ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ទារកលូតលាស់ឆ្នាំដំបូង

សញ្ញា​ទាំង​៥​នេះ បង្ហាញ​​ថា​ម៉ាក់​ៗ​ជ្រើសខោ​ទឹក​នោមកូន​ត្រឹមត្រូវ

​​​ខោ​ទឹក​នោម​គឺ​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​សម្រាប់​ទារក​។ ប៉ុន្តែ​ តើ​ម៉ាក់​ៗ​ដឹង​​ទេ​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​តែ​ប្រើប្រាស់​រាល់​ថ្ងៃ​​ មាន​សាច់​ទន់​ល្មើយ​ និង​ស្រូប​ទឹក​បាន​ល្អ​ដែរ​ឬ​យ៉ាង​ណា​?​ ពិត​ណាស់​ ទារក​តូច​ៗ​មិន​អាច​ប្រាប់​យើង​​​បាន​នោះ​ទេ​ បើ​ទោះ​បី​ជា​ខោ​ទឹក​នោម​ទាំង​នោះ​​​កំពុង​តែ​បង្ក​ជា​បញ្ហា​ដល់​ពួក​គេ​​ក៏​ដោយ​។​ ដូច​នេះ​ ម៉ាក់​ៗ​ត្រូវ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ ខោ​ទឹក​នោម​ដែល​អា​អូន​កំពុង​ពាក់​មាន​ផា​សុខភាព​ និង​មាន​សាច់​ទន់​ល្មើយ​ ​ដើម្បី​ឲ្យ​កូន​ជាទី​ស្រលាញ់​របស់​យើង​អាច​សម្រាក​ ឬ​លេង​ប្រកប​ដោយ​​ភាព​​រីករាយ​។​ ១. ​វត្ថុ​ធាតុ​ដើម​ទន់​ល្មើយ សញ្ញា​ដំបូង​ដែល​បញ្ជាក់​ថា​ ខោ​ទឹក​នោម​មាន​គុណភាព​ល្អ​ គឺ​ត្រូវ​មើល​ទៅ​លើ​វត្ថុ​ធាតុ​ដើម​របស់​វា។​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ប៉ះ​ខោ​ទឹក​នោម​ដែល​​មាន​សភាព​ទន់​ល្មើយ​ ​អា​អូន​​ពាក់​ទៅ​ក៏​ស្រួល​ខ្លួន​ផង​ដែរ​។​ ​ដូច្នេះ​ហើយ​ ម៉ាក់​​ៗ​គួរ​ជ្រើសរើស​ខោ​ទឹក​នោម​ ដោយ​មើល​ទៅ​លើ​វត្ថុ​ធាតុ​ដើម​ជា​ចម្បង​ ដើម្បី​ឲ្យ​អាអូន​​មាន​ផាសុកភាព​ ​​​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ស្ងួត​ល្អ​ពេញ​មួយ​ថ្ងៃ​។​ ២. ​មិន​ជ្រាប​ទឹកចេញ​ក្រៅ​ ​​​​​​​នៅ​ពេល​ដែល​ខោ​ទឹក​នោម​ជ្រាបទឹក​ចេញ​ក្រៅ​ ប៉ា​ម៉ាក់​មិន​ត្រឹម​តែ​ត្រូវ​ប្ដូរ​ខោ​ទឹក​នោម​​ឲ្យ​អា​អូន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ត្រូវ​ជូត​សម្អាត​កន្លែង​ដែល​ប្រឡាក់​​ទាំង​នោះ​ឲ្យ​បាន​ស្អាត​ថែម​ទៀត​ផង​។ ​ខោ​ទឹក​នោម​​ដែល​ល្អ​ គឺ​អាច​ពង្រាយ​ជាតិ​ទឹក​ទៅ​សព្វ​កន្លែង​ និង​អាច​​ទប់​បាន​រយៈ​ពេល​យូរ​ម៉ោង​ ដូច្នេះ​ វា​មិន​​មាន​ការ​ជ្រាប​ចេញ​ ឬ​កន្ទួល​រមាស់​ដែល​កើត​ចេញ​ពី​ខោ​ទឹក​នោម​នោះ​ទេ។​ ៣. ​គ្មាន​កន្ទួល​រមាស់​​​​​​ ​​ម៉ាក់​ៗ​ច្បាស់​ជា​​ពិបាក​ចិត្ត​​ជាក់​ជា​មិន​ខាន​ នៅ​ពេល​ដែល​ឃើញ​​កន្ទួល​រមាស់​កើត​នៅ​លើ​គូទ​របស់​អា​អូន​ម្ដង​ៗ​ ​ពី​ព្រោះ​ម៉ាក់​ៗ​គ្រប់រូប​តែងតែ​ចង់​ឲ្យ​ស្បែក​ដ៏​ទន់​ល្មើយ​របស់​កូន​មាន​សំណើម​ និង​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ បើ​ទោះ​បី​ជា​មាន​ក្រែម​បំបាត់​កន្ទួល​ជាច្រើន​ប្រភេទ​ក៏​ដោយ​ ម៉ាក់​ៗ​ក៏​អាច​បញ្ចៀស​កន្ទួល​ទាំង​នេះ​ កុំ​ឲ្យ​កើត​នៅ​លើ​ស្បែក​របស់​អា​អូន​​បាន​ ដោយ​ការ​ជ្រើសរើស​ខោ​ទឹក​នោម​ដែល​ស័ក្ដិសម​​សម្រាប់​ស្បែក​របស់​​ទារក​។ វត្ថុ​ធាតុ​ដើម​ដែល​ទន់​ល្មើយ​ អាច​ស្រូប​ទឹក​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ធ្វើ​ឲ្យ​គូទ​​​ទារក​មាន​សភាព​ស្ងួត​ល្អ​ពេញ​មួយ​ថ្ងៃ​។ ៤. កូន​ទទួល​បាន​ផាសុកភាព​ និង​ភាព​រីករាយ​ ​ទារក​តូច​ៗ​ មិន​អាច​ប្រាប់​យើង​បាន​ទេ​ បើ​ទោះ​បី​ជា​​ពួក​គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ខោ​ទឹក​នោម​​ដែល​ខ្លួន​កំពុង​តែ​ស្លៀក​ក៏​ដោយ​។​ យ៉ាង​ណា​មិញ​​ ពួកគេ​អាច​បង្ហាញ​ពី​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ដោយ​ការ​​ស្រែក​យំ​ […]


ការថែទាំទារក

អូនតូចៗក្អែញឹកញាប់​ខុសធម្មតា អាច​មានបញ្ហាមួយនេះ

កូន​ក្មេង​​ក្អែ​ម្ដង​ម្ដាល​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​បើ​ក្អែ​ញឹកញាប់ជាង​អ្វី​ដែល​កូន​ធ្លាប់​មាន​ អាច​ជា​រឿង​មួយ​ផ្សេង​ទៀត​។​ កូន​តូច​អាយុ​បួន​ខែ​ប្រ​ហែល​ជា​២ភាគ៣ អាច​ជួប​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ(GERD) ហើយ​មាន​ប្រហែល​ជា​១០​ភាគ​រយ​នៃ​ក្មេង​មាន​អាយុ​១​ឆ្នាំ ក៏​អាច​មាន​បញ្ហា​នេះ​ដែរ​។ ​ ១. រោគ​សញ្ញា​​ច្រាល​អាស៊ីដ​ក្រពះ ក្រៅពី​ក្អែ​ញឹក​ញាប់​ជា​ង​ធម្មតា​ ក្មេង​តូចៗ​ដែល​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា៖​ មិន​ព្រម​បៅ ពិបាក​លេប​អាហារ ឈ្លក់ ត្អេឺក​ នៅ​មិន​សុខ​ក្រោយ​បៅ​រួច រមាស់​ខ្នង​ពេល​កំពុង​បៅ ឬ​បៅ​រួច ស្រក​ទម្ងន់ ឬ​មិន​ងាយ​ឡើង​គីឡូ កើត​មាន​អាការៈ​ក្អក ឬ​រលាក​ផ្លូវ​ដង្ហើម ពិបាក​គេង​ និង​ ពិបាក​ដក​ដង្ហើម​ជា​ដើម​។​​ ២. ហេតុ​អ្វី​បាន​អូន​តូចៗ​ជួប​បញ្ហា​នេះ? បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​លើ​អូន​តូចៗនេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​ខ្ជិប​បំពង់អាហារ​ផ្នែក​ខាង​ក្រោម​មិន​ទាន់​វិវត្ត​បាន​ពេញ​លេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សារធាតុ​នៅ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើ​តាម​បំពង់​អាហារ។​ នៅ​ពេល​សារធាតុ​ក្នុង​ក្រពះ​ច្រាល​ឡើង​មក​លើចូល​ក្នុង​បំពង់​អាហារ​ អូន​តូច​នឹង​មាន​អាការៈ​ក្អែ​នេះ​កើត​ឡើង។ នៅ​ពេល​ដែល​សាច់​ដុំ​ខ្ជិប​បាន​វិវត្ត​ពេញ​លេញ​អូនៗ​នឹង​លែង​មាន​បញ្ហា​នេះ​ទៀត​ដែរ​។ ៣.​ ពេល​ណា​ត្រូវ​នាំ​អូនៗ​ទៅ​ជួប​ពេទ្យ​? ​បើ​ឃើញ​អូនៗ​មាន​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​ត្រូវ​នាំកូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ ដែរ​។​ ក្អួត ឬក្អែមាន​បរិមាណ​ច្រើន​ ក្អួត​ញឹក​ញាប់ ជាពិសេស​អូនៗ​មាន​អាយុ​ក្រោម​ពីរ​ខែ​ ក្អួន​មាន​ពណ៌​បៃតង ឬ​លឿង ឬ​ពណ៌​ដូច​កាហ្វេ ឬ​មាន​ឈាម​ ពិបាក​ដកដង្ហើម​ក្រោយ​ក្អួត ឬ​ក្អែ​ មិន​សូវ​ចង់​បៅ ស្រក​គីឡូ ឬ​មិ​ន​ឡើង​គីឡូ យំ​ច្រើន​ជាង​បីម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​កូន​នៅ​មិន​សុខ ខុស​ធម្មតា​ សញ្ញា​បាត់​បង់​ជាតិ​ទឹក ដូច​ជា​មិន​សូវ​នោម ឬ​កូន​រញ៉ាំ​រ​ញ៉ូវ​ច្រើន។


ការបំបៅដោះ

បើកូនបៅឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអ្វីឬ?

ស្រីៗ​កំពុង​បំបៅ​ដោះ​កូន ប្រយ័ត្ន​ប្រយែង​បន្តិច ពិសេស​ចុង​សុដន់​យើង ត្រូវ​តែ​មាន​អនាម័យ​ ប្រយ័ត្ន​កូន​កើត​រោគ​ផ្សិត។ ​មេរោគផ្សិត Candida Albicans ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ រោគផ្សិត អាច​លូត​លាស់​បាន​នៅ​លើ​ក្បាល​ដោះ​យើង​ និង​ក្នុង​មាត់​​ទារក។ ចង់​ដឹង​ហេតុអី​បាន​កើត​រោគ​ផ្សិត​នេះ រោគសញ្ញា​យ៉ាង​ម៉េច បង្ការដោយ​វិធីណា សូមស្ដាប់​ការ​បកស្រាយ​របស់ “Hello គ្រូពេទ្យ”។​ ១- ម៉េច​បានកើត​ផ្សិត? ក្នុង​រាង​កាយ​យើង​ មាន​ផ្ទុក​មេរោគ​ផ្សិត​ម៉្យាង​ឈ្មោះ Candida Albicans ដោយផ្សិត​នេះ​ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ ប៉ុន្តែ​នៅ​ពេល​វា​មាន​ឱកាស​លូតលាស់​ ហើយ​រីក​ដុះ​ដាល ​នឹង​បង្ក​ជាជំងឺបង្ក​ដោយ​ពពួក​ផ្សិត។ ការ​បំបៅ​ដោះ​ ងាយ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​កើត​ជំងឺ​នេះណាស់ ដោយ​មេរោគ​ផ្សិតនឹង​លូត​លាស់​ល្អ​ក្នុង​ស្ថានភាពក្ដៅ​ល្មម មាន​សំណើម កន្លែង​មាន​ជាតិ​ស្ករ ដែល​ស្ថានភាព​នេះ ស៊ី​គ្នា​ទៅ​នឹង​ពេលកូន​កំពុង​ម៉ឹម​ដោះ។ មាន​ន័យ​ថា បើ​កូន​យើង​ឡើង​ជ្រាំង​អណ្តាត នឹង​ចម្លង​មេរោគ​ផ្សិត​នេះ​មក​យើង​ដូច​គ្នា ហើយ​បញ្ហា​ជ្រាំង​អណ្ដាត ​កើត​មាន​ញឹក​ញាប់​បំផុត​ចំពោះ​ទារក ពិសេស​​ទារក​អាយុ​បាន​ ៤ ​សប្ដាហ៍។ ២- រោគសញ្ញាកើត​រោគ​ផ្សិត សញ្ញា​ទូ​ទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​ យើង​អាច​សង្កេតតាម​ចំណុច​មួយ​ចំនួន៖ – ឈឺ​ចាប់​ក្នុង​សុដន់ – ក្បាលសុដន់​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ក្រហម និង​ភ្លឺ – ក្បាលសុដន់មាន​ការ​ខូច​ខាត ​ហើយ​មិន​បាន​ជា​សះ​ស្បើយ​ពេល​ដែល​ក្មេង​បាន​បៅ។ – ក្បាល​សុដន់ឈឺ​ក្រោយ​ពេល​​បំបៅកូន និង​អាច​ឈឺខ្លាំង និងយូរ​​រហូត​ដល់​មួយ​ម៉ោង ​ក្រោយ​​បំបៅ​។ – […]


ការថែទាំទារក

ម៉ាក់ៗដឹងអត់ ការធ្វើតេស្តឈាមទារកទើបកើត អាចជួយអាអូនផុតពីពិការភាព

ក្រោយ​ពេល​សម្រាល​មក​ហើយ ទារក​ទើប​កើត​នឹង​ត្រូវ​យក​មក​ឲ្យ​ម៉ាក់​ប៉ា​ឱប​ស្បែក​នឹង​ស្បែក​សិន បន្ទាប់​ខាង​ក្រុម​គ្រូពេទ្យ​យក​អា​អូន​ទៅ​សម្អាត និង​ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​អា​អូន។ ក្នុង​នោះ វិធី​សាស្ត្រ​មួយ​ដែល​អាច​ពិនិត្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​អាច​មាន​បញ្ហា​សុខភាព​ឬ​អត់​នោះ គឺ​ខាង​គ្រូពេទ្យ​ត្រូវ​ធ្វើ​តេស្តឈាម​អា​អូន​ដោយ​ការ​​ជោះ​កែង​ជើង។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា តេស្ត​ជោះ​កែង​ជើង​ទារក ជា​វិធី​សាស្ត្រ​សាមញ្ញ និង​មាន​សារៈសំខាន់​មួយ ដើម្បី​រក​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត​ពី​កំណើត​របស់​ទារក​ទើប​នឹង​កើត។ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ថា​កូន​ឈឺ​ទេ ព្រោះ​ការ​ធ្វើ​តេស្ត​ឈាម​នេះ មិន​បង្ក​ភាព​ឈឺ​ចាប់​ដល់​ទារក ហើយ​តាម​រយៈ​ការ​ពិនិត្យ​ដ៏​សាមញ្ញ​នេះ ទារក​អាច​រួច​ផុត​​ពី ពិការ​ភាព​កាយ​សម្បទា និង​ស្មារតី។ នៅ​ពេល​អា​អូន​ទើប​នឹង​កើត​មាន​អាយុ​ចាប់​ពី​ ៤៨-៧២​ម៉ោង ជា​ពេល​ដែល​ការ​ធ្វើ​តេស្ត​ឈាម​ទារក​មាន​ប្រសិទ្ធភាព​ខ្ពស់។ ការ​ធ្វើ​តេស្ត​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជំងឺ​កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​តែ​តាម​រយៈ​ការ​យក​ឈាម​ទារក​ទៅ​ពិនិត្យ​មើល ព្រោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ស្ដែង​ចេញ​មក​នៅ​ពេល​ទារក​អាយុ​ចាប់​ពី​ ៣សប្ដាហ៍-១ខែ ហើយ​រោគ​សញ្ញា​នោះ​ក៏​មាន​ចេញ​ឲ្យ​ដែល​អាច​ធ្វើ​ឲ្យ​គ្រូពេទ្យ​ចាប់​អារម្មណ៍​នៅ​ពេល​ពិនិត្យ​សុខភាព​ទារក​ច្បាស់។ ជា​ទូទៅ ក្រោយ​ពេល​តេស្ត​យក​ឈាម​អា​អូន​រួច​រាល់ លទ្ធផល​អាច​ចេញ​មក​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ហើយ​លទ្ធផល​នឹង​ចេញ​ជា​វិជ្ជមាន និង​អវិជ្ជមាន មាន​ន័យ​ថា៖ លទ្ធផល​វិជ្ជមាន៖ ទារក​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ខ្ពស់ លទ្ធផល​អវិជ្ជមាន៖ ទារក​មិន​ប្រឈម​នឹង​ជំងឺ​មេតាបូលិក​ទេ ក្នុង​ករណី​ដែល​លទ្ធផល​តេស្ត​ឈាម​អា​អូន​ចេញ​មក​វិជ្ជមាន ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ​តេស្ត​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្តជា​លើក​ទីពីរ និង​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ បើ​អា​អូន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល ភាគ​រយ​នៃ​ការ​ពិការ​កាយ​សម្បទា និង​ប្រាជ្ញា​ស្មារតី​នឹង​ចុះ​ទាប ប៉ុន្តែ​បើ​សិន​ជា​ហួស​ពេល​ក្នុង​ការ​ព្យាបាល​នោះ អា​អូន​ច្បាស់​ជា​ត្រូវ​ប្រឈម​នឹង​ពិការភាព​ផ្នែក​កាយ​សម្បទា និង​ស្មារតី​ខ្លាំង​មិន​ខាន។


ទារកលូតលាស់ឆ្នាំដំបូង

ពន្យល់​លម្អិត រឿងចាស់ៗ និងពេទ្យឲ្យ​យកកូនទើបកើតហាលថ្ងៃ

​​​​ស្បែក​របស់​ទារក​ទើប​កើត​​ងាយ​រងគ្រោះ​​ណាស់​ ​ដែល​​ទាមទារ​ការ​​​​ការពារ​​ពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​​នៃ​ពន្លឺ​ព្រះអាទិត្យ​ រួម​ទាំង​កម្ដៅ​​ និង​សំណើម​ផង​ដែរ​។ ការ​​ដាក់​អា​អូន​ជា​ទី​ស្រលាញ់​នៅ​ឲ្យ​ឆ្ងាយ​មិន​ឲ្យ​ត្រូវ​ផ្ទាល់​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​​​ម៉ាក់​ៗ​ក៏​អាច​ដាក់​កូន​ហាល​ថ្ងៃ​នៅ​ពេល​មាន​​ពន្លឺស្រាល​ៗ​ ជា​ពិសេស​ នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ពន្លឺ​ព្រះអាទិត្យ។​ ពិត​ណាស់​ កាំរស្មី​យូវី​ មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​របស់​ក្មេង​ ប្រសិន​បើ​យើង​ចេះ​ប្រើប្រាស់​វា​​បាន​ត្រឹម​ត្រូវ​ ដូច​ដែល​យើង​ធ្លាប់ដឹង​ហើយ​ថា​ចាស់ៗ និង​គ្រូពេទ្យ​តែងណែនាំឲ្យម៉ាក់ៗ​​យក​កូន​ហាល​ថ្ងៃ​នោះ​។​ ១. វីតាមីន​D រាងកាយ​របស់​​មនុស្ស​យើង​រាល់​គ្នា​ ត្រូវការ​វីតាមីន​D ​ហើយ​ដើម្បី​បង្កើត​វីតាមីន​ប្រភេទ​នេះ​បាន​ ​ទារក​​ត្រូវការ​កាំរស្មី​យូវី​យ៉ាង​តិច​១៥​​នាទី​រៀងរាល់​ថ្ងៃ​ ​ដោយ​អាស្រ័យ​លើ​​សម្បុរ​ស្បែក​របស់​ទារក​ ហើយ​ចំពោះ​ស្បែក​ដែល​ស្រគាំ​ខ្លាំង​​ត្រូវ​​​ចំណាយ​ពេល​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​កាន់​តែ​យូរ​ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លើស​ពី​​​៣០នាទី​ឡើយ​។​ វីតាមីន​D ​ជួយ​សម្រួល​​ដល់​​ការ​ស្រូប​​យក​ជាតិ​កាល់ស្យូម​ដែល​​ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​រឹងមាំ​។​លើស​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​មាន​ដំណើរ​ការ​ប្រសើរ​ និង​អាច​ការពារ​​កូន​ជាទី​ស្រលាញ់​របស់​ម៉ាក់​ៗ​​ឲ្យ​ចៀសឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។ ២. បង្កើន​​កម្រិត​អ័រម៉ូន​សេរ៉ូ​តូនីន​ ​ ​​​​​ពន្លឺ​ព្រះអាទិត្យ​ ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន​សេរ៉ូ​តូនីន​ នៅ​ពេល​ដែល​ទារក​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។​ អ័រម៉ូន​នេះ​ គឺ​ជា​អ័រម៉ូន​រីករាយ​ ដែល​ជួយ​បង្កើន​អារម្មណ៍​សុភមង្គល​ និង​សុវត្ថិភាព​ដល់​ក្មេង។​ បន្ថែម​ពី​នេះ​ អ័រម៉ូន​សេរ៉ូ​តូនីន​ក៏​ជួយ​ជំរុញ​ដល់​ការ​គេង​ និង​ការ​រំលាយ​អាហារ​របស់​ទារក​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​។ ៣. បង្កើត​កម្រិត​អាំងស៊ុយលីន​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ទទួល​ពន្លឺ​ព្រះអាទិត្យ​តាំង​ពី​ក្មេង​ អាច​ជួយ​ការពារ​កូនៗ​របស់​យើង​ពី​ជំងឺ​​ទឹក​នោម​ផ្អែម​បាន​មួយ​​កម្រិត​ដែរ​ ដោយ​សារ​តែ​ពន្លឺ​ព្រះអាទិត្យ​ផ្ដល់​វីតាមីន​D ទៅ​ក្នុង​រាងកាយ​ទារក​ ​ដែល​អាច​ជួយ​គ្រប់គ្រង​អាំងស៊ុយលីន​កាន់​តែ​ប្រសើរ​ឡើង​។​ ៤. ចៀសវាង​ការ​កើត​ជំងឺ​ខាន់​​លឿង  បន្ថែម​ពី​នេះ​ ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​បំបែក​ពពួក​បីលីរុយប៊ីន​ ជា​សារជាតិ​លឿង​​​ ដែល​​កើត​ឡើង​​​ពី​​ធម្មជាតិ​សម្រាប់​បំផ្លាញ​សារជាតិ​បំប៉ន​ក្នុង​រាងកាយ​របស់​ទារក​។​​ នៅ​ពេល​ដែល​ក្មេង​ទទួល​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់​​ វា​នឹង​ជួយ​​ធ្វើ​ឲ្យ​ថ្លើម​ទារក​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។​ ការ​លូតលាស់​នៃ​បីលីរុយប៊ីន​ដែល​មិន​បាន​ត្រួតពិនិត្យ​ អាច​បណ្ដាល​​ឲ្យ​​កើត​​មាន​ជាតិ​លឿង​នៅ​លើ​ស្បែក​កូន​ជាទី​ស្រលាញ់​របស់​ម៉ាក់ៗ​​​។ ការ​ដាក់​អាអូន​ទើប​កើត​ឲ្យ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក​ព្រលឹម​ រយៈពេល​ចាប់ពី​១៥ ទៅ​២០​នាទី​ជា​រៀង​រាល់​ថ្ងៃ […]


ជំងឺផ្លូវដង្ហើម

ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន

ក្មេងៗ​​ងាយ​នឹង​កើត​ផ្តាសាយ ពិសេស​​ពេល​​អាកាសធាតុ​​ចុះ​​ត្រជាក់​​បែប​​នេះ​​ទៀត​​រឹត​​តែ​ប្រឈម​​ខ្លាំង។ បើ​​កូន​​តូច​​ផ្តាសាយ តឹង​ច្រមុះ ពិបាក​ដក​ង្ហើម ម៉ាក់ប៉ា​គួរធ្វើបែបណា ដើម្បី​បន្ធូរ​បន្ថយ​អាការៈ​ទាំង​នោះ​បាន? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ បានពន្យល់ថា ក្មេងកើតផ្តាសាយ អាចមានសញ្ញាផ្សេងៗរួមផ្សំច្រើន ដូចជា ក្តៅខ្លួន ក្អក ហៀរសម្បោរ តឹង ច្រមុះ ធ្វើឲ្យពិបាកដកដង្ហើម។ លោកវេជ្ជបណ្ឌិតបន្តថាអាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និង​មាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។ វិធីមួយដែលសាមញ្ញ ហើយមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។ បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​ ៤-៥ តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុង​រលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មកត្រូវ​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ និង​សម្បោរ​ចេញ​មក​វិញ។ ត្រូវ​ចាំ​ថា ប្រើ​ប្រដាប់​បូម​ច្រមុះ ត្រូវ​ច្របាច់​វា​ មុន​ដាក់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះអូនៗ ហើយ​ពេល​យើង​ប្រលែង​វា​មក​វិញ​ ឧបករណ៍​នឹង​បឺត​យក​សម្បោរ​នោះ​មក​ក្រៅ ព្រោះ​បើ​យើង​ដាក់​ចូល​ក្នុង​ច្រមុះ​ហើយ​ ទើប​​ច្របាច់​ខ្យល់ វានឹង​រុញ​សម្បោរ​ទៅ​ក្នុង​​ច្រមុះ​កាន់​តែ​ជ្រៅ​ទៀត។ ​គួរ​ធ្វើ​របៀប​នេះ​យ៉ាង​ហោច​ណាស់ ១៥​ នាទី ​មុន​នឹង​បញ្ចុក​អាហារ​អូនៗ ឬមុន​ចូល​គេង​ ​អាច​ធ្វើឲ្យអូនៗ […]


ការថែទាំទារក

កោរ​សក់​កូន​ ពិត​ជា​​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ជាង​មុន​មែន​អត់?

មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ ការ​កោរ​សក់​​ទារក​តូច​ៗ​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួកគេ​ដុះ​​មក​ថ្មី​ កាន់​តែ​ក្រាស់​ជាង​មុន​។​ ​​ជា​ពិសេស​ សម្រាប់​​ម៉ាក់​ៗ​​មាន​កូន​ដែល​មាន​សរសៃ​សក់​ទន់​ និង​ស្តើង​ ​ច្បាស់​ជា​សង្ឃឹម​ថា​​ ​សក់​របស់​ពួក​គេ​​កាន់​តែ​លូតលាស់​ល្អ​ជាង​មុន​ជាក់​ជា​មិន​ខាន​​​ ខណៈ​ពេល​ដែល​អ្នក​ម៉ាក់​មួយ​ចំនួន​ទៀត​ ​កោរ​សក់​កូន​សម្រាប់​​ជា​ការ​ធ្វើ​ពិធី​ប្រពៃណី​​​ផ្សេង​ៗ​របស់​ខ្លួន​ទៅ​វិញ​។​ ប៉ុន្តែ​ តើ​ការ​កោរ​សក់​ទារក​ពិត​ជា​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​ដុះ​កាន់​តែ​ក្រាស់​ជាង​មុន​ពិត​មែន​ ឬ​គ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​? ១.​តើ​យើង​គួរ​កោរ​សក់​ទារក​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​? ​​​​​​​​ប្រសិន​បើ​ម៉ាក់​ៗ​មាន​បំណង​ចង់​កោ​រ​សក់​​ឲ្យ​ទារក​ ​ម៉ាក់​ៗ​គួរ​រង់ចាំ​រហូត​ដល់​ក្បាល​ និង​ក របស់​ក្មេង​រឹង​​ជា​មុន​សិន​។​ ​ពិត​ណាស់​ ​ទារក​តូច​ៗ​ចូលចិត្ត​ធ្វើ​ចលនា​ងាកចុះងាក​ឡើង​ឥត​ឈប់ឈរ​ ហើយ​​ការ​កោរសក់​តម្រូវ​ឲ្យ​ក្មេង​អង្គុយ​ស្ងៀម​មិន​កម្រើក​ទាល់​តែ​សោះ​។​ ដូច​នេះ​ វា​មិន​ត្រឹម​តែ​មាន​ការ​ពិបាក​ក្នុង​ការ​កោរ​សក់​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​កូន​មាន​របួស​ជា​យថាហេតុ​​ផង​ដែរ បើអូនៗ​នៅតូចពេក​។ ​​​២.​តើ​ការ​កោរ​សក់​​អាច​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ជាង​មុន​ពិត​ដែរ​​ឬ​ទេ​? ​ប្រសិន​បើ​ម៉ាក់ៗ​គិត​ថា​ ការ​កោរ​សក់​​ទារក​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​​ដុះ​ក្រាស់​ជាង​មុន​នោះ​ ចូរ​គិត​សា​ជា​ថ្មី​ម្ដង​ទៀត។​ អ្នក​ជំនាញ​ជា​ច្រើន​​បាន​ណែនាំ​ថា​ ការ​កោរ​សក់​មិន​អាច​ធ្វើ​ឲ្យ​សក់​ទារក​ដុះ​​មក​ថ្មី​​ក្រាស់​ជាង​មុន​ឡើយ​។​ ជាក់ស្ដែង​ សក់​យើង​​ដុះ​ចេញ​ពី​ឫស​សក់​ដែល​នៅ​ខាង​ក្រោម​ស្បែក​ក្បាល​។​ នៅ​ពេល​ដែល​យើង​កោរ​សក់​ វា​មិន​មាន​​ផល​ប៉ះពាល់​ដល់​ឫស​សក់​ឡើយ​។​ ដូច្នេះ​ហើយ​ ​ប្រសិន​បើ​វា​ពុំ​មាន​ឥទ្ធិពល​លើ​ឫស​សក់​ទេ​នោះ​ វា​ក៏​​មិន​អាច​ធ្វើ​ឲ្យ​សក់​ដុះ​មក​វិញ​ក្រាស់​ល្អ​នោះ​ដែរ​។​ ​​ជា​ទូទៅ​ សក់​​របស់​ទារក​ដុះ​លូតលាស់​ល្អ​ នៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​ចាប់​ពី​​៤ខែ​ឡើង​ទៅ​។ ជា​ធម្មតា​ សរសៃ​សក់​របស់​ទារក​រឹងមាំ​ ឬ​ក្រាស់​ គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​របស់​ប៉ា​ម៉ាក់​ផង​ដែរ​ ប្រសិន​បើ​ប៉ា​ម៉ាក់​មាន​សក់​​ភ្លឺ​រលោង​ និង​ក្រាស់​ល្អ​ កូន​​ក៏​អាច​មាន​សរសៃ​ដូច​គ្នា​ដែរ​។ ៣.​​​​​តិចនិក​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ល្អ ​ផ្ដល់​អាហារ​បំប៉ន​ដល់​កូន​​ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ និង​វីតាមីន​ល្អ​ៗ​ ពី​ព្រោះ​របប​អាហារ​ត្រឹមត្រូវ​ក៏​មាន​អត្ថប្រយោជន៍​ដល់​ការ​លូតលាស់​នៃ​សក់​របស់​ទារក​ផង​ដែរ​។ ចូរ​ម៉ាស្សា​ស្បែក​ក្បាល​កូន​ថ្នមៗ​ ដោយ​ប្រើ​ប្រេង។ ការ​ធ្វើ​បែប​នេះ​ មិន​ត្រឹម​តែ​ជួយ​បន្ធូរ​អារម្មណ៍​ដល់​ទារក​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ជំរុញ​ចរន្ត​ឈាម​នៅ​ក្នុង​ស្បែក​ក្បាល​ដែល​ចូល​ទៅ​ចិញ្ចឹម​ឫស​សក់​របស់​អា​អូន​តូចផងដែរ​។​​​​


ការបំបៅដោះ

ឆាប់មានរដូវក្រោយសម្រាល អាចប៉ះពាល់គុណភាពទឹកដោះម៉ាក់ៗអត់?

ចំពោះ​មនុស្ស​ស្រី វដ្ដ​រដូវ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សុខភាព​ដោយ​ធម្មជាតិ តែ​ពេល​ចាប់​ផ្ដើម​ពពោះ​ក្លាយ​ជា​ម៉ាក់​មួយ​រូប រដូវ​នឹង​បាត់​មួយ​រយៈ​ពេល​សិន ក្រោយ​សម្រាលទើប​អាច​មាន​រដូវ​វិញ។ ប្រសិន​បើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន ហើយ​មាន​រដូវ​ត្រឡប់​មក​វិញ វា​អាច​ប៉ះពាល់​ដល់​គុណភាព​ទឹក​ដោះ​ឬ​អត់? ក្រោយ​សម្រាល​កូន​រួច​ហើយ ស្ត្រី​អាច​មាន​រដូវ​វិញ​ចន្លោះ​ពី​ ៦-៨សប្ដាហ៍ សម្រាប់​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ពេល​វេលា​មាន​រដូវ​ត្រឡប់​មក​វិញ​អាចយូរជាងនេះ និង​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោក​បន្ត​ថា ការ​ប្រែ​ប្រួល​រាង​កាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​វដ្ដ​រដូវ នឹង​មាន​ឥទ្ធិ​ពល​​ខ្លះៗ​ដល់​ទឹក​ដោះ​ម្ដាយ។ ក្រោយ​រដូវ​ត្រឡប់​មក​វិញ ម៉ាក់ៗ​អាច​​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​ខ្លះៗ​របស់​ទឹក​ដោះ ឬ​ឃើញ​អា​អូន​ហាក់​មាន​ប្រតិកម្ម​ទៅ​នឹង​ទឹក​ដោះ​ដែរ​។ ការ​មក​រដូវ​នេះ អាច​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​ដោះ និង​រសជាតិ​ប្រែ​ប្រួល​សម្រាប់​អា​អូន ជា​ហេតុ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ទឹក​ដោះ ឬក៏​អា​អូន​​អាច​ប្រែ​ប្រួល​អារម្មណ៍​ចង់​បៅ ឬ​ចំនួន​បៅ​ជា​ដើម​។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា សមាសធាតុ​ទឹក​ដោះ​ម្ដាយ​ប្រែប្រួល​នៅ​ពាក់​កណ្ដាល​វដ្ដ​រដូវ ជាហេតុ​បណ្ដាល​ឲ្យ​ទឹក​ដោះ​បាត់បង់​ជាតិ​ផ្អែម ប្រែ​ជា​ប្រៃ​វិញ។ អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ និង​រៀប​នឹង​មាន​រដូវ កម្រិត​អឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន ប្រែ​ប្រួល​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​សុដន់ និង​ទឹក​ដោះ​ម៉ាក់ៗ។ នៅ​ពេល​អ័រម៉ូន​អឺស្ត្រូហ្សែន​ឡើង​ខ្ពស់ ប៉ះពាល់​ដល់​ផលិតភាព​ទឹក​ដោះ​ម្ដាយ ហើយ​ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​តឹងៗ​សុដន់។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ បន្ថែម​ទៀត​ថា ទោះ​ជា​ការ​មក​រដូវ​ក្រោយ​សម្រាល​អាច​ប៉ះពាល់​ដល់​បរិមាណ និង​រសជាតិ​ទឹក​ដោះ​ម៉ាក់​ៗ​ក៏​ដោយ ក៏​ទឹក​ដោះ​ម្ដាយ​នៅ​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​មាន​សុខភាព​ល្អ​សម្រាប់​កូន។


ជំងឺផ្លូវដង្ហើម

ចូលចិត្ត​ចង​សក់​​ឲ្យ​កូន​តូចៗ​ ប្រយ័ត្ន​គ្រោះថ្នាក់​មើល​មិន​ឃើញ

ជា​ទូទៅ​ ម៉ាក់​ៗ​ដែល​មាន​កូន​​ស្រី​​តូច​ៗ​ ​និង​មាន​សក់​ស្អាត​ភ្លឺ​រលោង​​ តែងតែ​ចូលចិត្ត​ចង​សក់​​ឲ្យ​កូន​ដោយ​ប្រើ​កៅស៊ូ​ ឬ​ខ្សែ​ចង​សក់​ ឬ​ដង្កៀប​​​គាប​សក់​ឲ្យ​កូន​ជាក់​​ជា​មិន​ខាន​។​ យ៉ាង​ណា​មិញ​ ការ​ចងសក់​អាច​បំផ្លាញ​ដល់​សរសៃ​សក់​ដ៏​​តូច​ៗ​របស់​ក្មេង​​​បាន​ ​ហើយ​ប្រសិន​​បើ​យើង​ចង​​រលុង​ពេក​ ​កូន​ៗ​អាច​នឹង​ទាញ​​ចេញ​ពី​សក់​របស់​ពួក​គេ​​ ហើយ​មាន​ករណី​ខ្លះ​កូន​នៅតូចពេក​អាចយកទៅ​បៀម​ ឬ​លេប​ចូល​ទៅ​ក្នុង​ពោះ​​​នឹង​បង្ក​ឲ្យ​ស្លាក់​​ជាប់​ក​បាន​។​ ​​​១.​បំផ្លាញ​សរសៃ​សក់ ទារក​ និង​កូន​ក្មេង​មាន​សរសៃ​សក់​ស្ដើង​ និង​ផុយ​ស្រួយ​ជាង​មនុស្ស​ធំ ​​​ហើយ​វា​ងាយ​នឹង​ខូច​​យ៉ាង​ឆាប់​រហ័ស​។​ ​​ការ​ចង​សក់​ឲ្យ​កូន​​តឹង​ពេក​ វា​អាច​នឹង​​ធ្វើ​ឲ្យ​ក្មេង​ជ្រុះ​សក់​​បាន​។​ ពិត​ណាស់​ សរសៃ​​សក់​អាច​នឹង​ដាច់​ចេញ​ពី​បរិវេណ​ដែល​យើង​ចង​សក់​តឹង​ ឬ​ក៏​អាច​ឈប់​ដុះ​នៅ​បរិវេណ​នោះ​​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​បញ្ឈប់​ការ​ចង​សក់​ឲ្យ​កូន​ ប្រសិន​បើ​យើង​សម្គាល់​ឃើញ​​ការ​បំផ្លាញ​​សក់​​ក្នុង​ទ្រង់​​​ណា​មួយ​​កើត​ឡើង​។ ២. ហានិភ័យ​នៃ​ការ​ស្លាក់​ជាប់បំពង់​ក​​ ​​ជា​ធម្មតា​​ កូន​តូច​ៗ​តែង​តែ​ចូល​ចិត្ត​លេប​របស់​របរ​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​មាត់​។​ ប្រសិនបើ​កូន​របស់​យើង​មាន​សក់​ទន់​រលោង​ស្អាត​ កៅស៊ូ​ចង​សក់​អាច​នឹង​របូត​បាន​នៅ​ពេល​ដែល​យើង​ចង​សក់​​មិន​សូវ​តឹង​​ដែល​​កត្តា​នេះ​អាច​​បណ្ដាល​ឲ្យ​កូន​របស់​យើងអាច​យក​មក​បៀម ឬលេប​នាំ​ឲ្យ​​ស្លាក់​កៅស៊ូ​​ជាប់​បំពង់ក​បាន​។ ៣. ហានិភ័យ​នៃ​ការ​លេប​ចូល​ពោះ​ ភាគ​ច្រើន​ វត្ថុ​ដែល​ទារក​លេប​ចូល​ពោះ​ ​អាច​ឆ្លង​កាត់​ពោះវៀន​ដោយ​ពុំ​មាន​គ្រោះ​ថ្នាក់​​​ និង​ចេញ​មក​ក្រៅ​តាម​លាមក​ក្មេង​។​ ប៉ុន្តែ​ វត្ថុ​ដែល​មាន​គែម​មុត​ស្រួត​ ឬ​វត្ថុ​ធំៗ អាច​នឹង​​ធ្វើ​ឲ្យ​ខូច​ពោះវៀន​ក្មេង​បាន​ផង​ដែរ​។​ ​ចំពោះ​ខ្សែ​ចង​សក់​ដែល​មាន​គ្រឿង​តុបតែង​លម្អ​បន្ថែម​ អាច​​ធ្វើ​ឲ្យ​រង​របួស​​លើ​កោសិកា​ងាយ​រងគ្រោះ​​នៅ​ក្នុង​​បំពង់​អាហារ​ ក្រពះ​ ពោះវៀន​ ឬ​រន្ធ​គូទ​របស់​ក្មេង​​ថែម​ទៀត​ផង​។ នៅ​ក្នុង​ករណី​ដែល​កូន​តូច​របស់​ម៉ាក់​ៗ​លេប​ខ្សែ​ចង​សក់​ ចូរ​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​​ភ្លាម​ៗ​។​​ គ្រូពេទ្យ​អាច​នឹង​ណែ​នាំ​ឲ្យ​យើង​ពិនិត្យ​លាមក​របស់​កូន​រយៈពេល​៣​ ទៅ​៥​ថ្ងៃ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​វា​ចេញ​មក​ក្រៅ​តាម​លាមក​ឬ​ក៏​អត់​។ ៤. ​ជម្រើស​សុវត្ថិភាព​ ប្រសិនបើ​ម៉ាក់​ៗ​ចង់​លេង​ម៉ូត​សក់​ឃ្យូត​ៗ​ឲ្យ​នាង​តូច​ ម៉ាក់​ៗ​អាច​ប្រើ​ប៊ូ​ចង​សក់​ក្រណាត់​ ជា​ជាង​ប្រើ​ខ្សែ​​ ឬ​កៅស៊ូ​ចងសក់។​ ​ចូរ​កុំ​ចង​សក់​​ឲ្យ​កូន​ជា​ទី​ស្រលាញ់​តឹង​ពេក​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បំផ្លាញ​ដល់​សរសៃ​សក់​របស់​ពួក​គេ​។​ លើស​ពី​នេះ​ យើង​អាច​ចង​សក់​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា​ ដើម្បី​ចៀសវាង​ការ​ដាក់​សម្ពាធ​ដល់​សក់​នៅ​ទីតាំង​តែ​មួយ​។ […]


ជំងឺផ្លូវដង្ហើម

ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?

តាម​គោលការណ៍​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​ចាក់​តាម​ថ្ងៃ​កំណត់​ឲ្យ​គ្រប់​ដូស្ត​ទើប​មាន​ប្រសិទ្ធភាព ឯការ​ចាក់​មុន ឬ​ពន្យារ​ពេល​ចាក់វ៉ាក់សាំងមិន​ល្អ​នោះ​ទេ។ ចុះ​បើ​កូន​ក្តៅ​ខ្លួន ឬ​ផ្តាសាយ ចំ​ថ្ងៃ​ត្រូវ​ចាក់​វ៉ាក់​សាំង អាច​ចាក់​វ៉ាក់សាំង​បាន​អត់? ឬ​ក៏​ត្រូវ​ពន្យារ​ពេល? តាម​ការ​បកស្រាយ​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លងរបស់អាមេរិក (CDC) ក្មេងៗ​នៅ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន បើ​ទោះ​បី​ជា​មាន​អាការៈ​គ្រុន​ក្តៅ ឬ​ឈឺ​ល្មមៗ ព្រោះ​បញ្ហា​ទាំង​នេះ​មិន​ប៉ះពាល់​ដល់​រាងកាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វ៉ាក់សាំង​នោះ​ទេ។ ក្នុង​លក្ខខណ្ឌ​ក្មេងៗ​មានឈឺ​ជំងឺ​តិចតួចមួយ​ចំនួន​ខាង​ក្រោម​នេះ ម៉ាក់ប៉ា​កុំ​ពន្យារ​ពេល​អី ត្រូវ​នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ពេល​កំណត់។ - ក្តៅខ្លួនតិចៗ - ផ្តាសាយ តឹងច្រមុះ ឬក្អក - ឆ្លងរោគនៅត្រចៀក - រាកល្មមៗ CDC ពន្យល់​ថា ការ​ដែល​រង់ចាំ​ឲ្យ​កូន​ជា​ពី​ជំងឺ​តិចតួច ចាំ​នាំ​ទៅ​ចាក់​វ៉ាក់សាំង​នោះ​គ្មាន​ប្រយោជន៍​អី​ចំពោះ​សុខភាព​ទេ។ ការ​ដែល​សំខាន់ គឺ​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ថ្ងៃ​កំណត់ ទើប​អាច​ការពារ​ពួកគេ​ពី​ជំងឺ​ធ្ងន់ធ្ងរ​បាន ម្យ៉ាង​វិញ​ទៀត ការ​ចាក់​វ៉ាក់សាំង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​តិចតួច​របស់​ក្មេង​ដែល​កំពុង​តែ​មាន​ទៅ​ជា​ធ្ងន់ធ្ងរ​ឡើយ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ