅ​ពេល​លេច​រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ហើយ ដោយ​នោះ​មាន​ន័យ​ថា​ជា​ការ​យឺត​ពេល​ទៅ​ហើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​មាន​វិធី​ទប់​ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធភាព​រយៈ​ពេល​៥​ឆ្នាំ។ តាម​គោលការណ៍​ រាល់​គ្រប់​​ថ្នាំ​បង្ការ សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាក់​វា នៅ​ពេល​មុន​ឈឺ មែន​ហើយ​។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​យើង​មិន​សូវ​ជា​មាន​អ្នក​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​នេះ​មុន​ដូច​នៅ​បរទេស​ឡើយ។ ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​ធ្វើ​​ចំនួន ៣ ដង ក្នុង​ចន្លោះ​ពេល​មួយ​ខែ (០-៣-៧) គិត​ពី​ថ្ងៃ​ចាក់​លើក​ទី​មួយ។ មានន័យថា ចាក់លើកដំបូងនៅថ្ងៃសូន្យ ចាក់លើកទី២ បីថ្ងៃក្រោយចាក់លើកទី១ និង ចាក់លើកទី៣ ប្រាំពីរថ្ងៃក្រោយចាក់លើកទី២ ។ បើ​មាន​ករណី​សត្វ​ឆ្កែ​ខាំ​ហើយ​នោះ ត្រូវ​ចាក់​បន្ថែម ២ ដង​ទៀត។ មិនត្រឹមតែ​សត្វឆ្កែខាំ ឬក្រញ៉ៅឡើយ ពេល​មាន​សត្វ​ ឆ្មា ស្វា ប្រចៀវ ខាំក៏គេចាក់ប្រភេទនេះ​ដូចគ្នា។ ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​នាំ​គ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ទុក​ជា​មុន​ទេ លើក​លែង​តែ​អ្នក​មាន​សត្វ​ចិញ្ចឹម ហើយ​សត្វ​ចិញ្ចឹម​នេះ​ទៀត​សោត ក៏​គេ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ផ្សេង​ៗ។ ការ​នាំ​សត្វ​ចិញ្ចឹម​ទៅ​ជួប​ពេទ្យ​ទៀងទាត់​ពិតជា​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន​ពី​សត្វ​មក​មនុស្ស​ទៀត​ផង។


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិចបន្តួច​តែ​បែរជា​ទាមទារ​ការ​ព្យួរ​សេរ៉ូមដែរ ទាំង​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ផង​នោះ។ តើ​ការ​ព្យួរ​សេរ៉ូម​នោះ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ស្ថានភាព​ណា​ខ្លះ? វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​ណា​មួយ​ដែល​អាច​ព្យួរ​សេរ៉ូម​ទៅ​បាន ទាល់តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដូច​ខាងក្រោម៖ ១- រាករូស​ខ្លាំង​កម្រិត​ទី​៣ សម្រាប់​អ្នក​ជំងឺ​រាករូស​ដែល​ត្រូវ​ព្យួរ​សេរ៉ូម​នោះ ទាល់តែ​ចាប់ពី​ដំណាក់កាល​ទី​៣​ឡើង​ទៅ បាន​អនុវត្តន៍​វិធី​នេះ​បាន។ នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​ឃើញ​ថា អ្នក​ជំងឺ​មាន​សភាព​ខ្លាំង​មាន​ទាំង​ក្អួត រាក គេ​អាច​នឹង​ដាក់​សេរ៉ូម ២ ផ្លូវ​ឯ​ណោះ ហើយ​បើ​អ្នក​រាក​កម្រិត​ទី​១ ឬ​ទី​២ ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ផឹក​ទឹក​អូរ៉ាលីត ២- ក្ដៅ​ខ្លួន បើ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​បាត់បង់​ជាតិ​ទឹក​ដូច​គ្នា ដោយ​ជាតិ​ទឹក​នឹង​បាត់បង់​តាម​ដង្ហើម បាត់​តាម​សរសៃ បាត់​តាម​រយៈ​ស្បែក ក៏​អាច​បញ្ចូល​សេរ៉ូម​ដែរ។ ប៉ុន្តែ​ការ​ដាក់​នេះ​ទៀតសោត​គឺ​ក្នុង​កម្រិត​មួយ​មិន​ធ្វើ​ឲ្យ​លើស​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្មេង​ទៅ​វិញ​ទេ។ ៣- ជំងឺផ្សេង​ៗ ពេល​ខ្លះ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ ដើម្បី​ជា​ផ្លូវ​ចាក់​ថ្នាំ ហើយបូករួម​កូន​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ផង កូន​ល្វើយ អស់​កម្លាំង​រលើង សន្លឹម គឺត្រូវ​បញ្ចូល​តាម​សរសៃ​ដែរ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែនាំ​ថា គួរតែ​សម្អាត​តាំងពី​មិន​ទាន់​ដុះ​ធ្មេញ ទើប​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ។ វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូបនេះបាន​ឲ្យ​ដឹង​ថា ក្មេង​ចេះ​បៅ​ត្រូវតែ​ចេះ​សម្អាត​ក្នុង​មាត់ ដើម្បី​អនាម័យ ធ្មេញ​ដុះ​មក​ស​ស្អាត និង​គ្មាន​ក្លិន​អាក្រក់​ចេញ​ពី​មាត់ ដែល​នេះ​ជា​មូលហេតុ​សំខាន់។ ចំណែក​ឧបករណ៍​ដែល​ត្រូវការ​នោះ​មាន​ដូចជា​កំប្រេស​យក​មក​រុំ​នៅ​ដៃ និង​ទឹកក្ដៅឧណ្ហៗ។ វិធី​ធ្វើ​គឺ​ជ្រលក់​កំប្រេស​ដែល​រុំ​នៅ​ម្រាម​ដៃ​ចង្អុល​ទៅ​ក្នុង​ទឹក​ឧណ្ហៗ​នោះ ហើយ​យក​ទៅ​វាស​ក្នុង​មាត់ ដើម្បី​កម្ចាត់​ជាតិ​ទឹក​ដោះ​ដែល​នៅ​សេសសល់​ជាប់​អណ្ដាត និង​អញ្ចាញ​ធ្មេញ ក្រោយ​កូន​បៅ​រួច។ នៅ​ពេល​កូន​ចាប់ផ្ដើម​ដុះ​ពន្លក​ធ្មេញ​យើង​នៅ​បន្ត​សកម្មភាព​បែប​នេះ​ដដែល រហូត​ដល់​វ័យ ១ ឆ្នាំ ទើប​ចាប់ផ្ដើម​បង្រៀន​ឲ្យ​ចេះ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ច្រាស និង​ថ្នាំ។ នៅ​វ័យ​ចេះ​ដុស​ធ្មេញ​ត្រូវ​ទិញ​ថ្នាំ​សម្រាប់កូន​ក្មេង​​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច​ចាប់ពី​ប៉ុន​គ្រាប់​ស្រូវ​ឡើង​ទៅ ហើយ​នៅ​ពេល​កូន​ដុស​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ។


បញ្ហាសុខភាពកុមារផ្សេងទៀត

ទៅលេងស្រុកខែបុណ្យទាន កុំឲ្យកូនតូចញ៉ាំចំណីចំណុកអស់ទាំងនេះ

ក្នុង​ឱកាស​ឈប់​សម្រាល​ពិធី​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុន​នេះ ប្រាកដជា​មាន​ការ​ជួបជុំសាច់ញាតិ និង​ញ៉ាំ​អាហារ​យ៉ាង​សម្បូរ​បែប។ សម្រាប់​មនុស្ស​ធំ​ ទោះ​ញ៉ាំ​អាហារ​ខុស​ក៏​មិន​សូវ​ចោទ​ជា​បញ្ហា​ដែរ តែ​ចំពោះ​កូន​តូច​វិញ បើ​ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​អាហារ​ចម្រុះ​ពេក អាច​ប៉ះពាល់ដល់សុខភាពទៅវិញ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា កូន​តូច​ចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ មិន​ត្រូវ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សល់​ច្រើន​ថ្ងៃ​ឡើយ បើ​ទោះ​ជា​បាន​កម្ដៅ​រួច​ហើយ​ក៏​ដោយ។ ត្រូវ​ធ្វើ​អាហារ​សម្រាប់​ញ៉ាំ ១ ថ្ងៃ ឬ ១ ពេល​ៗប៉ុណ្ណោះ ព្រោះ​អាហារ​ដែល​សល់​យូរ​អាច​ផ្អូម ជូរ បង្ក​ជា​ឈឺ ឬ​ចុក​ពោះ រាករូស ក្អួត​ចង្អោរ។ មួយ​វិញ​ទៀត​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​ផ្ដាំ​មិន​ឲ្យ​កូន​តូច​ផឹក​ភេសជ្ជៈ​កំប៉ុង ទឹក​ក្រូច ស្ករ​សូកូឡា ឬ​ទឹក​កក​ឡើយ ព្រោះ​ភេសជ្ជៈ​ច្រើន​តែ​នាំឲ្យ​ គ្រុន​ក្ដៅ​ ឈឺ​ក រហូត​រលាក​បំពង់ក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គ្រឿង​កំប៉ុង​មាន​ជាតិ​ស្ករ​ច្រើន បើ​ញ៉ាំ​យូរ​ៗ​ទៅ​នាំឲ្យ​កូន​កើត​ជំងឺ​ធាត់​លើស​ទម្ងន់ និង​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ​ទៀត​ដូចជា​ទឹកនោមផ្អែម ស្ទះ​សរសៃ​ឈាម​បេះដូង។ ចំណែក​រឿង​នំ ស្ករគ្រាប់ នំ​បន្ទះ​ស្រួយ ឬ​នំ​កញ្ចប់​ៗ​ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំង​នោះ​បាន​ផលិត​ចូល​គ្នា​នូវ​ស្ករ អំបិល ខ្លាញ់ និង​សារធាតុ​គីមី​យ៉ាង​ច្រើន​ទៀត ដើម្បី​រក្សា​ទុក។ បើ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ឥតប្រយោជន៍​ទាំង​នោះ បណ្ដាល​ឲ្យ​ពុក​ធ្មេញ ហើយ​ថ្ងៃមុខ​អាច​មាន​ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត។ ដូចនេះ​ដើម្បី​ការពារ​កូន​មិន​ឲ្យ​ឈឺ យើង​ត្រូវ​ត្រៀម​ទុក​ឲ្យ​កូន ពេល​គេ​ទាមទារ​ចង់​ញ៉ាំ​ចំណី​ចំណុក​ផ្លែឈើ […]


កង្វះអាហារូបត្ថម្ភ

វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ

ការ​ទទួល​បាន​ជីវជាតិ​ ឬ​សារធាតិ​ចិញ្ចឹមគ្រប់​គ្រាន់​​ គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​លូតលាស់​របស់កុមារ​ ដែល​នេះ​ហើយ​បាន​ជា​ប៉ាម៉ាក់​​ត្រូវ​ដឹង​ពី​តម្រូវ​ការ​ដែល​កូនយើង​​ត្រូវ​ការ​ដើម្បី​ធំធាត់​ដោយ​មាន​សុខ​ភាព​ល្អ​។ អត្ថបទ​នេះ​នឹង​ណែនាំ​ប៉ាម៉ាក់​​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ សំខាន់មួយ​ចំនួន​​គួរ​តែ​មាន​ក្នុង​របប​អាហារ​កូន​​ដើម្បី​​អាច​ជួយ​ឲ្យ​លូត​លាស់​បាន​ល្អ។ ១- កាល់ស្យូម កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹង​មាំ ជួយ​ជំរុញ​​ប្រព័ន្ធ​ប្រសាទ និង​មុខងារ​របស់​សាច់ដុំ បង្កើន​កំណក​ឈាម និង​ជួយ​ឲ្យ​រាង​កាយ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល។ ជាតិ​កាល់ស្យូម​សម្បូរ​​ជា​ពិសេស​នៅ​ក្នុង ទឹក​ដោះ ឈីស យ៉ាអួ តៅហ៊ូ និង​ទឹក​ក្រូច​ដែល​បន្ថែម​ជាតិ​​កាល់ស្យូម។ ២- អាស៊ីដ​ខ្លាញ់​ពិសេស (Essential fatty acids – EFAs) អាស៊ីដ​ខ្លាញ់​ពិសេស អាច​ជួយ​សាង​សង់​កោសិកា គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ ពង្រឹង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង សាង​សង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​រាង​កាយ​ស្រូប​ជីវជាតិ​ផ្សេង​ទៀត​កាន់​តែ​ងាយ​ស្រួល។ សារធាតុ​នេះ​សំខាន់​ណាស់ ចំពោះ​ខួរក្បាល និង​ភ្នែក ដើម្បី​ឲ្យ​សរីរៈ​ទាំង​ពីរ​នេះ​ដំណើរ​ការ​ល្អ។ អាស៊ីដ​ខ្លាញ់​ពិសេស​ពីរ​ដែល​សំខាន់ គឺ លីណូឡេអ៊ិក​អាស៊ីដ (Linoleic acid) ឬ​ហៅ​ថា អូមេហ្គា ៦ (omega-6) និង​ អាល់ហ្វា លីណូឡេនិក អាស៊ីដ (alpha-linolenic acid) ឬ​ហៅ​ថា អូមេហ្គា ៣ ។ អូមេហ្គា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!

កូន​កើត​ជំងឺ​រលាក​ពោះវៀន​ពិតជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ណែនាំ​ថា កុមារ​តូច​ៗ​ជាច្រើន​មាន​បញ្ហា​ជំងឺ​ពោះវៀន​រ៉ាំរ៉ៃ ព្រោះ​ពេល​រាក​ដំបូង​មិន​បាន​ព្យាបាល​ជា​សះស្បើយ។ លោក​បាន​បន្ថែម​ទៀត​ថា ជំងឺ​រលាក​ពោះវៀន​លើ​កុមារ​តូច​ៗ​ព្រោះ​កង្វះ​អនាម័យ​ពេល​ចាប់​កាន់​ចំណី​អាហារ​ដាក់​ចូល​មាត់។ នៅ​ពេល​វីរុស ឬ​បាក់តេរី​ចូល​ទៅ​ដល់​ក្នុង​ក្រពះ ឬ​ពោះវៀន​នាំឲ្យ​រាក ក្អួត ចុក​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បញ្ជាក់​ទៀត​ថា នៅពេល​កូន​ឈឺ ហើយ​យើង​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​អាច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​កូន​ដូចជា​នៅ​ពេល​យើង​បណ្ដោយ​ឲ្យ​រាក​ខ្លាំង បាត់​បង់​ជាតិ​ទឹក។ ចំពោះ​ស្ថាន​ភាព​កូន​ខ្សោះ​ជាតិ​ទឹក អាច​នាំឲ្យ​បាត់បង់​​ជីវិត។ មួយ​វិញ​ទៀត​នៅ​ពេល​រាក​ខ្លាំង កូន​អាច​បាត់បង់​សារជាតិ​រ៉ែ​អេឡិចត្រូលីត ហើយ​ទៅ​ជា​សន្លប់ ឬ​ប្រកាច់។ ប្រសិនបើ​មេរោគ​ដែល​បង្ក​ឲ្យ​រលាក​ពោះវៀន​នោះ​កាច​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​ពេល​បន្ទោបង់ ហើយ​មេរោគ​អាច​ជ្រាប​ចូល​ចរន្ត​សរសៃ​ឈាម​ជុំវិញ​ខ្លួន ក៏​ជា​សញ្ញា​គ្រោះថ្នាក់ដល់​ជីវិត​ដូចគ្នា។ កាលណា​បណ្ដោយ​ទុក​ឲ្យ​កូន​រោក​រ៉ាំរ៉ៃ ព្រោះ​មិន​បាន​ព្យាបាល​បាន​ជា​ដាច់ នាំឲ្យ​ក្មេង​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ​ទៅ​វិញ។


បញ្ហាការលូតលាស់

ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត អាច​​ឲ្យ​អា​អូន​ធំ​ឡើង​ខ្សោយ​ប្រាជ្ញា

គ្មាន​ម៉ាក់​ប៉ា​ណា​មួយ​ចង់​ឲ្យ​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ​ទេ ប៉ុន្តែ​មិនមែន​គ្រប់​ទារក​ទាំង​អស់​​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​គ្រប់​សព្វ​ដែរ។ ទារក​ខ្លះ​កើត​មក​ជាមួយ​បញ្ហា​ពី​កំណើត​មួយ​ចំនួន​ដែល​យើង​ជា​ម៉ាក់​ប៉ា​មិន​ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នោះ​ដូច​ជា កង្វះ​អង់ហ្ស៊ីម ឬ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​ជាដើម។ អ្វី​ទៅ​ជា​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត (Congenital Hypothyroidism) ជា​ជំងឺ​ខ្វះ​​អ័រម៉ូនទីរ៉ូអ៊ីត​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​ទៅ​លើ​ទារក។ ជំងឺ​នេះ​អាច​បង្ក​ឡើង​ដោយ​សារ​ក្រពេញ​ទីរ៉ូអ៊ីត​អា​អូន​មាន​បញ្ហា ឬ​កង្វះ​ជាតិ​អ៊ីយូត​នៅ​ក្នុង​ខ្លួន​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ។ ក្រពេញ​ទីរ៉ូអ៊ីត​របស់​យើង​ម្នាក់ៗ បញ្ចេញ​អ័រម៉ូន​​ទីរ៉ូអ៊ីត ដែល​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​មនុស្ស​យើង។ លោក​ស្រី​បន្ត​ថា ចំពោះ​ទារក​ដែល​មាន​ជំងឺ​កង្វះ​​អ័រម៉ូនទីរ៉ូអ៊ីត អា​អូន​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​ប៉ា​ម៉ាក់​គួរ​ចាប់​អារម្មណ៍​ដូច​ជា៖ - ទន់ មិន​រស់​រវើក - ពោះ​ប៉ោង - ទល់លាមក​ជា​ប្រចាំ (ជុះ​តិច​ជាង ​២ដង/សប្ដាហ៍) - មិន​ព្រម​បៅ - ស្បែក​លឿង​រយៈ​ពេល​យូរ (លើស​ពី​ ១៤​ថ្ងៃ​ក្រោយ​កើត) - ផ្ចិត​លៀន លើស​ពី​នេះ ក្នុង​ករណី​ដែល​អា​អូន (អាយុ២-៦ខែ) មិន​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ​ក៏​មាន​ចេញ​រោគ​សញ្ញា​ដទៃ​ទៀត​ដែរ​ រួម​មាន អណ្ដាត​ធំ ឬ​លៀន ការ​លូត​លាស់​យឺត​ខ្លាំង (ទាំង​រាងកាយ និង​ប្រាជ្ញា​ស្មារតី) ខ្សោយ​ប្រាជ្ញា។ល។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​នេះ​បញ្ជាក់​ថា ជា​ទូទៅ ទារក​ដែល​កើត​បាន​អាយុ​ ៤៨​ម៉ោង ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ជោះកែង​ជើង ព្រោះ​វា​អាច​ជួយ​ឲ្យ​ដឹង​បញ្ហា​ពី​កំណើត​របស់​ទារក​ដូច​ជំងឺ​កង្វះ​អ័រម៉ូនទីរ៉ូអ៊ីត​នេះ ឬ​កង្វះ​អង់ហ្ស៊ីម ​G6PD ជា​ដើម។ ប៉ុន្តែ បើ​កូន​មិន​បាន​ធ្វើ​តេស្ត​ជោះកែង​ជើង​មើល​ទេ ហើយ​ចាប់​អារម្មណ៍​ថា កូន​លេច​ចេញ​នូវ​សញ្ញា​ដូច​ដែល​រៀប​រាប់ ម៉ាក់​ប៉ា​គួរ​យក​កូន​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​នេះ។ បើ​កូន​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ […]


ជំងឺប្រព័ន្ធប្រសាទ

ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះអាចមានឈាមកកក្នុងខួរក្បាល

ពេល​កូន​នៅ​តូច​តែង​ជួប​ឧបទ្ទវហេតុ​ដួល​ប៉ះ​ទង្គិច​ត្រូវ​ក្បាល​សឹង​តែ​គ្រប់គ្នា ព្រោះ​ចាប់ពី​វ័យ ៨ ខែ​ទៅ ៥ ឆ្នាំ​កូន​កំពុង​ពេញ​រពឹស ហើយទោះ​ជា​យើង​មាន​ការ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ពិបាក​គេចផុតដែរ។ ដូចនេះ​ហើយ​អាណាព្យាបាល​តែងតែ​លើក​ជា​សំណួរ​ថា តើ​ក្រោយ​គ្រោះថ្នាក់​កូន​មាន​រោគសញ្ញា​បែប​ណា ទើប​នាំ​កូន​ទៅ​ពេទ្យ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រោយ​កូន​មាន​គ្រោះថ្នាក់​ប៉ះ​ចំ​ក្បាល ម៉ាក់ប៉ា​ត្រូវ​តាមដាន​អាការៈ​កូន​ឲ្យ​បាន​ដិតដល់។ ករណី​កូន​ត្រឹម​របួស​សើស្បែក​មិន​បាច់​ភិតភ័យ​ពេក​ទេ គ្រាន់តែ​រក​អ្វី​ត្រជាក់​មកស្អំ​ពី​លើ​ឲ្យ​បាត់​ពក ជាំ ឬ​បើ​របក​ស្បែក​អាច​យក​ស្បែក​លាប​របួស​បាន។ តែ​បើ​ក្នុង​ករណី​ត្រូវ​ខ្លាំង ហើយ​កូន​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រញាប់៖ - បែក​ក្បាល​ហូរ​ឈាម​ខ្លាំង - សន្លឹម​មិន​លេង - មិន​កម្រើក ឬ​មិន​ដឹង​ខ្លួន - សន្លប់ - វិលមុខ - យំ​ព្រោះ​ឈឺចាប់​ខ្លាំង - ក្អួត - ក្ដោប​ក្បាល ព្រោះ​ឈឺចាប់ - ពិបាក​ដក​ដង្ហើម - មាន​អាការៈ​កន្ត្រាក់​ៗ - ច្រឡំ ឬ​វង្វេងវង្វាន់ - ប្រស្រី​ភ្នែក​រីក​មិន​ស្មើគ្នា - ខ្សោយ​អវយវៈ​មួយ​ចំហៀង អាការៈ​ដែល​បាន​រៀបរាប់​ខាង​លើ​សុទ្ធតែ​ជា​សញ្ញា​នៃ​ឈាម​កក​ក្នុង​ខួរក្បាល និង​ការ​ប៉ះពាល់​ចំ​សរសៃ​ប្រសាទ​ណា​មួយ។ ជម្រើស​ល្អ​ពេល​កូន​មាន​គ្រោះថ្នាក់ ដំបូង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្នក​មាន​ជំនាញ​ព្យាបាល និងវិនិច្ឆ័យ​ពី​ស្ថានភាព​របួស ជាជាង​ទុក​ចោល ហើយគិត​ថា​មិន​អី នាំ​ឲ្យ​មាន​កូន​មាន​បញ្ហាកាន់តែធ្ងន់។ មួយ​វិញ​ទៀត​បើ​សង្កេត​ឃើញ​ថា របួស​ធំ​ពេក ទោះ​គ្រូពេទ្យ​ថា​មិន​ថ្វី យើង​អាច​យក​កូន​ទៅ​ថត​ស្កេន​បាន ដើម្បី​កុំឲ្យ​ជាប់​មន្ទិល​សង្ស័យ។


កង្វះអាហារូបត្ថម្ភ

ទំពាំងបាយជូរក្រៀមល្អសម្រាប់ក្មេងៗឬយ៉ាងណា?

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​គិត​ថា​ទំពាំងបាយជូរក្រៀម​គឺ​ជា​អាហារសម្រន់​ល្អ​សម្រាប់​ក្មេងៗ ប៉ុន្តែទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​ក្មេង​មាន​ដង្កូវ​ស៊ី​ធ្មេញ។ យោង​តាម​វិទ្យាស្ថានជាតិ​ផ្នែក​ស្រាវជ្រាវ​ជំងឺ​មាត់​ធ្មេញ​សហរដ្ឋ​អាមេរិក ​ក្មេង​​អាយុ​ ១១ ​ឆ្នាំ ជាង ៤០%​ មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​មួយ​ ឬ​ច្រើន​ជាង​នេះ។ យ៉ាងណាមិញ​ការ​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​មិន​មែន​ជា​មូលហេតុ​បង្កផ្ដាច់មុខ​នោះ​​ទេ។ កត្តា​បង្ក​រួមមាន​ការ​មិន​ដុស​ធ្មេញ​ ផឹកទឹកផ្លែឈើ ឬ​ទឹកដោះគោ​ច្រើន ញ៉ាំ​ពពួក​នំ​កញ្ចប់​ច្រើន​ពេក ​និងមិន​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។ ការ​សិក្សា​ក៏​មិន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ទំពាំងបាយ​ជូរ​ក្រៀម​បង្ក​ឲ្យ​មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​ដែរ។ តើ​ទំពាំងបាយជូរ​ក្រៀម​ល្អ ឬ​មិនល្អ​សម្រាប់​ក្មេង? ផល​ប្រយោជន៍​នៃ​ទំពាំងបាយជូរ​ក្រៀម​ ទំពាំងបាយជូរ​ក្រៀម​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្រន់​ល្អ ជាពិសេស​សម្រាប់​ក្មេងៗ។ ទំពាំងបាយជូរ​ក្រៀម​មាន៖ ជាតិខ្លាញ់​ទាប កូលេស្តេរ៉ូល​ទាប ជាតិសរសៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​ក្មេង​ទល់​លាមក ជាតិ​ដែក និង​កាល់ស្យូម ប៉ូតាស្យូម។​ ប៉ុន្តែ​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ស្ករ​ទាំង​នោះ​ជា​ស្ករ​ធម្មជាតិ​ និង​ល្អ​ជាង​ពពួក​ស្ករ​បន្ថែម​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​អាច​បង្ការ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​បាន​។ ទោះបីជា​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ផ្អែម និង​ស្អិត​ក៏​ដោយ ប៉ុន្តែ​ពេល​ញ៉ាំ​ទៅ​មិន​ជាប់​ធ្មេញ​យូរ​ទេ។ អាហារ​សម្រន់​ដែល​អាច​​បង្ក​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​គឺ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​បន្ថែម​ច្រើន​ដូចជា​នំ​ឃុកគី និងស្ករគ្រាប់។ គុណ​វិបត្តិ​នៃ​ទំពាំងបាយជូរ​ក្រៀម យ៉ាងណាមិញ ទន្តពេទ្យ​បាន​ចាត់ទុក​ទំពាំងបាយជូរ​ក្រៀម​ទៅ​ក្នុង​ប្រភេទ​ពពួក​នំ​កញ្ចប់​ដែល​ក្មេង​ញ៉ាំ។ យោង​តាម​សមាគម​ជំងឺ​មាត់ធ្មេញ​សហរដ្ឋ​អាមេរិក (ADA) អាហារ​មាន​ជាតិ​ស្អិត​ដូចជា​ផ្លែឈើ​ក្រៀម​រួមទាំង​ទំពាំងបាយជូរ​ក្រៀម​អាច​បង្ក​ការ​ខូចខាត​ដល់​​ធ្មេញ​ព្រោះ​វា​ស្អិត​ជាប់​នឹង​ធ្មេញ​យូរ​ជាង​ប្រភេទ​អាហារ​ផ្សេងៗ។ ប្រសិនជា​ក្មេង​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម និង​ផ្លែឈើ​ក្រៀម​ញឹកញាប់​ពេក​ ADA ណែនាំ​ឲ្យ​ក្មេង​ខ្ពុរមាត់​ជាមួយ​នឹង​ទឹក​ក្រោយ​ពី​ញ៉ាំ​រួច និង​ដុសធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កម្ចាត់​កាក​សំណល់​ទំពាំង​បាយជូរ​ក្រៀម​នោះ។ ទំពាំងបាយជូរ​ក្រៀម​គឺជា​អាហារ​សម្រន់​ល្អ​សម្រាប់​ក្មេង​ព្រោះ​មាន​វីតាមីន និង​រ៉ែ​ដែល​ក្មេង​ត្រូវការ​ ប៉ុន្តែ​ពេល​ឲ្យ​កូន​ញ៉ាំ​ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ធ្មេញ​កូន​ផង​​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ