ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកសាមញ្ញបំផុត១នេះ អាចបង្កើនការយល់ចិត្តរវាងម៉ាក់ប៉ា និងកូនៗបានកាន់តែស្រួល

ការ​យល់​ចិត្ត​គ្នា​រវាង​ប៉ា​ម៉ាក់ និង​កូន​ៗ សំខាន់​ណាស់​នៅ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ឲ្យ​មាន​ភាព​ចុះ​សម្រុង និង​ផ្ដល់​ភាព​រីក​រាយ​នៅ​ក្នុង​ផ្ទះ។ ផ្ទុយ​ទៅ​វិញ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន មិន​សូវ​ចេះ​វិធី​បង្ហាញ​ក្ដី​ស្រឡាញ់ ឬ​មិន​ចូល​ចិត្ត​ស្រឡាញ់​កូន​ឲ្យ​យល់​ចិត្ត ព្រោះ​គិត​ថា អាច​ធ្វើ​ឲ្យ​កូន​ខូច ជា​ហេតុ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ខ្លួន និង​កូន​ៗ​មិន​ស្អិត​ល្មួត ម៉ាក់​ប៉ា​នៅ​ផ្សេង កូន​ៗ​នៅ​ផ្សេង​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ត្បិត​តែ​យើង​ជា​ម៉ាក់​ប៉ា​មែន ប៉ុន្តែ​ពេល​ខ្លះ យើង​មិន​អាច​ដឹង​មិន​ពិត​ប្រាកដ​ទេ​ថា កូន​ៗ​ចង់​បាន​អ្វី​ពី​យើង​ជា​ឪពុក​ម្ដាយ។ ដូច​នេះ ដើម្បី​បង្កើន​ការ​យល់​ចិត្ត​គ្នា​កាន់​តែ​ប្រសើរ​រវាង​យើង និង​កូន ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ៗ រាយ​រ៉ាប់ ឬ​សរសេរ​ពី​អ្វី​ដែល​កូន​ចង់​ឲ្យ​យើង​ជា​ឪពុក​ម្ដាយ​ធ្វើ។ លោក​ស្រី​បន្ត​ថា ការ​ដែល​ប្រើ​វិធី​នេះ វា​មាន​អត្ថប្រយោជន៍​ដូច​ជា៖ ទី១. ឲ្យ​កូន​ចេះ​រក​នឹក និង​គិត​ដោយ​ប្រើ​បញ្ញា​របស់​កូន ទី២. កូន​បាន​បង្ហាញ​អំពី​អ្វី​ពួក​គេ​ចង់​បាន ទី៣. បង្កើន​ការ​យល់​ចិត្ត​រវាង​ប៉ា​ម៉ាក់ និង​កូន​ៗ។ល។ “ជាក់ស្ដែង ខ្ញុំ​បាន​ឲ្យ​កូន​របស់​ខ្ញុំ​សរសេរ​ពី​សកម្មភាព​ដែល​កូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​គេ ហើយ​កូន​ខ្ញុំ​បាន​សរសេរ​ថា ម៉ាក់​អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់ ម៉ាក់​ជួយ​កូន​ធ្វើ​លំហាត់ ម៉ាក់​លេង​ជាមួយ​កូន។ល។ សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​កូន​ចង់​បាន​អ្វី​ពី​យើង​ពិត​ប្រាកដ។" ស្រប​គ្នា​នឹង​ការ​ចិញ្ចឹម​កូន​នេះ​ដែរ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ថែម​ទៀត​ថា ម៉ាក់​ប៉ា​ក៏​គួរ​បែរ​មក​ចិញ្ចឹម​កូន​តាម​វិធី​ចិញ្ចឹម​កូន​តាម​បែប​វិជ្ជមាន​(Positive Parenting) វិញ​ម្ដង។ ចុះ​បើ​កូន​និយាយ​មិន​ស្ដាប់ ខូច យំ​កូរ​យើង​ពេញ​ហ្នឹង​ គួរ​ចាត់​ការ​តាម​របៀប​ណា? ភាព​រឹង​រូស និង​ការ​យំ​រក​រឿង​​ជា​រឿង​ធម្មជាតិ​របស់​កុមារ ហើយ​អ្វី​ដែល​យើង​ជា​ម៉ាក់​ប៉ា​គួរ​ធ្វើ […]


ការថែទាំទារក

ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន(វីដេអូ)

មាន​ហេតុផល​ជាច្រើន​នាំឲ្យ​ម៉ាក់ប៉ា​សម្រេច​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ជំនួស​ទឹកដោះ​ម្ដាយ។ ទោះ​ជា​ទឹកដោះគោ​​អាច​ជំនួស តែ​មិន​ល្អ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ ហើយ​ការ​ជ្រើសរើស​កំប៉ុង និង​លាង​សម្អាត​មិន​បាន​ត្រឹមត្រូវ រឹតតែ​ផ្ដល់​ហានិភ័យ​ដល់​កូន​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ជាច្រើន​បាន​យល់​ច្រឡំ​ថា បន្ទាប់ពី​លាង​សម្អាត​ដោយ​សាប៊ូ​រួច យក​ដប​ទៅ​ស្ងោរ​សម្លាប់​មេរោគ ទើប​អាច​កម្ចាត់​ជាតិ​កខ្វក់​ពី​ដប​បាន។ ប៉ុន្តែ​ទម្លាប់​បែប​នោះ នាំ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ ធ្វើ​ឲ្យ​កូន​មាន​គ្រោះ​ថ្នាក់​ទៅ​វិញ។ លោក​បន្ត​ទៀត​ថា ការ​ស្រុះ ឬ​ស្ងោរ​ដប​ទឹក​ដោះ​គោ​កូន ដោយ​ដាំ​ទឹក​លើ​ភ្លើងចង្ក្រាន គឺ​ប៉ះពាល់​ដល់​ទារក​ ព្រោះ​ជា​ទូទៅ​ដប​ទឹកដោះ​គោ​ផលិត​ពី​សារធាតុ Polycarbonate Plastic Material (PP) មើល​នៅ​បាត​ដប ហើយ​វា​ងាយ​នឹង​បម្លែង​ទៅជា Bisphenol-a (BPA) នៅ​ពេល​ត្រូវ​កម្ដៅ​ខ្លាំង​ក្នុង​ទឹក​ពុះ។ សារធាតុ​នេះ​ប៉ះពាល់​លើ​ផ្នែក​ប្រព័ន្ធ​ភាព​សាំ និង​សុខភាព​កូន​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​ម៉ាក់​ៗ​ចង់​ទិញ​ដប​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ជ្រើសរើស​រក​ប្រភេទ #2,#4,#5, BPA Free ហើយ​ជំនួស​ការ​សម្អាត​ពី​ការ​ស្រុះ​ទឹក​ក្ដៅ​លើ​ភ្លើង ទៅជា​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហៗ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ម៉ាក់​ៗ​ខ្លះ​ជឿ​ថា​លាង​សម្អាត​ដប​ទឹកដោះគោ គឺ​ចាំបាច់​ត្រូវតែ​ប្រើ​ទឹក​ក្ដៅ​ដាំ​ពុះ ទើប​សម្លាប់​មេរោគ​អស់។ ប៉ុន្តែ​ទឹក​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ដប​ទឹកដោះគោ​នៅ​ពេល​ត្រាំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន ដោយ​ជំងឺ​ផ្សេង​ៗរួម​ទាំង​ជំងឺ​មហារីក។ សារធាតុ Bisphenol-a មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​រាងកាយ​កូន ជាពិសេស​ខូចខាត​ប្រព័ន្ធ​ប្រសាទ និង​ប្រព័ន្ធ​បន្ត​ពូជ។ ដូចនេះ​ជម្រើស​ល្អ​បំផុត គឺ​ទឹកដោះ​ម្ដាយ ព្រោះ​សម្បូរជីវជាតិសព្វបែបយ៉ាង ហើយចំណេញថវិកាលើទឹកដោះគោ ដប […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនស្លៀកខោទឹកនោមផ្អាប់រាប់ម៉ោង បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ(វីដេអូ)

ការ​ប្រើ​ប្រាស់​ខោ​ទឹក​នោម ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អាណាព្យាបាល​​គ្រប់រូប ប៉ុន្តែ​វា​ក៏​ផ្ដល់​គុណ​វិបត្តិ​ចំពោះ​កូន​តូច​ៗ​ផង​ដែរ ពេល​យើង​មិន​បាន​យល់​ច្បាស់​អំពី​ការ​ថែ​ទាំ និង​ខ្វះ​​​​​​អនាម័យ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទារក និង​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុក្រោម ឬ​លើស ២ឆ្នាំ ម៉ាក់ប៉ា​លែង​សូវ​ប្រើ​កំណាត់​កន្ទប​ឲ្យ​ទៀត​ហើយ ភាគច្រើន​ប្ដូរ​មក​ប្រើ​ខោ​ទឹក​នោម​វិញ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​មិន​ពិបាក​បោក​គក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនោះបានបន្តថា កត្តា​មួយ​​ចំនួន​ដែលឪពុកម្តាយគ្រប់​រូប​​​មិន​បាន​​ចាប់អារម្មណ៍​​​ទៅ​លើ​វិធី​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ៗ​របស់​យើង​កើត​មាន​ជំងឺ​ផ្សេង​ៗ ដោយ​មិន​ដឹងខ្លួន​ដោយសារ​តែ​ខោ​ទឹក​នោម​ផ្ទុក​កាកសំណល់​យូរ​ម៉ោង​ពេក។ ក្នុង​នោះ​មានជំងឺធ្ងន់មួយ គឺ​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម គឺ​មកពី​ការ​ស្លៀក​ខោ​ទឹក​នោម​នេះ​យូរ​ម៉ោងពេក​ដែរ ឯ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង ព្រោះជាហេតុ​បង្ក​រោគ​ឆ្លង​។ បើនិយាយពីទារក​ទើប​តែ​កើត និង​ក្មេង​អាយុ​ក្រោម ១ឆ្នាំ វិញ​ជួប​បញ្ហា​សើស្បែក​​ដូចជា ​រលាក​ស្បែក​គូទ​ទារកដោយសារ​​ខោ​ទឹក​នោម ជួប​ច្រើន​ជាង​គេក្នុង​ចំណោម​រោគ​សើស្បែក​ដទៃ។ ខោ​ទឹក​នោម​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម កន្ទួល សង្កៀរ​ស្បែក ។ មិន​តែ​ប៉ុណ្ណោះ​ក្មេង​អាយុ ២ ឆ្នាំ​ឡើង ក៏​ជួប​​ប្រទះ​បញ្ហា​រលាក​ដោយសារ​​ខោ​​​ទឹក​នោម​​ដែរ ព្រោះ​​ក្មេង​ធំ​ចូល​ចិត្ត​គេង​ច្រើន ហើយ​ម៉ាក់​ប៉ា​មើល​ថែ​មិន​បាន​ដិតដល់ ដូច​នេះ​ហើយ​​ទឹកនោម ឬ​លាមក​ជាប់​ក្នុង​ខោ​ទឹក​នោម​ជះ​ឥទ្ធិ​ពល​​​មិន​ល្អ បង្ក​ទៅជា​មេរោគ​ផ្សេង​ៗ នាំឲ្យ​មាន​បញ្ហា​រលាក​ស្បែក ដោយ​​សារ​ខោ​ទឹកនោម។ មូលហេតុ​ដែល​នាំឲ្យ​ខោ​ទឹកនោម​ផ្ដល់​ផល​វិបាក មកពី៖ – ទឹកនោម​ដក់​ក្នុង​ខោ មាន​រយៈ​ពេល​យូរ​ដោយ​មិន​បាន​ផ្លាស់ប្ដូរ​ឲ្យ​បាន​ញឹកញាប់។ – សាច់​ខោ​មាន​សារជាតិ​​គីមី […]


រោគសញ្ញាទូទៅ

ចំណាំមើលផង បើអាអូនមានសញ្ញានេះ កូនកំពុងឈឺកហើយ

បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​យល់ ឬ​មាន​ការ​បារម្ភ​នោះ​គឺ​ពេល​កូន​ឈឺ យើង​មិន​ដឹង​ថា​កូន​ពិបាក​ក្នុង​ខ្លួន​កន្លែង​ណា​ខ្លះ​ទេ។ បើ​កូន​ឈឺ​លើ​ស្បែក ឬ​កន្លែង​ដែល​យើង​មើល​ឃើញ យើង​មិន​សូវ​ពិបាក​ទេ ប៉ុន្តែ​បើ​កូន​មិន​ស្រួល​នៅ​ក្នុង​ខ្លួន​វិញ ដូច​ជាឈឺ​ក ជា​ដើម ច្បាស់​ជា​អង្គុយ​ឆ្ងល់​ថា​កូន​កើត​អី​ហើយ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំនាញ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ពេល​កូន​ក្ដៅ​ខ្លួន ឬ​តឹង​ច្រមុះ ម៉ាក់​ប៉ា​គ្រាន់​តែ​មើល​នឹង​ភ្នែក​ក៏​ដឹង​ថា​កូន​មិន​ស្រួល​ខ្លួន​ដែរ តែ​បើ​អា​អូន​ឈឺ​ក​វិញ យើង​រាង​ពិបាក​ដឹង​បន្តិច ជា​ពិសេស​បើ​កូន​យើង​មិន​ទាន់​ចេះ​ប្រាប់​ថា​មិន​ស្រួល​ខ្លួន​ត្រង់​ណា។ លោក​បន្ត​ថា ទោះ​ជា​ពេល​កូន​តូចៗ​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​ដឹង​បន្តិច​មែន ប៉ុន្តែ​យើង​អាច​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា កូន​យើង​ច្បាស់​ជា​កំពុង​ឈឺ​ក​ហើយ​ដូច​ជា៖ មិន​ព្រម​ញ៉ាំ ឬ​ផឹក(ទោះ​ជា​យើង​ឲ្យ​ចំណី​អាហារ​កូន​ចូល​ចិត្ត​ក៏​ដោយ) យំ ឬ​មើល​ទៅ​ពិបាក​លេប​អាហារ​ចូល ក​កូន​មើល​ទៅ​ដូច​ហើមៗ បំពង់​ក​កូន​ឡើង​ក្រហម ឬ​ហើម ដុំ​សាច់​បំពង់​ក​មាន​អុត​សៗ កូន​មាន​ក្លិន​ដង្ហើម​អាក្រក់។ល។ ចំពោះ​បញ្ហា​អា​អូន​តូចៗ​ឈឺ​ក​ភាគ​ច្រើនអាច​បណ្ដាល​មកពីការឆ្លងវីរុស ឬបាក់តេរី ហើយវីរុសភាគច្រើនបង្កជា​ជំងឺ​ផ្ដាសាយ អាលែកហ្ស៊ី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់ពុល ធូលី...) ឬ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ដើម។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល អា​អូន​មាន​ឈឺ​ក រួម​ផ្សំ​ជា​មួយ​រោគ​សញ្ញា​ប៉ុន្មាន​នេះ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​អា​អូន​ទៅ​ជួប​គ្រូពេទ្យ​ដូច​ជា៖ - ក្ដៅ​ខ្លួន - ឈឺ​ពោះ - ខ្សោះ​ជាតិ​ទឹក - ហៀរ​ទឹក​មាត់ - សន្លឹម ឬ​ហត់​អស់​កម្លាំង។


បញ្ហាការលូតលាស់

សម្រាយចម្ងល់ខ្លះៗពាក់ព័ន្ធនឹងជំងឺរលាកខួរក្បាលជេអ៊ី

ជំងឺ​មួយ កាល​ណា​ប៉ះពាល់​ដល់​ខួរ​ក្បាល​ហើយ វា​អាច​បង្ក​ផល​ពិបាក​​សុខភាព​ច្រើន ឬ​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​ជំងឺ​តែ​ម្ដង។ ជំងឺ​ខួរក្បាល​មួយ​ប្រភេទ​កើត​ឡើង​លើ​អា​អូន​តូចៗ ហើយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្មេង នោះ​គឺ​ជំងឺ​រលាក​ខួរក្បាល ជេអ៊ី។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល ជេអ៊ី ជា​ការ​ប៉ះពាល់​ដល់​ខួរក្បាល​ដែល​អាច​ឲ្យ​កុមារ​ពិការ​អវៈយវៈ បញ្ញា ស្មារតី ឬ​ស្លាប់​បាន។ ស្រប​គ្នា​នេះ​ដែរ លោក​ស្រី​បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​អំពី​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី នៅ​លើ​ក្មេង​ៗ។ ១. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​ឆ្លង​តាម​របៀប​ណា?  ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ចម្លង​ដោយ​មូស​គុយ​ឡិច ពី​សត្វ​ស្លាប​ទឹក ឬ​សត្វ​ជ្រូក​មក​មនុស្ស។ ២. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី​មាន​អាការៈ​យ៉ាង​ម៉េច​ខ្លះ?  អ្នក​កើត​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី មាន​អាការៈ​ដូច​ជា៖ គ្រុន​ក្ដៅ​ខ្លាំង ឈឺ​ក្បាល ក្អួត រឹង​ក ប្រកាច់ សន្លឹម វង្វេង​ស្មារតី សន្លប់។ល។ ៣. តើ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ផ្ដល់​ផល​វិបាក​អ្វីខ្លះ?  បើ​ឈឺ​ជំងឺ​នេះ វា​ផ្ដល់​ផល​វិបាក​ច្រើន រហូត​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ជំងឺ​ដូចជា៖ ពិការភាព (ទន់ដៃ-ជើង គរ ថ្លង់) ជំងឺអេពីឡិបសុី ឬឆ្កួតជ្រូក បញ្ញា​ស្មារតី​យឺត ស្លាប់ (១០-២៥%) ៤.ក្រោយ​កើត​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី អាច​ព្យាបាល​វា​បាន​ដោយ​វិធី​ណា? ចំពោះ​ជំងឺ​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បញ្ជាក់​ថា […]


ថ្នាំបង្ការ

ធ្លាប់ឆ្ងល់អត់ បើអាអូនមិនបានចាក់ថ្នាំបង្ការនឹងទទួលផលប៉ះពាល់សុខភាពយ៉ាងណា?

ម៉ាក់​ប៉ា​មួយ​ចំនួន​ដឹង​ហើយ​ថា ក្រោយ​សម្រាល​រួច​ហើយ អា​អូន​ត្រូវ​ចាក់​​វ៉ាក់សាំង​ទៅ​តាម​ការ​កំណត់​របស់​កម្មវិធី​ថ្នាក់​ជាតិ ឬ​ក្រៅ​ថ្នាក់​ជាតិ​ផ្សេងៗ ដើម្បី​ការពារ​សុខភាព​កូន​កុំ​ឲ្យ​ជំងឺ​ផ្សេងៗ​មក​យាយី​កើត។ ចុះ​ម៉ាក់​ប៉ា​ធ្លាប់​ឆ្ងល់​អត់ បើ​អត់​បាន​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ទាំង​នោះ​ទេ អា​អូន​អាច​ទទួល​បាន​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ម៉េច​ខ្លះ? បើ​សិន​ជា​ម៉ាក់​ប៉ា​ខក​ខាន​មិន​បាន​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ត្រឹម​ត្រូវ​ទេ នោះ​កូន​នឹង​ទទួល​ផល​ពិបាក​ដល់​សុខភាព​គឺ​អា​អូន​មិន​មាន​អង់ទីករឬ​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​នឹង​អាច​កើត​ឡើង​ទៅ​លើ​អា​អូន​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ នៅ​ពេល​ដែល​កូន​មិន​មាន​អង់ទីករ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​អាច​បណ្ដាល​ឲ្យ​កូន​យើង​ងាយ​កើត​ជំងឺ ឬ​បើ​ឈឺ​ហើយ​ក៏​មិន​ឆាប់​ជា​ដូច​ក្មេង​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​អង់ទីករការពារ។ វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ត​ថា ប៉ុន្តែ​បើ​ម៉ាក់ប៉ា​កាន់​តែ​ឆាប់​យក​អា​អូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​នោះ កូន​របស់​យើង​នឹង​កាន់​តែ​ឆាប់​ទទួល​បាន​ការពារ។ ម៉្យាង​វិញ​ទៀត ទាំង​យើង​ជា​ម៉ាក់​ប៉ា ទាំង​អា​អូន​និង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា៖ - ម៉ាក់​ប៉ា​ចំណេញ​ទាំង​ពេល​វេលា និង​ប្រាក់​កាក់​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​កូន - អា​អូន​នឹង​មាន​សុខភាព​ល្អ លូតលាស់​ល្អ - វ៉ាក់សាំង​អាច​ការពារ​កូន​ពី​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ជីវិត ឬ​ការ​លូតលាស់​នឹង​ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ពេល​កូន​មាន​អាយុ​ ៩​ខែ អា​អូន​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល ស្អូច និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ។ល។ ហើយ​ដើម្បី​ឲ្យ​កូន​យើង​មាន​សុខភាព​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​គ្នា​ៗ។


ការថែទាំទារក

ពេលណាទារកបញ្ចេញស្នាមញញឹមលើកដំបូង?

សម្រាប់​ម៉ាក់ប៉ា​ថ្មីថ្មោង ជួប​បញ្ហា​ជាច្រើន ដូចជា ការ​បំបៅកូន​ពេល​យប់ជ្រៅ ឬជិតភ្លឺ ការផ្លាស់ប្ដូរ​កន្ទប ឬខោទឹកនោម​ឲ្យកូន រួមជាមួយ​នឹង​ការ​ព្រួយបារម្ភ​ផ្សេងៗ​ទៀត។ តែ​ចំពោះ​រឿង​រំភើប សប្បាយរីករាយ​វិញ ក៏មានដែរ ជាពិសេស​ស្នាមញញឹម​ដំបូង​របស់​កូន ដែល​វាអាច​ធ្វើ​ឲ្យ​ម៉ាក់ប៉ា ភ្លេចអស់​រាល់​ទុក្ខកង្វល់​នានា។ ១.​ តើទារក​អាចបញ្ចេញ​ស្នាមញញឹម​ដំបូង​លឿន​កម្រិតណា? តាមពិតទៅ ទារកទើប​នឹងកើត អាច​បញ្ចេញ​ស្នាមញញឹម​ភ្លាមៗ ដោយ​គ្រូពេទ្យ ហៅ​ស្នាមញញឹមនេះ​ថា Reflexive Smile បណ្ដាល​មកពី​កត្ដា​ខាងក្នុង។ យើងក៏អាច​សម្គាល់​ស្នាមញញឹម​នេះ ពេល​ទារក​គេង​ផងដែរ។ ស្នាមញញឹម​ដំបូង​នេះ អាច​បណ្ដាល​មក​ពីទារក​រីករាយ ដូចជាការបញ្ចេញ​លាមក ផោម ឬទទួល​ភាព​កក់ក្តៅ​ពីការ​ស្ថិតនៅ​ក្នុង​រង្វង់ដៃ​របស់​ម៉ាក់ប៉ា។ នេះបើតាម​វេជ្ជបណ្ឌិត Brittany Odom អ្នកជំនាញ​ផ្នែក​ទារក នៅ​រដ្ឋ Florida អាមេរិក។ ២. តើពេលណា​ទារក​បញ្ចេញ​ស្នាមញញឹម​សង្គម? ស្នាមញញឹម​សង្គម (Social Smile) ជាស្នាម​ញញឹម កើតឡើង​នៅពេល​ទារក​សម្លឹង និង​ប្រតិកម្ម​ជាមួយ​កាយវិកា​របស់​យើង។ ស្នាញញឹម​នេះ អាច​កើតឡើង​ពេលទារក​មាន​អាយុ​ពី ២-៣​ខែ។ វាគឺជា​ការឆ្លើយតប​របស់​ទារក ទៅនឹង​បរិស្ថាន​ជុំវិញ ដូចជា ម៉ាក់ប៉ា អ្នកបីបាច់ថែរក្សា និង​ជាការ​វិវត្ត​នៃ​វិញ្ញាណ​យល់ដឹង​ពី​សង្គម។ ជាមួយ​គ្នានេះ មាន​វិធីមួយ​ចំនួន ជួយជំរុញ​ឲ្យ​ទារក ឆាប់បញ្ចេញ​ការញញឹម មាន​ដូចជា ការបីទារក […]


ការថែទាំទារក

កូនតូចជួប​បញ្ហាស្បែកស្ងួត ម៉ាក់ៗត្រូវ​ដឹងរឿងទាំងនេះ

បញ្ហា​អាច​កើត​ចំពោះ​អាអូន​ទើប​កើត អាច​មាន​ច្រើន តែ​ក្នុង​ចំណោម​នោះ ស្បែក​ស្ងួត ក៏​អាច​ជា​បញ្ហា​រំខាន​ដល់​កូន​សំណព្វ និង​ធ្វើ​ឲ្យ​ម៉ាក់ប៉ា មិន​ស្រណុក​ចិត្ត​ដែរ។ ទោះ​បញ្ហា​ស្បែក​ស្ងួត​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ ឬ​មិនបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត តែ​អាចនាំ​ឲ្យ​មាន​ហានិភ័យ​ដូចគ្នា ធ្វើ​ឲ្យ​រលាក​ស្បែក​បង្ក​ជា​ស្នាម បើសិន​មិន​ព្យាបាល​ត្រឹមត្រូវ។ ម៉េច​បាន​ស្បែក​កូន​យើង​ស្ងួត? ដោះស្រាយ​ម៉េចទៅ? ១- មូលហេតុបង្កឲ្យស្បែកស្ងួត បេប៊ី​ភាគច្រើន​មាន​ស្បែកស្ងួត​តាំងពី​ពេល​ទើប​កើត ជាពិសេស​បើអូនៗ​សម្រាល​ក្រោយ​សប្តាហ៍ទី ៤០។ អាការៈ​ស្បែកស្ងួត​នេះ ធម្មតា​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង ប៉ុន្តែ​នៅ​មាន​កត្តា​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត​ដែរ។ កត្តាទាំង​នោះមាន​ដូចជា៖​ - ងូតទឹកញឹកញាប់ ប្រើសាប៊ូច្រើន៖ ប្រើសាប៊ូ​ដុស​សម្អាត​អូនៗ​លើស​កម្រិត នឹងធ្វើ​ឲ្យ​ជាតិសើម​លើ​ស្បែក​បាត់បង់ បណ្តាល​ឲ្យ​ស្បែក​ស្ងួត។ - អាកាសធាតុប្រែប្រួល៖ ក្តៅពេក ឬ​ត្រជាក់​ពេក អាច​ធ្វើឲ្យ​ស្បែក​ទារក​ស្ងួត​ដូចគ្នា។ -ជំងឺហ្សែន ឬជំងឺកម្រផ្សេងៗ៖ ជំងឺ​ត្រអក និង​ជំងឺ Ichthyosis (ជំងឺ​ស្បែក​ពី​កំណើត)។ ២- ពេលណាគួរទៅពេទ្យ? កុំអែ​អង់យូរ យកអូនៗ​ទៅពេទ្យ​ភ្លាម បើប្រទះ​ឃើញ​មាន​សញ្ញា​ណាមួយ​ខាងក្រោម៖ - ឈឺ មានរលាក - ឡើង​បន្ទះៗ​ក្រហម និង​រមាស់ - ចាប់ផ្តើម​មាន​សញ្ញា​ឆ្លងមេរោគ - អាការៈ​ស្បែកស្ងួត​នៅ​តែមិន​បាត់ ឬ​ក៏​កាន់តែ​ធ្ងន់ធ្ងរ។ ៣- វិធីព្យាបាលបញ្ហាស្បែកស្ងួត - កាត់បន្ថយ​ពេលវេលា​ងូតទឹក កុំងូតទឹក​អូនអូន​យូរពេក ពិនិត្យ​សីតុណ្ហភាព (កុំក្តៅពេក ឬ​ត្រជាក់​ពេក)។ ក្នុង​រដូវរងា មិន​ចាំបាច់​ងូតទឹក​ឲ្យ​កូន​រាល់ថ្ងៃ​ក៏​បាន។ - លាបឡេ ឬ​ផលិតផល​ជួយ​ស្បែក​មាន​សំណើម […]


ការបំបៅដោះ

ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?

ម៉ាក់ៗ​ដែល​​ធ្លាប់​មាន​អាអូន​ទំនងជា​​ដឹង​ច្រើន​ហើយ​ពី​របៀប​រៀបចំ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ បើ​យើង​មិន​មែន​ជា​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ។ យ៉ាង​ សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ទើប​មាន​ផ្ទៃ​ពោះ គួរ​ស្វែង​យល់​បន្តិច​ទៅ បើ​យើង​មាន​ចេត​នា​ចង់​ឲ្យ​កូន​បៅ​​ម្សៅ​ទឹក​ដោះ​គោ បន្ទាប់​ពី​បាន​បំ​បៅ​​ដោះ​កូន​មួយ​រយៈ​។ ខាង​ក្រោម​នេះ​ជា​ជំហ៊ាន​មួយ​ចំនួន​ដែល​យើង​គួរ​ដឹង ដើម្បី​រៀបចំ​​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ​ដោយ​សុវត្ថិភាព និង​ត្រឹម​ត្រូវ​។​ ១. ពិនិត្យ​សុពលភាព​ប្រើ​ប្រាស់​ ដំបូង​ឡើង​ម៉ាក់ៗ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ថា​ម្សៅ​ទឹក​ដោះ​គោ​ដែល​យើង​បម្រុង​​នឹង​ឲ្យ​កូន​បៅ ស្ថិត​ក្នុង​សុពល​ភាព​ប្រើ​ប្រាស់​ឬ​យ៉ាងណា។ ម៉ាក់ៗ​ត្រូវ​ចៀស​វាង​ដាច់​ខាត​យក​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​កំណត់​ប្រើ​ប្រើ​ប្រាស់​ឲ្យ​អូនៗ​បៅ​។​​ ២. លាង​សម្អាត​ដៃ​ ជំហ៊ាន​បន្ទាប់​ មុន​នឹង​ចាប់​កាន់​ម្សៅ​ទឹក​ដោះគោ ឬ​កំប៉ុង​ទឹក​ដោះ​គោ​កូន ប៉ាម៉ាក់​ត្រូវ​ប្រា​ដក​ថា​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ព្រម​ទាំង​បាន​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ផង​។ ចៀស​វាង​ដៃ​កខ្វក់​អាច​មាន​មេរោគ​តោង​ជាប់ ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ​ពេល​បៅ​​។ ៣. រៀប​ចំ​កំប៉ុង​ទឹក​ដោះ​គោ កំប៉ុង​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច។ សម្រាប់​កំប៉ុង​ទើប​ប្រើ​ប្រាស់​លើក​ទី​មួយ ម៉ាក់​ៗ​ត្រូវ​សម្លាប់​មេរោគ​ជាមុន ដោយ​អាច​ស្ងោរ​ក្នុង​ទឹក​ដាំ​ពុះ​ប្រហែល​៥​នាទី​។ បន្ទាប់​ពី​បាន​ប្រើ​ម្ដង​ហើយ ប៉ាម៉ាក់​មិន​បាច់​ស្ងោរ​ទៀត​ទេ ដោយ​គ្រាន់​ដុស​​លាង​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត រួច​ទុក​វា​ឲ្យ​ស្ងួត។ ត្រូវ​ចាំ​ថា​មិន​ត្រឹម​តែ​កំប៉ុង​ទឹក​ដោះ​គោ​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​នោះ​ទេ កន្លែង​ដែល​យើង​បម្រុង​​នឹង​ដាក់​កំប៉ុងទឹក​ដោះ​គោ​ឆុង​ឲ្យ​កូន​ ក៏​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ដូច​គ្នា​។​​​​​​​​ ​​៤. ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​កម្រិត​ណែនាំ ប៉ាម៉ាក់ ត្រូវ​រៀប​ចំម្សៅ​ទឹក​ដោះ​គោ​សម្រាប់​កូន​បៅ​ម្ដងៗ​ទៅ​តាម​ការ​ណែ​នាំ​នៅ​លើ​សម្បក​​កំប៉ុង។ ការ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តិច​ពេក ឬ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កូន​យើង​ឆ្អែត​ជ្រុល ឬ​បៅ​មិន​អស់ ឬ​ក៏​កូន​បៅ​មិន​គ្រប់​ទៅ​វិញ។ មួយ​វិញ​ទៀត ត្រូវ​ដាក់​បរិមាណ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ ទៅ​តាម​ការ​ណែ​នាំ​ដូច​គ្នា។ ការ​ដាក់​ទឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​បាត់​បង់​សារធាតុ​ចិញ្ចឹម ឬ​មាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ ហើយ​បើ​ដាក់​ទឹក​តិច​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​កូន​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំ​ឲ្យ​កូន​យើង​​​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅវិញ​​។ ចំណុច​គួរ​ចងចាំ៖ ម៉ាក់ៗ​ត្រូវ​ដាក់​ទឹក​ទៅ​តាម​ការ​ណែ​នាំ​ចូល​ក្នុង​កំប៉ុងទឹក​ដោះ​គោ​ជា​មុន រួច​ចាំ​​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​បរិមាណ​កំណត់​តាម​ក្រោយ​។​ ក្រោយ​ពី​ដាក់​ម្សៅ​ទឹក​ដោះ​គោ​ចូល​ក្នុង​កំប៉ុង​ហើយ យើង​ត្រូវ​ដាក់​ក្បាល​ដោះ និង​គ្រប​គម្រប​ឲ្យ​បាន​ល្អ រួច​ក្រឡុក​តិចៗ​ឲ្យ​ម្សៅ​រលាយ​សព្វ​បាន​ល្អ មុន​នឹង​ឲ្យ​កូន​បៅ​។


ការបំបៅដោះ

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​

ម៉ាក់​ៗ​ប្រហែលជា​បាន​ដឹង​ហើយ​ថា​អូនៗ​អាយុ​តិច​ជាង​មួយ​ឆ្នាំ គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឃ្មុំ​នោះ​ទេ។ ចុះ​បើ​ម៉ាក់ៗ​កំពុង​បំបៅ​ដោះ​កូន​មាន​អាយុ​តិច​ជាមួយ​ឆ្នាំ តើ​ម៉ាក់ៗ​អាច​ញ៉ាំ​ទឹកឃ្មុំ​បាន​អត់? ពិត​ណាស់​កូន​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​អាច​ញាំ​ទឹក​ឃ្មុំ​បានទេ ដោយ​សារ​អាស៊ីដ​ក្រពះ​​អូនៗ​មិន​ទាន់​អាច​សម្លាប់​បាក់តេរី​​ស្ព័រ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។ ប៉ុន្តែ​ចំពោះ​ម៉ាក់ៗ​វិញ ខុស​ពី​អូន​តូចៗ​ ដោយ​សារ​អា​ស៊ីដ​ក្រពះ​ម៉ាក់​អាច​សម្លាប់​បាក់​តេរី​នេះ​បាន។ ទោះបីជា​ម៉ាក់ៗ​បំបៅ​​ដោះ​កូន​ក៏​ដោយ ពេល​ម៉ាក់ៗ​ញ៉ាំទឹក​ឃ្មុំ​ អាស៊ីដក្រពះ​នឹង​សម្លាប់​បាក់តេរី​ទាំង​នោះ និង​ថា​បាក់តេរី​នោះ​ទៀត​សោត​មាន​ទំហំធំ មិន​អាច​ឆ្លង​កាត់ទឹក​ដោះ​ចូល​ទៅ​ដល់​កូន​បាន​ដែរ។ ដូច​នេះ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​អាច​ញ៉ាំទឹក​ឃ្មុំ​បាន​ ដោយ​មិន​បារម្ភ​ថា​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ ដូច​គ្នាដែរ ទឹក​ឃ្មុំ​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ម៉ាក់ៗ ផង​ដែរ​។ ទឹកឃ្មុំ​ជា​សារធាតុ​ផ្អែម មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាង​ស្ករ​ធម្មតា ហើយ​អាច​ជួយ​ព្យា​បាល​ជំងឺ​ផ្ដាសាយ និង​ឈឺ​ក​ផង​ដែរ​។ មួយ​វិញ​ទៀត ម៉ាក់ៗ​ក៏​អាច​លាយ​ទឹក​ឃ្មុំ​ជាមួយ​ទឹក​ដោះ​គោ ញ៉ាំ​ពេល​យប់​ជួយ​ឲ្យ​គេង​លក់​ស្រួល​ ហើយ​ទឹកឃ្មុំ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​ប្រឆាំង​បាក់តេរី ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ