សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ថ្នាំបង្ការ

ស្វែងរក សុខភាពកុមារ

បញ្ហាប្រព័ន្ធរំលាយអាហារ

ពេលកូនរាករូសម្ដងៗ ម៉ាក់ប៉ាគួរចៀសវាងប្រការទាំងនេះ បើមិនចង់នាំទុក្ខដល់កូន

រាករូស​ជា​បញ្ហា​មួយ​ក្មេងៗ​ភាគ​ច្រើន​តែង​តែ​កើតមាន​ ពិបាក​គេច​បាន​ណាស់​ព្រោះ​ក្មេង​មាន​ក្រពះ​ពោះ​វៀន​ខ្ចី។ ណា​មួយ​ទៀត ក្មេងៗ​ញ៉ាំ​អី​មិន​សូវ​ចេះ​គិត​ទេ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ប៉ា​គួរ​ដឹង​ពី​អ្វី​មិន​គួរ​ធ្វើ​អំឡុង​ពេល​កូន​រាករូស ដើម្បី​កុំ​ឲ្យ​កាន់​តែ​នាំ​ទុក្ខ​ដល់​កូន។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ពេល​កូន​រាករូស យើង​មិន​គួរ​ធ្វើ​អ្វី​ខ្លះ? ក្មេង​ៗគួរជៀសវាងអាហារមួយចំនួននៅពេលដែលពួកគេរាក​រួម​មាន​អាហារចៀន អាហារ​ខ្លាញ់ អាហារ​កែច្នៃ ឬ​អាហារ ​Fast Food នំដូណាត់ និង​ប្រហិត​ជាដើម។ ក្រៅ​ពី​នេះ ម៉ាក់​ប៉ា​គួរ​ចៀសវាង​ពី​សកម្មភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ​ដូច​ជា៖ ចៀសវាង​ផ្ដល់​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​កាបូអ៊ីដ្រាត​ឲ្យ​កូន​ញ៉ាំ (មិន​ល្អ​ពេល​រាក) កុំ​ធ្វើ​ទឹក​អូរ៉ាលីត្រ  ដោយ​ខ្លួន​ឯង លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​កុមារ ប្រើ​ថ្នាំ​ទប់​រាក​រូស​ដោយ​គ្មាន​វេជ្ជបញ្ជា ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន​ពី​ប្រការ​មិន​គួរ​ធ្វើ​ប៉ុន្មាន​ខាង​លើ​នេះ ដើម្បី​កុំ​ឲ្យ​អាការៈ​កូន​កាន់​តែ​អាក្រក់។ ម៉្យាង​វិញ​ទៀត ពេល​កូន​រាករូស​ម្ដងៗ យើង​ក៏​ត្រូវ​ចាំ​សង្កេត​មើល​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ដែល​កើត​ឡើង​ពេល​បាត់​បង់​ជាតិ​ទឹក​ច្រើន​ពេក​ដែល​មាន​រោគ​សញ្ញា​ដូចជា មិន​សូវ​នោម​ញឹក យំ​អត់​ចេញ​ទឹក​ភ្នែក ក្ដៅ​ខ្លួន​ខ្លាំង មាត់​ស្ងួត ស្រក​ទម្ងន់ ស្រេក​ទឹក​ខ្លាំង សឹមៗ និង​ភ្នែក​រូង។ ដូច​គ្នា​នេះ ក្នុង​ករណី​កូន​រាករូស​រហូត​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក​កើត​ឡើង ម៉ាក់​ប៉ា​គួរ​​បំពេញ​ជាតិ​ទឹក​ឲ្យ​កូន​ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ទឹក ឬ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ចៀស​វាង​ពី​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ដូច​ជា កាហ្វេ តែ ឬ​សូដា ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក។ យ៉ាង​ណា​ក៏​ដោយ មុន​នឹង​ឲ្យ​កូន​ប្រើ​ថ្នាំ​បំបាត់​រាក ឬ​ថ្នាំ​អ្វី​ផ្សេង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​បើ​កូន​មិន​ធូរ​ស្រាល យក​ល្អ​គួរ​តែ​នាំ​កូន​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​តាម​បច្ចេកទេស​ពេទ្យ​ឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ចំណុចសំខាន់ ប្រការគប្បីចៀសវាងពេលកូនរាករូសដូចជា៖ ចៀសវាងផ្ដល់ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬកាបូអ៊ីដ្រាតឲ្យកូនញ៉ាំ (មិនល្អពេលរាក) កុំធ្វើទឹកអូរ៉ាលីត្រ ដោយខ្លួនឯង លុះត្រាតែមានការណែនាំដោយគ្រូពេទ្យកុមារ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ ៣ នេះដែរ

មកដល់ពេលនេះ គ្នាយើងប្រហែលជាបានឮពី prebiotics probiotics និងSYNBIOTICS ច្រើនហើយ បើបានតាមដាន " Hello គ្រូពេទ្យ " រាល់ថ្ងៃនោះ។ SYNBIOTICS ជាប្រភេទអាហារដែលសំយោគឡើងរវាង Prebiotics និង Probiotics ជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ។ ចុះក្រៅពីប្រព័ន្ធរំលាយអាហារ SYNBIOTICS ជួយដល់អ្វីខ្លះទៀត? SYNBIOTICS មិនត្រឹមតែអាចជួយបង្កើនការរំលាយអាហារ និងជួយក្នុងការព្យាបាលជំងឺទូទៅមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយរក្សាបេះដូងយើងឲ្យមានសុខភាពល្អ ជំរុញដល់ការសម្រកទម្ងន់ បំបាត់ការរលាក និងគុណ​ប្រយោជន៍មួយ​ចំនួន​ទៀត​។ ១. ពង្រឹងប្រព័ន្ធភាពស៊ាំ ការស្រាវជ្រាវជាច្រើនបង្ហាញថាសុខភាពប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋ ប្រហែល ៧០-៨០%នៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ។ SYNBIOTICS អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដោយបង្កើនបរិមាណបាក់តេរីល្អនៅក្នុងពោះវៀន និងកាត់បន្ថយការរលាកក្នុងពេលដំណាលគ្នា។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២. ជំនួយដល់សុខភាពបេះដូង SYNBIOTICS អាចជួយរក្សាបេះដូងឲ្យមានសុខភាពល្អ និងរឹងមាំបានដោយកាត់បន្ថយកត្តាហានិភ័យជំងឺបេះដូងមួយចំនួន។ ការសិក្សាក្នុងឆ្នាំ ២០១៧ មួយបង្ហាញថា ការបន្ថែមអាហារ ឬថ្នាំបំប៉នផ្ទុក SYNBIOTICS ក្នុងរយៈ ១២សប្ដាហ៍ជួយដល់ដំណើរការអាំងស៊ុយលីន (Insulin Metabolism) និងកម្រិតកូឡេស្ដេរ៉ូល HDL ល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។ មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សាខ្លះក៏ឲ្យដឹងថា Probiotics […]


បញ្ហាប្រព័ន្ធរំលាយអាហារ

កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ

ចំពោះកូនក្មេង អាការៈឈឺចុកពោះជាបញ្ហាមួយអាអូនឧស្សាហ៍ជួប ដោយសារក្មេងៗញ៉ាំអីមិនសូវចេះគិតទេ ឲ្យតែឃើញទំនងដឹងតែដាក់ចូលក្នុងមាត់ទំពាហើយ។ យ៉ាងណាមិញ ម៉ាក់ប៉ាក៏ត្រូវចាប់អារម្មណ៍ដែរ ក្នុងករណីដែលអាអូនងាកៗត្អូញចុកពោះ ឬឧស្សាហ៍រាករូស នេះអាចថាកូនកំពុងកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease) បណ្ដាលឲ្យរលាក (ឡើងក្រហម និងហើម) ហើយវាជាស្ថានសុខភាពរ៉ាំរ៉ៃមួយ ដែលអាចមានរយៈពេលយូរ ឬកើតបាត់ៗឥតឈប់ឈរ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ រួមមានជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន ឬបញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន អ្វីទៅជារោគសញ្ញានៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ? រោគសញ្ញាទូទៅបំផុតនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃគឺឈឺពោះ និងរាករូស ប៉ុន្តែរោគសញ្ញាផ្សេងទៀតរួមមាន៖ ● ឈាមពេលបត់ជើងធំ ● ក្ដៅខ្លួន ● គ្មានកម្លាំងកំហែង ● ស្រកទម្ងន់។ ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃពិបាកក្នុងស្រូបយកកាឡូរី និងអាហារូបត្ថម្ភដែលរាងកាយត្រូវការណាស់ ជាហេតុអាចបណ្ដាលឲ្យមានការលូតលាស់យឺតយ៉ាវ ឬចាប់ផ្ដើមពេញវ័យយឺតជាងធម្មតា។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏អាចបង្កឲ្យមានបញ្ហាផ្សេងៗទៀតដូចជា កន្ទួលរមាស់ បញ្ហាភ្នែក ឈឺសន្លាក់ រលាកសន្លាក់ និងបញ្ហាថ្លើមជាដើម។ ជាទូទៅ គ្រូពេទ្យព្យាបាលជំងឺរលាកពោះវៀនរ៉ាំរ៉ៃជាមួយនឹងឱសថមួយចំនួន ដើម្បីកាត់បន្ថយការរលាក និងជួយការពារឆ្លងមេរោគ។ ជួនកាល ក្មេងៗត្រូវការវះកាត់ ប្រសិនបើអាការៈមិនធូរស្រាលក្រោយប្រើថ្នាំព្យាបាល ឬដោយសារហេតុផលដូចជា៖ ● រន្ធនៅក្នុងពោះវៀន ● […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រោគសញ្ញា និងវិធីដោះស្រាយបញ្ហាជ្រាបពោះវៀនលើក្មេង

បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង (Leaky Gut) គឺ​ជា​ការ​រលាក​នៃ​ជញ្ជាំង​ពោះវៀន ដែល​បណ្ដាល​ឲ្យ​ជាតិ​ពុល និង​​ភាគ​ល្អិត​អាហារ​មាន​ទំហំ​ធំជាង​ធម្មតា​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ការណ៍នេះ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​ឆ្លើយ​តប​តាម​វិធី​ផ្សេងៗ​គ្នា​ ដែល​អាច​នាំ​ឲ្យ​មាន​​​ផល​វិបាក​ច្រើនយ៉ាង​។ បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង មិន​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ ប៉ុន្តែ​ពោះវៀន​ដែល​ជ្រាប​ពិត​ជា​រួម​ចំណែក​ដល់​ស្ថានភាព​ជា​ច្រើន​ដូច​ជា ជំងឺ Autoimmune, បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត, ADD, ADHD, ជំងឺ​អូទីស្សឹម អាលែកហ្ស៊ី​អាហារ បញ្ហា​ស្បែក និង​ជំងឺ​ហឺត។ ​រោគ​សញ្ញា​​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ម៉ាក់​ប៉ា​អាច​ដឹង​បាន​ថា​កូន​កើត​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ប៉ុន្មាន​ដូច​ខាង​ក្រោម​នេះ៖ ហើមពោះ ពិបាករំលាយអាហារ លាមកប្រែប្រួល (រាក ឬទល់លាមក) អាលែកហ្សីអាហារ ជំងឺហឺត ជំងឺត្រអក ការឆ្លងមេរោគប្រហោង​ឆ្អឹង​ច្រមុះរ៉ាំរ៉ៃ អស់កម្លាំង ពិបាក​ផ្ដោត​អារម្មណ៍ ថប់​បារម្ភ និង មាន​បញ្ហា​អាកប្បកិរិយា។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ មូល​ហេតុ​នៃ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង ការ​ប្រើ​ថ្នាំ​ផ្សះ របប​អាហារ​មាន​ជាតិ​ស្ករ​ចម្រាញ់​ខ្ពស់ ញ៉ាំ​អាហារ​មាន​សារធាតុ​រក្សា​ទុក និង​សារធាតុ​គីមី ញ៉ាំ​អាហារ​មាន​ជាតិ​ស្អិត (Gluten) ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ការ​ឆ្លង​មេរោគ​ជាមួយ​ប៉ារ៉ាស៊ីត ភាព​តាន​តឹង​រ៉ាំរ៉ៃ ការ​សម្រាល​កូន​ដោយ​វះកាត់ មិន​ត្រូវ​បាន​បំបៅ​ដោះ​ម្ដាយ។ យើង​អាច​ដោះ​ស្រាយ​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​តាម​របៀប​ណា? ម៉ាក់​ប៉ា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ឡើង​បញ្ហា​ជ្រាប​ពោះ​វៀន​លើ​ក្មេង​បាន​ដោយ​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ជាមួយ​ក្បួន​ខាង​ក្រោម​៖ អង់ហ្ស៊ីម​រំលាយ៖ អង់​ហ្ស៊ីម​រំលាយ​អាហារ (Digestive enzymes) ជា​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ជា​ចម្បង​នៅ​ក្នុង​ពោះ​វៀន​តូច និង​លំពែង ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​មាត់​ដែល​ជួយ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​​អាច​ស្រូប​យក និង​ប្រើ​ប្រាស់​ដោយ​រាងកាយ។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​អាហារបំប៉ន​អង់ហ្ស៊ីម​រំលាយ​អាហារ​ឲ្យ​កូន​ញ៉ាំ […]


ថ្នាំបង្ការ

ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?

នៅ​ពេល​ម៉ាក់​ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​គ្រាប់​ ឬ​​ថ្នាំ​ប្រភេទ​​ជា​ទឹក​សេរ៉ូម​​ទៅ​តាម​វ័យ​របស់​កូន​។ ចុះ​រវាង​ថ្នាំ​ទាំង ២​ប្រភេទ​នេះ​មួយ​ណា​ប្រើ​ល្អ​ជាង ពេល​កូន​ឈឺ​ម្ដងៗ? ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​បាន​ពន្យល់​​ថា រវាង​ប្រភេទ​ថ្នាំ​ទាំង​២​នេះ មិន​មាន​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទេ ព្រោះ​ពាក្យ​ថា​ថ្នាំ​គឺ​សុទ្ធ​តែ​ជា​អាវុធ​មុខ ២ ទាំង​អស់។ អ្វី​ដែល​សំខាន់​នោះ គឺ​ពេល​ក្មេង​ឈឺ យើង​ប្រើ​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​ថ្នាំ​ និង​តាម​វេជ្ជបញ្ជា នោះ​នឹង​មិន​មាន​​បញ្ហា​អ្វីកើត​ឡើង​ទេ។ លោក​ស្រី​បន្ត​ថា បញ្ហា​មិន​ស្ថិត​នៅ​លើ​ថ្នាំ​គ្រាប់​ទេ តែ​ស្ថិត​លើ​កម្រិត​ប្រើ​លើស​តម្រូវ​ការ​រាងកាយ​ក្មេង ហើយ​ប្រភេទ​ថ្នាំ​គ្រាប់​ពិបាក​បែង​ចែក​កម្រិត​ប្រើ​សម្រាប់​ក្មេង​តូច​ណាស់​ដោយសារ​​មាន​បរិមាណ​ថ្នាំ​ខ្ពស់ ខុស​ពី​សេរ៉ូម​ដែល​មាន​កម្រិត​ថ្នាំ​ទាប ងាយ​ស្រួល​បែង​ចែក​ទៅ​តាម​គីឡូ​របស់​ក្មេង។ ឧទាហរណ៍​ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែ​ក្មេង​ទម្ងន់ ៨គីឡូ​ត្រូវ​ប្រើ​ថ្នាំ​តែ ១២០មិល្លីក្រាម​ប៉ុណ្ណោះ។ ដូច​នេះ ក្មេង​នោះ​អាច​ប្រើ​ថ្នាំ​ប៉ារ៉ា​គ្រាប់ ៥០០មីលីក្រាម​បាន​ដោយ​យក​ទៅ​ចែក​ជា ៤​ភាគ​ហើយ​យក ១ភាគ​មក​លេប។ ចំពោះ​ថ្នាំ​ប៉ារ៉ា​គេ​ប្រើ​រាល់ ៥-៦​ម៉ោង​ម្ដង (មិន​ឲ្យ​លើស​៥ដង/ថ្ងៃ)។ និយាយ​ទៅ ថ្នាំ​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ព្យាបាល​ជំងឺ​យើង ហើយ​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ ប្រសិន​បើ​​ប្រើ​ប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ខុស​ការ​ណែនាំ​របស់​អ្នក​ជំនាញ។


កង្វះអាហារូបត្ថម្ភ

កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?

បច្ចុប្បន្ន ថ្នាំវីតាមីនបំប៉នកំពុងតែក្លាយជាទីពេញនិយមក្នុងចំណោមម៉ាក់ប៉ាមួយចំនួនសម្រាប់ផ្ដល់ឲ្យកូនញ៉ាំជាប្រចាំ ដោយ​ជឿថា​អាច​បំពេញតម្រូវអាហារូបត្ថម្ភដែលរាងកាយកូនត្រូវការ ព្រោះខ្លាចអាអូនជួបបញ្ហាខ្វះអាហារូបត្ថម្ភ។ ក្រៅពីផ្ដល់វីតាមីនបំប៉ន ម៉ាក់ប៉ាខ្លះឲ្យអាអូនញ៉ាំទឹកដោះគោម្សៅថែមទៀត ហេតុនេះក៏មានចម្ងល់មួយលើកឡើងថា បើឲ្យកូនបៅទឹកដោះគោម្សៅហើយ ចាំបាច់ឲ្យកូនញ៉ាំវីតាមីនបំប៉នទៀតទេ​? អត្ថន័យពណ៌ និងរូបរាងលាមកទារក តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ បានពន្យល់ឲ្យដឹងថា ជាធម្មតា ទឹកដោះម្ដាយ ឬទឹកដោះគោម្សៅផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់យ៉ាងដែលទារកត្រូវការ និងគ្រប់គ្រាន់សម្រាប់អាអូនរយៈពេល៤-៦ខែដំបូងនៃជីវិត។ ប៉ុន្តែ លើកលែងតែវីតាមីន D វីតាមីន A និងវីតាមីន C ដែលអ្នកជំនាញណែនាំផ្ដល់ជាអាហារបំប៉នដល់កូន ចំពោះក្មេងដែលបៅទឹកដោះម្ដាយ ឬក្មេងបៅទឹកដោះគោម្សៅតិចជាង ៥០០មីលីលីត្រក្នុងថ្ងៃ។ បន្ទាប់ពីអាយុ៤-៦ខែ អង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យម៉ាក់ប៉ាអាចបន្ថែមជាអាហារទន់ល្មមញ៉ាំដល់កូនហើយ។ ដោយសារតែរបបអាហារកូនផ្លាស់ប្ដូរបន្តិចម្ដងៗពីអាហាររាវសុទ្ធទៅជាអាហាររឹងធម្មតាកាន់តែច្រើន គ្រូពេទ្យអាចណែនាំឲ្យបន្ថែមវីតាមីនបំប៉នដល់កូន បើកូនខ្វះអាហារូបត្ថម្ភ ឬមិនចាំបាច់បន្ថែមក៏បាន បើកូនមានសុខភាពធម្មតា ព្រោះកូនអាចទទួលសារធាតុចិញ្ចឹមគ្រប់ពីអាហារប្រចាំថ្ងៃ។ ទារក ឬក្មេងដែលញ៉ាំអាហារច្រើនប្រភេទមានទាំងត្រី សាច់ បន្លែ ផ្លែឈើគ្រប់មុខ ម៉ាក់ប៉ាមិនចាំបាច់បំប៉នវីតាមីនទាំងអស់នោះទេ ប៉ុន្តែមានករណីលើកលែង។ ឧទាហរណ៍ អាហារ ឬវីតាមីនបំប៉នអាចចាំបាច់ ប្រសិនបើកូនកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប បៅទឹកដោះម្ដាយ ឬទឹកដោះគោម្សៅជាប្រចាំតិចជាងទារកដទៃនៅអាយុស្របាលគ្នា ឬមានបញ្ហាសុខភាពរ៉ាំរ៉ៃដែលប៉ះពាល់ដល់ការញ៉ាំរបស់កូន។ យ៉ាងណាក៏ដោយ ក្នុងករណីដែលយើងសង្កេតឃើញថា អាអូនមានសញ្ញាបៅដោះ ឬញ៉ាំអាហារខុសប្រក្រតីពីក្មេងដទៃ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ

ប្រព័ន្ធការពាររាងកាយកូនប្រឈមនឹងពពួកវីរុស និងបាក់តេរីជាច្រើនដែលមាននៅជុំវិញខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការប្រឈមនេះក៏ធ្វើឲ្យប្រព័ន្ធការពាររាងកាយអាអូនស៊ាំនឹងពពួកវីរុស និងបាក់តេរីដែលអាចបង្កជាជំងឺតូចតាចមួយចំនួនដែរ។ ដើម្បីចៀសវាងកូនឈឺ យើងអាចពង្រឹងប្រព័ន្ធភាពស៊ាំបានជាមួយរបបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ និងល្អចំពោះសុខភាព។ ខាងក្រោមនេះ ជារបបអាហារល្អៗជួយដល់ប្រព័ន្ធការពារ និងប្រព័ន្ធរំលាយអាហារម៉ាក់ប៉ាគួរបន្ថែមឲ្យអាអូន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក ១. បន្ថែមខ្លាញ់ត្រី អាស៊ីដខ្លាញ់ Omega 3មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព យើងអាចរកបាននៅក្នុងត្រីមានខ្លាញ់ដូចជា សាល់ម៉ុន ត្រីធូណា ប្រេងធម្មជាតិ គ្រាប់ធញ្ញជាតិ និងបន្លែបៃតង។ អាស៊ីដខ្លាញ់Omega 3 អាចប្រឆាំងនឹងការឆ្លងមេរោគនៅលើកូនក្មេងបាន។ ហេតុនេះហើយ ព្យាយាមបន្ថែមសាច់ត្រីចូលទៅក្នុងអាហារកូនយ៉ាងតិច២ដងក្នុង​មួយ​សប្ដាហ៍ តែត្រូវប្រយ័ត្នការស្លាក់ ក្នុងករណីដែលម៉ាក់ប៉ាឲ្យអាអូនញ៉ាំគ្រាប់ធញ្ញជាតិ។ ២. ញ៉ាំបន្លែ ផ្លែឈើ គ្រប់បន្លែ និងផ្លែឈើទាំងអស់ផ្ដល់ឲ្យវីតាមីន និងជាតិរ៉ែខុសគ្នា ដូច្នេះទើបជាការ​សំខាន់ដែលអាអូនត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ។ រាល់សារធាតុចិញ្ចឹមទាំងអស់នេះមានគុណសម្បត្តិបង្កើនប្រព័ន្ធភាពស៊ាំ ដែលជួយឲ្យរាងកាយផលិតគ្រាប់ឈាមសបន្ថែមទៀត ដើម្បីប្រឆាំងរាល់ការឆ្លងមេរោគ។ ម៉ាក់ប៉ាគួរព្យាយាមឲ្យកូន​ញ៉ាំបន្លែផ្លែឈើចម្រុះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រយោជន៍ល្អពីវីតាមីន និងជាតិរ៉ែសំខាន់ៗដល់រាងកាយ។ ៣. បង្កើនបាក់តេរីល្អក្នុងពោះវៀន Probiotics បង្កើតបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់កូនយើង និងបង្កើតតុល្យភាពរវាងបាក់តេរីល្អ និង​អាក្រក់ក្នុងពោះវៀន ជាហេតុបណ្ដាលឲ្យប្រព័ន្ធការពាររាងកាយអាអូនរឹងមាំ។ យ៉ាអ៊ួរធម្មជាតិមានផ្ទុកProbioticsច្រើន អ៊ីចឹងហើយ យើងអាចផ្ដល់ឲ្យកូនមួយស្លាប់ព្រាបាយពេញៗជាប្រចាំដោយបន្ថែមផ្លែឈើស្រស់ពីលើទៀតនោះ បានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់កូន។ ៤. បន្ថែមវីតាមីនB6 វីតាមីនB6 ទ្រទ្រង់ប្រព័ន្ធការពាររាងកាយអាអូនដោយបង្កើតអង្គបដិប្រាណ និងជួយគ្រាប់ឈាមក្រហមដឹកជញ្ជូនអុកសែនទៅជួយដំណើរការនៃការព្យាបាលរបស់រាងកាយ។ យើងអាចរកបាន​នៅក្នុងនំប៉័ង Pasta ឬផ្លែចេក […]


រោគសញ្ញាទូទៅ

ចំណុច ៤យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

យើង​ឃើញ​ហើយ​ថា ក្មេង​តូចៗ​មួយ​ចំនួន​ចូល​មន្ទីរពេទ្យ​ញឹក​ញាប់ ព្រោះ​សុខភាព​អា​អូន​ខ្សោយ មិន​អាច​ទ្រាំទ្រ​នឹង​បាក់តេរី ឬ​វីរុស​បង្ក​ជំងឺ​បាន។ ពេល​ឈឺ​ម្ដងៗ ក្នុង​ខ្លួន​កូន​ក៏​ពិបាក យើង​ជា​ម៉ាក់ប៉ា​ក៏​ពិបាក​ជំនួស​កូន​ដែរ។ ហេតុ​នេះ​ហើយ បើ​កូន​ងាក​ឈឺៗ "Hello គ្រូពេទ្យ" ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ចាប់​ផ្ដើម​ពិនិត្យ​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ឡើង​វិញ។ ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ឲ្យ​ដឹង​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​កូន​ងាក​ឈឺៗ​ច្រើន អាច​មាន​ច្រើន​ដូច​ជា ការ​រស់​នៅ បរិស្ថាន​ជុំ​វិញ​ខ្លួន​កូន ការ​ថែទាំ​របស់​ម៉ាក់​ប៉ា និង​របប​អាហារ​ផ្សេងៗ​ទៀត។ ប៉ុន្តែ មូលហេតុ​សំខាន់ ៤ យ៉ាង​ដែល​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ភាគ​ច្រើន​មាន​ដូចជា៖ ១. ខ្វះ​អាហារូបត្ថម្ភ កត្តា​កង្វះ​អាហារូបត្ថម្ភ​នេះ អាច​កើត​ឡើង​ដោយសារ​ម៉ាក់​ប៉ា​មិន​មាន​ជីវភាព​ធូរធារ ពោល​គឺ មាន​ជីវភាព​ខ្វះ​មុខ ខ្វះ​ក្រោយ ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​មិន​បាន​គ្រប់​គ្រាន់ ឬ​ពេល​ខ្លះ​ម៉ាក់​ប៉ា​មាន​ជីវភាព​ធូរធារ តែ​គ្រាន់​តែ​មិន​បាន​គិត​គូរ​ដិត​ដល់​ពី​របបអាហារ​កូន ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ច្រើន​មុខ មិន​ត្រូវ​តាម​តម្រូវ​ការ​របស់​រាងកាយ។ កូន​ត្រូវ​ការ​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត ដែលមាន​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​សំខាន់​ៗ​ផ្សេងៗ​ទៀត។ ២. អនាម័យ ដើម្បី​កុំ​ឲ្យ​កូន​ងាក​ឈឺៗ អនាម័យ​ក៏​ជា​កត្តា​សំខាន់​មួយ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​ដែរ។ កាលណា​បើ​ម៉ាក់ប៉ា​មិន​សម្អាត​ខ្លួន​កូន​ដិត​ដល់ រៀប​ចំ​ចំណី​អាហារ​ខ្វះ​អនាម័យ​ឲ្យ​កូន មិន​សម្អាត​ដៃ​មុន ឬ​ក្រោយ​ញ៉ាំ​អាហារ ឬ​ចូល​បន្ទប់​ទឹក ពិសេស​នោះ​បើ​ខ្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ បាក់តេរី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ណា​មួយ​។ ភាគ​ច្រើន​ ​អាការៈ​នេះ​​មិន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ជួន​កាល​​ ​​ក៏​អាច​ជា​សញ្ញា​នៃ​​ជំងឺ​គួរ​ឲ្យ​បារម្ភ​​ផង​ដែរ​។ ប្រភេទ​នៃ​ការ​ឈឺ​ពោះ​ ការ​ឈឺ​ចាប់​ទូទៅ ឬ​ឈឺ​ចាប់​លើស​ពី​ពាក់​កណ្ដាល​នៃ​ពោះ​ បង្ហាញ​ថា​កូន​​អាច​មាន​មេរោគ​ក្នុង​ក្រពះ​ អាហារ​មិន​រំលាយ​ មានហ្គាសក្នុង​ពោះ​ ឬ​មកពី​កូន​​ទល់​លាមក។ ការ​ឈឺ​ចាប់​ដូចជា​ចុក​មួល​ កើត​ឡើង​ដោយ​សារ​តែ​ហ្គាស និង​ហើម​ពោះ និង​បង្ក​ជា​អាការៈ​រាករូស​។ ការ​ឈឺ​ពោះ​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ​ ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​នៅ​បរិវេណ​តែ​មួយ​នៃ​ពោះ​។ កូន​អាច​មាន​បញ្ហា​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ពោះវៀន​រមួល​ អូវែ ពង​ស្វាស​ ឬ​ក្រពះ​។ ម៉ាក់​ៗ​គប្បី​តាមដាន​អាការៈ​កូន​ ប្រសិនបើ​អា​អូន​នៅ​តូច​ពេក​មិន​អាច​និយាយ​ប្រាប់​យើង​ពី​អាការៈ​របស់​ខ្លួន​បាន។ អាការៈ​ទាំង​នេះ​មាន​ដូចជា​៖ រញ៉ាំរញ៉ូវ​ជាង​ធម្មតា​ លើក​ជើង​ឡើង​លើ​​ឆ្ពោះ​ទៅ​រក​ពោះ​ មិន​សូវ​ញ៉ាំ​អាហារ​​ ​​​​អាការៈ​ឈឺ​ពោះ​ដែល​មិន​មែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​៖ ទល់​លាមក​ ហ្គាស​ក្នុង​ពោះ អាលែកហ្ស៊ី​នឹង​អាហារ​ ក្រហាយ​ទ្រូង ឬ​ចាល់​អាស៊ីដ រលាក​ក្រពះ​ពោះវៀន​ ឬ​ពុល​អាហារ​ ​រលាក​បំពង់​ក ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​ថប់បារម្ភ ឬ​បាក់​ទឹក​ចិត្ត។ ​​កុមារ​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ប្រសិនបើ​​ការ​ឈឺ​ចាប់​មិន​បាន​ធូរ​ស្រាល​ក្នុង​រយៈពេល​២៤​ម៉ោង​ ឬកាន់​តែ​ធ្ងន់ធ្ងរ​ទៅ ឬ​ឈឺ​ចាប់​ញឹកញាប់​។​ ការ​ឈឺ​ពោះ​បែប​នេះ អាច​ជា​សញ្ញា​នៃ​៖ ការ​ពុល​អាហារ​ ជំងឺ​រលាក​ខ្នែង​ពោះវៀន​ គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ឬ​រមួល​ពោះវៀន​ ជំងឺ​រលាក​ពោះវៀន​ ដំបៅ​ក្រពះ​ លេប​វត្ថុ​ណា​មួយ​ចូល​ពោះ​​ ដុំ​សាច់​ ឬ​ជំងឺ​មហារីក​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ តិចនិក​ថែទាំ​​​នៅ​ពេល​កូន​ឈឺ​ពោះ​ ឲ្យ​កូន​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ជៀសវាង​ញ៉ាំ​អាហារ​រឹង​រយៈពេល​ ២​ទៅ​៣​ម៉ោង​ ជៀសវាង​ញ៉ាំ​អាហារមានជាតិ​កាហ្វេ​អ៊ីន​ ​និងផលិតផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​ ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកដោះស្រាយបញ្ហាកូនក្ដៅខ្លួន មុននាំទៅមន្ទីរពេទ្យ

បញ្ហា​សុខ​ភាព​ទូ​ទៅ​មួយ​របស់​កុមារ​គឺ​អាការៈ​ក្ដៅ​ខ្លួន។ ពេល​​ឃើញ​កូន​ក្ដៅ​ខ្លួន​ប៉ា​ម៉ាក់​ពិត​ជា​មាន​អារម្មណ៍​ភ័យ​មិន​ខាន ប៉ុន្តែ​អាការៈ​ក្ដៅ​ខ្លួន​អាច​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​បន្ទាប់​។ បើ​សិន​ជា​កូន​មិន​ក្ដៅ​ខ្លួន​ខ្លាំង​ទេ ជំនួស​ឲ្យ​ការ​យក​កូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ម៉ាក់​ៗ​អាច​សាក​ល្បង​វិ​ធី​សាស្រ្ត​នៅ​ផ្ទះ​មួយ​ចំនួន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ​។ វិធី​សាស្រ្ត​ដោះ​ស្រាយ​បញ្ហា​កូន​ក្ដៅ​ខ្លួន​នៅ​ផ្ទះ​ អាការៈ​ក្ដៅ​ខ្លួន​ជា​បញ្ហា​សុខ​ភាព​ទូ​ទៅ​មួយ​របស់​កុមារ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​បញ្ជូន​កូន​ទៅ​ជួប​គ្រូពេទ្យ​ដែរ បើ​កម្ដៅ​កូន​ឡើង​ដល់​ចន្លោះ​ពី​៣៨​អង្សា ទៅ​៣៩​អង្សា​។ ប៉ុន្តែ​បើ​កម្ដៅ​ខ្លួន​កូន​ឡើង​លើស​ពី​៣៩​អង្សា​ ឬ​កូន​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ប៉ាម៉ាក់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ពេល​ក្មេង​ក្ដៅ​ខ្លួន រាង​កាយ​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​។ ការ​ឡើង​កម្ដៅ​ក្នុង​ខ្លួន​នេះ ជា​យន្ត​ការ​មួយ​របស់​រាង​កាយ​ក្នុង​ការ​សម្លាប់​មេរោគ ឬ​បាក់តេរី​។ យ៉ាង​​ណា ពេល​ឃើញ​កូន​ក្ដៅ​ខ្លួន មិន​ស្រួល​ក្នុង​ខ្លួន​បែប​នេះ ម៉ាក់​ប៉ា​ពិត​ជា​មិន​ស្រួល​ចិត្ត​នោះ​ទេ​។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែ​ទាំ​កូន​នៅ​ផ្ទះ​ពេល​កូន​ក្ដៅ​ខ្លួន​។ ១. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺ​ជា​រឿង​សំខាន់ ជា​ពិសេស​ពេល​កូន​ក្ដៅ​ខ្លួន​។ ពេល​រាង​កាយ​ឡើង​កម្ដៅ នៅ​រាង​កាយ​ក៏​ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក​ដែរ​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ខ្វះ​ជាតិទឹក​បាន​យ៉ាង​ឆាប់​រហ័ស​។​​ ហេតុ​ដូច​នេះ​ហើយ ប៉ា​ម៉ាក់​ត្រូវ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ញឹក​ញាប់​។​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ ដូច​ជា​តែ​នោះ​ទេ ព្រោះ​ជាតិ​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅ​វិញ​។ យ៉ាងណា ប៉ា​ម៉ាក់​ អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ត្រជាក់​ៗ​បាន​ដែរ ព្រោះ​ថា​ទឹក​ត្រជាក់​ក៏​អាច​រួម​ចំណែក​កាត់​បន្ថយ​ផល​រំខាន​របស់​អាការៈ​ក្ដៅ​ខ្លួន​នេះ​ដែរ​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ វិធី​សាស្រ្ត​មួយ​ទៀត​​ដើម្បី​កាត់​បន្ថយ​កម្ដៅ​ខ្លួន​កូន​នោះ​គឺ​កូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ចៀស​វាង​កូន​ទឹក​មាន​សីតុណ្ហភាព​ត្រជាក់​ឲ្យ​កូន ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ញ័រ​ខ្លួន ដោយសារ​តែ​រាងកាយ​អាច​ប្រឹង​បង្កើន​កម្ដៅ​បន្ថែម​ទៀត​។ បើ​សិន​ជា​កូន​មិន​ចង់​ងូត​ទឹក​ ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ ម៉ាក់​ៗ​នៅ​អាច​ប្រើ​កន្សែង​​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជូត​ខ្លួន​ឲ្យ​កូន​បាន​ដែរ​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​កូន​ស្រួល​ខ្លួន ​និង​អាច​ជួយ​​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ផង​ដែរ​។​​​ [embed-health-tool-baby-poop-tool] ៣. ជ្រលក់​កន្សែង​​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដាក់​លើ​ថ្ងាស និង​ក្លៀក​ ការ​ដាក់​កន្សែង​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​លើ​ថ្ងាស និង​ក្លៀក ក៏​ជា​វិធី​សាស្រ្ត​មួយ​ជួយ​បញ្ចុះ​កម្ដៅ​កូន​ផង​ដែរ​។ ការ​ធ្វើ​ដូច​នេះ ជា​វិធី​សង្គ្រោះ​បឋម​មួយ​សម្រាប់​ក្មេង​ក្ដៅ​ខ្លួន ដែល​ប៉ា​ម៉ាក់​ៗ​ទាំង​ឡាយ​តែង​​ធ្វើ​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ