សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

ចេញរោគសញ្ញាទាំងនេះ កូនខ្វះជាតិដែកហើយ ប្រញាប់រកដំណោះស្រាយ

ជាតិ​ដែក ជា​សារធាតុរ៉ែ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់រាងកាយ ការអភិវឌ្ឍ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​សរសៃ​ប្រសាទ។ ប៉ុន្តែ​ក្មេង​ខ្លះ​បែប​ជា​ទទួល​បាន​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​នោះ​ទេ។ តើ​មាន​រោគ​សញ្ញា​អី​ខ្លះ​ដែល​បញ្ជាក់​ថា ក្មេង​ខ្វះ​ជាតិ​ដែក? ធ្វើ​ម៉េច​ដើម្បី​បង្ការ​មិន​ឲ្យ​កូន​ខ្វះ​ជាតិ​ដែក? រោគ​សញ្ញា​ក្មេង​ខ្វះ​ជាតិ​ដែក – ស្លេកស្លាំង – អស់កម្លាំង – បែក​ញើស​ស្អិត – ត្រជាក់​ដៃ​ជើង – ដង្ហើម​ខ្លី – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម – សន្លប់​ដោយ​គ្មាន​អុកស៊ីសែន​គ្រប់​គ្រាន់​ក្នុង​ឈាម (ករណីធ្ងន់ធ្ងរ)។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។ បរិមាណ​ជាតិ​ដែក​ក្មេង​ត្រូវ​ការ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ណែ​នាំ​នូវបរិមាណជាតិ​ជាតិ​ដែក​ទៅ​តាម​វ័យរបស់​ក្មេង​ខាង​ក្រោម​នេះ។ – សម្រាប់​ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​អាយុ ២៤-៤៥ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ ។ – ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ។ បរិមាណ​ជាតិ​ដែក​ទាំង​នេះ ទារក ឬ​កុមារ អាច​ទទួលបាន​ពី​ការ​បៅ​ទឹក​ដោះ​ម្តាយ ឬ​របប​អាហារ​ផ្សេងៗ តែ​ចំពោះ​ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹមម្សៅ​ទឹកដោះ​គោ ឬ​ទឹក​ដោះ​ពពែ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តេស្តជោះកែងជើងទារកអាយុប៉ុន្មានទើបមានប្រសិទ្ធភាពខ្ពស់ រកឃើញជំងឺពីកំណើត?

ទារក​មួយ​ចំនួន​មិន​បាន​ធ្វើ​តេស្ត​ជោះ​កែង​ជើង​ពេល​កើត​ភ្លាមៗ​នោះ​ទេ អ៊ីចឹង​ហើយ​ម៉ាក់ប៉ា​មាន​ចម្ងល់​ថា បើ​ជោះ​កែង​ជើង​ប៉ុន្មាន​ខែ​ក្រោយ​បាន​ឬ​ទេ? អាច​មាន​​ប្រសិទ្ធភាព​ដូច​ពេល​កើត​ភ្លាម​ទេ? បើ​តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ ចំពោះ​ទារក​ទើប​កើត គឺ​រយៈពេល ៤៨-៧២ ម៉ោង ក្រោយ​កើត។ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​សាមញ្ញ​មួយ​នេះ គឺ​យក​ឈាម​ពី​ការ​ជួស​កែង​ជើង​ទារក ១-២ ដំណក់​ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាស​តេស្ត​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ល្អ​រយៈពេល ២៤ ម៉ោង ឲ្យ​ស្ងួត រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​មើល។ សារ​សំខាន់​នៃ​ការ​ធ្វើ​​តេស្ត​នេះ​ឡើង ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​នោះ នឹង​ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣ សប្តាហ៍ ទៅ ១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាចឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក។ បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ជំងឺ​មេតាបូលិក​ពី​កំណើត មាន​ច្រើន​ប្រភេទ ដូចជា៖ - ជំងឺ​បណ្តាល​មក​ពី​វិបត្តិសារធាតុ​បម្លែង​សម្រាប់​ក្រុម​វីតាមីន B៧ (ធ្វើ​ឲ្យ​ប្រកាច់ ថ្លង់ ខ្វាក់ ពិការ​ខួរក្បាល)។ - ជំងឺ​បណ្តាល​មក​ពី​កង្វះ​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត (ធ្វើឲ្យ​ទារក​មិនសូវ​លូតលាស់​បញ្ញា​ស្មារតី កម្ពស់ ស្បែក​លឿង ទល់​លាមក)។ - ជំងឺ​ទាក់ទង​នឹង​ការ​បញ្ចេញ​ស្លេស្ម​ខាប់​ក្នុង​សួត មក​ពី​វិបត្តិ​លំពែង​ក្នុង​ការ​រំលាយ​អាហារ (ធ្វើ​ឲ្យ​ទារក​លូតលាស់​យឺត រលាកសួត មាន​បញ្ហា​រំលាយ​អាហារ)។ - ជំងឺ​​បណ្តាល​​មក​​ពី​​កង្វះ​​អង់ស៊ីម […]


ចិញ្ចឹមកូន

​ស្តាប់ភ្លេងមុនចូលគេង អូនៗនឹងទទួលបានប្រយោជន៍បីយ៉ាង

ការ​ដាក់​កូន​ឲ្យ​ចូល​គេង​ពេល​យប់​អាច​ជា​រឿង​មួយ​ដ៏​ពិបាក​សម្រាប់​ប៉ាម៉ាក់​មួយ​ចំនួន។ ក្មេង​ខ្លះ​ត្រូវការ​ភាព​ស្ងប់ស្ងាត់​នៅ​ពេល​គេង ខណៈ​ក្មេង​ខ្លះ​ទៀត​ចូលចិត្ត​ស្ដាប់​រឿង​និទាន ឬ​ស្តាប់​ភ្លេងមុន​ចូល​គេង​។ ការ​ឲ្យ​កូន​ស្តាប់​ភ្លេងមុនគេង​គឺ​មាន​ប្រយោជន៍​សម្រាប់​ក្មេងជា​ច្រើនយ៉ាង​។ ១. គេង​លក់​ស្រួល ការសិក្សា​មួយ​ទៅ​លើ​ឥទ្ធិពល​ភ្លេង​ និង​ការ​គេង​បាន​រក​ឃើញ​ថា​ក្មេង​ដែល​ស្តាប់ភ្លេង​នៅពេល​គេង​ថ្ងៃ និង​ពេល​ចូល​គេង​យប់​​អាច​ជួយ​ឲ្យ​ការ​គេង​កាន់​តែ​ប្រសើរ​ឡើង។ ចង្វាក់​ភ្លេង​ស្រទន់​អាច​ជួយ​បន្ធូរ​អារម្មណ៍​ដល់​ក្មេង និង​បង្កើត​ជា​ទម្លាប់​ដល់​កូន​តូច​ផង​ដែរ។ ការ​ចាក់​ភ្លេង​អាច​ជា​សញ្ញា​ប្រាប់​ពួកគេ​ថា​ដល់​ម៉ោង​ចូល​គេង​ហើយ។ ប៉ុន្តែ​ប៉ាម៉ាក់​គួរ​ជ្រើសរើស​ភ្លេង​ដែល​មាន​ចង្វាក់​យឺត និង​ស្រទន់​ដើម្បី​បង្កើត​បរិយាកាស​ស្ងប់​សម្រាប់​ការ​គេង​របស់​អូន​តូចៗ។ ២. កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​ការ​ដុះ​ធ្មេញ ភ្លេង​ដែល​ប៉ាម៉ាក់​ចាក់​ឲ្យ​កូន​គេង​លក់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​នៃ​ការ​ដុះ​ធ្មេញ​របស់​ក្មេង។ ការសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​មន្ទីរពេទ្យ​នៅ​ប្រទេសអង់គ្លេស​​បាន​ឲ្យ​ដឹង​ថា​ក្មេង​មាន​អារម្មណ៍​ឈឺចាប់​តិច​ជាង​មុន​នៅ​ពេល​ពួក​គេ​ស្តាប់​ភ្លេង។ នេះ​មក​ពី​ភ្លេង​ជួយ​បន្លប់​ខួរក្បាល​របស់អូនៗ​ពី​ការ​ឆ្លើយតប​ទៅ​នឹង​ការឈឺចាប់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ជំរុញ​ការ​លូតលាស់​របស់​ខួរក្បាល សមាគម​ជាតិ​សម្រាប់​ការ​អប់រំ​កុមារ​​របស់អាមេរិក​បាន​ណែនាំ​ថា​ការ​ឲ្យ​ក្មេង​ស្តាប់​ភ្លេង​អាច​ជួយ​ឲ្យ​ពួកគេ​យល់​ពី​ខ្លួន​ឯង​ និង​អារម្មណ៍​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង។ អូនៗ​​ក៏​អាច​ស្វែងយល់​ពី​គំរូ​ផ្សេងៗ ​ដោះស្រាយ​បញ្ហា និង​យល់​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​។ អូនៗដែល​ស្តាប់​ភ្លេង​អាច​ត្រូវ​បាន​ភ្ញោច​អារម្មណ៍​ជា​ច្រើន ហើយ​ការ​រំញោច​អារម្មណ៍​នេះ​ជួយ​បង្កើន​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍​ដល់​ក្មេង​ដែរ។ [embed-health-tool-vaccination-tool] ទោះបីជា​ការ​ស្តាប់​ភ្លេង​ពេល​ចូល​គេង​អាច​ផ្តល់​ប្រយោជន៍​ដល់​អូនៗ​បាន​ ប៉ុន្តែ​ប៉ាម៉ាក់​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​កម្រិត​សំឡេង​ដែរ​​។ ទោះបីជា​ភ្លេង​អាច​ជួយ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ស្ងប់​ ការ​ដែល​បើក​ខ្លាំងៗ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​ក្មេង​សកម្ម​ជាង​មុន និង​ប៉ះពាល់​ដល់​ការ​គេង។ ម៉្យាងទៀត អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ និង​ការ​គេង​បាន​អះអាង​ថា​យក​ល្អ​គួរ​ចាក់​ភ្លេង​ឲ្យ​ក្មេង​ស្តាប់​មុន​ចូល​គេង​២ ទៅ​៣​ម៉ោង​ និង​មិន​ត្រូវ​ចាក់​ភ្លេង​ចោល​ពេញ​មួយ​យប់​ទេ។ នៅ​ពេល​ក្មេង​គេងលក់ស្ងប់ហើយ ប៉ាម៉ាក់​អាច​បិទ​ភ្លេង​បាន។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​ក្មេង​ពឹងផ្អែក​ទៅ​លើ​ភ្លេង​ក្នុង​ការ​គេង​លក់​ខ្លាំង​ពេក​ដែល​នេះ​អាច​បង្ក​ជា​ការ​លំបាក​បាន។ អត្ថបទពាក់ព័ន្ធ៖ តិចនិក​ថែទាំ​ម្រាម​ដៃ​ និង​ម្រាម​ជើង​ទារក ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​គួរ​ដឹង​ ទារកលៀនផ្ចិត ឬផ្ចិតដុះផ្លែ បណ្ដាលមកពីពេទ្យកាត់ផ្ចិតមិនស្អាត ឬយ៉ាងណា? ទារក​ទាញ​សក់​​ខ្លួន​ឯង​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទារក​ទើប​កើត​របក​ស្បែក​បណ្ដាល​មក​ពី​អ្វី​? គួរ​បារម្ភ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុច​ទាំង​ ៥ ប៉ា​ម៉ាក់​ថ្មីថ្មោង​គួរ​ដឹង​ទាក់ទង​ទារក​ទើប​កើត​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអ្វី​ទារក​ជុះ​មានឈាម​? […]


ជំងឺឆ្លង

ក្មេងកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតទៀតទេ?

មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈការខាំបឺតជញ្ជក់ឈាមដែលមានមេរោគគ្រុនឈាម។ ចំពោះក្មេងៗឧស្សាហ៍កើតជំងឺនេះញឹកញាប់ ពិសេសនៅរដូវភ្លៀងធ្លាក់នេះឯង ដែលសម្បូរមូសខ្លា។ តើក្មេងដែលកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតម្តងទៀតទេ? [embed-health-tool-vaccination-tool] សំណួរនេះ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ឆ្លើយតបថា ក្មេងអាចកើតជំងឺគ្រុនឈាមលើសពី ១ ដង អាច ២ ដង ៣ ដង ឬ ៤ ដងក៏មាន។ លោកវេជ្ជបណ្ឌិតបន្តថា មេរោគគ្រុនឈាមមានដល់ទៅ ៤ ប្រភេទឯណោះ គឺប្រភេទ DENV-1, DENV-2, DENV-3 និង DENV-4 ដែលក្នុងចំណោម ៤ ប្រភេទនេះ ក្មេងអាចកើតគ្រុនឈាមប្រភេទណា ១ នៅពេលនេះ ឯពេលក្រោយ (យ៉ាងតិច៦ខែ) អាចកើតគ្រុនឈាមផ្សេងទៀត។ តែលោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ជាទូទៅពេលក្មេងកើតគ្រុនឈាមម្តងហើយ អាចមានភាពស៊ាំនឹងការឆ្លងមេរោគគ្រុនឈាមលើកទី ២ បាន។ វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]


ជំងឺឆ្លង

ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ

ម៉ាក់​ប៉ា​សម័យ​ថ្មី​មួយ​ចំនួន​និយម​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ផ្ទះ​ដូច​ជា ឆ្កែ ឬ​ឆ្មា​ជាដើម ស្រប​ពេល​ដែល​មាន​កូន​តូច​កំពុង​លូត​លាស់​នៅ​ក្នុង​ផ្ទះ ដោយសារ​គិត​ថា មាន​សត្វ​នៅ​ក្នុង​ផ្ទះ​អាច​ធ្វើ​ឲ្យ​កូន​សប្បាយ អត់​អផ្សុក។ ឯ​ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា ការ​ចិញ្ចឹម​សត្វ​អាច​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន ថែម​ទាំង​ជួយ​សម្រួល​ដល់​អារម្មណ៍​កូន​បាន​ទៀត​ផង។ តើ​ការ​គិត​ថា ​ចិញ្ចឹម​សត្វ​ល្អ​ដល់​ក្មេង​ត្រឹម​ត្រូវ​ឬ​អត់? ឆ្លើយ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គិត​ថា​ចិញ្ចឹម​សត្វ​អាច​ធ្វើ​ឲ្យ​កូន​តូច​ៗ​លូត​លាស់​មាន​សុខភាព​ល្អ គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​ដែល​កូន​តូច​អាច​លូត​លាស់​បាន​ល្អ គឺ​គ្មាន​អី​ពាក់​ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ឆ្កែ ឆ្មា​នៅ​ក្នុង​ផ្ទះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​កូន​តូច​មាន​ហ្សែន​អាឡែកហ្សី គឺ​អាច​បណ្ដាល​ឲ្យ​អា​អូន​តូច​ៗនោះ អាឡែកហ្សី​ជាមួយ​រោម​សត្វ​អស់​នោះ។ ម៉្យាង​វិញ​ទៀត សត្វ​ចិញ្ចឹម​ទាំងនោះ គឺ​ពិបាក​ថែ​ទាំ​ណាស់។ ប្រសិន​បើ​យើង​ថែ​មិន​បាន​ល្អ ធ្វើ​អនាម័យ​ឲ្យ​មិន​បាន​ត្រឹម​ត្រូវ ហើយ​ដល់​ពេល​ដែល​កូន​ទៅ​ប្រលែង​លេង​ជាមួយ វា​ងាយ​នឹង​ចម្លង​មេរោគ​ដែល​មាន​នៅ​លើ​សត្វ​នោះ​មក​ក្មេង​វិញ។ លោក​វេជ្ជបណ្ឌិតបន្ថែម​ថា បើ​សិន​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​តូចៗ លូត​លាស់​បាន​ល្អ គឺ​ត្រូវ​បំប៉ន​អាហារ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហើយ​បើ​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អ​ទាំង​រាង​កាយ និង​ប្រាជ្ញា គួរ​ចំណាយ​ពេល​លេង ឬ​ហាត់ប្រាណ​ជាមួយ​កូន ឬ​អាច​បណ្ដុះ​គំនិត​ថ្មីៗ​ល្អៗ​ដល់​កូន។


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាត្រូវដឹង ទឹកអូរ៉ាលីត្រមានប្រយោជន៍ខ្លាំងពេលអូនតូចៗរាករូស

អាការៈ​រាក​រូស​គឺ​ជា​បញ្ហា​ទូទៅ​របស់​សុខភាព​មនុស្ស​យើង​ម្នាក់​ៗ​ដែល​ជួប​ប្រទះ​នៅ​ក្នុង​ជីវភាព​រស់​នៅ។ ជា​ធម្មតា នៅ​ពេល​ដែល​រាករូស គ្នា​យើង​ចាស់ៗ អាច​ប្រើ​ថ្នាំ​បំបាត់​ការ​រាក​រូស​បាន ប៉ុន្តែ​សម្រាប់​អា​អូន​តូច​ៗ មិន​អាច​ចេះ​តែ​ឲ្យ​ថ្នាំ​លេប​បំបាត់​រាក​បាន​ទេ ដូចនេះ​ត្រូវ​ធ្វើម៉េច?។ "ជាក់​ស្ដែង មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​សួរ​ខ្ញុំ​ថា កូន​គាត់​ទើប​តែ​បាន​១-២​ ខែ​ ហើយ​រាក អាច​ឲ្យ​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​ហ្នឹង​បាន​ដែរ​អី ព្រោះ​ធម្មតា ក្មេង​ទាល់​តែ​អាយុ​៦​ខែ​ឡើង​បាន​គេ​ឲ្យ​ញ៉ាំ​ទឹក​បាន"។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជ​បណ្ឌិត អ៊ុន យូ អនុប្រធានមន្ទីរព្យបាល Maxi Care។ លោក​បន្ត​ថា ប្រសិន​បើ​កូន​ដែល​នៅ​តូច​មែនទែន​រាករូសខ្លាំង គឺ​គេ​មិន​ឲ្យ​ផ្ដល់​ថ្នាំ​អី​ផ្ដេសផ្ដាស​ដល់​កូន​ទេ ហើយ​អ្វី​ដែល​ម៉ាក់ប៉ា​គួរ​ធ្វើ​ គឺ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​នេះ ព្រោះ​វា​អាច​ជួយ​បន្ថយ​ការ​រាក​របស់​កូន និង​មិន​មាន​ផល​ប៉ះពាល់​អី​ទៅ​ដល់​កូន​ឡើយ។ ទោះ​បី​ជា​ទារក​ទើប​នឹង​កើត​ក៏​ដោយ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម​ពី​វិធី​នេះ ដោយ​គ្រាន់​តែ​​ដួស​ទឹក​អូរ៉ាលីត្រ​ដោយ​ស្លាប​ព្រា ហើយ​បញ្ចុក​កូន​បន្តិច​ម្ដងៗ។ លោកវេជ្ជបណ្ឌិតថា ម្សៅអូរ៉ាលីត្រ (ORS) គឺជាល្បាយម្សៅដែលតម្រូវឲ្យលាយជាមួយទឹកដើម្បី​ព្យាបាល​អាការៈរាក។ ក្នុងម្សៅអូរ៉ាលីត្រ មានលាយផ្សំជាមួយសាមាសធាតុសំខាន់ជាច្រើន ដើម្បីទៅបង្រ្គប់ជាតិទឹក និងជាតិ អេលិចត្រូលីត្រ នៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​ហើយ​នៅ​តែ​រាក​មិន​ព្រម​បាត់ គឺ​អាច​ធ្វើ​ឲ្យ​ទារក​នោះ​បាត់​បង់​ជាតិ​ទឹក​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ដូច​នេះ​មាន​តែ​ត្រូវ​ដាក់​សេរ៉ូម​ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​របស់​ក្មេង។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​ទារក​មាន​អាការៈ​រាក​រូស​តែ​អាច​ញ៉ាំ​ទឹក​អូរ៉ាលីត្រ​បាន​នោះ​គឺ​ល្អ​ខ្លាំង​មែន​ទែន ប៉ុន្តែ​បើ​មិន​អាច ​គឺ​មាន​តែ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​ពិនិត្យ​សុខភាព​កូន ហើយ​អាច​ព្យួរ​សេរ៉ូម​ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក។


រោគសញ្ញាទូទៅ

ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?

ជំងឺ​រលាក​ត្រចៀក​ដែល​ច្រើន​កើត​មាន​ចំពោះ​ក្មេងៗ បណ្ដាលមកពីកត្តាមួយចំនួន ហើយ​ក្នុង​នោះ​មូលហេតុ​មកពី​រលាក​បំពង់ក ក្អក ផ្ដាសាយ​ញឹកញាប់។ បញ្ហានេះ​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយចំនួនឆ្ងល់​ថា វា​មាន​ពាក់ព័ន្ធ​គ្នា​យ៉ាង​ម៉េចវិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង ដោយសារ​ច្រមុះ ត្រចៀក ភ្នែក បំពង់ក នៅ​ជិត​គ្នា ទើប​វា​ងាយ​នឹង​ឆ្លង​គ្នា​ទៅវិញទៅមក។ មួយ​វិញ​ទៀត​នៅ​ពេល​ក្អក ហៀរ​សម្បោរ ផ្ដាសាយ​ដៃ​ក្មេង​ប៉ះ​ទឹក​រងៃ ឬ​ប៉ះ​សម្បោរ ហើយ​ក៏​យក​មក​ប៉ះ​តំបន់ជិតត្រចៀក ដូចនេះ​ហើយ​បាន​ជា​មេរោគ ឬ​បាក់តេរី​រាលដាល​ទៅ​កន្លែង​នោះ។ លោក​បញ្ជាក់​ថា ការ​រលាក​ត្រចៀក​ខាង​ក្រៅ​មិន​ធ្ងន់ធ្ងរ​រហូត​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​កូន​ឡើយ គ្រាន់តែ​ពេល​ខ្លះ​មាន​ជា​ខ្ទុះ ឬ​ដំបៅ​ដែល​បង្ក​ទៅ​ជា​ក្ដៅ​ខ្លួន និង​ឈឺចាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​រូប​នោះ បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​ទាំងអស់​នាំ​កូន​មក​ជួប​គ្រូពេទ្យ ដើម្បី​សម្អាត និង​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ចៀសវាង​លូក​សម្អាត គ្មាន​ឧបករណ៍ និង​បរិក្ខារ​គ្រប់គ្រាន់ នាំឲ្យធ្ងន់ធ្ងរទៅវិញ។ មួយ​វិញ​ទៀត​ពេល​កូន​មាន​ជំងឺ​រលាក​បំពង់ក ក្អក ផ្ដាសាយ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ ហើយ​លេប​ថ្នាំ​ឲ្យ​អស់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​មិន​គួរ​ឃើញ​កូន​ធូរ ហើយ​ឈប់​លេប​ថ្នាំ នាំឲ្យ​ជំងឺ​រើ​ឡើង​វិញ។


កង្វះអាហារូបត្ថម្ភ

ហេតុផលមួយចំនួន​ ម៉ាក់ៗគួរឲ្យកូនៗញ៉ាំត្រីឲ្យបាន​ច្រើន

ត្រី​គឺ​ជា​ចំណែក​មួយ​ដ៏​​សំខាន់ក្នុង​របប​អាហារប្រ​ចាំ​ថ្ងៃ​របស់​យើង​។ យើង​អាច​យក​ត្រី​មក​ធ្វើ​ជា​ម្ហូបមាន​រស​ឆ្ងាញ់ ហើយ​ត្រី​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ដែល​ផ្ដល់​សារៈ​ប្រយោជន៍​ដល់​សុខភាព​របស់​មនុស្ស​យើង។ យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា ការ​ញ៉ាំ​សាច់​ត្រី​​ជួយ​ដល់​សុខភាព​របស់​យើង​បាន​យ៉ាង​ច្រើន។ ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​​មិន​ទាន់​ដឹង​ថា​ហេតុ​អ្វី​បានជា​​ញ៉ាំ​ត្រី​ជួយ​ដល់​សុខភាព ហើយ​សាច់​ត្រី​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ។ ដូច​នេះ ​ដើម្បី​ស្រាយ​ចម្ងល់​ទាំង​អស់​នោះ Hello គ្រូពេទ្យ​នឹង​បក​សា្រយ​ថា​តើត្រី​មាន​សារៈ​សំខាន់​ដូច​ម្ដេច ហើយ​​ជួយ​ដល់​សុខភាព​របស់​ក្មេង​ៗ បាន​យ៉ាង​ម៉េច​ដែរ។ ត្រី​គឺ​ជា​ប្រភេទ​អាហារ​ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ខ្លួន​យើង​ជា​ច្រើន។ ក្នុង​នោះ​ត្រី​អាច​មាន​ផ្ទុក​សារធាតុ​ដូច​ជា ប្រូតេអ៊ីន អាស៊ីត​អាមីណូ អូម៉េហ្កា ៣ មេថ្យូនីន(methionine) ទីរ៉ូស៊ីន(tyrosine) លីស៊ីន(lysine) និង​ទ្រីតូហ្វាន(tryptophan)ជា​ដើម។​ ម្យ៉ាងទៀត​ ប្រូតេអ៊ីន​មាន​ក្នុង​សាច់​ត្រី ងាយ​ស្រួល​ក្នុង​ការ​រំលាយ ជាង​ប្រូតេអ៊ីន​មាន​ក្នុង​សាច់​សត្វ​ផ្សេង។ អត្ថបទពាក់ព័ន្ធ: ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ទៅ​ជាខ្សោយ​បញ្ញា​ ម៉ាក់ប៉ា​​ត្រូវ​​ដឹង​ពី​មូលហេតុ និង​វិធី​បង្ការ ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា សាច់​ត្រី​មាន​ផ្ទុក​ប្រភេទ​ខ្លាញ់​ដូច​ជា លីពីត ដែល​​ជា​ប្រភេទ​អាស៊ីត​ខ្លាញ់​មិន​ទាន់​ឆ្អែត​ និង​ជួយ​ដល់​រាងកាយ​របស់​យើង​ជៀស​ពី​ខ្លាញ់​អាក្រក់​ក្នុង​ឈាម និង​មិន​ធ្វើ​ឲ្យ​យើង​ធាត់​ឡើយ។ មាន​ត្រី​ខ្លះ​ផ្ទុក​វីតាមីន​ជា​ច្រើន មាន​ដូច​ជា​វីតាមីន A ​វីតាមីន B1 ​វីតាមីន B12 និង​​វីតាមីន D​ ជា​ដើម។ សាច់​ត្រី​ក៏​មាន​ផ្ទុក​ជាតិ​រ៉ែ ជា​ពិសេស​កាល់​ស្យូម ហើយ​​កំហាប់​ជាតិ​កាល់​ស្យូម​ក្នុងត្រី គឺ​ខ្ពស់​ជាង​ក្នុង​សាច់​ដទៃ។ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនមិនទាន់គ្រប់ ៦ ខែ ឲ្យញ៉ាំបបរខាប់គ្រប់គ្រឿង ប្រយ័ត្នជួបបញ្ហានេះ

មាន​ម៉ាក់ប៉ា​ខ្លះ ចាប់​ផ្ដើម​ឲ្យ​កូន​មាន​អាយុ​ទើប ៤-៥ ខែ ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ព្រោះ​ចង់​ឲ្យ​កូន​ឆាប់​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ មាន​សាច់​មាន​ឈាម និង​សុខភាព​ល្អ។ តើ​ម៉ាក់ប៉ា​អាច​ឲ្យ​កូន​​ញ៉ាំ​បបរខាប់​គ្រប់​គ្រឿងទាំង​មិន​ទាន់​គ្រប់​អាយុ​បែប​នេះបានទេ? ទារក​អាយុ​ត្រឹម​ ៤-៥ ខែ ​អាច​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បាន​ទេ? បញ្ហា​នេះ វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ដែល​អាច​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង នៅ​អាយុ ៤-៥ ខែ ​បាន​នោះ គឺ​នៅ​ក្នុង​ករណី​ដែល​ខាង​គ្រូពេទ្យ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ទារក​នោះ​មិន​លូត​លាស់​តាម​ស្តង់ដារ ដែល​អាច​ប្រឈម​នឹង​ជំងឺ​កង្វះ​អាហារូបត្ថម្ភ។ បើ​ឲ្យ​ទារក​មិន​ទាន់​គ្រប់​ ៦ ខែ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង តែ​កូន​បែរ​ជា​ទល់​លាមក​២-៣ថ្ងៃ បណ្ដាល​មក​ពី​អ្វី? លោក​បន្តថា "ក្នុង​ករណី​ដែល​ឲ្យ​កូន​ញ៉ាំ​បបរ​ខាប់​គ្រឿង​ហើយ ប៉ុន្តែ​កូន​បែរ​ជា​មិន​ជុះ មិន​អី​វិញ អាច​ជា​សញ្ញា​មួយ​ទាក់​ទង​នឹង​បញ្ហា​ក្ដៀន​វិញ។ បើ​កូន​មាន​បញ្ហា​នេះ គឺ​ម៉ាក់​ប៉ា​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូល​ហេតុ​នៃ​ការ​ក្ដៀន​របស់​កូន"។ វេជ្ជបណ្ឌិតឯក​ទេស​រោគ​កុមារ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ទារក​ជួបបញ្ហា​ទល់​លាមក​បណ្ដាល​មក​ពី​អាហារ គឺ​ត្រូវ​ការ​សម្រួលបបរ​ខាប់​គ្រប់​គ្រឿង​ដោយ​មាន​បន្ថែម​ជាតិ​សរសៃ ឬ​បន្លែ​បន្ថែម​ច្រើន ឬ​មួយ​ក៏​ត្រូវ​ដក​បន្លែ​ណាមួយ​ដែល​បណ្ដាល​ឲ្យ​ទល់​លាមក ​(ឧទាហរណ៍៖ ការ៉ុត​ងាយ​ធ្វើ​ឲ្យ​ក្ដៀន) គឺ​ត្រូវ​ដក​ចេញ​ទៅ​តាម​នោះ។ ​ ប្រសិន​បើ​ទារក​មាន​បញ្ហា​ទល់​លាមក ត្រូវ​យក​កូន​ទៅ​ពិនិត្យ​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​កត្តា​បង្ក​ច្បាស់​លាស់​ថា តើ​ទារក​មាន​បញ្ហា​ទល់​លាមក​ដោយ​សារ​តែ​អាហារ ឬ​ក៏​ទល់​លាមក​បណ្ដាល​មក​ពី​បញ្ហា​អ្វី​ផ្សេង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ