សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស

ការលាងច្រមុះកូនជាមួយសេរ៉ូមប្រៃជាវិធីសាស្រ្តដ៏មានប្រសិ្ធទ្វភាពក្នុងការបន្ធូរអាការហៀរសំបោរ និងតឹងច្រមុះកូន ដោយសារផ្តាសាយ ផ្តាសាយធំ ឬអាលែកហ្ស៊ីជាមួយអាកាសធាតុជាដើម ដែលធ្វើឱ្យកូនពិបាកដកដង្ហើម ញុំា និងគេង ព្រោះកុមារតូចៗមិនទាន់ចេះញើស សម្បោរចេញដោយខ្លួនឯងទេ។ យើងគួរធ្វើម៉េចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃឱ្យត្រឹមត្រូវតាមបចេ្ចកទេស? លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ទង់​មតិ និង​បទ​ពិសោធន៍​ផ្ទាល់​បាន​បង្ហាញ​ថា ការ​លាង​ច្រមុះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ធូរ​អាការតឹង​ច្រមុះ​បាន​ល្អ​ជាង​ការ​ឆ្ពង់​។ ការលាងច្រមុះកូនជាមួយ​សេរ៉ូម​ប្រៃ​​គឺជាការបាញ់​​សេរ៉ូម​ប្រៃ​ពីរន្ធ​ច្រមុះ​ម្ខាងដើម្បីរំលាយ សម្បោរ ​ឬស្លេស្មដែលកកស្ទះនៅក្នុងរន្ធច្រមុះចេញ មកក្រៅតាម​រន្ធច្រមុះម្ខាង​ទៀត។ យើងអាចលាងច្រមុះកូនជាមួយសេរ៉ូមប្រៃដោយប្រើ​សឺរ៉ាំងនៅពេលកូនចេះអង្គុយ​ (អាចចាប់ពី៦ខែឡើង ដោយមានការជួយទប់)។ ម្យ៉ាងទៀត ចាប់ពី៦ខែឡើងកូនអាចចេះដកដង្ហើមតាមមាត់ហើយ បើសិនក្នុងករណីកូនមិនអាចដកដង្ហើមតាមច្រមុះបាន។ ១. សម្ភារសម្រាប់ប្រើក្នុងការលាងច្រមុះកូនដូចជាសេរ៉ូម​ប្រៃ សម្ភារចាំបាច់សម្រាប់ប្រើក្នុងការលាងច្រមុះកូនមានដូចជា សេរ៉ូម​ប្រៃ​ សឺរ៉ាំង និង​ក្បាល​បាញ់ ក្រដាសជូតមាត់ កាធុន​ ឬចានដែកសម្រាប់ត្រងសម្បោរ ឬ​ស្លេស្ម និងសេរ៉ូមប្រៃដែលធ្លាក់ ឬ ហៀរចេញពីច្រមុះ ឬមាត់កូន។ ២. លេខ​សឺរ៉ាំង និងបរិមាណសេរ៉ូមប្រៃដែលត្រូវប្រើក្នុងពេលលាងរន្ធប្រមុះកូនម្ខាង កូនកើតមិនគ្រប់ខែអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំង លេខ៣ និងសេរ៉ូមប្រៃ១មីល្លីលីត្រ កូនអាយុក្រោម២ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃចន្លោះពី១-៣មីល្លីលីត្រ កូនអាយុ២-៥ឆ្នាំ៖ ម៉ាក់ប៉ាអាចប្រើ​សឺរ៉ាំងលេខ១០ និងសេរ៉ូមប្រៃ ៣មីល្លីលីត្រ កូនអាយុចាប់ពី៥ឆ្នាំឡើង៖ ម៉ាក់ប៉ាអាច​សឺរ៉ាំងលេខ១០ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ? ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​ ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ