ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

បើកូនកើតមកវៀចក មានផលប៉ះពាល់អីអត់?

ក្មេង​ជាច្រើន​មាន​អាការៈ​វៀច​ក​តាំងពី​តូច ហើយ​ដោយសារ​ម៉ាក់ប៉ា​មិន​បាន​ចាប់អារម្មណ៍ និង​ព្យាបាល​ទាន់​ពេល​វេលាទៀតនោះ ទើប​បណ្ដាល​ឲ្យ​ពួកគេ​មាន​បញ្ហា​បែបនេះ។ អ្នក​គ្រូ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា កូន​វៀច​ក ពេល​សង្កេត​ឃើញ​តាំងពី​នៅ​ជា​ទារក ត្រូវ​ប្រញាប់​យក​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។ អ្នក​គ្រូ​ក៏​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ​ទារក​វៀច​ក គឺ​ជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ​មួយ។ ចំពោះ​មូលហេតុ​វិញ វា​ពិបាក​ពន្យល់​ឲ្យ​បាន​ជាក់លាក់​ណាស់​ដឹង​ត្រឹម​ថា វា​កើត​ឡើង​ដោយសារ សាច់​ដុំ​ក​ទាំង​សងខាង​​លូតលាស់​មិន​ស្មើគ្នា ទម្រង់​របស់​ទារក​ពេល​នៅ​ក្នុង​ពោះ​មិន​ស្រប​នឹង​ស្បូន​ម៉ាក់ ការ​កើន​ឡើង​ជាតិ​កាល់ស្យូម​យ៉ាង​រហ័ស ទើប​បណ្ដាល​ឲ្យ​មាន​ការ​កន្ទ្រាក់​សាច់ដុំ​រយៈ​ពេល​យូរ។ ជា​ទូទៅ​ម៉ាក់​ៗ​អាច​មើល​ដឹង​ច្បាស់​នៅ​ពេល​ទារក​អាយុ​ចាប់ពី ១ ដល់ ៤ ខែ ប៉ុន្តែ​ក្នុង​ករណី​វៀច​ក​ខ្លាំង យើង​អាច​ដឹង​តាំងតែ​ពី​ទារក​ទើប​កើត​មក​ភ្លាម​ម្ល៉េះ។ក្នុង​ករណី​វៀច​ក​តិច​តួច ទារក​អាច​វិល​ទៅ​សភាព​ធម្មតា​វិញ ក្នុង​រយៈ​ពេល​ខ្លី ដោយ​យើង​ត្រូវ​ព្យាយាម​ដាក់​កូន​ឲ្យ​ដេក​ត្រង់ ក្បាល​ស្រប​នឹង​ដង​ខ្លួន ហើយ​បើ​ពេល​ដេក​កូន​ផ្អៀង​ក្បាល​ចេញ ត្រូវ​តំរែតម្រង់។ ប៉ុន្តែ​បើ​កូន​វៀច​ក​ធ្ងន់ធ្ងរ ទារក​ត្រូវ​ព្យាបាល​ដោយ​ចលនា​រយៈ​ពេល​វែង ហើយ​បើ​មិន​ព្យាបាល​ទាន់​ពេលវេលា ទៅ​ថ្ងៃ​មុខ​ពេល​កូន​ធំ​ទៅ​អាច​មាន​រូបរាង​មិន​សមរម្យ និង​ខូច​ឆ្អឹង​កង​ក​ទៀត ផង។ ដូចនេះ​ហើយ ក្រោយ​សម្រាល​កូន​រួច​ភ្លាម​យើង​ត្រូវ​មើលថែ និង​តាមដាន​ពី​សភាព​របស់​កូន​ជា​ប្រចាំ ដើម្បី​ការ​ធំធាត់​ប្រកប​ដោយ​សុភាព​ល្អ និង​មាន​កាយសម្បទា​រឹងមាំ ហើយ​បើ​មាន​ករណី​សង្ស័យ ឬ​ភាព​មិន​ប្រក្រតី​ណា​មួយ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ពិភាក្សា។ អត្ថបទពាក់ព័ន្ធ៖ ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់? ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ក្មេងជាប់គល់អណ្ដាត បើមិនបានកាត់ រងផលប៉ះពាល់ទាំងនេះ ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ របៀបថែទាំកូនកើតមិនគ្រប់ខែ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនបាច់ទ្រពស្តុកស្តម្ភទេ ម៉ាក់ប៉ាមានត្រឹមកេរ២ចំណុចនេះចែកឲ្យកូន ពិសេសបំផុត

ជា​ធម្មតា​ឪពុក​ម្តាយ​ភាគ​ច្រើន​គិត​តែ​ខំ​ប្រឹង​រក​លុយ​មួយ​មុខ ដើម្បី​ចែក​ទ្រព្យ​សម្បតិ្ត​ឲ្យ​កូន មាន ដី ផ្ទះ ឡាន វីឡា គ្រឿង​អលង្ការ លុយ​កាក់ ជាដើម តែ​នោះ​គ្រាន់​ជា​របស់​​ក្រៅ​ខ្លួន​ប៉ុណ្ណោះ តែ​បើ​យើង​បន្ថែម​របស់​២​យ៉ាង​ខាង​ក្រោម​នេះ ពិត​ជា​វិសេស​វិសាល​បំផុត​សម្រាប់​កូន។ នេះ​បើ​តាម​​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា។ ១. សាងភាពវៃឆ្លាតឲ្យកូន សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ជា​កេរ​មតក​មើល​មិន​​ឃើញ ដូច​ទ្រព្យ​សម្បិត្ត​នោះ​ទេ តែ​វា​មាន​តម្លៃ​​បំផុត​សម្រាប់​កូនៗ​យើង ដូច​ទស្សនៈ​របស់​អ្នកប្រាជ្ញ ខុងជឺ បាន​លើក​ឡើង​ថា មាន​តែ​អប់រំ​ក្មេង​ទេ ដែល​អាច​ទទួល​​បាន​ផល​យូរ​អង្វែង។ តើ​យើង​ត្រូវសាងភាពវៃឆ្លាតឲ្យកូនពេលណា? ចម្លើយ​គឺ​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក​ម្ល៉េះដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​លូត​លាស់​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ការ​សិក្សា​បញ្ជាក់​ថា​ខួរក្បាល​កូន​វិវត្ត​តាំង​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ គឺ​ពី០ ឆ្នាំ​ដល់​អាយុ៦ឆ្នាំ ខួរក្បាល​ក្មេង​លូត​លាស់​ខ្លាំង គឺ​ទាញ​ស្រូប​យក​អ្វីៗ​បាន​លឿន​បំផុត ដែល​ពេល​វេលា​នេះ​កូន​​នៅ​កៀត​កិត​នឹង​ម៉ាក់​ប៉ា​បំផុត  ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ​សមត្ថភាព​ខួរក្បាល​ក្មេង ចាប់​ផ្តើម​ថយ​ចុះ គឺ​លូតលាស់​តិច​តួច ដូច​នឹង​មនុស្ស​ធំ​ដែរ។ ការ​សាង​ភាព​វៃ​ឆ្លាត​ក្នុង​ន័យ​នេះ មិន​មែន​បញ្ជូន​កូន​ទៅ​សាលា ចាត់​ទុក​ថា​គ្រប់​គ្រាន់​នេះ​ទេ តួនាទី​របស់​ឪពុក​ម្តាយ គឺ​ត្រូវ​នៅ​ជួយ​​ជំរុញ​កូន​បន្ថែម​ទៀត កុំ​ពឹង​ផ្អែក​លើ​សាលា​រៀន​ទាំង​ស្រុង។ អត្ថបទពាក់ព័ន្ធ៖  ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ២. ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ម៉ាក់​ប៉ា​ណា​ក៏​ស្រលាញ់​កូន​ដែរ តែ​យើង​ត្រូវ​ប្រាកដ​ថា កូន​ទទួល​បាន​ក្តី​ស្រលាញ់​ពី​យើង​គ្រប់​គ្រាន់ ហើយ​ជា​ក្តី​ស្រលាញ់​ពិត​ប្រាកដ មិន​មែន​ជា​ក្តី​ស្រលាញ់​ដែល​ចេញ​តាម​រយៈ​ពាក្យ​សម្តី​មួយ​មុខ​នោះ​ទេ។ បើ​សិន​ជា​កូន​ទទួល​បាន​ក្តី​ស្រលាញ់​គ្រប់​គ្រាន់​ពី​ម៉ាក់​ប៉ា […]


ការលូតលាស់អាយុ ៦ឆ្នាំ

៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់​ងប់ងល់

មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ម៉ាក់​ប៉ាប្រើ​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន ដើម្បី​ឲ្យ​គេ​មាន​ចំណេះ​ដឹង ក្លាយ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម។ ទោះ​ជា​យើង​ប្រើ​វិធីសាស្ត្រ​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​ដើរ​តាម​ចំណុច​ខាង​ក្រោម​នេះ​ដែរ នោះ​ទើប​ក្លាយ​ជា​ឪពុកម្តាយ​ដ៏​អស្ចារ្យ​សម្រាប់​កូន នេះ​តាម​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា នៅ​ក្នុងសិក្ខា​សាលា​ស្តី​ពី “វិធីសាស្ត្រ​ដើម្បី​ក្លាយ​ជា​មាតា​បិតា​ដ៏​អស្ចារ្យ” រៀបចំ​ដោយ Peng Huoth Group។ ១. ស្រលាញ់​កូន​ដោយ​គ្មាន​លក្ខខណ្ឌ នាម​ជា​ឪពុក​ម្តាយ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​បាន​ស្មើៗ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំង​អស់។ ទ្រព្យសម្បត្តិ​ជា​របស់​ក្រៅ​ខ្លួន​ទេ ការ​យក​បេះដូង​ទៅ​ឲ្យកូន តាម​រយៈការ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​កូន ដូចជាឱប ថើប ចំណាយ​ពេល​វេលា​ផ្សេង​ជាមួយ​កូន នោះ​កូនយើង​នឹង​មាន​ភាព​កក់​ក្តៅ មាន​អារម្មណ៍​ល្អ ស្រលាញ់​យើង​កាន់​តែ​ខ្លាំង​ឡើង។ ២. លើក​សរសើរ​កូន ក្មេង​ត្រូវ​ការ​ក្តី​ស្រលាញ់ កម្លាំង​ចិត្ត ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ត្រូវ​លើក​សរសើរ​កូន​​គ្រប់​ពេល ជា​ពិសេស​នៅ​ពេល​ដែល​កូន​យើង​ធ្វើ​កិច្ចការ​អ្វី​មួយ ទោះ​ជា​បាន​លទ្ធផល​ល្អ ឬ​មិន​ល្អ​ក៏​ដោយ។ ការ​លើក​សរសើរ​ជា​កម្លាំង​មួយ​ជំរុញ​ឲ្យ​កូន​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​រួញរា ហើយ​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ពេល​ក្រោយ។ ៣. ព្រម​ទទួល​គ្រប់​យ៉ាង​ពី​កូន ទោះ​ជា​កូន​យើង​កើត​មក​មាន​សភាព​បែប​ណា​ក៏​ដោយ យើង​ត្រូវ​ស្រលាញ់ និង​ព្រម​ទទួល​គ្រប់​យ៉ាង ឧទាហរណ៍​ថា កូន​យើង​កើត​មក​មិន​គ្រប់​លក្ខណៈ កើត​មក​ទោះ​ទាប ឬ​ខ្មៅ​ក៏​ដោយ ក៏​នៅ​តែ​ជា​កូន​របស់​យើង​ដែរ ដូច្នេះ​យើង​ត្រូវ​ស្រលាញ់​កូន​ឲ្យ​អស់​បេះដូង និង​កុំ​ប្រៀប​ធៀប​កូន​ជា​អ្នក​ដទៃ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចនេះ អនាគតកូនភ្លឺស្វាង នៅជិតបង្កើយ ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់ ម៉ាក់ៗរវល់ការងារខ្លាំង នេះជាបច្ចេកទេសបែងភាគចិញ្ចឹមកូនឲ្យល្អ ប៉ាម៉ាក់គួរ​បង្កើត​ទម្លាប់ល្អទាំងនេះ ដើម្បី​សុខភាពកូនៗ ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ការថែទាំទារក

ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់?

ម្តាយ​ដែល​មាន​កូន​តូច​មួយ​ចំនួន​ផ្លាស់​ប្តូរ​ម្សៅ​ទឹក​ដោះ​ឲ្យ​ម៉ឹម​ពី​ម៉ាក​មួយ​ទៀត​ម៉ាក​មួយ​ផ្សេង​ទៀត ក្រោម​ហេតុ​ផល​ផ្សេងៗ។ តើ​ការ​ផ្លាស់​ប្តូរ​ម៉ាក​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម​ញឹក​ញាប់ល្អ ឬមិន​ល្អ? ចម្លើយ​ចំពោះ​សំណួរ​ខាង​លើ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បកស្រាយ​ថា តាម​ក្បួន​ពេទ្យ អត់​មានផល​ប្រយោជន៍​អី​ទាំង​អស់ ក្នុង​ការ​ដូរ​ទឹកដោះ​គោ​ពី​ម៉ាក​មួយ​ទៅ​ម៉ាក​ទៀត បើ​កូន​មាន​សុខភាព​ល្អ​ធម្មតា មិន​មាន​ជំងឺ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​ថា ម្តាយ​មួយ​ចំនួន​ដូរ​ម៉ាក​ទឹក​ដោះ​គោ ដោយសារ​តែ​មិន​អស់​ចិត្ត គិត​ថា កូន​ម៉ឹម​មិន​ត្រូវ​សោះ កូន​ម៉ឹម​ទៅ​មិន​ឡើង​គីឡូ​សោះ លោកស្រី​បញ្ជាក់​ថា ការ​ចិញ្ចឹម​កូន​មិន​ពឹង​ផ្អែក​លើ​ទឹក​ដោះ​គោ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​ការ​អាហារូបត្ថម្ភ​ផ្សេង​ទៀត។ នៅ​ពេល​កូន​អាយុ​បាន​៦​ខែ គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ផ្តល់​អាហារ​ផ្សេងៗ​ដល់​កូន ហើយ​អាហារ​ផ្សេងៗ​នោះ ក៏​មិន​មែន​របស់​ពិសេស​មក​ពី​ណា​ដែរ គឺ​បន្លែ ផ្លែឈើ ស៊ុត ត្រី សាច់ ដែល​យើង​ចម្អិន​ឲ្យ​កូនញ៉ាំ មិន​មែន​ពឹង​ផ្អែក​លើ​ទឹកដោះ​គោ​មួយ​មុខ​សុទ្ធ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ ប៉ុន្តែ​ក្នុង​ករណី​​កូន​ម៉ឹម​ម្សៅ​ទឹក​ដោះគោ​ជួប​បញ្ហា​មិន​ប្រក្រតី ដូច​ជា​ធ្វើ​ឲ្យ​រាក​រូស ទល់​លាមក​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​មុន​នឹង​សម្រេច​ដូរ​ទឹក​ដោះ​គោ ព្រោះ​ទឹក​ដោះ​កូន​ក្មេង​មាន​ច្រើន​ប្រភេទ​ណាស់ អាច​មាន​ទឹក​ដោះ​សម្រាប់​ជំងឺ​រាក ទឹកដោះ​សម្រាប់​ក្មេង​ជួប​បញ្ហា​ទល់​លាមក ទឹកដោះ​គោ​សម្រាប់​ក្មេង​អាលែកហ្ស៊ី ជាដើម។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត

ម៉ាក់​ប៉ា​មួយ​ចំនួន​ជ្រើស​​រើស​យក​ទឹក​សុទ្ធ ទឹក​មាន​ជាតិ​រ៉ែ ដែល​មាន​លក់​នៅ​តាម​ផ្សារ​ទំនើប ឱសថ​ស្ថាន​នានា មក​​ឆុង​ម្សៅ​​ទឹក​ដោះ​គោ​​ឲ្យ​​កូនតូច​ម៉ឹម ខណៈ​មួយ​ចំនួន​តូច​ទៀត​ជ្រើស​រើស​ទឹក​ដាំ​ពុះ។ រវាង​ទឹក​ដាំ​ពុះ ទឹក​បរិសុទ្ធ ទឹក​មាន​​ជាតិ​រ៉ែ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​ម៉ឹម? ក្នុង​​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​បញ្ជាក់​ថា ក្បូន​ពេទ្យ ទឹក​ដែល​ល្អសម្រាប់​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ។ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ទារក​កើត​មក​មិន​គ្រប់​គីឡូ ដែល​មាន​សុខភាព​ខ្សោយ​នោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ប្រើ Sterilized water (ទឹក​ដែល​បាន​ពី​រំហួត​ទឹក​ដាំ) ទឹក​ដែល​គេ​ប្រើ​សម្រាប់​លាយ​ថ្នាំ។ “ទឹក​នោះ​ថ្លៃ​ខ្លាំង​ណាស់ ដោយ​ទឹក​ប្រភេទ​នេះ​គេ​ប្រើ​សម្រាប់​តែ​ក្មេង​កើត​មក​មិន​គ្រប់​គីឡូ​ប៉ុណ្ណោះ អ៊ីចឹង​ទឹក​ដែល​ប្រើ គឺ​ជា​ទឹក​ពិសេស ជា​ទឹក​គ្មាន​មេរោគ កាលណា​មាន​មេរោគ​ចូល​ទៅ ក្មេង​ទាំង​នោះ​ឈឺ​ធ្ងន់”។ ចំពោះ​ក្មេង​កើត​មក​មាន​សុខភាព​ល្អ​ធម្មតា លោកស្រី​វេជ្ជបណ្ឌិត​ថា តាម​អនុសាសន៍​របស់អង្គការ​សុខភាព​ពិភព​លោក គឺ​ត្រូវ​ប្រើ​ទឹក​ដាំ​ពុះ ដើម្បី​ឆុង​ទឹក​ដោះ​ឲ្យ​កូន។ ហេតុអី​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បញ្ជាក់​ថា ទឹក​ប្រភព​ណា​ក៏​ដោយ ត្រូវ​តែ​ដាំ​ឲ្យ​ពុះ ព្រោះ​អី​កម្តៅ​មក​ពី​ទឹក​ពុះ​អាច​សម្លាប់​មេរោគ​បាន​ទាំង​អស់។ ចំណុច​ពិសេស​មួយ​ទៀត​នោះ បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ម្សៅ​ទឹកដោះ​គោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ កូន​តូច​ក៏​អាច​ចៀស​ពី​បញ្ហា​ទល់​លាមក​ទៀត។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖ ១. សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត ២. ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន ៣. យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ ៤. […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ

ភាសា​កូន​ក្មេង និយាយ​ទៅ​កាន់​​កូន​​​​តូច​ៗ ប៉ា​​ម៉ាក់​គ្រប់​រូប​ពិត​ជា​ដឹង​ហើយ​ថា វា​នឹង​ជួយ​ឱ្យ​​កូនៗឆាប់​ចេះ​និយាយ តែ​បន្ថែម​ពី​នោះ ការ​សិក្សា​ថ្មី​​​មួយ​បាន​បង្ហាញ​ថា ការ​និយាយ​​ភាសា​កូន​ក្មេង នឹង​ជួយ​អភិវឌ្ឍ​ខួរ​ក្បាល​កូន​តូច ឱ្យ​លូត​លាស់ ព្រម​ទាំង​បង្កើន​សមត្ថភាព​ភាសា​របស់​ពួក​គេថែមទៀត​ផង​។ ការ​សិក្សា​​ធ្វើ​ឡើង​ដោយ ដេប៉ាតឺម៉ង់ ភាសាវិទ្យា​នៃ​សាកលវិទ្យាល័យ​ Washington សហរដ្ឋអាមេរិក បាន​បង្ហាញ​ ដោយ​ការ​ពិសោធ ​លើ​ការ​ស្ម័គ្រ​ចិត្ត​​ពី​គ្រួសារ​មួយ។ ការ​ពិសោធ​ធ្វើ​ឡើង​​ ដោយ​​មាន​អូន​​តូច​ឈ្មោះ Paul អាយុ​ទើប​តែ​៧​ខែ ដាក់​ឱ្យ​អង្គុយ​លើ​ភ្លៅ​ម្តាយ​របស់​គេ។ បន្ទាប់​មក គេ​ឱ្យ​ស្រ្តី​ពីរ​នាក់​ព្យាយាម​និយាយ​ទៅ​កាន់ Paul ដោយ​ស្រ្តី​អង្គុយ​ខាង​ឆ្វេង​ដៃ Paul និយាយ​ភាសា​បែប​កូន​ក្មេង និង​ស្រ្តី​អង្គុយ​ខាង​ស្តាំ​ដៃ Paul និយាយ​ភាសា​មនុស្ស​ធំ​ធម្មតា​ ទៅ​កាន់ Paul ក្នុង​រយៈ​ពេល​៨​វិនាទី​ដូច​គ្នា​។ អត្ថបទពាក់ព័ន្ធ៖ ៦ចំណុច ម៉ាក់ប៉ាត្រូវបង្រៀនកូន ចៀសវាងមិត្តភក្តិនៅសាលាធ្វើបាប ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូន​ៗអាយុក្បែរ៥ឆ្នាំ ជា​លទ្ធ​ផល​ គេ​ឃើញ​ Paul នៅ​ស្ងៀម​មួយ​​ភ្លែត រួច​​ក៏​ងាក​​ទៅ​​​ទំនាក់​ទំនង​រក​​សំឡេង​​បែប​កូន​ក្មេង។ ការ​សិក្សា​​បែប​នេះ បាន​ធ្វើ​ឡើង​ទៅ​លើ​គ្រួសារ​ស្ម័គ្រ​ចិត្ត​ផ្សេង​​ទៀត ហើយ​លទ្ធ​ផល​ក៏​ទទួល​បែប​នោះ​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! នៅ​ក្នុង​ការ​ពិសោធ ក្រុម​ការ​ងារ​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា ក្រសោម​ខួរ​ក្បាល​ ព្រម​ទាំង​​សំបក​ខួរ​ក្បាល​កុមារ​ចាប់​ផ្តើម​ធ្វើ​ការ ហើយ​បាន​ជំរុញ​ពួក​គេ​ឱ្យ​និយាយ ទំនាក់​ទំនង​ទៅ​រក​សំឡេង​​ដែល​និយាយ​បែប​កូន​​ក្មេង។ ចំពោះ​លទ្ធ​ផល​នេះ […]


រោគសញ្ញាទូទៅ

មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច?

បញ្ហា​កូន​តូច​ឈឺ​ធ្មេញ​ម៉ាក់ប៉ា​ជាច្រើន​ចៀស​មិន​ផុត​ឡើយ ព្រោះ​អី​ពួកគេ​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម និង​មិន​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ។ តើ​អាច​មានគន្លឹះ ឬ​វិធី​ទប់ស្កាត់​បញ្ហា​ឈឺធ្មេញ​ចំពោះ​ក្មេង​ដែរឬ​ទេ? ចម្ងល់​នេះ អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ ទន្ត​បណ្ឌិត សាន ដាណេត បម្រើ​ការងារ​​​គ្លីនិក​ធ្មេញ​ប៊ូទិក ថា​វា​ជា​រឿង​ពិបាកបំផុត។ លោក​បន្ត​ទៀត​ថា កូន​តូច​ណា​ក៏​ចូលចិត្ត​ចំណី និង​ភេសជ្ជៈ​ផ្អែម​ៗ​ ដូចនេះ​ចៀស​មិន​ផុត​ពី​មាន​ដង្កូវស៊ី​​ ហើយ​ឈឺធ្មេញ​ឡើយ។ តែ​យើង​អាច​ជួយ​ការ​ពារ​កូន​បាន ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ភ្លាម ត្រូវ​ចាប់ផ្តើម​បង្រៀន​ដុស​ធ្មេញ​ឲ្យ​ក្មេង​ឲ្យ​បាន​ទៀងទាត់ ហើយ​បើ​​មាន​ការ​ឈឺចាប់​ត្រូវ​ទៅ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ស្វែង​រក​មូលហេតុ រួច​​ព្យាបាល។ បើ​ឃើញ​ធ្មេញ​កូន​មាន​ប្រហោង មិន​គួរ​យក​ឈឺ​ទៅ​ចាក់ ឬ​ឆ្កឹះ​ឡើយ ព្រោះ​អាច​នាំឲ្យ​ប៉ះពាល់​កាន់តែ​ខ្លាំង។ រឿង​ដែល​ត្រូវ​ចៀសវាង​មួយ​ទៀត ពេលធ្មេញ​​កូន​មាន​បញ្ហា​ហើយ មិន​ត្រូវ​ឲ្យ​ផឹក​ទឹក​ត្រជាក់​នោះ​ទេ ព្រោះ​វា​កាន់តែ​ស្រៀវ​ថែម​ទៀត។ សម្រាប់​ភេសជ្ជៈ​កំប៉ុង ស្ករ​គ្រាប់ ការ៉េម​ដែល​មាន​ជាតិ​ផ្អែម​ៗ​វិញ ក្មេង​តូច​មិន​គួរ​ញ៉ាំ ឬផឹក​ឡើយ តែ​បើ​ជ្រុល​ជា​ផឹក​ហើយ ត្រូវ​ផឹក​ទឹក​​តាម​ក្រោយ​ភ្លាម ដើម្បី​កុំ​ឲ្យ​ជាតិ​ផ្អែម​ទុំ​ជាប់​នឹង​ធ្មេញ។ ចំណុច​សំខាន់​មួយ​ទៀត ត្រូវ​ឲ្យ​កូន​ដុស​ធ្មេញ ក្រោយ​ញ៉ាំ​បាយ និង​មុន​ពេល​គេង ដើម្បី​កម្ចាត់​កាកសំណល់​ផ្សេងៗ​ពី​មាត់​ធ្មេញ ហើយ​ក្រោក​ឡើង​មាត់​មិន​សូវ​មាន​ក្លិន។ ដូចនេះ​ហើយ បើ​ចង់​ឲ្យ​កូន​មាន​ធ្មេញ និង​ក្លិន​មាត់ល្អ​ត្រូវ​ញ៉ាំ​អាហារ ផ្លែឈើ ពិនិត្យសុខភាពមាត់ធ្មេញ ២/ឆ្នាំ ហើយ​អាហារ​ដែល​ធ្វើ​ឡើង​ពី​ខ្ទឹម​ខ្លាំង និង​ក៏​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​នាំ​ឲ្យ​ធុំ​ក្លិនអាក្រក់។ អត្ថបទពាក់ព័ន្ធ៖ សុខភាព​​មាត់​ធ្មេញ​កុមារសំខាន់ណាស់ ​ម៉ាក់ប៉ាយកចិត្តទុកដាក់ឲ្យមែនទែន ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងអាយុក្រោម២ឆ្នាំ ហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ

ម៉ាក់ប៉ា​មួយ​ចំនួន ជា​ពិសេស​ចាស់ៗ ចូល​ចិត្ត​ណាស់​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង ដោយ​លាប​លើ​បង្ហើយ​ដើម្បី​ឲ្យ​ឆាប់​​រឹង លាប​លើ​​ស្បែក​ពេល​មាន​កន្ទួល​រមាស់ ឬ​សត្វ​ល្អិត​ទិច​ខាំ លាប​លើ​ពោះ ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ​ជា​ដើម។ ការ​លាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ មិន​ត្រឹម​តែ​គ្មាន​បាន​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​សុខភាព​ក្មេង​​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ប្រើ​ប្រេង​កូឡា​លាប​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំ ទោះ​ជា​ប្រេង​ប្រភេទ​ណា​ក៏​ដោយ ព្រោះ​គ្មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​ចំពោះ​ក្មេង​នោះ​ទេ។ “អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា​អី​ម៉េច​ទេ ប៉ុន្តែ​មាន​ការ​សិក្សា​ថា ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់​កុមារក្រោម​២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។  លោកស្រី​វេជ្ជបណ្ឌិត រៀបរាប់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ទោះ​ជា​យើង​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ថា​លើ​ក្បាល លើ​ស្បែក លើ​ពោះ ឬ​កន្លែង​ផ្សេង​នោះ​ទេ លោកស្រី​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រេង​កូឡា​លាប​លើ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ។ ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំ វិញ ទី១ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ដង្ហើម ធ្វើ​ឲ្យ​ក្មេង​ពុល ទី១ ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា និងទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។ អត្ថបទពាក់ព័ន្ធ៖  ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


អាហារូបត្ថម្ភទារក

អាយុប៉ុន្មាន ទើបក្មេងអាចផឹកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់បាន?

ម៉ាក់ៗ​ដែល​មាន​កូន​តូច ប្រាកដ​​ជា​ចង់​ដឹង​ថា អាយុ​ប៉ុន្មាន​ទើប​ក្មេង​អាច​​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន? ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ថា ក្មេង​ចាប់​ពី​អាយុ ២​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​ផឹក​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់​បាន។ ហេតុអី​យើង​មិន​គួរ​ឲ្យ​កូន​តូច​អាយុ​ក្រោម​២ឆ្នាំ ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់? លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែកប្រដាប់​រំលាយ​អាហារ ដែល​មាន​សញ្ញាប័ត្រ​ពី​ប្រទេស​កូរ៉េ និង​បារាំង​រូប​នេះ ពន្យល់​ថា ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ មិន​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​​របស់​ក្មេង​​ទេ។ ដើម្បី​កូន​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី ម៉ាក់ៗ​គួរ​តែ​បំបៅ​ដោះ​កូន ឬ​ឲ្យ​កូន​ញ៉ាំ​ម្សៅ​ទឹក​ដោះ​គោ​រូបមន្ត​សម្រាប់​កុមារ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា រឿង​សំខាន់​ក្មេង​ដែល​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ គឺ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ គឺ​មិន​ទាក់​ទង​នឹង​ក្រពះ​ពោះវៀន​ក្មេង​នៅ​ខ្ចីនោះ​ទេ។ នៅ​ពេល​អាយុ​បាន ២ឆ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក្មេង​អាច​ញ៉ាំ​បាយ​បាន ដូច​មនុស្ស​ធំ ម្លោះហើយ​គេ​អាច​ទទួល​បាន​សារធាតុ​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​រាងកាយ​តាម​រយៈ​អាហារ​ទាំង​នោះ ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​ឆៅ ឬ​ទឹក​ដោះ​គោ​ស្រស់ ជា​អាហារ​សម្រន់​បន្ថែម​ប៉ុណ្ណោះ។ គួរអាន៖  រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ បើ​កូន​កើត​ត្រអក​ ​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​? ឬ​បញ្ឈប់​ទាំងពីរ​? ទឹក​ដោះ​ម៉ាក់ៗល្អ​មែន តែ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ចំនួន​ ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ កុំថា​មិន​អី […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗដឹងអត់ ថ្នាំបើកប្រើហើយ ទុកបានប៉ុន្មានថ្ងៃ?

មានម៉ាក់​ៗជា​ច្រើន​​ទិញ​ថ្នាំ​ឲ្យ​កូន​លេប​រួច ពេល​​កូនជា ​ថ្នាំ​នៅ​សល់ទុក​ប្រើ​នៅ​ថ្ងៃក្រោយ​ទៀត ទាំង​មិន​ដឹង​ថា នោះ​ជា​រឿង​ត្រឹមត្រូវ​ដែរ ឬ​អត់។ មិនមែនតែ​ថ្នាំ​កូន​តូច​ទេ ថ្នាំ​មនុស្ស​ពេញ​វ័យ និង​ចាស់ ក៏ភាគច្រើន​លេប​ជា​ ហើយ​សល់​ទុក​លេប​ពេល​ឈឺលើកក្រោយ​ទៀត​ដែរ។ ​ឱសថការី គីម កាណែល នឹង​ណែនាំពី​ប្រភេទ​ថ្នាំ​ណា​ខ្លះ​ដែល​ហែក ឬ​បើក​ហើយ​អាច​ប្រើ​បាន​ប៉ុន្មាន​ថ្ងៃ។ ១- ប្រភេទ​សេរ៉ូ ជា​ធម្មតា​ក្មេង​តូច​ពិបាក​លេប​ថ្នាំ ដូចនេះ​ហើយ​ពេទ្យ​តែងតែ​ឲ្យ​ពពួក​សេរ៉ូ​អាច​ទុក​បាន​ពី ១ សប្ដាហ៍​ទៅ ១០ ថ្ងៃ​ប៉ុណ្ណោះ​។ បើ​ប្រើ​ហួស​ពី​ពេល​នេះ​អាចមាន​ផល​រំខាន​ខ្លះ​ៗ ឬ​លេប​ទៅ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព​តែ​ម្តង។ ២- ថ្នាំ​កញ្ចប់ ចំពោះ​ថ្នាំ​កញ្ចប់​វិញ បើ​យើង​ហែក​ប្រើ​បាន​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​យក​ល្អ​គួរតែ​ប្រើ​តែ​មួយ​ដង​បាន​ហើយ។ ឧទាហរណ៍៖សម្រាប់​ថ្នាំ​មួយ​កញ្ចប់​រំលែក​ជា​ពីរ លេប​ពេល​ព្រឹក​យើង​អាច​ហែក​រួច វេច​ខ្ចប់​វិញ​ឲ្យ​ជិត​ល្អ ល្ងាច​អាច​យក​ថ្នាំ​នោះ​មក​លេប​បន្ត តែ​មិន​អាច​រំលង​ទៅ​ដល់ ២-៣ ថ្ងៃ​ឡើយ។ ៣- ថ្នាំ​កំប៉ុង រីឯ​ថ្នាំ​ប្រភេទ​នេះ​វិញ យើង​អាច​​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​នៅលើ​សំបក​កំប៉ុង​ថ្នាំ ហើយ​មិន​ត្រូវ​បើក​ចំហ​ចោល​ឡើយ និង​ត្រូវ​រក្សា​ស៊ីលីកាជែលនៅ​ក្នុងកំប៉ុង​នោះ​ កុំ​យក​ចេញឲ្យ​សោះ។ ស៊ីលីកាជែល​មាន​តួនាទី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។ ៤- ថ្នាំ​បន្ទះ ថ្នាំ​បន្ទះ​ក៏​អាច​បើក​ប្រើ​បាន​រយៈពេល​យូរ​តាម​ការកំណត់​បាន ហើយ​បើ​សន្ទះ​ការពារ​​របើក យើង​មិន​គួរ​យក​ថ្នាំ​នោះ​មក​លេប​ឡើយ។ ដំបូន្មាន​គួរ​ចងចាំ គឺ​ត្រូវ​រក្សា​ថ្នាំ​ទុក​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ ឬ​សំណើម និង​ទុក​ទី​ណា​ដែល​មាន​សុវត្ថិភាព​ឆ្ងាយ​ផុត​ពី​ដៃ​ក្មេង ហើយ​បើ​មាន​ចម្ងល់​ពី​របៀប​ប្រើ ​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ចៀសវាង​ការ​ប្រើ​មិន​ច្បាស់​នាំ​ឲ្យ​គ្រោះ​ថ្នាក់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! បើ​លេប​ថ្នាំ​ជាមួយ​ទឹក​ទាំង​អស់នេះ អាច​​ឈឺ​​លើស​​ដើម ម៉ាក់ប៉ាគួរដឹង របៀបកិនថ្នាំឲ្យកូនតូចលេបបានត្រឹមត្រូវ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ