ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ទារក

ស្វែងរក ចិញ្ចឹមកូន

រោគសញ្ញាទូទៅ

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)

និយមន័យ១- តើអ្វីជា​ការ​ក្តៅ​ខ្លួន​ប្រកាច់​ចំពោះ​កូន​ក្មេង? វា​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅ​លើ​កូន​ក្មេង​ដែលចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​អ្នក​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្មេង​កើន​ឡើង​រហ័សពេក ជួន​កាលកើន​ឡើង​ពេល​កំពុង​ប្រកាច់​ទៀត​ផង។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​អ្នក​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។ ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖ ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។ អ្នក​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​វា​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ក្មេង​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់​គេ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក ២- តើ​វា​កើតឡើង​ញឹកញាប់​ប៉ុណ្ណា? ពី២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេង​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ វា​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​នេះ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត រោគសញ្ញា៣- ​តើ​វា​មាន​រោគសញ្ញា​អ្វី​ខ្លះ? ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។ ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ ៤- តើ​​គួរទៅ​ជួប​ពេទ្យ​នៅ​ពេល​ណា? សូម​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បើ​សិនជា៖ កូនឈប់​ដក​ដង្ហើម​វែង​ជាង ១៥ទៅ​២០​វិនាទី […]


បញ្ហាប្រព័ន្ធរំលាយអាហារ

រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?

រាក​ធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។ ១- រាក​ធម្មតា រាក​ដោយ​សារ​ពួក​វីរុស អាហារ​គ្មាន​អនាម័យ និង​ដោយសារ​អាមីម មិន​សូវ​មាន​គ្រោះថ្នាក់ បាត់​បង់​ជាតិ​ទឹក​ច្រើន រាក​គ្មាន​ឈាម ឬ​សំបោរ មិន​ក្ដៅ​ខ្លួន យ៉ាង​យូរ ៣-៧ ថ្ងៃ មិន​បណ្ដាល​ឲ្យ​រលាក​គូទ។ អត្ថបទពាក់ព័ន្ធ៖ អាហារ​ណា​ខ្លះ​គួរឲ្យ​កូន​ញ៉ាំ និង​មិន​គួរ​ឲ្យ​ញ៉ាំ ពេល​​រាករូស? មូល​ហេតុ​ទាំង​នេះ ធ្វើឲ្យកូន​​តូច​រាករូស​ញឹក​ញាប់ ម៉ាក់ប៉ា​មិន​ត្រូវ​មើល​រំលង ២- រាក​មួល រាក​មួល​ដោយសារ​បាក់តេរី​ខ្លាំង ក្តៅចាប់ពី ៣៩-៤០ អង្សារសេ រាក​មួល​មាន​ឈាម ឬ​សំបោរ​លាយ​មក​ជាមួយ រាក​មួល​អាច​ជា​ចន្លោះ​ពី ៧ ថ្ងៃ​ឡើងទៅ លាមក​ក្ដៅ បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ និង​បរិវេណ​នោះ ចៀសវាង​ជូត​សម្អាត​គូទ​កូន​ដោយ​កន្សែង​ត្រជាក់ តែ​ត្រូវ​លាង​នឹង​ទឹក​វិញ​ទើប​ល្អ ក្រោយ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ រលាក​បំពង់ក ៣០-៤០% អាច​បណ្ដាល​ទៅ​ជា​រាក​មួល​ដោយសារ​មេរោគ​នៅ​ផ្លូវ​ដង្ហើម​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះវៀន​ពេល​ញ៉ាំ ឬ​លេប​ទឹកមាត់។ លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រាក​ប្រភេទ​ណា​ក៏​ម៉ាក់ប៉ា​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ដូចនេះ​បើ​មិន​បាន​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ពេល​កំពុង​ឈឺ កូន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណុច​គួរ​ចងចាំ ពេល​កូន​រាក​ត្រូវ​ព្យាយាម​ឲ្យកូនញ៉ាំទឹក ឬទឹកអូរ៉ាលីត អាហារ​ ផ្លែឈើ ឲ្យ​បាន​ច្រើន ទោះ​ជា​កូន​មិន​ចង់​ក៏​ដោយ ដើម្បី​កុំឲ្យ​កូន​បាក់​កម្លាំង។ អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក


បញ្ហាសុខភាពកុមារផ្សេងទៀត

ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា

ថ្ម​ពិល​គ្រាប់​តូច​ៗ ដែល​មាន​នៅ​ក្នុង​របស់​របរ​ក្មេង​លេង អាច​បង្ក​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​បាន​ ពិសេស​ម៉ាក់​​ប៉ា​ដែល​មាន​កូន​តូច​ៗ​ គួរ​គប្បី​ស្វែង​យល់។ ថ្មី​ៗ​នេះ ស្ថាប័ន​​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ ​ចក្រភព​អង់គ្លេស NHS បាន​ចេញ​ផ្សាយ​​ជា​សារ​ក្រើន​រំលឹក​​ដល់​ឪពុក​ម្តាយ​កូន​តូច ក្រោយ​មាន​ករណី​ក្មេង​ស្រី​តូច​២​ឆ្នាំ​ លេប​គ្រាប់​ថ្ម​ពិល​ បង្ក​គ្រោះ​ថ្នាក់​ស្ទើរ​តែ​ឆក់​យក​អាយុ​ជីវិត​នាង​។ ប្រភព​ព័ត៌មាន​ពី BBC នាង​តូច​ឈ្មោះ Sophie Skill បាន​លេប​ថ្ម​ពិល​តូច​​មួយ​គ្រាប់ ហើយ​ជាតិ​អាស៊ីដ​ដែល​បាន​បម្លែង​ចេញ​ពី​​​គ្រាប់​ថ្ម​ពិល បាន​បង្ក​ឱ្យ​បំពង់​អាហារ​របស់​នាង​តូច​រលាក​ បង្ក​ជា​ការ​ឈឺ​ចាប់​​ខ្លាំង​ រហូត​ស្ទើរ​តែ​បាត់​បង់​ជីវិត​។ បើ​តាម​ម្តាយ​របស់​ Sophie បាន​ឱ្យ​ដឹង​ថា ក្រោយ​ Sophie បាន​លេប​​កូន​ថ្ម​ពិល​តូច នាង​នៅ​ដក​​ដង្ហើម​ធម្មតា តែ​នាង​យំ​ខ្លាំង​មែន​ទែន​ ដែល​​ម្តាយ​របស់​នាង​មិន​ដែល​ឃើញ​ Sophie យំ​ខ្លាំង​បែប​នោះ​ទេ។ បន្ទាប់​​ពី​បញ្ជូន​កូន​ទៅ​ពេទ្យ​ពិនិត្យ​​ភ្លាម​ៗ ក្រុម​គ្រូ​ពេទ្យ​​បាន​យក​នាង​តូច​ទៅ​បន្ទប់​វះ​កាត់ ដើម្បី​យក​គ្រាប់​ថ្ម​ពិល​នោះ​ចេញ។ ទោះ​បី​ជា​នីតិ​វិធី​ដំណើរ​ការ​លឿន​ក៏​ដោយ រយៈ​ពេល​ពីរ​ម៉ោង​ក្រោយ​ពិនិត្យ​កាំ​រស្មី​ X-rayឃើញ​ថា Sophie បា​ន​រលាក​បំពង់​អាហារ និង​សួត​នាង​ធ្ងន់​ធ្ងរ​ទៅ​ហើយ ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​សប្តាហ៍​រហូត​ជា​សះ​ស្បើយ​​។ គ្រូ​ពេទ្យ​​ពេទ្យ​ជំនាញ​​អង់គ្លេស​បាន​និយាយ​ថា ទឹក​មាត់​ក្នុង​រាង​កាយ​ នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្ម​ពិល​នោះ ហើយ​បាន​បង្ក​ជា​ជាតិ​អាស៊ីដ​​ ធ្វើ​​ឱ្យ​បំពង់​អាហារ​របស់​ Sophie រលាក​។ បើ​តាម​លោក​ Stephen Powis នាយក​ស្ថាប័ន​​សុខភាព​សាធារណៈ​ ​ចក្រភព​អង់គ្លេស NHS បាន​ឱ្យ​ដឹង​ថា ថ្ម​ពិល​គ្រាប់​តូច​ៗ ចំពោះ​ក្មេង​​ៗ […]


ការថែទាំទារក

ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់

ទារក​តូចៗ ក្រោយ​ងូត​ទឹក​រួច ម៉ាក់ៗ​ចូល​លាប​ម្សៅ​ហុយ​ឲ្យ​ខ្លាំង​ណាស់ ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​មាន​បញ្ហា​កន្ទួល​រមាស់ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​អះ​អាង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​ទារក និង​កុមារ​ទៅ​វិញទេ ដោយសារ​តែ​ម្សៅ​ហុយ​មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។ សារធាតុ Talcum ដែលមាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និង​ឈាន​ដល់​កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ម្សៅ​ហុយ​កូន​ក្មេង មាន​ក្រុម​ហ៊ុន​ខ្លះ​មិន​មាន​លាយ​សារធាតុ Talcum នេះ​ទេ ដោយ​ពួក​គេ​ផលិត​ពី​ម្សៅ​ពោត ឬ​ម្សៅ​ធម្មជាតិ​ផ្សេង​ទៀត ១០០% តែ​វា​ក៏​នៅ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សួត​ទារក បើ​ភាគ​ល្អិត​នៃ​ម្សៅ​នោះ​ហុយ​ចូល​ចម្រុះ ទៅ​ដល់​សួត ព្រោះ​សួត​របស់​មនុស្ស​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ខ្យល់​អុកស៊ីសែន​មួយ​មុខ​គត់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា មិនមែន​តែ​ម្សៅ​ហ៊ុយ​នោះ​ទេ​ដែល​មាន​ផ្ទុក​សារធាតុ Talcum គឺ​គ្រប់​គ្រឿង​សម្អាង មាន​ផ្ទុក​សារធាតុ​នេះ​ទាំង​អស់។ក្នុង​ករណី​ដែល​ម៉ាក់ៗ​លាប​ម្សៅ​ហុយ​ឲ្យ​ទារក ដើម្បី​ការពារ​បញ្ហា​កន្ទួល​រមាស់​លើ​ស្បែក​កូន ចៀស​វាង​ការ​ហុយ​ចូល​ច្រមុះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​លាប​តិចៗ​បាន​ហើយ ដោយ​ចាក់​លើ​ដៃ​​យើង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់បង្រៀន​កូនតូច​ឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ ត្រូវដឹង​គន្លឹះទាំងនេះ

ជា​ធម្មតា​ទេ​ក្មេង​តូចៗ​ឲ្យ​តែ​ពេល​ត្រូវ​ការ​បន្ទោរ​បង់​គឺ​ដឹង​តែ​រញ៉េ​រញ៉ៃ​ហ្មង​។ ការ​បង្រៀន​កូន​តូចឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ​ដំបូង​នោះ​គឺ​ពិតជា​ពិបាក តែ​អត្ថបទ​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​បង្កើន​ភាព​ងាយ​ស្រួល​ពេល​អ្នក​បង្រៀន​ពួក​គេ​ប្រើ​ប្រាស់​កន្ថោរ​នោះ​។ រង់​ចាំ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ គ្មាន​ការ​កំណត់​អាយុ​ណាមួយ​ដែល​កូន​អ្នក​ត្រូវ​តែ​រៀន​ប្រើ​កន្ថោរ​ពេល​បន្ទោរ​បង់​នោះ​ទេ។ ដោយសារ​ក្មេង​ភាគ​ច្រើន​រៀន​នៅ​អាយុពី១៨​ខែ ​ដល់២៤​ខែ ក្មេង​ខ្លះ​ទៀត​រៀន​នៅ​អាយុ​បី ឬបួន​ឆ្នាំ​ឯណោះ។ អ៊ីចឹង​អ្នក​ត្រូវ​សង្កេត​មើល​សញ្ញា​នៃ​ការ​លូតលាស់​ផ្នែក​រាងកាយ បញ្ញា​ និង​អត្តចរិត​របស់​ពួក​គេ​ជាមុន​សិន​មុន​ចាប់​ផ្តើម​បង្រៀន​។ សញ្ញា​ដែល​កូន​អ្នក​ចង់​បត់​ជើងតូច​(ឬធំ) សូម​សង្កេត​មើល​ថា​កូន​អ្នក​ចេះ​ឲ្យ​សញ្ញា​ថា​គេ​ចង់​បត់​ជើង​ឬ​នៅ​។ ជា​ធម្មតា​ក្មេង​អាយុ​ពីរ​ឆ្នាំ​ចេះ​ពង្រឹង​ខ្លួន​អង្គុយ​ដោយ​ខ្លួន​ឯង​ហើយ​។ ដូច្នេះ​ពេល​ដែល​គេ​ចេះ​ឲ្យ​សញ្ញា អ្នក​អាច​ដាក់​កន្ថោរ​មួយ​ក្នុង​បន្ទប់​ទឹក​ហើយ​ឲ្យ​គេ​រៀន​ប្រើ​វា​ទៅ។ វិធី​នេះ​អាច​ជួយ​កូន​អ្នក​កុំ​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំង តែ​ក៏មានន័យ​ថា​កូន​អ្នក​អាច​នឹង​ពាក់​ខោ​ទឹក​នោម​យូរ​ជាង​ធម្មតា​ដែរ។ គំរោង​នៃ​ការ​បង្រៀន អ្នក​គួរ​ចាប់​ផ្តើម​បង្រៀន​កូន​មុន​ពេល​ពួកគេ​​ចូល​រៀន​សាលាមត្តេយ្យ ដោយ​សារ​អ្នក​មិន​អាច​នៅ​ជាមួយ​គេ​គ្រប់​ពេល​បាន​ទេ​នៅ​ពេល​នោះ។ បង្រៀន​កូន​ឲ្យ​ដឹង​ពី​អារម្មណ៍​ពេល​ដែល​ចង់​បន្ទោរ​បង់ ហើយ​ជូន​ពួកគេ​ទៅ​បន្ទប់​ទឹកម្តងម្កាល​ដើម្បី​បង្កើត​ទម្លាប់​ចូល​បន្ទប់ទឹក​ឲ្យ​ទៀង​ពេល​។ សូមកុំ​ប្រើ​សម្ដី​ធ្ងន់ ​និង​តឹងរឹង​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​លំបាក​ពេល​កូន​អ្នក​មិន​ស្តាប់​បង្គាប់។ ប្តូរការ​ស្លៀក​ខោ​ទឹក​នោម វិធី​ដ៏​ល្អ​ក្នុង​ការ​កំណត់​ពេល​កូន​អ្នក​បន្ទោរ​បង់​នោះ ​គឺឲ្យ​ពួក​គេ​ស្លៀក​ខោ​ទឹក​នោម​ដែល​ប្រើ​បាន​តែ​ម្តងរួច​បោះ​ចោល។ វិធី​នេះ​នឹង​ធ្វើ​ឲ្យ​កូនអ្នក​មាន​អារម្មណ៍​សើម​ឬ​ត្រជាក់​ពេល​ពួក​គេ​បន្ទោរ​បង់។ ដូច​នេះ​ពេល​ដែល​ពួក​គេ​ប្រាប់​អ្នក​ឲ្យ​ដូរ​ខោរ​ទឹក​នោម​ឲ្យ អ្នក​អាច​ប្រាប់​គេ​ឲ្យរៀន​ជុះ​ក្នុង​កន្ថោរបន្តិច​ម្តងៗ​។ តែ​សូម​ចាំ​ថា​វិធី​នេះ​អាច​គ្មាន​ប្រសិទ្ធភាព​បើ​កូន​អ្នក​ទម្លាប់​នឹង​ការ​ស្លៀក​ខោ​ទឹក​នោម​ទាំង​សើម​នោះ។ ចូរ​ឲ្យ​រង្វាន់​ពួក​គេ​ផង អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ​តាម​រយៈការ​ឲ្យ​រង្វាន់​ពេល​ដែល​កូន​អ្នក​ធ្វើ​បាន​ល្អ។ អ្នក​គួរ​ប្រើ​វិធី​នេះ​គួប​ផ្សំ​ជាមួយ​វិធី​ខាង​លើ ហើយ​គួរ​ផ្តល់​ជា​រង្វាន់តិច​តួច​ដូចជា​រូប​តុក្កតា​បិត​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញណែនាំឲ្យម៉ាក់ៗបង្រៀនកូនមុនពេញវ័យ ពីអនាម័យផ្លូវភេទ ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ ក្នុង​ករណី​មាន​សំណួរឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ​។


អាហារូបត្ថម្ភទារក

ក្មេងខ្លះឲ្យតែញ៉ាំទឹកដោះគោ ឬផលិតផលពីទឹកដោះគោ ចេះតែរាក មកពីអី? ត្រូវធ្វើម៉េច?

​​រាក​​រូស​បណ្ដាល​មក​ពី​ការ​ឆ្លង​វីរុស ប៉ារាស៊ីត ឬ​បាក់​តេរី​ផ្សេងៗ ដោយសារ​តែ​ការ​ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ខ្វះ​អនាម័យ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​មក​ពី​ការ​ញ៉ាំ​ទឹកដោះគោ​ដែរ។ ហេតុ​អី​បាន​ជា​ក្មេង​ផឹក​ទឹកដោះ​គោ​ ឬ​ញ៉ាំ​ផលិត​ផល​ពី​ទឹកដោះ​គោ​សោះ បែរ​ជា​ធ្វើ​ឲ្យ​រាករូស​ដែរ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ អះ​អាង​ថា បញ្ហា​នេះ​​បណ្ដាល​មក​ពីក្មេង មាន​ប្រតិកម្ម​ជាមួយ​នឹង​ជាតិ​ឡាក់តូស​ដែល​មាន​ក្នុង​ទឹក​ដោះ​​គោ។ ១- អ្វី​ទៅ​​ជា​ឡាក់​​តូស? ឡាក់​តូស (Lastose) ជា​ប្រភេទ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ។ រាង​កាយ​របស់​មនុស្ស​យើង​មាន​អង់ស៊ីម​មួយ​ដែល​មាន​ឈ្មោះ​ថា Lactase ដើម្បី​បំបែក​ជាតិ​ស្ករ​នោះ រួច​ទាញ​ស្រូប​ចូល​ក្នុង​ខ្លួន។ ប៉ុន្តែ​រាង​កាយ​មនុស្ស​មួយ​ចំនួន​មិន​មាន​អង់ស៊ីម Lactase គ្រប់​គ្រាន់​ដើម្បី​រំលាយ​ជាតិ​​ស្ករ​ក្នុង​ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹកដោះ​គោ​នោះ​ទេ ពេល​ញ៉ាំ​ផលិត​ផល​ទាំង​នោះ​ទៅ​ប្រតិកម្ម​​ភ្លាម។ ផលិត​ផល​មាន​ជាតិ​ស្ករ​ឡាក់​តូស មាន​ទឹក​ដោះ​គោ​គ្រប់​ប្រភេទ ទឹកដោះ​ពពែ ឈីស យ៉ាអួរ ការ៉េម ប័រ និង​ផលិត​ផល​ពី​ទឹកដោះ​គោ។ ២- រោគសញ្ញា​ប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស បើ​សិន​ជា​រាង​កាយ​ក្មេង​មិន​រំលាយ​អាហារ​ដែល​មាន​ជាតិ​ស្ករឡាក់តូស​ (Lactose intolerant) មានន័យ​ថា​រាងកាយ​គេ​មិន​បាន​បង្កើត​អង់ស៊ីម​ឡាក់តាស ​(Lactase) គ្រប់គ្រាន់​​ចាំបាច់​សម្រាប់​រំលាយ​ស្ករឡាក់តូស។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់​ថា ក្មេង​ដែល​ប្រតិកម្ម​នឹង​ជាតិ​ឡាក់តូស មិន​ដូច​គ្នា​នឹង​អាលែកហ្ស៊ី​ទឹកដោះ​គោ​ទេ នៅ​ពេល​ក្មេង​ផឹក​ទឹក​ដោះ​គោ ឬ​ញ៉ាំ​ផលិត​ផល​ពី​ទឹកដោះគោ​ទៅ ជាតិ​ឡាក់តូស​មិន​រំលាយ​ក្នុង​ពោះវៀន​តូច​បាន​ទេ វា​ចូល​​ទៅ​ក្នុង​ពោះវៀន​ធំ ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​នូវ​បាក់​តេរី​ចម្រុះ និង​បាក់តេរី​មួយ​ចំនួន​រីក​ដុះ​ដាល ដោយ​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ខាងក្រោម។ – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកើត រហូតដល់អាយុ២ឆ្នាំ កូនត្រូវការអ្វីពីម៉ាក់ប៉ាបំផុត?

តម្រូវ​ការ​របស់​កូន​មាន​ច្រើន​យ៉ាង ហើយ​ប្រែ​ប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ពេល​កើត​មក​ភ្លាម ទោះ​បី​ជា​គេ​មិន​អាច​និយាយ​ស្តី​បង្ហាញ​ឲ្យ​យើង​ជា​ម៉ាក់​ប៉ា​ដឹង​ថា គេ​ត្រូវការ​អ្វី​ពី​យើង​ក៏​ពិតមែន តែ​គេ​មិន​មែន​មាន​ន័យ​ថា គេ​មិន​ត្រូវ​ការ​អ្វី​ពី​យើង​នោះ​ទេ។ លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​អះ​អាង​ថា ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ២ឆ្នាំ ក្មេង​ត្រូវ​ការ​ភាព​កក់​ក្តៅ ​ភាព​ជិត​ស្និទ្ធ​ពី​ម៉ាក់​ប៉ា ចង់​ឲ្យ​យើង​បី​បម និង​ការពារ​គេ​គ្រប់​ពេល ដូច្នេះ​ហើយ​យើង​ជា​ឪពុក​ម្តាយ​ត្រូវ​តែ​ផ្តល់​​នូវ​ក្តី​ស្រលាញ់ និង​ភាព​កក់​ក្តៅ​ទៅ​ឲ្យ​កូន​ឲ្យ​បាន​ច្រើន​បំផុត បើ​យើង​បាន​បាន​ឱប ថើប បីបម គេ​កាន់​តែ​ច្រើន នោះ​គេ​មាន​អារម្មណ៍​កាន់​តែ​ល្អ។ លោក​ថា​បន្ត មាន​ពិសោធ​មួយ​​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​លើ​សត្វ​កណ្តុរ​២​ក្រុម កណ្តុរ​ក្រុមទី១ មាន​ម្តាយ​តែង​តែ​លិទ្ធ​សម្អាត​កូន ឃុំគ្រង នៅ​ជិត​ស្និទ្ធ​ជាមួយ​កូន​ជានិច្ច ចំណែក​ឯ​កណ្តុរ​ក្រុមទី២ ម្តាយ​គ្រាន់​តែ​បំបៅ​ដោះ​កូន​រួច ក៏​ទៅ​បាត់​ទៅ មិន​បាន​នៅ​ឃុំ​គ្រង​កូន​ជាប់​នោះ​ទេ។ជា​លទ្ធផល​ពេល​កូន​កណ្តុរធំ ទាំង​២​ក្រុម គឺ​មាន​អាកប្បករិយា​ខុស​គ្នា​ដាច់ ដោយ​កូន​កណ្តុរ​ក្រុមទី១ ដែល​មាន​ម្តាយ​នៅ​ជិត​ស្និទ្ធ​ជាមួយ​ច្រើន ជា​កណ្តុរ​ដែល​ឆ្លាត​ជាង អាច​ដោះស្រាយ​បញ្ហា​យ៉ាង​លឿន ថែម​ទាំង​ក្លាហាន​ទៀត។ ចំណែក​ឯ​កណ្តុរ​ដែល​ម្តាយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នោះ ងាយ​នឹង​ភ័យ​ខ្លាច ពេល​មាន​បញ្ហា​កើត​ឡើង មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ។ ដូចគ្នា​នឹង​មនុស្ស​យើង​ដែរ លោក Christopher Leeថា កូនៗ​ដែល​មាន​ម៉ាក់​ប៉ា​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ គឺ​ឆ្លាត មាន​សុខភាព​ល្អ រឹងមាំ ចូល​ចុះ​ជាមួយ​សង្គម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ

កូន​តូច​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​ម៉ាក់​ៗ បន្ថែម​ពី​នេះ​ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​សកម្មភាព របប​អាហារ ជាពិសេស​ការ​បន្ទោបង់​តែម្ដង។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ របស់​អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ពី​រឿង​សំខាន់ ៤យ៉ាង ដែល​ម៉ាក់​ៗ​គ្រប់រូប​គួរតែ​តាមដាន​កូន​ជា​ប្រចាំ៖ ១- លាមក លាមក​កូន​អាច​បញ្ជាក់​ពី​ស្ថានភាព​សុខភាព ដូចនេះ​បើ​កូន​ខកខាន​បន្ទោបង់​មួយ​ថ្ងៃ យើង​អាច​ដឹង​ថា​មកពី​បញ្ហា​ចំណី​អាហារ​ទើប​បណ្ដាលឲ្យ​មាន​បញ្ហា​បែប​នេះ។ មួយ​វិញ​ទៀត​បើ​កូន​ប្រែជា​រាករូស យើង​ក៏​ស្មាន​ដឹង​ថា អាហារ​ប្លែក ឬ​មិន​ល្អ​មួយ​ណា​ដែល​កូន​ញ៉ាំ​ទៅ​ប្រែ​ជា​បែប​នេះ ហើយ​អាច​ស្វែង​រក​គ្រូពេទ្យ​ព្យាបាល​ពេល​អាការៈ​មិន​ទាន់​ធ្ងន់ធ្ងរ។ ២- រូបរាង​កាយ​ទាំង​មូល តាមដាន និង​មើល​ធម្មតា​មិន​ដូច​គ្នា​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​ដឹង​ថា​រូបរាង​កូន​ជា​ចំណុច​សំខាន់​បំផុត​ ព្រោះ​ខ្លាច​ត្រូវ​របួស ឬ​មាន​សត្វ​ល្អិត​ទិច​ខាំ។ ពេល​វេលា​អាច​សង្កេត​កូន​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ គឺ​ពេល​ងូត​ទឹក និង​ជូត​ខ្លួន ប្រសិនបើ​ឃើញ​មាន​ជាំ កន្ទួល អ្វី​ប្លែក​អាច​ព្យាបាល និង​ស្វែងរក​ពី​កន្លែង​ដែល​អាច​ធ្វើឲ្យ​កូន​របួស ចៀសវាង​កើត​ឡើង​រឿង​ដដែល​ៗ។ ៣- ក្បាល ក្បាល​គឺជា​ចំណុច​សំខាន់​បំផុត​ដែល​ម៉ាក់​ៗ​ត្រូវតែ​តាមដាន​ជាប្រចាំ ព្រោះ​ថា​យើង​មិន​បាន​នៅ​ក្បែរ​កូន​គ្រប់​ពេល​នោះ​ទេ ដូចនេះ​បើ​កូន​ដួល ឬ​ប៉ះ​ទង្គិច​ចំ​កន្លែង​សំខាន់​នោះ​ពិតជា​គ្រោះថ្នាក់​ខ្លាំង។ ដូចនេះ​ពេល​កូន​គេង ត្រូវ​រក​មើល​ថា​ក្បាល​កូន​មាន​ស្នាម​អ្វី​គួរឲ្យ​បារម្ភ​អត់​កត់សម្គាល់ ឬ​ស្បែក​ក្បាល​កូន​ប្រក្រតី​អត់។ ៤- ទឹកនោម ពណ៌​ទឹក​នោម និង​បរិមាណ​សុទ្ធតែ​សំខាន់​ដូចគ្នា​ចំពោះ​កូន។ ប្រសិនបើ​បរិមាណ​ទឹកនោម​តិច និង​ពណ៌​ប្រែប្រួល​ជា​លឿង ហើយ​ក្ដៅ​អាច​មក​ពី​កូន​ផឹកទឹក​មិន​បាន​គ្រប់គ្រាន់ ដូចនេះ​ត្រូវ​ប្រញាប់​បំពេញ​ជាតិ​ទឹក ព្រោះ​ក្មេង​បាត់បង់​ជាតិ​ទឹក​មិន​ល្អ​ចំពោះ​សុភាព​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលកូនញ៉ាំនំ ឬភេសជ្ជៈផ្អែមៗ គួរធ្វើបែបណាកុំឲ្យងាយរលាកបំពង់ក?

ក្មេងៗ​ភាគ​ច្រើន ចូល​ចិត្ត​ញ៉ាំ​នំ និង​ភេសជ្ជៈ​ផ្អែមៗ មាន​​ទឹក​ក្រូច ទឹក​ផ្លែឈើ​​កំប៉ុង ការ៉េម ជាដើម។ ពពួក​នំ​ចំណី និង​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​ស្ករ​ខ្ពស់ មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ ញ៉ាំ​ទៅ​ងាយ​ធ្វើ​ឲ្យ​ក្មេង​ធាត់ ក្តៅ​ខ្លួន ឈឺ​បំពង់​ក ទៅ​ជា​រលាក​បំពង់ក នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង និង​កូរ៉េ។ លោកវេជ្ជបណ្ឌិត​ថា របស់​ផ្អែមៗ របស់​ខ្លាញ់ សុទ្ធ​តែ​ជា​មូលហេតុ​នាំ​ឲ្យ​ក្មេង​រលាក​បំពង់​ក ដោយសារ​តែ​ក្មេង​ញ៉ាំ​រួច មិន​បាន​ញ៉ាំ​ទឹក​តាម​ក្រោយ។ “កូន​ញ៉ាំ​របស់​ទាំង​នោះ ហើយ​ទៅ​រត់​លេង​បាត់ ដោយ​មិន​បាន​ញ៉ាំ​ទឹ​កតាម​ក្រោយ​នោះ​ទេ របស់​ផ្អែម​ខ្លាំង កាលណា​យើង​ញ៉ាំ​ទៅ​អាច​ជាប់​នៅ​ត្រឹម​ក ធ្វើ​ឲ្យ​បាក់​តេរី​នៅក រីក​ដុះ​ដាល​លឿន ទៅ​ជា​រលាក​បំពង់​ក​បាន”។ វេជ្ជបណ្ឌិត​ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ បាន​បន្ត​ថា ជួនកាល​នៅ​ក​របស់​ក្មេង មាន​មេរោគ​រលាក​បំពង់​ក​ស្រាប់​ហើយ ប៉ុន្តែ​វា​អត់​មាន​ធ្វើ​អី​នោះ​ទេ បើ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទឹក​សុទ្ធ ទឹកក្តៅ​ឧណ្ហៗ វា​អត់​អី​ទេ តែ​ក្នុង​ករណី​យើង​ឲ្យ​ញ៉ាំ​ទឹក​ក្រូច ទឹក​ផ្លែឈើ នំ​ផ្អែមៗ ឬ​នំ​ខេក នំអី​ផ្អែមៗ ចូល​ទៅ អត់​បាន​ញ៉ាំ​ទឹក​ពី​ក្រោយ​ទេ ជាតិ​ផ្អែមៗ​ទាំង​នោះ​នៅ​ជាប់​ក ធ្វើ​ឲ្យ​បាក់​តេរី​លូតលាស់​បាន​ល្អ វិវត្ត​ទៅ​ជា​រលាក​បំពង់​ក។ “មុន​ដំបូង​វា​អត់​ធ្វើ​អី​យើង​ទេ តែ​កាលណា​ក្មេង​ញ៉ាំ​របស់​ផ្អែម​ចូល​ទៅ ធ្វើ​ឲ្យ​កម្លាំង​កាន់​តែ​ខ្លាំង លូតលាស់​បាន​ល្អ វា​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​រលាក​បំពង់ក […]


ជំងឺឆ្លង

លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

ពេល​កូន​ចាប់ផ្ដើម​ក្ដៅខ្លួន​ម៉ាក់​ប៉ា​តែងតែ​ព្រួយបារម្ភ និង​សន្និដ្ឋាន​ថា​កើត​ជំងឺ​គ្រុន​ឈាម ហើយ​បើ​គ្រូពេទ្យ​គ្មាន​បទពិសោធទៀត​នោះ មើលមិនដឹង​ថា​ឈឺ​អ្វី អាច​ព្យាបាល​ខុស​គោលដៅ​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​វិធី​កត់សម្គាល់​ថា កូន​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រាន់តែ​រលាក​បំពង់កនៅ​ដំណាក់កាលដំបូង។ ១- គ្រុន​ឈាម ឈឺក្បាល​ខ្លាំង​ផ្នែក​ខាង​មុខ ក្ដៅ​ខ្លួន​ខ្លាំង​តាំង​ពី​ថ្ងៃ​ដំបូង ឈឺ​ខ្លួន មិន​ឃ្លាន​អាហារ ឈឺ​ប្រឡង់​ភ្នែក ក្អួត​ចង្អោរ មានលេចស្នាម​កន្ទួលក្រហមៗលើស្បែក។   ២- រលាក​បំពង់ក ឈឺ​ក ហើម​កូន​កណ្ដុរ​នៅ​ក ក្ដៅ​ខ្លួន​តិច​ៗ​ពី​ថ្ងៃ​ដំបូង ក្អក ហៀរ​សំបោរ ឈឺក្បាល បើ​បើក​បំពង់​ក​មាន​ស​ៗ​ ​រលាក​ដោយ​បាក់តេរី តែ​បើ​ក្រហម​រលាក​ដោយ​វីរុស។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ទាំងពីរ​ខុស​គ្នា​ខ្លាំង បើ​ចេះ​មើល​ប៉ុន្មាន​ចំណុច​នឹង​អាច​ដឹង​បាន​ខ្លះ​ៗ ថា​កូន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​គ្មាន​ជំនាញ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ