សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

មានសេរ៉ូមប្រៃទុកនៅផ្ទះ កូនតូចមានបញ្ហាទាំងនេះអាចជួយដោះស្រាយបាន

​សេរ៉ូម​ប្រៃ ជា​សូលុយស្យុង​លាយ​ជាមួយ​នឹង​ល្បាយ​អំបិល ​អាច​ប្រើ​សម្រាប់​មុខ​ងារ​ជាច្រើន​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ចាក់​ចូល​ក្នុង​សរសៃ​ឈាម។ ក្នុង​នោះ​ដែរ សេរ៉ូម​ប្រៃ​ អាច​ប្រើ​ចំពោះ​ទារក​ពេល​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ឈឺ​ភ្នែក តឹង​ច្រមុះ ហៀរ​សំបោរ និង​ឈឺ​ត្រចៀក​ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​ឱសថ​ការី គីម កាណែល។ ១- ទារក​មានបញ្ហា​រលាក​កញ្ចក់​ភ្នែក ទារក​ដែល​ទើប​នឹង​កើត​អាច​នឹង​ងាយ​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក​ខ្លាំង​ណាស់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​សេរ៉ូម​ប្រៃ ពេល​ចេញ​ពី​ពោះ​ម៉ាក់​ៗ​​ភ្លាម។ ក្រៅ​ពី​នោះ​កូន​ដែល​មាន​បញ្ហា​រលាក​ភ្នែក​កម្រិត​ស្រាល ក្រហម​ក៏​អាច​យក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់​​បាន​ដែរ។ ២- តឹង​ច្រមុះ ពេល​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ ហៀរ​សម្បោរ យើង​អាច​យក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់ ដើម្បី​ឲ្យ​សម្បោរ​រាវ ស្រួល​ដក​ដង្ហើម​ឡើង​វិញ។ ប្រសិនបើ​កូន​នៅតែ​មាន​អាការៈ​តឹង​ច្រមុះ យើង​អាច​បន្ថែម​ដោយ​ការ​ឆ្ពុង​១ថ្ងៃ/២ដង ដែល​វិធី​នេះ​មាន​ប្រសិទ្ធភាព​បំបាត់​អាការៈ​តឹង​ច្រមុះ​លឿន កូន​គេង​លក់​ស្រួល ឬ​បើ​នៅតែ​សម្បោររ​ខាប់​ពេញ​ច្រមុះ អាច​បាញ់​លាង​សម្អាត​ច្រមុះ​តែម្ដង។ ៣- សត្វ​ចូល​ត្រចៀក ពេល​មាន​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ជម្រើស​ល្អ​គួរ​ប្រើ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​បន្តក់​ឲ្យ​សត្វ​នឹង​អណ្ដែត​ចេញ​មក​វិញ។ ហេតុផល​ដែល​ត្រូវ​យក​ទឹក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់ ព្រោះ​ទឹក​នេះ​ស្អាត ពេល​ចូល​ទៅ​មិន​នាំ​មេរោគ​ពី​ក្រៅ​ចូល​ទៅ​ក្នុង​ថែម​ទៀត​នោះ។ ៤ - លាង​សម្អាត និង​រុំ​របួសដែល​ដាច់​រលាត់ បន្ថែម​លើ​គុណ​សម្បត្តិ​ដែល​រៀប​រាប់​ខាង​លើ សេរ៉ូម​ប្រៃ​ក៏​អាច​ប្រើដើម្បី​លាង​សម្អាត របួស​ដែល​ដាច់​រលាត់មុន​នឹង​លាប​ថ្នាំ ហើយ​និង​ប្រើ​ក្នុង​ការ​ជ្រលក់​ក្រណាត់រុំ​ដើម្បី​រុំរបួស​ប្រភេទ​នោះផង​ដែរ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ។


បញ្ហាសុខភាពកុមារផ្សេងទៀត

អូនៗក៏មានបញ្ហាជ្រុះសក់ដែរ ប៉ាម៉ាក់កុំមើលរំលង ហើយនេះមូល​ហេតុ

មិន​មែន​មា​នតែ​មនុស្ស​ពេញ​វ័យ​ទេ ដែល​ជួប​បញ្ហា​សក់​ជ្រុះ​នោះ ក្មេង​ៗ​ក៏​ជ្រុះ​សក់​ដូច​គ្នា។ ប៉ុន្តែ​បញ្ហា​សក់​ជ្រុះ​​មិន​ប្រក្រតី​លើ​កុមារ អាច​បណ្ដាល​មក​ពីបញ្ហា​សុខ​ភាព​ណា​មួយ​។ ការ​ពិត​ទៅ​ក្នុង​ចំណោមកូនក្មេង​ដែល​មាន​ជំងឺ​ និង​បាន​​មក​ជួប​ពេទ្យ​រាល់​ថ្ងៃ គឺ​ក្មេង​មាន​បញ្ហា​សក់​ជ្រុះ​រហូត​ដល់៣​ភាគ​រយ​ឯណោះ។ មូលហេតុធ្វើឲ្យក្មេងជ្រុះសក់ មាន​មូល​ហេតុ​ជា​ច្រើន បណ្ដាល​ឲ្យ​យើង​សង្កេត​ដឹង​បាន​ថា កូន​ក្មេង​កំពុង​តែ​មាន​បញ្ហា​សក់​ជ្រុះ។ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​ចម្បង បណ្ដាល​ឲ្យ​ក្មេង​ជ្រុះ​សក់។ ពពួកមេរោគផ្សិត ​Tinea Capitis គេ​ស្គាល់ ​Tinea Capitis ​ជា​ព្រូន​នៅ​លើ​ស្បែក​ក្បាល។ Tinea capitis គឺ​ជា​ពពួក​មេរោគ​ផ្សិត​កើត​ច្រើន​ជាង​គេ​លើ​កុមារ។ Tinea capitis អាច​លេច​ចេញ​ក្នុង​ទម្រង់​ជា​ច្រើន ប៉ុន្តែ​ទម្រង់​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់ គឺ​មាន​ទម្រង់​មូល ឬ​ពង​ក្រពើ​នៅ​លើ​ក្បាល​របស់​ក្មេង។ Tinea Capitis ធ្វើ​ឲ្យ​សក់​ខូច​ ជ្រុះ​ចេញ​ពី​ស្បែក​ក្បាល។ ពពួកមេរោគ​នេះ អាច​កើត​ត្រង់​ស្បែក​ក្បាល រោម​ភ្នែក និង​ចិញ្ចើម។ ភាគ​ច្រើន​នៃ​ជំងឺ Tinea capitis គឺ​អាច​ឲ្យ​យើង​ឃើញ​ច្បាស់​នៅ​លើ​ស្បែក​ក្បាល​តែ​ម្ដង។ គ្រូពេទ្យ​អាច​ឲ្យក្មេង​​លេប​ថ្នាំ​សម្លាប់​​ពួក​ផ្សិត ដូច​ជា​ថ្នាំ Griseofulvin និង ឲ្យ​ក្មេង​កក់​សាប៊ូ​សម្រាប់​សម្លាប់​មេរោគ​ផ្សិត​បន្ថែម។ អត្ថបទពាក់ព័ន្ធ: ការពារ និងថែរក្សាត្រចៀកកុំឲ្យមានបញ្ហា ត្រូវដឹង​តិចនិកមួយចំនួននេះ វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?  ជំងឺ​​ Alopecia areata Alopecia areata គឺ​ជា​បញ្ហា​ជ្រុះ​សក់ តែ​វា​មិន​មែន​ជា​ជំងឺ​​ឆ្លង​នោះ​ទេ ហើយ​គេ​ជឿ​ថាបញ្ហានេះ​​កើត​ឡើង​ដោយសារ​តែ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាគួរចាប់អារម្មណ៍ អូនតូចៗក្អែមកមានឈាមអាចបណ្ដាលមកពីជំងឺនេះ

ជា​ទូទៅ ចំពោះ​ទារក​តូចៗ​តែង​តែ​មាន​ក្អែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ចេញ​មក បន្ទាប់​ពី​បៅ​រួច ព្រោះ​វា​បណ្ដាល​មក​ពី​ឆ្អែត​ពេក ដែល​ធ្វើ​ឲ្យ​ច្រាល​ទឹក​ដោះ​មក​វិញ។ ការ​ក្អែ​គឺ​ជា​រឿង​ធម្មតា​របស់​ក្មេង​ដែល​ម៉ាក់​ប៉ា​មិន​បាច់​បារម្ភ ប៉ុន្តែ​បើ​ឃើញ​កូន​មាន​ក្អែ​ចេញ​មក​លាយ​ឈាម​មក​ដែរ​គឺ​មិន​ត្រូវ​​ធ្វើ​ហី​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង។ ក្នុង​ករណី ដែល​កូន​តូចៗ​ក្អែ​មក​ឈាម គឺ​ចាំ​បាច់​ត្រូវ​យក​កូន​មក​ជួប​គ្រូពេទ្យ ព្រោះ​ថា​វា​អាច​បណ្ដាល​មក​ពី​ជំងឺ​២​ប្រភេទ​ដែល​ខាង​ពេទ្យ​ជួប​ញឹក​ញាប់​គឺ៖ ទី១.ទាក់​ទង​នឹង​ការ​រលាក​បំពង់​អាហារ​ផ្នែក​ខាង​លើ ទី២. រលាក​ក​ក្រពះ (កន្លែង​ព្រំ​ប្រទល់​រវាង​បំពង់​អាហារ​ខាង​លើ នឹង​ក​ក្រពះ)។ លោកវេជ្ជបណ្ឌិត​បន្ត​ថា នៅ​ពេល​ដែល​កូន​តូច​ៗខំ​ប្រឹង​ក្អែ ឬ​ក្អួត​ខ្លាំង​ពេក គឺ​វា​អាច​ធ្វើ​ឲ្យ​ដាច់​រលាត់​ស្បែក​នៅ​តំបន់​នោះ វា​ធ្វើ​ឲ្យ​ចេញ​ឈាម​មក​ជាមួយ​ដែរ។ បើ​សិន​ឃើញ​ដូច​នេះ គឺ​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ករណី​នេះ​មិន​មែន​ជា​ការ​ក្អែ​ធម្មតា​ៗ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​ម៉ាក់​ប៉ា​ឃើញ​កូន​តូច​ក្អែ ហើយ​មាន​លាយ​ឡំ​មក​ជា​មួយ​សញ្ញា​ដូច​ជា៖ - ក្អែ​រហូត​ដល់​ឈ្លក់ - ក្អែ​រហូត​ទាល់​មុខ​ឡើង​ខៀវ - កូន​តូច​ពិបាក​ឡើង​ទម្ងន់ ឬក្អួត ជាដើម គឺ​ត្រូវ​នាំ​កូន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​លឿន ព្រោះ​វា​អាច​បញ្ជាក់​ថា​កូន​តូច​កំពុង​មាន​បញ្ហា​ផ្លូវ​អាហារ​អ្វី​មួយ​ក៏​ថា​បាន។


បញ្ហាការលូតលាស់

ក្មេងខ្សោយបញ្ញាក្រោយពេលកើត អាចមកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ក្មេង​មួយ​ចំនួន​តូច​អាច​មាន​ជំងឺ​​ខ្សោយ​បញ្ញា​​ពី​កំណើត ដែល​ពាក្យ​បច្ចេក​​ទេស​​ពេទ្យ​ហៅ​ថា Down Syndrome ឯ​មួយ​ចំនួន​​ទៀត​បែរ​ជា​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ក្រោយ​ពេល​កើត​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា បញ្ហា​នេះ​អាច​មក​ពី​កត្តា​រួម​​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​ជំងឺ ការ​ប៉ះ​ទង្គិច​ក្បាល និង​អាហារូបត្ថម្ភ។ ចំពោះ​ជំងឺ​ដែល​កុមារ​ជួប​ប្រទះ​ក្នុង​វ័យ​​កុមារ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង ជួន​​កាល​​ទៅ​ជា​ខ្សោយ​បញ្ញា​នោះ​រួម​មាន ជំងឺ​រលាក​ស្រោមខួរ កញ្ជ្រឹល អុតស្វាយ ក្អក​មាន់​ជាដើម។ ងាក​មក​បញ្ហា​ការ​ប៉ះ​ទង្គិច​ក្បាល​វិញ គឺ​សំដៅ​លើ​ការ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ ដូច​ជា​ដួល​បោក​ក្បាល​ញឹក​ញាប់ គ្រោះ​ថ្នាក់​អី​មួយ​ដែល​ប៉ះពាល់​ដល់​ក្បាល និង​សរសៃ​ប្រសាទ​ក្នុង​ក្បាល។ ក្រៅ​នោះ​មាន​ករណី​ពុល​សារធាតុ​សំណ និង​បារ៉ត ក៏​ធ្វើ​ប៉ះពាល់​ដល់​ខួរក្បាល ទៅ​ជា​ខ្សោយ​បញ្ញា​ដែរ។ ឯ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​វិញ លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ដែល​មាន​ឪពុក​ម្តាយ​ក្រីក្រ ក្មេង​កំព្រា ដែល​ញ៉ាំ​មិន​បាន​គ្រប់​គ្រាន់ ចំណី​អាហារ​ក៏​ខ្វះ​ជីវជាតិ ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​យឺត។ ចំពោះ​ដំណោះ​ស្រាយ​បញ្ហា​ក្មេង​ខ្សោយ​បញ្ញា​ពេល​កើត​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​មុខ ពិសេស​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​ត្រូវ​ថែទាំ​កុមារ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ប៉ះពាល់​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ ពិសេស​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​គ្រប់​មុខ។


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿងម៉ាក់ប៉ាមិនចាប់អារម្មណ៍ តែជាមូលហេតុនាំឲ្យកូនរលាកត្រចៀកខាងក្រៅ

ការ​រលាក​ត្រចៀក​របស់​កូន​តូច ភាគច្រើន​យើង​ដឹង​ត្រឹម​ថា​មាន​ការ​ប៉ះពាល់ ឬ​មាន​ទឹក​ចូល​ទៅ​ក្នុង​ត្រចៀក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ក្រៅពីបញ្ហា​ទឹក​ចូល​ត្រចៀក ឬ​ការ​ឆ្កឹះឆ្កៀល ត្បារ ម៉ាក់ប៉ា​នៅមានមូលហេតុជាច្រើនទៀត ហើយ​មូលហេតុ​ដូច​ខាងក្រោម​ទាំងអស់នេះ ភាគច្រើន​ប៉ាក់ប៉ាមិនបាន​ចាប់អារម្មណ៍ទេ។ - ទឹកចូលត្រចៀក - រលាក​បំពង់ក ក្អក​ផ្ដាសាយ​ញឹកញាប់ - ឧស្សាហ៍​អេះ​ត្រចៀក ជាពិសេស​បើ​ក្រចក​ដៃ​កូន​វែង​ៗ - កង្វះអនាម័យ និង​កត្តា​ផ្សេង​ៗ​ទៀត ចំពោះ​រោគ​សញ្ញា​វិញ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បញ្ជាក់​ថា អាច​នាំឲ្យ​អាច​មាន​ខ្ទុះ (ពេល​មាន​ខ្ទុះ​ត្រូវ​ប្រញាប់​យក​កូន​មក​ពេទ្យ ចៀសវាង​រលាក​ដល់​ក្រដាស​ត្រចៀក​ខាង​ក្នុង អាច​ប៉ះ​ពាល់​ដល់​ការ​ស្ដាប់) ឬ​មាន​ក្រហម ហើម រមាស់ ឈឺ ក្តៅខ្លួន អាច​មាន​ហើម​កូន​កណ្តុរ​នៅ​ជុំវិញ​ត្រចៀក និង​ក។ ចំណែក​ការព្យាបាល​វិញ​មាន​ដូចជា៖ - ត្រូវ​សម្អាត​ខ្ទុះ​ឲ្យ​ស្អាត​បើ​មាន និង​សម្អាត​ដល់​ខាង​ក្នុង ចៀសវាង​រលាក​ត្រចៀក​ក្នុង​ទៀត - បើ​ ក​ខ្ទុះ​ខ្លាំង​មិន​មាន​មុខ ត្រូវ​បង្ហូរ​ខ្ទុះ​ចេញ (ហាម​មិន​ឲ្យ​ខ្ទុះ​ហូរ​ចូល​ក្នុង) - ប្រើ​ថ្នាំ​តាម​ស្ថានភាព​ជាក់ស្ដែង។ វិធី​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​រលាក​ត្រចៀក ម៉ាក់ប៉ា​ត្រូវ​តែ៖ - ហាម​ត្បារ​ត្រចៀក​កូន​ញឹកញាប់ ជ្រៅៗ - ហាម​ខ្វារ​អាចម៍​ត្រចៀក​កូន - កាត់​ក្រចក​ដៃ​កូន​ឲ្យ​បាន​ទៀងទាត់ - ហាម​យក​ស្លាប​មាន់ ឬ​របស់​រឹង​ទៅ​ឆ្កឹះ ឬ​ត្បារ - ការពារ​ទឹក​កុំឲ្យ​ចូល​ត្រចៀក - រស់នៅ​មាន​អនាម័យ - ពេល​ឈឺ ឬ​មាន​បញ្ហា​សូម​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ចៀសវាង​យក​អ្វី​ទៅ​លូក ឬ​បន្តក់​ទឹក​មិន​ស្អាត​ចូល។


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំងឺកង្វះអង់ហ្ស៊ីម G6PD បង្កឲ្យទារកចេញសញ្ញាទាំងនេះ តែដើម្បីច្បាស់ត្រូវជោះកែងជើង

មានម៉ាក់ប៉ាមួយចំនួនប្រហែលជាមិនដឹងពីបញ្ហាជំងឺអង់ហ្ស៊ីម G6PD ថា ជាអ្វី ហើយមានរោគសញ្ញាយ៉ាងណានោះទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នឹងពន្យល់ពីមូលហេតុដែលធ្វើឲ្យទារក និងកុមារកើតមានជំងឺអង់ហ្ស៊ីម G6PD ។ ជំងឺកង្វះ​អង់ហ្ស៊ីម G6PD លើទារក ឬកុមារ គឺជាជំងឺពីកំណើតមួយ ដោយឆ្លងពីឪពុក ឬម្ដាយ ឬទាំងឪពុក និងម្ដាយ ដែលកើតមានជំងឺនេះ ហើយវាកើតឡើងដោយសារតែការផ្លាស់ប្ដូរក្រូម៉ូសូម X ។ ក្មេងមួយចំនួនងាយនឹងប្រឈមជំងឺនេះខ្លាំងណាស់ ហើយវាបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាព និងការលូតលាស់របស់ក្មេងផងដែរ។ វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនោះបានបន្ថែមទៀតថា ជំងឺកង្វះអង់ហ្ស៊ីម កើតឡើងនៅពេលដែលកោសិការបស់ថ្លើម មិនផលិតអង់ហ្ស៊ីមនោះចេញមក ដើម្បីទៅជួយដល់ការរំលាយអាហាររបស់ក្មេង។ ជំងឺនេះអាចចេញរោគសញ្ញាទៅតាមវ័យ ដោយទារកទើបនឹងកើតមានលេចចេញពណ៌លឿងលើស្បែក ភ្នែក រាងកាយស្លេកស្លាំង ក្រោយពេលកើត២៤ម៉ោង ហើយក្របាត់ទៅវិញ។ តែដើម្បីកាន់តែច្បាស់ គឺត្រូវធ្វើតេស្តឈាម ដោយជោះកែងជើងពេលទើបនឹងកើត គឺយកឈាម ១-២ តំណក់ពីកែងជើងទារកទៅពិនិត្យ។ ការធ្វើតេស្តជួសកែងជើងមានប្រសិទ្ធភាពល្អ គឺធ្វើនៅចន្លោះទារកមានអាយុចាប់ពី ៤៨-៧២ ម៉ោង ក្រោយកើត។ ចំពោះក្មេងធំមានជំងឺខ្វះ G6PD វិញ លុះណាពិនិត្យឈាមទើបដឹង ព្រោះភាគច្រើនមិនបង្ហាញរោគសញ្ញាណាមួយទេ លើកលែងតែពួកគេប្រើប្រាស់ […]


ជំងឺស្បែក

បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​គួរដឹងពីចំណុចទាំងនេះដើម្បីជួយកូន

អុតស្វាយ (Chickenpox) បញ្ហាកន្ទួលរមាស់ក្រហម និងជំងឺកើតលើដៃជើងនិងមាត់ សុទ្ធតែជាជំងឺដែលកើតមានញឹកញាប់បង្កដោយវីរុស។ កន្ទួលរមាស់ដែលបង្កឡើងដោយវីរុស ជាទូទៅអាចសម្គាល់ឃើញបានដោយសង្កេតលើចំណុចរមាស់តូចៗពណ៌ផ្កាឈូក ចេញនៅ ពេញរាងកាយ និងមានរោគសញ្ញាដូចជា គ្រុនក្ដៅ និងរាករូស។ ទោះបីជាកន្ទួលរមាស់ដែលបង្កឡើងដោយវីរុសភាគច្រើនបាត់ទៅវិញដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែអាចធ្វើឲ្យ​កូនយើង​មានអារម្មណ៍មិនស្រួល និងក្តៅខ្លួន ជាពិសេស​នៅពេលដែលកើតអុតស្វាយ​តែម្ដង។ ការគ្រប់គ្រងកុំឲ្យ​មានរមាស់ គឺជារឿងសំខាន់ដែលត្រូវធ្វើ ព្រោះថាការអេះរមាស់ទាំងនោះ អាចបង្កឲ្យ​ទៅជាការបង្ករោគទីពីរដោយសារតែបាក់តេរី ហើយនិងធ្វើឲ្យ​មានស្នាម។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែ​លយើង​អាចធ្វើបាន​ដើម្បីជួយកូនយើង​កាន់តែប្រសើរ និងការពារ​អាការរមាស់ឲ្យ​ស្ថិតក្នុង​សភាព​អាច​គ្រប់គ្រងបាន។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក ១- ងូតទឹក ការងូតទឹកអាចជួយបន្ថយអាការរមាស់បាន។ សូមងូតទឹករយៈពេលពី​២០ ទៅ៣០នាទី ឲ្យ​បានច្រើនដងដើម្បីរក្សាអនាម័យ និងកាត់បន្ថយការរមាស់ស្បែក។ យើង​អាចបន្ថែម ម្សៅ Oatmeal មួយដៃពេញ ចូលទឹក​ដើម្បីអាចជួយសម្រួលអាការរមាស់នោះកាន់តែច្រើន។ យើង​ក៏​អាចមានផលិតផលសម្រាប់ងូតទឹកមួយចំនួនដែលមានម្សៅ Oatmeal នៅក្នុងនោះដែល​យើង​អាចរក​ទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា។ មិនត្រូវប្រើសាប៊ូឡើយ ឬបើ​ប្រើ​ត្រូវ​ប្រើសាប៊ូដែលខ្សោយ ប្រើសម្រាប់ស្បែកមានប្រតិកម្ម ឬសម្រាប់ទារក។ យើង​ត្រូវ​ជួយ​ឬ​ប្រាប់​កូន​ឲ្យ​ផ្ដិតទឹកនៅលើស្បែកឲ្យ​ស្ងួតបន្ទាប់ពីងូតទឹករួច ហើយមិនត្រូវជូតស្បែកខ្លាំងៗឡើយ។ អត្ថបទពាក់ព័ន្ធ: ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង? កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើចង់ឲ្យកូនៗមានសុខភាពល្អ ដាច់ខាតកុំប្រើថ្នាំផ្សះផ្ដេសផ្ដាសឲ្យសោះ

យើងប្រហែល​ជាធ្លាប់​បាន​ឮ​ពី​​ការ​បារម្ភច្រើន​ អំពី​បញ្ហា​បាក់​តេរី​ស៊ាំ​ជាមួយនឹង​​ថ្នាំ​ផ្សះ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​យូរ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បាក់​តេរី​ល្អ​ៗ​ក្នុង​ខ្លួន​វិញ​ទេ ដែល​ជា​រឿង​គួរ​ឲ្យ​បារម្ភនោះ។ ចំណែក​​ក្នុង​អត្ថ​បទនេះ​ Hello គ្រូពេទ្យ នឹង​រៀប​រាប់​ថា​តើ​ថ្នាំ​ផ្សះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​ក្មេង​យ៉ាង​ដូច​ម្ដេច។ តើ​យើង​ទាំងអស់​គ្នា​​មាន​ដឹង​ទេ​ថា ពេល​កូនចាប់​ផ្ដើម​ដើរ ឬ​និយាយក្នុង​ខ្លួន​របស់ក្មេង​ ក៏​កំពុង​តែ​មាន​ការ​លូត​លាស់​ដែរ។ អ្វី​ដែល​កំពុង​លូត​លាស់​នេះ​​ជា​ពត៌​មាន​របស់​សរីរាង្គ​តូច​ៗ ដែល​កំពុង​រស់​នៅ​ក្នុង​ពោះ​វៀន​របស់ក្មេង​។ ​សរីរាង្គ​តូច​ៗនេះ​​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​រំលាយ​អាហារ បង្កើន​ប្រព័ន្ធ​ការ​ពារ​ទប់​ទល់​ជាមួយ​មេរោគ និង​ពេល​ខ្លះ​វា​ក៏​មាន​ពាក់​ព័ន្ធ​ជាមួយ​ផ្លូវ​អារម្មណ៍​​របស់​ក្មេង​ដែរ។​ ក្មេង​មាន​ម៉ាយ​ក្រូផ្លរ៉ា (microflora) ខ្សោយ​ក្នុង​ពោះ​វៀន​ងាយ​នឹង​កើត​អាលែកហ្ស៊ី​ លើស​ទម្ងន់ រលាក​ពោះ​វៀន និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប់ុន្តែ​ដើម្បី​ឲ្យ​ពពួក​ម៉ាយ​ក្រូផ្លរ៉ា​ក្នុង​ជញ្ជាំង​ពោះ​វៀន មាន​សុខភាព​ល្អ ក្មេង​ៗ​ចាំ​បាច់​ត្រូវ​​ប៉ះ​ជាមួយ​បាក់​តេរី​ជា​ច្រើន​ប្រភេទ​​សិន​។ អត្ថបទពាក់ព័ន្ធ៖  នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង? កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត តើថ្នាំផ្សះ​ប៉ះពាល់​ដល់​​ក្មេងៗ​យ៉ាង​ដូច​ម្ដេង​? ថ្មី​ៗ​នេះ មាន​អត្ថបទ​វិទ្យាសាស្ត្រ​ធំ​ៗ​ចំនួន​ពីរ បាន​ចុះ​ផ្សាយ​ក្នុង Science Translational Medicine បាន​បង្ហាញ​​អំពី​ទំនាក់​ទំនង​របស់​សរីរាង្គ​តូច​ៗ​ក្នុង​ពោះ​វៀន ជាមួយ​ការ​លូត​លាស់​របស់​ក្មេង។ អ្នក​វិទ្យាសាស្រ្ត​មក​ពី Langone Medical Center New York University  Broad Institute, MIT និង Harvard University […]


កង្វះអាហារូបត្ថម្ភ

កូន​មានអាយុ​ ២ ឆ្នាំហើយ តើអាចញ៉ាំអ្វីបាន​ខ្លះ?

នៅ​អាយុ​ ២ ​ឆ្នាំ​កុមារ​ចាប់​ផ្ដើម​មាន​បម្រែបម្រួល​របប​អាហារ​ហើយ​ ដូច​នេះប៉ាម៉ាក់​​ត្រូវ​រៀប​ចំ​​អាហារ​ក៏​ដូច​ជា​វីតាមីន​ដែល​ត្រូវ​ឲ្យ​កូនញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធានា​ដល់​ការ​លូតលាស់​បាន​ល្អ។ ១- ការ​ញ៉ាំអាហារ​កុមារ​នៅ​អាយុ ​២ ​ឆ្នាំ នៅ​វ័យ​នេះ​កុមារ​អាច​ទទួល​របប​អាហារ​ដែល​សមស្រប​គឺ ​៣ ​ដង​ក្នុង​ ១ ថ្ងៃ​ និង​ថែម​ចំណី​ក្រៅ​ខ្លះ​ៗ ប៉ុន្តែ​គួរ​តែ​ជ្រើសរើស​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​មុខ បន្លែ​ និង​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដើម្បី​ធានា​ថា​មិន​ខ្វះ​​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ ​និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​កង្វះ​អាហាររូបត្ថម្ភ​ រួមទាំង​​ផលវិបាក​ផ្សេងៗ​ទៀត។ ២- សុវត្ថិភាព​ជា​ចម្បង ការញ៉ាំ​អាហារ​របស់​កុមារ​នៅ​ពេល​នេះ​គឺ​មាន​ការ​វិវត្ត​ច្រើន​ហើយ​ ដោយ​កុមារ​អាច​ប្រើ​ស្លាប​ព្រា​ ចេះ​យក​ដៃកាន់​កែវ​ទឹក​ញ៉ាំ និង​អាច​ញ៉ាំ​ចំណី​បាន​ដោយ​ខ្លួន​ឯង​​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អូនៗ​ក្នុង​វ័យ​នេះ​​នៅ​តែ​ងាយ​រង​ការ​ឈ្លក់​នៅ​ពេល​ដែល​គេ​លេង​ និង​ប្រញាប់​ធ្វើ​អ្វី​មួយ​។ ដូចនេះ​ប៉ាម៉ាក់​ត្រូវ​គ្រប់​គ្រង ​និង​តាមដាន​ស្ថាន​ភាព​ពួក​គាត់​ឲ្យ​ល្អ​ទើប​មាន​សុវត្ថិភាព។ អត្ថបទពាក់ព័ន្ធ: ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន ចៀសវាងកូនខ្វះអាហារូបត្ថម្ភ ម៉ាក់ៗគួរតែបំប៉នខ្លួនឯងឲ្យល្អសិន ៣- ការ​ណែនាំ​អាហារ​ថ្មី​ទៅ​ដល់កូន ជា​ធម្មតា​កុមារ​មួយ​ចំនួន​ធំ​ តែង​តែ​មិន​សូវ​ចង់​ញ៉ាំ​របស់​ថ្មី​ ហើយ​ទាមទារ​តែ​របស់​ដែល​គេ​ចូលចិត្ត​។ ប៉ាម៉ាក់​អាច​ប្រើ​វិធី​កែ​ច្នៃ​តុបតែង​សោភ័ណភាព​អាហារ​បន្តិច​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​កូន​។ ការ​ធ្វើ​ដូច​នេះធ្វើ​ឲ្យ​កុមារ​អាច​រីករាយ​នឹង​ញ៉ាំ ​ក៏​ដូច​ជា​ទទួល​បាន​អាហារ​ប្រភេទ​ថ្មី។ ប៉ាម៉ាក់​ក៏​អាច​លាក់​បន្លំ​បន្លែ​ និង​អាហារ​ដទៃ​ទៀត​នៅ​ក្នុង​ទឹក​ជ្រលក់​​ដើម្បី​​ឲ្យ​​កូន​​​ចាប់​អារម្មណ៍​​​ថា​​មាន​អាហារ​ថ្មី​ៗ​​សម្រាប់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​មិន​យូរ​មិន​ឆាប់​ពួក​គេ​នឹង​ចេះ​ញ៉ាំ​ដោយ​ខ្លួន​ឯង។ ៤- ថ្នាំ​បំប៉ន​ប្រចាំ​ថ្ងៃ វា​ជា​ការ​ចាំ​បាច់​ដែល​កុមារ​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​បែប​ដើម្បី​ទទួល​បាន​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ​គ្រប់​គ្រាន់​។ សម្រាប់​កុមារ​ដែល​មិន​សូវ​ចូលចិត្ត​ញ៉ាំ​សាច់​ បន្លែ​ និង​គ្រាប់​ធញ្ញជាតិ​គួរ​តែ​ញ៉ាំ​ជាតិ​ដែក​បំប៉ន។ ប្រសិន​បើ​កុមារ​ញ៉ាំ​ទឹក​ដោះ​គោ​លើស​ពី​ ៩៦០ មិល្លីលិត្រ​ក្នុង​មួយ​ថ្ងៃ​ វា​អាច​ពិបាក​និង​ស្រូប​ជាតិ​ដែក​ណាស់​ដោយ​​បែប​នេះ​ហើយ​ដែល​កុមារ​ងាយ​រង​នឹង​ជំងឺ​កង្វះ​ជាតិ​ដែក។ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ក្នុង​មួយ​ថ្ងៃ​គួរ​តែ​កំណត់​ត្រឹម​ ៤៨០ មិល្លីលិត្រ​ព្រោះ​ថា​វា​នឹង​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ និងមិន​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​បាន​ទៀត​ផង។​ ៥- […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ពេលកូនចេះអ្វីមួយតែងរមាក (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

បើ​តាម​ចាស់​ៗ​តែង​និយាយ​ថា ពេល​កូន​ចេះ​អ្វី​មួយ​តែង​រមាក (រាក) ដូចជា​ពេល​ចេះ​អង្គុយ ចេះ​និយាយ ចេះ​ឈរ ជាដើម។ តើ​នោះ​ពិតជា​មកពី​ដល់​វ័យ ទើប​កូន​បែរ​ជា​រមាក ឬ​រាក បែប​នោះ​មែន? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មិនមែន​មកពី​ចេះ​អ្វីមួយ កូន​ត្រូវ​តែ​ធ្វើ​ទុក្ខ​រាក រមាក ក្ដៅ​ខ្លួន​អ្វី​នោះ​ទេ។ ប៉ុន្តែ​កូន​រាក​កើត​ឡើង​ដោយសារ​កូន​ចូល​ដល់​វ័យ ៦ ខែ ចេះ​វា ចេះ​ក្រឡាប់ ចាប់​បាន​របស់​មិន​ល្អ​ដាក់​ចូល​ក្នុង​មាត់​មៀម​លេង ដូចនេះ​ហើយ ទើប​មាន​ឆ្លង​មេរោគ​ចូល​ទៅ​ក្នុង​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា កាល​កូន​នៅ​តូច​នៅ​តែ​មួយ​កន្លែង មិន​ទាន់​ចេះ​ក្រឡាប់ វា មិន​ទាន់​ចេះ​ចាប់​កាន់​អ្វី ក្មេង​ក៏​មិន​មិន​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ឡើយ។ ងាក​មក​មើល​សង្កេត​សកម្មភាព​កូន​វិញ នៅ​ពេល​ដែល​ចេះ​វា ចេះ​លូន ប្រាកដជា​មិន​នៅ​មួយ​កន្លែង ហើយ​យើង​ក៏​មិន​ប្រាកដ​ថា សម្ភារៈ​ជុំវិញ​ខ្លួន​កូន​បាន​សម្អាត​ស្អាត​ទាំងអស់​គ្មាន​ធូលី​ដី​ហុយ​មក​ទុំ ឬ​សត្វល្អិត​ដែល​ចម្លង​មេរោគ​ដូចជា​រុញ មិន​បាន​ទុំ​កន្លែង​កូន​រស់នៅ​ណាស់។ ដូចនេះ​ហើយ​បាន​ជា​ក្មេង​ឲ្យតែ​ចម្រើន​វ័យ​ដល់​ចេះ​ក្រឡាប់ អង្គុយ វា តែងតែ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែល​បណ្ដាល​ឲ្យ​រាក ក្ដៅ​ខ្លួន ហើមពោះ។ លោក​បាន​ណែនាំ​ដល់​ម៉ាក់ប៉ា​ទាំងអស់​ថា ពេល​កូន​រាក​មិន​ត្រូវ​ទុក​ចោល​មិន​ខ្វល់​ខ្វាយ​នាំ​ទៅ​ជួប​ពេទ្យ​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​មាន​គ្រោះថ្នាក់​សុខភាព​កាន់តែ​ធ្ងន់។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ