ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

កូនតូចក្តៅខ្លួនកម្រិតណា ទើបត្រូវនាំទៅពេទ្យ?

ក្មេង​តូចៗ​ភាគ​ច្រើន​សុទ្ធ​តែ​ធ្លាប់​ជួប​បញ្ហា​ក្តៅ​ខ្លួន ជួន​កាល​ក្តៅ១ ឬ​២​ថ្ងៃ​ហើយ ដាក់​ថ្នាំ​មិន​បាត់​សោះ ធ្វើឲ្យ​ម៉ាក់ប៉ា​ព្រួយ​បារម្ភ​ខ្លាំង។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ចែក​រំលែក​ព័ត៌មាន​មូយ​ចំនួន​អំពី​មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​ឧស្សាហ៍​ក្តៅ​ខ្លួន រួម​ទាំង​កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន ដែល​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។ កម្រិត​នៃ​អាការៈ​ក្តៅ​ខ្លួន​ដែល​ត្រូវ​នាំ​កូន​ទៅ​ពេទ្យ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នេះ បែង​ចែក​ជា ៤ ប្រភេទ។ ទី១ ៖ បើ​កូន​អាយុ​ក្រោម​៦ខែក្តៅ​ខ្លួន ​ម៉ាក់​ប៉ា​ត្រូវ​នាំ​ទៅ​ពេទ្យ ព្រោះ​ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ច្រើន។ ទី២៖ កូន​ក្តៅ​ខ្លួន​មិន​អាច​គ្រប់​គ្រង​បាន ក្រោយ​ឲ្យ​ថ្នាំ​ត្រជាក់​រួច វា​អាច​ជា​សញ្ញា​ក្មេង​មាន​បញ្ហា​សុខភាព​អ្វី​ផ្សេង​ទៀត​ក្រោយ​ផ្តល់​ថ្នាំ​ហើយ​មិន​ត្រជាក់​ខ្លួន។ ទី៣៖ ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន អត់​មាត់ អត់​លេង​ច្រើន គិត​តែ​ពី​គេង​ខុស​ប្លែក​ធម្មតា។ ទី៤៖ ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ហើយ​មាន​សញ្ញា​ធ្ងន់ធ្ងរ ដូចជា ប្រកាច់ មាន​បញ្ហា​ផ្លូវ​ដង្ហើម ក្អួត។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​បញ្ជាក់​ទៀត​ថា ក្តៅ​ខ្លួន​មិន​មែន​ជា​ជំងឺ​ទេ វា​ជា​រោគ​សញ្ញា​ដែល​រាងកាយ​កំពុង​ប្រឆាំង​នឹង​អ្វី​មួយ ទើប​បណ្តាល​ឲ្យ​ចេញ​រោគ​សញ្ញា​ក្តៅ​ខ្លួន។ ក្តៅ​ខ្លួន​អាច​មក​ពី​ការ​មាន​ការ​បង្ក​​រោគ និង​មិនមែន​ការ​បង្ក​រោគ។​ ការ​បង្ក​រោគ អាច​កើត​មាន​​ដោយសារ​ពពួក​វីរុស ពពួកបាក់តេរី​ជាដើម។ ការ​បង្ក​រោគ​នៅ​កន្លែង​ណា​មួយ អាច​ធ្វើ​ឲ្យ​ក្មេងៗ​មាន​បញ្ហា រលាក​ច្រមុះ រលាក​ពោះវៀន ឬ​រលាក​ស្បែក។ល។ ​ទាក់ទង​ទៅ​នឹង​ការ​មិន​បង្ក​រោគ​វិញ​នោះ គឺ​មាន​កត្តា​ដូច​ជា ស្លៀកពាក់​ឲ្យ​កូន​ជិត​ពេក ឬ​ឃ្លុំ​ខ្លួន​ពេក​អាច​ធ្វើ​ឲ្យ​កូន​ហប់ បណ្តាល​ឲ្យ​កម្តៅ​ខ្លួន​កូន​លើស​ពី​ធម្មតា។ ​កត្តា​មួយ​ទៀត គឺ​អាច​មក​ពី​ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ នៅ​ពេល​អាកាស​ធាតុ​ក្តៅ។ មួយ​វិញ​ទៀត […]


ការលូតលាស់អាយុ ៦ឆ្នាំ

កូនធំឡើងជាមនុស្សល្អ និង​ស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវ​ដឹងរឿងទាំងនេះ

ក្លាយ​ជា​ប៉ា​ម៉ាក់​គេ​ថ្មី​ថ្មោង ជា​​ទំនួល​ខុស​ត្រូវ​ថ្មី​​​មួយ ក្នុង​ទំព័រ​ជីវិត​ជា​​គ្រួសារ​។ បន្ថែម​​ពី​​បទ​ពិសោធ​ ​​ពី​ដែល​មនុស្ស​ចាស់​​ ឬ​រៀម​ច្បង​មុន​ៗ​រៀប​រាប់​ប្រាប់ ក្នុង​នាម​ជា​ឪពុក​ម្តាយ ក៏​គួរ​​ស្វែង​យល់​នូវ​ចំណុច​ប្រែ​ប្រួល​សំខាន់​ៗ នៃ​ដំណាក់​កាល​វិវត្តទៅ​តាម​​វ័យ​កូន​ៗ ជា​ពន្លឺ​មួយ​ ជួយ​​ឱ្យ​ទំនាក់​ទំនង​គ្រួសារ​ មាន​ភាព​​​កក់​ក្តៅ និង​យល់​ពី​ស្ថានភាព​ប្រែ​ប្រួល​ទៅ​តាម​ធម្មជាតិ រួម​ជា​មួយ​​វិធី​ដោះ​ស្រាយ​​​មួយ​ចំនួន​​​​ផង​ដែរ។ កូន​ទើប​នឹង​កើត រហូត​ដល់​​អាយុ​៣​ខួប​ នៅ​ក្នុង​វ័យ​នេះ ការ​​យំ​គឺ​​ជា​ភាសា​​​តែ​មួយ​ប៉ុណ្ណោះ​ ដែល​​​កូន​ៗប្រើសម្រាប់ទាក់ទង​ទៅ​កាន់​ប៉ា​ម៉ាក់​ ថាខ្លួនគេ​​ត្រូវ​ការ​អ្វី​។ ដូច​នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​គួរ​​សម្គាល់​​នូវ​ភាព​ខុស​ប្លែក​ ថា​ពេល​ណា កូន​យំ ដោយ​សារ​ឃ្លាន ងងុយ​គេង ឬ​មិន​ស្រួល​ខ្លួន។ ម៉្យាង​វិញ​ទៀតយើង​​ក៏​គួរ​ដឹង​ដែរ​ថា នៅ​ពេល​ទារក​យំ​ដោយ​គ្មាន​​មូល​ហេតុ​អ្វី គឺ​ជា​ពេល​ដែល​កូន​ត្រូវ​ការ​​ភាព​កក់​ក្តៅ និង​ក្តី​ស្រលាញ់​​ពី​យើង ដោយ​តាមរយៈការ​​ប៉ះ ការ​លួង​បំពេរ​ដោយ​សំឡេងប្រកប​ដោយ​​ក្តី​ស្រលាញ់ ធ្វើ​ឱ្យ​កូនដឹង​ថា យើងនៅ​ក្បែរ​ ធ្វើ​ឱ្យ​អូនៗ​មាន​អារម្មណ៍​ថា​សុវត្ថិភាព។ អាយុ​ពី​៤​ ទៅ​៦ខែ នៅ​វ័យ​នេះ កូន​តូច​យើង ចេះ​សើច ចេះ​ធ្វើ​សំឡេង​ត្រាប់​តាម ចេះ​ពេប​ ញ៉ិក​ញ៉ក់​ ជា​​​វិធី​ទំនាក់​ទំនង​របស់​ពួក​គេ។ នៅ​អាយុ​នេះ ក្មេង​ចាប់​ផ្តើម​​រៀន​ស្គាល់​ពី​មនុស្ស​​ជុំ​វិញ​ខ្លួន​ អាច​ចាំ​មុខ​ប៉ា​ម៉ាក់​បាន​ច្បាស់ និង​មនុស្ស​​នៅ​ជិត​ស្និទ្ធ​ជា​មួយ​គេ។ ​នៅ​វ័យ​នេះ ជា​ពេល​ដែល​​ឪពុក​ម្តាយ អាច​នាំ​កូន​ឱ្យ​ស្គាល់​អ្នក​ជុំ​វិញ​​ខ្លួន​បាន ដូច​ជា​​បង​ប្អូន សាច់​ញាតិ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់ ចៀសវាងធ្វើរឿងនេះដាក់កូន ប្រយ័ត្នកូនធំឡើងចេះកុហកតាមលែងទាន់ ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ! អាយុ​ពី​៧ ទៅ​១២​ខែ ​វ័យ​នេះ ជា​ដំណាក់​កាល​ប្រែ​ប្រួល​មួយ […]


ការថែទាំទារក

ក្មេងអាយុប៉ុន្មាន ទើបអាចផឹកទឹកដោះគោក្រដាសបាន?

មាន​ម៉ាក់​ៗ​ជាច្រើន​ជ្រើសរើស​ប្រភេទ​ទឹកដោះ​គោ​ក្រដាស​ឲ្យ​កូន​ខ្លួន​ផឹក​តាំងពី ៦ ខែ​ឡើង ហើយ​មិន​បាន​ស្វែង​យល់​ពី​ការ​ណែនាំ​ផ្សេង​ៗ​នៅ​លើ​ក្រដាស។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ចូល​ខ្លួន​មក​ចែក​រំលែក​ថា ទឹក​ដោះ​គោ​ប្រភេទ​នេះភាគ​ច្រើនផលិត​ឡើង​សម្រាប់​កូន​មាន​អាយុ​ចាប់ពី ៦ ឆ្នាំទៅ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​សម្បក​ផលិតផល​ទាំង​នោះ។ វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា តាម​បទពិសោធន៍​លោក​ជាច្រើន​ឆ្នាំ​មក​នេះ បាន​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​មួយ​ចំនួន​ទិញ​ទឹកដោះ​គោ​ក្រដាស​ឲ្យ​កូន​ផឹក​តាំង​ពី ៦ ខែ​ឡើង ឬ​មួយ​ឆ្នាំ ព្រោះ​មាន​ភាព​ងាយស្រួល និង​ចំណាយ​ថវិកា​អស់​តិច ហើយ​ក្រោយ​ផឹក​វា​យូរ​ៗ​ទៅ កូន​មាន​ជំងឺ​ជាច្រើន​ដូចជា​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម ងាយ​ខូច​ធ្មេញ។ ជាពិសេស​ក្មេង​ៗ​បាន​ផឹក​វា​ហើយ​លែង​ចង់​ញ៉ាំ​បាយ​ហើយ។ រឿង​សំខាន់​មួយ​ទៀត គឺ​ទឹក​ដោះ​គោ​ក្រដាស​មាន​ជាតិ​ផ្អែម​ខ្លាំង​ជាង​ទឹកដោះ​គោ​កំប៉ុង​ដែល​ឆុង​ឲ្យ​កូន​បៅ។ លោក​បាន​សង្កត់​ធ្ងន់​ថា ទឹកដោះគោ​ក្រដាស​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម វីតាមីន ប្រូតេអ៊ីន ​គ្រប់គ្រាន់​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ និង​ការ​លូតលាស់​របស់​កុមារ​បាន​នោះ​ទេ។ តែ​វា​មាន​ត្រឹម​​ជាតិ​ស្ករ​ប៉ុណ្ណោះ។     របប​អាហារ​កូន​ទើប​កើត ដល់ អាយុ ៥ ឆ្នាំ​គឺ​ជា​រឿង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ចៀសវាង​ទឹកដោះ​គោ​ក្រដាស​នេះ ពេល​កូន​គ្រប់​អាយុចាំ​ឲ្យ​ផឹក។ ក្នុង​វ័យ​ប៉ុណ្ណោះ​ក្មេង​ត្រូវ​ការ​បំផុត​គឺ ពពួក​អាហារ​សាងសង់ និង​អាហារ​ការពារ ហើយ​ក្មេង​មិន​សូវ​ត្រូវ​ការ​អាហារ​ថាមពល​នោះ​ទេ។ ចំណុច​ពិសេស​មួយ​ទៀត​ដែល​វេជ្ជបណ្ឌិត ហ៊ាង រតនា ចង់​ណែនាំ គឺ​សម្បក​វេច​ខ្ចប់ ដោយ​ប្រភេទ​ទឹកដោះ​គោ​ក្រដាស​សម្បក​វា​ងាយ​រហែក និង​មាន​ក្នុង​ទឹកដោះគោ​មាន​លាយ​សារធាតុ​ទុក​បាន​យូរ។ ចំណែក​ការ​ដឹក​ជញ្ជូន​វិញ រឹតតែ​មិន​មិន​សុវត្ថិភាព​ទៀត គឺ​ដឹក​ដោយ​ម៉ូតូ​ហាល​ថ្ងៃ ហើយ​បើ​ឡាន​វិញ​គ្មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​ដឹក​ពី​មួយ​ទៅ​មួយ។ រីឯ​ការ​ផឹក​ដែល​មាន​ផាសុកភាព​វិញ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផលសំខាន់ ៣ មិនគួរឲ្យកូនទៅសាលាទាំងវ័យក្មេងពេក

ជឿ​ថា​ម៉ាក់ប៉ា​ដែល​រស់នៅ​ភ្នំពេញ​សព្វថ្ងៃ​ច្រើន​តែ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​នៅ​វ័យ​ក្មេង ព្រោះ​ដើម្បី​ឲ្យ​គ្រូ​ជួយ​មើល​ថែ និង​ឆាប់​ទទួល​បាន​ចំណេះដឹង។ ទោះ​ជា​បែប​នេះ​ក្ដី ក្មេង​ដែល​ឆាប់​ចូល​រៀន​ពេក​អាច​មាន​បញ្ហា​សំខាន់ ៣ យ៉ាង ដែល​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ​ ចង់ឲ្យ​ប៉ាម៉ាក់​ពិចារណា​ម្ដង​ទៀត​មុន​បញ្ជូន​កូន​ទៅ៖ ១- ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក្មេង​ចូល​រៀន​ក្រោម​អាយុ ៣ ឆ្នាំ​ប្រឈម​មុខ​ការ​ឆ្លង​មេរោគ​ខ្ពស់​ជំងឺ​ផ្សេង​ៗ​ពី​មិត្ត​រួម​ថ្នាក់ ដោយសារ​តែ​កូន​នៅ​វ័យ​ប៉ុណ្ណេះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​មិន​ទាន់​រឹងមាំ​ដូច​ក្មេង​អាយុ ៥ ឆ្នាំ​ឡើង​ទៅ​ទេ។ ក្មេង​ដែល​ចូល​រៀន​ក្រោម ឬ​ចាប់​ពី​អាយុ ៣ ឆ្នាំ ឡើង​គឺ​ត្រឹម​យក​កូន​ទៅ​ផ្សាំ​ជាមួយ​សាលា និង​មនុស្ស​ដទៃ ដើម្បី​កុំឲ្យ​ខ្លាច​គេ​ប៉ុណ្ណោះ មានមិត្តភ័ក្តិ​ច្រើន បើ​និយាយ​ពី​ការ​បង្រៀន​ចំណោះ​ដឹង គឺ​មិន​ទាន់​ចាប់​បាន​ច្រើន​ឡើយ ហើយ​ម៉ាក់ប៉ា​ភាគច្រើន គឺ​ដើម្បី​យក​កូន​ទៅ ព្រោះ​មិន​មាន​អ្នក​មើល​ថែទាំ ហើយ​ខ្លួន​ត្រូវ​ចេញ​ទៅ​ធ្វើការ​ទាំងពីរ​នាក់។ ដូចនេះ​បើ​មាន​ក្មេង​ម្នាក់​ឈឺ​ក្នុង​ថ្នាក់​ដូចជា​ផ្ដាសាយ ក្អក ភាគរយ​ឆ្លង​ទៅ​មិត្តភ័ក្ដិ​មាន​ខ្ពស់ ព្រោះ​ក្មេង​ត្រូវ​លេង ញ៉ាំ និង​គេង​ជាមួយ​គ្នា ហើយ​បើ​ទោះ​ជា​បាន​ឲ្យ​ថ្នាំ​លេប និង​លាង​សម្អាត​ដៃ កម្ចាត់​មេរោគ ក៏​នៅតែ​មិន​អាច​ទប់ស្កាត់​បាន​ច្រើន​មនុស្ស​ធំ​ដែរ។ បែបនេះ​ខាត​ទាំង​ថវិកា ​ខាត​ពេល​ធ្វើការ​រកស៊ី​បន្ថែម​ទៀត ហើយ​សុខភាព​កូន​ក៏​ចាប់ផ្ដើម​ចុះ​ខ្សោយ​ផង​ដែរ។ ២- ញ៉ាំ​មិន​សូវ​គ្រប់គ្រាន់ មិនមែន​សាលា​ខ្វះខាត​អាហារូបត្ថម្ភ​ទេ តែ​ជា​រឿង​ពិបាក​ផ្គាប់​ចិត្ត​ក្មេង​ញ៉ាំ​អាហារ ព្រោះ​ក្មេង​ៗ​ចូលចិត្ត​ញ៉ាំ​តែ​សាច់ មិន​ញ៉ាំ​បន្លែ ឬ​ចូលចិត្ត​ញ៉ាំ​តែ​អាហារ​បែប​ឆា អាំង ចៀន ខណៈ​ដែល​នៅ​សាលា​មិន​អាច​តម្រូវ​បែប​នេះ​បាន​គ្រប់​ពេល​ឡើយ។ ដោយ​មាន​ថ្ងៃ​ខ្លះ​សម្ល​ទឹក ថ្ងៃ​ខ្លះ​សាច់​អាំង […]


ទារកលូតលាស់ឆ្នាំដំបូង

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា?

ជំងឺទារកក្បាលតូច (microcephaly) ជាប្រ​ភេទជំងឺ​ប្រព័ន្ធប្រសាទ និងជាជំងឺកម្រ​មួយ​ដែលធ្វើឲ្យក្បាល​ទារកមាន​ទំហំតូច និង​មិនមាន​ការ​អភិវឌ្ឍពេញ​លេញនោះទេ ដោយសារខួរក្បាល​របស់​ក្មេង​គ្មានការ​លូតលាស់។ ជំងឺប្រភេទនេះ​អាច​កើតមាន​ឡើង​ចំពោះ​ទារក​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កូន​អាយុ​ពីរ ឬ​បី​ឆ្នាំដំបូង។ អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ ១- មូលហេតុដែលបណ្តាលឲ្យមានជំងឺ​ទារក​ក្បាល​តូច ចំពោះ​មូល​ហេតុ​ពិតប្រាដក​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺនេះ មិន​ទាន់​មានការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​នៅឡើយទេ ប៉ុន្តែមាន​មូលហេតុពីរ​ដែលគេគិតថា​អាច​បណ្ដាល​ឲ្យ​ក្មេងមានជំងឺនេះ៖ –  ​បញ្ហា​ហ្សែន​ពី​កំណើត (Congenital microcephaly) និង – កត្តា​បរិស្ថាន (Acquired microcephaly ​) អត្ថបទគួរអាន៖ មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ? ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម បញ្ហាហ្សែនពីកំណើត​បាន​ធ្វើ​ឲ្យ​កោសិកាហ្សែនក្នុង​ខ្លួន​ទារកបង្ក​ផល​ប៉ះពាល់​ដល់​ការវិវឌ្ឍផ្នែក​ខួរក្បាលរបស់​ទារក។ ចំពោះក្មេងឬទារកដែលមានជំងឺ​​Down syndrome និង​ជំងឺ​ទាក់ទងនឹងហ្សែន​ ច្រើ​ន​កើត​មានជំងឺក្បាលតូចនេះ។ ចំពោះ​កត្តាបរិស្ថាន​វិញក៏ជាកត្តាមួយ​ធ្វើ​ឲ្យ​ទារកមាន​ជំងឺក្បាលតូចនេះដែរ មានដូចជា៖  – ការ​បង្ក​រោគ​ដោយ​វីរុស៖ ជំងឺ​ស្អួត ជំងឺ​អុត​ស្វាយ ឬ​ជំងឺ​ហ្សីកា។ – ការ​បង្ករោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត៖ មេរោគ toxoplasmosis ឬ​មេរោគ cytomegalovirus – សារ​ធាតុ​គីមី​ដែល​បណ្តាល​ឲ្យ​ពុល​ដូចជា​សំណ – កង្វះ​សារធាតុ​ចិញ្ចឹម – គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន មូល​ហេតុ​ផ្សេង​ទៀត​ដែល​បណ្តាល​ឲ្យ​មាន acquired microcephaly មាន៖ – ការ​ហូរ​ឈាម ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​លើ​ទារក​ទើប​នឹង​កើត – មាន​របួស​ដល់​ខួរ​ក្បាល​ក្រោយ​ពេល​កើត – មាន​ការ​ប៉ះពាល់​នៅ​ក្នុង​ឆ្អឹង​ខ្នង ឬ​ខួរ​ក្បាល អត្ថបទគួរអាន៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន […]


ការបំបៅដោះ

តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះ និងអាហារគួរចៀសវាង

ទារក​ទើប​កើត​ត្រូវ​ការ​អាហារ​ពី​ម្ដាយ​តាម​រយៈ​ទឹក​ដោះ ម្ល៉ោះ​ហើយ ​ម្ដាយ​ត្រូវ​តែ​បំប៉ន​អាហារ និង​វីតាមីន​ឲ្យ​គ្រប់​គ្រាន់ ទើប​មិន​ជួប​បញ្ហា​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម។ ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​អាច​ផលិត​ទឹក​ដោះ​បាន​ច្រើន​នោះ​ទេ ត្រូវ​មាន​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត។ ១. ស្ត្រី​ត្រូវ​មាន​សុខភាព​ល្អ ជា​ដំបូង ​ម៉ាក់ៗ​ត្រូវ​​មាន​សុខភាព​ល្អ នោះ​ទើប​អាច​មាន​លទ្ធភាព​ផលិត​បរិមាណ​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ ហើយ​លូត​លាស់​បាន​ល្អ។ ២. ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​មាន​គុណភាព មាន​ន័យ​ថា អាហារ​ញ៉ាំ​ត្រូវ​ចម្រុះ​មុខ មាន​ទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើប​កូន​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្តាយ មិន​មែន​ញ៉ាំៗ​ឲ្យ​តែ​តឹង​ពោះ មិន​មាន​វីតាមីន​គ្រប់​គ្រាន់​ផ្តល់​ឲ្យ​កូន​នោះ​ទេ។ ៣. ផឹក​ទឹក​ឲ្យ​បាន​ច្រើន ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់ៗ​ត្រូវ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ ដោយ​ហេតុ​ថា ទឹក​ដោះ​ម្ដាយ​សម្បូរ​ជាតិទឹក ដូចនេះ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ២ លីត្រ/ថ្ងៃ ជួយ​បង្កើន​បរិមាណ​ទឹកដោះ​បាន​កាន់​តែ​ច្រើន​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលម៉ាក់ៗបំបៅដោះកូន ត្រូវផឹកទឹកឲ្យបានច្រើន ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ៤. បំបៅ​ដោះ​កូន​ឲ្យ​ញឹក​ញាប់ ត្រូវបំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​ទៀង​ទាត់ ដោយសារ​តែ​ទឹក​ដោះ​ត្រូវ​ចេញ​ទៅ​តាម​ការ​ភ្ញោច​ពី​ចុង​ដោះ តាម​រយៈ​ការ​បឺត​ជញ្ជក់​របស់​កូន នោះ​ទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹក​ដោះ។ ក្រៅ​​ពី​​គន្លឹះ​​មួយ​​ចំនួន​​ខាង​លើ​​នេះ ម្តាយ​​ក៏​​ត្រូវ​​ចៀង​វាង​នូវ​​អាហារ និង​ភេសជ្ជៈ ដូចជា អាហារ​ក្រៀម​ក្រោះ អាហារ​ផ្អាប់ បន្លែ ត្រី សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ បារី ស្រា ជាដើម នោះ​ទើប​បរិមាណ​ទឹក​ដោះ​សម្បូរ កូន​ម៉ឹម​​ទៅ​​មិន​ធ្វើ​ទុក្ខ​ឲ្យ​ហើម​ពោះ ក្អួត​ចង្អោរ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ភាពខុសគ្នារវាង IQ និង EQ

យើង​ធ្លាប់​តែ​ឮ​ពាក្យ IQ ជារឿយៗ ដែល​ពាក្យ​នេះ​សំដៅ​លើ​ភាព​វៃ​ឆ្លាត​របស់​ខួរក្បាល ចំណែក EQ មិនសូវ​ជា​បាន​ឮ​ញឹក​ញាប់​នោះ​ទេ។ លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA នឹង​ពន្យល់​លម្អិត​ពី​ភាគ​ខុស​គ្នា​រវាង IQ និង EQ រួម​ទាំង​មុខងារ​របស់​ខួរក្បាល​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ។ ១. IQ IQ មក​ពី​ពាក្យ​ពេញ​ថា Intelligence Quotient ជា​ពិន្ទុ​សរុប​បាន​មក​ពី​ការ​ធ្វើ​តេស្ត​ស្តង់ដារ​ជា​ច្រើន​ធ្វើ​ឡើង​ដើម្បី​វាយ​តម្លៃ​បញ្ញា​មនុស្ស ដែល​អ្នក​ដែល​មាន IQ ខ្ពស់​ភាគ​ច្រើន​ជា​មនុស្ស​ពូកែ​ខាង​ភាសា​វិទ្យាសាស្ត្រ ឬ​គណិតវិទ្យា​ជា​ដើម។ ក្មេង​ដែល​មាន IQ ខ្ពស់ គឺ​បាន​ហ្វឹក​ហាត់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង។ ខួរក្បាល​ខាង​ឆ្វេង​ជា​ញាណ​ផ្នែក​ភាព​ភាសា ដែល​ផ្តោត​លើ​កត្តាតក្ក​វិជ្ជាច្រើន ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀន​អក្សរ លេខ វិទ្យាសាស្ត្រ។ ការ​ចងចាំ​របស់​ខួរក្បាល​ខាង​​ឆ្វេង​មាន​រយៈ​ពេល​ខ្លី​​ជាង។ អត្ថបទពាក់ព័ន្ធ៖ រឿងល្អៗ ម៉ាក់ប៉ាគួរធ្វើដាក់កូនក្នុងផ្ទៃ ដើម្បីកើតមកមាន IQ ខ្ពស់ ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត អាយុ ១៣ សប្តាហ៍៖ ចង់ឲ្យកូនមាន IQ ខ្ពស់ ម៉ាក់ប៉ាគួរធ្វើម៉េច? ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA […]


រោគសញ្ញាទូទៅ

ជំងឺឧស្សាហ៍កើតលើក្មេងៗក្នុងខែក្តៅ និងតិចនិកថែសុខភាពកូន

អាកាសធាតុ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ត្រជាក់​មក​ក្តៅ​ហើយ ដែល​ជា​ពេល​យើង​ត្រូវ​គិត​គូរ​ពី​ការ​ថែទាំ​សុខភាព ពិសេស​កូន​ក្មេង​តូចៗ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​លម្អិត​ពី​ជំងឺ​ដែល​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ខែ​ក្តៅ និង​វិធី​បង្ការ​មួយ​ចំនួន ដើម្បី​ម៉ាក់​ប៉ា​បាន​ត្រៀម​លក្ខណៈ​ទាន់​ពេល​វេលា។ ១. ជំងឺ​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​នា​ខែ​ក្តៅ ក្មេងៗ​តូចៗ ខែ​ក្តៅ​ចូល​មក​ដល់ ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ទាក់​ទង​នឹង​ចំណី​​អាហារ​មិន​ស្អាត ការ​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​ស្បែក​ជា​ដើម។ – ជំងឺ​រាក ឬ​ពុល​អាហារ៖ រាករូស​បណ្តាល​មក​ពី​កង្វះ​​អនាម័យ ញ៉ាំ​ចំណី​អាហារ ឬ​ទឹក​មិន​ស្អាត ធ្វើ​​ឲ្យ​ឆ្លង​វីរុស បាក់តេរី ប៉ារ៉ាស៊ីត។ – រលាក​ប្រព័ន្ធ​បង្ហូរ​នោម៖ ខែ​ក្តៅ​កាល​ណា​ញ៉ាំ​ទឹក​មិន​​បាន​គ្រប់​គ្រាន់ មេរោគ​នៅ​ជាប់​នឹង​ប្រព័ន្ធ​បង្ហូរ​នោម​មិន​បាន​លាង​សម្អាត ក៏​ប្រឈម​នឹង​ជំងឺ​រលាក​ប្លោក​នោម។ – មាន​បញ្ហា​រលាក​ស្បែក៖ អាកាសធាតុ​ក្តៅ​ធ្វើ​ឲ្យ​រលាក​ស្បែក ធ្វើ​​ឲ្យ​ក្មេង​បែក​ញើស បើ​មិន​បាន​ងូត​ទឹក​សម្អាត​កាយ​ទៀត អាច​បណ្តាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​កន្ទួល រមាស់។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ ២. វិធី​បង្ការ និង​ការពារ ក្បួន​នៃ​ការពារ​ពឹង​ផ្អែក​ទៅ​លើ​អនាម័យ​​ជា​សំខាន់ ហូប​ស្អាត ផឹក​ស្អាត និង​រស់​នៅ​ស្អាត។ – ហូប​ស្អាត៖ ចំណី​អាហារ​រៀប​ចំ​ឲ្យ​កូន​ត្រូវ​មាន​អនាម័យ​ត្រឹម​ត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ ជ្រើស​រើស​បន្លែ​ស្រស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​កូន កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​នៅ​សល់។ – ផឹក​ស្អាត៖ ញ៉ាំ​ទឹក​ស្អាត មិន​ចាំបាច់​ទឹក​ថ្លៃ ទឹក​រ៉ែ នោះ​ណា​ទេ គឺ​ត្រឹម​ទឹក​ដែល​គ្មាន​មេរោគ ឬ​ទឹក​ដាំ​ពុះ ដោយ​ម៉ាក់​ប៉ា​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ទឹក​ជា​របស់​លាង​សារពាង្គកាយ […]


ការថែទាំទារក

យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?

មាន​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ច្រឡំ ដោយ​យក​ទឹក​បបរ​រាវ​ៗ​ទៅ​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន​ជំនួស​ទឹក​វិញ។ បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រាប់​ថា​មិន​មែន​ល្អ​ឡើយ ហើយ​ទឹក​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ទើប​សក្ដិសម​នឹង​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ។ លោក​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ទឹក​ដាំពុះ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឆុង​ទឹកដោះ​គោ​កូន ព្រោះ​វា​បាន​សម្លាប់​មេរោគ និង​រាវ​ល្អ​សមស្រប​ជាមួយ​ម្សៅ​ទឹកដោះ​គោ។ ចំណែក​ទឹក​បបរ​វិញ វា​មាន​ជាតិ​ខាប់​ជាង​ទឹក​ធម្មតា ហើយ​វ័យ​កូន​មិន​ទាន់ ៦ ខែ​មិន​ទាន់​ដល់​វ័យ​ដែល​ត្រូវ​ញ៉ាំ​ចំណី។ ចំណែក​ទឹក​បបរ​វិញ​ខាប់​ជាង​ទឹក​ធម្មតា ហើយ​បើ​លាយ​ចូល​ទៅ សភាព​ទឹកដោះ​គោ​នឹង​កាន់តែ​ខាប់​អាច​ធ្វើឲ្យ​កូន​រាក ក្ដៀន ឬ​ងាយ​រលាក​បំពង់ក ពោះវៀន។ មួយ​វិញ​ទៀត​ទារក​មិន​ទាន់​គ្រប់ ៦ ខែ​ក្រពះ​ពោះវៀន​មិន​ទាន់​រឹងមាំ នឹង​ទទួល​យក​ច្រើន​បាន​ច្រើន​ក្រៅពី​ទឹកដោះគោ​ម៉ាក់ ឬ​ទឹកដោះគោ​ឡើយ។ រីឯ​ទឹក​វិញ សូម្បី​តែ​ទឹក​សុទ្ធ ឬ​ទឹក​រ៉ែ​ក៏​មិន​មែន​ជា​ជម្រើស​ល្អ សម្រាប់​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​កូន​ម៉ឹម​ដែរ។ ពេល​កូន​មាន​អាយុ ៦ ខែ​ឡើង​ទៅ​យើង​អាច​បន្ថែម​ជា​បបរ​ខាប់​គ្រប់​គ្រឿង​ដល់​កូន ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​ទៀត ទើប​កូន​មាន​ការ​រីក​លូតលាស់​ធំធាត់​បាន​ល្អ និង​មិន​ងាយ​ឈឺថ្កាត់។ អត្ថបទពាក់ព័ន្ធ៖ ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច? ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន ពិតអត់ ក្មេងបៅទឹកដោះគោ ងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយ? មានទឹកដោះហើយ តែម៉ាក់ៗមិនព្រមឲ្យកូនបៅ សុដន់អាចជួបបញ្ហាធ្ងន់ធ្ងរ មុនចង់ប្តូរឲ្យកូនបៅទឹកដោះគោ ម៉ាក់ៗត្រូវដឹងរឿងទាំងអស់នេះសិនទៅ! មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ៣យ៉ាង ម៉ាក់ៗតែងធ្វើខុសឆ្គង ពេលឲ្យកូនម៉ឹមទឹកដោះគោ ដូរម៉ាកទឹកដោះគោឲ្យកូនម៉ឹមញឹកញាប់ ប៉ះពាល់កូនអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ជំងឺផ្លូវដង្ហើម

ក្មេងមានជំងឺផ្លូវដង្ហើមប្រភេទនេះ បណ្តោយទុកយូរកើតជាជំងឺប្រឹសបេះដូង

ជំងឺ​ប្រឹស​បេះដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មាន​តួនាទី​ដឹក​នាំ​ឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹស​បេះដូង​ក៏​បិទ ​និង​បើក​ម្ដង​ដូច​គ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែការ៉ូទីត និង​អាច​កើត​ជំងឺ​ផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​សម្ពាធឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត សុខ ជួរ បានបញ្ជាក់ថា កូន​ក្មេង​បណ្តោយ​ឲ្យរលាក​បំពង់​ក​រ៉ាំរ៉ៃ ហើយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ យូរៗ​​ទៅ​មេរោគ​ស្ត្រឹបតូកូស (Streptococcus) ដែល​ធ្វើ​ឲ្យ​រលាក​បំពង់ក វាយ​លុក​ទៅ​លើ​ប្រឹស​បេះដូង ធ្វើ​ឲ្យ​ប្រឹស​បេះដូង​ក្មេង​ឡើង​រឹង ក្រិន ហើយ​យូរៗ​ទៅ​អាច​ស្តែង​ចេញ​ជា​ជំងឺ​ត្បៀត​ប្រឹស​បេះដូង ដោយសារ​ប្រឹស​បេះដូង​ឡើង​រឹង បើក​អត់​បាន។ ​ “ចំហ​ប្រឹស​បេះដូង​នេះ​ជា​ជំងឺ​ជួប​ច្រើន​នៅ​កម្ពុជា ក្មេង​កើត​ជំងឺ​រលាក​បំពង់ក​រ៉ាំរ៉ៃ ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ ថ្ងៃ​ក្រោយ​ក្មេង​អាច​កើត​ជំងឺ​ប្រើស​បេះដូង”។  លោក​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូបនេះ​បាន​បន្ត​ថា កុមារ​ដែល​មាន​ជំងឺ​ប្រឹសបេះដូង មិន​អាច​លូត​លាស់​ដូច​កុមារ​ធម្មតា​នោះ​ទេ តែង​ឆាប់​ហត់ ឬ​ដង្ហក់ ពេល​ធ្វើ​សកម្មភាព​អ្វីមួយ មិន​ឡើង​ទម្ងន់ កម្ពស់​មិន​លូត​ជា​ដើម។ ម៉ាក់ប៉ា​ដែល​សង្កេត​ឃើញ​កូន​មាន​អាការៈ​ខាងលើ ត្រូវ​ឆាប់​នាំ​កូន​ទៅ​អេកូបេះដូង និង​ស្វែង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់? នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត បើកូនកើតមកវៀចក មានផលប៉ះពាល់អីអត់? ក្នុង​ករណី​មាន​សំណួរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ