ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់អាយុ ៦ឆ្នាំ

ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត

ម៉ាក់ប៉ា​តែង​មាន​បំណង​ប្រាថ្នា​ផ្សេងៗ​ចំពោះ​អនាគត​កូន អ្នក​ខ្លះ​ចង់​ឲ្យ​កូន​ក្លាយ​ជា​វេជ្ជបណ្ឌិត ជា​គ្រូ​បង្រៀន ជា​វិស្វករ ជា​អ្នក​ជំនួញ ឬ​ជំនាញ​ផ្សេងៗ។ ដើម្បី​ឲ្យ​ទៅ​​ដល់​គោល​ដៅ​​ទាំង​នោះ ទាម​ទារ​ឲ្យ​យើង​ជា​អាណា​ព្យាបាល​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត បង្វឹក​ការ​លូតលាស់​ខួរ​ក្បាល ពិសេស​គឺ​ត្រូវ​នឹង​​ចំណង់​ចំណូល​ចិត្ត​របស់​កូន។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ថា បើ​បំណង​ប្រាថ្នា​របស់​ម៉ាក់​ប៉ា​ចង់​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ​នា​ពេល​អនាគត ត្រូវ​បង្វឹក​ក្មេង​ឲ្យ​មាន​ទាំង IQ និង EQ ខ្ពស់ ពិសេស​បង្វឹក​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំឲ្យ​បាន​ច្រើន។ IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។ EQ មក​ពី​ពាក្យ​ពេញ​ថា Emotional Quotient ឬ Emotional Intelligence សំដៅ​ទៅ​លើ​ភាព​ឆ្លាត​វៃ​ខាង​ផ្លូវ​អារម្មណ៍ គំនិត​ច្នៃ​ប្រឌិត​របស់​មនុស្ស ក្នុង​ការ​ស្គាល់​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​ក្មេង​ដែល​មាន EQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ស្តាំ។ លោកស្រី​បញ្ជាក់ថា តាម​ការ​សិក្សា​ជ្រាវ​ជ្រាវ​បើ​សិន​ជា​ក្មេង​មាន EQ ច្រើន​ខ្ពស់ ក្មេង​នោះ​មាន​សក្តា​នុពល​ក្លាយ​ជា​អ្នក​ដឹកនាំ​ខ្លាំង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ក្មេង​មាន EQ តិច […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា?

កូន​ចាប់ពី​ពេល​ចេះ​ក្រឡាប់​ទៅ ​ក្មេងចាប់ផ្តើម​រពឹស​ហើយ គេ​ចង់​ទាញ​នេះ ទាញ​នោះ មក​លេង ឬ​ដាក់​ក្នុង​មាត់។ ដូចនេះយើង​ជា​ម៉ាក់ប៉ា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន និង​តាម​មើល​ថែទាំ​ដិតដល់ ទើប​ក្មេង​មិនសូវរបួស។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ក្មេង​ចន្លោះ​អាយុ​ចាប់ពី ៦ ខែ ដល់ ៤ ឆ្នាំ ចាប់ពី​ពេល​ចេះ​វា ដល់​ចេះ​ដើរ ជា​វ័យ​ដែល​ងាយ​នឹង​របួស និង​គ្រោះ​ថ្នាក់​បំផុត ព្រោះ​ពួកគេ​ចូលចិត្ត​លេង ហើយ​ជា​វ័យ​ចង់​ចេះ ចង់​ដឹង​ចង់​ស្គាល់ ឆ្ងល់​ច្រើន។ ដូចនេះ​ត្រូវ​ថែទាំដោយប្រយ័ត្ន និង​ធ្វើ​រឿង​ទាំង ៩ យ៉ាងនេះ ដើម្បី​ការពារ​កុំឲ្យ​កូន​មាន​គ្រោះថ្នាក់៖ – កុំ​បណ្ដោយ​ឲ្យ​កូន​លេង​អ្វី ឬ​កន្លែង​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ ដូចជា​ខ្សែ​ភ្លើង កាំ​ជណ្ដើរ ចង្ក្រាន ទឹក​ក្ដៅ អំបែង សុទ្ធតែជារបស់​មុត រលាក បាន​ទាំងអស់។ – កុំ​ដាក់​កូន​ចោល​នៅ​លើ​គ្រែ​ខ្ពស់ ព្រោះ​ក្មេង​អាច​វា​លេង​ ​ធ្លាក់​ពី​លើ​គ្រែ​ក៏​មាន ដោយ​ពួកគេ​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​ហើយ ហើយ​អាច​បណ្ដាល​ឲ្យ​បាក់​ ឬ​ថ្លោះ​ដៃ​ជើង ឬ​បែក​ក្បាល។ – កុំ​ឲ្យ​កូន​កាន់​លេង​របស់​ស្រួច​ៗ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មុត​ស្បែក ជាពិសេស​គ្រោះ​ថ្នាក់​ដល់​​ភ្នែក​ទៀត​ផង បើ​ទោះ​របស់​នោះ​ជា​ជ័រ​ទន់​ៗ​ក៏​ដោយ។ – កុំ​បណ្ដោយ​ក្មេង​មិនទាន់​គ្រប់​អាយុ​ជា​អ្នក​មើល​ថែ​កូន​តូច ព្រោះ​ក្មេង​ដែល​មើល​ថែ​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​គេ​ផ្ដោត​លើ​ការ​លេង​ច្រើន​ជាង​មើល​ប្អូន។ – […]


ការថែទាំទារក

ក្មេងហើមពោះមកពីអី? លាបប្រេងកូឡាជាអត់?

ក្មេង​តូច​ជួប​អាការៈ​ហើម​ពោះ​​ញឹក​ញាប់ ដែល​នេះ​ជា​ក្តី​កង្វល់​របស់​ម៉ាក់​ប៉ា​គ្រប់រូប ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ម៉ាក់ប៉ា​តែង​យក​ប្រេង​កូឡា​មក​លាប​រឹត​ពោះ​ឲ្យ​កូន។ ទារក​​ហើម​ពោះ​មក​ពី​មូលហេតុ​អី? តើ​ការ​លាប​ប្រេង​កូឡា​អាច​ព្យាបាល​​អាការៈ​ហើម​ពោះ​បាន​ទេ? ទារក​បញ្ចេញ​ខ្យល់ ឬ​ផោម​ជា​ញឹក​ញាប់​ជា​រឿង​ធម្មតា​នោះ​ទេ តែ​បើ​ហើម​ពោះ​ញឹក​ញាប់​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រសិង្ហបុរី ថា ក្មេង​ហើម​ពោះ​អាច​បណ្តាល​មក​ពី​វិបាក​ជំងឺ​ផ្សេងៗ​ដូច​ជា​ការ​រលាក​ពោះវៀន ឯ​ករណី​មួយ​ទៀត អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ផ្អាប់ ជូរ ផ្អូម បន្លែ​ឆៅ ផឹក​ថ្នាំ​ខ្មែរ ឬ​ស្រាត្រាំ ហើយ​បំបៅ​​ដោះ​កូន។ ចំពោះ​កូន​ធំ អាច​ញ៉ាំ​អាហារ​បាន ​មក​ពី​ការ​អាលែកហ្ស៊ី​នឹង​សារធាតុ​ណា​មួយ ឬ​ក៏​ញ៉ាំ​បន្លែ​ឆៅ។ “យើង​ជឿ​គ្រប់​គ្នា​ផឹក​ថ្នាំខ្មែរ​ ស្រាថ្នាំ ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ម្តាយ សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម តែ​តាម​ពិត​ជា​គ្រឿង​ពុល ពេល​បំបៅ​ដោះ​កូន ធ្វើ​ឲ្យ​កូន​ទៅ​​ជា​រលាក​ពោះ​វៀន ហើម​ពោះ”។ លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ព្យាបាល​អាការៈ​ហើម​ពោះ​ទៅ​តាម​មូលហេតុ​ជាក់​ស្តែង បើ​មក​ពី​ចំណី​អាហារ​ម្តាយ យើង​ត្រូវ​ផ្លាស់​ប្តូរ​របប​អាហារ បើ​មក​ពី​ផឹក​ថ្នាំ​ខ្មែរ ម្តាយ​ត្រូវ​បញ្ឈប់​ភ្លាម។ ចំពោះ​ការ​ព្យាបាល​វិញ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​ថា គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន ដើម្បី​ឲ្យ​ដើរ​ខ្យល់​ស្រួល ហើយ​ព្យាបាល​ឫស​គល់ តើ​កូន​ហើម​ពោះ​មក​ពី​អ្វី​ឲ្យ​ប្រាកដ។ ចំពោះ​ការ​លាបប្រេង​កូឡា​វិញ មិន​មាន​ការ​សិក្សា​បញ្ជាក់​ថា អាច​បំបាត់​​អាការៈ​ហើម ឆ្អល់​ពោះ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត។ ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម […]


ការថែទាំទារក

កូនទើបកើតជើងកោង មានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើនពេលឃើញកូន​នៅ​តូច​ជើង​រាងកោង​កើត​ជា​ក្ដី​ព្រួយបារម្ភ ថា​កូន​នឹង​ទៅ​បែប​នោះ​រហូត​ដល់​ធំ​ឡើង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា​នោះ​មិន​មែន​ជា​បញ្ហា​ចោទធ្ងន់ធ្ងរ​ឡើយ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព បាន​បន្ត​ទៀត​ថា គ្រប់​ទារក​ទាំងអស់​ពេល​កើត​មក ជើងរាងកោង​ដោយសារកូន​ត្រូវ​សម្រប​តាម​ទម្រង់​ និងប្រវែងពោះ ពេល​នៅ​ក្នុង​ពោះ​ម្តាយ ហើយ​ពេល​កើត​ចេញ​មក ​កូន​មិន​ទាន់​ទម្លាប់ បូក​រួម​នឹង​កូន​មិន​ទាន់​ចេះ​តំរែតម្រង់​ខ្លួន។ ជា​ធម្មតា​ជើង​របស់​កូន​ក្មេង​នឹង​ចាប់ផ្ដើម​ត្រង់​ដោយ​ខ្លួន​ឯង​ម្ដង​បន្តិច​ៗ ចាប់ពី​ពេល​ពួកគេ​ចេះ​តោង​ឈរ ហើយ​អាយុ​ប្រហែល ១ ឆ្នាំ​កន្លះ ទៅ ២ ឆ្នាំ​ចាប់ផ្ដើម​ត្រង់​ល្អ​ហើយ តែ​ក៏​មាន​លឿន ឬ​យឺត​ជាង​នេះ​ទៀត​ដែរ។ ដូច្នេះ​ហើយ​យើង​ជា​អាណាព្យាបាល​មិន​ត្រូវ​ធ្វើ​អ្វី​ទាំង​អស់ ទាំង​ពត់​ទាំង​អប់​ជើង ព្រោះ​វា​បង្ក​ឲ្យ​កូន​មាន​គ្រោះថ្នាក់​ទៅ​វិញ​ទេ ដែល​អ្នក​ខ្លះ​ពត់​រហូត​ដល់​បាក់​ជើង​ក៏​មាន។   ពេល​កូន​ចាប់ផ្ដើម​ចេះ​អង្គុយ យើង​​ត្រូវថែទាំ និង​បង្រៀន​ឲ្យ​ចេះ​សណ្ដូកជើង បត់​ជើង ពែនភ្នែន​តាម​កាលៈទេសៈ និង​មិន​ទម្លាប់​ឲ្យ​កូនអង្គុយ​ជើង​អក្សរ W ឡើយ ព្រោះ​ប៉ះពាល់​ដល់​ឆ្អឹង​របស់​ក្មេង​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់ រលាក​សន្លាក់ សភាព​ឆ្អឹង​មិន​ប្រក្រតី បង្អាក់​ដល់​ការ​លូតលាស់​ឆ្អឹង និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ដើរ​របស់​ក្មេង​ពេល​ធំ​ឡើង។ មួយ​វិញ​ទៀត អាច​មក​ពី​ហ្សែន ដែល​កាត់​ទៅ​រក​ម៉ាក់ ប៉ា ឬ​ជីដូនជីតា​ខាង​ណា​មួយ​ដែល​មាន​សភាព​ជើង​កោង ឬ​ដំណើរ​កោង​ៗ​ជាដើម តែ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ថា បើ​ជើង​កូន​កោង​ខ្លាំង ហើយ​អាយុ​ច្រើន​ឆ្នាំ​នៅ​តែ​បែប​នោះ ហើយ​យើង​មិន​ទុកចិត្ត​អ្វី​មួយ គួរតែ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធី​ព្យាបាល​ឲ្យ​សមស្រប​តាម​បច្ចេកទេស ចៀសវាង​ការ​ធ្វើ​អ្វី​តាម​ចិត្ត​ឯង […]


ការថែទាំទារក

លម្អិតពីបច្ចេកទេស និងអត្ថប្រយោជន៍ នៃតេស្តជោះកែងជើងទារកទើបកើត

ទារក​ទើប​កើត​មួយ​ចំនួន​បាន​ធ្វើ​តេស្ត​ជោះ​កែង​ជើង ខណៈ​មួយ​ចំនួន​ទៀត​មិន​បាន​ធ្វើ​តេស្ត​ឈាម​ប្រភេទ​នេះ​ឡើយ។ អ៊ីចឹង​ទើប​នេះ Hello គ្រូពេទ្យ នឹង​លម្អិត​ពី​បច្ចេកទេស និង​អត្ថប្រយោជន៍​នៃ​តេស្ត​ជួស​កែង​ជើង​ទារក​ទើប​កើត ដើម្បី​ឲ្យ​ម៉ាក់​ប៉ា​បាន​ដឹង។ ១. អ្វី​ទៅ​ជា​តេស្ត​ជោះ​កែង​ជើង? ជា​ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជួស​កែង​​ជើង​ទារក ដោយ​ប្រើ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ គឺ​យក​ឈាម ១-២ តំណក់​ពី​កែង​ជើង​ទារក ដោយ​មិន​​មាន​ការ​ឈឺចាប់ ដើម្បី​រក​ជំងឺមេតាបូលិក​​ពី​កំណើត នេះ​បើ​តាម​ការ​ពន្យល់នៅ​លើ​ផេក​ហ្វេសប៊ុក​មន្ទីរពេទ្យ​កាល់ម៉ែត។ ២. ទារក​ត្រូវ​តេស្ត​ជោះ​កែង​ជើង​​នៅ​ពេល​ណា? ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ គឺ​ធ្វើ​នៅ​ចន្លោះ​ទារក​មាន​អាយុ​ចាប់​ពី ៤៨-៧២ ម៉ោង ក្រោយ​កើត។ ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​វិធីសាស្ត្រ​សាមញ្ញ​មួយ​នេះ គឺ​យក​ឈាម​ពី​ការ​ជួស​កែង​ជើង​ទារក ១-២ ដំណក់​ទៅ​ផ្តិត​លើ​ក្រដាស។ ក្រដាស​តេស្ត​ត្រូវ​ទុក​ដាក់​ឲ្យ​បាន​ល្អ​រយៈពេល ២៤ ម៉ោង ឲ្យ​ស្ងួត រួច​យក​ទៅ​ដាក់​នៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​មើល។ ៣. អត្ថ​ប្រយោជន៍​នៃ​តេស្ត​ជោះ​កែង​ជើង? ការ​ធ្វើ​​តេស្ត​នេះ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្តែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣ សប្តាហ៍ ទៅ ១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ច្បាស់​ដែល​អាចឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក។ ៤. ពេល​ណា​ដឹង​លទ្ធផល? ការ​ធ្វើ​តេស្ត​ជួស​កែង​ជើង​ទារក លទ្ធផល​អាច​ដឹង​ក្នុង​រយៈពេល ៥ ថ្ងៃ ចំពោះ​លទ្ធផល​វិជ្ជមាន មាន​ន័យថា ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់ ឯ​លទ្ធផល​អវិជ្ជមាន មាន​ន័យថា​ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ។ បើ​លទ្ធផល​តេស្ត​បង្ហាញ​ថា វិជ្ជមាន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​ជា​លើក​ទី២ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ ការ​ព្យាបាល​ជំងឺ​មេតាបូលិក​មាន​រយៈពេល​យូរ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ាម៉ាក់គួរយល់​ដឹងពី​របួសអាចកើតលើប្រដាប់ភេទកូនស្រី

Genital trauma គឺ​ជា​ការ​ត្រូវ​របួស​ណា​មួយ​ដែល​កើត​ឡើង​នៅ​តំបន់​ប្រដាប់​ភេទ​របស់​កុមារី​ មនុស្សស្រី ដែល​មាន​នៅ​ប្របេរ (labia) ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ (valva) និង​ទ្វារ​មាស។ Genital trauma ច្រើន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ។ វា​មាន​លក្ខណៈ​ដូច​ជាជាំ ហើម និង / ឬ​មាន​ការ​ដាច់​តិច​តួច​ដែល​អាច​ជា​សះ​ស្បើយ​បាន​យ៉ាង​លឿន។ ដោយ​សារ​វា​ជា​តំបន់​ដែល​មាន​ការ​រំញោច​ខ្លាំង និង​មាន​ការ​ផ្តល់​ខ្លាំង ដូច​នេះ​ទោះ​បីជា​ការ​ដាច់​រហែក​តិច​តួច​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់ តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់ ១- ប្រភេទនៃរបួសលើប្រដាប់ភេទនារី ការ​រង​របួស​ទៅ​លើ​ប្រដាប់​ភេទ​របស់​ស្ត្រី​គឺ​កម្រ​មាន​ណាស់។ ប្រភេទ​នៃ​របួស​ដែល​កើត​មាន​ញឹក​ញាប់​មាន៖ – ការ​កាត់ឬដាច់​៖ ការ​កាត់ឬដាច់​នេះ​ជា​រឿយ​ៗ​មាន​សភាព​រាក់​ហើយ​ឆាប់​ជា​សះ​ស្បើយ។ – ស្នាម​ជាំ៖ ស្នាម​ជាំ និង​ហើម​ជា​ធម្មតា​បណ្តាល​មក​ពី​របួស​ដោយ​ការ​អុកឬប៉ះទង្គិច (Straddle injuries)។ របូស​បែប​នេះ​ក៏​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស​ដែរ។ – មាន​កក​ឈាម៖ ការ​ហូរ​ឈាម​នៅ​ប្រដាប់​ភេទ​ផ្នែក​ខាង​ក្រៅ​អាច​បណ្តាល​ឲ្យ​មាន​ការ​កក​ឈាម​បាន។ កំណក​ឈាម​ដែល​តូច​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​កំណក​ឈាម​ដែល​ធំ​ត្រូវ​ការ​ការ​ព្យាបាល​ខាង​ផ្នែក​វេជ្ជសាស្ត្រ (ការ​ចោះ​បង្ហូរ​កំណក​ឈាម​ចេញ​ជាដើម) ។ – ការ​រហែក​ទ្វារ​មាស៖ ការ​រហែក​ទ្វារ​មាស (ឧទាហរណ៍​ការ​ដាច់ ឬ​រហែក) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​រង​របួស​ធ្ងន់​ធ្ងរ និង​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ។ រាល់​ការ​រង​របួស​លើ​ទ្វារ​មាស​ដោយ​ការ​ធ្លាយ​ គឺ​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ ប្រសិន​បើ​មាន​ការ​ឈឺ​ជាប់ និង​មាន​ហូរ​ឈាម។ – របួស​ទៅ​លើ​បំពង់​បង្ហូរ​ទឹក​នោម (Urethral injury)៖ Urethral injury មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របួស​ផ្នែក​ខាង​ក្រៅ​នៃ​របួស​ប្រដាប់​ភេទ​ឡើយ។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចិញ្ចឹមកូន ម៉ាក់ប៉ាគិតលើចំណុចទាំងនេះពេក បរាជ័យហើយ

ការ​ចិញ្ចឹម​កូន​ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​មាន​ភាព​អត់ធ្មត់ បត់​បែន​ឲ្យ​បាន​ច្រើន ទើប​ទទួល​បាន​លទ្ធផល​ល្អ។ លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​ចែក​រំលែក​នូវ​បទពិសោធ​មួយ​ចំនួន​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដោយ​ក្នុង​នោះ​ម៉ាក់​ប៉ា​ត្រូវ​ផ្តល់​ភាព​ជឿ​ជាក់​លើ​កូន ហើយ​មិន​ត្រូវ​​ផ្តោត​លើ​ចំណុច​ទាំង ​៤ ​ខាងក្រោម​នេះ​ឡើយ។ ១. មើល​ឃើញ និង​និយាយ​ពី​ចំណុច​ខ្សោយ​កូន ក្មេង​ម្នាក់ៗ​តែង​មាន​ចំណុច​ខ្សោយ ចំណុច​ល្អ​រៀងៗ​ខ្លួន តែ​ទោះ​យ៉ាង​យើង​មិន​ត្រូវ​លើក​ឡើង​ពី​ចំណុច​ខ្សោយ​ទាំង​នោះ​នៅ​ចំពោះ​មុខ​នរណា​ម្នាក់​ឡើយ។ ការ​ដែល​ម៉ាក់​ប៉ា​តែង​តែ​រម្លឹក​ពី​ចំណុច​មិន​ល្អ​របស់​កូន​ម្តង​ជា​២​ដង ធ្វើ​ឲ្យ​កូន​រឹត​តែ​បាក់​ទឹក​ចិត្ត​បន្ថែម​ទៀត ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​រក​វិធី​កែ​ប្រែ​ចំណុច​ខ្សោយ​ទាំង​នោះ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត សរសើរ ដោយ​ហៅ​កូន​មក​និយាយ​លើក​ទឹក​​ចិត្ត​ឲ្យ​កែប្រែ​ចំណុច​ទាំង​នោះ​ទើប​ជា​ការ​ប្រសើរ។ ២. ទាមទារ​ភាព​ឥត​ខ្ចោះ​ពី​កូន ឬ​កំណត់​ស្តង់ដារ​កូន សូម្បី​តែ​ខ្លួន​យើង​ជា​ម៉ាក់​ប៉ា​ក៏​ធ្វើ​មិន​បាន​ល្អ​ឥត​ខ្ចោះ​គ្រប់​រឿង​នោះ​ទេ បែប​នេះ​យើង​ក៏​មិន​ត្រូវ​ទាមទារ​ភាព​ឥត​ខ្ចោះ​ពី​កូន​ដែរ ខណៈ​ពួក​គេ​នៅ​តូច ខ្ចី​ទាំង​ចំណេះ​ដឹង បទ​ពិសោធ ឯ​រាង​កាយ​ក៏​មិន​ទាន់​មាំទាំ​នៅ​ឡើយ។ នាម​ជា​ម៉ាក់ប៉ា​ត្រូវ​ទម្លាក់​ស្តង់ដារ​កូន​ឲ្យ​​ដល់​ចំណុច​សូន្យ ពេល​កូន​ធ្វើអ្វី​មួយ​មិន​បាន​ល្អ ឬ​សាង​កំហុស​អ្វី​មួយ យើង​ត្រូវ​ប្រែ​ក្លាយ​ពី​កំហុស មក​ជា​ឱកាស​បង្រៀន​កូន​វិញ។ ៣. ​ប្រៀប​ធៀប​កូន​ជាមួយ​អ្នក​ដទៃ ក្មេង​មាន​ទេព​កោសល្យ​ផ្សេងៗ​គ្នា បើ​សិន​ជា​ចង់​ឲ្យ​កូន​យើង​ល្អ ចូរ​ប្រៀប​កូន​ជាមួយ​ក្មេង​ដទៃ​ទៀត ការ​ប្រៀប​ធៀប​មិន​អាច​ជួយ​អ្វី​កូន​បាន​ច្រើន​ទេ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា កូន​គេ​ធ្វើ​រឿង​នេះ​បាន​ល្អ តែ​កូន​ក៏​យើ​ក៏​អាច​ធ្វើ​រឿង​ផ្សេង​បាន​ល្អ​ដែរ។ ៤. ​យក​លទ្ធផល​នៃ​ការ​រៀនសូត្រ​នៅ​សាលា​​ជា​អាទិភាព លទ្ធផល​ការ​សិក្សា​រៀនសូត្រ​នៅ​សាលា​គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ យើង​មិន​ត្រូវ​យក​លទ្ធផល​ទាំង​នោះ​ជាគោល​ទេ ត្រូវ​បូក​បន្ថែម អាកប្បរិយា អត្តចរិត ការ​ចុះ​សម្រុង​ជាមួយ​សង្គម ដែល​ពាក្យ​សម្តី និស្ស័យ​ដ៏​ល្អ​របស់​កូន​ទាំង​នេះ​បាន​មក​ពី​ការ​បណ្តុះ​របស់​យើង​ជា​​ម៉ាក់​ប៉ា។ ផ្ទុយ​ទៅ​វិញ​ក្នុង​នាម​យើង​ជា​ម៉ាក់ប៉ា ត្រូវ​ផ្តល់​ភាព​ជឿ​ជាក់​លើ​កូន និង​មើល​ឃើញ​កូន​ក្នុង​ដំណាក់កាល​រីក​​ចម្រើន និង​មើលឃើញ​នូវ​ចំណុច​ល្អ ទេពកោសល្យ​ដែល​កូន​មាន […]


ការបំបៅដោះ

ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ?

កូន​ដែល​ម៉ឹម​ដោះ​ម្តាយ​កម្រ​ជួប​បញ្ហា​ទល់​លាមក បែប​នេះ​ហើយ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ងាយ​នឹង​ទល់​លាមក​ជាង​ក្មេង​ម៉ឹម​ដោះ​ម្តាយ។ តើ​ការ​លើក​ឡើង​នេះ​ត្រឹម​ត្រូវ​ទេ? លោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​អះអាង​ថា មតិ​លើក​ឡើង​ខាង​លើ ពិត​ជា​ត្រឹម​ត្រូវ។ ចំពោះ​មូលហេតុ​វិញ ដោយសារ​តែ​ទឹក​ដោះ​​ដែល​ចេញ​ពី​ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​ចិញ្ចឹម វីតាមីន ដែល​ភាគ​​ច្រើន​ជា​ជាតិ​ខ្លាញ់ វា​សមស្រប​ទៅ​នឹង​ធម្មជាតិ​របស់​ក្មេង ពោល​គឺ​ជួយ​ចលនា​ពោះ​វៀន​ក្មេងៗ ធ្វើ​ឲ្យ​ក្មេង​បន្ទោរ​បង់​លាមក​ញឹក​ញាប់ ។ “ក្មេង​ងាយ​ស្រួល​ស្រូប​យក​ជាតិ​ខ្លាញ់ ងាយ​ស្រួល​រំលាយ អ៊ីចឹង​ធ្វើ​ឲ្យ​ការ​បន្ទោរ​បង់​លាមក​ស្រួល ហើយ​ក្មេង​ដែល​បៅទឹក​ដោះ​ម្តាយ អាច​ជុះ​ច្រើន​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ”។ ដោយ​ឡែក​សារធាតុ​ផ្សំ​នៅ​ក្នុង​ម្សៅ​ទឹកដោះ​គោ វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ​បញ្ជាក់​ថា ភាគ​ច្រើន​ជា​ជាតិ​ប្រូតេអ៊ីន ដែល​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចី​នៅ​ឡើយ ពិបាក​រំលាយ​ជាតិ​ប្រូតេអ៊ីន​នោះ ធ្វើ​ឲ្យ​លាមក​រឹង​ជាង​ក្មេង​បៅ​ទឹក​ដោះ​ម្ដាយ។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី វេជ្ជបណ្ឌិត​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​រូប​នេះ​បញ្ជាក់​ថា ចំនួន​នៃ​ការ​ជុះ​របស់​ក្មេង​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់ តែ​ក្មេង​ទើប​នឹង​កើត​បន្ទោបង់​ញឹក​ញាប់​ខ្លាំងទាំង ​អាច​នោម និងជុះ ៥-១០ដង/ថ្ងៃ ហើយ​ចំនួន​នៃ​ការ​បន្ទោ​បង់​កាត់​បន្ថយ​បន្តិច​ម្តងៗ ទៅ​តាម​វ័យ​ធំធាត់​របស់​គេ។ ទោះ​ក្មេង​ជុះ​ច្រើន​ដង ឬ​តិច​ដង​ខុស​ធម្មតា តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី មិន​ចោទ​ជា​បញ្ហា​ឡើយ។ ចំពោះ​​សញ្ញា​​ដែល​​ត្រូវ​បារម្ភ​ខ្លាច​​កូន​មាន​បញ្ហា​សុខភាព​ដោយសារ​តែ​បន្ទោ​បង់​ញឹកញាប់ជ្រុល ឬ​មិន​ជុះ​ច្រើន​ថ្ងៃ​នោះ រួមមាន កូន​មិន​ព្រម​ម៉ឹម គិត​តែ​ពី​គេង ហើមពោះ ក្អួត ក្តៅខ្លួន ហើយ លាមក​រាវ ឬ​រឹង​ជ្រុល ថែម​ទាំង​មាន​ពណ៌​ខុស​ប្រក្រតី គឺ​លាមក​ពណ៌​ក្រហម លាមក​ពណ៌​ខ្មៅ​ស្អុយ​ខុស​ធម្មតា ឬ​លាមក​មាន​ពណ៌ស។ អត្ថបទពាក់ព័ន្ធ៖ ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ

បើ​និយាយ​ពី​បញ្ហា​ក្បាល​មូល ឬ​សំប៉ែត​ម៉ាក់​ៗ​ប្រាកដជា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ពិសេស​អ្នក​មាន​កូន​ស្រី​តែម្ដង ព្រោះ​កូន​ណា​មាន​ទម្រង់​ក្បាល​មូល​មើល​ទៅ​ស្អាត។ ដូចនេះ​ហើយ​ម៉ាក់​ៗ​មាន​បទពិសោធន៍​ថែទាំ​កូន​បាន​ក្បាល​មូល​ស្អាត​ល្អ​នឹង​ចូល​ខ្លួន​មក​ចែក​រំលែក​វិធី​ជួយ​ឲ្យ​ក្បាល​មូល​ស្អាត។ ១- ដេក​ផ្អៀង ម៉ាក់​ៗ ចេន ចានី អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នកនាង​មិន​ដែល​ឲ្យ​កូន​គេង​ផ្ងារ​ឡើយ គឺ​គេង​ផ្អៀង ឬ​ផ្កាប់​មុខ​រហូត ដើម្បី​មិន​ឲ្យ​ផ្នែក​ខាងក្រោយ​រង​សម្ពាធ ឬ​ដេក​ផ្ទាល់​ទៅ​នឹង​គ្រែ។ អ្នក​ម៉ាក់​កូន ២ បាន​បន្ត​ទៀត​ថា ពេល​បៅ​គឺ​ខ្លួន​អង្គុយ ហើយ​កម្រ​បំបៅ​ដេក​ណាស់ ហើយ​បើ​បែងចែក​ពេលវេលា​គេង​របស់​កូន​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​កូន​ភ្ញាក់​ពី​គេង ក៏​មិន​ទម្លាប់​ឲ្យ​ដេក​លេង​រហូត​ដែរ គឺ​លើក​មក​បី​លេង កុំឲ្យ​ក្បាល​ប៉ះ​ជាប់​ទៅ​នឹង​ផ្ទៃ​រាបស្មើ​ច្រើន​ពេក បើ​ទោះ​ជា​មាន​ខ្នើយ​កើយ​ក៏ដោយ។ មួយ​វិញ​ទៀត ការ​គេង​របស់​កូន​ត្រូវ​តែ​ផ្អៀង​តាំងពី​កើត​ភ្លាម ដោយ​ឆ្លាស់​គ្នា​មួយ​ថ្ងៃ​ផ្អៀង​ឆ្វេង ស្អែក​ឡើង​ផ្អៀង​ស្ដាំ រហូត​ដល់​កូន​អាយុ ៣ ឆ្នាំ​ឡើង ឆ្អឹង​ក្បាល​ចាប់ផ្ដើម​រឹងមាំ លែង​ក្រពិត​ទៀត​ហើយ។ ២- កំណត់​របៀប​គេង​របស់​កូន ស លីដា ដែល​ទៅ​រស់នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា កូន​ទាំង ៤ នាក់​របស់​អ្នកនាង​មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្បាល​សំប៉ែត ព្រោះ​ជា​កូន​ដំបូង​មិន​បាន​ដឹង​ពី​របៀប​ដាក់​ឲ្យ​កូន​ដេក​ត្រឹមត្រូវ ទើប​កូន​ទៅ​ជា​បែប​នោះ។ កូន​ក្រោយ​ៗ​ទៀត​អ្នក​ម៉ាក់​វ័យ ៣៤ ឆ្នាំ​រូប​នេះ បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ គេ​ក៏​ប្រាប់​ឲ្យ​ដាក់​កូន​គេង​ផ្អៀង បើ​កូន​មិន​ចេះ ត្រូវ​យក​ខ្នើយ​តូច​ៗ​មក​កល់ ដើម្បី​ឲ្យ​គេ​ទម្លាប់​គេង​បែប​នោះ ហើយ​ត្រូវ​យក​កូន​ខ្នើយ​មួយ​ទៀត​មក​ដាក់​ឲ្យ​កូន​ឱប ដើម្បី​ទល់​លំនឹង​ខ្លួន ហើយ​អាច​គេង​លក់​ស្កប់ស្កល់។ អ្នក​ជំនាញ​ផ្នែក​កុមារ​នៅ​បារាំង​បាន​ណែនាំ លីដា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនពិបាកញ៉ាំថ្នាំមែនទេ? នេះជាតិចនិកងាយៗណែនាំដោយគ្រូពេទ្យកុមារ

ថ្នាំ​ប្រភេទ​ខ្លះ​មាន​រស​ជាតិ​​ល្វីង ទើប​ក្មេងៗ​មិន​​ចូល​ចិត្ត​ញ៉ាំ​នោះ​ទេ ឲ្យ​​តែ​ដល់​ពេល​បញ្ចុក​ម្តងៗ​ពិបាក​ទាំង​អ្នក​ញ៉ាំ​ពិបាក​ទាំង​អ្នក​បញ្ចុក។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី គុជ ឆោមដាលីន នឹង​ចែក​រំលែក​គន្លឹះ​ល្អៗ​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​មួយ​​ចំនួន​ខាង​ក្រោម​នេះ។ ១. ត្រូវ​ត្រៀម​លក្ខណៈ ពេល​កូន​ឈឺ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន និង​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​កូន តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ថ្នាំ​ប្រភេទ​ម្សៅ ឬ​ក៏​ប្រភេទ​ទឹក? ចូល​ចិត្ត​រសជាតិ​បែប​ណា? នៅ​ពេល​ទៅ​ពេទ្យ​យើង​អាច​​សួរ​រក​ប្រភេទ​ថ្នាំ​ដែល​កូន​ចូល​ចិត្ត នោះ​ទើប​មិន​ពិបាក​បញ្ចុក​ថ្នាំ​កូន។ ២. ត្រូវ​ចេះ​សម្រួល​អារម្មណ៍ ពេល​បញ្ចុក​ថ្នាំ​កូន​ត្រូវ​សម្រួល​អារម្មណ៍​ទាំង​ម្តាយ​ទាំង​កូន មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ បើ​យើង​ភ័យ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចុក​ថ្នាំ​កូន​ជា​កិច្ចការ​ដ៏​លំបាក ញ៉ាំ​ទៅ​កូន​ឈ្លក់ ញ៉ាំ​ទៅ​ក្អួត​ចេញ​មក​វិញ​នោះ​ទេ ត្រូវ​សម្រួល​អារម្មណ៍ បញ្ចុក​ថ្នាំ​កូន​ដោយ​សន្សឹមៗ។ ក្មេង​ដូច​យើង​មនុស្ស​ចាស់​ដែរ មិន​ចូល​ចិត្ត​បង្ខំ​ទេ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​យើង​ចាប់​បញ្ច្រក​ថ្នាំ ផ្ទុយ​ទៅ​វិញ​ក្មេង​ចូល​ចិត្ត​លេង ហើយ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញៗ។ អ៊ីចឹង​ហើយ​យើង​ត្រូវនិយាយ​​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កូន ចៀស​វាង​ការ​ចាប់​បង្ខំ ដូចជា​ចាប់​ក្បាល ចាប់​ច្របាច់​ច្រមុះ ឬ​មាត់កូន។ ៣. តិច​និក​នៃ​ការ​ជ្រើសរើស និង​ឲ្យ​ថ្នាំ​ទៅ​កូន បើ​កូន​នៅ​ជា​ទារក អាយុ​ក្រោម​១ឆ្នាំ យើង​ត្រូវ​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​កូន​ដែល​មាន​ទំហំ​តូច​បំផុត ដោយ​បី​កូន រួច​បាញ់​ថ្នាំ​បញ្ចូល ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាំ​នៅ​ចន្លោះ​ថ្ពាល់ និង​អញ្ចាញ​ធ្មេញ​របស់​កូន ដើម្បី​​កុំ​ឲ្យ​កូន​ឈ្លក់ ឬ​ខ្ពុល​ថ្នាំ​ចេញ​​មក​ក្រៅ។ ចំណែក​ឯ​ការ​បាញ់​ថ្នាំ​វិញ យើង​ត្រូវ​បាញ់​ថ្នាំ​​ម្តង​បន្តិចៗ មិន​ត្រូវ​បាញ់​ដោយ​បង្ខំ​នោះ​ទេ។ចំណែក​វិធី​មួយ​ទៀត ម៉ាក់ៗ​អាច​ប្រើ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ចេញ​ពី​កំប៉ុង ដាក់​​ឲ្យ​កូន​ជញ្ជក់ រួច​យក​សឺរ៉ាំង​បាញ់​បញ្ចូល​ក្នុង​ក្បាល​ដោះ​ម្តង​បន្តិចៗ។ ចំពោះ​ក្មេង​ធំ យើង​អាច​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​ដូច​ក្មេង​តូច​ក៏​បាន ឬ​ប្រើ​ស្លាប​ព្រា។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ? ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ក្មេងៗពេលផ្ដាសាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ