ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការលូតលាស់អាយុ ៦ឆ្នាំ

​វិធីសាស្ត្រ​ងាយៗ​ ជួយ​ឲ្យ​កូន​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព

​ប៉ា​ម៉ាក់​គ្រប់​រូប​ តែងតែ​ចង់​ឲ្យ​កូន​មាន​កម្ពស់​ខ្ពស់​ និង​មាន​រាងកាយ​រឹងមាំ​ជាក់ជា​មិន​ខាន​។​ ​ពិត​ណាស់​​ ថ្វី​ត្បិត​តែ​​ហ្សែន​ ដើរ​តួនាទី​​សំខាន់​មួយ​ក្នុង​ការ​កំណត់​​កម្ពស់​​របស់​ក្មេង​ក៏​ពិត​មែន​ ប៉ុន្តែ​កត្តា​ខាង​ក្រៅ​ ​ជា​ពិសេស​គឺ​អាហារ​ និង​លំហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​ក្មេង​លូត​កម្ពស់​បាន​យ៉ាង​អស្ចារ្យ​ផង​ដែរ។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​កូន​ ​មិន​គួរ​មើល​រំលង​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​ឡើយ​។ ​​១. របប​អាហារ​មាន​តុល្យភាព​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ធានា​ថា​ កូន​​អាច​លូត​កម្ពស់​អតិបរមា​បាន​ គឺ​​​ការ​ផ្ដល់​នូវ​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។​ របប​អាហារ​មាន​តុល្យភាព​ គួរ​តែ​​មាន​ជាតិ​ប្រូតេអ៊ីន​ចម្រុះ​ កាបូអ៊ីដ្រាត​ ខ្លាញ់​ និង​វីតាមីន​ក្នុង​សមាមាត្រ​ត្រឹមត្រូវ​។​ ​បន្ថែម​ពី​នេះ​ ​ចូរ​​កុំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ញឹកញាប់​ពេក​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ស័ង្កសី​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ទៅ​លើ​ការ​លូតលាស់​របស់​ក្មេង​។​ ដូច្នេះ​ហើយ​ ចូរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ ដូចជា​សណ្ដែក​ដី​ និង​គ្រាប់​ល្ពៅ​ជាដើម​។​ របប​អាហារ​មាន​តុល្យភាព​​មិន​ត្រឹម​តែ​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​​​ ដើម្បី​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ក្មេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ពួកគេ​​រឹងមាំ​ពី​ខាង​ក្នុង​ផង​ដែរ​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ​លំហាត់​ប្រាណ​ពត់​ពែន​ខ្លួន​ ​​​​​សូម្បី​តែ​លំហាត់​ប្រាណ​ពត់​ពែន​ខ្លួន​ធម្មតា​ ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កម្ពស់​របស់​កូន​ផង​ដែរ​។​ ការ​បង្រៀន​លំហាត់​ប្រាណ​ធម្មតា​មួយ​ចំនួន​ដល់​កូន​ តាំង​ពី​វ័យ​ក្មេង​ នឹង​ជួយ​ដល់​​ដំណើរការ​នៃ​ការ​លូត​កម្ពស់​របស់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ជាក់ស្ដែង​ ការ​ពត់​ពែន​ខ្លួន​ នឹង​ជួយ​ពន្លូត​ឆ្អឹង​ខ្នង​ ក៏​ដូចជា​ជួយ​​កែ​លម្អ​ឥរិយាបថ​របស់​កូន​ថែម​ទៀត​ផង​។​ ប៉ា​ម៉ាក់​អាច​ឲ្យ​កូន​អង្គុយ​នៅ​លើ​ឥដ្ឋ​ ដោយ​ដាក់​ជើង​ឆ្ងាយ​ពី​គ្នា​ ហើយ​ឲ្យ​ពួក​គេ​ព្យាយាម​​យក​ដៃ​​ទៅ​ប៉ះ​​ចុង​ជើង​របស់​ខ្លួន​។ ៣. តោង​​របា​ ​ប៉ា​ម៉ាក់​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ចាប់​តោង​របា គឺ​​ជា​លំហាត់​ប្រាណ​​មួយ ដែល​ជួយ​ពន្លូត​កម្ពស់​​បាន​យ៉ាង​ពូកែ​​​ស័ក្ដិសិទ្ធិ​ ​ពីព្រោះ​វា​ជួយ​ពន្លូត​ឆ្អឹង​ខ្នង​ […]


ការបំបៅដោះ

កូនកើត​ភ្លាម គួរ​បំបៅ​ដោះ​ប៉ុន្មាន​ដង​ទើប​ល្អ?

ស្រីៗ​មាន​បទ​ពិសោធមើល​ថែកូន​ក៏​ដោយ មិន​ប្រាកដ​ថា​ចេះ​តិច​និក​បំបៅ​ដោះ​អូនៗ​ត្រឹមត្រូវ​នោះ​ដែរ កុំ​ថា​ឡើយស្រីៗ​ទើប​មាន​កូន​​ដំបូង។ ​ការ​បំបៅ​កូនត្រឹម​ត្រូវអាច​ជួយ​ឲ្យ​កូន​មាន​សុខ​ភាព​ល្អ រឹងមាំ ការ​វិវត្ត​ក្នុង​រាង​កាយ​ក៏​ប្រសើរ​នោះ។ ចុះត្រូវ​បំបៅ​យ៉ាង​ម៉េច ប៉ុន្មាន​ដង​ទើប​គ្រប់គ្រាន់។ “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ។ ជា​ធម្មតា អំឡុង​សប្តាហ៍​ដំបូង កូន​អាច​នឹង​ត្រូវ​ការ​បៅ​ច្រើន ហើយ​ញឹក​ញាប់ ដោយ​មិន​ចាំ​បាច់​មាន​កាល​វិភាគ​ត្រឹម​ត្រូវ ច្បាស់​លាស់​នោះទេ ប៉ុន្តែ​បន្ទាប់​ពី​នោះ ត្រូវ​បំបៅ​អូនៗ​ឲ្យ​បាន​យ៉ាង​តិច ៨ ដង/ថ្ងៃ ឬ​ច្រើន​ជាង​នេះ មាន​ន័យ​ថា អូនៗ​នឹង​ចង់​បៅ​រៀង​រាល់ ៩០នាទី ទៅ ២ម៉ោងម្តង។ ១- បំបៅ​ដោះ​កូន​ទើប​កើត​ម្តង​បន្តិចប៉ុន្តែ​ញឹក​ញាប់ បំបៅ​ដោះអូនៗ​ម្តង​បន្តិចៗ​ គឺ​សំខាន់​សម្រាប់​លំហូរ​ទឹក​ដោះ​ក្នុង​ខ្លួន​អូនៗ ខណៈ​ការ​បំបៅ ក៏​ជា​សញ្ញា​មួយ​ឲ្យ​រាង​កាយ​យើង​ដឹង​ថា ត្រូវ​ការ​ផលិត​ទឹក​ដោះ​ឲ្យ​កាន់​តែ​ច្រើន មាន​ន័យ​ថា រយៈពេល​យើង​បំបៅ​ដោះ​អូនៗ​កាន់​តែ​យូរ បរិមាណ​ទឹក​ដោះ​រាង​កាយ​ផលិត​បាន​កាន់​តែ​ច្រើន។ ការ​កំណត់​ពេល​វេលា​បំបៅ​ដោះ​កាន់​តែ​យូរ ទឹក​ដោះ​យើង​នឹង​កាន់​តែ​ខាប់។ អង្គ​ការ UNICEF បាន​លើក​ទឹក​ចិត្ត​ម៉ាក់ៗ​គ្រប់​រូប ឲ្យ​រៀន​ពី​សញ្ញា​របស់​កូន​ពេល​ស្រេក​ឃ្លាន។ ម៉ាក់ៗ​ទាំង​អស់ តែង​យល់​ថា កូន​យំ នៅ​ពេល​ឃ្លាន តែ​តាម​ពិត​ទៅ មាន​សញ្ញា​ជាច្រើន ដែល​អូនៗ​តែង​បញ្ចេញ​ឲ្យ​យើង​ដឹង។ ពេល​កូនឃ្លាន នឹង​មាន​សកម្ម​ភាព​រើ​ខ្លួន​ចុះ​ឡើង លិឍ​បបូរ​មាត់ ក្បាល​ដោះ ឬ​ម្រាម​ដៃ និង​តាម​មើល​ដោះ​ម៉ាក់ៗ​ជា​ដើម។ ត្រូវ​ចាំ​ថា គ្រប់កូន មិន​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​ទេ […]


ចិញ្ចឹមកូន

​កូនក្តៅខ្លួន ញ៉ាំថ្នាំមិនត្រជាក់ គួរដាក់សុលភ្លាម ឬយ៉ាងណា?

ពេល​កូន​ក្តៅ​ខ្លួន​ម្តងៗ​ម៉ាក់​ប៉ា​តែង​តែ​បារម្ភ​ខ្លាំង ចង់​បាន​វិធី​ធ្វើ​ឲ្យ​កម្តៅ​ចុះ​ត្រជាក់​វិញ​លឿន។ អ៊ីចឹង បើ​សិន​ជា​កូន​ក្តៅ​ខ្លួន ហើយ​លេប​ថ្នាំ​ទៅ​មិន​ត្រជាក់ គួរ​ដាក់​ថ្នាំ​សុល​ភ្លាមៗ ឬ​យ៉ាង​ណា? បញ្ហា​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ គុជ ឆោមដាលីន បាន​ពន្យល់​ថា ទាំង​ថ្នាំ​សុល ទាំង​ថ្នាំ​លេប ប្រសិទ្ធភាព​មិន​សូវ​ខុស​គ្នា​ទេ តែ​រវាង​ការ​ញ៉ាំ ឬ​សុល បើ​សិន​ជា​ដូស​ត្រឹម​ត្រូវ​ហើយ ត្រូវ​គម្លាត​គ្នា​យ៉ាង​ហោច ៤ម៉ោង មិន​មែន ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ហើយ​អត់​ត្រជាក់ ចាប់​ផ្តើម​សុល​ទៀត​នោះ​ទេ។ "ថ្នាំ​ដែល​គេ​បង្កើត​ឡើង​ប្រើ​សម្រាប់​លក្ខខណ្ឌ​ជាក់​ស្តែង ឧទាហរណ៍​ថា កូន​ហ្នឹង​សុខភាព​ល្អ​ធម្មតា ស្រួល​ញ៉ាំ​ថ្នាំ យើង​ឲ្យ​ញ៉ាំ​ថ្នាំ​ទៅ តែ​ចៃដន្យ​ក្មេង​ម្នាក់​មក​ជួប​យើង​កំពុង​ក្អួត​ខ្លាំង​ផង ស្រែក​យំ​ខ្លាំង​ផង នាំ​ឲ្យ​ពិបាក​បញ្ចុក​ថ្នាំ ពេល​កំពុង​តែ​ក្តៅ​ខ្លួន យើង​ជ្រើស​រើស​វិធី​សុល"។ លោកស្រី​វេជ្ជបណ្ឌិត​រៀបរាប់។ ហេតុអីការប្រើថ្នាំសុល ឆាប់ត្រជាក់ជាងថ្នាំលេប? ចំពោះ​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត​បកស្រាយ​ថា ​ថ្នាំ​លេប ពេល​ញ៉ាំ​ទៅ​ចូល​តាម​មាត់ បន្ទាប់​មក​ទៅ​ដល់​បំពង់​អាហារ ចូល​ក្រពះ ចូល​ពោះវៀន​ធំ ទៅ​ដល់​ពោះវៀន​តូច ទម្រាំ​ស្រូប​ចូល ត្រូវ​ប្រើ​រយៈពេល​យូរ។ ចំពោះ​បច្ចេកទេសនៃ​ការ​សុល ពេល​យើង​ដាក់​ក្រោម​គូទ​កូន​ទៅ ឆាប់​ទៅ​ដល់​ពោះវៀន បែប​នេះ​ការ​ស្រូប​យក​នាំ​ក៏​លឿន ប្រសិទ្ធភាព​ស្តែង​ឲ្យ​យើង​ដឹង​ក្នុង​រយៈពេល​ខ្លី​បន្ទាប់​ពី​សុល​ហើយ។


ទារក

ម៉ាក់​ៗ​គួរ​ដឹង​ មូលហេតុ​ទាំង​៥​នេះ​ ធ្វើ​ឲ្យ​អា​អូន​មិន​គេង​

​​​ម៉ាក់​ៗ​ប្រហែល​ជា​សម្គាល់​ឃើញ​ថា​ កូន​តូច​​មិន​គេង​​​ពេញ​មួយ​យប់​​ដូច​យើង​​នោះ​ទេ​​ ហើយ​បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពី​ព្រោះ​អា​អូន​មិន​ទាន់​ស៊ាំ​ទៅ​នឹង​ការ​គេង​៨​​ម៉ោង​ជាប់​​នៅ​​ឡើយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​បង្ហាត់​ឲ្យ​កូន​គេង​ ដោយ​មិន​មាន​ការ​រំខាន​ សូម្បី​តែ​រយៈពេល​ខ្លី​ ក៏​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​អា​អូន​​​អស់​កម្លាំង​ខ្លាំង​ តែ​មិន​ព្រម​គេង​ទាល់​តែ​សោះ​ គឺ​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ​។ ១. នាឡិកា​ខាងក្នុង​​ខ្លួន​​​អា​អូន​​មិន​ត្រូវ​គ្នា​នឹង​កាលវិភាគ​២៤​ម៉ោង​ ​​​ពិត​ណាស់​ ទារក​កំពុង​តែ​អភិវឌ្ឍ​​​ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​​ដោយ​ខ្លួន​ឯង​។​ ខណៈ​ពេល​ដែល​អា​អូន​​ត្រូវ​ការ​រយៈពេល​១២​សប្ដាហ៍​ ដើម្បី​​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​ ​និង​យប់​ ម៉ាក់ៗ​អាច​​បង្កើន​​ពេល​វេលា​ដែល​អា​អូន​ភ្ញាក់​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​យូរ​បន្តិច​ ដើម្បី​ធានា​ថា​ពួកគេ​គេង​បាន​យូរ​ជាង​មុន​នៅ​ពេល​យប់​។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ក៏​អាច​​​នាំ​អា​អូន​ចេញ​ទៅ​ខាង​ក្រៅ​ ដើម្បី​ឲ្យ​ពួក​គេ​​ត្រូវ​ពន្លឺ​ធម្មជាតិ​ ដូច្នេះ​ ពួកគេ​នឹង​អាច​កំណត់​វដ្ដ​នៃ​ការ​គេង​ឡើង​វិញ​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ឃ្លាន ​​​​​​​ដោយ​សារ​តែ​ទារក​​មិន​អាច​ប្រាប់​​យើង​​​ដោយ​ផ្ទាល់​​​ ប៉ុន្តែ​ម៉ាក់ៗ​អាច​ធ្វើ​ការ​សង្កេត​នៅ​ពេល​ពួក​គេ​យំ​ ឬ​ក៏​មិន​ព្រម​គេង​ជាដើម​​ ថា​ពួកគេ​ប្រហែល​ជា​​ចង់​បាន​អ្វី​មួយ​​មិន​ខាន​។​ ប្រសិន​បើ​​ទារក​មិន​ព្រម​គេង​ទាល់​តែ​សោះ​ ​ពួក​គេ​អាច​នឹង​ឃ្លាន​ ឬ​ស្រេក​ទឹក​។​ ទោះ​បី​ជា​​ម៉ាក់​ៗ​បាន​​​​​បំបៅ​អា​អូន​មួយ​ម៉ោង​ ឬ​ពីរ​ម៉ោង​មុន​ក៏​ពិត​មែន​ ​ពួក​គេ​អាច​​នឹង​ឃ្លាន​ទៀត​ក៏​ថា​បាន​។​ ៣. ​អស់​កម្លាំង​ ​​​​ទារក​អាច​នឹង​មួម៉ៅ ឬ​រញ៉ាំ​រញ៉ូវ​ ​ប្រសិនបើ​ពួកគេ​ហត់​នឿយ​​ខ្លាំង​ នៅ​ពេល​ថ្ងៃ​ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​គេង​ ឬ​ក៏​ភ្ញាក់​ញឹកញាប់​នៅ​ពេល​យប់​។​ ដូច្នេះ​ ម៉ាក់​ៗ​គួរ​កត់​សម្គាល់​មើល​​ពី​សញ្ញា​ដែល​ទារក​ងងុយ​គេង​ ដូចជា​ញី​ភ្នែក​ ទាញ​ត្រចៀក​ ​សក់​ ឬ​ស្ងាប​ជាដើម​ ដោយ​​ប្រញាប់​​ដាក់​ឲ្យ​ពួក​គេ​គេង​ភ្លាម​ៗ​ […]


ចិញ្ចឹមកូន

សញ្ញាទាំងនេះ​បង្ហាញ​ថា​អូនៗចង់​ញ៉ាំ​អាហារ​ ក្រៅតែពីបៅដោះ

ការ​ស្វែង​រក​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​ទារក​ គឺ​ជា​ការ​ដែល​លំបាក​មួយ ព្រោះ​ថា​ត្រូវ​ដូរ​ទៅ​តាម​អាយុ​របស់​កូន​​។ ប៉ា​ម៉ាក់​​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​លើ​គ្រប់​ចំណុច​ទាំង​អស់​ហើយ​ធានា​ថា​គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន​​គឺ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ដែល​សម​ស្រប​ទៅ​តាម​អាយុ។ ប្រសិន​បើ​យើង​កំពុង​តែ​មាន​មន្ទិល​នោះ​ ​អត្ថបទ​មួយ​នេះ​គឺ​ពិត​ជា​ត្រូវ​ចំណុច​ខ្លឹម​តែ​ម្ដង។ សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​មាន​ព័ត៌មាន​គ្រប់​គ្រាន់​អាច​ជួយ​គ្នា​យើង​​កំណត់​បាន​ថា​អូនៗ​​អាចញ៉ាំ​​អាហារ​ផ្សេង​ក្រៅពី​ទឹក​ដោះ​បាន​ហើយ។ ១. នៅ​ពេលណា​​ត្រូវចាប់​ផ្ដើម​​បញ្ចុក​អាហារ​​ដល់​កូន? អូនៗ​​អាច​ញ៉ាំ​អាហារ​​បាន​នៅ​ពេល​មាន​អាយុ​​៦​ខែឡើង​ទៅ​។ មុន​អាយុ​នេះ ​គឺ​មាន​តែ​ទឹក​ដោះ​ម្ដាយ​ និង​ម្សៅ​ទឹក​ដោះ​គោ​ទេ​ដែល​អាច​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ និង​កាឡូរី​គ្រប់​គ្រាន់​សម្រាប់​កុមារ។ នៅ​ក្នុង​អំឡុង​ពេល​នោះ​គឺ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អូនៗ​​នៅ​កំពុង​តែ​រីក​លូតលាស់​នៅ​ឡើយ​ ដូចនេះ​អាហារ​រឹង​ និង​ប្រភេទ​អាហារ​ផ្សេង​ទៀត​ គឺ​ហាម​ជា​ដាច់​ខាត។ ២. តម្រុយ​ដែល​អូនៗ​​អាច​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន ទោះ​ជា​យើង​​គិត​ថា​កូន​​អាច​សាក​អាហារ​ ក្រៅពី​ទឹក​ដោះ​​បាន​ក៏​ពិត​មែន​តែ​ត្រូវ​ចង​ចាំ​ថា​អូនៗ​នឹង​មិន​អាច​បង្ហាញ​សញ្ញា​ជាក់​លាក់​នោះ​ទេ​តែ​ខាង​ក្រោម​នេះ​ជា​តម្រុយ​ខ្លះ​ៗ​សម្រាប់​ប៉ាម៉ាក់​​៖ អូនៗ​អាច​មាន​លំនឹង​ក្បាល​និង​ក​ល្អ៖ នៅ​ពេល​នេះ​អូនៗ​អាច​មាន​សមត្ថភាព​ទប់​លំនឹង​ក​​បាន​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​មាន​ជំនួយ​ទៀត​ឡើយ។ លែង​មាន​ការ​ខ្ជាក់​អាហារ អាច​អង្គុយ​ត្រង់​ខ្លួន​បាន​ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ធំ៖ អូនៗ​​ត្រូវ​តែ​អាច​អង្គុយ​បាន​របៀប​នេះ​ព្រោះ​ដើម្បី​ទំពា​និង​លេប​អាហារ​បាន​ល្អ។ ចលនា​ទំពា៖ នៅ​ពេល​ដែលអូនៗ​​លូតលាស់​ធំ​ទៅ​មាត់​និង​អណ្ដាត​របស់​គេ​ក៏​លូតលាស់​តំណាល​គ្នា​ដែរ។ ដូចនេះ​ហើយ​កុមារ​ត្រូវ​ចេះ​គ្រលៀស​អាហារ​ទៅ​ផ្នែក​ខាង​ក្រោយ​ដើម្បី​ងាយ​លេប​ចូល​ទៅ​ក្នុង​ពោះ​ទើប​ចាប់​ផ្ដើម​ផ្ដល់​ចំណី​​ក្រៅពី​ទឹក​ដោះ​​បាន​។ ​ឃ្លាន៖​ អូនៗ​ចាប់​ញ៉ាំ​ច្រើន​ឡើង​ៗ​ទោះ​បី​យើង​បញ្ចុក​អាហារ ​និង​បំបៅ​ដោះ​៨​ទៅ​១០​ដង​ក៏​ដោយ។ ចាប់​ផ្ដើម​ចេះ​ចង់​ញ៉ាំ​របស់​ផ្សេង​ៗ៖ ​យើង​​អាច​សម្គាល់​​ថា​ភ្នែក​របស់អូនៗ​​ចាប់​ផ្ដើម​ងាក​មើល​របស់​ដែល​យើង​​កំពុង​ញ៉ាំ​ហើយ​យក​ដៃ​ទាញ​ពី​មាត់​​យើង​​មក​ដាក់​ក្នុង​មាត់​ខ្លួន​ឯង​។ ការ​ចាប់​ផ្ដើម​បញ្ចុក​អាហារ​រឹង​ដល់​កុមារ​​ គឺ​អាស្រ័យ​លើ​យើង ​និង​ចំណង់​របស់កូន​។ ប្រសិន​បើកូន​ចាប់​ផ្ដើម​ចង់​ចេះ​ញ៉ាំ​របស់​ផ្សេង​ៗ​លឿន​មុន​អាយុ​នោះ ​គួរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដើម្បី​ស្ដាប់​ដំបូន្មាន ​និង​ដឹង​ពី​ព័ត៌មាន​ផ្សេង​ៗ​បន្ថែម។


ការបំបៅដោះ

ម៉េច​ក៏​ទឹក​ដោះ​ម៉ាក់ៗ​ប្ដូរ​ពណ៌​​ តើ​​​គួរ​បារម្ភកម្រិតណា​?

​​យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ទឹក​ដោះ​ម្ដាយ​មាន​គុណប្រយោជន៍​​ដ៏​សម្បូរ​បែប​​សម្រាប់​ទារក​​​​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ពីព្រោះ​វា​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ដែល​មិន​ត្រឹមតែ​អាច​ការពារ​ទារក​ពី​ជំងឺ​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​លូតលាស់​របស់​ទារក​ថែម​ទៀត​ផង​។​ ជាទូទៅ​ ទឹក​ដោះ​ម្ដាយ​​មាន​ពណ៌​លឿង​ ស​ ថ្លា​ ខាប់​ ស្រគាំ​ ឬ​ពណ៌​ខៀវ​ខ្ចី។​ ប៉ុន្តែ​ ម៉ាក់ៗ​​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​​​ដោយ​ដឹង​ថា​ ពេល​ខ្លះ​ ​ទឹក​ដោះ​​​មាន​ការ​​ផ្លាស់ប្ដូរ​​​ពណ៌​ផ្សេង​ៗ​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​នៅ​ចន្លោះ​​ពេល​បំបៅ​ដោះ​កូន​​តែ​ម្ដង​។ ​ខាង​ក្រោម​នេះ​ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទឹក​ដោះ​ប្ដូរ​ពណ៌​ និង​ពេល​ណា​ដែល​យើង​ត្រូវ​បារម្ភ​អំពី​វា​។ ១. ការ​ផ្លាស់ប្ដូរ​ពណ៌​ទឹក​ដោះ ​​​​​​​​​​​​ជាទូទៅ ​​មាន​មូលហេតុ​​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​ទឹក​ដោះ​ម្ដាយ​ផ្លាស់ប្ដូរ​ពណ៌ ​ដូច​នេះ​​ហើយ​មូលហេតុ​សាមញ្ញ​បំផុត​ គឺ​​អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​ចូល​ពោះ​​តែ​ម្ដង​។​ អាហារ​ដែល​​ម៉ាក់​ៗ​ញ៉ាំ​អាច​ផ្ដល់​ពណ៌​បៃតង​ ​ក្រហម​ ឬ​ផ្កាឈូក​ទៅ​ក្នុង​ទឹក​ដោះ​។​ ​យ៉ាង​ណា​មិញ​ វា​ក៏​អាច​​ផ្លាស់ប្ដូរ​ទៅ​ជា​ពណ៌​ត្នោត​ ឬ​ពណ៌​ដីឥដ្ឋ​​បាន​ដែរ​ នៅ​ពេល​ដែល​យើង​មាន​ឈាម​តិច​។​ ក្រៅ​ពី​នេះ​ ពណ៌​ទឹក​ដោះ​ក៏​អាច​ផ្លាស់ប្ដូរ​នៅ​ដំណាក់កាល​ផ្សេង​ៗ​​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ទារក​​ដែល​កំពុង​លូតលាស់​។ ២. ការ​ផ្លាស់ប្ដូរ​ពណ៌​តាម​ដំណាក់កាល​ ​ពណ៌​ទឹកដោះ​ម្ដាយ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ដំណាក់កាល​ បន្ទាប់​ពី​សម្រាល​​កូន​រួច​។​ ការ​ផ្លាស់ប្ដូរ​​ទាំង​នេះ​ ​​អាច​កើត​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​ ឬ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​។​ ​ការ​ផ្លាស់ប្ដូរ​ធម្មតា​នៃ​ពណ៌​ទឹក​ដោះ​ ទៅ​តាម​ដំណាក់កាល​មាន​ដូច​ខាងក្រោម​៖ ទឹកដោះ​ដំបូង  ​ទឹក​ដោះ​ដំបូង​ គឺ​សំដៅ​ទៅ​លើ​ទឹកដោះ​ដែល​យើង​ផលិត​បាន​ បន្ទាប់​ពី​សម្រាល​កូន​រួច​ភ្លាម​ៗ​ ហើយ​រាងកាយ​ម៉ាក់ៗ​​នឹង​បង្កើត​បាន​នូវ​ទឹកដោះ​ដំបូង​តិចតួច​នៅ​រយៈ​ពេល​៥​ថ្ងៃ​ដំបូង​។ ប៉ុន្តែ​ ទឹក​ដោះ​នេះ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ និង​សម្បូរ​ទៅ​ដោយ​អង់ទីករ​។​ ​ជាទូទៅ​ ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ ឬ​ទឹក​ក្រូច​ ហើយ​ខាប់​។​ […]


ការបំបៅដោះ

ឃើញសញ្ញា​ទាំង​៥​នេះ​ បង្ហាញ​ថា​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ

​​​​ការ​បំបៅ​ដោះ​កូន​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ទារក​ ពី​ព្រោះ​វា​អាច​ការពារ​ទារក​ពី​​​បញ្ហា​អាលែកហ្ស៊ី​ ក៏​ដូចជា​ជំងឺ​ផ្សេង​ៗ ព្រម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​ និង​ការ​លូតលាស់​របស់​ទារក​​ថែម​ទៀត​ផង​។ ​យ៉ាង​ណា​មិញ​ ការ​បារម្ភ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំបៅ​ដោះ​កូន​គឺ​ជា​រឿង​ធម្មតា​​ទៅ​ហើយ​ មិន​ថា​យើង​គឺ​ជា​អ្នក​ម៉ាក់​ថ្មីថ្មោង​ ឬ​អ្នក​​ម៉ាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​នោះ​ទេ។​ ​ម៉ាក់​ៗ​​ប្រហែល​ជា​ងឿងឆ្ងល់​​ហើយ​ថា​ តើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា​​ ហើយ​តើ​កូន​​បៅ​​បាន​គ្រប់គ្រាន់​ឬ​អត់​​។ ដូច​នេះ​ ដើម្បី​ដឹង​ថា​ខ្លួន​កំពុង​តែ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​​ឬ​អត់​នោះ ម៉ាក់​ៗ​អាច​សង្កេត​មើល​សញ្ញា​ទាំង​៥​ខាង​ក្រោម​នេះ​ ​។ ១. កូន​ចេះ​តែ​ឃ្លាន​ញឹកញាប់​ ​​ម៉ាក់​ៗ​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​ ប្រសិនបើ​កូន​មាន​អារម្មណ៍​ឃ្លាន​ញឹកញាប់​ នៅ​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​។ ​តាម​ពិត​ នេះ​គឺ​ជា​សញ្ញា​​ដែល​បញ្ជាក់​ថា​ ម៉ាក់​ៗ​កំពុង​តែ​បំបៅ​ដោះ​កូន​បាន​ត្រឹមត្រូវ​​។​ ​​ជាទូទៅ ទារក​ទើប​កើត​​ត្រូវ​ការ​​​​បៅ​ទឹក​ដោះ​ម្ដាយ​ ​ចំនួន​១០​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ​។​ កត្តា​នេះ​ គឺ​ដោយសារ​តែ​ទំហំ​ក្រពះ​ និង​ការ​ធ្វើ​មេតាប៉ូលីស​របស់​ទារក​​មាន​ការលូតលាស់​ឆាប់រហ័ស​ ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ២. ប្ដូរ​ខោ​ទឹក​នោម​ញឹកញាប់​ ​​​តាមធម្មតា​ ទារក​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹកនោម​ច្រើន​ដង​​ នៅ​ពេល​ដែល​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​បាន​​ត្រឹមត្រូវ​។​ នៅ​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​ ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​​អាច​កើន​ឡើង​ពី​៤​ទៅ៦​ដង​។​ ពួក​គេ​ក៏​បន្ទោបង់​ច្រើន​ដង​ផង​ដែរ​ក្នុង​មួយ​ថ្ងៃ​។​ ៣. កូន​មិន​រក​រឿង​ ​​​​ការ​យំ​ គឺ​ជា​សញ្ញា​ជាក់ស្ដែង​មួយ​ ដែល​បង្ហាញ​ថា​ ​ទារក​កំពុង​តែ​ឃ្លាន​។​ ប៉ុន្តែ​បន្ទាប់​ពី​បំបៅ​ដោះ​រួច​ ប្រសិនបើ​កូន​របស់​យើង​មាន​អារម្មណ៍​រីករាយ​ ​​នោះ​បាន​ន័យ​ថា​យើង​កំពុង​​​តែ​បំបៅ​ដោះ​កូន​​​បាន​ត្រឹមត្រូវ​​​ ពីព្រោះ​ទារក​ដែល​បៅ​ឆ្អែត ពួកគេ​នឹង​​មិន​យំ​រក​រឿង​ឡើយ​ ហើយ​​ថែម​ទាំង​ចូលចិត្ត​លេង​ទៀត​ផង​។ ៤.​ កូន​ឡើង​ទម្ងន់​ ​ជា​ទូទៅ​ ទារក​​តូច​ៗ​នឹង​ស្រក​ទម្ងន់​ នៅ​ពេល​ដែល​ពួកគេ​អាយុ​​បាន​ពីរ​បី​សប្ដាហ៍​។​ ប៉ុន្តែ ប្រសិនបើ​​ម៉ាក់​​​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​ អា​អូន​នឹង​ចាប់ផ្ដើម​ឡើង​គីឡូ​វិញ បន្ទាប់​ពី​រយៈពេល​៣​សប្ដាហ៍​។​ ​ទោះ​បី​ជា​ការ​ឡើង​​ទម្ងន់​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ប៉ាម៉ាក់​មាន​កូន​តូច ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​បំផុត​រឿង​ខ្សែភ្លើង ព្រោះ​ថា​អូនៗ​អាច​លេង​ខ្សែភ្លើង ឬ​ឌុយ​ភ្លើង ដែល​អាច​បណ្ដាល​ឲ្យ​ឆក់ និង​គ្រោះ​ថ្នាក់​ទៀត​ផង​។​ ​បើ​រឿង​​នេះ ពិត​ជា​កើត​លើ​កូន​តូច​មែន ប៉ាម៉ាក់ ត្រូវ​ដឹង​ថាធ្វើ​ម៉េច​ដើម្បី​សង្គ្រោះ​អូនៗ​ពី​សេចក្តី​ស្លាប់។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ការពារ ព្យាបាល ក៏​ដូច​ជាអាការៈ​​ពេល​ក្មេង​ត្រូវ​ឆក់​ខ្សែ​ភ្លើងឲ្យ​គ្នា​យើង​បាន​ដឹង​ខ្លះ។ ១- មូល​ហេតុ​បណ្ដាល​ឲ្យ​ឆក់ ក្មេងៗ​មិន​ដូច​មនុស្ស​ធំ​ទេ សូម្បី​ចរន្ដ​អគ្គិសនី​តិច​តួច ក៏​អាច​ឆក់​បាន​ដែរ។ ករណី​ភាគ​ច្រើន គឺ​ឆក់​ចរន្ដ​អគ្គីសនី​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ដែល​ប៉ាម៉ាក់ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ យោង​តាម​ការ​សិក្សា​ថ្មីមួយ ក្មេងៗ​អាយុ​ក្រោម ១២​ឆ្នាំ ដែល​ភ្លើង​ឆក់ គឺ​មាន ៦៣% ឆក់​ដោយ​ខ្សែ​ភ្លើង និង​ខ្សែ​កាប ជា​មូល​ហេតុ​បង្ក​គ្រោះ​ថ្នាក់ អាច​បាត់​បង់​ជីវិត រីឯ​ករណី​ព្រី​ភ្លើង គឺ​មាន​ត្រឹម​តែ ១៥% ប៉ុណ្ណោះ។ ២- អាការៈ​ពេល​ឆក់ ក្មេងៗ​រង​គ្រោះ​ដោយ​សារ​​ឆក់​ខ្សែ​ភ្លើង អាច​បង្ហាញ​​អាការៈ​ឲ្យ​ដឹង​តិច​តួច​ប៉ុណ្ណោះ ពេល​ខ្លះ​គេ​អាច​មាន​ដូច​ជា​ការ​រលាក​ធ្ងន់​ធ្ងរ ហើយ​ការ​រលាក គឺ​ឃើញ​ច្បាស់ និង​ធ្ងន់​ធ្ងរ​ខ្លាំង ពិសេស​នៅ​តំបន់​រលាក​ដូច​ជា នៅ​ដៃ កែង​ជើង និង​ក្បាល។ ក្រៅ​ពី​រលាក ក្មេងៗ​អាច​រង​របួស​ដោយ​សារ​ការ​កន្ដ្រាក់​សាច់​ដុំ ឬ​កម្លាំង​ចរន្ដ​ភ្លើង​អាច​ប៉ះពាល់​ដល់​ខួរ​ឆ្អឹង​ខ្នង។ រីឯ​របួស​នៅ​ផ្នែក​ខាង​ក្នុង​វិញ មាន​ដូច​ជា ឈឺ​ចាប់​នៅ​ទ្រូង ឬ​ពោះ ពិបាក​ដក​ដង្ហើម​ជា​ដើម ហើយ​មាន​កន្លែង​ខ្លះ​លើ​រាង​កាយ […]


ទារក

ប៉ាម៉ាក់ដឹងអត់ អូនៗ​ទើប​កើត​អាច​ស្ដាប់ឮនៅពេល​ណា​?

​ម៉ាក់​ៗ​ប្រហែល​ជា​ងឿងឆ្ងល់​ថា​ តើ​ពេល​ណា​ទើប​អា​អូន​តូច​អាច​ស្ដាប់​ឮ​ ក៏​ដូចជា​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​របស់​យើង​។​ ​តាម​ពិត​ ទារក​តូច​ៗ​គឺ​ចូលចិត្ត​ស្ដាប់​សំឡេង​ខ្លាំង​ណាស់​ ពីព្រោះ​អូនៗ​​អាច​​​ចាប់​សំឡេង​បាន​ តាំង​ពី​នៅ​ត្រីមាស​ទី​៣ ពេល​នៅ​ក្នុង​ពោះ​ម៉ាក់ៗ​មក​ម្ល៉េះ​។ ច្បាស់​ណាស់​ថា​ ពួក​គេ​អាច​​ស្គាល់​សំឡេង​របស់​សមាជិក​គ្រួសារ​ ជាពិសេស​ គឺ​សំឡេង​ម៉ាក់​ៗ​តែ​ម្ដង​។​ ​លើស​ពី​នេះ​ អា​អូន​ក៏​អាច​ស្គាល់​ចម្រៀង​ និង​រឿងរ៉ាវ​ដែល​ពួកគេ​បាន​ឮ​ នៅ​រយៈពេល​៦​សប្ដាហ៍​ចុង​ក្រោយ​​នៃ​ការ​​ពពោះ​ផង​ដែរ​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​នៅ​ពេល​ដែល​ទារក​មាន​អាយុ​​ប្រហែល​៦ខែ​ ពួកគេ​អាច​ស្គាល់​ និង​ចាប់ផ្ដើម​ឆ្លើយតប​ ​​នៅ​ពេល​ដែល​ឮម៉ាក់​ៗ​ហៅ​ឈ្មោះ​របស់​ពួក​គេ​។​ ​ជា​ទូទៅ​ ទារក​ចូលចិត្ត​ស្ដាប់​សំឡេង​​លាន់​ទ្រហឹង​​ ដូចជា​សំឡេង​ម៉ាស៊ីន​បូម​ធូលី​ វិទ្យុ និង​កង្ហារ​ជាដើម​ ដែល​​ធ្វើ​ឲ្យ​ពួក​គេ​នឹក​ឃើញ​ដល់​សំឡេង​បំពេ​តាំង​​ពី​ពួកគេ​​នៅ​ក្នុង​ផ្ទៃ​។​ លើស​ពី​នេះ​ តន្ត្រី​ក៏​ជា​ចំណូល​ចិត្ត​របស់​ពួក​គេ​ផង​​ដែរ​។ ម៉ាក់ៗ​ប្រហែល​ជា​គិត​ថា​អា​អូន​តូច​ត្រូវការ​ភាព​ស្ងប់ស្ងាត់​​ដើម្បី​​អាច​គេង​លក់​ស្រួល​ ប៉ុន្តែ​​ពួកគេ​បែរ​ជា​ស៊ាំ​ទៅ​នឹង​សំឡេង​ខ្លាំង​ៗ​​​នៃ​រាងកាយ​របស់​ម៉ាក់​ៗ​ ចាប់​តាំង​ពី​ពួកគេ​នៅ​ក្នុង​ផ្ទៃ​មក​ម្ល៉េះ​​។​ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ យ៉ាងណាមិញ​ ប្រសិនបើ​អា​អូន​តូច​មិន​មាន​ប្រតិកម្ម​​ទៅ​នឹង​សំឡេង​​ខ្លាំង​ៗ​​របស់​ម៉ាក់​ៗ​នៅ​​​​រយៈពេល​មួយ​ខែ​ដំបូង​ទេ​នោះ​ ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ភ្លាម​ៗ​។​ យើង​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​លើ​ការ​ស្ដាប់​ឮរបស់​ក្មេង​ […]


ចិញ្ចឹមកូន

ម៉ាក់ៗឆ្ងល់អត់ ហេតុអីទឹកដោះមានថ្លា មានខាប់? ២ ប្រភេទនេះខុសគ្នាម៉េចខ្លះ?

ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​ប្រាកដ​ជា​បាន​កត់​សម្គាល់​ហើយ ទឹក​ដោះ​មាន​ទាំង​ថ្លា និង​ខាប់។ តើ​ទឹក​ដោះ​ទាំង ២ ប្រភេទ​នេះ​ខុស​គ្នា​ម៉េច​ខ្លះ? មួយ​ណា​សម្បូរ​សារធាតុ​ចិញ្ចឹម​ជាង? លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា ទឹក​ដោះ​ម្តាយ​មាន ទឹកដោះ​ដើម និង​ទឹក​ដោះ​ចុង។ ទឹក​ដោះ​ដើម មាន​សភាពថ្លាៗ ជា​ទឹក​ដោះ​ដែល​ចេញ​ពេល​កូន​ចាប់​ផ្តើម​ម៉ឹម​ដំបូង​គេ ហើយ​សម្បូរ​ជាតិ​ទឹក​ខ្លាំង។ "ឧបមា​ថា ពេល​ដែល​ហូរ ឬ​យើង​ច្របាច់​ចេញ​ដំបូង ទឹកដោះ​មាន​សភាព​ថ្លា គេ​ហៅ​ថា​ទឹក​ដោះ​ដើម ដែល​សម្បូរ​ដោយ​ជាតិ​ទឹក និង​ជាតិ​ស្ករ​តិច​តួច"។ ចំពោះ​ទឹកដោះ​ខាប់ៗ​ជា​ទឹក​ដោះ​ចុង ដែល​នៅ​បាត​ដោះ មាន​សភាព​ខាប់​ជាង​ទឹក​ដោះ​ដើម សម្បូរ​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា បើ​សិន​ជា​ម្តាយ​ឲ្យ​កូនបៅ​តែទឹកដោះ​ដើម​តិចៗ មិន​បាន​ឲ្យ​កូនបៅ​អស់​ដល់​ទឹកដោះ​ចុង នោះ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ។ "ម្តាយ​ខ្លះ​លើក​ឡើង​ថា ខ្ញុំ​បំបៅ​ដោះ​កូន​ដែរ ម៉េច​ក៏​កូន​អត់​ថ្លោស កូន​គេ​បៅ​ដោះ​ដូច​គ្នា ម៉េច​ក៏​កូន​គេ​ថ្លោស? អាហ្នឹង​ពាក់​ព័ន្ធ​នឹងការ​បំបៅ​ដែរ អ៊ីចឹង​បាន​ពេល​យើង​ឲ្យ​កូន​បៅ​ម្តងៗ ធ្វើ​ម៉េច​ឲ្យ​កូន​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង"។ លោក​ជំទាវ​វេជ្ជបណ្ឌិត​រៀបរាប់។ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ