ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់ៗទុកកូនឲ្យគេមើល ប្រយ័ត្នជួបបញ្ហាទាំងនេះ

សម្រាប់​ម៉ាក់ប៉ា​ដែល​រវល់​គ្មាន​ពេល​នៅ​មើល​ថែ​កូន​ខ្លួន​ឯង ហើយ​គ្មាន​ចាស់​ៗ​ចាំ​ជួយ ប្រហែល​ជា​ជ្រើសរើស​យក​វិធី​រក​អ្នក​មើល​ថែ មក​នៅ​ជាមួយ​ដើម្បី​បញ្ចុក​បាយ​ទឹក។ ការ​ទុកកូន​ឲ្យ​គេ​មើល​ថែ ​មានទាំង​ផល​ល្អ និង​មិន​ល្អ។ ថ្ងៃនេះ Helloគ្រូពេទ្យ នឹង​ចែករំលែក​ទុក្ខ​លំបាក​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​ផ្ញើ​កូន​នឹង​អ្នក​មើល​ថែ រហូត​បន្សល់​ជា​វិប្បដិសារី​មួយ​ជីវិត។ ១- កូន​មាន​បញ្ហា​សុខភាព បើ​តាម​សម្ដី ផល ស្រីពៅ បុគ្គលិក​ធនាគារ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​​អ្នកនាង និង​ស្វាមី​សុទ្ធតែ​អ្នក​រស់នៅ​ខេត្ត ហើយ​គ្មាន​នរណា​នៅ​ភ្នំពេញ​ឡើយ។ បន្ទាប់ពី​សម្រាក​ពេល​សម្រាល​កូន​បាន ៣ ខែ ដល់​ពេល​ចូល​ធ្វើការ​វិញ ដោយ​មិនមែន​កន្លែង​អាច​ទុក​ចិត្ត​យក​កូន​ទៅ​ផ្ញើ​បាន ក៏​រក​អ្នក​មើល​ថែ​មកពី​ស្រុក ហើយ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ កូន​សុខភាព​ធ្លាក់​ចុះ​ងាក​ឈឺ​ៗ ដោយ​គ្មាន​មូលហេតុ។ ម៉ាក់​ៗ​រូប​នោះ​បាន​បន្ត​ទៀត​ថា កូន​ឧស្សាហ៍​ឈឺ​បំផុត​គឺ​រាករូស រលាក​បំពង់ក និង​ច្រាំង​អណ្ដាត​ជាដើម។ ម៉ាក់​ៗ​វ័យ ២៨ ឆ្នាំ​បាន​បន្ថែម​ថា ទម្រាំតែ​ដឹង​ថា មូលហេតុ​មកពី​អ្នក​មើល​ខ្វះ​អនាម័យ កូន​វិះ​នឹង​ក្លាយ​ជា​ក្មេង​ខ្វះ​អាហារូបត្ថម្ភ​បាត់​ទៅ​ហើយ ព្រោះ​កូន​មិន​ញ៉ាំ​របស់​អ្វី​ដែល​អ្នក​មើល​ថែ​បញ្ចុក ហើយ​ម៉ឹម​ក៏​មិន​បាន ព្រោះ​កំប៉ុង​មិន​បាន​លាង​ដុស។ ២- កូន​ខ្លាច​អ្នកដទៃ ម៉ាក់ៗ ស៊ន វិជ្ជនី បាន​ចែក​រំលែក​បទពិសោធន៍​ឈឺចាប់​មួយ​ដែល​ធ្វើឲ្យ​កូន​បាក់ស្បាត និង​ខ្លាច​ពេល​ឮ​សំឡេង​ខ្លាំង។ អតីត​បុគ្គលិក​ផ្នែក​លក់​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ចង់​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ អ្នកនាង​បាន​ចេញ​ទៅ​ធ្វើការ​វិញ ក្រោយ​សម្រាល​កូន​បាន ៦ ខែ ហើយ​អ្វី​ដែល​នឹកស្មាន​មិន​ដល់ គឺ​កូន​មាន​បញ្ហា​ផ្នែក​ស្មារតី ព្រោះ​តែ​អ្នក​នៅ​ជាមួយ​តែងតែ​ស្រែក​សម្លុត និង​វាយ​ធ្វើបាប​កូន​តាំង​ពី​តូច​ៗ […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ប៉ាទម្លាប់បញ្ចុកបាយកូនរហូតដល់ធំ ល្អទេ?

ម៉ាក់ប៉ា​ខ្លះ ​សង្កេត​ឃើញ​ថា​កូនចេះ​ចាប់ផ្ដើម​យក​ដៃ​ទៅ​ទាញ ឬ​ចាប់​ចំណី​មក​ដាក់​ក្នុង​មាត់​ខ្លួនឯងតាំងពី ៥-៦ខែ តែ​មាន​កូន​ខ្លះ​ក៏​មិន​ចេះ​ចាប់​កាន់​ចំណី​អាហារ​មក​ញ៉ាំ​ ទាល់តែ​តាម​បញ្ចុក​រហូត​ដល់​ធំ។ ដូចនេះ​ហើយ​តែង​មាន​ម៉ាក់​ប៉ា​សួរ​ថា តើ​ម៉ាក់ប៉ាបញ្ចុកបាយកូនរហូតដល់ធំល្អទេ? តាម​ការ​ណែនាំ​របស់​លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​កុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា កូន​តូច​ចាប់ពី​អាយុ ១ ឆ្នាំ​ទៅ គួរតែ​បណ្ដោយ​ឲ្យ​ញ៉ាំ​អាហារ​ខ្លួនឯង​បណ្ដើរ​ៗ​ទៅ ទម្រាំ​ដល់​កូនអាយុបាន ១ ឆ្នាំ​ ​កូន​អាច​ញ៉ាំ​បាន​ដោយ​ខ្លួនឯង។ លោក​បាន​លើក​ឡើង​ថា ឧបសគ្គ​ដែល​ម៉ាក់​ប៉ា​តែង​ជួប​ពេល​ឲ្យ​កូន​ញ៉ាំ​ដោយ​ខ្លួន​ឯង​នោះ គឺ​កូន​មិន​ព្រម​ញ៉ាំ​អាហារ​តាម​បរិមាណ​កំណត់ ឬ​កូន​ខ្លះ​ទៀត​ញ៉ាំ​តែ​សាច់ មិន​ញ៉ាំ​បន្លែ​ធ្វើឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​រាងកាយ។ កត្តា​នេះ​ហើយ​ទើប​អាណាព្យាបាល​ភាគច្រើន​មិន​ផ្ដល់​ហ៊ាន​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ដោយខ្លួនឯង រហូត​ដល់​កូន​ទម្លាប់​ដល់​វ័យ ៥-៦ ឆ្នាំ​ក៏​នៅតែ​តាម​បញ្ចុក។ វេជ្ជបណ្ឌិត អៀប តិចឆេង ក៏​បន្ត​ទៀត​ថា ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដោយ​ខ្លួនឯង​អស់​មួយ​ចាន​ៗ មិនមែន​ងាយស្រួល​ឡើយ កូន​ខ្លះ​ទាមទារ​ការ​លួងលោម និង​ចំណាយ​ពេល​យូរ ខណៈ​កូន​ខ្លះ​ទៀត​ត្រូវ​សន្យា​ឲ្យ​អ្វី​មួយ​ដូចជា​ទូរស័ព្ទ​មើល ឬ​ទិញ​អ្វី​ឲ្យ​លេង​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? មាន​វិធី​មួយ​ទៀត គឺ​ពេល​កូន​ញ៉ាំ​ខ្លួនឯង​មិន​អស់ យើង​អាច​ជួយ​បញ្ចុក​តិច​ៗ​តែ​មិនមែន​ទាំងអស់ ហើយ​គួរ​ធ្វើ​ម្ហូប​ណា​ដែល​កូន​ចូលចិត្ត​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ ទើប​ក្មេង​ព្រម​ញ៉ាំ​អាហារ​អស់​តាម​ការ​កំណត់។ បន្ថែម​ពី​នោះ​គួរ​ឲ្យ​ផ្លែឈើ ក៏​ដូចជា​ចំណី​ណា​ដែល​ល្អ​ៗ ដើម្បីឲ្យកូន​ទទួល​បាន​សារជាតិ​ថែម​ទៀត។ ចំពោះ​ចម្ងល់​ថា តើ​ក្មេង​ត្រូវ​ញ៉ាំ​ដោយ​យើង​បញ្ចុក​រហូត​ដល់​ធំ មាន​បញ្ហា​អ្វី​អត់? គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ទម្លាប់​បញ្ចុក​កូន​វា​មិន​អាក្រក់​អ្វី​ចំពោះ​សុខភាព​ទេ គ្រាន់តែ​កូន​មិន​ចេះ​ញ៉ាំ​ខ្លួនឯង […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ

ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា ក្មេង​ដែល​និយាយ​ច្រើន គឺ​ជា​ក្មេង​ឆ្លាត មិន​​មែន​ក្មេង​ឆ្លាត​និយាយ​ច្រើន​នោះ​ទេ។ ដើម្បី​ឲ្យ​កូន​តូចៗ​និយាយ​ច្រើន តួនាទី​យើង​ជា​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ម៉េច​ខ្លះ? លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​លើក​ឡើង​ថា ឪពុកម្តាយ​ភាគ​ច្រើន​និយាយ​ច្រើន​ជ្រុល មិន​​ទុក​ឱកាស​ឲ្យ​កូន​និយាយ​ច្រើន​ទេ នេះ​ជា​កំហុស​ឆ្គង​ធំ​មួយ។ លោក​បាន​បន្ត​ថា បើ​និយាយ​យើង​ជា​ឪពុក​ម្តាយ​និយាយ​ច្រើន កូន​យើង​នឹង​ឈប់​និយាយ ផ្ទុយ​ទៅ​វិញ បើ​យើង​ព្យាយាម​​ស្តាប់​កូនៗ​និយាយ ដូចជា​ពេល​គេ​ត្រលប់​មក​ពី​សាលា​វិញ យើង​សួរ​នាំកូន​នូវ​​សំណួរ​ណា​មួយ ឲ្យ​គេ​ស្តាប់ រួច​ឆ្លើយ នោះ​គេ​នឹង​ក្លាយ​ទៅ​ជា​ក្មេង​និយាយ​ច្រើន ហើយ​ឆ្លាត​វាង​វៃ។ តួនាទី​របស់​ម៉ាក់​ប៉ា​ត្រូវ​ស្តាប់​កូន​ឲ្យ​ច្រើន ហើយ​បំផុស​នូវ​សេចក្តី​ក្លាហាន ដោយ​ឲ្យ​គេ​និយាយ​ឲ្យ​បាន​ច្រើន ដោយ​សួរ​នូវ​សំណួរ​វិញ។ ទោះ​បី​ជា​ពេល​ខ្លះ​ចម្លើយ​យើង​ដឹង​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​សួរ​កូន​នូវ​សំណួរ​ដដែល​នេះ ដើម្បី​ឲ្យ​ខួរក្បាល​កូន​វិវត្ត​ទៅ​មុខ​ជានិច្ច។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! “ពេល​ខ្លះ​កូន​ក្មេង​សួរ​នូវ​សំណួរ​ច្រើន​ជ្រុល នៅ​ចន្លោះ​អាយុ ២-៣ ទៅ៥ឆ្នាំ គេ​ប្រៀប​បាន​ទៅ​នឹង​ទស្សន​វិទូ​មួយ​អ៊ីចឹង ព្រោះ​ទស្សន​វិទូ​​តែង​​តែ​សួរ​នូវ​សំណួរ ហេតុអី? ហេតុអី? ហេតុអី? រហូត នោះ​ដោយសារ​តែ​គេ​ចង់​ដឹង​នូវ​រឿង​គ្រប់​យ៉ាង”។ អត្ថបទពាក់ព័ន្ធ៖ ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ លោក Christopher Lee ក៏​បាន​លើក​ពី​កំហុស​ឆ្គង​របស់​ឪពុក​ម្តាយ​មួយ​ទៀត​ដែរ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​​​​ម្នាក់ស្លាប់​ ដោយ​សារ​​​ប្រតិកម្ម​​ថ្នាំ​​​ដុស​​ធ្មេញ​

ក្មេង​ស្រី​​វ័យ​១១​ឆ្នាំ​​​ម្នាក់​ មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​​​​​បាន​បាត់​បង់​ជីវិត​​ក្រោយ​ពេល​​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​​ដុស​ធ្មេញ។​ ប្រភព​ព័ត៌មាន​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ឈ្មោះ​ Denise Saldate ​ធ្លាប់​ធ្វើ​រោគ​វិនិច្ឆ័យ​​​​ឃើញ​​ថា នាង​មាន​​​ប្រតិកម្ម​ទៅ​នឹង​ផលិត​ផល​​​ធ្វើ​ពី​ទឹក​ដោះ​គោ​តាំង​ពី​​នៅ​វ័យ​​១​ឆ្នាំ​។ ចាប់​ពី​ពេល​នោះ​ ​ឪពុក​ម្តាយ​ របស់ Denise ប្រុង​ប្រយ័ត្ន​​មែន​ទែន​​ចំពោះ​​ចំណី​អាហារ​​របស់​កូន រាប់​តាំង​ពី​​ការ​ពិនិត្យ​​មើល​​របប​អាហារ​នៅ​​សាលា​។ យ៉ាង​ណា​មិញ Denise បាន​​ជួប​​​រឿង​ហេតុ​​អាក្រក់​នៅ​ពេល​​នាង​ពិនិត្យ​ឃើញ​ថា​នាង​​មាន​បញ្ហា​​​ធ្មេញ​ និង​ត្រូវ​ទិញ​ថ្នាំ​ដុស​ធ្មេញ​​ជំនួយ​​​ដល់​ធ្មេញ។ នៅ​ល្ងាច ដែល​ Denise ប្រើ​ថ្នាំ​ដុស​ធ្មេញ​​នោះ ក្មេង​ស្រី​បាន​យំ​រត់​ទៅ​ប្រាប់​ម្តាយ​​​ដោយ​អាការៈ​ស្លេក​ស្លាំង​ ក្អួត​ និង​ពិបាក​ដក​ដង្ហើម​។ ក្រោយ​ពេល​បញ្ចូន​​កូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ម្តាយ​របស់​ Denise ​រក​ឃើញ​ថា ថ្នាំ​ដុស​ធ្មេញ​របស់​កូន​ស្រី មាន​​សារធាតុ​ Recaldent ​ជា​ជាតិ​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ហើយ​លោក​ស្រី​ពុំ​បាន​​ដឹង​ពី​មុន​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ អ្វី​ៗ​បាន​យឺ​ត​ពេល​ ដោយ Denise​ អាការៈ​នាង​មិន​បាន​ធូរ​ស្រាល​ ហើយ​បាន​​​បាត់​បង់​ជីវិត​នៅ​ពីរ​ថ្ងៃ​បន្ទាប់​​​នៅ​មន្ទីរពេទ្យ។ ជា​មួយ​ករណី​នេះ ម្តាយ​របស់​ក្មេង​ស្រី​​ខាង​លើ ក៏​បាន​អំពាវ​នាវ​ប្រាប់​​ឪពុក​ម្តាយ​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​​​​បំផុត​ចំពោះ​ក្មេង​ៗ​ដែល​មាន​បញ្ហា​ប្រតិកម្ម​ ឬ​អាលែកហ្ស៊ី​ ៕   អត្ថបទពាក់ព័ន្ធ៖ រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត! វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់ វិធីសាស្ត្រ​ប្រើ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​​​​​​​


ការថែទាំទារក

ឲ្យកូនគេងផ្កាប់ មានទាំងផលល្អ និងអាក្រក់

ម៉ាក់​ៗ​ប្រាកដជា​មាន​ចម្ងល់​ទាក់ទិន​នឹង​ការ​ឲ្យ​កូនគេង​ផ្ងារ ឬ​ផ្កាប់​នេះ​ហើយ ដោយ​ខ្លះ​ថា​ គេង​ផ្ងារ​ល្អ​ជាង និង​ខ្លះ​ទៀត​ថា ផ្កាប់​ល្អ​ជាង។ តែ​កូន​ខ្លះ​ព្រោះ​ចូលចិត្ត​គេង​ផ្កាប់​មុខ ជាហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ព្រួយ​បារម្ភ​ខ្លាំង។ ដូចនេះ​ហើយ Helloគ្រូពេទ្យ នឹង​ពន្យល់​ពី​ផល​ហេតុផល​ដែល​កូន​គួរ និង​មិន​គួរ​គេង​ផ្កាប់​មុខ។ អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា ធ្វើការ​នៅ​មន្ទីរបង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ទារក​មិន​ទាន់​រឹង​ក​ឲ្យ​គេង​ផ្កាប់ បើ​មិន​បាន​លើក ឬ​បង្វែរ​មុខពី​ខ្នើយ​ អាច​ធ្វើឲ្យ​កូន​ថប់​ដង្ហើម​​ ហើយ​មួយ​ទៀត​ក៏​អាច​ធ្វើឲ្យ​សង្កត់​ចំណុច​បេះដូង​កូន​ក៏​ថា​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ? តែ​ប្រសិនបើ​និយាយ​ពី​ផល​ល្អ​វិញ ក៏​មាន​ខ្លះ​ដែរ គឺ​អាច​ទម្លាប់​​ធ្វើ​ឲ្យ​ក្បាល​កូន​ស្អាត មូល មិន​វៀច និង​ធ្វើឲ្យ​ក​កូន​ឆាប់​រឹងមាំ តែ​បើ​ដាក់​ឲ្យ​កូន​គេង​ដល់​លក់ ហើយ​យើង​មិន​បាន​នៅ​ក្បែរ​ខ្លាច​កូនគេងបម្រះ​មុខ​ទៅ​ខ្នើយ​ថប់​ដង្ហើមរហូតដល់មានគ្រោះថ្នាក់ ដូចនេះ​បើ​ដាក់​ឲ្យ​កូន​បែប​នេះ ត្រូវ​គេង​ដោយ​បែរ​មុខ​ចេញ ឬ​ឲ្យ​កូន​គេង​លេង​ធម្មតា​ទៅ​បាន​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​អ្នកគ្រូ បាន​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្ងារ​វិញ ទើប​សុវត្ថិភាព​ជាង ហើយ​បើ​ដល់​ពេល​កូន​ចេះ​ក្រឡាប់​អំឡុងពេល ៤-៧ ខែនោះ​វា​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ជា​ធម្មជាតិ​របស់​ក្មេង​ ករឹងមាំល្អអាចទប់លំនឹងបានដោយខ្លួនឯង ដោយ​មិន​បាច់​ឲ្យ​យើង​ព្រួយភ័យ​អ្វី​ទៀត​​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

បើឲ្យកូនតូចរៀន ២ វេន ល្អទេ? រៀនឆាប់ចេះអត់?

ម៉ាក់ប៉ា​សម័យ​នេះ​ភាគច្រើន​បញ្ជូន​កូន​ទៅ​រៀន​តាំងពី​អាយុ ២-៣ ឆ្នាំ​ឡើង ហើយ​ព្រោះតែ​គ្មាន​ពេល​វេលា​ថែទាំ​ដោយ​ត្រូវ​បំពេញ​ការងារ​ប្រចាំថ្ងៃ​ទៀត​នោះ ទើប​ម៉ាក់ប៉ា​តម្រូវ​ឲ្យ​កូន​នៅ​សាលា​តាំងពី​ព្រឹក​ដល់​ល្ងាច។ ការ​ឲ្យ​កូន​រៀន​ពេញ​មួយ​ថ្ងៃ​បែប​នេះ​ល្អ​ចំពោះ​កូន​អត់? កូន​រៀន​ឆាប់ចេះ​មែន​អត់? ទាក់ទិន​នឹង​បញ្ហា​នេះ​អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កូន​វ័យ​ប៉ុណ្ណេះ​រៀន​តាំងពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​ជា​ល្អ​ដែរ ព្រោះ​គ្នា​គ្មាន​ពេល​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​បើ​ទោះ​ជា​សាលា​មាន​កន្លែង​ស្នាក់នៅ​ពេល​ថ្ងៃត្រង់ ក៏​ក្មេង​គេង​មិន​សូវ​លក់​ស្កប់​ដូច​នៅ​ផ្ទះ​ឡើយ ដោយសារ​មាន​ក្មេង​ដទៃ​នៅ​ក្បែរ ហើយ​ពួកគេ​រំខាន។ អត្ថបទពាក់ព័ន្ធ៖ កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ អ្នកគ្រូ​វ័យ​ក្មេង​ខាងលើ​ក៏​បាន​បន្ត​ទៀត​ថា កូន​នៅ​វ័យ​ប៉ុណ្ណេះ​ត្រូវការ​សម្រាក​ឲ្យ​បាន​ច្រើន ដូចនេះ​ហើយ​ម៉ាក់​ប៉ា​គ្មាន​ពេល ក៏​គួរតែ​ឆ្លៀត​ពេល​បាយ​ទទួល​កូន​ចេញ​ទៅ​ផ្ទះ ហើយ​រៀបចំ​ឲ្យ​កូន​គេង ២ ម៉ោង​ទើប​ល្អ​ចំពោះ​សុខភាព។ ចំណែក​រឿង​រៀន​ចេះ​មិន​ចេះ វា​មិន​អាស្រ័យ​លើ​ការ​រៀន ២ វេន​នោះ​ទេ ព្រោះ​រយៈ​ពេល ៦-៧ ម៉ោង​នៅ​សាលា​ មិន​មែន​រៀន​សុទ្ធសាធ​ទាំងអស់​ឡើយ តែ​មាន​ជា​សកម្មភាព​ហាត់​ប្រាណ លេង ហែលទឹក និង​ការ​កម្សាន្ត​ដទៃ​ទៀត មិនមែន​រាប់​លេខ​អាន ឬ​សរសេរ​អក្សរ​រហូត​នោះ​ទេ។ ក្មេង​ចងចាំ និង​រៀន​ពូកែ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​តិចនិក​បង្រៀន​របស់​គ្រូ អាណាព្យាបាល បូក​រួម​ទាំង​ក្មេង​មាន​ចំណង់​ទើប​អាច​ឲ្យ​ការ​សិក្សា​បាន​រលូន។ មួយ​វិញ​ទៀត បើ​ពេល​រៀន​កូន​ងងុយ​រហូត ឬ​ហូប​ចុក​មិន​ឆ្អែត​ធ្វើឲ្យ​ពួកគេ​គ្មាន​សមាធិ​ផ្ចង់​លើ​ការ​សិក្សា​ដែរ។ សរុប​មក​វិញ ​អ្នកគ្រូ លឹម មួយហ្គិច បាន​បញ្ជាក់​ថា ការ​រៀន​តែ ១ […]


កង្វះអាហារូបត្ថម្ភ

ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន

កូន​ក្មេង​កាលណា​យើង​ថែទាំ​បាន​ដិត​ដល់ និង​បំប៉ន​អាហារ​រូបត្ថម្ភ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត នោះ​ច្បាស់​ជា​លូតលាស់​បាន​ល្អ រាងកាយ​មាំមួន ឯ​បញ្ញា​ស្មារតី​ក៏​វាង​វៃ​ទៀត។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ខាង​ប្រដាប់​រំលាយ​អាហារ នឹង​រៀប​រាប់​លម្អិត​អំពី​អាហារូបត្ថម្ភ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​កុមារ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់ប៉ា​​ដែល​មាន​កូន​តូចៗ។ ១- អ្វី​ទៅ​ជា​អាហារូបត្ថម្ភ ជា​សារជាតិ​បំប៉ន​ទាំង​អស់​ដែល​មាន​តួនាទី​សម្រាប់​សាង​សង់​រាងកាយ ទាំង​ផ្នែក​កាយ​សម្បទារ និង​បញ្ញា​ស្មារតី។ ២- ប្រភព​សំខាន់ៗ​នៃ​អាហារូបត្ថម្ភ អាហារូបត្ថម្ភ មាន​ប្រភព​ផ្សេង​គ្នា ហើយ​មុខងារ និង​អត្ថ​ប្រយោជន៍​របស់​វា​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ ទឹក​ដោះ​ម្តាយ​ជា​ប្រភព​អាហារូបត្ថម្ភ​សំខាន់​បំផុត ក្រៅ​ពី​នោះ​វា​មាន​ប្រភព​មក​ពី៖ – សាច់ ស៊ុត ៖ ជា​ប្រភព​ប្រូតេអ៊ីន និង​​ជាតិ​ដែក ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ – បន្លែ៖ បន្លែ​ ជា​ប្រភព​វីតាមីន ជាតិ​រ៉ែ​ និង​ជាតិ​សរសៃ​ល្អ​បំផុត ជួយ​សម្រួល​ការរំលាយអាហារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ។ – ធញ្ញជាតិ៖ ជា​ប្រភព​ល្អ​បំផុត​នៃ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក ជួយ​ដល់​ការ​ប្រឆាំង​អុកសុីតកម្ម​ក្នុង​រាង​កាយ និង​​ជា​ប្រភព​សម្បូរ​សារធាតុ​រ៉ែ​ច្រើន​ ដែល​ជួយ​កាត់បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង ជំងឺធាត់ និង​ជំងឺ​មហារីក​មួយ​ចំនួន។ – ផ្លែឈើ៖ ជា​ប្រភព​វីតាមីន ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ សម្រួល​ការ​លូតលាស់​ និង​ជួយ​ឲ្យ​កោសិកា​ ក៏​ដូច​ជា​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។ ៣- សារៈ​សំខាន់​នៃ​អាហារូបត្ថម្ភ​ចំពោះ​កុមារ សារៈ​សំខាន់​នៃ​អាហារូបត្ថម្ភ​ចំពោះ​កុមារ គឺ​ជួយ​​សាង​សង់​រាង​កាយ​ឲ្យ​រីក​ធំ​ធាត់ និង​ជួយ​បង្កើន​ការ​លូតលាស់​ខួរក្បាល […]


ការលូតលាស់មុនអាយុ ៥ឆ្នាំ

កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ

បើ​តាម​ការ​លើក​ឡើង​របស់​ អ្នកគ្រូ លឹម មួយហ្គិច ជំនួយ​ការ​គ្រូ​បរទេស​នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កុមារ​វ័យ​ក្រោម ២ ឆ្នាំ​មិន​ទាន់​ជា​វ័យ​ត្រូវ​បង្រៀន​ចំណេះដឹង​ផ្សេង​ៗ​ឡើយ តែ​ត្រូវ​បង្រៀន​ចំណេះ​ធ្វើ​ជាមុន។ ចំណេះ​ធ្វើ​នោះ គឺ​សំដៅ​ទៅ​លើ​ការ​​រៀបចំ​របៀប​របប​រស់នៅ​ប្រចាំថ្ងៃ​ដូចជា​នោម​ជុះ មិនមែនរៀន​រាប់​លេខ ឬ​អក្សរ​ឡើយ ហើយ​រឹតតែ​មិន​មែន​ជា​ពេល​បង្រៀន​ភាសា​បរទេស​ទៀត ព្រោះ​ខួរក្បាល​នៅ​មិន​ទាន់​ចាប់​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​អ្វី​ដែល​គួរ​បង្រៀន​មាន​ដូចជា៖ ១- បង្រៀន​ឲ្យ​បន្ទោបង់​ដោយ​មិន​បាច់​មាន​ខោ​ទឹក​នោម កូន​នៅ​វ័យ​ត្រឹម​នេះ គួរតែ​បង្រៀន​ឲ្យ​ចេះ​ប្រាប់​ថា​ចង់​ជុះ ឬ​នោម​ដោយ​មិន​ចាំ​ដាក់​ខោ​ទឹក​នោម។ បង្រៀន​ទម្លាប់​បែប​នេះ ឲ្យ​ចេះ​ដឹង​នឹង​ជួយ​ឲ្យ​កូន​ចេះ​ដឹង​ទុក្ខ​ធុរៈ​ដោយ​ផ្ទាល់​ខ្លួន​ដ៏​ចាំបាច់​មួយ​នេះ ហើយ​វា​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ពោល​គឺ​ប្រើ​រយៈពេល​យូរ​ណាស់។ អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​បង្រៀន គឺ​ប្រាប់​ឲ្យ​គាត់​ពេល​ឈឺ​នោម ឬ​ជុះ ត្រូវ​ប្រាប់​យើង​ជាមុន​សិន ឬ​បង្រៀន​ពី​សញ្ញា​ណា​ដែល​បង្ហាញ​ថា​ឈឺ​នោម/ជុះ។ នៅ​ក្នុង​វ័យ​ប៉ុណ្ណេះ ជំហាន​ដំបូង​កូន​ទាល់តែ​បន្ទោបង់​រួច​ទើប​កូន​ប្រាប់ ហើយ​ពេល​យើង​នៅបន្ត​ប្រាប់​ឲ្យ​គេ​ប្រាប់​យើង យូរ​ទៅ​កូន​អាច​នឹង​បន្ទោបង់​បណ្ដើរ​ប្រាប់​បណ្ដើរ។ កន្លងផុត​មួយ​រយៈ​មក​ទៀត ទើប​ពេក​គេ​ដឹង​ថា​ត្រូវ​ប្រាប់​មុន​​ជុះ។ ចំណែក​កន្លែង​ជុះ​ក៏​មិន​ងាយ​ស្រួល​ដែរ ត្រូវ​ទម្លាប់​ឲ្យ​កូន​តាំង​ពី​អាយុ​យ៉ាង​ហោច​ណាស់ ៥-៦ ខែ​ត្រូវ​ចេះ​អង្គុយ​ជុះ​នៅ​កន្ថោរ រហូត​ដល់​អាយុ ១ ឆ្នាំ​ប្រាប់​ឲ្យ​ទៅ​បង្គន់​វិញ និង​រឿង​សំខាន់​មួយ​ទៀត គឺ​កំណត់​ម៉ោង​ពេល​ឲ្យ​ទម្លាប់​រហូត​ដល់​ធំ។ ដោយ​ឲ្យ​កូន​ចូល​បង្គន់​ពេល​ព្រឹក ព្រោះ​ជា​ពេល​មុន​ចេញ​ទៅ​ធ្វើការ សាលា​រៀន និង​ទៅ​រៀន​ជាដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- បង្រៀន​ឲ្យដឹង​ពី​កន្លែង​ទុក​ដាក់​របស់របរ ចង់​ឲ្យ​ក្មេង​មាន​របៀប គឺ​ត្រូវ​ប្រើ និង​បង្រៀន​ឲ្យ​គេ​ចេះ​ទុក​ដាក់​របស់របរ​ដោយ​ខ្លួនឯង​ពេល​លេង​រួច។ វា​មិនមែន​ជា​រឿង​ពិបាក​ធ្វើ ឬ​គិត […]


ការថែទាំទារក

នេះជាមូលហេតុពេទ្យហាមមិនឲ្យម៉ាក់ៗបន្តក់ទឹកដោះចូលភ្នែកកូន

ទម្លាប់​ចាស់​ៗ​ពី​មុន ពេល​កូន​មាន​បញ្ហា​ភ្នែក​តែង​ណែនាំ​ឲ្យ​ម៉ាក់​ៗ​យក​ទឹក​ដោះ​បន្តក់​ក្នុង​ភ្នែក​កូន ដើម្បី​ឲ្យ​ជា​ឡើង​វិញ។ តែ​មក​ដល់​ពេល​ឥឡូវ ទម្លាប់​បែប​នេះ​ត្រូវ​ពេទ្យ​ហាម​ផ្ដាច់ ព្រោះ​មិន​ត្រឹម​តែ​មិន​ជួយ​អ្វី​បាន ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ភ្នែក​ទារក​កាន់តែធ្ងន់ធ្ងរទៀត​ផង។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា កាលពី​មុន​ទឹកដោះ​ម៉ាក់​ៗ​យក​ទៅ​បន្តក់​ក្នុង​ភ្នែក​កូន​មាន​ប្រសិទ្ធិភាព ព្រោះ​ពី​មុន​មិន​ទាន់​សាយភាយ​បញ្ហាសារធាតុ​គីមី​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​យើង​ញ៉ាំ។ មាន​ន័យ​ថា ឥឡូវ​ព្រោះតែ​អាហារ​សម្បូរ​ជាតិ​គីមី បូករួម​ទាំង​នឹង​ម៉ាក់​ៗ​ខ្លះ​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទើប​ធ្វើឲ្យ​ទឹកដោះ​មិន​ល្អ​ក្នុង​ការ​បន្តក់​ភ្នែក​ទារក។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បន្ត​ទៀត​ថា ក្រៅពី​បញ្ហា​២ ខាង​លើ​នៅ​មាន​កត្តា​អនាម័យ ​ដែល​សំដៅ​លើ​​ដៃ ឬ​ក្បាល​ដោះ​គគ្រិច ហើយ​មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដោះ​ពេល​ច្របាច់​ដាក់​ក្នុង​ភ្នែក។ អត្ថបទពាក់ព័ន្ធ​៖ នេះជាមូលហេតុធ្វើឲ្យភ្នែកទារកសើមស្អិត មានលាយអាចម៍ភ្នែក លោក​ក៏​បញ្ជាក់​ទៀត​ថា បើ​ម៉ាក់​ៗ​ណា​មាន​កូន​ឈឺ​ភ្នែក ហើយ​បន្ត​អនុវត្តក្បួន​ពី​ដើម​នោះ អាច​បណ្ដាល​ឲ្យ​បញ្ហា​ភ្នែក​ឈឺ​តិចតួច​ទៅ​ជា​ធ្ងន់ធ្ងរ​វិញ​បាន​ដូចជា ស្អិត ខ្ទុះ ហើម និង​រលាក​កញ្ចក់​ភ្នែក ហើយ​បើ​ខ្លាំង​អាច​ពិការភ្នែក​ក៏​មាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

កូនក្មេងតូចៗញ៉ាំចំណីអាហារច្រើន ហើយលែងសូវម៉ឹម មានបញ្ហាអីអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​តែង​មាន​ចម្ងល់​ពី​បញ្ហា​កូនលែង​សូវ​ម៉ឹម​ដូច​ពី​មុន ព្រោះ​តែ​មាន​របប​អាហារ​បន្ថែម។ ក្នុង​នោះ​ពួកគាត់​បាន​លើកឡើង​ថា តើ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ឬ​ទេ? ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អៀប តិចឆេង ឯកទេស​ជំងឺកុមារ និង​ជំងឺ​ផ្លូវ​ដង្ហើម​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យដឹង​ថា កុមារ​ចាប់ផ្ដើម​ចេះ​ញ៉ាំ ប្រាកដជា​កាត់បន្ថយ​ម៉ឹម​ដូចគ្នា។ លោក​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​ទារក​ញ៉ាំឆ្អែត​ហើយ គេ​នឹង​លែង​ចង់​ម៉ឹម​ ហើយ​ការ​ញ៉ាំ​អាហារ​ឆ្អែត​ខុស​ពី​ម៉ឹម​ឆ្អែត ព្រោះ​អាហារ​ឆ្អែត​បាន​យូរ​ជាង​ទឹក​ដោះ។ ងាក​មក​សំណួរ​ថា ប៉ះពាល់ដល់ការលូតលាស់អត់ គឺគ្មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​សុខភាព​ទេ ព្រោះ​អាហារ​ចូល​ទៅ​បង្គ្រប់​ជំនួស​ទឹកដោះ មានតែ​ជួយ​ឲ្យ​កូន​កាន់តែ​ធំធាត់ រឹងមាំ ដោយសារ​មានបន្ថែម​សារធាតុ​ដទៃ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព? គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា កាលណា​កូន​ចូល​ដល់​វ័យ ៦ ខែ​ឡើង ​ម៉ាក់ៗ​​នឹង​បន្ថែម​អាហារូបត្ថម្ភ ហើយ​ក្មេង​ខ្លះ​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ជាប់​ចិត្ត​ហើយ​ញ៉ាំ​បាន​ច្រើន​ទៀត​ផង ទើប​ធ្វើឲ្យ​ការ​បៅ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល​ក៏​មាន។ ឧទាហរណ៍​មួយ​ថ្ងៃ​កូន​ម៉ឹម ១៣ ដង ពេល​ញ៉ាំ​អាហារ ២ ឬ ៣ ពេល អាច​បន្ថយ​មក​នៅ​ត្រឹម ៧-៨ ដង/ក្នុង​១ថ្ងៃ។ តែ​បើ​កូន​ញ៉ាំ​ច្រើន​ហើយ ម៉ឹម​ក៏​នៅតែ​ច្រើន​ទៀត​នោះ ក៏គួរតែបារម្ភដែរ ព្រោះខ្លាច​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ខ្លះ​ ព្រោះ​ក្រពះ​កូន​ឆាប់​រីក​ធំ​ជាង​វ័យ ហើយ​បង្កើន​ការ​ញ៉ាំ​កាន់តែ​ខ្លាំង​ជាង​មុន ធ្វើឲ្យ​កូន​ធាត់។ ដូចនេះ​គួរតែ​ឲ្យ​កូន​ញ៉ាំ និង​ម៉ឹម​ក្នុង​កម្រិត​ល្មម​តែ​ឲ្យ​បាន​ញឹកញាប់ ហើយ​បើ​មិន​ចង់​ឲ្យ​កូន​ញ៉ាំ​អាហារ​ច្រើន ម៉ាក់ប៉ា​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ