ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

ជា​ទូទៅ​ស្បែក​មុខ​ទារក​ខ្ចី​ជាង​កន្លែង​ផ្សេង​ទៀតនៃរាងកាយ ធ្វើ​ឲ្យ​ងាយមាន​ប្រតិកម្ម​។ ក្នុង​នោះ​យើង​សង្កេត​ឃើញស្បែក​មុខ​ទារក​ងាយ​រលាក ទៅ​ជា​គ្រើម ឡើង​ពណ៌​ក្រហម ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ស្រែង​ទឹកដោះ។ បញ្ហា​ខាង​លើ​នេះ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បកស្រាយ​ថា បញ្ហា​លើ​ស្បែក​មុខ​ទារក​ឡើង​ក្រហម ហើយ​គ្រើមៗ ដែល​យើង​ច្រើន​តែ​និយាយ​ថា ក្មេង​កើត​ស្រែង​ទឹកដោះ តាម​ពិត​មិន​មែន​មក​ពី​ការ​ប៉ះពាល់​ជាមួយ​ទឹកដោះ​មួយ​មុខ​ទេ គឺ​មក​ពី​បញ្ហា​ផ្សេងៗ​គ្នា។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះ​បន្ត​ថា មូលហេតុ​ទី១ បណ្តាល​មក​ពី​ការ​ប៉ះពាល់​ជាមួយ​សារធាតុ​អ្វីមួយ​ដែល​ធ្វើ​ប្រតិកម្ម​ស្បែក ដូចជា​ទឹកដោះ ឬ​សាប៊ូ​ជាដើម ខណៈ​កូន​ម៉ឹម​ទឹកដោះ​ជា​ប្រចាំ បែប​នេះ​ហើយ​ទើប​ប្រឈម​ជាង​គេ។ ទី២ បណ្តាល​មក​ពី​ក្មេង​មាន​ជំងឺ​ត្រអក ឯទី៣ អាច​មក​ពី​ស្បែក​ឆ្លង​មេរោគ។ ដោយ​ហេតុ​ថាស្បែក​មុខទារក​ឡើងរោល ទៅជាគ្រើមៗ ពណ៌ក្រហម បណ្តាលមកពី​មូលហេតុ​ផ្សេង​គ្នា ឯ​ការ​ព្យាបាល​ក៏​ផ្សេង​គ្នា​ទៅ​តាម​រោគ​វិនិច្ឆ័យ​ដែរ។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​លើក​ឡើង​ថា បើ​កូន​យើង​ឡើង​រោល​មុខ​ដោយសារ​ប៉ះ​សារធាតុ​អ្វី​មួយ ការ​ព្យាបាល​ជំងឺ​គឺ​បញ្ឈប់​ការ​ប៉ះ​សារធាតុ​ទាំង​នោះ លាង​សម្អាត​មុខ កូន​នឹង​ជា​សះស្បើយ។ ករណី​មុខ​កូន​កើត​ជំងឺ​ត្រអក​វិញ យើង​ត្រូវ​ជួប​គ្រូពេទ្យ ដើម្បី​យក​ថ្នាំ​លាប តាម​ដាន​ជំងឺ​បន្ត​បន្ទាប់​ទៀត ដោយសារ​ជំងឺ​ត្រអក​ទាមទារ​ការ​ព្យាបាល​យូរ។ តែ​បើ​ស្បែក​កូន​ឆ្លង​មេរោគ យើង​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ទើប​ជា។


ការថែទាំទារក

​ប៉ា​ម៉ាក់​ត្រូវ​ដឹង​ ម៉េច​ក៏​អា​អូន​ចេះ​តែ​យំ​នៅ​ពេល​ងូត​ទឹក?

ការ​ងូត​ទឹក​ឲ្យ​កូន​តូច​​ជា​ប្រចាំ​ មិន​ត្រឹម​តែ​​​មាន​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​អនាម័យ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កូន​​គេង​លក់​ស្រួល​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​ប្រហែល​ជា​ទទួល​បាន​បទពិសោធន៍​ខុស​ៗ​គ្នា​ក្នុង​ការ​ងូត​ទឹក​ឲ្យ​កូន​មិន​ខាន​ ពីព្រោះ​កូន​ខ្លះ​ចូលចិត្ត​ទឹក​ រី​ឯ​កូន​ខ្លះ​ទៀត​​ចាប់ផ្ដើម​យំ​មិន​បាត់​សោះ។​ កត្តា​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ពិបាក​ចិត្ត​ និង​ចង់​ដឹង​ថា​ហេតុ​អី​បាន​ជា​កូន​មិន​ចូលចិត្ត​ទឹក​ដូច្នេះ​? គន្លឹះ​ខាង​ក្រោម​ នឹង​បង្ហាញ​ប៉ា​ម៉ាក់​​​ឲ្យ​​យល់​កាន់​តែ​ច្បាស់​​អំពី​បញ្ហា​​​នេះ​។ ១. សីតុណ្ហភាព​ទឹក ​​ទារក​តូច​ៗ​ដែល​មាន​​ស្បែក​​ក្រអូប​ប្រហើរ​ ​និង​​ទន់​ល្មើយ​ដូច​សំឡី​ ច្បាស់​ជា​ងាយ​រង​​គ្រោះ​ដោយ​សារ​សីតុណ្ហភាព​ក្ដៅ​ ឬ​ត្រជាក់​មិន​ខាន​។​ ដូច្នេះ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សីតុណ្ហភាព​ទឹក​​ ដែល​ធ្វើ​យ៉ាង​កុំ​ឲ្យ​ក្ដៅ​ពេក​ ឬ​ត្រជាក់​ពេក​។​ ​​ចូរ​ងូត​ទឹក​ក្ដៅ​ឧណ្ណ​​ៗ​​ឲ្យ​កូន​​ជា​ប្រចាំ​ ​ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​​​ស្រស់​ស្រាយ​នៅ​រាល់​ពេល​ងូត​ទឹក​។​ ២. លំហូរ​ទឹក​ ​​នៅ​រាល់​ពេល​ងូត​ទឹក​ ប៉ា​ម៉ាក់​គួរ​ចាក់​ទឹក​លើ​ខ្លួន​របស់​កូន​តូច​យឺត​ៗ​។ ​ប្រសិនបើ​​យើង​ប្រើប្រាស់​កាធុន​ងូត​ទឹក​ ចូល​ដាក់​កូន​ចូល​ទៅ​ក្នុង​កាធុន​នោះ​ជា​មុន​ បន្ទាប់​មក​​ចាក់​ទឹក​យឺតៗ​​ចូល​ទៅ​ក្នុង​កាធុន​នោះ​។​ ធ្វើ​ដូច​នេះ​ ទើប​កូន​​មិន​​សូវ​​ប៉ះពាល់​ទឹក​​ច្រើន​ក្នុង​ពេល​តែ​មួយ​។​ ទោះ​បី​ជា​យើង​កក់​សក់​ឲ្យ​កូន​​​យ៉ាង​ណា​ក្ដី​ ការ​ចាក់​ទឹក​យឺត​ៗ​ទើប​ជា​ការ​ប្រសើរ​។ ៣. ​កន្ទួល​ ឬ​ដំបៅ​​​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​​រក​មើល​កន្ទួល​ ឬ​ដំបៅ​ណា​ដែល​​អាច​រលាក​ នៅ​ពេល​ប៉ះពាល់​ផ្ទាល់​ជាមួយ​សាប៊ូ​ និង​ទឹក​​ ពីព្រោះ​​កត្តា​នេះ​អាច​​បណ្ដាល​​ឲ្យ​កូន​មាន​ការ​ឈឺចាប់​នៅ​ពេល​​ដែល​ងូត​ទឹក​ម្តង​ៗ​​។​ ​ចូរ​​ចៀសវាង​ប្រើ​សាប៊ូ​នៅ​​ត្រង់​បរិវេណ​នោះ​។   ៤. ឃ្លាន ​ប៉ា​ម៉ាក់​គប្បី​ងូត​ទឹក​ឲ្យ​អា​អូន​​នៅ​ពេល​ដែល​ពួក​គេ​​ញ៉ាំ​ឆ្អែត​ និង​គេង​បាន​ស្កប់ស្កល់​។ ប្រសិនបើ​ទារក​ហត់នឿយ​ ឬ​ឃ្លាន​ពេក​ ពួក​គេ​​នឹង​ចាប់ផ្ដើម​រក​រឿង​​​ដោយ​ការ​យំ​មិន​បាត់​នៅ​ពេល​ងូត​ទឹក​មិន​ខាន​។​​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​រង់ចាំ​រយៈពេល​៣០​ ទៅ​៤៥​នាទី​សិន​​ បន្ទាប់​ពី​បំបៅ​ដោះ​ ឬ​​ផ្ដល់​​ចំណី​អាហារ​​ដល់​កូន​ សឹម​ងូត​ទឹក​ឲ្យ​ពួកគេ​តាម​ក្រោយ​។ ៥.បង្កើត​ទម្លាប់​ក្នុង​ការ​ងូត​ទឹក ​ការ​បង្កើត​ទម្លាប់​​ដោយ​ងូត​ទឹក​ឲ្យ​កូន​តូច​នៅ​ពេល​ម៉ោង​ដដែល​ៗ​ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​ទារក​ស៊ាំ​ទៅ​នឹង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។​ ​វា​ប្រៀប​ដូច​ជា​​​ការ​ដាក់​ឲ្យ​កូន​គេង​ដូច្នោះ​ដែរ​ ប្រសិនបើ​ទារក​ដឹង​ច្បាស់​អំពី​ម៉ោង​គេង​ ​ប៉ា​ម៉ាក់​នឹង​ងាយ​​​ដាក់​កូន​ឲ្យ​គេង​លក់​ជាក់​ជា​មិន​ខាន​។


ការបំបៅដោះ

ម៉ាក់​ៗ​អត់​សូវ​មាន​ទឹក​ដោះ​ អាច​មក​ពី​មូលហេតុ​ទាំង​៥​នេះ

​ជា​រឿយ​ៗ​​ ម៉ាក់​ៗ​មួយ​ចំនួន​​តែងតែ​ជួប​ប្រទះ​បញ្ហា​​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​អា​អូន​​បៅ​ ដែល​កត្តា​នេះ​អាច​​បណ្ដាល​មក​ពី​​អតុល្យភាព​អ័រម៉ូន​ ​ឬ​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។​ ពិត​ណាស់​ ម៉ាក់ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ ដែល​ពុំ​មាន​លទ្ធភាព​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​​កូន​ត្រូវការ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​បាន​ដឹង​ច្បាស់​​អំពី​មូលហេតុ​ដែល​​មិន​អាច​ផលិត​ទឹកដោះ​គ្រប់គ្រាន់​ ​នោះ ​ម៉ាក់​ៗ​ក៏​អាច​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​ ១. ជាលិកាក្រពេញ​មិន​គ្រប់គ្រាន់ បញ្ហា​នេះ​ អាច​កើត​ឡើង​ចំពោះ​ម៉ាក់ៗ​​ដែល​មាន​កូន​លើក​ដំបូង​។​ នៅ​ក្នុង​ករណី​នេះ​ គឺ​ថង់​ទឹកដោះ​ មិន​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមត្រូវ​ ដែល​រារាំង​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​។​ ស្ថានភាព​នេះ​ នឹង​ត្រូវ​​ដោះស្រាយ​​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​លើក​ទី២ និង​លើក​ទី៣​។​ ​ដើម្បី​កែខៃ​​បញ្ហា​នេះ​ ម៉ាក់​ៗ​​គួរ​ឲ្យ​អា​អូន​​​ជញ្ជក់​​ចុង​​​ដោះ​​ ដើម្បី​​បង្កើត​​ការ​​ផលិត​​ទឹក​​ដោះ​ ពី​ព្រោះ​​​នៅ​​ពេល​​ដែល​អា​អូន​​ជញ្ជក់​​ចុង​​ដោះ​កាន់​តែ​ច្រើន​ ទឹក​ដោះ​ក៏​ចេញ​កាន់​តែ​ច្រើន​ផង​​ដែរ​។​ ២. កត្តា​អ័រម៉ូន ជាក់ស្ដែង​ ទឹក​ដោះ​ត្រូវ​បាន​ផលិត​នៅ​ពេល​ដែល​អ័រម៉ូន​បញ្ជូន​សញ្ញា​ទៅ​កាន់​សុដន់​។​ ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ័រម៉ូន​របស់​យើង​​មាន​បញ្ហា​ វា​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ទឹកដោះ​ផង​ដែរ​។​ បញ្ហា​សុខភាព​ដូចជា​​​គីស​ទឹក​នៅ​ក្រពេញ​អូវែ(PCOS) ទឹកនោម​ផ្អែម​ និង​ក្រពេញ​​ទីរ៉ូអ៊ីដ​ (Thyroid) ទាប​ ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​អ័រម៉ូន​នេះ​ ​ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​វះកាត់​សុដន់ ការ​វះ​កាត់​សុដន់​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​កកើត​ឡើង​នៃ​​​ដុំ​ស្បូន​ ដែល​អាច​ប៉ះពាល់​ដល់​ថង់​ទឹក​ដោះ​បាន​។ រី​ឯ​​បរិមាណ​នៃ​ការ​ផលិត​ទឹក​ដោះ​គឺ​អាស្រ័យ​ទៅ​លើ​​ភាព​សាំញ៉ាំ​នៃ​ការ​វះកាត់​​​​ ហើយ​សូម្បី​តែ​ការ​ចោះ​ចុង​​ដោះ​ ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ផលិត​ទឹកដោះ​ផង​ដែរ​​។   ៤. ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត ​​ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ ដោយ​សារ​តែ​ថ្នាំ​ទាំង​នោះ​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​។​ ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​កើត​ឡើង​ចំពោះ​មនុស្ស​ស្រី​ទូទៅ​នោះ​ទេ​។​ ​​​​​៥. ​ការ​ប្រើប្រាស់​ថ្នាំ​អំឡុង​ពេល​សម្រាល​ ពេល​ខ្លះ​​ថ្នាំ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ […]


ចិញ្ចឹមកូន

ចំណាំមើលផង! មានសញ្ញានេះ កូនកើតជំងឺរាកស្រួចស្រាល់ហើយ

អាការៈ​រាក​រូសគ្រាន់​តែ​ជា​បញ្ហា​ទូទៅ ដែល​អ្នក​ណាៗ​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ តែ​បើ​កូន​តូចៗ​ កើត​ជំងឺ​រាក វា​ជា​រឿង​ផ្សេង​ខុស​ពី​យើង។ ពេល​អា​អូន​តូច​មាន​អាការៈ​រាក ម៉ាក់​ប៉ា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​កូន​អាច​កើត​ជំងឺ​រាក​ស្រួច​ស្រាល់ អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ខ្លាំង។ និយាយ​ដល់​រឿង​រាក​ស្រួច​ស្រាល់នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ពេល​កូន​តូច​​បន្ទោបង់​លាមក​រាវ​ជាង​ធម្មតា ចំនួន​លើស​ពី​ ៣ដង/ថ្ងៃ ដែល​មាន​រយៈ​ពេល​តិច​ជាង​ ២​សប្ដាហ៍ មាន​ន័យ​ថា អា​អូន​មាន​ជំងឺ​រាក​ហើយ។ លោក​ស្រី​បន្ត​ថា ភ្នាក់​ងារ​មួយ​ចំនួន​ដែល​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​កើត​មាន​ជំងឺ​រាក​ស្រួច​ស្រាល់មាន​ដូច​ជា៖ ទី១៖ វីរុស (៧០-៨០% ភាគ​ច្រើន​ជា Rotavirus) ទី២៖ បាក់តេរី (១០-២០%) ទី៣៖ ប៉ារ៉ាស៊ីត <១០% ចំណែក​ឯ​រោគ​សញ្ញា​នៃ​ជំងឺ​រាកស្រួច​ស្រាល់លើ​កុមារ ឪពុក​ម្ដាយ​គួរ​កត់​សម្គាល់​​វិញ​រួម​មាន៖ អា​អូន​រាក​លើស​ពី​៣ដង/ថ្ងៃ រាក​មាន​ឈាម​ដែល​មូល​ហេតុ​បណ្ដាល​មក​ពី​បាក់តេរី ក្អួត ក្ដៅ​ខ្លួន។ល។ វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ បាន​បន្ថែម​ទៀត​ថា ចំពោះ​កូន​ក្មេង ពិសេស​អា​អូន​តូចៗ មាន​បញ្ហា​រាក​​អាច​នឹង​ឆាប់​ខ្សោះ​ជាតិ​ទឹក​​ខ្លាំង។ ដូច​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពេទ្យ​ពិនិត្យ បើ​សិន​ជា​អាការៈ​រាក​កូន​មិន​ធូរ​ស្បើយ​ក្នុង​រយៈ​ពេល ​២៤​ម៉ោង ឬ​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹកដូចជា ខោ​ទឹក​នោម​មិន​សើម (រយៈ​ពេល​ ៣​ម៉ោង​ឡើង​ទៅ) ក្ដៅ​ខ្លួន​លើស​ពី​ ៣៩​អង្សាសេ លាមក​ខ្មៅ ឬ​ឈាម ស្ងួត​មាត់ យំ​អត់​ចេញ​ទឹក​ភ្នែក ងងុយ​ដេក […]


ចិញ្ចឹមកូន

កូនអាយុ៣ឆ្នាំចុះក្រោម ប៉ាម៉ាក់ត្រូវដឹងវិធីអប់រំទាំងនេះ

ពេល​កូន​ៗ​ធ្វើ​ខុស​ហើយ​ប៉ាម៉ាក់​​មិន​ដឹង​ថា​គួរ​ពិន័យ​​របៀប​ណា​មែន​ទេ?​​ អត្ថបទ​ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ​ដ៏​ល្អ​សម្រាប់​អ្នក​ជា​ម្ដាយឪពុក​​។ ខាង​ក្រោម​នេះ​គឺ​ជា​របៀប​និង​ពេល ​ដែល​គួរ​ចាប់​ផ្ដើម​អប់រំ និង​ដាក់​ពិន័យ​ខ្លះៗ​ដល់​កូន​។ ១- អាយុ៨ដល់១២ខែ យោង​តាម​អ្នក​ជំនាញ​ ពេល​កូនយើង​​នៅ​តូច​​​មិន​គួរ​ទំនើង​ពេកទេ យើង​ត្រូវ​លើក​ទឹក​ចិត្ដ​ឲ្យ​កូន​​​​​​ប្រព្រឹត្ដ​តែ​​រឿង​ល្អ​ និង​​មិន​គាំ​ទ្រ​នូវ​ទង្វើ​ដែល​មិន​ល្អ ព្រោះ​ថា​ក្មេង​តូច​មិន​សូវ​ដឹង​អ្វី​ច្រើន​ទេ។ កូន​តូចៗ​​មិន​សូវ​ខ្វល់​ពី​របស់​ជុំវិញ​ខ្លួន​​​​គេ​ទេ​ ហេតុ​នេះ​យើងអាច​បង្រៀន​កូន​ដោយ​ប្រើ​វិធី​ពីរ​ ដែល​​មាន​ប្រសិទ្ធិភាព​គឺ​ ការ​បន្លប់​ និង​មិន​ខ្វល់។ ប្រើ​វិធី​បន្លប់​ បើ​កូន​​ធ្វើ​អ្វី​ខុស​ យើង​​គ្រាន់​ជួយ​កែ​តម្រូវ​គេ​ឲ្យ​ធ្វើ​ល្អ​វិញ ហើយសម្រាប់​វិធី​មិន​ខ្វល់គឺ​យើង​​គ្រាន់​តែ​ព្រងើយ​។   ដល់​អាយុ​ ៨​ខែ​ កូនយើង​​ចាប់​ផ្ដើម​ចេះ​វា​ ដែល​ជា​​ពេលយើង​ត្រូវ​ចាំ​មើល​ពួក​គេ​ហើយ។ ដល់​វ័យ​នេះ​កូន​នឹង​ចង់​សាក​ល្បង​អ្វី​ដែល​ថ្មី​​នៅ​ជុំវិញ​ខ្លួន​ ដូច​ជា​ចូល​ចិត្ដ​វា​ក្រោម​តុ​ទៅ​ក្រោម​កន្លែង​លាង​ដៃ។ ពួក​គេ​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​ ឬ​អត់​ទេ ​ហេតុ​នេះ​ដើម្បី​ការពារ​កូន​​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ យើង​​គួរ​ដាក់​របស់​មិន​ល្អ​ឲ្យ​ផុត​ពី​ដៃកូន ​ហើយ​ទុក​របស់​លេង​ដែល​កូន​​ចូល​ចិត្ត​នៅ​ក្បែរ​គេ។ ប៉ាម៉ាក់​​ក៏​អាច​ប្រើ​វិធី​សាស្ដ្រ​ដទៃ​ទៀត​ដូច​ជា​បើ​កូន​​ប៉ះ​របស់​អ្វី​មួយ​ ​គួរ​និយាយ​ថា​ « អា ហា» ដោយ​តម្លើង​សំឡេង​បន្ដិច​ដើម្បី​ឲ្យ​កូន​ខ្លាច។ ការ​ធ្វើ​បែប​នេះ​ដដែល​ៗ​ នោះ​កូន​​នឹង​ដឹង​ថា​វា​ជា​ច្បាប់​ និង​ឈប់​ធ្វើ​វា​ទៀត។  ២- អាយុ១២ដល់២៤ខែ ប៉ាម៉ាក់​អាច​ចាប់​ផ្ដើម​បង្កើត​ច្បាប់​ទូទៅ​ដល់​កូន​ពេល​គេ​ដល់អាយុ​នេះ ​តែ​មិន​ត្រូវ​ប្រើ​ហឹង្សា​ទេ។ យើង​អាច​និយាយ​ថា​ «វា​មិន​ល្អ​ទេ​កូន​សម្លាញ់» ក្នុង​ស្ថានភាព​មួយ​ចំនួន។ យ៉ាង​ណា​មិញ​ ​គួរ​និយាយ​ពាក្យ​ល្អ​ៗ​ដោយ​សំឡេង​​ធម្មតា​ដើម្បី​​កុំ​ឲ្យ​កូន​​ភ័យ​ ហើយ​យើង​​គួរ​ស្វែង​យល់​ពី​កូន​ព្រោះ​ពេល​ខ្លះ​កូនអាច​ងាយ​បាត់​ខឹង​ តែ​កូន​ខ្លះ​ត្រូវ​ការ​ឲ្យ​ម៉ាក់​ប៉ា​ឱប​។ ប៉ុន្ដែ​ត្រូវ​ព្យាយាម​ពន្យល់​​ពី​ហេតុ​ផល​មិន​ល្អ​ដែល​គេ​ប្រព្រឹត្ដ​បែប​នេះ​ វា​នឹង​ជួយ​ឲ្យ​ពួក​គេ​លែង​​ធ្វើ​ខុស​ទៀត។   ៣- អាយុ២៤ដល់៣៦ខែ ក្នុង​វ័យ​នេះ​ កូន​​ដល់​ពេល​ត្រូវ​នៅ​កន្លែង​ថែ​ទាំ​ក្មេង ឬទៅ​សាលា​ ​ដែល​វា​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ជំនាញ​ផ្នែក​សង្គម​របស់​កូន​។ បន្ទាប់​មក​ យើង​គួរ​តែ​ផ្លាស់​ប្ដូរ​កម្រង​ក្បួន​ច្បាប់​មួយ​ចំនួន​ដោយ​ព្យាយាម​ពន្យល់​ពី​ការ​យល់​ឃើញ​ដូច​ជា​វិន័យ​ស្រួល​ៗ ហេតុ​ផល​ លទ្ធផល​ និង​អារម្មណ៍​ពេលយើង​​ដាក់​ទោស​គេ​ ព្រោះ​ថាកូន​នឹង​យល់​។ ឧទាហរណ៍​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ហេតុផល​នេះហើយ ប៉ាម៉ាក់​មិនគួរ​ឈ្លោះ​គ្នានៅ​មុខ​កូន​ៗ

ជីវិត​គ្រួសារ រឿង​ឈ្លោះ​ប្រកែក​គ្នា​ចៀស​មិន​ផុត​ទេ គ្រាន់​តែ​ថា ឈ្លោះ​ក៏​ឈ្លោះ​ចុះ ប៉ុន្តែ​ឈ្លោះ​ក្នុង​លក្ខណៈ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទើប​សុភមង្គល​រក្សា​បាន​យូរ​អង្វែង មិន​មែន​ឈ្លោះ​គ្រប់​ពេល​ទេ ត្រូវ​ដឹង​ពេល​ណា​គួរ​និយាយ ពេល​ណា​មិន​គួរ​និយាយ ពិសេស​បើ​យើង​មាន​កូនៗ​ទៀត ឈ្លោះ​គ្នា​មិន​សម​ហេតុ​ផល នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​អារម្មណ៍​កូន​មិន​ខាន។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​បញ្ហា​ពាក់​ព័ន្ធ​រឿង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា បើ​គិត​ថា​ល្អ​ ចាំ​ធ្វើ​តាម​ ក៏​មិន​យឺត​ពេល​ដែរ។ ១- បញ្ហា​ផ្សេងៗ​ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា ឈ្លោះ​ប្រកែក​គ្នា​ម្ដងៗ បើ​ប្តី​ប្រពន្ធ​អាច​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជម្លោះ​នឹង​​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង បើ​ចិត្ត​ខ្លាំង​រៀងៗ​ខ្លួន ច្បាស់​ក្លាយ​ជា​រឿង​ធំ​មិន​ខាន។ ប្តី​ប្រពន្ធ​មួយ​ចំនួន​អាច​យំស្រែក ឬ​ធ្វើ​ដូច​ក្មេង​បៀម​ដៃ ប៉ុន្តែ​ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​​ការ​លែង​លះ​គ្នា ទោះ​បី​​ទាំង​សង​ខាង​មិន​ចង់​ក៏​ដោយ។ ២- ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ជា​រឿង​ធម្មតា​ដែរ​អត់? ត្រឹម​ត្រូវ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា អាច​ជា​រឿង​ធម្មតា កើត​ឡើង​ពេល​ទាំង​សង​ខាង ខ្វែង​គំនិត​គ្នា តែ​អ្វី​ដែល​សំខាន់​នោះ ទាំង​ប្តី​ទាំង​ប្រពន្ធ ត្រូវ​ចេះ​អត់​ឱន​ស្វែង​យល់​ពី​កំហុស ទទួល​ស្គាល់​កំហុស និង​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​កំហុស​នេះ កុំ​ឲ្យ​ថ្ងៃ​ក្រោយ​អាច​បង្ក​ជា​ជម្លោះ​ទៀត។ អត្ថបទ​ពាក់​ព័ន្ធ៖ វិធីសាស្ត្រអប់រំកូនស្រីកុំ​ឲ្យ​ដើរ​ផ្លូវ​ខុស ជ្រុលខ្លួន​ក្នុង​រឿង​ស្នេហា ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ! ៣- ប៉ាម៉ាក់​ឈ្លោះ​គ្នា​ប៉ះពាល់​កូនៗ​អត់? ពិត​ជា​ប៉ះពាល់​ហើយ កូនៗ​យើង​អាច​នឹង​បាត់​បង់​ភាព​កក់​ក្ដៅ ពិបាក​ចិត្ត ឬ​អាច​យំ ពេល​ឃើញ​ប៉ា​ម៉ាក់​ឈ្លោះ​ប្រកែក​គ្នា។ ក្នុង​ករណី​ធ្ងន់ កូនៗ​អាច​គេង​មិន​លក់ លែង​ចង់​ទៅ​សាលា មិន​រត់​លេង ឬ​ជួប​មិត្ត​ភក្តិ​ដូច​មុន។ ពេល​ខ្លះ យើង​ជាប៉ា​ម៉ាក់​អាច​ឈ្លោះ​គ្នា​ដោយ​សារ​កូន​ក៏​មាន ក៏​ជា​ហេតុផល​ធ្វើ​ឲ្យ​កូន​បន្ទោស​ខ្លួន​ឯង គិត​ថា​ […]


ជំងឺផ្លូវដង្ហើម

ធ្វើបាន ៥ ចំណុចនេះ ប៉ាម៉ាក់លែងព្រួយរឿងកូនកើតផ្តាសាយញឹកទៀតហើយ

អាកាស​ធាតុ​ចុះ​ត្រជាក់ គួប​ផ្សំ​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​ខ្សោយ​ផង​នោះ ជំងឺ​ផ្តាសាយ​នឹង​វាយ​លុក​លើ​ក្មេងៗ។ ទោះ​ជា​បែប​នេះ​ក្តី យើង​នៅ​តែ​អាច​ការពារ​កូន​ជា​ទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​បាន ដោយ​ធ្វើ​តាម ៥ ចំណុច​ខាង​ក្រោម​នេះ។ ១. បំបៅ​ដោះ​កូន តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់ ៦ខែ​ដែរ ដោយ​ហេតុ​ថា ទឹក​ដោះ​ម្តាយ​ល្អ និង​មាន​សុវត្ថិភាព​ចំពោះ​ទារក​បំផុត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លើក​ឡើង​ថា ​កាលណា​កូន​បាន​បៅ​ទឹកដោះ​ម្តាយតែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ កាត់​បន្ថយ​អត្រាមរណៈ​របស់​កុមារ​តូច​ៗ ព្រម​ទាំង​អាច​បង្ការ​ជំងឺ​ជាច្រើន​ដូចជា៖ – មិន​ងាយ​ទល់​លាមក – កម្រ​ឈឺពោះ​រាករូស – មិន​បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ – មិន​មាន​ជំងឺ​ខ្វះ​ជាតិ​ដែក ស្លេកស្លាំង – ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ការពារ​ទប់ទល់​នឹង​មេរោគ ដែល​បណ្ដាល​ឲ្យ ក្អក ផ្ដាសាយ – អាច​សង្គ្រោះ​ជីវិត​កូន​ពី​ការ​ស្លាប់​ដោយ​ការ​ចម្លង​រោគ – ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ – គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ – ក្រពះ-ពោះវៀន មាន​សុខភាព​ល្អ។ ២. កុំ​នាំ​កូន​ទៅ​ជិត​អ្នក​ជំងឺ យើង​ដឹង​ហើយ​ថា ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ណាស់ ងាយ​នឹង​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ពី​មេរោគ​ផ្សេងៗ។ បែប​នេះ​ហើយ យើង​ត្រូវ​ថែទាំ​កូន​ឲ្យ​បាន​ដិត​ដល់ ចៀស​វាង​ការ​នាំ​កូន​ទៅ​អ្នក​ជំងឺ ដែល​អាច​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​ទាំង​នោះ​មក​កូន​យើង។ [embed-health-tool-vaccination-tool] ៣. ចាក់​វ៉ាក់សាំង​ការពារ​ជំងឺផ្តាសាយ​ធំ បើ​កូន​អាយុ​លើស​ពី ៦ ខែ យើង​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ។ ​មជ្ឈមណ្ឌល​គ្រប់គ្រង […]


ការលូតលាស់អាយុ ៦ឆ្នាំ

អាហារ ៤មុខនេះ ល្អខ្លាំងចំពោះខួរក្បាលកូនៗជិតដល់វ័យចូលរៀន

ប៉ា​ម៉ាក់​មាន​កូន​ជិត​ដល់​អាយុ​ចូល​រៀន​ប្រ​ហែល​ជា​អាច​សង្កេត​ឃើញ​ហើយ​ថា​កូន​​ហាក់​​ដូច​ជា​ចង់​ចេះ​ចង់​ដឹង ឆ្ងល់​នេះ​ឆ្ងល់​នោះ និង​មាន​សំណូរ​ជា​ច្រើន​​មក​យើង​ទៀត​ផង។ ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បានជា​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ពង្រឹង​ថាម​ពល​ខួរក្បាល​របស់​កូន​បន្ថែម​ទៀត ដោយ​ត្រូវ​បន្ថែម​អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល​ចូល​ក្នុង​របប​អាហារ​របស់​កូន។ ១. ស៊ុត ស៊ុត​មិន​ត្រឹម​តែ​សម្បូរ​ប្រូតេអ៊ីន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល​ទៀត​ផង​។​ ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​២ ៥០០​នាក់ បាន​រក​ឃើញ​ថា​អ្នក​បាន​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ មាន​ពិន្ទុ​ទាក់ទង​នឹង​ផ្នែក​យល់​ដឹង​ខ្ពស់​ជាង​អ្នក​ដែល​មិន​សួវ​បាន​ញ៉ាំ​ស៊ុត​។ ក្រៅពី​នេះ ស៊ុត​ក៏​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​សមត្ថ​ភាព​ខួរ​ក្បាល​នៅ​វ័យ​កាន់តែ​ចាស់​ទៀត​ផង​។ ២. បន្លែ​ស្លឹក​បៃតង​ ក្មេងៗ​ខ្លះ​ពិតជា​មិន​ចូល​ចិត្ត​បន្លែ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាងណា​ដាក់​បន្លែ​ប្រភេទ​នេះ​ចូល​ក្នុង​របប​អាហារ​កូន​ឲ្យ​បាន ព្រោះថា​វា​មាន​ប្រ​យោជន៍​ខ្ពស់​ដល់​ខួរ​ក្បាល​អូនៗ​ក្នុង​វ័យ​ជិត​ចូល​រៀន​នេះ។​ បន្លែ​ស្លឹក​បៃតង​ត្រូវ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ជួយ​ដល់​ដំណើរ​ការ​របស់​ខួរ​ក្បាល និង​ជួយ​ពន្យឺត​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំ​ទៀត​ផង​។ ​៣. ពពួក​បឺរី ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​ផ្លែ​បឺរី ដូច​ជា​ស្ត័របឺរី និង​ប្លូបឺរី ច្រើន ទំនង​ជា​អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង់​ចាំ។​ អ្នក​ជំនាញ​ពន្យល់​ទៀត​ថា ពពួក​ផ្លែ​បឺរី សម្បូរ​ទៅ​ដោយ flavonoids ដែល​មាន​សក្ដានុពល​ក្នុង​ការ​ជួយ​ដល់​ការសិក្សា និង​ការ​ចង​ចាំ ព្រោះ​សារធាតុ​នេះ​មាន​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រ​ឆាំង​ការ​រលាក​ទៀត​ផង​។ ​​​​​៤. ទឹក​ដោះ​គោ​ ប៉ា​ម៉ាក់​តែង​ដឹង​ច្រើន​ហើយ​ថា​ការ​ឲ្យ​កូន​​ផឹក​ទឹក​ដោះ​គោ​មាន​ប្រ​យោជន៍​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ តែ​មាន​ដឹង​ទេ​ថា​ទឹក​ដោះ​គោ​ក៏​មាន​ប្រ​យោជន៍​ជួយ​ដក់​ការ​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល​អូនៗ​ជិត​ដល់​វ័យ​ចូល​រៀន​ដូច​គ្នា​។​​ អ្នក​ជំនាញ​ពន្យល់​ថា​ទឹក​ដោះ​គោ​មាន​ផ្ទក​ប្រូតេអ៊ីន និង​វីតាមីនB ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ជួយ​បង្កើត​ជាលិកា​ខួរ​ក្បាល អង់​ហ្ស៊ីម និងneurotransmitters ។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ក៏​មាន​ផ្ទុ​ក​កាបូអ៊ីដ្រាត​ដែល​ជា​ប្រភព​ថាមពល​ល្អ​សម្រាប់​ខួរ​ក្បាល។


រោគសញ្ញាទូទៅ

បើកូន​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េចទើបល្អ?

ក្មេងៗ​ឈឺចុក​ពោះ ជាបញ្ហាឧស្សាហ៍កើតជាងគេ។ ​មូល​ហេតុ​អី​ខ្លះធ្វើឲ្យក្មេងចុកពោះ ចេញរោគ​សញ្ញា​ម៉េច ហើយ​យើង​គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ” មាន​បកស្រាយ​ខាង​ក្រោម។ ១- មូល​ហេតុ​ធ្វើ​ឲ្យ​ក្មេងៗ​ឧស្សាហ៍​ចុក​ពោះ មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ក្មេង​ចុក​ពោះ បណ្តាល​មក​ពីទម្លាប់ញ៉ាំ​​អាហារ និងបញ្ហាពោះវៀន ហើយ​ភាគ​ច្រើន ​មិន​បង្ក​ជា​បញ្ហា​ធំ​ដុំ​ទេ។ ម៉ាក់​ប៉ា អាច​ព្យាបាល​អូនៗ​នៅ​ផ្ទះ​ក៏​បាន។ ប៉ុន្តែធម្មតា ចិត្ត​ម៉ាក់​ប៉ា ច្បាស់​ជាបារម្ភ​​ ​បើ​មិន​ដឹង​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ឈឺ​ចាប់​របស់​អូនៗ។ អ៊ីចឹង យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ការ​ឈឺ​ចាប់​អូនៗ។ បើគ្មាន​រោគសញ្ញាអ្វី​ផ្សេងៗទៀត​អំឡុង​ពេល ៣ ម៉ោង មានន័យអាការៈ​ឈឺពោះ​របស់​អូនៗ​មិនធ្ងន់ធ្ងរទេ។ ករណី​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​អូនៗ​ឈឺ​ពោះ​ អាច​ទាក់ទង​បញ្ហា​នៅ​ម្តុំ​ក្រពះ ឬ​ពោះវៀន ដែល​បណ្តាល​ឲ្យ​មាន​អាការៈ​ទល់​លាមក។ មាន​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​មួយ​ចំនួន​ទៀត ដែល​ពាក់​ព័ន្ធ​ការ​ចុក​ពោះ​លើ​ក្មេងៗ រួមមាន ពុល​អាហារ ពោះវៀន​ដុះខ្នែង និង​បញ្ហា​ពោះវៀន។ ចំពោះ​ក្មេង​ស្រីៗ ដល់​ដំណាក់​កាល​ពេញ​វ័យ អាការៈ​ចុកចាប់​ក្នុង​ពោះ​អាច​នឹង​កើត​មាន​រៀង​រាល់​ពេល​មក​រដូវ ខែ​ខ្លះ​ការ​ឈឺ​ចាប់ អាច​យូរ​ជាង​ធម្មតា។ ២- រោគ​សញ្ញា​ឈឺ​ពោះ​ធ្ងន់​ធ្ងរ – រយៈពេល​ឈឺ​ចាប់៖ ជា​ទូទៅ ឈឺ​ពោះ​ធម្មតាៗ​នឹង​បាត់​ទៅ​វិញ​ក្នុង​ចន្លោះ​តិច​ជាង ២៤ ​ម៉ោង ហើយ​ភាគ​ច្រើន​ជាប់​ទាក់ទង​រវាង​ជាតិ​ហ្គាស និង​ពោះ​វៀន​តូច។ យ៉ាង​ណា ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជសាស្ត្រ​ជាបន្ទាន់ បើ​កូន​ឈឺ​ចាប់​លើស ២៤ ម៉ោង។ – កន្លែង​ឈឺ​ចាប់៖ ឈឺ​ពោះ​ធម្មតា តែង​នៅ​ចំ​កណ្តាលពោះ បើ​ការ​ឈឺ​ចាប់​របស់​អូនៗ​ស្ថិត​នៅ​កន្លែង​ផ្សេង គឺ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ […]


បញ្ហាការលូតលាស់

ប៉ា​ម៉ាក់​​គួរ​ដឹង! កូនពេញ​វ័យ​លឿន​ពេក ​អាច​ប្រឈម​បញ្ហា​ទាំងនេះ

មាន​ប៉ាម៉ាក់​ជាច្រើន​តែង​ឆ្ងល់​ថា​ម៉េច​​​សម័យ​​​នេះ​ក្មេង​​ៗឆាប់​ពេញ​​​វ័យ​ខុស​ពី​ធម្មតា ពេញ​វ័យ​នៅ​អាយុ​ចន្លោះ​ ៨ ឬ ៩ឆ្នាំ ដែល​កាល​ពីមុន ក្មេងស្រីពេញ​វ័យ​អាយុ​ចាប់​ពី ១១-១២ ឆ្នាំ ដោយ​អង្កេត​លើ​ការ​ប្រែប្រួល​ចុង​សុដន់។ រាងកាយ​ប្រែប្រួល​លឿន ហើយ​ឆាប់​វិវត្ត​ទៅ​​ពេញ​​​វ័យ​​​បែប​នេះ អាច​ឲ្យ​កូន (ទាំងប្រុស​ទាំងស្រី) ត្រៀម​ខ្លួន​អត់​ទាន់​រួចរាល់។ ដូច្នេះ​កូនៗអាច​មាន​បញ្ហា​មួយ​ចំនួន ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ការ​ប្រែប្រួល​ទាំង​នោះ។ តើ​មាន​ផល​ពិបាក​អី​ខ្លះ? ហើយ​មាន​វិធី​អ្វីជួយ​កូន​ខ្លះ? ១- មូលហេតុពេញវ័យលឿន ពី​មុនការ​​​លូត​​​លាស់​​ផ្នែក​សុដន់​​​ក្មេង​​​ស្រី ជា​​​ទូទៅ​​​​​​ចាប់​​​ផ្តើម​​​អំឡុង​អាយុ​​​ ១១​​​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​​ចាប់​​​ផ្តើម​​​តាំង​​​ពី​​​អាយុ​​​៧​​​ឆ្នាំ។ ក្មេង​​​ស្រី​​​​​​ខ្លះ​​​ទៀត​​​ចាប់​​​ផ្តើម​​​លូត​​​លាស់​​​តាំង​​​ពី​​​អាយុ​​​​​​​​​ ៣​​​ឆ្នាំ​ក៏​មាន។ ត្រង់​ចំណុច​នេះ អាច​ថា​ចំណែក ឬ​ខុស​ប្រក្រតី​ក៏​បាន។ មានការ​​​បារម្ភ​​​ថា ករណី​ឆាប់​​​ពេញ​​​វ័យ​​​បែប​​​នេះ អាច​​​បង្ក​​​​​​ហានិភ័យ​​​ក្នុង​​​ការ​​​កើត​​​ជំងឺ​​​មហារីក​​​កាន់​​​តែ​​​ខ្ពស់ ខណៈ​មក​ទល់​ពេល​នេះ​បញ្ហា​នៅតែ​​មិន​​​ទាន់​​​មាន​​​ដំណោះ​​​ស្រាយ​​ ទោះ​​​ជា​​​វា​​​កើត​​​ឡើង​រាប់​សិប​ឆ្នាំ​ហើយ​ក្តី។ -ជំងឺធាត់លើក្មេងស្រី៖ អាច​ជា​កត្តា​ប្រឈមធំ​បំផុត​នាំ​ឲ្យ​ក្មេងៗ​​​ឆាប់​​​ពេញ​វ័យ​ខុស​​​ធម្មតា​​ ព្រោះជាង​​​៣០​​​ឆ្នាំ​​​មក​​​នេះ អត្រា​នៃការ​កើត​​​ជំងឺ​ធាត់​លើ​កុមារ​កើន​ឡើង​ទ្វេ​ដង។ នៅ​​ឆ្នាំ​​​១៩៨០ ក្នុង​​​ចំណោម​​​ក្មេង​មាន​អាយុ​ចន្លោះ ៦-១១ ឆ្នាំ មាន​​​តែ​ ៧​​​% ប៉ុណ្ណោះ​​មាន​​​ជំងឺ​​​ធាត់ ប៉ុន្តែ​គិត​ត្រឹម​ឆ្នាំ ២០១២​ ជំងឺ​ធាត់​លើ​ក្មេង​ស្រី​កើន​ដល់​១៨%។  យ៉ាង​ណា​ការ​​​សិក្សា​​​ចុង​​​ក្រោយ​រក​​​ឃើញ​​​ថា​​​ជំងឺ​​​ធាត់​​​នេះ​​​មិន​​​មែន​​​ជា​​​មូល​​​ហេតុ​​​បង្ក​​​ឲ្យ​ក្មេង​ឆាប់ពេញ​វ័យ​នោះ​​​ទេ​​​ ករណី​រង​​​នូវ​​​សម្ពាធ​​​គ្រួសារ ក៏​​​ដូច​​​ជា​​​សារធាតុ​​​គីមី​​​ក្នុង​​​មជ្ឈដ្ឋាន​រស់​​​នៅ​​​ប្រចាំ​​​ថ្ងៃ ត្រូវគេ​​​គិត​​​ថា​​​ជា​​​កត្តា​​​បង្ក​​​ឲ្យ​មាន​ករណី​នេះ​ ​​​ប៉ុន្តែ​​​គ្មាន​ការ​អះអាង ច្បាស់​លាស់​ណា​មួយ​បញ្ជាក់​នៅ​ឡើយ។ -ករណីក្មេងប្រុស៖ ករណីឆាប់ពេញវ័យលើក្មេងប្រុស នៅ​​​មាន​​​តិច​​​ជាង​​​ក្មេង​​​ស្រី ក៏​​​ប៉ុន្តែ​​​ការ​​​សិក្សា​​​មួយ​ធ្វើឡើង​​​ក្នុង​​​ឆ្នាំ​​​ ២០១២ ​​បង្ហាញ​​​ថា​​​ពួក​​​គេ​​​ក៏​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ឆាប់​​​ពេញ​​​វ័យ​​​លឿន​​​ជាងមនុស្ស​ជំនាន់​​​​មុន​​ពី​​ ៦​​​ខែ-​​​២​​​ ឆ្នាំ ​​​​​ដែរ។ ក្មេងៗឆាប់​​​ពេញ​​​វ័យ​​​ទាំង​​​នេះ ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ច្រើន​​​ពីប៉ាម៉ាក់ ក៏​​​ដូច​​​ជា​​​មជ្ឈដ្ឋាន​អប់រំ ជាពិសេស​ផ្នែក​​សតិ​អារម្មណ៍។ ឆាប់​​​ពេញ​​​វ័យ​​​ខុស​​​​​​ធម្មតា ធ្វើ​​​ឲ្យ​​​អត្រា​​​កើត​​​​​​ជំងឺ​​​បាក់​​​ទឹក​​​ចិត្ត​​​កើន​​​ឡើង ងាយ​លង់​ខ្លួន​ក្នុង​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ជាង​​​ក្មេង​​​ដទៃ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ