ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

កូនឈឺ ឬក្តៅខ្លួន គួរងូតទឹកឲ្យអត់?

ពេល​កូន​ឈឺ ពិសេស​មាន​អាការៈ​ក្តៅ​ខ្លួន​ ម៉ាក់​ប៉ា​កម្រ​ងូត​ទឹក​ឲ្យ​កូន​ណាស់ ត្រឹម​តែ​ជូត​ខ្លួន​ឲ្យ​ប៉ុណ្ណោះ។ ការ​ដែល​មិន​ងូត​ទឹក​ឲ្យ​នេះ ព្រោះ​តែ​បារម្ភ​ខ្លាច​ទឹក​ចូល​សួត ឬ​ធ្វើ​ឲ្យ​អាការៈ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ម្យ៉ាង​ក្មេង​ក្តៅ​ខ្លួន​ចាញ់​រងា​ផង។ តើ​ការ​គិតឃើញបែប​នេះ​ត្រឹមត្រូវ​ទេ? តាម​ការ​បកស្រាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ងូតទឹក​ ជា​ពិសេស​ពេល​ក្ដៅ​ខ្លួន​ ទឹក​អាច​ចូល​សួត ឬ​ក៏​ស្រោម​សួត​នេះ ការ​ជា​យល់​ឃើញ​ខុស​ទាំង​ស្រុង។ ជាទូទៅ​ពេល​ក្ដៅ​ខ្លួន​ យើងត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។ ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​អា​អូន​ឈឺ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ការ​ដណ្ដប់​កន្សែង​សើម និង​ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ គឺ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​បញ្ចុះ​កម្ដៅ​កូន​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច​ហើយ។ លោក​ស្រី​វេជ្ជបណ្ឌិតបញ្ជាក់ថា ការ​ដែល​រុំ​កន្សែង​សើម ឬ​ងូត​ទឹកឲ្យ​កូន​ពេល​ក្ដៅ​ខ្លួន​មិន​មាន​អ្វី​ប៉ះពាល់​ដល់​កូន​ទេ ព្រោះ​ជាតិ​ទឹក​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រោម​សួត តាម​រយៈ​រន្ធ​ញើស​ដូច​ដែល​ម៉ាក់​ប៉ា​ធ្លាប់​បាន​គិត​នោះ​ទេ។ ចំណែក​ឯ​ករណី​ទឹក​ចូល​សួត​កូន​នោះ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន ដែល​ក្នុង​នោះ​រួមមាន ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​សេរ៉ូម​ច្រើន​ជ្រុល​លើស​ពី​តម្រូវ​ការ​រាងកាយ​របស់ក្មេងជា​ដើម។


ជំងឺផ្លូវដង្ហើម

ទារកក្រោម ៣ ខែ អាចនឹងស្លាប់បើកើតជំងឺរលាកទងសួត

ទារក ឬកុមារ ងាយ​ប្រឈម​នឹង​ពពួក​វីរុស ឬ​បាក់តេរី​មើល​មិន​ឃើញ​ដែល​មាន​ជុំ​វិញ​ខ្លួន​ ហើយ​វា​អាច​បណ្ដាល​ឲ្យ​កូន​ងាយនឹង​ឈឺ​ជំងឺ​ផ្សេងៗ ស្រប​ពេល​ខែ​នេះ ធ្លាក់​ខ្យល់​ត្រជាក់​ផង​នោះ ​កូនកាន់តែងាយប្រឈម​នឹង​បញ្ហា​រលាក​ទង​សួត។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំងបានបញ្ជាក់ថា ជំងឺ​រលាក​ទង​សួត​លើ​ទារក ឬកុមារ គឺ​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស RSV (Respiratory Syncytial Virus)។ កុមារកើត​ជំងឺ​រលាក​ទង​សួត ភាគ​ច្រើន​អាច​ព្យាបាល​បាន​ដោយ​យក​ថ្នាំ​ទៅ​ប្រើ​នៅ​ផ្ទះ​ដោយ​មិន​ចាំ​បាច់​​សម្រាក​នៅ​មន្ទីរពេទ្យ​ឡើយ ហើយ​​អាច​នឹង​ជា​សះ​ស្បើយ​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ពី ៧-១០​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ក្នុង​ករណី​មួយ​ចំនួន កុមារ​ត្រូវ​ការ​សម្រាក និង​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​បាន​ជំនួយ​ពី​អុកស៊ីសែនជួយ​​ឲ្យ​ងាយ​ស្រួល​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​រូប​នេះ​បន្ត​ថា ជំងឺ​រលាក​ទង​សួត​អាច​បង្ក​ជា​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​ដូច​ជា៖ ជំងឺ​រលាក​ទង​សួត អាច​បណ្ដាល​ឲ្យ​កុមារ​ស្លាប់​បាន ប៉ុន្តែ​ក្នុង​កម្រិត​ទាប​បំផុត។ ក្រុម​កុមារ​ដែល​មាន​អត្រា​គ្រោះ​ថ្នាក់​ខ្ពស់ គឺ​ទារក​ដែល​មាន​អាយុ​ក្រោម​ ៣​ខែ ឬ​កុមារដែល​ជំងឺ​បេះដូងពី​កំណើត និង​​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត​មួយ​ចំនួន។ ក្នុង​ករណី​ខ្លះ​ទៀត ក្រោយ​ជា​សះ​ស្បើយ​ហើយ កុមារ​អាច​កើត​មាន​ជា​អាការៈហត់ ឬ​ដង្ហក់​ច្រើន​លើក​ដដែល​ៗ។ ក្នុង​នោះ មាន​កុមារ​មួយ​ចំនួន អាច​លែង​មាន​អាការៈ​ហត់ ឬ​ដង្ហក់​នេះ នៅ​ពេល​​វិវត្ត​វ័យ​ធំ​ឡើង​ៗ។ កុមារ​មួយ​ចំនួន​ទៀត អាច​កើត​ជា​ជំងឺ​ហឺត​ម្ដង ក្រោយ​ជា​ពី​ជំងឺ​រលាក​ទង​សួត​នេះ។ អត្ថបទគួរអាន៖ ហេតុផល ៤ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ទម្លាប់ ៦ យ៉ាង ម៉ាក់ប៉ាគួរបង្រៀនកូនៗពីតូច ដើម្បីលូតលាស់ដោយសុខភាពល្អ

នាម​ជា​ឪពុក​ម្ដាយ យើង​មិន​ត្រឹម​តែ​ផ្ដល់​ហ្សែន​ទៅ​ឲ្យ​កូន​ៗ​តែ​ប៉ុណ្ណោះ​ទេ កូន​ៗ​ក៏​រៀន និង​ចាប់​យក​ទម្លាប់​របស់​យើង​ដែរ ទាំង​ទម្លាប់​ល្អ និង​អាក្រក់។ ក្នុង​នោះ​ដែរ ផ្នែក​សុខភាព​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​បង្រៀន​កូន​ឲ្យ​ដឹង​តាំង​ពី​តូច​ៗ​មក​ម៉្លេះ។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​មាន​កាតព្វកិច្ច​សំខាន់​ក្នុង​ការ​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ​ឲ្យ​កូន ដើម្បី​ឲ្យ​កូន​លូត​លាស់​ធំ​ពេញ​វ័យ​ទៅមានទម្លាប់​ល្អ និង​ជា​បុគ្គល​មួយ​រូប​ចេះ​ស្រលាញ់​សុខភាព។ ទម្លាប់​ទី​១៖ ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្រុះ​មុខ ការ​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ គ្រប់​ពណ៌ មិន​ត្រឹម​តែ​សប្បាយ និង​នាំ​ឲ្យ​ប្លែក​ភ្នែក​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​សារធាតុ​ចិញ្ចឹម​ច្រើន​ដល់​សុខភាព​ដែរ។ ការ​ដែល​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​គ្រប់​ពណ៌ ជា​ពិសេស​បន្លែ ផ្លែឈើ កូន​ៗ​កម្រ​នឹង​ក្លាយ​ជា​មនុស្ស​រើស​អាហារ​ផង​ដែរ។ ទម្លាប់​ទី២៖ កុំ​រំលង​អាហារ​ពេល​ព្រឹក បើ​យើង​បង្រៀន​ទម្លាប់​ល្អ​ៗ​ដល់​កូន​តាំង​ពី​តូច​មក ភាគ​រយ​ច្រើន​ កូន​នឹង​បន្ត​ធ្វើ​វា​រហូត​ដល់​ចាស់។ ស្រប​គ្នា​នេះ ទម្លាប់​ដែល​ចោល​មិន​បាន​ គឺ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក ព្រោះ​វា​ជា​អាហារ​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ ហើយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ​ដូច​ជា៖ ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល និង​រាងកាយ ជួយ​ឲ្យ​រាងកាយ​រឹងមាំ ការពារ​សុខភាព​ពី​ជំងឺ​រ៉ាំរ៉ៃ។ ទម្លាប់​ទី​៣៖ បង្កើត​សកម្មភាព​រាង​កាយ​បាន​ច្រើន មិន​មែន​ក្មេង​គ្រប់​រូប​ចូល​ចិត្ត​កីឡា ឬ​ហាត់​ប្រាណ​ទេ។ ប៉ុន្តែ ប្រសិន​បើ​កូន​ៗ ឃើញ​យើង​ចូល​ចិត្ត​លេង​កីឡា ឬ​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចេញ​ញើស ដើម្បី​សុខភាព​ល្អ​នោះ កូន​ៗ​អាច​ធ្វើ​តាម​យើង និង​អាច​បន្ត​ធ្វើ​រហូត​ទោះ​ពេញ​វ័យ​ក៏​ដោយ។ ទម្លាប់​ទី​៤៖ អាន​សៀវភៅ​រាល់​ថ្ងៃ ការ​ពង្រឹង​ការ​អាន​ឲ្យ​ខ្លាំង ជា​រឿង​សំខាន់​មួយ​នៃ​ភាគ​ជោគជ័យ​របស់​កូន​នៅ​ក្នុង​សាលារៀន និង​នៅ​កន្លែង​ធ្វើ​ការ​នា​ថ្ងៃ​ខាង​មុខ។ យោង​តាម​គ្លីនិក Cleveland នៃ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​អាន​ជួយ​បង្កើន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​របស់​ក្មេងៗ ពង្រឹង​ទំនាក់​ទំនង​ខ្លួន ជាមួយ​អ្នក​ដទៃ និង​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ ដូច​នេះ​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ ម៉ាក់​ប៉ា​ឧស្សាហ៍​អាន​សៀវភៅ​ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​ជាមួយ​កូន […]


អាហារូបត្ថម្ភទារក

កូនញ៉ាំបបរខាប់បែរជាទល់លាមក ដោះស្រាយបែបណា?

ក្មេងៗ​ភាគ​ច្រើន​ជួប​បញ្ហា​ទល់​លាមក ពិសេស​នៅ​ពេល​ផ្លាស់ប្តូរ​របប​អាហារ។ ក្នុង​នោះ​ក្មេង​មួយ​ចំនួន​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ក៏​ទៅ​ជា​ក្តៀន ដោយ​ធ្លាប់​តែ​ជុះ​រៀង​រាល់​ថ្ងៃ បែរ​ជា ៣-៤-៥ ថ្ងៃ​ទើប​ជុះ​ម្តង។ ពេល​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បែរ​ជា​ទល់​លាមក តើ​ត្រូវ​ដោះស្រាយ​បែប​ណា? បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​ណែនាំ​ឲ្យ​សាកល្បង​ផ្លាស់​ប្តូរ​រូបមន្ត​នៃ​ការ​ធ្វើ​បបរ​ខាប់​គ្រឿង ដោយ​ប្តូរ​ពី​បបរ​អង្ករ​ធម្មតា ទៅ​អង្ករ​សម្រូប​វិញ កាត់​បន្ថយ​ដំឡូង​បារាំង ​ការ៉ុត ហើយ​ប្រើ​បន្លែ​បៃតង​ជំនួស​វិញ និង​កាត់​បន្ថយ​សាច់គោ សាច់​ជ្រូក ដាក់​សាច់​ត្រី​ជំនួស។ បន្ថែម​ពី​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ណែនាំ​ឲ្យ​យើងផ្តល់ទឹកកូនផឹក​ច្រើន និង​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ឈើ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ដូច​ចេកទុំ ល្ហុងទុំ ស្រកានាគ ឬ​ក្រូច​ពោធិសាត់។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ហាម​ថា ពេល​កូន​ទល់​លាមក ម៉ាក់ប៉ា​មិន​ត្រូវ​បន្ថយ​បរិមាណ​ម្សៅ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម​ដាច់​ខាត ព្រោះ​ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ទៅ​វិញ​ទេ។


រោគសញ្ញាទូទៅ

ម៉ាក់ប៉ាគួរដឹងតិចនិកប៉ុន្មាននេះ ជួយដោះស្រាយបញ្ហាបានល្អពេលកូនឈឺក

ការ​ឆ្លង​បាក់តេរី ឬ​ពពួក​វីរុស ជា​ពិសេស​វីរុស​ជំងឺ​ផ្ដាសាយ អាលែកហ្សី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់​ពុល ធូលី) ឬ​ក្តៅខ្លួន ជា​កត្តា​បណ្ដាល​ឲ្យ​អា​អូន​តូចៗ មាន​បញ្ហា​ឈឺ​ក។ ធម្មតា ពេល​កូន​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​មើល​ដឹង​បន្តិច​ព្រោះ​វា​មិន​បញ្ចេញ​សញ្ញា​ឲ្យ​មើល​នឹង​ភ្នែក​ដឹង​កូន​ឈឺ​ក​ដូច​ជំងឺ​ទូទៅ​មួយ​ចំនួន​ទេ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​មួយ​ចំនួន​ដែល​លេច​ចេញ​ឡើង​ពេល​កូន​ឈឺ​ក គឺ​មិន​ព្រម​ញ៉ាំ​បាយ ទឹក យំ មួម៉ៅ​ច្រើន ពិបាក​លេប​ចំណី​អាហារ។ល។ ប៉ុន្តែ មាន​វិធី​ខ្លះ​ៗដែល​ម៉ាក់​ប៉ា​អាច​យក​មក​សម្រួល​អាការៈ​របស់​អា​អូន​បាន ក្នុង​នោះ​រួម​មាន៖ - បំបៅ​ដោះ​កូន៖ ចំពោះ​ទារក​បៅ​ដោះ​ម្ដាយ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​សម្រួល​អាការៈ​ឈឺ​ចាប់​របស់​កូន។ ការ​បំបៅ​ដោះ​ក៏​ជួយ​ឲ្យ​អា​អូន​បាត់​យំ និង​ជួយ​ឲ្យ​អា​អូន​ស្រួល​ក​ជាង​មុន​ដែរ។ - ផ្ដល់​សំណើម៖ ពេល​ខ្លះ អា​អូន​ឈឺ​ក អាច​ដោយ​សារ​តែ​មាន​សម្បោរ ឬ​ស្លេស្ម​កក​ច្រើន​ក្នុង​ច្រមុះ ឬ​បំពង់​ក ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ទៅ​ដល់​បំពង់​ក​កូន។ ដូច​នេះ យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ វា​ជួយ​ផ្ដល់​សំណើម និង​បំបែក​ស្លេស្ម ឬ​ស​​ម្បោរដែល​កក​ស្ទះ​ក្នុង​ច្រមុះ ឬ​បំពង់​ក​កូន និង​ជួយ​បំបាត់​ភាព​មិន​ស្រួល​ដោយ​សារ​ឈឺ​ក​របស់​កូន​បាន។ ក្រៅ​ពី​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ យើង​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​កូន​ក៏​បាន ព្រោះ​ចំហាយ​ក្ដៅ​ក៏​អាច​ជួយ​រំលាយ​ដល់​ស្លេស្ម និង​សម្បោរ និង​ជួយ​ឲ្យ​អា​អូន​ដក​ដង្ហើម​បាន​ធូរ​ជាង​មុន។ - ប្រើ​ថ្នាំ​ពេទ្យ៖ ទារក​ក៏​អាច​ប្រើ​ថ្នាំ​ទៅ​តាម​អាយុ​បាន​ដែរ ។ ចំពោះ​ទារក​មាន​អាយុ​ក្រោម​ ៣​ខែ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនធំឡើងរឹងមាំ ប៉ាម៉ាក់មិនគួរធ្វើទង្វើបែបនេះទេ

ជឿ​ថា ប៉ា​ម៉ាក់​សម័យ​ថ្មី​ភាគ​ច្រើន ចង់​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​លូត​លាស់​ទៅ​ជា​មនុស្ស​រឹង​មាំ​ម្នាក់ ដែល​អាច​ប្រឈម និង​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង ហើយ​ជា​បុគ្គល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​ណា​ដែល​មាន​ទម្លាប់​ធ្វើ​រឿង​ប៉ុន្មាន​ខាង​ក្រោម កូនៗ​អាច​ធំ​ឡើង​ហើយ តែ​នៅ​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ម៉ាក់​ប៉ា​នៅ​ពេល​ជួប​បញ្ហា។ ១.ទំរើស​កូន ទង្វើ​នេះ អាច​ជា​ទម្លាប់​របស់​ប៉ាម៉ាក់​មួយ​ចំនួន ដោយ​ហេតុ​ថា ខ្លាច​កូន​ហត់ ខ្លាច​ពិបាក​ដល់​កូន។ ការ​ដែល​ទំរើស​កូន ខ្លាច​លំបាក​កូន គឺ​ជា​ទង្វើ​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​យល់​ពី​ភាព​ហត់​នឿយ​ក្នុង​ជីវិត បណ្តោយ​ឲ្យ​ពួក​គេ​ស្គាល់​តែ​ភាព​ស្រណុក​សុខ​ស្រួល ដូច​នេះ​ទោះ​ដល់​វ័យ​ណា​ក៏​ដោយ កូនៗ​នៅ​តែ​រំពឹង​លើ​ម៉ាក់​ប៉ា​ពេល​ដែល​ជួប​រឿង​ពិបាក។ បងស្រី សុផាលីន អ្នករកស៊ីម្នាក់នៅម្តុំចំការដូង ឲ្យដឹងថា"និយាយពីរឿងទំរើសកូន គឺខ្ញុំនេះហើយ។ ខ្លាចណាស់កូនហត់ សុខចិត្តធ្វើខ្លួនឯង ដល់ពេលឥឡូវ ខ្ចិលបាត់ ប្រើធ្វើអីមួយ នៅស្ពឹកនៅហ្នឹង។" ២.បណ្តោយ​ឲ្យ​ធ្វើ​តាម​ចិត្ត​ចង់ ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា កូន​នៅ​ក្មេង ចឹង​ហើយ​ចេះ​តែ​បណ្តោយ​ឲ្យ​កូន​ធ្វើ​អី​តាម​ចិត្ត ចង់​បាន​អី​បានហ្នឹង ប៉ុន្តែទោះ​ស្រលាញ់កូន​ប៉ុនណា​ក៏​ដោយ ក៏​មិន​គួរ​ចេះ​តែ​បណ្តោយកូន​ឲ្យ​ធ្វើ​តាម​តែ​ចិត្ត​ចង់ដែរ។ ឧទាហរណ៍ កូន​ចង់​បាន​របស់​លេង​នេះ ម៉ាក់​ប៉ា​ទិញ​ឲ្យ​ភ្លាម អាច​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ទំនើង ហើយ​មិន​ល្អ​ទេ​នៅ​ពេល​ដែល​កូន​ធំ ព្រោះ​កាល​ណា​កាន់​តែ​ធំ កាន់​តែ​ចង់​បាន​របស់​ល្អៗ រហូត​អាច​ហួស​ពី​សមត្ថភាព​ម៉ាក់​ប៉ា​ក៏​ថា​បាន។ ៣.មិន​ខ្វល់​ពី​កំហុស​កូន នៅ​ពេល​ដែល​កូន​ធ្វើ​ខុស​អ្វី​មួយ ម៉ាក់​ប៉ា​មិន​គួរ​ធ្វើ​ហីៗ មិន​បង្រៀន​កូន​ឲ្យ​ត្រឹម​ត្រូវ​វិញទេ ព្រោះ​កាល​ណា​បើ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​កំហុស​ដែល​កូន​ធ្វើ វា​អាច​បណ្តាល​ឲ្យ​ពួក​គេ គិត​ថា​ទង្វើ​ដែល​ធ្វើ​នោះ​​ត្រឹម​ត្រូវ ចឹង​អាច​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​បាន ​គ្មាន​បញ្ហា​អី​ទេ។ ហើយ​ពេល​ធំ​ឡើង វា​អាច​បណ្តាល​​កូនក្លាយ​ជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ក្នុង​សង្គម។ ៤.ប្រៀប​ធៀប​កូន​នឹង​អ្នក​ដទៃ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន ចូល​ចិត្ត​យក​កូន​ខ្លួន​ទៅ​ប្រៀប​នឹង​កូន​គេ ឬ​បង​ប្អូន។ […]


ទារកលូតលាស់ឆ្នាំដំបូង

២៤ ម៉ោង ក្រោយកើត ពេទ្យតាមដានសុខភាពទារកផ្នែកណាខ្លះ?

ម្ដាយ​គ្រប់​រូប​តែង​តែ​ចង់​បាន​ឲ្យ​កូន​ខ្លួន​កើត​មក​មាន​សុខភាព​ល្អ ព្រោះ​ចង់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ​គ្រប់​ផ្នែក ប៉ុន្តែ​ដើម្បី​ធានា​ថា​កូន​កើត​មក​គ្រប់​លក្ខណៈ ខាង​ក្រុម​គ្រូពេទ្យ​ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​យក​ទារក​ទៅ​ពិនិត្យ​សុខភាព​ទូទៅ​បន្ទាប់​ពី​កើត​ក្នុង​ពេល​ ២៤​ ម៉ោង​ទៀត មុន​ពេល​ឲ្យ​យក​កូន​ទៅ​ផ្ទះ។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់មន្ទីរពេទ្យ កាល់ម៉ែត។ ការ​ពិនិត្យ​សុខភាព​ទូទៅ​របស់​ទារក ភាគ​ច្រើន​តែង​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ទារក​អាយុ ​១ថ្ងៃ ឬ ​៣ថ្ងៃ​ក្រោយ​កើត នៅ​ពេល​ដែល​ទារក​ស្នាក់​​ជាមួយ​ម្ដាយ​នៅ​មន្ទីរពេទ្យ​ផ្នែក​សម្ភព។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បន្ត​ថា ការ​ពិនិត្យ​សុខភាព​ទារក​នេះ​មាន​សារៈសំខាន់ ដោយ​សារ​គ្រូ​ពេទ្យ​ត្រូវ​ពិនិត្យ​រក​មើល​ករណី​មួយ​ចំនួន​។ – ភាព​មិន​ប្រក្រតី​ពី​កំណើត​របស់​ទារក៖ ដើម្បី​ព្យាបាល​បន្ត​នៅ​ផ្នែក​សង្គ្រោះ​ទារក ឬ​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​ប្រាប់​ក្រុម​គ្រួសារ​របស់​ទារក​ពី​បញ្ហា​បន្ទាន់​ទាំង​នេះ ដើម្បី​ចៀសផុត​ពី​គ្រោះ​ថ្នាក់​ជាយថាហេតុ។ – សុខភាព​ទារក​ក្រោយ​កើត៖ តើ​ទារកអាច​បន្សាំ​នឹង​ជីវិត​ខាង​ក្រៅ​បាន​ល្អ​ឬ​ទេ ពី​ព្រោះ​ទារក​មួយ​ចំនួន​ក្រោយ​ពី​កើត​មក ចាប់​ផ្ដើម​មាន​បញ្ហា​ផ្លូវ​ដង្ហើម ​ចុះ​ជាតិ​ស្ករ មិន​បៅ ឬ​ក៏​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាម​ទារ​ឲ្យ​គ្រូ​ពេទ្យ​បញ្ជូន​ទៅ​តាម​ដាន​នៅ​កន្លែង​សង្គ្រោះ​ទារក។ – ពិនិត្យ និង​ស្វែង​រក​ពី​អាយុ​ពិត​ប្រាកដ និង​ទម្ងន់​ពី​កំណើត​របស់​ទារក៖ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​លើស​ខែ តែង​តែ​មាន​បញ្ហា​កើត​ឡើង​ក្រោយ​កើត ដូច​នេះ​ត្រូវ​តែ​បន្ត​ការ​តាម​ដាន​ថែ​ទាំ​នៅ​ផ្នែក​ព្យាបាល​ទារក ដោយ​មិន​អាច​ឲ្យទារក​នៅ​ជាមួយ​ម្ដាយ​បាន​ឡើយ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​ទារក​ដែល​មាន​ទម្ងន់​តូច​ពេក​ពី​កំណើត( ៤០០០g) ក៏​ទាម​ទារ​ឲ្យ​​តាម​ដាន​ដាច់​ពី​ម្ដាយ​ផង​ដែរ។ – ទារក​​មាន​ខាន់​លឿង ឬ​កើត​ពី​ម្ដាយ​ដែល​ក្ដៅ​ខ្លួន​មុន​ ឬ​ក្រោយ​សម្រាល៖ ខាង​ក្រុម​គ្រូ​ពេទ្យ​ត្រូវ​តាម​ដាន និង​ព្យាបាល​ដោយ​នៅ​ដាច់​ពី​ម្ដាយ​ដូច​គ្នា។ មន្ទីរពេទ្យ កាល់​ម៉ែត្រ បាន​បញ្ជាក់​ថា ជា​ធម្មតា អំឡុង​ពេល​ពិនិត្យ​ខ្លះ គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​គ្រួ​សារ​ទារក​ផ្ទាល់​មក​ជាមួយ អាច​ជា​យាយ អ៊ុំ […]


បញ្ហាការលូតលាស់

កុមារមានអូទីស្សឹម ពេលធំឡើង អាចជាធម្មតាដូចក្មេងដទៃទេ?

មក​ដល់​ពេល​នេះ មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ​ក្មេង​កើត​អូទីស្សឹមនៅ​ឡើយ​ទេ។ តើ​ក្មេង​មាន​អូទីស្សឹម ពេល​ធំ​ឡើង​អាច​ជា​ធម្មតា​ដូច​ក្មេង​ដទៃ​ទេ? បញ្ហា​នេះ ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​លោក ចាន់ សារិន បកស្រាយ​ថា កុមារ​ដែល​មាន​អូទីស្សឹម គឺ​មាន​តាំង​ពី​កំណើត​មក​ម៉្លេះ មិន​មែន​ជា​ប្រភេទ​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​នោះ​ឡើយ។ តែ​យើង​អាច​ជួយ​បង្រៀន​ក្មេង​អូទីស្សឹម​ឲ្យ​មាន​ការ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គ្រួសារ​ជា​ប្រចាំ ហើយ​បញ្ហា​អូទីស្សឹម​នេះ នឹង​នៅ​ជាមួយ​ក្មេង​អស់​មួយ​ជីវិត។ បើ​ទោះ​ជា​ក្មេង​អូទីស្សឹម​មាន​ការ​ប្រសើរ​ឡើង​ជាង​មុន​ក៏​ដោយ នោះ​មាន​ន័យ​ថា កុមារ​ដែល​មាន​អូទីស្សឹម ពេល​ធំ​ឡើង​គឺ​នៅ​តែ​មាន​អូទីស្សឹម​ដដែល ដោយ​មិន​ទាន់​មាន​នរណា​ម្នាក់​អាច​ប្រែ​បាន​ឡើយ ។ លោក ចាន់ សារិន បាន​បន្ត​ថា កុមារ​ដែល​មាន​អូទីស្សឹម​មិន​ដូចជា​គ្នា​នោះ​ឡើយ កុមារ ១០០ ខុស​គ្នា​សឹង​តែ ១០០ ទៅ​ហើយ ហើយ​បញ្ហា​សំខាន់១ ក្នុង​ចំណោម​បញ្ហា​ទាំង​៣ គឺ​បញ្ហា​មិន​និយាយ​ស្តី ដែល​យើង​ហៅ​ថា​វិបត្តិ​ភាសា​នោះ​ឯង។ "មាន​កុមារ​មួយ​ចំនួន​អាច​និយាយ​តាម​យើង​បាន តែ​មួយ​ចំនួន​ទៀត​មិន​អាច​និយាយ​តាម​យើង​ទេ ដែល​ក្នុង​ស្ថានភាព​នេះ អាណាព្យាបាល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​ការ​មិន​និយាយ​ស្តី​បែប​នេះ​អាច​ពន្យា​រហូត​ដល់​ពេល​ណាមួយ​មិន​ជាក់​លាក់ អាស្រ័យ​លើ​ខ្លួន​កុមារ"។ វិធី​ជួយ​ក្មេង​អូទីស្សឹម គឺ​ការ​បង្រៀន​ពី​គ្រូ​ពិសេស ចំណែក​អាណាព្យាបាល​ត្រូវ​ចំណាយ​ពេល​នៅ និង​និយាយ​ជាមួយ​កូន​ឲ្យ​ច្រើន។​ ឧទាហរណ៍ ពេល​យើង​ឲ្យ​ផ្លែ​ប៉ោម​មួយ​ទៅ​កូន ដែល​ចាំបាច់​យើង​ត្រូវ​ឲ្យ​កូន​ដឹង​ថា នេះ​ជា​ផ្លែប៉ោម ​មុន​នឹង​ឲ្យ​ទៅ​កូន ការ​ធ្វើ​ដូច​នេះ នឹង​អាច​ជួយ​ឲ្យ​កូន​ចាំ និង​ស្គាល់​របស់​ដែល​យើង​ធ្លាប់​ឲ្យ​ទៅ។ ដោយ​ឡែក​ចំពោះ​ការ​និយាយ​តិច ច្រើន ឬ​មិន​និយាយ អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ថា អាស្រ័យ​លើ​សមត្ថភាព​ផ្ទាល់​របស់​ក្មេង មាន​ន័យថា កុមារ​ខ្លះ​អាច​និយាយ​ជា​ពាក្យ […]


ជំងឺស្បែក

ស្វែងយល់ពីជំងឺសើ​ស្បែកម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូនតូចៗ

ក្មេងៗ​ជា​ធម្មតា​ចាប់​តាំង​ពី​សម្រាល​ចេញ​ពីផ្ទៃ​ម៉ាក់ៗ​មក បើ​ទោះ​ជា​ទទួល​បាន​ការ​មើល​ថែទាំ​ដិត​ដល់​ពី​ប៉ាម៉ាក់ យាយ​តា​ក្តី ប៉ុន្តែ​ដោយ​សារ​កោសិកា​ក្នុង​សរីរាង្គ​ក្មេង​កំពុងលូត​លាស់​ និង​នៅ​ក្មេង​ខ្ចី​តែង​ប្រ​ឈម​នឹង​ជំងឺ​ជា​រឿយៗ។ អ្វី​ប៉ា​ម៉ាក់​បច្ចុប្បន្ន​តែង​ជួប​ប្រទះ​គឺ​បញ្ហា​ជំងឺ​សើ​ស្បែក​លើ​​កូន​មិន​ដឹង​មូល​ហេតុ និង​ព្យាបាល​បែប​ណា​ទើប​មិន​ប៉ះ​ពាល់? បើ​អ៊ីចឹង “Hello គ្រូពេទ្យ” និង​ពន្យល់​ពី​ជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ​ហៅ​ថា Psoriasis ឲ្យ​ប៉ាម៉ាក់​ទាំង​អស់​បាន​ដឹង​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ១- អ្វីទៅជាជំងឺស្បែកPsoriasis? Psoriasis (ជំងឺ​​​ផ្សិត​​​លើ​​​ស្បែក ឬ​​​​​​ស្បែក​​​របក​​​ក្រហម​​​) ជា​​​ជំងឺ​សើ​​​ស្បែក​​​ម្យ៉ាង​​​បង្ក​​​ឲ្យ​​​វដ្ត​ជីវិត​​​នៃ​​​កោសិកា​ស្បែក​​​មាន​​​បញ្ហា។ វា​​​ពន្លឿន​ផលិត​​​កោសិកា​​​ស្បែក​​​ថ្មី​ បណ្ដាល​​​ឲ្យ​​​មាន​វត្តមាន​​​កោសិកា​​​ស្បែក​​​ថ្មី​កើន​ឡើង​ច្រើន លើសលប់ ជាហេតុ​​​បង្ក​​​ទៅ​ជា​បន្ទះ​​​ស្បែក​​​ក្រហម​​​ដុំៗ មាន​​​សភាព​ក្រាស់​​ស្ងួត របក​រមាស់ ​​​ក្រមរ​ពណ៌​​​ស​​​លាយ​​​ប្រាក់ ពេលខ្លះ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​​​​​​​ឈឺ​​​ចាប់​​​ថែម​ទៀត​ផង។ ២- រោគសញ្ញានៃជំងឺស្បែកPsoriasis  ជំងឺ​ស្បែក​ចែក​​​ចេញ​ជា​ច្រើន​ប្រភេទ ហើយ​​​ប្រភេទ​​​នីមួយៗ​​​មាន​​​រោគ​​​សញ្ញា​​​ផ្សេងៗ​​​គ្នា​​​ ប៉ុន្តែ​រោគ​​​សញ្ញា​​​ចម្បងៗ​​​ជា​ទូទៅ​កើត​លើ​ក្មេងៗ​រួម​​​មាន៖ − បន្ទះ​​​ស្បែក​​​ក្រហម​​​ដុំៗគ្រប​​​ដណ្តប់​ដោយ​​​ក្រមរ​​​ពណ៌​​​ស​​​លាយ​​​ប្រាក់ (ជា​ញឹក​​​ញាប់អាចច្រឡំ​​​ជាមួយ​នឹង​​​កន្ទួល​រមាស់​បង្ក​ដោយ​បញ្ហា​​​កន្ទប​ក្មេង) − បន្ទះ​​​ស្បែក​​​ស្ងួត ប្រេះ​ពេលខ្លះ​មាន​​​ចេញ​​​ឈាម − មាន​​​អារម្មណ៍​ថា រមាស់ ឈឺ ឬ​ក្រហាយ − ក្រចក​​​ដៃ​​​​​​ទ្រុឌ ឬ​ក៏​ខូង​​​ជ្រៅ   ៣- វិធីព្យាបាលនៃជំងឺស្បែកPsoriasis - របបអាហារ៖ ដោយ​​​សារ​តែ​ប្រព័ន្ធ​ស៊ាំ​​​​​​កុមារ​​​ងាយ​​​រង​​​នឹង​ការ​​​ប៉ះ​​​ទង្គិច​​​ជាង​​​មនុស្ស​​​ពេញ​​​វ័យ ធ្វើ​​​ឲ្យ​​​​​​ការ​​​ព្យាបាល​ជំងឺ​​​ស្បែក​ប្រភេទ​​​នេះ​​​កាន់​​​តែ​​​មាន​ភាព​​​លំបាក​​​។ មួយ​​​វិញ​​​ទៀត​ជម្រើស​នៃ​ការ​ព្យាបាល​ត្រូវ​បាន​អនុម័ត​ដោយ​​​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិក (FDA) មិន​​​ទាន់​ត្រូវបាន​អនុញ្ញាត​ដាក់​ឲ្យ​​​ព្យាបាល​ជាផ្លួវ​ការ​នៅ​ឡើយ។ដូចនេះ​ដើម្បី​​​ឲ្យ​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​​​​កុមារ​​​រឹង​​​មាំ​​​ងាយ​​​ទប់​​​ទល់​​​នឹង​ជំងឺ​​​នេះ របប​អាហារ​​ក្មេង​​​គួរ​​​តែ​​​សំបូរ​​​ទៅ​​​ដោយ​​​សារធាតុ​​​ចិញ្ចឹម ដូច​​​ជា ខ្លាញ់ ត្រី ប្រូព្យូតិច (Probiotics) វីតាមីន D និង​​​អាហារ​បំប៉ន​ផ្សេង​ៗទៀត។ - វិធីព្យាបាលដោយថ្នាំលាប៖ ជា​ទូទៅ​វិធី​ព្យាបាល​​​ដោយ​ថ្នាំ​លាប ដូច​ជា​សារធាតុ​កូរទីកូស្តេរយ (corticosteroids) ផ្តល់​​​​​​ប្រសិទ្ធភាព​ខ្ពស់​​​​​​ចំពោះ​​​ជំងឺ Psoriasis តែគប្បី​ជៀស​វាង​ការ​ប្រើ​លើស​ចំណុះ​ព្រោះ​អាច​​​បណ្តាល​ឲ្យ​មាន​ផល​​​ប៉ះពាល់​​​ច្រើន​​​យ៉ាង អាចធ្វើ​ឲ្យ​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​ចុះ​ខ្សោយ​​​ជា​​​ដើម។មាន​ថ្នាំ​លាប​ប្រភេទ​​​​​​មួយ​​​ទៀត ​​​ត្រូវ​​​ចាត់​​​ទុក​​​ផ្តល់​​​សុវត្ថិភាព​​​ខ្ពស់​​​ គឺ​​​ពពួក​​​ថ្នាំ​​​លាប​​​មាន​​​​​​សារធាតុធ្យូង​​​ថ្ម​ប៉ុន្តែ ប្រសិន​​​​​​កំហាប់​ធ្យូង​ថ្ម​ក្នុង​ថ្នាំ​លាប​មាន​​​លើស​ពី​​​៥​​​ភាគរយ ហានិភ័យ​បង្កទៅជា​​​ជំងឺ​មហារីក​ក៏​មាន​​​ខ្ពស់​ដូច​គ្នា។ - វិធីព្យាបាលដោយកាំរស្មី (Phototherapy) ៖ ព្យាបាល​​​ដោយ​កាំ​រស្មី ជា​វិធី​​​​មាន​សុវត្ថិភាព និង​ផ្តល់​​​ប្រសិទ្ធភាព​​​ខ្ពស់​​​ដូចគ្នា […]


អាហារូបត្ថម្ភ

សំណួរប្រចាំសប្ដាហ៍៖ អាហារកូនតូចៗគួរញ៉ាំ និងមិនគួរញ៉ាំ

ប៉ាម៉ាក់​មាន​កូន​តូចៗ​មិន​មែន​ចេះ​តែ​ឲ្យ​កូន​ញ៉ាំអាហារ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ព្រោះថាអាហារ​ ភេសជ្ជៈ​ខ្លះអាច​ប៉ះពាល់​សុខភាព​កូន​បាន។ ការ​ជ្រើស​រើស​អាហារ​សម្រាប់​កូន​បាន​ត្រឹម​ត្រូវ​ជួយ​ឲ្យ​កូនៗ​មាន​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​ខួរ​ក្បាល​បាន​ល្អ។ អ៊ីចឹង​ម៉ាក់ៗ​ ឬប៉ាៗ​ដឹងទេថា​កូនតូចៗ​គួរញ៉ាំ ឬមិន​គួរញ៉ាំអាហារ​ណាខ្លះ? តស់​បើ​ឆ្ងល់​អាច​សាក​ល្បង​ឆ្លើយ​សំណួរ​ខាង​ក្រោម​ទាំងអស់​គ្នាមើល៍ ក្រោយ​ឆ្លើយ​ចប់​ម៉ាក់ៗ​នឹង​ដឹងថាខ្លួន​បាន​យល់ដឹងច្រើន​ប៉ុនណា ព្រោះថា​ឆ្លើយ​ចប់​ ចម្លើយ​ក៏នឹង​លោត​មក​ដូចគ្នា។​ បើ​ម៉ាក់ៗ​ចង់​ស្វែង​យល់ពី​តិចនិក​ចិញ្ចឹម​កូន ថែទាំ​កូន​បន្ថែមទៀត សូមចុចត្រង់​នេះ! សំណួរពាក់ព័ន្ធ៖  សំណួរ​ប្រចាំ​សប្ដាហ៍៖ វីតាមីន និងរ៉ែសំខាន់ៗសម្រាប់កូន ម៉ាក់ៗគួរដឹង សំណួរប្រចាំសប្ដាហ៍៖ មានកូនអាយុក្រោម១ឆ្នាំ ម៉ាក់ៗគួរដឹងរឿងនេះ   View Survey

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ