សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

ពេល​កូន​ក្ដៅមានអាការៈ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​ហើយមិន​ចុះ​ត្រជាក់ បូករួម​មិន​ទាន់​ដឹង​មុខ​សញ្ញា​ថា​ឈឺ​អ្វី​ទៀត​នោះ ធ្វើឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារម្ភ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យដឹងថា ពេល​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន បើ​ម៉ាក់​ប៉ា​នៅ​ផ្ទះ​មាន​ថ្នាំ​ប៉ារ៉ាសេតាមុល អាច​ឲ្យ​កូន​លេប​បាន​តាម តាម​ទម្ងន់​របស់​កូន។ ប៉ុន្តែ​ក្រោយ​លេប​ហើយ​ម៉ាក់​ប៉ា​ខ្លះ បែរជា​សង្កេត​ថា កម្ដៅ​កូន​មិន​បាន​ថមថយ​ឡើយ ហើយ​ចង់​សុល​ថ្នាំ​បន្ថែម​ទៀត។ តើ​នោះ​ជា​ទង្វើ​ត្រឹមត្រូវ​ដែរឬ​ទេ? វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ឱសថ​ប្រភេទ​ប៉ារ៉ាសេតាមុល​ដែល​មាន​លក់​លើ​ទីផ្សារ​ម៉ាក់ប៉ា​អាច​បញ្ចុក​កូន​ញ៉ាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន ប៉ុន្តែ​បើ​នៅ​តែ​មិន​បាច់ យើង​គួរតែ​ងាក​មក​មើល​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​វិញ៖ - ការ​ឲ្យ​កូន​លេប​ថ្នាំ​នោះ​គ្រប់​ដូស​ដែរឬ​ទេ ព្រោះ​ពេល​ខ្លះ​យើង​មិន​បាន​ផ្ដល់​ថ្នាំ​គ្រប់គ្រាន់​តាម​អាយុ និង​ទម្ងន់​កូន។ - ប៉ុន្តែ​បើ​គ្រប់​ដូស​អស់​ហើយ​នៅតែ​ក្ដៅ តើ​គួរ​សុល​អត់? ចម្លើយ​គឺ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ ៤ ម៉ោង ព្រោះ​ទាំង​ថ្នាំ​សុល និង​ថ្នាំ​ញ៉ាំ​សុទ្ធតែ​ជា​ប៉ារ៉ា​ដូច​គ្នា ហើយ​អ្វី​ដែល​ខុស​គ្នា​ជា​ផ្លូវ​ដែល​ចូល​ទៅ​តែ​ប៉ុណ្ណោះ។ - ថ្នាំ​ដែល​គេ​បង្កើត​ឡើង​ប្រើ​ក្នុង​លក្ខខណ្ឌ​ជាក់ស្ដែង ឧទាហរណ៍៖ បើ​កូន​សុខភាព​ល្អ ស្រួល​ក្នុង​ការ​បញ្ចុក​ថ្នាំ គឺ​យើង​ឲ្យ​គាត់​ញ៉ាំ ប៉ុន្តែ​បើ​ក្មេង​កំពុង​ក្អួត​ផង ក្ដៅ​ខ្លួន​ផង ស្រែក​យំ​ផង ដូចនេះ​ហើយ​ពិបាក​ក្នុង​ការ​បញ្ចុក​ថ្នាំ​ខ្លាំង​ណាស់ ជម្រើស​មានតែ​សុល​ប៉ុណ្ណោះ។ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ចងចាំ​ថាទោះជាមានកូនជំងឺអ្វីក៏ដោយ ទាំង​ថ្នាំ​សុល និង​ថ្នាំ​ញ៉ាំ​របស់កូនមិន​សូវ​ខុស​គ្នា​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​បើ​ដាក់​ថ្នាំ​លេប​ហើយ​មិន​ទាន់​ត្រជាក់ ត្រូវ​រង់ចាំ ៤ ម៉ោង​ក្រោយ​ទើប​អាច​សុល​បន្ថែម​បាន ហើយ​មិន​អាច​ដាក់​ថ្នាំ​ផ្ទួនៗគ្នា​បាន​ឡើយ ព្រោះ​អាច​នាំឲ្យកូន​មាន​គ្រោះថ្នាក់​បាន។


កង្វះអាហារូបត្ថម្ភ

ប៉ាម៉ាក់កុំរំលងអាហារទាំង ៥ នេះ អាចជួយបង្កើនថាមពលខួរក្បាលកូន

ប៉ាម៉ាក់​គ្រប់​រូប​ដឹង​ហើយ​ថា​​បន្លែ និង​ផ្លែឈើ​គឺ​ល្អ​សម្រាប់សុខភាព​កូន​ ប៉ុន្តែ​ក្រៅ​ពី​បន្លែ និង​ផ្លែ​ឈើ​ក៏​មាន​អាហារ​ផ្សេង​ទៀត​ដែល​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​ក្មេង។ ខាងក្រោម​នេះ​គឺ​អាហារ​ទាំង ​៥ ​ដែល​ប៉ាម៉ាក់​គួរបញ្ចូល​ក្នុង​របប​អាហារ​កូន​រាល់​សប្ដាហ៍​​សម្រាប់​ក្មេង​អាយុ​១ឆ្នាំ​ឡើង​ទៅ។​ ១. ស៊ុត ខួរក្បាល​ក្មេង​គឺ​មាន​ការ​លូតលាស់​ខ្លាំង ជាពិសេសនៅ​ឆ្នាំ​ដំបូង។ វីតាមីន Choline គឺ​ជា​វីតាមីន​សំខាន់​ក្នុង​ការ​លូតលាស់​របស់​ខួរក្បាល​ដោយ​ជួយ​បង្កើត​កោសិកា​ចងចាំ​ក្នុង​ខួរក្បាល។ ស៊ុត​គឺ​សម្បូរ​ដោយ​វីតាមីន​នេះ​ និង​អាច​ជួយ​បំពេញ​កម្រិត​ត្រូវការ​​ប្រចាំ​ថ្ងៃ​របស់​ក្មេងនៃ​វីតាមីននេះ​​រហូត​ដល់​អាយុ​៨​ឆ្នាំ។ ស៊ុត​ក៏​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិដែក អាស៊ីដ​ហ្វូលិក និង​វីតាមីន A ដែល​សុទ្ធ​តែ​សំខាន់​ដល់​ការ​លូតលាស់ ការជួសជុល និង​ការ​វិវត្ត​របស់​កោសិកា។ អត្ថបទ​ពាក់ព័ន្ធ៖ ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង! តិចនិករៀបចំរបបអាហារពិសេស កូនញ៉ាំហើយសុខភាពល្អ និងវៃឆ្លាត ២. សាច់​ត្រី សាច់ត្រី​ដែល​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​គឺ​សំខាន់​ដល់​ការ​លូតលាស់​របស់​ខួរក្បាល និង​​ការ​វិវត្ត​កោសិកា​។ ការសិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​អាស៊ីដខ្លាញ់​អូមេហ្គា៣​អាច​ជួយ​គ្រប់គ្រងវិបត្តិ​អាកប្បកិរិយា (Behavioral problem)។ ការ​សិក្សា​មួយ​ចំនួន​​​បាន​ឲ្យ​ដឹង​ថា​ការ​អន់​សមត្ថភាព​ក្នុង​ការ​អាន​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កម្រិត​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ទាប។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ក្នុង​ត្រី​សាល់ម៉ុន ត្រីធូណា ត្រី​សាឌីន ត្រី mackerel និង​ត្រី trout និង​យក​ល្អ​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ៣. Oat និង​នំប៉័ង​គ្រាប់​ធញ្ញជាតិ (Wholegrain bread) គ្រាប់​ធញ្ញជាតិ​ផ្តល់​នូវ​ជាតិ​ស្ករ​សំខាន់ និង​ថាមពល​ដល់​ខួរក្បាល ហើយ​ក៏​មាន​ពពួក​វីតាមីន B ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អាហារ​ពេល​ព្រឹក​ដែល​មាន​គ្រាប់ធញ្ញជាតិ​អាច​ជួយ​ដល់​ការ​ចងចាំ​រយៈពេល​ខ្លី​ និង​ការ​ផ្ចង់​អារម្មណ៍​ឲ្យ​ប្រសើរ​ឡើង។ ៤. គ្រាប់​សណ្ដែក គ្រាប់​សណ្ដែក​សម្បូរ​ដោយ​ប្រូតេអ៊ីន វីតាមីន […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន

សម្រាប់​វ័យ​កុមារ ដើម្បី​លូត​លាស់​បាន​ល្អ គឺ​ត្រូវ​ការ​សរីរាង្គ​ទាំង​អស់​របស់​រាង​កាយ មាន​សុខភាព​ល្អ​ផងដែរ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រពះ-ពោះវៀន ព្រោះ​វា​ជា​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ផ្គត់​ផ្គង់​ជីវជាតិ​ទៅ​កាន់​រាងកាយ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់" ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​ពី​ប្រទេស​កូរ៉េ និង​បារាំង។ លើស​ពី​នេះ ប្រសិន​បើ​ក្រពះ-​ពោះវៀន​ក្មេង​ល្អ ធ្វើ​ឲ្យ​ការ​ស្រូប​យក​ពពួក​សារធាតុ​មួយ​ចំនួន​ដែល​គេ​និយម​ហៅ​ថា micro-nutrient ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង​បាន​ល្អ ជាហេតុ​បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​បាន​ប្រក្រតី​ដែរ។ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល Maxi Care រូប​នេះបាន​បញ្ជាក់​ថា បើ​ម៉ាក់​ប៉ា​ចង់​ឲ្យ​សុខភាពក្រពះ-ពោះ​វៀន​កូន​បាន​ល្អ​គឺ​ត្រូវ​ការ​ផ្ដល់​អាហារ​ដែល​មាន​ជីវជាតិ​ត្រឹម​ត្រូវ​ដល់​កូន​ក្នុង​នោះ​មាន​ដូច​ជា៖ - បន្លែ​បៃតង ក្រហម ផ្លែ​ឈើ​ល្អៗ - សាច់ ស៊ុត សាច់​ត្រី​ -អាហារមានជាតិប្រូតេអីន និងកាល់ស្យូមខ្ពស់អ៊ីនឹង​នៅ​ក្នុង​អាហារ​ពេល​របស់​កូន។ ចំណែក​អាហារ​បំប៉ន​បែប​សម្រន់​នោះ​មាន​ យាអ៊ួរ នំ​សម្រាប់​កូន​ក្មេង ទឹក​ដោះ​គោ​ស្រស់ ជាដើម​ដែល​ម៉ាក់​ប៉ា​គួរ​បំប៉ន​បន្ថែម​ឲ្យ​កូន​ដើម្បី​ជួយ​បំពេញ​ជីវជាតិ​ដល់​រាង​កាយ​របស់​កូន​ឲ្យ​លូត​លាស់​បាន​ល្អ ហើយ​ម៉ាក់ប៉ាគួរចៀសវាងដែលមាន ជាតិប្រៃ ផ្អែម និងខ្លាញ់ច្រើន។


រោគសញ្ញាទូទៅ

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ចាប់តាំង​ពី​កូន​កើត​មក​ភ្លាម​ម៉ាក់​ៗ​ប្រាកដជា​ស្លៀក​ខោ​ទឹក​នោម​ឲ្យ​ភ្លែត ហើយ​ក្មេង​ខ្លះ​បន្ត​រហូត​ដល់​អាយុ ៣-៤ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹងថា​ការ​ស្លៀក​ខោ​ទឹកនោម​នេះ​ ត្បិត​តែ​ជួយ​សម្រាល​ការ​បោក​គក់​កន្ទប​កំណាត់ តែ​បើ​មិន​បាន​ផ្លាស់ប្ដូរ​ញឹកញាប់​នាំឲ្យ​កូន​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​នេះ គឺមេរោគចូលក្នុងផ្លូវទឹកនោម។ ជំងឺ​មេរោគចូល​ក្នុង​ផ្លូវទឹក​នោម របស់​កូន​តូច​មកពី​មាន​ការ​រលោក​នៅតាម​ផ្លូវ​បង្ហូរ​នោមចូលដល់បង្ហួរ​នោម ផ្លោក​នោម និងដល់​តម្រង​នោម   ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​មូលហេតុ​មាន​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ស្លៀក​ខោ​ទឹកនោម​យូរ​ម៉ោង​មិន​ទាន់​ប្ដូរ ក៏​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម​​ផង​ដែរ ហើយ​ចំពោះ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។ មូលហេតុ​ដែល​ខោ​ទឹកនោម​នាំឲ្យ​កើត​ជំងឺ​មេរោគ​ក្នុង​ទឹក​នោម ព្រោះ​មាន​ម៉ាក់​ៗ​ខ្លះ​ទុក​ឲ្យ​កូន​បន្ទោបង់ ឬ​នោម​ក្នុង​ខោ​មួយ​យប់​ទល់​ភ្លឺ​ជាង ១០ ម៉ោង​ឯណោះ។ មួយ​ទៀត​មនុស្ស​ធំ​ដែល​ឈឺ​នោម​យប់​ឡើង តែ​ខ្ជិល​ក្រោក​ទៅ​នោម​ក៏​នាំឲ្យ​រលាក ឬ​ឆ្លង​មេរោគ​ទៅ​តំបន់​ផ្លូវទឹកនោម​នោះ​ដែរ ឬ​អ្នក​ដែល​មិន​សូវ​ផឹក​ទឹក សុទ្ធតែ​ប្រឈម​មុខ​នឹង​ជំងឺ​មួយ​នេះ។   រីឯ​មូលហេតុ​ដទៃ​ទៀត​នាំឲ្យ​កូន​មាន​មេរោគ​ក្នុង​ទឹកនោម​ដូចជា កូន​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​ខ្លាំង​ច្រើន​ពេក ដើម្បី​ព្យាបាល​ជំងឺ​ផ្សេង តែ​វា​ទៅ​សម្លាប់មេរោគល្អ (normal flora ) នៅ​តំបន់​ផ្លូវ​ភេទ ដូចនេះ​វា​ងាយ​នឹង​ឲ្យ​បាក់តេរី​អាក្រក់​ចូល ឬ​ក្មេង​ដែល​មានទំរង់ផ្លូវទឹកនោម​មិន​ប្រក្រតី​ក៏​អាច​ងាយ​រលាក​នៅ​ផ្លូវ​បង្ហូរ​នោម​ដែរ។ ចំពោះរោគសញ្ញាវិញមានដូចជាក្ដៅខ្លួន ទឹកនោមពណ៌ខុសប្រក្រតី ពិបាកក្នុងការនោម យំស្រែកដោយសារឈឺចាប់ពេលនោម ជាដើម។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ដែល​មាន​កូន​ស្រី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​បំពង់​បង្ហួរ​នោម​ខាង​ក្រៅ​ខ្លី​ជាង​ក្មេង​ប្រុស ជាពិសេស​ពេល​បន្ទោបង់​លាមក​អាច​ជាប់​ប្រតាក​ជាប់​ប្រដាប់​ភេទ។ ដូចនេះ​ពេល​ឃើញ​កាយវិការ​កូន​មិន​ប្រក្រតី​ណា​មួយ ម៉ាក់ប៉ា​ត្រូវ​ឆែក​ថា​កូន នោម ឬ​ជុះ ដើម្បី​កុំឲ្យ​វា​ផ្អាប់​ទុក និង​កកិត​ជាមួយ​ស្បែក​បរិវេណ​នោះ។


កង្វះអាហារូបត្ថម្ភ

កូនក្មេងអាចខ្វះកាល់ស្យូមហើយ បើមានរោគសញ្ញាទាំងនេះ

អត្ថ​ប្រយោជន៍​របស់​កាល់​ស្យូម​សម្រាប់​រាងកាយ គឺសំខាន់ណាស់​។ កាល់ស្យូម​ដើរ​តួ​យ៉ាង​សំខាន់ ដើម្បី​​ទ្រទ្រង់​​រាង្គ​កាយ​​ឲ្យ​រឹង​មាំ ឆ្អឹង និង​​ធ្មេញ​​មាន​​សុខភាព​ល្អ បញ្ចេញ​អ័រម៉ូន និង​អង់ស៊ីម ក៏​ដូច​ជា​ជួយ​ឲ្យ​សរសៃ​ប្រសាទ​ និង​សាច់​​ដុំ​ធ្វើ​​ការ​​បាន​​ល្អ។ កាល់​ស្យូម មាន​បរិមាណ​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​យើង។ កាល់​​ស្យូម​​ប្រហែល​៩០​ភាគ​រយ គឺ​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​ឆ្អឹង ក្រៅ​​ពី​​នេះ​​​​ក៏​ឃើញ​​មាន​​នៅ​​តាម​​ ជាលិកា សរីរាង្គ និង​​រត់​​ក្នុង​​ចរន្ដ​ឈាម។ កង្វះ​​ជាតិ​​កាល់​​ស្យូម នឹង​​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​ដល់​ឆ្អឹង ការ​កន្ត្រាក់​​របស់​​សាច់​ដុំ និង​​បញ្ហា​មួយ​​ចំនួន​​ទៀត​​ទាក់​​ទង​​​កំណក​ឈាម ក៏​ដូច​ជា​ប៉ះ​ពាល់​​ដល់​​ប្រព័ន្ធ​ប្រសាទ​ដែរ។ ប្រសិន​បើ​​ឆ្អឹង​​​ខ្សោយ​ ដោយ​សារ​តែ​កង្វះ​ជាតិ​កាល់​ស្យូម នោះ​ទៅ​ថ្ងៃ​ខាង​មុខ មនុស្ស​យើង​​អាច​​នឹង​មាន​បញ្ហា​​ខូច​រូប​​រាង​​ឆ្អឹង។ បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម កើត​ឡើង​លើ​កុមារ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក។ កង្វះ​ការ​នាំ​ចូល​ជាតិ​កាល់ស្យូម និង​បញ្ហា​បឺត​ស្រូប​ជាតិ​កាល់​ស្យូម​នៅ​លើ​ពោះ​វៀន​តូច គឺ​ជា​មូលហេតុ​ចម្បង​ ធ្វើ​ឲ្យ​ក្មេង​ៗ​មាន​បញ្ហា​ខ្វះ​ជាតិ​កាល់​ស្យូម។ មាន​ករណី​មួយ​ចំនួន បញ្ហា​កង្វះ​​ជាតិ​​កាល់​ស្យូម​​លើ​កុមារ អាច​បណ្ដាល​មក​ពី​ម៉ាក់​របស់​ក្មេង​​មាន​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ញ៉ាំអាហារទាំងនេះអាចជួយឲ្យរាងកាយទទួលបានកាល់ស្យូមគ្រប់គ្រាន់ អ្នកចូលចិត្ត​ញ៉ាំតៅហ៊ូនឹងបានគុណប្រយោជន៍ទាំងនេះ​ចំពោះ​សុខភាព ដំឡូងជ្វា សំបូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព ពោតបារាំង ផ្ដល់​​អត្ថប្រយោជន៍ច្រើន​ដល់​សុខភាព ១- រោគសញ្ញារបស់បញ្ហាកង្វះជាតិកាល់ស្យូម រមួល​ក្រពើ៖ នេះ​ជា​សញ្ញា​កើត​ច្រើន​ជាង​គេ ដែល​អាច​ឲ្យ​យើង​កត់​សំគាល់​ពី​ដំបូង​បាន។ កូនៗ​អាច​រអ៊ូ​ថា ឈឺ​សាច់​ដុំ ជាពិសេស​ត្រង់​ដៃ កំភួន​ដៃ ភ្លៅ ក្រោយ​ពេល​កូន​​រត់​លេង ឬ​ដើរ​ទៅ​​​មក​ជាដើម​។ គេង​មិនលក់៖ ប្រសិន​បើ​កូនយើង​​​ពិបាក​គេង ក៏​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម​ដែរ។ ក្នុង​​ករណី​​មួយ​​ចំនួន​ ក្មេងៗ​​​អាច​​គេង​​បាន​ ប៉ុន្តែ​កូន​​គេង​មិន​បាន​ស្កប់​ទេ ឬ​អាច​ភ្ញាក់​ច្រើន​​ដង​នៅ​​ពេល​​យប់​។ បញ្ហាធ្មេញ៖ ក្មេង​ៗ​ខ្វះ​ជាតិ​កាល់​ស្យូម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ហើយ​ពី​ជំងឺ​បេះ​ដូង​ពី​កំណើត​ដែល​ទារក​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​នេះ តែ​មាន​ធ្លាប់​ដឹង​ពី​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ខាង​ក្រោម​ពី​កំណើត​អត់? ជំងឺ​នេះ​យ៉ាង​ម៉េច​វិញ? អ្វី​ទៅ​ជា​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ខាង​ក្រោម​ពី​កំណើត? មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត គឺ​ជា​ការ​វិវត្ត​មិន​ប្រក្រតី​នៃ​បេះ​ដូង​ពី​កំណើត ​ដែល​មាន​៣០%​ ក្នុង​ចំណោម​ជំងឺ​បេះ​ដូង​ពី​កំណើត​ទាំង​អស់។ ក្នុង​ករណី​បេះ​ដូង​ធម្មតា ថត​ខាង​ក្រោម​ទាំង​ពីរ​នៃ​បេះ​ដូង​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​សន្ទះ​មួយ។ ចំណែក​ករណី​ជំងឺ​ប្រហោង​បេះ​ដូង​ថត​ខាង​ក្រោម​វិញ គឺ​មាន​វត្ត​មាន​ប្រហោង​នៅ​លើ​សន្ទះ ដែល​ខណ្ឌ​ចែក​ថត​ខាង​ក្រោម​ទាំង​ពីរ​នេះ។ បញ្ហា​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​បង្ក​ឡើង​ដោយ​កត្តា​អ្វី? មូល​ហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​មាន​ដូច​ជា៖ - ភាព​មិន​ប្រក្រតី​នៃ​ហ្សែន - ភាព​មិន​ប្រក្រតី​នៃ​ក្រួម៉ូសូម - ការ​ញ៉ាំ​ស្រា​អំឡុង​ពេល​ពពោះ។ល។ ធ្វើ​ម៉េច​ទើប​ដឹង​ថា​ក្មេង​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត​នេះ? - ក្នុង​ករណី​ខ្លះ ក្មេង​មិន​មាន​ចេញ​រោគ​សញ្ញា​អី​ទាំង​អស់ ក្រៅ​ពី​ឮសំឡេង​មិន​ធម្មតា ពេល​ស្ដាប់​មើល​បេះ​ដូង។ - រី​ឯ ករណី​ខ្លះ​ទៀត មាន​រោគ​សញ្ញា​ដូច​ជា បែក​ញើស​លើ​ថ្ងាស ដក​ដង្ហើម​ញាប់ ឬ​ហត់​ដង្ហក់ រលាក​សួត​ញឹក​ញាប់ ដើមទ្រូង​ឡើង​ប៉ោង ការ​លូត​លាស់​យឺត​យ៉ាវ។ ប្រសិន​បើ​ស្បែក​ក្មេង​ឡើង​ស្វាយ មាន​ន័យ​ថា​ហួស​ពេល​ធ្វើ​ការ​វះ​កាត់​បេះ​ដូង​ហើយ ដោយ​សារ​មក​ទទួល​ការ​ពិនិត្យ ឬ​ព្យាបាល​មិន​ទាន់​ពេល។ ប្រសិន​បើ​កើត​ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត អាច​ព្យាបាល​ដោយ​របៀប​ណា? មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​សណ្ឋាន ឬ​ស្ថាន​ភាព​នៃ​ប្រហោង​បេះ​ដូង​នីមួយៗ ដោយ​ខ្លះ​គ្រាន់​តែ​ពិនិត្យ​ជា​ពេទ្យ​ឲ្យ​ជាប់​លាប់ ឬ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ ខ្លះ​ទៀត​ធ្វើ​ការ​វះកាត់ និង​មួយ​ចំនួន​ទៀត​ព្យាបាល​ដោយ​ប្រើ​ឆ្នុក ក្នុង​ករណី​ខ្លះ​ទៀត គឺ​មិន​អាច​វះកាត់​បាន​ឡើយ ពោល​គឺ​ហួស​ពេល​ក្នុង​ការ​វះកាត់។


ជំងឺឆ្លង

គន្លឹះបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម ប៉ាម៉ាក់គួរដឹង!

រដូវ​ធ្លាក់​ភ្លៀង ក៏​ជា​រដូវ​ជំងឺ​គ្រុន​ឈាម​ផង​ដែរ ដែល​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ហើយនោះ​ជា​ក្ដី​កង្វល់​របស់​ម៉ាក់​ប៉ា​គ្រប់​គ្នា ព្រោះ​ពេល​ក្ដៅ​ខ្លួន និង​មាន​ស្នាម​អុជ​ក្រហម​លើ​ស្បែកតូចៗ​ទៀត​នោះ គឺ​គិត​ដល់​គ្រុន​ឈាម​នេះ​មុនគេ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​ប៉ា​ចេះ​មើល​ចំណុច​ក្រហម​នេះ ពិតជា​អាច​សន្និដ្ឋាន​បាន និង​អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ទាន់​ពេល​វេលា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​គ្រុន​ឈាម​មិនមែន​ត្រឹម​តែ​ស្នាម​ក្រហម​នោះ​ប៉ុណ្ណោះ​ទេ មាន​ច្រើន​ទៀត​ដូចជា​ក្ដៅ​ខ្លួន​ពី ៣៩-៤០ អង្សារសេ មុខ​ក្រហម ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅ​ក្រោយ ឈឺក្បាល ចង់​ក្អួត ឬ​ក្អួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺ​សន្លាក់​ដៃជើង ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ជាដើម។ [embed-health-tool-baby-poop-tool] ក្នុង​ករណី​​សង្កេត​ឃើញ​កូន​ក្ដៅ​ខ្លួន ហើយ​មាន​ស្នាម​អុជ​ក្រហម​លើ​ស្បែក បើ​ចង់​ដឹង​ថា​គ្រុន​ឈាម ឬ​មិន​មែន​ អាច​ទាញ​ស្បែក​កន្លែង​កន្ទួល​ក្រហម​នោះ បើ​ជា​មូស​ខាំ ឬសត្វខាំ ពេល​ទាញ​ទៅ​នឹង​ឃើញ​ស​មក​វិញ តែ​បើ​គ្រុន​ឈាម ដោយ​សារ​ហូរ​ឈាម​ក្រោម​ស្បែក ទាញ​ទៅ​ក៏​នៅ​តែ​ក្រហម​ដដែល។ វេជ្ជបណ្ឌិតឯកទេស​រោគ​កុមារ​រូប​នោះ​បន្ត​ទៀត​ថា នេះ​គ្រាន់តែ​ជា​របៀប​បែងចែក​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​ការ​ការ​ព្យាបាល និង​តាមដាន​រោគ​សញ្ញា​ទុកជា​តួនាទី​គ្រូពេទ្យ​។ ការ​ចែក​រំលែក​វិធី​ទាញ​មើល​ស្នាម​នេះ គ្រាន់តែ​ឲ្យម៉ាក់ប៉ា​ចេះ​មើល និង​អស់​ការ​សង្ស័យ​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​របស់​កូន​ប៉ុណ្ណោះ។ អត្ថបទគួរអាន៖ វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ធ្លាប់ឮគេនិយាយច្រើន​អំពី IQ ចុះ EQ វិញជាអ្វីដែរ?

Emotional intelligence (EQ) គឺ​ជា​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​បង្ហាញ​អារម្មណ៍ និង​ដោះ​ស្រាយ​ជា​មួយ​បញ្ហា​ទាំង​អស់ តាម​បែប​វិជ្ជមាន មិនថាយើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ត្រេស​ខ្លាំង​យ៉ាង​ណា​ក្ដី។ មនុស្ស​ដែល​មាន​ EQ ខ្ពស់ ភាគ​ច្រើន​ជា​អ្នក​ពូកែ​ខាង​ទំនាក់​ទំនង​​ជា​​មួយ​អ្នក​ដទៃ ស្វែង​យល់​ពី​ភាគី​ម្ខាង​ទៀត ហើយ​ក៏​ពូកែ​ខាង​ដោះ​ស្រាយ​បញ្ហា ឬ​រាល់​បញ្ហា​ជម្លោះ​ផ្សេង​ៗ។ ការ​វាយ​តម្លៃ និង​​ការ​ស្វែង​យល់ គឺ​ជា​ដំណើរ​ការ​​សំខាន់​ជាង​គេ អាច​ឲ្យ​យើង​​គិត និង​ជះ​ឥទ្ធិពល​ល្អ​ខ្លាំង​ទៅ​កាន់​ភាគី​ម្ខាង​ទៀត។ EQ ខុស​គ្នា​ពី IQ ដោយ​សារ​តែ​យើង​អាច​រៀន​ដើម្បី​បង្កើន​សមត្ថិភាព​បាន វា​មិន​មែន​មាន​ពី​កំណើ់ត​ដូច IQ នោះ​ទេ។ ភាព​ខុស​គ្នា​គឺ​សំខាន់​ពិត​មែន​ ប៉ុន្តែ​យើង​​ត្រូវ​ចេះ​បែង​ចែក រវាង​ការ​សិក្សា​បន្ថែម​អំពី​សមត្ថិភាព​ក្នុង​ការ​បង្ហាញ​អារម្មណ៍ ជាមួយ​ការ​ប្រើ​ប្រាស់​ចំណេះ​ដឹង​នោះ​ក្នុង​តថភាព​សង្គម​តាម​របៀប​ណា។ ពេល​ខ្លះយើង​​គួរ​ធ្វើ​រឿង​អ្វី​មួយ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​យើង​​នឹង​ធ្វើ​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ។ ជា​ពិសេស​នៅ​ពេល​យើង​​ស្ត្រេស​ ឈឺ​ក្បាល​ខ្លាំង យើង​​ច្បាស់​ជា​​មិន​មាន​អារម្មណ៍​​ចង់​ធ្វើ​អ្វី​ឡើយ។ ដូច​នេះ​ដើម្បី​ផ្លាស់​ប្ដូរ​វិធី​ដោះ​ស្រាយ​រាល់​បញ្ហា​សម្ពាធ យើង​​ចាំ​បាច់​ត្រូវ​រៀន​ជម្នះគ្រប់​បញ្ហា​ស្រ្តេស ក៏​ដូច​ជា​បញ្ហា​ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន ដើម្បី​ឲ្យ​យើងបាន​ត្រៀម​អារម្មណ៍​ទុក​ជា​និច្ច។ បើ​យើង​សង្កេត​មើល​ក្នុង​សង្គម​រាល់​ថ្ងៃ​ យើង​ច្បាស់​ជា​ឃើញ​ថា មនុស្ស​ជោគ​ជ័យ​ទាំង​អស់​ គឺ​មិន​មែន​សុទ្ធ​តែ​ជា​បុគ្គល​ដែល​ឆ្លាត​ជាង​​គេ​នោះ​ទេ។ មាន​អ្នក​ខ្លះ​រៀន​ក្នុង​ថ្នាក់​ជាប់​លេខ​​ល្អ​ជាង​គេ​រហូត ប៉ុន្តែ​ពេល​ចូល​ធ្វើ​ការ​បែរជា​មិន​ជោគ​ជ័យ ហើយ​អាច​មិន​​មាន​ចំណង​ស្នេហា​ល្អ ដូច​មនុស្ស​ទូទៅ​បាន​​ទៀត​ផង។ IQ តែ​មួយ​មុខ មិន​អាច​កំណត់​ឲ្យ​មនុស្ស​ម្នាក់​ត្រូវ​តែ​ជោគ​ជ័យ​បានទេ។ តែ​បើ​និយាយ​ទៅ IQ ខ្ពស់​ អាច​ជួយ​ឲ្យ​យើង​​ប្រលង​ចូល​សាកល​វិទ្យា​ល័យ​ល្អ​បាន ប៉ុន្តែ​​ពេល​ចូល​រៀន គឺ EQ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

សារជាតិរបស់ក្មេង គ្នាយើងសុទ្ធតែដឹងច្បាស់ហើយ រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេង​ដី​ជា​ដើម ​ចាប់​មិន​ឈ្នះ​ទេ​ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។ ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេង​ដីទេ ព្រោះ​គិត​ថាកខ្វក់​ ប៉ុន្តែការសិក្សា​បែប​វិទ្យាសាស្រ្ត​រកឃើញ​ពីមូលហេតុនាំឲ្យក្មេងៗ​ចូលចិត្តលេងដី (សំដៅលើភក់ប៉ុណ្ណោះ) និង​គុណសម្បត្តិជាច្រើន​ថែមទៀត​ អត្ថបទខាងក្រោយអាចពន្យល់បាន។ ១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវ​គតិ ​មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ភាព​កខ្វក់​ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae ដែលមានសមត្ថ​ភាព​អាចរំញោច​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​កម្រិត​អ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាល ដែលជាផ្នែកមួយនៃ​អ័រម៉ូន​អង់​ឌូហ្វីន (Endorphin) អាចជួយបន្ធូរអារម្មណ៍ រំងាប់អារម្មណ៍ និងជួយឲ្យអារម្មណ៍ធូរស្រាល។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប៉ះពាល់ជាប្រចាំទៅលើបាក់តេរីប្រភេទនេះ អាចជួយក្មេងកាត់បន្ថយ​បញ្ហា​បាក់ទឹក​ចិត្ត និយាយឲ្យខ្លី ជួយឲ្យពួក​គេសប្បាយ​ចិត្ត។ ២- ជួយឲ្យសុខភាពល្អ ក្មេងចូលចិត្តលេងដីភក់ គ្នាយើងភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ​បែរ​ជា​ថា អាច​ជួយ​ឲ្យ​ក្មេង​មានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យ​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​ ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហា​អាលែកហ្ស៊ី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ប៉ាគួរដឹង ការឆ្លុះអេកូមើលជំងឺបេះដូងពីកំណើតកូនមានប្រយោជន៍ប៉ុនណា?

ធម្មតា មនុស្ស​គ្រប់​រូប​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ច្រើន ក្នុង​នោះ​ដែរ​ទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ក៏​អាច​មាន​បញ្ហា​កើត​ជំងឺ​ពី​កំណើត​ដែរ ទើប​ពេទ្យ​ទាមទារ​ឲ្យ​មាន​ការ​ឆ្លុះ​ពិនិត្យ​រក​មើល​ជំងឺ​ទាំង​នោះ​ ពិសេស​ភាព​មិន​ប្រក្រតី​នៃ​បេះដូង។ ហេតុ​អ្វី​ត្រូវ​ការ​ពិនិត្យ​រក​មើល​ជំងឺ​បេះ​ដូង​ពី​កំណើត? តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​រក​មើល​ភាព​មិន​ប្រក្រតី​នៃ​បេះ​ដូង អាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ក្នុង​ចន្លោះ​ពេល​១៨-​២២សប្ដាហ៍​ នៃ​គភ៌ ដែល​ភាគ​រយ​នៃ​ការ​រក​ឃើញ​មាន​ពី ​៨០-៩០​%​។ ការ​ធ្វើ​អេកូ​បេះ​ដូង​ទារក​ក្រោយ​កើត ជា​វិធី​ស្វែង​រក​លក្ខណៈ​ទូទៅ គឺ​ជា​វិធីសាស្ត្រ​ល្អ​ដែល​មាន​លទ្ធផល​ខ្ពស់ ក្នុង​ការ​រក​ឃើញ​ជំងឺ​បេះ​ដូង​ពី​កំណើត និង​អាច​ព្យាបាល​ឲ្យ​ទារក​បាន​ទាន់​ពេល​ទាន់​វេលា។ ម៉្យាងវិញទៀត ការធ្វើអេកូមើល​បេះដូងទារកជាវិធីសាស្ត្រងាយ និងមិនមានការឈឺចាប់ ប៉ុន្តែ​តម្រូវ​ឲ្យប្រើពេលវេលា និងគ្រូពេទ្យជំនាញមានបទពិសោធន៍ច្បាស់លាស់។ ក្នុង​ចំណោម​ជំងឺ​ដែល​មាន​ពី​កំណើត ភាព​មិន​ប្រក្រតី​របស់​បេះដូង គឺ​ជា​ជំងឺ​សម្បូរ​ជាង​គេ ដែល​មាន​អត្រា​ប្រហែល ១%​នៅ​លើ​ពិភពលោក​នេះ។ ភាព​មិន​ប្រក្រតី​របស់​បេះ​ដូង ចែក​ចេញ​ជា​២ប្រភេទ​គឺ ប្រភេទ​ស្រាល និង​ប្រភេទ​ធ្ងន់ធ្ងរ៖ ករណី​ស្រាល៖ មិន​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​របស់​ទារក និង​កុមារ​ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ខ្លះ​អាច​វិវត្ត​ទៅ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង ឬ​បន្ទាប់​ពី​​វះ​កាត់។ ករណី​ធ្ងន់ធ្ងរ៖ អាច​បណ្ដាល​ឲ្យ​ខ្សោយ​បេះ​ដូង និង​បាត់​បង់​ជីវិត ប៉ុន្តែ​អាច​ជួយ​ព្យាបាល​បាន​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ នា​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា។ ប្រសិនក្រុមគ្រូពេទ្យរកឃើញថា ទារកមានបញ្ហាបេះដូងពីកំណើតករណីស្រាល ពេទ្យអាចតាមដានមើលបន្តក្នុងរយៈពេលពី១-៦ខែ ទៅតាម​សភាពជាក់ស្ដែង។ ចំណែក​ករណីធ្ងន់ធ្ងរ គឺត្រូវព្យាបាល​ដោយការប្រើថ្នាំ ឬដោយការវះកាត់។ មន្ទីរពេទ្យ កាល់​ម៉ែត បញ្ជាក់​ថា ការ​រក​មើល​ជំងឺ​បេះ​ដូង​ពី​កំណើត ដោយ​វិធីសាស្ត្រ​អេកូ​បេះ​ដូង​លើ​ទារក និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​គឺ​ជា​ការ​ចាំ​បាច់​បំផុត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ