ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

មកដឹងពីសារៈសំខាន់នៃអប់រំកូន តាមដំណាក់កាលលូតលាស់ធម្មជាតិរបស់ក្មេងៗ

ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ច្រើន​ទៀត​របស់​ម៉ាក់​ប៉ា ​គឺ​​ភ័យ​ខ្លាច​ចិញ្ចឹម​កូន​មិន​បាន​ល្អ។ ឪពុក​ម្ដាយ​ស្ទើរ​​គ្រប់​រូប​បារម្ភ​ខ្លាច​កូន​លូតលាស់​ធំ​ទៅ​ដើរ​ផ្លូវ​ខុស ពិសេស​មិន​ទទួល​បាន​ការ​អប់​រំ​ល្អ។ល។ ហេតុ​នេះ​ហើយ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​និយម​ដាក់​កូន​ឲ្យ​ចូល​សាលារៀន​តាំង​ពី​អា​អូន​មិន​ទាន់​គ្រប់​អាយុ។ “តាម​ពិត ការ​ដែល​ឲ្យ​ក្មេង​អាយុ​មិនទាន់គ្រប់៦​ឆ្នាំ ពិសេស​អូន​ៗ​អាយុ ​៤ឆ្នាំ​ត្រូវ​ម៉ាក់​ប៉ា​​បង្ខំ​ឲ្យ​រៀន​មុន​អាយុ ជា​រឿង​មួយ​គួរ​ឲ្យ​អាណិត​ណាស់។ រៀន​មុន​អាយុ​នេះ សំដៅ​លើ​ការ​រៀន​ដែល​ផ្ដោត​ទៅ​លើ​លេខ​អក្សរ ឬ​academy និង​ ការ​ឲ្យ​ក្មេង​ខំ​សរសេរ​អក្សរ ប្រឹង​ទន្ទេញ​ចាំ​ជាដើម។" នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។ និយាយ​ជុំ​វិញ​បញ្ហា លោក​ស្រី​បន្ត​បកស្រាយ​ឲ្យ​ដឹង​ថា នៅ​វ័យ​ក្រោម​៦ឆ្នាំ ខួរក្បាល​កុមារ​នឹង​អាច​ចាប់​បាន​រាល់​អ្វី​ដែល​គេ​ត្រូវ​បាន​បង្រៀន​មិន​ថា​អក្សរ ឬ​គណិតវិទ្យា។ ម៉ាក់​ប៉ា​អាច​នឹង​រីករាយ​នៅ​ពេល​ឃើញ​កូន​រៀន​ឆាប់​ចាប់​បាន ក៏​ប៉ុន្តែ​គេ​ក៏​ឆាប់​ភ្លេច​ទៅ​វិញ​ដែរ។ មូល​ហេតុ​ដែល​ក្មេង​អាយុ៦ឆ្នាំ​រៀន​ថ្នាក់​ទី​១ ព្រោះ​ខួរក្បាល​របស់​គេ​លូតលាស់​ពេញ​លក្ខណៈ ដើម្បី​ទទួល​យក​ការ​សិក្សា​កម្រិត​ថ្នាក់​ទី​១នេះ។ វេជ្ជបណ្ឌិត​ទទួល​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ថា ពេល​ដែល​កុមារ​រៀន​នៅ​កម្រិត​ត្រឹម​ត្រូវ​ទៅ​តាម​ការ​លូតលាស់​ពី​ធម្មជាតិ​ នោះ​កូន​ៗ នឹង​អាច​រៀន​សូត្រ​ដោយ​មិន​មាន​សម្ពាធ និង​រៀន​សូត្រ​ដោយ​ភាព​រីករាយ។ អ្វី​ដែល​សំខាន់ ពេល​ដែល​កូន​ចំណាយ​ពេល​ច្រើន​ទៅ​លើ​ការ​រៀន នោះ​ពេល​វេលា​នៃ​ការ​លេង​របស់​កូន​នឹង​ត្រូវ​កាត់​បន្ថយ។ ការ​លេង​របស់​ក្មេង​ៗ មិន​មែន​គ្រាន់​តែ​ជា​ការ​បំបាត់​អផ្សុក​ទេ ការ​លេង​តែ​ម្នាក់​ឯង និង​ការ​លេង​ជាមួយ​មិត្តភ័ក្ដិ​សុទ្ធ​តែ​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​កូន ដែល​អនុញ្ញាត​ឲ្យ​កុមារ​ស្គាល់​ខ្លួន​ឯង មាន​គំនិត​ច្នៃ​ប្រឌិត មាន​ភាព​ឆ្លាត​វៃ និង​មាន​ភាព​ជា​អ្នក​ដឹក​នាំ។ បើ​ម៉ាក់​ប៉ា​គ្រប់​រូប​បង្ខំ​ឲ្យ​អា​អូន​ចូល​រៀន​លឿន​ពេក ឬ​ផ្ដោត​តែ​លើ​ការ​សិក្សា​ខ្លាំង​ពេក​នោះ​កូន​អាច​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង ខ្វល់​តែ​ពី​ខំ​រៀន​បាន​ពិន្ទុ​ពេញ​ៗ (ធ្វើ​លំហាត់ ឬ​ប្រឡង ត្រូវ​តែ​បាន​ពិន្ទុ​ខ្ពស់​លើ​គេ) ងាយ​នឹង​ទទួល​ផល​ប៉ះពាល់​ពី​ការ​បរាជ័យ។ល។ ដូច​នេះ​ហើយ មុន​នឹង​សម្រេច​ដាក់​កូន​ចូល​រៀន ម៉ាក់​ប៉ា​គួរ​តែ​ជ្រើស​រើស​សាលា​ណា​មាន​កម្មវិធី​សិក្សា និង​គ្រូ​បង្រៀន​ដែល​យល់​ពី​ការ​លូតលាស់​នៃ​ខួរក្បាល​របស់​កុមារ។ […]


ការលូតលាស់វ័យជំទង់

៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ

ឈាន​ចូល​ដល់​វ័យ​ជំទង់ ក្មេង​ស្រី​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​ទាំង​ផ្នែក​រាងកាយ អវយវៈ និង​ស្មារតី ហើយ​ការ​មក​រដូវ​ ជា​សញ្ញា​បញ្ជាក់ថា កូន​យើង​ពេញវ័យ ឬ​គ្រប់​ការ​ហើយ។ ក្នុង​អំឡុង​ពេល​នេះ ក្មេង​ស្រី​ជំទង់ គឺ​​ត្រូវ​ការ​ ការ​ណែនាំ ​និង​លើក​ទឹក​ចិត្ត​ខ្លាំង​ពី​ប៉ា​ម៉ាក់។ “Hello គ្រូពេទ្យ” សូម​ណែនាំ ៥ ចំណុច​​ប៉ា​ម៉ាក់​គួរ​ធ្វើ នៅ​ពេល​កូន​ស្រី​ចាប់​ផ្ដើម​មក​រដូវ​ដំបូង។ ១-  ចែក​រំលែក​បទ​ពិសោធន៍មក​រដូវ សម័យ​មុន ​ការ​និយាយ​ពី​រឿង​មក​រដូវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​រឿង​ស្មោកគ្រោក និង​គួរ​ឲ្យ​ខ្ពើម​រអើម ប៉ុន្តែ​មក​ដល់​សម័យ​បច្ចុប្បន្ន ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ បាន​​យល់​ដឹង​ច្រើន​ពី​បញ្ហា​នេះ ក៏​​មិន​មែន​ជា​រឿង​ស្មោកគ្រោក ឬ​គួរ​ឲ្យ​ខ្មាស​អៀន​នោះដែរ។ ដូច្នេះ​​ វិធី​ដ៏​ល្អ​បំផុត ជួយ​កូន​ស្រី​ក្នុង​អំឡុង​ពេល​មក​រដូវ​ដំបូង គឺ​ចែក​រំលែក​ពី​បទពិសោធន៍​ល្អ​ៗ​ដែល​ម៉ាក់​ៗ​ធ្លាប់​ឆ្លង​កាត់ ណែនាំ​ពន្យល់​កូន​ពី​និយមន័យ​នៃ​ភាព​ពេញវ័យ ភាព​ក្លាយ​ជា​ស្ត្រី និង​ការ​ផ្លាស់ប្ដូរ​​រាង​កាយ​ដែល​អាច​កើត​មាន​ឡើង។ ២- បក​ស្រាយ​ឲ្យ​អស់ពាក់ព័ន្ធ​បម្រែ​បម្រួល​រាងកាយ ក្មេង​ស្រី​មួយ​ចំនួន​ មិន​សូវ​យល់​ច្បាស់​ថា ​វដ្ដ​រដូវ​កើត​មាន​ដោយ​របៀប​ណា​ឡើយ ដូច្នេះ​ម៉ាក់​ៗ​ អាច​ជួយ​បកស្រាយ​ចម្ងល់​របស់​កូន​ដោយ​និយាយ​ប្រាប់​ឲ្យ​បាន​ក្បោះក្បាយ។ ម៉ាក់​ៗ ​អាច​ពន្យល់​ប្រាប់​កូន ​មក​រដូវ​មិន​មែន​ជា​ជំងឺ​ទេ ​អ្វី​ដែល​សំខាន់ នៅ​ពេល​មាន​រដូវ កូន​នៅ​តែ​អាច​ធ្វើ​អ្វី​ៗ​បាន​ដូច​ថ្ងៃ​ធម្មតា​អញ្ចឹង។ ជា​ទូទៅ ស្បូន​មាន​ទំហំ​ប៉ុន​ដៃ​ក្ដាប់ ហើយ​ភ្នាស់​ស្បូន​ស្ថិត​នៅ​ក្នុង​ដៃ​នោះ​ឯង។ ក្នុង​អំឡុង​ពេល​មាន​រដូវ ឈាម និង​កោសិកា​ចាស់​ៗ​ដែល​នៅ​ស្រទាប់​ខាង​ក្នុង​នោះ ចាប់​ផ្ដើម​ចេញ​មក​ក្រៅ​បន្តិច​ម្ដង​ៗ​ពី​រាងកាយ​ ប្រហែល […]


ចិញ្ចឹមកូន

អាអូនអាយុ ១-៥ ឆ្នាំ ស្លាក់របស់តូចៗអាចមានគ្រោះថ្នាក់ នេះជាវិធីជួយកូនមិនឲ្យឈានដល់ស្លាប់

ជារឿយៗ ក្មេង​អាយុ​ចន្លោះ​ពី ​១-៥​ឆ្នាំ ចូល​ចិត្ត​យក​របស់​របរ​ផ្សេងៗ​ដាក់​ចូល​ក្នុង​មាត់ បៀម​លេង។ ឲ្យ​តែ​ឆ្ងល់​ពី​វត្ថុ​នោះ អា​អូន​តែង​តែ​យក​ដាក់​ចូល​ក្នុង​មាត់ មិន​ស្គាល់​តូច ឬ​ធំ​ឡើយ។ ជួន​កាល បើ​អា​អូន​លេប​របស់​តូច​ៗ​ចូល អាច​បណ្ដាល​ឲ្យ​អា​អូន​ស្លាក់​ចូល​បំពង់​ខ្យល់ បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​កូន​បាន។ ការ​ឈ្លក់ ឬ​ស្លាក់​វត្ថុ​តូច​ៗ ចំពោះ​ក្មេងៗ​គឺ​ជា​ការ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់។ ជួន​កាល​ម៉ាក់​ប៉ា​ខំ​ប្រយ័ត្ន​គ្រប់​ពេល តែ​គ្រាន់​ងាក​ចេញ​បន្តិច អា​អូន​ក៏​អាច​ឈ្លក់​បាន​ដែរ។ មិន​ថា​តែ​របស់​លេង​ទេ សូម្បី​តែ​គ្រាប់​សណ្ដែក​ដី និង​គ្រាប់​ធញ្ញជាតិ​ដទៃ​ទៀត​មាន​ទំហំ​ប៉ុន​ផ្លូវ​ដង្ហើម (ទងសួត) របស់​ក្មេង​អាយុ​ចន្លោះ​ពី​៤-៥​ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ លោក​បន្ត​ថា ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ការ​ថប់​ដង្ហើម​ខ្ពស់​ណាស់ ប៉ុន្តែ​យើង​អាច​ចៀសវាង​បាន ដោយ​មិន​ផ្ដល់​ឲ្យ​កុមារ​តូច​ៗ ជា​ពិសេស​កុមារ​មិន​ទាន់​ចេះ​ទំពា​ដូច​ជា ផ្លែ​ឈើ​មាន​សំបក ឬ​គ្រាប់ គ្រាប់​ធញ្ញជាតិ ស្ករ​គ្រាប់ វត្ថុ​លេង​តូច​ៗ ដែល​ក្មេង​អាច​បៀម​ក្នុង​មាត់​បាន និង​ត្រូវ​សង្កេត​មើល ប្រសិន​បើ​ឃើញ​ក្មេង​យក​របស់​អ្វី​បៀម​ចូល​មាត់ ត្រូវ​យក​ចេញ​ភ្លាម។ នេះ​ជា​វិធាន​ការ​ល្អ​បំផុត​ក្នុង​ការ​ការពារ​បញ្ហា​ស្លាក់ ឬ​ឈ្លក់​ផ្លូវ​ដង្ហើម​ទៅ​លើ​ក្មេង។ មួយ​វិញ​ទៀត បើ​យើង​ឃើញ​មាន​ក្មេង​ឈ្លក់ ឬ​ស្លាក់​អាហារ ឬ​វត្ថុ​អ្វី​នោះ អាច​ប្រើ​តិចនិក​ខាង​ក្រោម​នេះ ដើម្បី​សង្គ្រោះ​អា​អូន​បាន​ដោយ៖ ១. បើ​យើង​អាច​មើល​ឃើញ​វត្ថុ​ក្មេង​ឈ្លក់ ព្យាយាម​យក​វា​ចេញ (ចៀសវាង​បុក​វត្ថុ​នោះ​ចូល​កាន់​តែ​ជ្រៅ​នៃ​បំពង់​ខ្យល់​ក្មេង) ២. បើ​អា​អូន​ក្អក​ខ្លាំង លើក​ទឹក​ចិត្ត​ឲ្យ​ក្មេង​ក្អក​ឲ្យ​ខ្លាំងៗ ដើម្បី​ឲ្យ​វត្ថុ​ឈ្លក់​នោះ​ចេញ​មក​ក្រៅ ៣. បើ​ក្មេង​ពិបាក​ក្អក (នៅ​ស្ងៀម) ឬ​ពិបាក​ដក​ដង្ហើម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អូនៗតូច​សោះ​ស្រាប់​តែ​ជ្រុះ​សក់ កុំ​អែអង់ត្រូវរក​វិធី​ដោះ​ស្រាយភ្លាម

ធ្លាប់​តែ​ឮ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​មាន​ដឹង​ថា មិន​មែន​តែ​មនុស្ស​ចាស់​ទេ ក្មេងៗ​ក៏​មាន​បញ្ហា​ជ្រុះ​សក់​ដែរ​។ ចុះ​បើ​អូនៗ មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង ស្រាប់​តែ​ជ្រុះ​សក់ ដឹង​ថា​មកមូល​ហេតុ​អី​អត់? រួច​​ត្រូវ​ដោះ​ស្រាយ​ម៉េច​វិញ? “Hello គ្រូពេទ្យ” នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង។ ករណី​អូនៗ​តូចៗ ជ្រុះ​សក់​រៀង​រាល់​ថ្ងៃ គឺ​អាច​បណ្តាល​មក​ពី​ស្ថាន​ភាព​សុខ​ភាព​ណា​មួយ។ ការ​ប៉ាន់​ស្មាន យ៉ាង​តិច ៣ ភាគ​រយ​ក្នុង​ចំណោម​ក្មេងៗ​មាន​បញ្ហា​សក់​ជ្រុះ បាន​ទៅ​ធ្វើ​ការ​ព្យា​បាល​នៅ​ផ្នែក​ជំងឺ​កុមារ។ មាន​ហេតុ​ផល​ជា​ច្រើន ​អាច​នាំ​ឲ្យ​សក់​ក្មេង​ជ្រុះ​ខ្លាំង ហើយ​យើង​អាច​កត់​សម្គាល់​ឃើញ​ថាការ​ជ្រុះ​សក់​របស់​អូន​ៗ គឺ​មិន​ប្រក្រតី ខណៈម៉ូល​ហេតុ​អាច​បណ្តាល​អូនៗ​ជ្រុះ​សក់​មាន​ដូច​ជា៖ ១- ជំងឺ​ស្រែង​ស្បែក​ក្បាល ជំងឺស្រែង​ស្បែក​ក្បាក (Tinea Capitis) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​ជំងឺ​ស្បែក Ringworm កើត​នៅ​ស្បែក​ក្បាល ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត ភាគ​ច្រើន​ប្រទះ​ឃើញ​កើតលើ​ក្មេងៗ។ Tinea capitis អាច​មាន​ច្រើន​ទម្រង់ ប៉ុន្តែ​ជា​ធម្មតា វា​ជា​បន្ទះ​មាន​សភាព​ក្រើមៗ នៅ​កន្លែង​មាន​ជ្រុះ​សក់ អាច​មាន​រាង​មូល ឬ​រាង​ពង​ក្រពើ​នៅ​លើ​ក្បាល។ ជំងឺ​ប្រភេទ​នេះ អាច​មាន​លើ​ស្បែក​ក្បាល រោម​ភ្នែក និង​ចិញ្ចើម ហើយ​ករណី​ភាគ​ច្រើន​ត្រូវ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ផ្អែក​ការ​មើល​ឃើញ​ផ្ទាល់​លើ​ស្បែក​ក្បាល។ គ្រូ​ពេទ្យ នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ផ្សិត ដូច​ជា ថ្នាំ Griseofulvin និង​សាប៊ូ​កក់​សក់​សម្រាប់​ព្យា​បាល​ជំងឺ​ស្រែង Tinea Capitis តែ​ម្តង។ ២- ជំងឺ​ជ្រុះ​សក់ Alopecia areata Alopecia […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ឃើញ​សញ្ញា​ទាំងនេះ កូនកំពុងជួបបញ្ហាក្នុងការអាន និងគិតលេខ

បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ គឺ​ជាការ​​​អសមត្ថភាព​​មួយ​នៃ​ការ​រៀន​សូត្រ​ ដែល​ជះ​ឥទ្ធិពល​ដល់​​ភាសា​​ ការ​និយាយ​ និង​ការ​​សរសេរ​របស់​ក្មេង​។​ អសមត្ថភាព​នេះ​ នឹង​ធ្វើ​ឲ្យ​កុមារ​​មាន​ការ​ពិបាក​ក្នុង​ការ​យល់​ពាក្យ​ និង​លេខ​​មួយ​ចំនួន​ ហើយ​ក៏​អាច​កើត​ឡើង​​ចំពោះ​មនុស្ស​គ្រប់​រូប​ផង​ដែរ​​។​ យ៉ាង​ណា​មិញ​ ​បញ្ហា​​នេះ​ បាន​​ក្លាយ​ជា​កត្តា​​ប្រឈម​មួយ​របស់​ក្មេង​ នៅ​អំឡុង​ពេល​រៀន​សូត្រ​ និង​លូតលាស់​របស់​ពួក​គេ​។ ​​​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​មិន​មែន​ជា​ជំងឺ​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្វី​ត្រូវ​ខ្មាស​អៀន​នោះ​ដែរ ​ពីព្រោះ​វា​គ្រាន់​តែ​ការ​ជា​អសមត្ថភាព​មួយ​ ដែល​មិន​ប៉ះពាល់​ដល់​បញ្ញា​ សមត្ថភាព​រៀន​សូត្រ​ និង​បញ្ហា​​ផ្លូវ​ចិត្ត​របស់​កុមារ​ឡើយ​។​ ​ជាក់ស្ដែង​​ ប៉ា​ម៉ាក់​អាច​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ដឹង​ថា​ ក្មេង​ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ឬDyslexia​ មាន​ភាព​រឹងមាំ​ខាង​ការ​សិក្សា​ និង​មាន​ភាព​ឆ្លាតវៃ​ជាង​កុមារ​​ដទៃ​ទៀត​។​ សញ្ញា​​ទូទៅ​ទាំង​៥​នេះ អាច​បង្ហាញ​ថា​កូន​​ៗ​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ដែល​ប៉ា​ម៉ាក់​អាច​ស្វែង​យល់​ដោយ​ខ្លួន​ឯង​បាន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. ពិបាក​ក្នុង​ការ​អាន​ ​​​​​​កុមារ​ភាគ​ច្រើន​ ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​គឺ​មាន​​ផលវិបាក​ក្នុង​ការ​យល់​ច្បាស់​​អំពី​ភាសា​ អក្សរ​ អក្ខរក្រម​ ​និង​ពាក្យ។​ ​ពួក​គេ​ច្រើន​តែ​អាន​អក្សរ​យឺត​ៗ​ និង​ខុស​ច្រើន​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដទៃ​ទៀត​។​ ដូច្នេះ​ហើយ​ ពួក​គេ​អាច​មាន​អារម្មណ៍​ខ្មាសអៀន​​ក្នុង​ការ​អាន​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​។ [embed-health-tool-due-date] ​​​២. ពិបាក​រឿង​គិត​លេខ​ ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​ក៏​ជួប​ប្រទះ​ផលវិបាក​នៅ​ក្នុង​ការ​រៀន​គណិតវិទ្យា​ផង​ដែរ​ ដោយ​សារ​តែ​ពួកគេ​ពិបាក​នៅ​ក្នុង​ការ​បូក​ ដក​ និង​ការ​គណនា​​លំហាត់​ធំៗ​ដទៃ​ទៀត​។​ បន្ថែម​ពី​នេះ​ ការ​ចងចាំ​ថ្ងៃ​ ពណ៌​ និង​ខែ​ […]


ទារក

ប៉ា​ម៉ាក់ត្រូវ​ពិនិត្យចំណុចណាខ្លះ បើ​កូនតូច​​ធ្លាក់​ពី​លើ​គ្រែ?

ពិត​ណាស់​ ការ​ថែទាំ​ទារក​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ពីព្រោះ​វា​ទាមទារ​ឲ្យ​ប៉ា​ម៉ាក់​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​វេលា​ទាំង​អស់​ ដើម្បី​ឲ្យ​កូន​ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេង​ៗ​​​ដោយ​ចៃដន្យ​​។​ ទោះ​បី​ជា​ទារក​ទើប​កើត​មិន​អាច​ផ្លាស់ទី​​បាន​ក៏​ពិត​មែន ​ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​មិន​អាច​ទុក​កូន​ឲ្យ​គេង​នៅ​លើ​គ្រែ​តែ​ម្នាក់​ឯង​ដោយ​​ពុំ​មាន​ការ​តាម​មើល​នោះ​ដែរ​។​ ​ទារក​អាច​​មាន​សកម្មភាព​ដូចជា​ធាក់​ជើង​ និង​លាត​សន្ធឹង​ដៃ​របស់​ពួក​គេ​ ដែល​អាច​បង្កើន​ហានិភ័យ​​នៃ​ការ​ក្រឡាប់​​ធ្លាក់​ពី​លើ​គ្រែ​បាន​។ ​​បើ​កូន​ធ្លាក់​ពី​លើ​គ្រែ តើ​យើង​គួរ​ធ្វើ​ម៉េច​ល្អ​? ​​ជួនកាល​ នៅ​ពេល​ដែល​យើង​រវល់​ទៅ​​បន្ទប់​ទឹក​ ឬ​ធ្វើ​អ្វី​មួយ​ ទារក​អាច​នឹង​ធ្លាក់​ពី​លើ​គ្រែ​​ និង​យំ​ក្នុង​​​សំឡេង​​យ៉ាង​ខ្លាំង​។​ ​​អ្វី​ដែល​ប៉ា​ម៉ាក់​​ត្រូវ​ធ្វើ​នោះ​គឺ​៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. ពិនិត្យ​រក​​មើល​របួស​ធ្ងន់ធ្ងរ​ ​ម៉ាក់​ៗ​ត្រូវ​លើក​កូន​ថ្នម​ៗ​ និង​ពិនិត្យ​រក​មើល​​​ថា​តើ​មាន​ឈាម​ ឬ​ពក​ក្បាល​ដែល​ឬ​ទេ​។​ ទោះ​បី​ជា​កូន​មើល​ទៅ​មាន​សភាព​ធម្មតា​​ ក្រោយ​ពេល​ធ្លាក់​ពី​លើ​គ្រែ​ក៏​ដោយ​ ​ក៏​យើង​ចាំបាច់​​ត្រូវ​ធ្វើការ​ព្យាបាល​​​​​បន្ទាន់​តាម​បែប​វេជ្ជសាស្ត្រ​ និង​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ផង​ដែរ​។ ២. ​តាមដានសភាព​ទារក​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គប្បី​ធ្វើការ​តាមដាន​ទារក​នៅ​រយៈពេល​២៤​ម៉ោង​បន្ទាប់​ ដើម្បី​ធានា​ថា​ពុំ​មាន​របួស​ ឬ​ផលវិបាក​ធ្ងន់ធ្ងរ​​ដែល​កើត​ឡើង​ពី​ការ​ធ្លាក់​នេះ​។ [embed-health-tool-ovulation]   ៣. ពេលត្រូវ​ប្រញាប់​​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ាម៉ាក់​ត្រូវ​ពិនិត្យ​មើល​​ស្ថានភាព​ជាក់លាក់​មួយ​ចំនួន​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ជា​បន្ទាន់ ដែល​រួម​មាន៖ សន្លប់ ហូរ​​ឈាម​ខ្លាំង​​ សញ្ញា​នៃ​ការ​បាក់​ឆ្អឹង​ ការ​បាក់​ឆ្អឹង​លលាដ៍​ក្បាល​ របួស​ខួរ​ក្បាល​ យំ​ខ្លាំង អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ […]


ចិញ្ចឹមកូន

ពេល​ណាទើបសក្ដិសមឲ្យ​ប៉ាម៉ាក់បង្រៀនអូនៗញ៉ាំអាហារខ្លួនឯង?

ពេល​ខ្លះ​ម៉ាក់ៗ​​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​"​តើ​គួរ​លើក​ទឹកចិត្ត​​កូន​បែប​ណា​ដើម្បី​ចេះ​រៀន​ញ៉ាំ​ដោយ​ខ្លួន​ឯង?” ​ការ​ចេះ​រៀន​ញ៉ាំ​ដោយ​ខ្លួន​ឯង​​របស់​កូន​តូច គឺ​ពិត​ជា​បញ្ហា​ដ៏​ធំ​មួយ​​សម្រាប់​​ប៉ា​​ម៉ាក់ មិន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា​ឲ្យ​ល្អ​ និង​មាន​ប្រ​សិទ្ធ​ភាព​។ សម្រាប់​អត្ថបទ​នេះ​​នឹង​ផ្ដល់​គន្លឹះ​ខ្លះៗ​សម្រាប់ប៉ាម៉ាក់ ​​ក្នុង​ការ​ផ្លាស់​​ប្ដូរ​ពី​ការ​បញ្ចុក​អាហារ​កូន មក​ឲ្យ​កូន​​​ញ៉ាំ​ខ្លួន​ឯង។ ១.តើ​ពេល​ណា​ទើប​សក្ដិសម?​ ជា​ទូទៅ​ចាប់​ពី​អាយុ​៧​ទៅ​៨​ខែ​ គឺ​ជា​ពេល​ដែល​សក្ដិសម​ក្នុង​ការ​បង្រៀន​បេប៊ី​​ឲ្យ​ចេះ​ញ៉ាំ​ដោយ​ខ្លួន​ឯង។ អំឡុង​ពេល​នោះ​បេប៊ី​អាច​អង្គុយ​ត្រង់​បាន​ និង​ចាប់​ផ្ដើម​ដំណាក់​កាល​ចាប់​កាន់​របស់​របរ។ ដើម្បី​ឲ្យ​ការ​ចាប់​របស់​ជាប់​បាន​ល្អ​បេប៊ី​ត្រូវ​ប្រើ​ទាំង​ម្រាម​ដៃ​ និង​មេ​ដៃ​រួម​ចូល​គ្នា។យើង​​ក៏​អាច​សង្កេត​មើល​ទៅ​លើ​សញ្ញា​សម្គាល់​ផ្សេង​ទៀត​ដើម្បី​ដឹង​ថា​បេប៊ី​គឺ​អាច​ញ៉ាំ​អាហារ​រឹង​បាន​ដូចជា៖​ អាច​អង្គុយ​បាន​ត្រង់​នឹង​ល្អ កាន់​របស់​ក្នុង​ដៃ ចាប់​ផ្ដើម​ចលនា​ទំពារ ទ្រ​ដើម​ទ្រូង​អ្នក​ម៉ាក់​ ឬ​ដប​ទឹក​ដោះ​គោ​ពេល​បៅ ២. ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​រៀន​ញ៉ាំ​ដោយ​ខ្លួន​ ដំបូងយើង​​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​បេប៊ី​ក្នុង​ការ​ធ្វើ​ដោយ​ឯង ​ដូចជា​ឲ្យ​ពួក​គេ​នូវ​នំ​មួយ​បន្ទះ​ធំ​ ប៉ុន្តែ​មិន​ធំ​ពេក​ដែល​ធ្វើ​ឲ្យ​បេប៊ី​ខក់​នោះ​ទេ។ ក្រៅ​ពី​នេះ​យើង​​អាច​ចិត​អាហារ​ជា​ចំណិតៗ​ដាក់​លើ​ចាន​ហើយ​បន្ថែម​បន្តិច​ម្ដងៗ​ស្រប​ពេល​ដែល​បេប៊ី​កំពុង​ញ៉ាំ ព្រោះ​កាល​ណា​ដាក់​អាហារ​ច្រើន​ពេក​ជា​ពិសេស​ក្នុង​ចាន​តែ​មួយ​អាច​ធ្វើ​ឲ្យ​បេប៊ី​ព្យាយាម​ញ៉ាំ​ឲ្យ​ពេញ​មាត់​ ឬអាច​​ក្អួត​ចេញ​មក​វិញ។ ម្យ៉ាង​ទៀត​យើង​​អាច​ពង្រឹង​ភាព​ក្លាហាន​របស់​បេប៊ី​ដោយ​សរសើរ​ពួក​គេ​ក្នុង​ការ​កាន់​ស្លាប​ព្រា​ញ៉ាំ​អាហារ។ ប្រសិន​បើ​បេប៊ី​មិន​អាច​ធ្វើ​បាន​ទេ​កុំ​បង្ខំ​​អី។ យើង​អាច​ព្យាយាម​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​​នៅ​ពេល​ដែល​បេប៊ី​រួចរាល់​នឹង​ធ្វើ​វា។ ៣. សាក​ល្បង​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង​ អាហារ​ដែល​ងាយ​ស្រួល​ញ៉ាំ​ដោយ​ប្រើ​ស្លាប​ព្រា ​គឺ​អាហារ​រាវ​ខាប់ៗ​​ជា​ជម្រើស​ដ៏​ល្អ​ និង​​អាហារ​រឹង​​ប៉ុន​គ្រាប់​សណ្ដែក​ដូចជា​ឈីស​ ចេក​​ស្វាយ​ និង​អាហារ​ទន់ៗ​ប៉ុន​កូន​ឃ្លី​ ដូចជា​នំប៉័ងទន់ៗ​ជា​ដើម​។ ប៉ុន្តែ​ការ​ញ៉ាំ​ដោយ​ខ្លួន​ឯង​ក៏​អាច​នាំ​មក​នូវ​ហានិភ័យ​ផង​ដែរ​ដូចជា​ការ​ខក់ ឬ​ស្លាក់​។ អាហារ​ខ្លះ​មាន​លក្ខណៈ​រឹង​ដែល​បេប៊ី​ពិបាក​ញ៉ាំ​​មាន​ដូចជា​អាហារ​គ្រាប់ៗមូលៗ​ ​បន្លែ​ស្រស់ៗ​ ឬ​ដុំ​សាច់។ អាហារ​ទាំង​អស់​នេះ​មិន​រលាយ​ក្នុង​មាត់​នោះ​ទេ​ដែល​អាច​ស្អិត​ជាប់​នឹង​អញ្ចាញ​ធ្មេញ​ ឬ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់​ខ្យល់។ ​ប៉ា​​ម៉ាក់​គួរ​តែ​បង្ការ​ការ​ខក់​នេះ​ឲ្យ​បាន។


បញ្ហាសុខភាពកុមារផ្សេងទៀត

ប៉ា​ម៉ាក់​ត្រូវ​ដឹង​! សញ្ញា​ទាំង​៥នេះ បញ្ជាក់​ថា​កូន​​ខ្សោះ​ជាតិ​ទឹកធ្ងន់ធ្ងរ

​នៅ​ពេល​ខ្លះ​ ដោយ​សារ​តែ​កត្តា​​ជំងឺ​ ការ​រលាក​ក្រពះ​ពោះវៀន​ និង​អាកាសធាតុ​ក្ដៅ ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជាង​ធម្មតា​ ​ហើយ​​​កុមារ​តូច​ៗ​​ក៏​មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក​​​​​នេះ​ដូច​គ្នា​​។ ជា​ទូទៅ​ ការ​ខ្សោះ​ជាតិ​ទឹក​​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ដែល​អាច​​បង្ក​ទៅ​ជា​​ការ​ឆ្លង​មេរោគ​ក្នុងផ្លូវទឹក​នោម​  និង​បញ្ហា​តម្រង​នោម​ថែម​ទៀត​ផង​ ជាពិសេស​​កាន់​តែ​គ្រោះថ្នាក់​ទ្វេដង​ចំពោះ​កុមារ​តូច​ៗ​ ដែល​មិន​អាច​និយាយ​ប្រាប់​យើង​អំពី​បញ្ហា​របស់​ពួកគេ​បាន​។​ ដូច្នេះ​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ធ្វើការ​​ស្វែងយល់​ពី​រោគ​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​​ទឹក​ ក៏​ដូចជា​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។ ១. បបូរ​មាត់​ស្ងួត​ និង​ប្រេះ​ ​​នេះ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​ និង​ដំបូង​បំផុត​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ដែល​កើត​ឡើង​លើ​កុមារ​តូច​ៗ​។ ​ប៉ា​ម៉ាក់​អាច​សង្កេត​​ឃើញ​ថា​ គែម​បបូរ​មាត់​របស់​កូន​មាន​ស្នាម​ប្រេះ​ បបូរ​មាត់​ស្ងួត​ និង​មិន​សូវ​មាន​ទឹក​មាត់​​​ជាដើម​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ខោ​ទឹក​នោម​ស្ងួត ​ជា​ធម្មតា​ ក្មេង​តូច​ៗ​នោម​ញឹកញាប់​ណាស់​ ហើយ​ជា​រៀងរាល់​បី​ទៅ​៤​ម៉ោង​ម្ដង​ ខោ​ទឹក​នោម​របស់​ពួកគេ​ប្រាកដ​ជា​សើម​ជោគ​ និង​ត្រូវ​ការ​ផ្លាស់​ប្តូរ​មិន​ខាន​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​ថា​ កូន​មិន​សូវ​នោម​ញឹកញាប់​ដូច​កាល​ពី​មុន​នោះ​ គឺ​​មិន​ត្រូវ​បណ្ដែតបណ្ដោយ​​ឡើយ។​ មួយ​វិញ​ទៀត​ ​ទឹក​នោម​ស្រអាប់​ និង​មាន​កំហាប់​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ផង​ដែរ​។ [embed-health-tool-due-date] ៣. យំ​គ្មាន​ទឹក​ភ្នែក​ ​​​ការ​បាត់បង់​ជាតិ​ទឹក​ច្រើន​ជ្រុល​​ពី​ក្នុង​រាងកាយ​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​​រញ៉ាំរញ៉ូវ​បាន​ដែរ ហើយ​នៅ​ពេល​ដែល​ពួកគេ​យំ​ គឺ​មិន​មាន​ទឹក​ភ្នែក​ឡើយ​។​ សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​ កម្រិត​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​របស់​ក្មេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ ៤. គេង​ច្រើន​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ខ្សោះ​ជាតិ​ទឹក​ ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ក្មេង​​ផង​ដែរ​​។​ ​វា​ធ្វើ​ឲ្យ​ពួក​គេ​ល្ហិតល្ហៃ​ និង​គេង​ច្រើន​ជ្រុល​។ ប៉ា​ម៉ាក់​​អាច​សម្គាល់​ឃើញ​ថា​ កូន​តូច​គេង​ច្រើន​ជាង​រាល់​ដង​។ លើស​ពី​នេះ​ […]


ចិញ្ចឹមកូន

៧ យ៉ាង ម៉ាក់ប៉ាសាកល្បងធ្វើ ដើម្បីដោះស្រាយបញ្ហាកូនទល់លាមកបាន

ជា​រឿយៗ ចលនា​ពោះវៀន​របស់​ទារកត្រូវពេល​​យូរ ទម្រាំ​ជុះ​ចេញ​មក​ម្ដង​ៗ។ ជួន​កាល​អា​អូន ២-៣​ថ្ងៃ ឬ​អាច​លើស​ពី​មួយ​សប្ដាហ៍​ទើប​អា​អូន​ជុះ​ម្ដង ដូច​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ប៉ុន្តែ ពេល​ខ្លះ ទារក​តូច​ៗ​ក៏​អាច​ជួប​បញ្ហា​ទល់​លាមក​ដែរ។ ពេល​អា​អូន​ទល់​លាមក យើង​អាច​ដោះ​ស្រាយ​បាន​ដោយ​ប្រើ​តិចនិក ​៧ ​យ៉ាង​ខាង​ក្រោម​នេះ​។ ១.ហាត់​ប្រាណ៖ ម៉ាក់​ប៉ា​អាច​ធ្វើ​ចលនា​ជើង​កូន​ដូច​ពេល​យើង​ជិះ​កង់​បាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ដល់​ដំណើរការ​របស់​ពោះវៀន និង​សម្រួល​ដល់​បញ្ហា​ទល់​លាមក​របស់​អា​អូន។ ២.ងូត​ទឹក​ក្ដៅ៖ ការ​ងូត​ទឹក​ក្ដៅ​ឲ្យ​កូន អាច​ជួយ​បន្ធូរ​សាច់​ដុំ​ពោះ​អា​អូន និង​ជួយ​សម្រួល​ដល់​ភាព​មិន​ស្រណុក​សុខ​ស្រួល​បង្ក​ដោយ​ទល់​លាមក។ ៣.ផ្លាស់​ប្ដូរ​របប​អាហារ៖ តិចនិក​នេះ​អាច​ជួយ​ដល់​បញ្ហា​ទល់​លាមក តែ​វា​ក៏​អាស្រ័យ​លើ​ទារក​ដែរ។ សម្រាប់​ទារក​បៅ​ដោះ​ម្ដាយ ម៉ាក់​ៗ​អាច​បោះ​បង់​អាហារ​មួយ​ចំនួន​ដូច​ជា ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ជា​ដើម (អាហារ​មួយ​ចំនួន​អាច​ប៉ះពាល់​ទៅ​ដល់​ទឹក​ដោះ​ម្ដាយ) ។ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​អាច​ផ្លាស់​ប្ដូរ​ចង់​ផ្លាស់​ប្ដូរ​រូបមន្ត​ម្សៅ​ទឹក​ដោះ​គោ​ផ្សេង។ បើ​អា​អូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រូវ ម៉ាក់​ប៉ា​ចង់​ប្ដូរ​ទៅ​ប្រើ​ទឹក​ដោះ​គោ​ម៉ាក​ផ្សេង ឬ​ទឹក​ដោះ​ពពែ​ជាដើម គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​កុមារ​សិន។ ៤.រក្សា​ជាតិ​ទឹក៖ អា​អូន​តូច​ៗ​មិន​ត្រូវ​ការ​ជាតិ​ទឹក​ដូច​យើង​មនុស្ស​ធំ​ច្រើន​ទេ ដោយសារ​អា​អូន​ទទួល​វា​បាន​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​រួច​ហើយ។ ប៉ុន្តែ ចំពោះ​ទារក​មាន​បញ្ហា​ទល់​លាមក អាច​ត្រូវ​ការ​ជាតិ​ទឹក​បន្ថែម ដូច​នេះ​ទើប​អ្នក​ជំនាញ​កុមារ ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​បន្ថែម​ទឹក ឬ​ទឹក​ផ្លែឈើ​ឲ្យ​កូន​បើ​ទល់​លាមក (ចំពោះ​តែ​ទារក​ចាប់​ពី ​២-​៤ខែ ឡើង​ទៅ)។ ៥.ម៉ាស្សា៖ ពេល​កូន​ទល់​លាមក យើង​អាច​ប្រើ​វិធី​ម៉ាស្សា​ជាច្រើន​ជួយ​សម្រួល​ដល់​បញ្ហា​កូន​បាន​ដូច​ជា៖ ប្រើ​ម្រាមដៃ​គូរ​ជា​រង្វង់​តាម​ត្រនិចនាឡិកា​លើ​ពោះ​កូន ប្រើ​ចុង​ម្រាមដៃ អូស​ពី​ឆ្អឹងជំនី​កូន​ចុះ​ក្រោម​ផុត​ផ្សិត។ល។ ៦.ទឹក​ផ្លែឈើ៖ ក្រោយ​អា​អូន​អាយុ​ ២-៤​ខែ ម៉ាក់​ប៉ា​អាច​ប្រើ​ទឹក​ផ្លែ​ឈឺ​ដើម្បី​ជួយ​ឲ្យ​អា​អូន​ជិះ​មក​វិញ ប៉ុន្តែ​មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ជា​លើក​ដំបូង ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទើប​ល្អ។ ៧.យក​កម្ដៅ​តាម​គូទ៖ ពេល​កូន​ទល់​លាមក […]


ចិញ្ចឹមកូន

ប្រើប្រាស់កំប៉ុងទឹកដោះគោ ក៏មានគុណសម្បត្តិ និងគុណវិបត្តិដល់អាអូនដែរ

វិធីសាស្ត្រ​ក្នុង​ការ​បំបៅ​អា​អូន​ទើប​នឹង​កើត​មាន​ ២យ៉ាង គឺ​ដោយ​ការ​បៅ​ដោះ​ម្ដាយ​ផ្ទាល់ និង​បំបៅ​អា​អូន​ដោយ​កំប៉ុង​ទឹក​ដោះ​គោ។ ចំពោះ​អា​អូន​ដែល​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ​ត្រូវ​បំបៅ​ដោយ​ប្រើ​កំប៉ុង​ទឹក​ដោះ​គោ តែ​ម៉ាក់​ៗ​មាន​ដឹង​ទេ​ថា ការ​ប្រើ​កំប៉ុង​ទឹក​ដោះ​គោ​ក៏​មាន​ផ្ដល់​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​ដល់​ម៉ាក់​ប៉ា និង​កូន​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​ដោយ​ដប​ទឹក​ដោះ​គោ ជា​វិធី​មួយ​ប្រើ​ជំនួស​ការ​បំបៅ​ដោះ​ម្ដាយ​ផ្ទាល់។ ម៉ាក់ៗ​មួយ​ចំនួន ដែល​រវល់​នឹង​ការងារ ក៏​ប្រើ​ដប​ទឹក​ដោះ​គោ ដើម្បី​ដាក់​ទឹក​ដោះ​ខ្លួន​សម្រាប់​ឲ្យ​កូន​ញ៉ាំ​ដែរ។ និយាយ​រួម ដប​ទឹក​ដោះ​គោ​អាច​ជួយ​សម្រាល​បន្ទុក​ម៉ាក់ៗ​មមាញឹក​នឹង​ការងារ ពិបាក​បំបៅ​ដោះ​កូន​បាន​ច្រើន។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ឲ្យ​អា​អូន​ប្រើ​ដប​ទឹក​ដោះ​គោ មិន​មែន​មាន​តែ​គុណ​ប្រយោជន៍​នោះ​ទេ វា​ក៏​មាន​ផល​អាក្រក់​ខ្លះ​ៗ​ចំពោះ​អា​អូន និង​ម៉ាក់​ៗ​ដូច​ជា៖ គុណ​សម្បត្តិ អ្នក​ណា​ក៏​អាច​បំបៅ​កូន​បាន ម៉ាក់​ៗ​មិន​មាន​ភាព​អៀន​ខ្មាស​នៅ​ទី​សាធារណៈ ងាយ​តាម​ដាន​ការ​បៅ​របស់​កូន មិន​បារម្ភ​ពី​បញ្ហា​ទឹក​ដោះ​តិច​ដូច​ទឹក​ដោះ​ម្ដាយ គុណ​វិបត្តិ ការ​រៀប​ចំ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ​ត្រូវ​ការ​កម្លាំង និង​ពេល​វេលា ត្រូវ​ចំណាយ​លុយ​ច្រើន​លើ​សម្ភារៈ​ដប​ទឹក​ដោះ​គោ ការ​បំបៅ​ដោយ​ដប​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ប៉ះពាល់​ដល់​ការ​បង្កើត​ចំណង​រវាង​ម្ដាយ-កូន ការប្រើសម្ភារៈដបទឹកដោះគោ អាចមានភាពស៊ាំញ៉ាំ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នេះ បាន​ណែនាំ​បន្ត​ថា ការ​បំបៅ​ដោះ​កូន​ដោយប្រើកំប៉ុងទឹកដោះគោមាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា​ត្រូវ​ថ្លឹង​ថ្លែង​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​រាល់​មធ្យោបាយ​បំបៅ​កូន មុន​នឹង​សម្រេច​ជ្រើស​រើស​បំបៅ​កូន។ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ប្រាកដ​ថា អា​អូន​បៅ​បាន​គ្រប់​គ្រាន់ មិន​តិច​ពេក មិន​ច្រើន​ពេក និង​ទទួល​បាន​សារជាតិ​ចិញ្ចឹម​បាន​ល្អ។​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ