ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងៗ ប្រើក្បាលតែតបាល់ ប្រឈមបញ្ហារបួសខួរក្បាលគួរឲ្យបារម្ភ

បាល់ទាត់ ជាកីឡាដ៏មាន​ប្រជាប្រិយភាព​មួយ ហើយ​ក្មេងៗ​ជាច្រើន ចូលចិត្ត​លេងវា​ណាស់។ ប៉ុន្ដែ បើតាម​អ្នកជំនាញ​រោគសាស្ត្រ បញ្ជាក់​ថា ក្មេងៗ ដែលប្រើ​ក្បាលតែត​បាល់ ប្រឈម​នឹង​បញ្ហា​របួស​ខួរក្បាល និង​អាចឈាន​កើត​ជំងឺខួរក្បាល​ជាច្រើន​ប្រភេទ។ លោកវេជ្ជបណ្ឌិត Bennet Omalu សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ នៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា រាល់ពេល ក្មេងៗ​ក្រោម​អាយុ ១៨​ឆ្នាំ ប្រើ​ក្បាល​តែតបាល់​ម្ដងៗ វា​បណ្ដាល​ឲ្យ​របួស​ខួរក្បាល (Microscopic Injuries) ដែល​កំពុង​លូតលាស់ និង​បណ្ដាល​ឲ្យ​ខូច​កោសិកា​ខួរក្បាល។ លោក​បន្ថែម​ថា ការប្រើក្បាល​តែតបាល់​នេះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង នៅប៉ុន្មាន​ឆ្នាំ​ខាងមុខ។ នៅឆ្នាំ២០០២ លោក​វេជ្ជបណ្ឌិត Bennet Omalu ត្រូវ​ចាត់​ឲ្យ​ធ្វើ​កោសល្យវិច័យ​លើ​វិរបុរស​បាល់ទាត់​អាមេរិក Mike Webster។ មូលហេតុ​បណ្ដាលឲ្យ​ស្លាប់ គឺជំងឺ​គាំងបេះដូង ប៉ុន្ដែ​លោកវេជ្ជបណ្ឌិត​បាន​ពិនិត្យ​លើ​បម្រែបម្រួល​នានា លើ​ខួរក្បាល។ លោក​រកឃើញ​ថា វិរបុរស​បាល់ទាត់អាមេរិក កើត​ជំងឺ Chronic Traumatic Encephalopathy ជាជំងឺ​សរសៃប្រសាទ​គ្មាន​ការលូតលាស់ ដោយសារតែ​របួស​ខួរក្បាល​ញឹកញាប់។ ជាមួយ​គ្នានេះ លោកបាន​ណែនាំ​ឲ្យ​ក្មេងៗ កែប្រែ​ទម្លាប់​លេងបាល់ ដោយ​កុំប្រើ​ក្បាលតែត​បាល់ ដោយសារ​ការប្រើក្បាល​តែតបាល់​កាន់តែ​ច្រើន ប៉ះពាល់​ខួរក្បាល​កាន់តែ​ខ្លាំង មិនថា​យើង​ស្ថិតនៅ​វ័យណា​នោះទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ការថែទាំទារក

ពេលទារកមានបញ្ហាស្បែក ម៉ាក់ៗគួរធ្វើបែបណាទើបល្អ?

សម្រាប់​ទារក​ទើប​នឹង​កើត​ស្បែក​អាច​ងាយ​ប្រតិកម្ម ដូចនេះ​ហើយ​ការ​ជ្រើសរើស​ម្សៅ ឬ​សាប៊ូ​ដុស​ខ្លួន គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។ ​អ្នកគ្រូពេទ្យ​ផ្នែកឆ្មប សុំ សូរិយា ធ្វើការ​នៅ​មន្ទីរបង្អែក​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាលបាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ធ្វើ​រឿង​ទាំង​នេះ​ភ្លាម បើ​មានបញ្ហា​ស្បែក៖ ១- នាំ​កូន​ទៅ​ពេទ្យ មានតែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ពី​ជំងឺ និង​ស្ថានភាព​របស់​កូន ដូចនេះ​មិន​គួរ​ទៅ​ទិញ​ថ្នាំលាប​តាម​ចិត្ត​ចង់​នោះ​ទេ។ គ្រូពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ និង​ឲ្យ​ថ្នាំ​មក​លេប និង​លាប​តាមប្រភេទ ហើយ​ចៀសវាង​ប្រើ​វិធី​បុរាណ​ត្រាំ​ទឹក​រុក្ខជាតិ​ណាមួយ​ដែល​នាំឲ្យ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កុំ​ប្រើឡេ ឬម្សៅ នៅ​ពេល​ស្បែក​កូន​មាន​បញ្ហា​រមាស់ ឬ​ចេញ​អុជៗ​សព្វ​ខ្លួន អាច​ជា​ប្រតិកម្ម​អ្វី​ម្យ៉ាង ហើយ​មធ្យោបាយ​សំខាន់ គឺ​ត្រូវ​ឲ្យ​កូន​ងូត​ទឹកក្ដៅឧណ្ហៗ ហើយ​មិន​ចាំបាច់​ប្រើ​សាប៊ូ​អ្វី​ទាំងអស់។ បន្ទាប់ពី​ងូត​រួច ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​ខ្លួន​ថ្នម​ៗ និង​មិន​បាច់​ប្រើ​ឡេ ឬ​ម្សៅ​អ្វី​លាប​ឲ្យ​កូន​ទាំងអស់ ២-៣ ថ្ងៃ បើ​ឃើញ​ថា​សភាព​ស្បែក​មាន​ភាព​ប្រសើរ មិន​ចាំ​បាច់​ទៅ​ពេទ្យ​ក៏​បាន ដោយ​គ្រាន់តែ​ឈប់​ប្រើ​ផលិតផល​ទាំង​នោះ​រហូត​ដល់​កូន​ធំ​បន្តិច ចាំ​សាកល្បង​ជា​ថ្មី។ ៣- មាន​ថ្នាំ​សាគួរ​នៅ​ផ្ទះ ពេល​មាន​បញ្ហា​រមាស់ ឬ​សត្វ​ល្អិត​ទិច ខាំ គួរតែ​មាន​ថ្នាំ​លាប​ទុក​នៅ​ផ្ទះ ព្រោះ​ទារក​ខ្លះ​សាច់​ងាយ​នឹង​ក្លាយ ហើយ​រាលដាល​ដល់​កន្លែង​ផ្សេង​ពី​មុខ​របួស។ ដូចនេះ​គួរតែ​លាប​វា​ស្កាត់​ កុំ​អេះ ទើប​ស្បែក​មិន​រមាស់ ឬ​ដំបៅ​គ្រប់​កន្លែង។ ករណី​ខ្លះ បើ​សិនជា​កូន​មាន​បញ្ហា​រោល​រមាស់លើស​ស្បែកដោយសារខោទឹកនោម ឬ​ដោយ​កត្តា​កម្ដៅ​ថ្ងៃ​ជា​ដើម ម៉ាក់ៗ​អាច​​រកទិញ​ប្រភេទ​ម្សៅ​ហុយ​លាប​ឲ្យ​កូន​បាន​ដែរ តែ​​ត្រូវសួរនាំ​របៀបប្រើប្រាស់​ពីឱសថការី​ឲ្យបានត្រឹម​ត្រូវ​។​ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ […]


អាហារូបត្ថម្ភទារក

នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ

ក្មេង​តូច​ត្រូវ​ការ​ការ​មើល​ថែទាំ​ជា​ចាំ​បាច់ ក្នុង​នោះ​ការ​គិតគូរ​ពី​ចំណី​អាហារ​ក៏​ជារឿងសំខាន់​បំផុតដែរ។ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់​ប៉ា​ដែល​មាន​កូន​តូចៗ Hello គ្រូពេទ្យ​ នឹង​បង្ហាញ​នូវ​ប្រភេទ និង​បរិមាណ​អាហារូបត្ថម្ភ​កុមារ​ទៅ​តាម​អាយុ ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៥ ឆ្នាំ។ អាយុ ០ – ៦ខែ ៖ ក្នុង​រយៈ​ពេល ៦ ខែ​ដំបូង​នេះ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយតែ​មួយ​មុខ​គត់ គឺ​គ្រប់​គ្រាន់​ហើយ ម៉ាក់ៗ​មិន​ចាំបាច់​ឲ្យ​កូន​ញ៉ាំ​អី​ផ្សេង​នោះ​ទេ សូម្បី​តែ​ទឹក។ ចាប់​ពី​​អាយុ ៦ ខែ ឡើង​ទៅ រហូត​ដល់​អាយុ ២ឆ្នាំ ម៉ាក់ៗ​ត្រូវ​ឲ្យ​អាហារបំប៉ន​បន្ថែម​ទៅ​កូន​ពី​លើ​ទឹកដោះ​ម្តាយ ឬ​ទឹកដោះ​គោ ដោយ​ចាប់​ផ្តើម​ពី​អាហារ​ទន់ៗ ដែល​ក្នុង​នោះ​បបរ​ខាប់​គ្រប់​គ្រឿង គឺ​ជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​កុមារ ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ កុមារជាតិ។ អាយុ ៦ ខែ៖ ឲ្យ​កូន​ញ៉ាំបបរខាប់គ្រប់គ្រឿង ២ដង/ថ្ងៃ ដោយ​ម្តងៗ​ឲ្យ​ញ៉ាំ ២-៣ ស្លាបព្រាបាយ បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះ​ម៉ាក់ ឬ​ទឹកដោះគោ។ អាយុ ៧-៨ ខែ៖ ការ​ញ៉ាំ បបរ​ខាប់​គ្រប់​គ្រឿង​កើន​ដល់ ៣ដង/ថ្ងៃ ១ដង​កន្លះ​ចាន​ចង្កឹះ បន្ថែម​ពី​លើ​ការ​ម៉ឹមដោះ។ អាយុ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនរៀនពូកែ ម៉ាក់ៗគួរមានបច្ចេកទេសទាំងនេះ

ដល់វ័យកូនចូលរៀន ម៉ាក់ៗរឹតតែត្រូវយកចិត្តទុកដាក់ចំពោះកូនឲ្យបានល្អមួយកម្រិតទៀតផ្នែកចំណីអាហារ ការថែទាំសុខភាព និងបច្ចេកទេសបង្រៀន។ ការបង្រៀនរបស់គ្រូនៅតាមសាលាមិនគ្រប់គ្រាន់នោះទេ អ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានបន្ថែមថា ក្មេងមានខួរក្បាលល្អ រៀនពូកែ លុះត្រាតែម៉ាក់ៗគិតគូរពីចំណុចទាំងប៉ុន្មានយ៉ាងនេះទៀត។ ១- ចំណីអាហារ ចំណីណាដែលល្អចំពោះកូនមានដូចជាបន្លែផ្លែឈើស្រស់គ្រប់មុខ និងទឹកដោះគោ ចៀសវាងឲ្យកូនផឹកភេសជ្ជៈកំប៉ុងផ្អែមៗ កាហ្វេ និងស្ករគ្រាប់។ អាហារដែលផ្អែមពេកមិនល្អឡើយ អាចធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ក្មេង។ ក្រៅពីនោះគួរឲ្យកូនញ៉ាំស៊ុតរាល់ថ្ងៃ បន្លែ សាច់ គ្រាប់ធញ្ញជាតិ អាហារសម្បូរជាតិសរសៃ ពិសេសអាហារបំប៉នបន្ថែម ឬម្សៅទឹកដោះគោដែលសម្បូរ DHA ដល់កូន នោះខួរក្បាលក៏ឆ្លាត ភ្នែកក៏ភ្លឺ។ ក្រៅមាននៅក្នុងទឹកដោះគោ ប្រភពនៃ DHA មាននៅក្នុងត្រីសមុទ្រ ដូចជា សាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ សាច់សត្វ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។ ២- ថែសុខភាពកូន ឲ្យកូនទៅរៀនទៀងទាត់ កូនសិស្សមករៀនបានទៀងទាត់ ភាគច្រើនជាសិស្សពូកែ ព្រោះការទទួលបានចំណេះដឹងតាមលំដាប់លំដោយ មិនរំលងមួយមេរៀនណា ធ្វើឲ្យគេចងចាំបានល្អ។ ដើម្បីឲ្យកូនទទួលបានសុខភាពល្អ ម៉ាក់ប៉ាគួរដឹងថា អាហារបែបណាកូនគួរញ៉ាំ និងមិនគួរញ៉ាំ ព្រោះបើចេះបណ្ដោយឲ្យកូនញ៉ាំតាមចិត្ត អាចធ្វើឲ្យឧស្សាហ៍ឈឺ។ […]


ការបំបៅដោះ

ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ

តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​គោលការណ៍​ក្រសួងសុខាភិបាល និង តម្រូវ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​តិច ៦ខែ។ តើ​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​៦ខែ ម្តាយ និង​កូន​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ? ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​អ្នក​ឯកទេស​អាហារូបត្ថម្ភ បាន​រៀប​រាប់​ថា ទឹក​ដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​អង់ទីករ និង​សម្បូរ​វីតាមីន​ដែល​ជួយ​ដល់​ការលូតលាស់​របស់​ទារក និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។ ម្តាយ​ត្រូវ​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នេះ ដោយ​មិន​ចាំបាច់​ផ្តល់​អាហារ​បំប៉ន​អ្វី​ផ្សេង​ទៀត​នោះ សូម្បី​តែ​ទឹក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។ ទារក​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ [embed-health-tool-baby-poop-tool] លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ១. អត្ថប្រយោជន៍កូនទទួលបានពីការម៉ឹមដោះម្តាយ ​- កាត់​បន្ថយ​គ្រោះថ្នាក់​​ជំងឺ​ធាត់​ជ្រុល – កាត់​បន្ថយ​ជំងឺ​ហឺត និង​សរសៃ​ឈាម​បេះដូង – កាត់បន្ថយ​​ទឹក​នោម​ផ្អែម ប្រភេទ​ទី២ – […]


រោគសញ្ញាទូទៅ

ចូលចិត្តទុកកូនចោលក្នុងឡាន ទោះកូនដេកក៏ដោយ ប្រយ័ត្នជួបបញ្ហាបែបនេះ

ម៉ាក់ប៉ា​ដែល​និយម​ឲ្យ​កូន​លេង​ក្នុង​ឡានគួរតែ​បោះចោល​ទម្លាក់​អាក្រក់​ទាំងនោះ ព្រោះ​អាច​បណ្ដាលឲ្យ​កូន​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលាបាន។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​ករណី​ក្មេង​ស្លាប់​ក្នុង​ឡាន។ ដូចនេះ​ហើយ​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​កុំ​ព្យាយាម​យក​កូន​ទៅ​ដាក់​ក្នុង​ឡាន ទាំង​ដែល​យើង​មិន​បាន​នៅ​ជាមួយ ព្រោះ​វា​ហប់ ក្ដៅ នេះ​ប្រសិនបើ​ក្នុង​ករណី​ឡាន​មិន​បាន​បញ្ចេះ ហើយ​ទោះ​ជា​ឡាន​បញ្ចេះ​ក៏​ដោយ បើឡាន​មិន​បើក​ទៅ​មុខ​គ្មាន​ខ្យល់​អុកស៊ីសែន​ចេញ​ចូល​ឡើយ។ ឡាន​ដែល​មិន​បើក​ទៅ​មុខ គ្មាន​ខ្យល់​ពី​ក្រៅ​ចូល​ឡើយ ហើយ​ក្មេង​ដែល​នៅ​ក្នុង​នោះ​យូរ អាច​បណ្ដាល​ឲ្យ​សន្លប់ ឬ​ថប់​ដង្ហើម​ស្លាប់ពីព្រោះមានអុកស៊ីសែនចេញចូល ហើយ​បើ​គិត​ដល់​បញ្ហា​សុវត្ថិភាពដទៃទៀតខ្លាច​មាន​អ្នកចាប់​ក្មេងទៅ ឬរថយន្ត​ដទៃ​មក​ប៉ះពារជាដើម។ ចំណែក​ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ត​មួយ​រូប​ឈ្មោះ ចិត្រ បញ្ញា បាន​លើក​ឡើង​ស្រដៀង​វេជ្ជបណ្ឌិត​ខាង​លើ​ដែរ​ថា ឡាន​ដែល​ចត​នៅ​មួយ​កន្លែង ហើយ​បញ្ឆេះ​ចោល​វា​បញ្ចេញ​កាបូន​ម៉ូណូស៊ីត អាច​នាំឲ្យ​ពុល​។ លោក​បាន​បន្ថែម​ថា ឧស្ម័ន​កាបូន​ម៉ូណូស៊ីត អាច​បណ្ដាល​ឲ្យ​មនុស្ស​មាន​អាការៈ ថប់​ដង្ហើម ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ដាច់​ខ្យល់​ស្លាប់​បាន​ ជាពិសេស​ក្មេង​ៗ​តែម្ដង។ បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា បើ​ម៉ាក់ប៉ា​ចង់​បញ្ចេះ​ឡាន​ឲ្យ​កូន​គេង​ក្នុង​ឡាន គួរ​ទម្លាក់​កញ្ចក់​ចុះ ដើម្បី​ឲ្យ​ខ្យល់​ពី​ក្រៅ​ចេញ​ចូល​បាន​ច្រើន។ លោក​បាន​បញ្ជាក់​ពី​បញ្ហា​បញ្ចេះ ម៉ាស៊ីន​ឡាន ហើយ​នៅតែ​មួយ​កន្លែង នាំឲ្យ​គ្រោះថ្នាក់​ ព្រោះ​មាន​ម៉ាស៊ីន​តិច​ប៉ុណ្ណោះ​ដែល​ដំណើរការ ចំណែក​ខ្យល់​ម៉ាស៊ីន​ត្រជាក់​វិញ​ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ដែរ គឺ​វា​វិល​ទៅ​មក​មួយ​តួ​ឡាន​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

នៅស្រុកគេ! បញ្ឈរជើងពេទ្យម្នាក់ ក្រោយទារកកើតមក អត់មានមុខ

​តាំង​ពី​ពពោះ​ភ្លាម ស្ត្រីត្រូវទៅ​ជួបគ្រូពេទ្យ​ជាបន្តបន្ទាប់ ដើម្បី​ពិនិត្យ​ផ្ទៃពោះ និង​តាមដានរាល់​ការវិវត្ត​របស់​ទារក​ក្នុងផ្ទៃ ឬ​ក្រែងមានបញ្ហាណាមួយ ដែល​អាច​កើតឡើង​។ តែនៅ​ព័រទុយហ្គាល់ មាន​គ្រូពេទ្យ​ផ្នែកសម្ភពម្នាក់ បាន​ធ្វេសប្រហែស​លើ​ការ​ពិនិត្យ​តាមដាន​ទារកស្ថិត​ក្នុង​ដំណាក់កាលលូតលាស់ ហើយ​ត្រូវផ្អាក​ពី​ការងារ​រយៈពេល ៦ខែ។ ការធ្វេសប្រហែស​នេះ បាន​បណ្ដាល​ឲ្យ​ទារក​កើតមក គ្មាន​ច្រមុះ ភ្នែក និង​ផ្នែកខ្លះ នៃ​លលាដ៍ក្បាល។ ទារកនេះ ឈ្មោះ Rodrigo បាន​កើតនៅ​មន្ទីរពេទ្យមួយ ក្នុង​ទីក្រុង Setubal កាលពី​ដើមខែ​តុលា ឆ្នាំ​២០១៩។ គ្រូពេទ្យ Artur Carvalho បាន​ពិនិត្យ​អេកូ​លើម្ដាយ Rodrigo ចំនួន ៣ដង នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ប៉ុន្ដែ​ពុំមាន​រកឃើញ​បញ្ហា​ណាមួយ​នោះទេ។ ដោយ​សង្ស័យ​ភាពមិន​ប្រក្រតី នៅ​ពេលទារក​ក្នុងផ្ទៃ វិវត្ត​បាន​រយៈពេល ៦​ខែ ម្ដាយឪពុក​បាន​ស្នើសុំ​ពិនិត្យ​អេកូ​ម្ដងទៀត ប៉ុន្ដែ​គ្រូពេទ្យ បញ្ជាក់​ជាថ្មី​ថា គ្មាន​បញ្ហា​ណាមួយ​នោះទេ។ អត្ថបទពាក់ព័ន្ធ៖ ទារកកើតមក បើចង់ដឹងថាគ ថ្លង់ ពិការភ្នែក ឬអត់ គួរធ្វើយ៉ាងម៉េច? មកដឹងលម្អិតពីករណីទារកកើតមិនគ្រប់ខែ និងមូលហេតុនៅពីក្រោយ ចំណែក​ម្ដាយមីង​របស់​ទារក បញ្ជាក់​ថា “គ្រូពេទ្យ​ពន្យល់​ថា ពេលខ្លះ ផ្នែក​ខ្លះ នៃ​មុខ មិនអាច​មើល​ឃើញ​ដោយ​អេកូនោះទេ.. នៅ​ពេល​មុខ​របស់​ទារក ជាប់ទៅ​នឹង​ផ្ទៃពោះ​របស់​ម្ដាយ“។ បច្ចុប្បន្ន […]


កង្វះអាហារូបត្ថម្ភ

អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា!

លើ​លោក​នេះ គ្មាន​ប៉ាម៉ាក់​ណា មិន​ស្រលាញ់​កូន​ទេ ពិសេស​បើ​កូន​ស្ថិត​ក្នុង​វ័យ​ទើប​ចេះដើរ​តេះ​តះទៀត​នោះ ច្បាស់​ជាក្នាញ់​ស្លាប់​ហើយ។ គ្នា​យើង​ខ្លះ ​សម្បូរ​ធនធាន​ស្រាប់ អស់​ប៉ុន្មាន​អស់​ទៅ ទិញ​របស់​ល្អ​ៗ​ដើម្បី​បំប៉ន​កូន សង្ឃឹម​ថា​កូន​លូត​លាស់​បាន​ល្អ។ យ៉ាង​ណា ចាំ​បាច់​បំផុត ប៉ាម៉ាក់ត្រូវ​ដឹង​ផង​ អាហារ​បែប​ណា ទើប​អាច​ជួយ​កូន​តូច​មាន​សុខភាព​ល្អ ការ​វិវត្ត​កាន់​តែ​ប្រសើរ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ ៤ប្រភេទ ល្អខ្លាំង​ចំពោះ​ក្មេង​ទើប​ចេញ​ដើរ​។ ១- ទឹកដោះគោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​ មាន​ជាតិ​ខ្លាញ់​ពេញ​លេញ មាន​កម្រិត​ជាតិ​កាល់​ស្យូម​ខ្ពស់​ណាស់ អាច​ជំនួយ​ដល់​ឆ្អឹង​ និង​ធ្មេញ​របស់​ក្មេង​​បាន។ វីតាមីន A ក្នុង​ទឹក​ដោះ​គោ និង​ផលិតផល​ពី​ទឹក​ដោះ​គោ ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូច​ជា​​ស្បែក និង​​​ភ្នែក​ មាន​សុខភាព​ល្អ។ ប៉ាម៉ាក់ ​គួរ​ឲ្យ​អូនតូច​​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ ចាប់​ពី​អាយុ ១ ​ឆ្នាំ​ឡើង​ទៅ និង​​ព្យាយាម​ឲ្យ​កូន​ផឹក​ញ៉ាំ​ទឹក​ដោះ​គោ ៣ ​ដង/ថ្ងៃ អាច​ជា​ភេសជ្ជៈ ឬ​ជា​ទម្រង់​ម្ហូប​អាហារ​ផលិត​ពី​ទឹក​ដោះ​គោដូច​ជា ​ឈីស ឬ​យ៉ាអួរ។ ចំពោះទឹក​ដោះ​គោមាន​ជាតិ​ខ្លាញ់​ត្រឹម​ពាក់​កណ្ដាល (Semi-skimmed milk) គួរ​ឲ្យ​កូន​ញ៉ាំ​នៅ​អាយុ​ ២​ឆ្នាំ ដើម្បី​ឲ្យ​ពួក​គេញ៉ាំ​បាន​កាន់​តែ​ច្រើន និង​លូតលាស់​បាន​ល្អ។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ពេលកូនចាប់ផ្តើមចូលរៀន ដើម្បីឆាប់ចេះ ម៉ាក់ប៉ាមិនត្រូវរំលងរឿងប៉ុន្មាននេះទេ

សម័យនេះ ម៉ាក់ប៉ា​យក​កូន​ទៅ​ដាក់​សាលារៀន​តាំង​ពី​អាយុ ៣-៤ ឆ្នាំ​ម្ល៉េះ ដើម្បី​ឲ្យ​កូន​មាន​គ្រឹះ​រឹង​មាំ​តាំង​ពី​តូច។ ពេល​កូន​ចូល​រៀន​ម៉ាក់​ប៉ា​ប្រហែល​ជា​គិត​ថា រាង​ធូរ​ដៃ​បន្តិច​ហើយ តែ​មិន​ដូច្នោះ​ទេ ​យើង​មាន​ភារកិច្ច​ជា​ច្រើន​ទៀត។ នាយិកា​សាលា​អន្តរជាតិ ខល័រឃីត អ្នកស្រី ភន ផាសុកា បាន​ចែក​រំលែក​នូវ​តិចនិក​ងាយៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ពេល​កូន​ចាប់​ផ្តើម​រៀន ឬ​ចូល​សាលា​រៀន។ ១- អង្កេត​ទៅ​លើ​កូន ឪពុក​ម្តាយ​ខ្លះ​ដាក់​កូន​នៅ​សាលា​ពេញ​មួយ​ថ្ងៃ ឯ​ខ្លះ​ទៀត​ដាក់​កន្លះ​ថ្ងៃ ទៅ​តាម​លទ្ធភាព​របស់​ខ្លួន តែ​ទោះ​យ៉ាង​ណា​ យើង​ត្រូវ​ចេះ​សង្កេត​កូន​បន្ទាប់​ពី​ចេញ​ពី​សាលា​វិញ តើ​មាន​ការ​ប្រែប្រួល​អីខ្លះ ទាំង​ចំណេះ និង​អត្តចរិត។ ចំណុច​សំខាន់​បំផុត​នោះ តើ​មេរៀន​ដែល​គេ​រៀន​នោះ​ ចាប់​បាន​ឬ​អត់? ឧទាហរណ៍ រូបភាព​មួយ​ដែល​កូន​រៀន​ថ្ងៃ​ហ្នឹង តើ​កូន​ស្គាល់​ដែរ​ឬ​ទេ​ ជា​រូបភាព​អ្វី? បើ​អត់​ស្គាល់ ​ត្រូវ​ធ្វើ​យ៉ាង​ណា បើ​ស្គាល់​ ធ្វើ​យ៉ាង​ណា? ២- ស្ដាប់ពាក្យ​ពេចន៍​កូន​និយាយ យើង​ត្រូវ​តាម​ដាន​កូន តើ​ប្រើ​ប្រាស់​ភាសា និង​ពាក្យ​ពេចន៍​ត្រឹម​ត្រូវ​ឬ​អត់? មិន​ថា​ភាសា​ខ្មែរ ភាសា​អង់គ្លេស ឬ​ភាសា​ចិន​ទេ។ តើ​គេ​និយាយ​ជា​ឃ្លា​បាន​ឬ​នៅ? គេ​ស្គាល់​អ្វី​នៅ​ជុំវិញ​ខ្លួន​ទេ? គេ​និយាយ​ច្បាស់​អត់ ថា​តាម​បា​នអត់? បើ​កូន​និយាយ​មិន​ច្បាស់ ឬ​និយាយ​ខុស យើង​ជា​ឪពុក​ម្តាយ​ត្រូវ​ចាប់​ផ្តើម​កែ​កូន​ភ្លាម កុំ​ឲ្យ​និយាយ​ទៅ​ទាំង​ខុស​ឲ្យ​សោះ។ ៣- មើលរបៀប​នៃ​ការ​សរសេរ របៀប​នៃ​ការ​កាន់​ខ្មៅដៃ កាន់ហ្វឺត គូល័រ​ផាត់​ពណ៌ ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ការ​ចាប់​ផ្តើម​ដំបូង​កូន​កាន់​បែប​ម៉េច […]


រោគសញ្ញាទូទៅ

កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ថា​កូន​ឈឺ​ហើយ​មិន​ជា​សះស្បើយ ព្រោះតែ​ម៉ាក់ប៉ា​តែង​ធ្វើ​រឿង​ខុស​ឆ្គង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ។ ១- ប្រើ​ថ្នាំ​តាម​គ្នា ហើយ​មិន​យក​កូន​ទៅ​ជួប​ពេទ្យ ម៉ាក់ប៉ា​ខ្លះ​ពេល​កូន​ឈឺ បែរ​ជា​សួរនាំ​អ្នក​ជិតខាងដែល​មាន​កូន​ឈឺ ដោយមាន​​អាការៈ​ស្រដៀង​គ្នា រួច​ទៅ​ទិញ​ថ្នាំ​តាម ​យកមក​ឲ្យ​លេប។ ទង្វើ​បែប​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​កូន​ឈឺ​ញឹក ឬ​ក៏​ពេល​ឈឺ​យូរ​ថ្ងៃ​ទម្រាំ​ជា ព្រោះនោះ​ជា​ការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង គ្មាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ ដែល​ថ្នាំខ្លះមិនត្រូវ​នឹង​ជំងឺ អាច​នាំឲ្យ​មាន​ផល​រំខាន​ផ្សេង​ៗ​ទៅ​វិញ។ ២- ប្ដូរ​ថ្នាំ​តាម​ចិត្ត ពេល​កូន​តូច​ឈឺ​ម៉ាក់ប៉ា​ច្បាស់​ជា​បារម្ភ​ណាស់​ហើយ ដូចនេះ​បើ​ទៅ​ជួប​ពេទ្យ​មួយ ហើយ​បាន​ថ្នាំ​មក​លេប​ម្ដង​មិន​ធូរ​សោះ ប្រាកដជា​ស្វែងរក​ពេទ្យ​ដទៃ​ទៀត​ដែល​ផ្សំថ្នាំ​លេប​ម្ដង​ ឬលេប​មួយ​ថ្ងៃជាភ្លាម។ ទម្លាប់​បែប​នេះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន ព្រោះ​គ្រូពេទ្យ​អាច​ឲ្យ​ថ្នាំ​​លើស​កម្រិត​អាយុ​កូន​ខ្លាំង ទើប​លេប​ម្ដង​ធូរ​ភ្លាម ហើយ​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ​វិញ គឺ​កូន​ឆាប់​ស៊ាំ​នឹង​ថ្នាំ​ប្រភេទ​នោះ និង​ឈឺ​ម្ដង​ទៀត​ត្រូវ​លេប​ថ្នាំ​លើស​កម្រិត​មុន​ទៅ​ទៀត។ ៣- មិន​ធ្វើតាម​វេជ្ជបញ្ជា ថ្នាំ​ដែល​ពេទ្យ​ឲ្យ​លេប ៥ ឬ ៧ ថ្ងៃ ទៅ​តាម​ប្រភេទ​ជំងឺ បែរជា​ឈប់​ឲ្យ​កូន​លេប នៅពេលធូរ​បន្តិច ឬ​ខ្លះទៀត​គិតថាកូន​ជា​សះស្បើយ​ហើយ។ ណា​មួយ​ក្មេង​ពិបាក​លេប​ថ្នាំ​ផង ខ្លួនឯង​រវល់​ផង ភ្លេច​ផង ក៏​បញ្ឈប់​តែ​ម្ដង​ទៅ។ ការ​មិន​ឲ្យ​កូន​លេប​ថ្នាំ​គ្រប់​កម្រិត​ដែល​ពេទ្យ​ឲ្យ អាច​ធ្វើ​ឲ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ទៅ​ថ្ងៃក្រោយ ពិបាក​ព្យាបាល។ ៤- បញ្ចុក​ថ្នាំ​មិន​ចូល ឬមិនអស់ កូន​ក្មេង​តូច​ៗ​មិន​ងាយ​ស្រួល​រឿង​បញ្ចុក​ថ្នាំ​ឡើយ ដូចនេះ​ពេល​កូន​លេប​តែងតែ​ព្យាយាម​ព្រួស ឬ​ក្អួត​ឲ្យ​ចេញ​ពី​មាត់​វិញ​ខ្លះ។ ឃើញ​បែប​នេះ បើ​គិត​ជា​រឿង​ធម្មតា ហើយ​មិន​បញ្ចុក​ថែម​ថ្នាំ​ប្រាកដជា​មិន​គ្រប់​ចំនួន កូន​ក៏​មិន​ងាយ​ឆាប់​ជា​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ