ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

បិទបន្ទះត្រជាក់លើក្បាល ពេលកូនក្តៅខ្លួន ជួយបានអ្វីខ្លះ?

បន្ទះ​​ត្រជាក់​ពេញ​​និយម​​ខ្លាំង​​ណាស់ ម៉ាក់​ប៉ា​​ទិញ​ទុក​សាគួរ​នៅ​ផ្ទះ​សឹង​តែ​គ្រប់​គ្នា ​ពេល​កូន​ក្តៅ​ខ្លួន ដឹង​តែ​បិទ​បន្ទះ​ត្រជាក់​លើ​ក្បាល​កូន​ហើយ ដោយ​គិត​ថា​វា​នឹង​ជួយ​បំបាត់​អាការៈ​ក្តៅ​ខ្លួន​បាន។ តើ​ការ​បិទ​បន្ទះ​ត្រជាក់​ពិត​ជា​​អាច​ជួយ​បញ្ចុះ​កម្តៅ​ក្មេង​បាន ឬ​យ៉ាង​ណា? បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ការ​បិទ​បន្ទះ​ត្រជាក់​គ្រាន់​តែ​ជួយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ មិន​អាច​កញ្ចុះ​កម្តៅ​កូន​បាន​ទាំង​ស្រុង​នោះ​ទេ។ បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង​លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ ពិសេស​កូន​តូចៗ​អាយុ​ក្រោម ៣ ឆ្នាំ ព្រោះ​កាលណា​ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​ងាយ​នឹង​ប្រកាច់ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។ ចំពោះ​វិធី​បញ្ចុះ​កម្តៅ​កូន​ឲ្យ​លឿន មុន​នាំ​កូន​មក​ជួប​គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​ធ្វើ​តាម​វិធីមួយ​ចំនួន​ខាង​ក្រោម​នេះ។ – យក​កន្សែង​ជ្រលក់​ទឹក​​មក​​ជូត​​ខ្លួន​​កូន​​ឲ្យ​ញឹក​ញាប់ ពិសេស​រំុ​កន្សែង​ជ្រលក់​ទឹកបរិវេណ​ក និង​ឃ្លៀក – កុំ​ឲ្យ​កូន​ដណ្តប់​ភួយ ឬ​កន្សែង ទោះ​រងាក៏​ដោយ – ត្រូវ​ដោះ​ខោ​អាវ​កូន​ចេញ បើ​ស្លៀក​ពាក់​ក្រាស់ៗ – ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​តាម​កម្រិត​ដូស្ត និងគីឡូរបស់កូន -សុលថ្នាំបញ្ចុះកម្តៅ​ទៅ​តាម​កម្រិតដូស្ត – ឲ្យ​កូន​បៅ​ដោះ ឬ​ម៉ឹម​ទឹក​ដោះ​គោ និង​​ផឹក​ទឹក​ឲ្យ​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ កូនតូចៗក្តៅខ្លួនខ្លាំង ម៉ាក់ប៉ាកុំស្លន់ស្លោ មកដឹងពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?

ម៉ាក់​ប៉ា​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ក្មេង​ៗ​ងាយ​នឹង​កើត​ជំងឺ​រលាក​បំពង់ក​នេះណាស់ ហើយ​ពេល​ឈឺ​ក្មេង​តូច​ៗ​មិន​អាច​និយាយ​លម្អិតប្រាប់​ពី​ស្ថានភាព​ជំងឺ​ថា ខ្លួន​កំពង់​ឈឺ​បំពង់ក ពិបាក​លេប​ទឹកមាត់ ឬ​រមាស់​បំពង់ក។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ ធ្លាប់​បាន​ចែករំលែក​ពី​រោគ​សញ្ញា​ខ្លះ​ៗ ហើយ​ពេល​នេះ​លោក​នឹង​បង្ហាញ​ពី​មូលហេតុ​នាំឲ្យ​កូន​កើត​ជំងឺ​នេះ។ លោក​បាន​បន្ត​ថា ក្មេង​ឧស្សាហ៍​រលាក​បំពង់ក​មកពី​បញ្ហា ២ គឺ​ទី​១ ដោយសារ​ការ​បង្ក​រោគ​ដោយ​វីរុស​ដូច​ជំងឺ​ផ្ដាសាយ​ដែរ ហើយ​ទី​២ គឺ​ដោយសារ​បាក់តេរី Streptococcal Infection។ ក្រៅ​ពី​នោះ​ការ​ស្រូប​ធូលី​កខ្វក់​ចូល​ទៅ​ក្នុង​ច្រមុះ បំពង់ក ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​មៀម​របស់​មិន​ល្អ ក៏​ជា​ចំណែក​ខ្លះ​ដែរ។ ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ គឺ​គ្រាន់តែ​ឲ្យ​កូន​ហា​មាត់ ហើយ​បើ​ឃើញ​ថា​បំពង់ក​ឡើង​ក្រហម ឡើង​ហើម​ក្រពេញ​ក មាន​ពង់​បែក​ស​ៗ ក្ដៅ​ខ្លួន ឬ​ពេល​ខ្លះ​ទាល់​យក​កំហាក​ទៅ​ពិនិត្យ។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្មេង​ឧស្សាហ៍​កើត​ជំងឺ​នេះ​ព្រោះ បំពង់​ក​មាន​តួនាទី​ច្រើន​ទាំង​លេប​អាហារ លេប​ទឹកមាត់ ដកដង្ហើម បញ្ចេញ​សំនៀង ហើយ​វា​ជា​ផ្លូវ​បំបែក ៤ រវាង​ផ្លូវ​អាហារ និង​ផ្លូវ​ដង្ហើម ជា​សន្ទះ​បិទ​បើក​អាហារ និង​ទឹក ទើប​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​វីរុស បាក់តេរី​ប្រមូលផ្ដុំ។ ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ គឺ​ស្ថិត​ទៅ​លើ​គ្រូពេទ្យ បើ​រក​ឃើញ​ថា​កូន​រលាក​បំពង់ក​ដោយ​អ្វី​មួយ និង​ចេញ​ថ្នាំ​តាម​កម្រិត ហើយ​យើង​អាច​ជួយ​កាត់​បន្ថយ​តាម​រយៈ​ឲ្យ​កូន​ផឹក​ទឹកក្ដៅឧណ្ហៗ​ ញ៉ាំ​អាហារ​ទន់​ៗ ចៀសវាង​ទឹក​ត្រជាក់។ ដើម្បី​ការពារ​កូន​ត្រូវ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល ត្រូវ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​សះស្បើយ ចៀសវាង​មេរោគ​រស់នៅ​ទីនោះ […]


ការថែទាំទារក

របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ

ការ​ថែទាំ​ទារក​មិន​គ្រប់ខែ​មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ម៉ាក់​ប៉ា ព្រោះ​ថា​ទារក​​ខ្សោយ​ជាង​ក្មេង​គ្រប់ខែ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ លោក​ឡើង​ថា ទារក​កើត​មិន​គ្រប់ខែ​ គ្រូពេទ្យ​តែងតែ​ណាត់​តាមដាន​សុខភាព ព្រោះ​សរីរាង្គ​កូន​ក៏​ខ្សោយ​ជាង​ធម្មតា ហើយ​ចង់​ដឹង​ពី​ការ​លូតលាស់ និង​ទម្ងន់​ត្រូវ​ស្តង់ដារ​តាម​ខែនីមួយៗអត់។ ក្រៅពី​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ ម៉ាក់ប៉ា​ខ្លួនឯង​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត​ជាមួយ​កូន​ និង​បំបៅ​កូន​ដោយ​ទឹកដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ជីវជាតិ​ចម្រុះ​មាន​ក្នុង​ទឹក​ដោះ​ចូល​ទៅ​ទ្រទ្រង់​រាងកាយ និង​ប្រយុទ្ធប្រឆាំងជាមួយវីរុស។ រឿង​សំខាន់ ២ យ៉ាង​ដែល​ម៉ាក់ប៉ា​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ និង​អាហារ ដោយកូនចាប់ពីអាយុ ៦ ខែឡើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​បបរ​ខាប់​គ្រប់​គ្រឿង និង​បន្លែ​ផ្លែឈើ ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​ជាតិរ៉ែ។ ចំណែក​ការ​រស់នៅ​ទៀត​សោត​ត្រូវ​ប្រកាន់​អនាម័យ​ខ្ពស់ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​កើត​មិន​គ្រប់​ខែមិន​សូវ​រឹងមាំ ដូចនេះ​មុន​បំបៅ​កូន​ត្រូវ​លាង​សម្អាត​ក្បាល​ដោះ ហើយ​សម្លៀកបំពាក់​ត្រូវ​បោក​សម្អាត និង​ហាល​ថ្ងៃ​ឲ្យ​បាន​ស្អាត​ល្អ ចានក្បាន​ត្រូវ​លាង​សម្អាត​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី​ឲ្យ​ស្អាត​គ្រប់​ពេល។ បើនិយាយពី​ខ្លួន​យើង​វិញ ចាំបាច់​ត្រូវស្អាត​គ្រប់ពេល​វេលា​ទាំង​សម្លៀកបំពាក់ អនាម័យ​ដៃ ក្រចកដៃ និង​សក់​ក្បាល កុំឲ្យប៉ះពាល់ដល់​កូន។ មួយ​វិញ​ទៀត ម៉ាក់​ៗ​មាន​កូន​កើត​មិន​គ្រប់​ខែ គួរតែ​ព្យាយាម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ហើយ​ចៀសវាង​ទឹកដោះ​គោ ព្រោះ​ខ្លាច​ការ​លាង​សម្អាត​កំប៉ុង​មិន​ល្អ បូករួម​ជ្រើសរើស​ម្សៅ​ទឹកដោះ​គោ​មិន​ប្រុងប្រយ័ត្ន​ហួស​កាល​បរិច្ឆេទ ឬ​មិន​ដឹង​ពី​របៀប​ឆុង​ទៀត ធ្វើឲ្យ​កូន​រាករូស។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? គួរដឹង! កូនកើត​អត់​គ្រប់​ខែ មាន​ជំងឺ​គំរាមកំហែង​ច្រើនយ៉ាង​ ទារកកើតមិនគ្រប់ខែ សុខភាពខ្សោយ ត្រូវការបៅទឹកដោះម្ដាយតែមួយគត់


បញ្ហាការលូតលាស់

កូនទី១អូទីស្សឹម ចុះកូនទី២អាចកើតអត់?

អូទីស្សឹមជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធ​​ប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ មក​ដល់​ពេល​នេះ មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​កូន​កើត​អូទីស្សឹមនៅ​ឡើយ​ទេ ហេតុ​នេះ​ទើប​ម៉ាក់ប៉ា​គ្រប់​រូប​បារម្ភ​ពី​បញ្ហា​នេះ។ ចំពោះ​ម៉ាក់​ប៉ា​ដែល​មាន​កូន​ដំបូង​កើត​អូទីស្សឹម តើ​កូន​ទី២ អាច​កើត​អូទីស្សឹម​ទៀត​អត់? លោក ចាន់ សារិន នាយក​អង្គការ​ជំនួយ​នៃ​​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍(HHC) ដែល​ទៅ​សិក្សា​អំពី​បញ្ហា​អូទីស្សឹម​​នៅ​ប្រទេស ជប៉ុន អូស្រ្តាលី និង​សហរដ្ឋ​អាមេរិក បាន​​លើក​ឡើង​ថា ប្រសិន​បើ​គ្រួសារ​​មួយ​មាន​​កូន​ជា​អូទីស្សឹម នោះ​គ្រួសារ​មួយ​នេះ អាច​នឹង​មាន​ឱកាស​កូនទី២​មាន​អូទីស្សឹម​ត្រឹម​តែ ១៥% ប៉ុណ្ណោះ។ តែលោកថា ប្រសិន​ណា​បើ​កូន​បន្ទាប់​នោះ​ជា​កូន​ប្រុស​វិញ នោះ​ឱកាស​ប្រឈម​នឹង​អូទីស្សឹម​ច្រើន​ជាងកូន​ស្រី ២-៣ដង ។ ផ្ទុយ​មក​វិញ បើសិន​ជា​គ្រួសារ​មួយ​មាន​កូន​អូទីស្សឹម​ចាប់​ពី ២ នាក់ ឡើង​ទៅ នោះ​អាច​អាច​នឹង​មាន​កូន​ប្រឈម​នឹង​ការ​កើត​អូទីស្សឹម​រហូត​ដល់ ៣០% ឯណោះ។ តាម​ការ​បញ្ជាក់​របស់​លោក ចាន់ សារិន ក្មេង​ប្រុស​កើត​អូទីស្សឹម​ច្រើន​ជាង​ក្មេង​ស្រី​រហូត​ទៅ​ដល់ ៣-៥ ដង។ ត្បិត​តែ អាត្រា​ក្មេង​ស្រី​កើត​អូទីស្សឹម​តិច​ជាង​ក្មេង​ប្រុស ក៏​ប៉ុន្តែ​អូទីស្សឹម​បើ​កើត​លើ​ក្មេង​ស្រី​វិញ ច្រើន​តែ​មាន​លក្ខណៈ​ធ្ងន់​ជាង​ក្មេង​ប្រុស។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​កន្លង​ទៅ អូទីស្សឹម​អាច​នឹង​មាន ១ នាក់ ក្នុង​ចំណោម​កុមារ ៦៨ នាក់ ឬ ១.៥% ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចំនួន​នេះ​អាច​នឹង​មាន​ការ​កើន​ឡើង​រហូត​ដល់ ១៥-២០% នោះ​ប្រសិន​បើ​គ្រួសារ​ដែល​មាន​សមាជិក​ជា​អូទីស្សឹម​រួច​ទៅ​ហើយ។ ក្នុង​ករណី​មាន​សំណួរ […]


ការបំបៅដោះ

ហេតុផលដែលពេទ្យមិនចង់ឲ្យកូនបៅឆ្អែតភ្លាម ចូលគេងភ្លែត

កន្លង​មក​ទាំង​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ ឬ​ទឹកដោះ​គោ​ច្រើន​ច្រឡំ​ឲ្យ​កូន​បៅ​ឆ្អែត​ភ្លាម យក​ទៅ​គេង​ភ្លែត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​លើក​ឡើង​ថា ទង្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​នាំឲ្យ​កូន​ក្អែ​មក​វិញ​ថែម​ទៀត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា​មិន​ថា ទារក​បៅ​ឆ្អែត ឬ​ក្មេង​ញ៉ាំ​អាហារ​ឆ្អែត​ឡើយ​សុទ្ធតែ​មិន​អាច​គេង​ភ្លាម​ៗ ព្រោះ​កូន​អាច​ក្អែ​ញឹក ឬ​ដើរ​ខ្យល់​មិន​ស្រួល។ ចំណែក​កាយវិការ​ត្រឹមត្រូវ ពេល​បំបៅ​ដោះ​កូន​រួច ត្រូវ​លើក​មក​ដាក់​បញ្ឈរលើ​ស្មា ឬទ្រូង​យើង ១០-១៥ នាទី រួច​យក​ដៃ​រឹត ឬ​ទះ​ខ្នង​កូន​តិច​ៗ ដើម្បី​ឲ្យ​កូន​ភើ ២-៣ ដង ចាំ​ឲ្យ​សម្រាក​បាន។ ចំណែក​កូន​តូច​វិញ ពេល​ញ៉ាំ​អាហារ​ហើយ ក៏​មិន​គួរ​ឲ្យ​ចូល​គេង​ភ្លាម​ដែរ យើង​អាច​នៅ​បង្រៀន​កូន​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ឬ​រៀន​អក្សរ ដើម្បី​ឲ្យ​អាហារ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រពះ និង​កិន​រំលាយ​បាន​ល្អ​សិន ចាំ​ឲ្យ​ពួកគេ​ចូល​គេង​តាម​ក្រោយ។ នៅ​ពេល​គេង​ទាំង​ពោះ​កំពុង​ពេញ​ឆ្អែត អាច​ឲ្យ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​វិញ ដែល​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ក្មេង​អាច​មាន​ជំងឺ​ហើម​ពោះ​បាន។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន ឬ​ដោយ​ម្សៅ​ទឹកដោះ​គោ​ក៏​ដោយ ត្រូវ​សម្អាត​ក្បាល​ដោះ និង​លាង​ដប​សម្លាប់​មេរោគ​ឲ្យ​ស្អាត​ល្អ​សិន ទើប​កូន​គ្មាន​បញ្ហា​ច្រាំង​អណ្ដាត ឬ​រាករូស។ អត្ថបទពាក់ព័ន្ធ៖ កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ការបំបៅដោះ

រឿងមួយចំនួនម៉ាក់ៗធ្វើខុស ពេលច្របាច់ទឹកដោះទុកឲ្យកូនបៅ

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​បញ្ជាក់​ថា ម៉ាក់​ៗ​ដែល​មាន​ទម្លាប់​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​បៅ ច្រើន​តែ​ធ្វើ​ខុស ដោយ​ដាក់​ទឹកដោះ​ដែល​ច្របាច់​បាន​នោះ ​ទៅ​ក្នុង​ដប​ទឹកដោះ​គោសម្រាប់​ទុកឲ្យ​កូនបៅនាពេលក្រោយពេល​ខ្លួន​មិន​នៅ។ លោក​ថា ទម្លាប់​បែប​នេះ​នាំឲ្យ​កូន​មិន​ចង់​បៅ​ដោះ​យើង​វិញ ព្រោះ​ក្បាល​ដោះ​មនុស្ស​មិន​វែង ហើយ​មិន​ងាយ​បៅ​បាន​ដូច​នៅ​ក្បាល​ដោះ​ជ័រឡើយ។ មួយ​វិញ​ទម្លាប់​ឲ្យ​កូន​បៅ​របស់​ជ័រ ក៏​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​កូន​ដែរ។ សម្រាប់​ចម្ងល់​ដែល​សួរ​ថា បើ​មិន​ឲ្យ​ដាក់​ទឹកដោះ​ដែល​ច្របាច់​រួច​នោះ​ក្នុង​ដប​ទឹកដោះគោ តើ​ត្រូវ​ដាក់​ក្នុង​អ្វី​វិញ? អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​បន្ថែម​ទៀត​ថា ដើម្បី​កុំឲ្យ​កូន​នៅតែ​ចង់​បៅ​ដោះ​យើង មុនពេលទៅ​ធ្វើការ ឬ​លក់​ដូរ​នៅផ្សារ ម៉ាក់​ៗ​អាច​ច្របាច់​ដាក់​កែវ ហើយ​ពេល​កូន​ឃ្លាន​អ្នក​មើល​ថែអាច​យក​ស្លាបព្រា​មក​ដួស​បញ្ចុក​រហូត​ដល់​ឆ្អែត។ លោក​បន្ថែម​ទៀត​ថា ការ​ច្របាច់​ទឹក​ដោះ​ទុក​ឥឡូវ​មាន​បច្ចេកទេស​ទំនើប​ដោយ​មាន​ម៉ាស៊ីន​មក​ជំនួសការ​ច្របាច់​ដោយ​ដៃ ហើយ​មាន​ថែម​ថង់​សម្រាប់​ផ្ទុក​ទៀត តែ​យើង​មិន​ប្រើ​ក៏​បាន ដោយ​យក​កែវ ឬ​ចាន​ធម្មតា លាង​សម្អាត​ឲ្យ​ស្អាត និង​ស្ងួត​ល្អ យក​ទៅ​ដាក់​ទឹកដោះ​ជំនួស​វិញ។ ចំណែក​ការ​ថែរក្សា​ទឹកដោះ​ដែល​ច្របាច់​រួច ក៏​អាច​រក្សា​ទុក​បាន​យូរ​ទៀត​ផង​ចន្លោះ ៤-៦ ម៉ោង​បើ​ដាក់​នៅ​ខាង​ក្រៅ​ធម្មតា ហើយ​បើ​ទុក​ក្នុង​ទូទឹកកក​ចាប់ពី ១០-១២ ម៉ោង​ឯណោះ។ អត្ថបទពាក់ព័ន្ធ៖ កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗឲ្យកូនតូចងូតទឹកក្ដៅ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ងូត​ទឹក​ក្ដៅ​ឲ្យ​កូន​តាំងពី​កើត​រហូត​ដល់​វ័យ ២-៣ ឆ្នាំ។ ការ​ធ្វើ​ត​គ្នា​បែប​នេះ​យើង​មិន​បាន​ដឹង​ថា​វា​បាន​ផល ឬ​ក៏​អត់​នោះ​ទេ។ ដើម្បី​បញ្ចប់​ចម្ងល់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​កូន​បាន​ងូត​ទឹក​ក្ដៅ។ លោក​បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ក្ដៅ​ក្នុង​ខែ​នេះ​ពិតជា​ល្អ​សម្រាប់​ទារក និង​កុមារ​តូច​ៗ ព្រោះ​អាច​ជួយ​កាត់បន្ថយ​ការ​រងា និង​ផ្ដល់​កម្ដៅ​ដល់​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទារក​ដែល​ឧស្សាហ៍​បាន​ងូត​ទឹក​ក្ដៅ​មិន​ងាយ​ឈឺ​ជំងឺ​ផ្ដាសាយ ហើយ​មិន​យំ​ព្រោះ​រងា​ទៀត​ផងសម្រាប់​កម្ដៅ​ទឹក​ដែល​គួរឲ្យ​ក្មេង​ងូត​ត្រឹម ៣៦-៣៧ អង្សាសេរ​គឺ​សុវត្ថិភាព​ចំពោះ​ស្បែក និង​មិន​ប៉ះពាល់​ចំពោះ​ដល់​សក់ ព្រោះ​បើ​ទឹក​ក្ដៅ​ពេក​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក និង​ជ្រុះ​សក់​ក្មេង​ទៀត​ផង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ បាន​បន្ថែម​ទៀត​ថា ចំពោះ​រយៈ​ពេល​វែង ឬ​ខ្លី គឺ​ស្រេច​តែ​លើ​ចិត្ត​យើង បើ​សម្បូរ ឬ​ឧស្សាហ៍​នាំ​អាច​ឲ្យ​កូន​ងូត​ដល់​ធំ​ក៏​បាន តែ​បើ​គ្មាន​ពេល ឬ​មិន​មាន​ម៉ាស៊ីន​ទឹក​ក្ដៅ​ទឹក​ត្រជាក់​ទំនើប មិន​បាច់​ងូត​ឲ្យ​ក៏​បាន។ រឿង​ចាំបាច់​ដែល​គួរ​ដឹង គឺ​ពេល​ទារក​ទើប​កើត​ត្រូវតែ​ងូត​ទឹក​ក្ដៅ​ឲ្យ ដើម្បី​ឲ្យ​កូន​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​បើ​ទោះ​ជា​ខែ​ក្ដៅ​ក៏​គួរ​តែ​ងូត​ឲ្យ​ដែរ។ សម្រាប់​ឧបករណ៍​វាស់ អាច​ប្រើ​ទ័រម៉ូម៉ែត្រ វាស់​កម្ដៅ​ទៅ​ដាក់​ស្ទង់ ឬ​ស្មាន​តាម​កម្ដៅ​ខ្លួន​មនុស្ស​យើង​ក៏​មាន​ដែរ ព្រោះ​ទឹក​ក្ដៅ​ដែល​កូន​ងូត ត្រូវ​នឹង​កម្ដៅ​ក្នុងខ្លួនយើង។ ចុះបើ​ឲ្យកូន​ងូត​ទឹក​ត្រជាក់ មិនល្អ​ឬ​យ៉ាង​ណា? លោកវេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា វា​មិន​អាក្រក់ ឬ​ប៉ះពាល់​ដល់​កូន​តូច​ឡើយ គ្រាន់តែ​ខែ​នេះ​ត្រជាក់ ហើយ​ប្រព័​ន្ធភាព​ស៊ាំ​រាងកាយ​ក្មេង​មិន​រឹងមាំ​ដូច​យើង​មនុស្ស​ចាស់ ដូចនេះ​ទឹកក្ដៅ​ល្អ​បំផុត​ហើយ។ អត្ថបទពាក់ព័ន្ធ៖ រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ការបំបៅដោះ

កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន?

ម៉ាក់​ៗ​ដែល​ទើប​មាន​កូន​តូច​ប៉ុន្មាន​ខែ ហើយ​ស្រាប់តែ​ភ្លាត់​មាន​មួយ​ទៀត ទាំង​កូន​កំពុង​បៅ ច្រើនតែ​ធ្វើ​ខុស​ដោយ​ផ្ដាច់​ដោះ​កូន​កំពុង​បៅ។ ទង្វើ​ទាំងនេះ​មិន​ត្រឹមត្រូវ​ឡើយ​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល នឹង​ពន្យល់​ដូច​ខាងក្រោម។ អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា បើ​ទោះ​ជា​មាន​កូន​មួយ​ទៀត​ក៏​ដោយ ក៏​នៅតែ​អាច​បំបៅ​ដោះ​កូន​ដដែល ហើយ​យូរ​ប៉ុណ្ណា​ក៏​បាន​ដែរ ឲ្យតែ​នៅ​មាន​ទឹកដោះ​ឲ្យ​កូន​បៅ គឺ​អាច​បន្ត​រហូត។ តែ​ទោះជា​យ៉ាងណា​មាន​មតិ​ជាច្រើន​លើកឡើង​ថា ប្រសិនបើ​ឲ្យ​កូន​បៅ​ទាំង​ខ្លួន​កំពុង​ចាញ់​កូន ធ្វើឲ្យ​កូន​អាច​ចាញ់ មិន​ឡើង​សាច់ ឬ​ឈឺ​ច្រើន​ជាដើម។ មតិ​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ប្រសិនបើ​ម៉ាក់​ៗ​នៅតែ​អាច​ទទួល​ទាន​បាន​ធម្មតា ជីវជាតិ​ទាំង​ប៉ុន្មាន​ក៏​មាន​នៅ​ក្នុង​ទឹកដោះ​យក​ទៅ​ផ្គត់ផ្គង់​កូន​បាន​ដដែល លើកលែងតែ​ម៉ាក់​ៗ​មិន​អាច​ញ៉ាំ​អ្វី​បាន​សោះ ទើប​គ្មាន​ទឹកដោះ​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​កូន។ ដូចនេះ​គ្រូពេទ្យ​សូម​បដិសេធរឿង​ដែល​ម៉ាក់​ៗ​ធ្វើ​ត​គ្នាដោយ​ផ្ដាច់​ដោះ​កូន ពេល​មាន​កូន​មួយ​ទៀតថា​ជា​រឿង​ខុសឆ្គង និង​ធ្វើឲ្យ​កូន​បាត់បង់​សារធាតុ​ចិញ្ចឹម​ល្អ​ពី​ទឹកដោះ​ម្ដាយ។ ទោះ​ជា​មាន​កូន​មួយ​ទៀត ក៏​ត្រូវតែ​ព្យាយាម​បំបៅ​ដោះ​កូន​ឲ្យ​តែ​ទឹកដោះ​នៅ​តែ​ចេញ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់ៗ​មាន​អាការៈចាញ់​កូន​ខ្លាំង ហើយ​មិន​អាច​ញ៉ាំ​អ្វី​បាន កម្លាំង​ក៏​ថមថយ  និង​ខ្លាច​កូន​បៅ​មិន​បាន​គ្រប់គ្រាន់ អាច​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​ករណី​កូន​គ្រប់ ៦ ខែទ្វេដង ដើម្បី​ទ្រទ្រង់​រាងកាយ។ អត្ថបទពាក់ព័ន្ធ៖ ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


រោគសញ្ញាទូទៅ

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)

និយមន័យ១- តើអ្វីជា​ការ​ក្តៅ​ខ្លួន​ប្រកាច់​ចំពោះ​កូន​ក្មេង? វា​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅ​លើ​កូន​ក្មេង​ដែលចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​អ្នក​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្មេង​កើន​ឡើង​រហ័សពេក ជួន​កាលកើន​ឡើង​ពេល​កំពុង​ប្រកាច់​ទៀត​ផង។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​អ្នក​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។ ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖ ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។ អ្នក​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​វា​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ក្មេង​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់​គេ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ២- តើ​វា​កើតឡើង​ញឹកញាប់​ប៉ុណ្ណា? ពី២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេង​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ វា​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត រោគសញ្ញា៣- ​តើ​វា​មាន​រោគសញ្ញា​អ្វី​ខ្លះ? ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។ ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ ៤- តើ​​គួរទៅ​ជួប​ពេទ្យ​នៅ​ពេល​ណា? សូម​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បើ​សិនជា៖ កូនឈប់​ដក​ដង្ហើម​វែង​ជាង ១៥ទៅ​២០​វិនាទី […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?

រាក​ធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។ ១- រាក​ធម្មតា រាក​ដោយ​សារ​ពួក​វីរុស អាហារ​គ្មាន​អនាម័យ និង​ដោយសារ​អាមីម មិន​សូវ​មាន​គ្រោះថ្នាក់ បាត់​បង់​ជាតិ​ទឹក​ច្រើន រាក​គ្មាន​ឈាម ឬ​សំបោរ មិន​ក្ដៅ​ខ្លួន យ៉ាង​យូរ ៣-៧ ថ្ងៃ មិន​បណ្ដាល​ឲ្យ​រលាក​គូទ។ អត្ថបទពាក់ព័ន្ធ៖ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ២- រាក​មួល រាក​មួល​ដោយសារ​បាក់តេរី​ខ្លាំង ក្តៅចាប់ពី ៣៩-៤០ អង្សារសេ រាក​មួល​មាន​ឈាម ឬ​សំបោរ​លាយ​មក​ជាមួយ រាក​មួល​អាច​ជា​ចន្លោះ​ពី ៧ ថ្ងៃ​ឡើងទៅ លាមក​ក្ដៅ បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ និង​បរិវេណ​នោះ ចៀសវាង​ជូត​សម្អាត​គូទ​កូន​ដោយ​កន្សែង​ត្រជាក់ តែ​ត្រូវ​លាង​នឹង​ទឹក​វិញ​ទើប​ល្អ ក្រោយ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ រលាក​បំពង់ក ៣០-៤០% អាច​បណ្ដាល​ទៅ​ជា​រាក​មួល​ដោយសារ​មេរោគ​នៅ​ផ្លូវ​ដង្ហើម​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះវៀន​ពេល​ញ៉ាំ ឬ​លេប​ទឹកមាត់។ លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រាក​ប្រភេទ​ណា​ក៏​ម៉ាក់ប៉ា​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ដូចនេះ​បើ​មិន​បាន​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ពេល​កំពុង​ឈឺ កូន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណុច​គួរ​ចងចាំ ពេល​កូន​រាក​ត្រូវ​ព្យាយាម​ឲ្យកូនញ៉ាំទឹក ឬទឹកអូរ៉ាលីត អាហារ​ ផ្លែឈើ ឲ្យ​បាន​ច្រើន ទោះ​ជា​កូន​មិន​ចង់​ក៏​ដោយ ដើម្បី​កុំឲ្យ​កូន​បាក់​កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ