ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ម៉ាក់ៗគួរតែដឹងរឿងទាំងប៉ុន្មាននេះ អំពីការគេងរបស់ទារក

ទារក​ទើប​នឹង​កើត​ត្រូវ​ការ​គេង​ច្រើន ហើយ​នោះ​ក៏​រឿង​ចាំបាច់​បំផុត​ដែរ ព្រោះ​ជួយ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ។ បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ធ្វើ​រឿង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណេក​របស់​កូន នាំ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ។ អ្នកគ្រូពេទ្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា ទារក​ទើប​កើត​ខ្លះ​គេង ៥-៨ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ពេល​វ័យ​កាន់តែ​វិវត្ត ការ​គេង​ក៏​កាន់តែ​តិច​ជាង​មុនដែរ រហូត​ដល់​ពេល​ពួកគេ​មាន​វ័យ​ដល់ ១ ឆ្នាំ ការ​គេង​នៅ​សល់​ត្រឹម ២ ឬ ៣ ដង​ប៉ុណ្ណោះ។ ខាងក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​គេង​របស់​ទារក ដែល​ម៉ាក់​ៗ​គួរតែ​ដឹង៖ ១- កាល​ណា​យើង​ឧស្សាហ៍​ធ្វើឲ្យ​កូន​ភ្ញាក់​ទាំង​កំពុង​គេង អាច​ធ្វើឲ្យ​ទារក​គេង​មិន​ឆ្អែត ហើយ​ប៉ះពាល់​ដល់​សុខភាព និង​ខួរក្បាល។ ២- ទារក​មិន​អាច​គេង​លក់​មួយ​យប់​ទល់​ភ្លឺ​បាន​ឡើយ ពួកគេ​ត្រូវការ​ក្រោក​បៅ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ២-៤ ដង​ដែរ។ ៣- ជា​ធម្មតា​ទារក​ងុយ​គេង​តែងតែ​រក​រឿង ឬ​យំ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​កូន​គ្មាន​បញ្ហា​សុខភាព​ខុស​ប្រក្រតី​អ្វី​ទេ គឺ​មាន​ន័យ​ថា​យំ​ព្រោះ​ងងុយ ហើយ​ដើម្បី​ឲ្យ​ទារក​គេង​លក់​ឆាប់​ត្រូវ​បំបៅ​កូន​ពេល​ងងុយ​នោះ​ទៅ។ ៤- ត្រូវ​កំណត់​ពេល​វេលា​គេង​​កូន​ឲ្យ​បាន​ច្បាស់លាស់ ​ចៀសវាង​ជ្រុល​ពេល អាច​នាំឲ្យ​កូន​ពិបាក​គេង។ ឧទាហរណ៍​៖ កូន​ធ្លាប់​ចូល​គេង​ម៉ោង ៧៖៣០ នាទី​យប់ មិន​គួរ​អូស​បន្លាយ​រហូត​ដល់​ម៉ោង ៩៖០០ យប់ឡើយ ព្រោះ​កាលណា​ខក​គេង កូន​ចាប់ផ្ដើម​មួម៉ៅ​ខ្លាំង និង​ពិបាក​លួង​ជាដើម។ ៥- ទារកទើបកើត​​ ពេល​គេង ​ច្រើន​​មាន​អាការៈ​ភ្ញាក់​កន្ទ្រាក់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់​ទាំងសុខភាព​ និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត

ប៉ាម៉ាក់​សម័យ​ថ្មី ពិតជា​យក​ចិត្ត​ទុកដាក់​នឹង​សុខភាព និង​សកម្មភាព​របស់​កូនៗ​ណាស់ ចាប់តាំង​ពី​ដឹង​ថា មាន​កូន​នៅ​ថ្ងៃ​ដំបូង​ម្ល៉េះ។ ពេល​កូន​កើត​មក​ហើយ ចិញ្ចឹម​ថែទាំ​កូន ឲ្យ​ញ៉ាំ​សុទ្ធតែ​អាហារ​សម្បូរ​ជីវជាតិ ហើយ​បញ្ចូន​ទៅ​រៀន សុទ្ធតែ​សាលា​ល្អៗ ព្រោះ​ចង់​ឲ្យ​កូនៗ ចេះដឹង និង​ឆ្លាតវៃ​ជាងគេ។ ចុះបើ​ទៅ​រៀន កូនៗ​តូច មាន Homework ច្រើន តើវា​ប៉ះពាល់​ដល់​សុខភាព​ទេ? តាមរយៈ​ការសិក្សា​មួយ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ Journal of Family Therapy របស់​អាមេរិក នៅ​ឆ្នាំ​២០១៥ បញ្ជាក់​ថា ពិត​ជាមាន​ផល​ប៉ះពាល់​ដល់​កុមារ ដែល​ត្រូវ​ជំរុញ​ឲ្យ​ធ្វើ Homework លើស ១០​នាទី/យប់ ពេល​រៀន​នៅ​ថ្នាក់​ទី១។ ការសិក្សានេះ បាន​ធ្វើឡើង​លើ​ប៉ាម៉ាក់ ជាង ១.១០០​នាក់ នៅ​កោះ Rhode របស់​អាមេរិក ដោយ​មាន​កូនៗ ចូល​រៀន​តាម​សាលា​បឋម។ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​រៀន​ថ្នាក់​ទី១ ធ្វើ Homework ២៨​នាទី/យប់ និង​កុមារ​រៀនថ្នាក់​ទី២ ធ្វើ Homework ២៩​នាទី/យប់។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ការ​ធ្វើ Homework ច្រើន​ដូច្នេះ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើក្មេងកើតមហារីក នឹងប្រឈមបញ្ហាបេះដូង ខ្ពស់រហូត ៣ដង

មហារីក ជាជំងឺ​សាហាវ គ្មាន​ករណី​លើកលែង​ចំពោះ​មនុស្ស​នៅ​វ័យ​ណាមួយ​នោះទេ ហើយ​ចំពោះ​កុមារ បើ​កើតមហារីក​ហើយ នឹង​ប្រឈម​ការ​ជួប​ប្រទះ​ជំងឺបេះដូង​ជាច្រើន​មុខ។ ជាយូរមក​ហើយ ពេទ្យ​ដឹង​ថា ការព្យាបាល​កុមារ​កើត​ជំងឺ​មហារីក នឹង​បង្កើន​ហានភ័យ​ជំងឺបេះដូង​ដល់​ពួកគេ។ ប៉ុន្ដែ​សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​កើត​មហារីក ប្រឈម ៣​ដង ជាមួយ​ការ​វិវត្ត​ជា​បញ្ហា​សរសៃឈាម​បេះដូង។ អ្នកស្រាវជ្រាវ បាន​សិក្សា​លើ​អ្នក​ជំងឺ​មហារីក ចំនួន ៧,២៨៩​នាក់ ដោយ​ពួកគេ​មាន​រោគសញ្ញា​ជំងឺ​មហារីក មុន​អាយុ ១៨​ឆ្នាំ និង​បាន​ទទួល​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​មហារីក​កុមារ ពី​ឆ្នាំ​១៩៨៧-២០១០។ អំឡុង​ការ​តាមដាន​ មាន​អ្នកជំងឺ​​នៅរស់ ត្រឹមតែ ២០៣​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​បាន​ជួប​បញ្ហា​បេះដូង យ៉ាងតិច ១​ម្ដង។ កុមារ​កើត​មហារីក ដែល​នៅ​រស់រាន​មាន​ជីវិត បាន​ប្រឈម​បញ្ហា​បណ្ដាល​មកពី​មេតាប៉ូលិស ដូចជា ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​លើស​កូលេស្ដេរ៉ូល។ ស្ថានភាព​ទាំង​នេះ បង្កឲ្យ​កើត​ជំងឺ​បេះដូង។ ជាងនេះ​ទៅ​ទៀត អ្នក​កើតមហារីក ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ៣​ដង និង​ខ្សោយ​បេះដូង ៤​ដង បើធៀប​នឹង​អ្នក​នៅ​រស់​ដោយ​ជំងឺ​ទឹកនោមផ្អែម។ តាមលទ្ធផល​រកឃើញ​នេះ អ្នកស្រាវជ្រាវ លើកឡើង​ថា កុមារ​កើត​មហារីក គួរផ្ដោត​លើ​កត្ដា​ប្រឈម ដែល​បង្ក​ជំងឺបេះដូង ដូចជា លើសឈាម និង​ទឹកនោមផ្អែម។


ការថែទាំទារក

ធ្លាប់ឮពីជំងឺ ស្កន់ម្តាយដើម អត់ ហេតុអីគេហៅឈ្មោះបែបហ្នឹង?

កាល​ពី​ជំនាន់​មុន គេ​តែង​ឮ​ចាស់ៗ​និយាយ​ពី​ជំងឺ​ស្កន់​ម្តាយដើម​ដែល​កើត​លើ​ទារក តើ​ជំងឺ​នេះ​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ? បណ្តាល​មក​ពី​មូលហេតុ​អី? តាម​ការ​សាកសួរ​ជាមួយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ជំងឺ​ស្កន់​ម្តាយ​ដើម ជា​ពាក្យ​ដែល​ចាស់ៗ​ហៅ​លើ​ក្មេងៗ​ដែល​មាន​អាការៈ​ប្រកាច់​នៅ​ពេល​កើត​បាន ១-២ អាទិត្យ ដោយ​មាន​ជំនឿ​ថា ម្តាយ​ដើម​របស់​ក្មេង នឹង​មក​យក​ជីវិត​កូន​ទៅ​វិញ មិន​ឲ្យ​រស់នៅ​​ជាមួយ​ម្តាយ​ចុង​ទេ។ តែ​បើ​តាម​បច្ចេកទេស​ពេទ្យ ស្កន់ម្តាយដើម ជា​ជំងឺ​តេតាណុស​ផ្ចិត​ទារក ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​យក​សម្ភារៈ​មិន​ស្អាត មិន​បាន​ស្ងោរ​សម្លាប់​មេរោគ ចំណិតឫស្សី ទៅ​កាត់​ផ្ចិត​ទារក កង្វះ​អនាម័យ​ពេល​ថែទាំ​ផ្ចិត​ទារក និង​ការ​យក​របស់​មិន​ស្អាត ដូចជា ផេះ ដីដំបូក សំបុក​ពីងពាង សំបុកឆ្កែញ៉ាំង ម្សៅ ទៅ​រោយ​លើ​ផ្ចិត​ទារក​ជា​ដើម។ រោគ​សញ្ញា​ជំងឺ​តេតាណុស​ផ្ចិត​ទារក៖ – លែងចង់បៅ – ក្តៅខ្លួន – យំមិនបាត់ – ពិបាកដកដង្ហើម – កន្ត្រាក់សាច់ដុំថ្គាម – កន្ត្រាក់រឹងដងខ្លួន ជើងត្រង់ ដៃបត់ខ្លាំង – ប្រកាច់។ វិធី​ថែទាំ​ផ្ចិត​ទារក​មិន​ឲ្យ​ឆ្លង​មេរោគ កើត​តេតាណុស៖ ​- ជូត​សម្អាត​ទង​ផ្ចិត​​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច ​- លាប​ថ្នាំ​បេតាឌីន ​- មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​ផ្ចិតទេ – មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​ទារកនោះ​ទេ ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


រោគសញ្ញាទូទៅ

ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់?

ជំងឺ​បេះដូង​ពី​កំណើត ជា​ជំងឺ​​ដែល​កើត​មាន​តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម្ល៉េះ ដោយសារ​តែ​បេះដូង​ទារក​វិវត្ត​ខុស​ប្រក្រតី​ផ្នែក​ណា​មួយ។ ជំងឺ​បេះដូង​ពី​កំណើត​ស្មុគស្មាញ​ខ្លាំង និង​មាន​ច្រើន​ប្រភេទ ដូចជា ជំងឺ​បេះដូង​ប្រហោង​ថត​លើ បេះដូង​ប្រហោង​ថត​ក្រោម បេះដូង​ប្រហោង​ពី​សរសៃ​អាអក ទៅ​សរសៃ​អាកទែ ឬ​បេះដូង​មាន​សរសៃ​ធំៗ​ខ្វែង​គ្នាជាដើម។ កូន​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត ជា​ក្តី​បារម្ភ​របស់​ម៉ាក់​ប៉ា មិន​ដឹង​អាច​ព្យាបាល​ជា ឬ​មិន​ជា​នោះ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូងកម្ពុជា ជំងឺ​បេះដូង​ពី​កំណើត​មួយ​ចំនួន​អាច​ជា​ដោយ​ឯងៗ នៅ​ពេល​ទារក​វិវត្ត​ធំ​ទៅ ​អាយុ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ជួន​កាលបេះដូង​ប្រហោង​អាច​ជា​ឯង បិទ​ជិត​មក​វិញ។ ប៉ុន្តែ​បើ​មិន​ជា​ទេ គ្រូពេទ្យ​ត្រូវ​ការ​ព្យាបាល​ដោយ​ភ្ជិត ដោយ​វិធី​វះកាត់ ឬ​ប្រើ​ឆ្នុក​ទៅ​ញ៉ុក​ប្រហោង​ឲ្យ​ជិត។ “ជំងឺ​បេះដូង​មួយ​ចំនួន​អាច​ព្យាបាល​ជា​ដាច់ ជា​ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ប៉ុន្តែ​ជំងឺ​បេះដូង​មួយ​​ចំនួន​ធំ​ព្យាបាល​មិន​ជា​ដាច់​ទេ ដូចជា​សម្លៀក​បំពាក់​ខូចខាត វា​រហែល វាធ្លុះ ទោះបី​យើង​ប៉ះ​យ៉ាង​ណា ក៏​នៅ​មាន​បំណះ​​ដែរ វា​មិន​អាច​ដូច​របស់​ថ្មី​ទេ។ អ៊ីចឹង​ហើយ​មាន​តែ​ការ​ថែទាំ​សុខភាព របប​អាហារ និង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទេ ដែល​អាច​ឲ្យ​អ្នក​​ជំងឺ​រស់​បាន​ធម្មតា ប៉ុន្តែ​ឲ្យ​ព្យាបាល​ឲ្យ​ជា​ដូច​មនុស្ស​ធម្មតា មិន​អាច​ទេ”។ អត្ថបទពាក់ព័ន្ធ៖  នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា ដើម្បី​បង្ការ​កូន​កុំ​ឲ្យ​មាន​ជំងឺ​បេះដូង​ពី​កំណើត លោក​វេជ្ជបណ្ឌិត សុខ ជួរ […]


រោគសញ្ញាទូទៅ

កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរ ត្រូវធ្វើម៉េច?

កូន​តូច​អាលែកហ្ស៊ី ចេះ​តែ​កណ្តាស់ ហៀរ​សម្បោរញឹក​ញាប់ អាច​មក​ពី​កត្តា​អាកាស​ធាតុ និង​បរិស្ថាន​រស់នៅ​ដែល​មាន​សំណើម ឬ​កខ្វក់។ កូន​ក្មេង​ពេល​អាលែកហ្ស៊ី ក្រៅ​ពី​កណ្តាស់ ហៀរសំបោរ ក្អក អាច​មាន​រោល កន្ទួល​រមាស់​នៅ​លើ​ស្បែក ហូរ​ទឹកភ្នែក ពិបាក​ដក​ដង្ហើម ពេលខ្លះធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បែង​ចែក​មូលហេតុ​នាំ​កើត​ជំងឺ​អាលែកហ្ស៊ីជា ២ ប្រភេទ គឺ​បរិយាកាស​ខាងក្រៅ មាន​ដូច​ជា​ដី​ហុយ លម្អង​ផ្កា  ផ្សែង​ពុល រួមទាំង​​សារធាតុអាលែក​ហ្សែនផ្សេងៗជាច្រើនទៀត និង​បរិយាកាស​ខាង​ក្នុង​ផ្ទះ​អាប់អួរ មិន​បាន​សម្អាត​បន្ទប់ ពូក ភួយ​ខ្នើយ​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ ក្មេងអាលែកហ្ស៊ីទឹកដោះគោ ឬអាហារ មានសញ្ញាអីខ្លះ? ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត ចំពោះ​ក្មេង​ដែល​អាលែកហ្ស៊ី ម៉ាក់ប៉ា​ត្រូវ​រក​មូលហេតុ​ឲ្យ​ឃើញ ទើប​អាច​បង្ការ​បាន ដោយ​អនុវត្ត​តាម​នូវ​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ – សម្អាត​កន្លែង​គេង​របស់​ទារក​កុំ​ឲ្យ​មាន​សំណើម ធូលី រោមសត្វ – ពូក ខ្នើយ និង​កន្សែង សម្លៀក​បំពាក់​ត្រូវ​បោក​​ស្អាត​ជានិច្ច – កុំ​ឲ្យ​កូន​នៅ​ជិត​សត្វ​ចិញ្ចឹម ឬ​កុំ​ឲ្យ​សត្វ​ចិញ្ចឹម​ចូល​បន្ទប់​កូន – ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ត្រូវ​ស្លៀក​ពាក់​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន – ឲ្យ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​​ផ្សែង​បារី និង​ផ្សែង​ពុល – ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​ទៀង​ទាត់ ២ដង/ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ការថែទាំទារក

ទារកជួបបញ្ហាស្បែកទាំងនេះញឹកញាប់ តែមួយចំនួនជាទៅវិញដោយឯកឯង

ស្បែក​ទារក​​នៅ​ខ្ចី​ខ្លាំង​ណាស់ ងាយ​ប្រឈម​នឹង​បញ្ហា​ចេញ​​កន្ទួលរមាស់​ផ្សេងៗ និងអាច​បណ្តាល​ឲ្យ​រលាកស្បែក។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ស្បែក​ទារក​ជួប​ញឹក​ញាប់​បំផុត ដែល​បញ្ហា​ស្បែក​មួយ​ចំនួន​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯងៗ ឯ​មួយ​ចំនួន​ទៀត​អាច​វិវត្ត​ទៅ​ធ្ងន់ធ្ងរ បើ​យើង​មិន​ព្យាបាល។ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក  បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ កាល​ណា​ក្រពេញ​ស្បែក​ទារក​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ Keratinនិង Sebum បង្ក​ទៅ​ជា​ពង​បែក​តូចៗ​ពណ៌​ស ឬលឿង​​លើ​​មុខ។ តែ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ទេ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ដោយ​ឯក​ឯង ពី ៨-១០ ថ្ងៃ មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ អត្ថបទពាក់ព័ន្ធ៖ កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី? ២- ចំហាយ​ក្តៅ ឬចែងថ្ងៃ  ចំហាយ​ក្តៅ ឬ ចែងថ្ងៃ ជាកន្ទួល​ខ្ទុះ​តូចៗ ពណ៌​ក្រហម ច្រើន​កើត​មាន​នៅ​លើ​ខ្នង ថ្ងាស ឬ​​​បរិវេណ​ដើម​ទ្រូង​​ទារក។ ចែង​ថ្ងៃបង្ក​ឡើង​ដោយ​​​ការ​កក​ស្ទះ​រន្ធញើស ជា​ពិសេស​​កើត​​ពេល​​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។ ៣- មុន​ ឬ​ស្រែង​ទឹកដោះ មុន ឬ​ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ​​ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ ឬ​ថ្ពាល់​ទារក​នេះ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក ឬ​មក​ការ​ពី​ហៀរ​ទឹក​ដោះ និង​ទឹកដោះ​គោ​ទៅ​លើ​មុខ​ទារក។ បើ​រលាក​តិចតួច វា​រលាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង តែ​រលាក​ខ្លាំង​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រើ​ប្រេង ឬ​ក្រែម​បំបាត់​រលាក​ព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ ស្បែក​អាអូន​មាន​បញ្ហា សាកប៉ុន្មានចំណុច​នេះលមើល៍ ៤- ស្នាម​សៗ វា​ជា​ស្នាម​សៗ សែ្តង​ចេញ​ជា​បន្ទះ​ស​ជាមួយ​ក្រមរ​ស្តើង ដូច​ជា​ជំងឺ​ភ្លឺ​នៅ​លើ​មនុស្ស​ធំ […]


ការថែទាំទារក

ទារកទើបកើតមានស្នាមខៀវៗ នៅលើស្បែកជាអ្វី? ហើយបាត់ទៅវិញអត់?

ម៉ាក់​ៗ​​ពេល​ឃើញ​កូនទើប​កើត​មាន​ស្នាម​ខៀវ​ៗ​នៅ​ស្បែក​ប្រាកដជាមាន​ការ​ព្រួយ​បារម្ភខ្លះៗ ព្រោះ​ខ្លាច​ជាប់​រហូត​ពេញ​មួយ​ជីវិត។ ចំពោះ​បញ្ហា​ស្នាម​ខៀវ​ស្រាល ឬ​ខៀវ​ក្រមៅ​លើ​ស្បែក​ទារក​នេះ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ឲ្យ​ដឹង​ថា វា​មិនមែន​ជា​រឿង​ធំដុំ​គួរឲ្យ​គិត​ឡើយ។ គ្រូពេទ្យ​ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​បាន​បន្ត​ទៀត​ថា ស្នាម​ខៀវ​នេះ​ហៅថា Mongolian spot គឺជា​រឿង​ធម្មតា​នៃ​ការ​បម្រែបម្រួល​ពណ៌​ស្បែក ដែល​មាន​តាំងពី​កំណើត​របស់​ទារក​ ឬ​មួយ​រយៈ​ក្រោយ​កើត​រួច ហើយ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ ៤-៥ ឆ្នាំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ក្នុង​ករណី​នេះ​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​បញ្ជាក់​ថា កើត​ឡើង​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ព្រោះ​កោសិកា​ដែល​ផលិត​ជាតិ​ពណ៌​លើ​ស្បែក Melanocyte វា​បាន​បង្កើត​ជាតិ​ពណ៌​ច្រើន​លើស​កម្រិត រីឯ​មូលហេតុ​ធ្វើឲ្យ​បង្កើត​ខុស​ប្រក្រតី​បែប​នោះ អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។ ចំណែក​ឯ​​ទីតាំង​ដែល​ស្នាម​ខៀវ​​ឧស្សាហ៍​ឃើញ​កើត​មាន​ជាង​គេ ជើង គូទ ខ្នង ហើយ​មាន​មួយ​ចំនួន​តូច​នៅ​លើ​មុខ​ដែរ។ [embed-health-tool-child-growth-chart] ចំពោះ​ផល​ប៉ះពាល់​ចំពោះ​ទារក​វិញ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា មិន​មាន​អ្វី​ដែល​អាក្រក់​ចំពោះ​សុខភាព​រាងកាយ ឬ​ស្នាម​នោះ​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​ឡើយ គ្រាន់តែ​វា​ប៉ះពាល់​ដល់​ផ្នែក​សម្រស់​តែ​ប៉ុណ្ណោះ បើ​មាន​នៅ​លើ​មុខ។ បើ​គិត​រក​ថ្នាំ​ដើម្បី​លាប​បំបាត់​ក៏​គ្មាន​ដែរ ព្រោះ​ដល់​ពេល​វា​នឹង​រលុប​ដោយ​ឯង​ៗ ហើយ​ភាគច្រើន​ក្រោម​អាយុ ១០ ឆ្នាំ ហើយ​មួយ​វិញ​ទៀត​ស្នាម​ខៀវ​នេះ វា​ខុស​ពី​ស្នាម​ដៅ​ខ្មៅ​ៗ ឬ​ក្រហម។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន […]


ការថែទាំទារក

ចង់ឲ្យកូនឆ្លាត ខួរក្បាលលូតលាស់ល្អ ម៉ាក់ប៉ាចាំបាច់ធ្វើរឿងទាំងនេះ

បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់​រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព ខួរ​ក្បាល​ឆ្លាត​វាងវៃ តែ​បំណង​នេះ​មិន​អាច​ដូច​ចិត្ត​យើង​ចង់​បាន​ស្រួលៗ​នោះ​ទេ ចាំបាច់​ត្រូវ​មាន​ការ​រួម​ចំណែក​ពី​យើង​ដែល​ជា​អ្នក​ចិញ្ចឹម​បីបាច់​កូន។ ៦ ចំណុច​សំខាន់ៗ​ខាង​ក្រោម​នេះ​ជា​រឿង​ចាំបាច់​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​ត្រូវ​ធ្វើ បើ​ចង់​ឲ្យ​ខួរក្បាល​កូន​ឆ្លាត​វាងវៃ ដោយ​គិត​ចាប់​ពី​ពេល​កូន​កើត​មក​ភ្លាម។ ១- បំបៅ​ដោះ​កូន ម៉ាក់​ត្រូវបំបៅ​ដោះ​កូន​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ ព្រោះ​ទឹកដោះ​ម្ដាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក។  វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង ជាពិសេស​អង់ទីករ ដែល​ជួយ​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ។ ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះ​ម្ដាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំ​ខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ។ កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្ដាយ​ បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ នោះ ចំនួន ២,៦ ពិន្ទុ បើ​ប្រៀប​ធៀប​នឹង​កុមារ​ទទួល​បាន​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ។ អត្ថបទពាក់ព័ន្ធ៖ ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ ២- ផ្ដល់​អាហារ​គ្រប់​ជីវជាតិ​ឲ្យ​កូន ការ​ផ្ដល់​ទឹក​ដោះ​ម្ដាយ​តែ​មួយ​គត់​មិន​គ្រប់​គ្រាន់​ទេ។ ចាប់​ពី​អាយុ ៦ ខែ​ឡើង​ទៅ ​កូន​ក្មេង​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ទៀត ដោយ​ចាប់​ផ្ដើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង។ ពេល​ដែល​កូន​ចេះ​ញ៉ាំ​នេះ ​សំខាន់​ណាស់ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ផ្ដល់​នូវ​អាហារ​មាន​ជីវជាតិ​ចម្រុះ​មុខ​ឲ្យ​កូន មាន ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ប្រភេទ​អាហារ​សម្បូរ DHA ដែល​ជួយ​ដល់ការលូតលាស់​ខួរក្បាល​បាន​ច្រើន​ ចាប់​ពី​គេ​អាយុ ៦ ខែ ដល់ ​៥ […]


ថ្នាំបង្ការ

នេះជាផលវិបាកនៃជំងឺតេតាណូស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ

ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Clostrium tetani ដែល​ឆ្លង​តាម​រយៈ​មុខ​របួស ឬ​ស្នាម​របួស​ផ្នែក​ណា​មួយ នៃ​រាងកាយ ដូច​ជា​សត្វ​ខាំ ឬ​ខ្វាច ការ​មុត​កាំបិត ឡាម ឈើ ឫស្សី​មុត​ស្រួច បន្លា​លួស អំបែង ដែក​គោល ធូលីដី និងរបស់ផ្សេងៗ។ ចំពោះ​ទារក​ទើប​កើត​អាចមាន ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ការ​ប្រើ​កាំបិត ឫស្សី ឬ​ឡាម មិន​ស្អាត ទៅ​កាត់​ទងផ្ចិត នេះ​បើ​តាម​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​តេតាណូស – រសាប់រសល់ – ឈឺក្បាល – ដំបៅ​ហើម – រឹងថ្គាម – ខាំធ្មេញ – រឹងសាច់ដុំ រឹងក – បែកញើស – ដក​ដង្ហើម​ញាប់ – ប្រកាច់​រឹង​ខ្លួន។ ​២- ផល​ប៉ះពាល់​នៃ​ជំងឺ​តេតាណូស ជំងឺ​តេតាណូស​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ហើយ​មានការ​ឈឺចាប់ ជា​ពិសេស​គឺ​សាច់ដុំ​ថ្គាម និង ក ។ ជំងឺ​តេតាណូស​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ដកដង្ហើម អាច​ប្រកាច់​ និងរាល់ពេលប្រកាច់ម្តងៗ ធ្វើឲ្យកម្រិត​អុកសុីសែន​មិន​អាច​ទៅដល់​ខួរក្បាល​អាចបណ្តាលឲ្យស្លាប់​ភ្លាមៗ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ៣- វិធី​បង្ការ​ជំងឺ​តេតាណូស ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចាក់​រម្លឹក​ឡើង​វិញ ក្នុង​ករណី​មាន​របួស​ដោយ​ប្រការ​ណា​មួយ ត្រូវ​លាង​សម្អាត​មុខ​របួស​ដោយ​ទឹក​ស្អាត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ