brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

អូនតូចៗក៏អាចកើតជំងឺទឹកនោមប្រៃដែរ ពិសេសនៅក្នុងវ័យនេះ

ក្រៅ​ពី​ជំងឺ​ទឹក​នោម​ផ្អែម មនុស្ស​ម្នាក់​ៗ​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ប្រៃ​បាន​ផង​ដែរ។ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​បាន​ឮ ពី​ជំងឺ​ទឹក​នោម​ប្រៃ​ពី​មុន​មក​ហើយ ដែល​វា​ក៏​បង្ក​ផល​វិបាក​ដល់​សុខភាព​យើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ពិសេស​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ថែម​ទៀត។

អូនតូចៗក៏អាចកើតជំងឺទឹកនោមប្រៃដែរ ពិសេសនៅក្នុងវ័យនេះ

តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ប្រៃ​កើត​ឡើង​នៅ​ពេល​ដែល​ក្នុង​ទឹក​នោម​មាន​ប្រូតេអ៊ីន​ច្រើន​ខ្លាំង​ពេក បណ្ដាល​មក​ពី​បញ្ហា​តម្រង​នោម។ ជំងឺ​នេះ អាច​កើត​ឡើង​បាន​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ច្រើន​កើត​ទៅ​លើ​ក្មេង​ៗ​អាយុ​ពី​១-៦ឆ្នាំ ហើយ​កើត​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ ភាគ​ច្រើន ជំងឺ​ទឹក​នោម​ប្រៃ​នេះ​អាច​ជា​សះ​ស្បើយ​ទៅ​វិញ​ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំ​ព្យាបាល ហើយ​ក្មេង​ៗ​ក៏​អាច​ជា​បាត់​ទៅ​វិញ​ពេល​ដែល​លូតលាស់​ចូល​ដល់​វ័យ​ជំទង់។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​បន្ត​ទៀត​ថា ការ​ហើម និង​ឡើង​ទម្ងន់ ជា​រោគ​សញ្ញា​ទូទៅ​របស់​ជំងឺ​ទឹក​នោម​ប្រៃ​។ ដោយ​សារ​តែ​នៅ​ក្នុង​រាង​កាយ​ក​កើត​សារធាតុ​រាវ និង​ជាតិ​ប្រៃ​ច្រើន​ពេក​ទើប​បណ្ដាល​ឲ្យ​មាន​ការ​ហើម។ សារធាតុ​រាវ​ដែល​មាន​ក្នុង​រាង​កាយ​ច្រើន​ពេក​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់។

ការ​ហើម​ភាគ​ច្រើន​កើត​ឡើង​ត្រង់​មុខ (ពិសេស​តំបន់​ភ្នែក) ក​ជើង ឬ​ជើង (ពិសេស​ក្រោយ​ពេល​អង្គុយ ឬ​ឈរ​យូរ) និង​ក្បាល​ពោះ។ រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា បាត់​បង់​ចំណង់​អាហារ មិន​សូវ​បត់​ជើង​តូច និង​ទឹក​នោម​មាន​ពណ៌​ក្រមៅ ហើយ​បែក​ពពុះ។ ចំណែក​ក្មេង​ខ្លះ​ទៀត មិន​មាន​ចេញ​រោគ​សញ្ញា​ទេ ទាល់​តែ​ត្រូវ​ពិនិត្យ​ទឹក​នោម​ទើប​ដឹង​ថា​មាន​ជំងឺ​ទឹក​នោម​ប្រៃ។

Remove featured image

ថែទាំកូន

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ក្នុង​ករណី​កម្រ​ខ្លះ កូន​ក្មេង​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ប្រៃ​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ទៀត​ដូច​ជា៖

ក្មេង​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ប្រៃ​ត្រូវ​បាន​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​ត្រូវ​ផ្លាស់​ប្ដូរ​របប​អាហារ​ខ្លះ​ដោយ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ និង​ត្រូវ​ពិគ្រោះ​ពី​របប​អាហារ និង​បញ្ហា​សុខភាព​របស់​អា​អូន​ផ្សេង​ទៀត​ជាមួយ​​គ្រូពេទ្យ​ជំនាញ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 05/02/2025