ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់​ឲ្យ​កូន​លើស​ទម្ងន់​មាន​សុខភាព​ល្អ​ ប៉ា​ម៉ាក់​​សាកល្បង​វិធី​ទាំង​នេះ

​ការ​លើស​ទម្ងន់​របស់​ក្មេង​ អាច​នាំ​មក​នូវ​ហានិភ័យ​​សុខភាព​​ជា​ច្រើន​ពេញ​មួយ​ជីវិត​របស់​ពួក​គេ​​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង​ និង​ជំងឺ​សរសៃ​ឈាម​ជាដើម​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​តួនាទី​សំខាន់​ណាស់​ដើម្បី​ជួយ​កូន​ក្នុង​ការ​បង្កើត​ទម្លាប់​ល្អ​ រហូត​ដល់​ពេល​ដែល​ពួក​គេ​ធំ​ពេញ​វ័យ​។​ ពិត​ណាស់​ ដើម្បី​ជួយ​កូន​ក្នុង​ការ​ជម្នះ​ឧបសគ្គ​​ដ៏​លំបាក​មួយ​នេះ​ ប៉ា​ម៉ាក់​ត្រូវ​ផ្ដោត​លើ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ ដោយ​ធ្វើ​ជា​គំរូ​ និង​លើក​ទឹក​ចិត្ត​កូន​ក្នុង​ការ​ផ្លាស់ប្ដូរ​​តូចតាច​មួយ​ចំនួន​​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​សុខភាព​ល្អ​​ឡើង​វិញ​។ ចូរ​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ ក្នុង​ការ​ជួយ​កូន​​ឲ្យ​ងាក​ទៅ​រក​ឥរិយាបថ​ល្អ​ៗ​ចំពោះ​សុខភាព​របស់​ពួក​គេ​។ ១. ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ ​​​ប៉ា​ម៉ាក់​ត្រូវ​បង្កើត​បែប​បទ​រស់​នៅ​​​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សកម្ម​ ព្រម​ទាំង​ជ្រើសរើស​អាហារ​ណា​​ដែល​​មាន​ជីវជាតិ​ល្អ​ៗ​​សម្រាប់​កូន​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​បន្ថែម​ទម្លាប់​ញ៉ាំ​អាហារ​​​ជំនួយ​សុខភាព​ និង​ធ្វើ​លំហាត់​ប្រាណ​​ជា​លក្ខណៈ​គ្រួសារ​ ដើម្បី​កុំ​ឲ្យ​កូន​មាន​អារម្មណ៍​ឯក​កា​។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បង្កើត​​បរិយាកាស​ផាសុខភាព​​​នៅ​ក្នុង​ផ្ទះ ​ប៉ា​ម៉ាក់​គួរ​ចូលរួម​ជា​មួយ​នឹង​កូន​ក្នុង​​ការ​ញ៉ាំ​អាហារ​សុខភាព​ ដោយ​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​​តែ​ម្នាក់​ឯង​ ហើយ​យើង​គួរ​ញ៉ាំ​អាហារ​ដែល​មិន​មាន​តុល្យភាព​តាម​ចំណង់​នោះ​ទេ។ ការ​ជម្រុះ​ចោល​អាហារ​ដែល​មិន​ល្អ​ និង​រក្សា​ទុក​តែ​អាហារ​​សុខភាព​​នៅ​ក្នុង​ផ្ទះ​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ដើម្បី​ឲ្យ​កូន​​​បង្កើត​ទម្លាប់​ញ៉ាំ​ដ៏​ត្រឹមត្រូវ​។ [embed-health-tool-bmi] ៣. ផ្ដល់​រង្វាន់​ឲ្យ​កូន​ជា​អ្វី​ផ្សេង​ក្រៅ​ពី​អាហារ​​​​​​ ​​នៅ​ពេល​ដែល​កូន​រៀន​បាន​ពិន្ទុ​ល្អ​ ប៉ា​ម៉ាក់​តែង​តែ​ចង់​នាំ​កូន​ទៅ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​​មិន​​ខាន។​ ប៉ុន្តែ​​ការ​ផ្តល់​រង្វាន់​ជា​អ្វី​ផ្សេង​ដូចជា​ការ​ទៅ​លេង​កីឡា​ ឬ​ទៅ​លេង​សួន​សត្វ​ក៏​អាច​បញ្ចៀស​ការ​ឡើង​ទម្ងន់​បន្ថែម​ទៀត​របស់​កូន​ផង​ដែរ​។ ៤. ចម្អិន​លក្ខណៈ​គ្រួសារ​ ​ប្រសិនបើ​កូន​​បាន​ចូល​រួម​ចម្អិន​អាហារ​ជាមួយ​នឹង​​យើង​ដែរ​នោះ​ ពួក​គេ​អាច​នឹង​សាកល្បង​ម្ហូប​មួយ​ចំនួន​ដែល​ខ្លួន​មិន​ចូលចិត្ត​ញ៉ាំ​ ដូច​ជា​បន្លែ​បៃតង​ជាដើម​។ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ក៏​អាច​បណ្ដុះ​ទម្លាប់​ដាំ​ដុះ​របស់​ក្មេង​ ដោយ​​បង្រៀន​ពួក​គេ​ពី​របៀប​ដាំ​​បន្លែ​ និង​ផ្លែឈើ​ ដើម្បី​ឲ្យ​ក្មេង​មាន​ភាព​សកម្ម​ និង​ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ខ្លួន​ដាំ​ផង​ដែរ​​។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន […]


ចិញ្ចឹមកូន

កូនទើបកើត ហើយឧស្សាហ៍ហើមពោះ ពិនិត្យមើលចំណុចទាំងនេះ

ហើមពោះជាអាការៈមួយដែលក្មេងៗទើបកើតជួបញឹកញាប់ដែរ តែម៉ាក់ប៉ាច្បាស់ជាពិបាករកមូលហេតុពិតប្រាកដនាំឲ្យអាអូនឧស្សាហ៍ហើម​ពោះ។ តាមក្បូនពេទ្យ ក្រៅពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន អាចមកពីមូលហេតុមួយចំនួនខាងក្រោមនេះ។ - របបអាហារម្តាយ បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្តាយហើយ។ បញ្ហានេះលោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន បកស្រាយថា អាចមកពីម្តាយផឹកស្រា ពិសេសគឺស្រាថ្នាំ ឬស្រាឫសឈើ ហើយទៅបំបៅដោះកូន ឬក៏អាចមកពីរបបអាហារម្តាយមិនល្អ ញ៉ាំបន្លែឆៅ ឬញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ជាដើម។ - កូនម៉ឹមទឹកមិនស្អាត តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក (WHO) មិនអនុញ្ញាត ឲ្យបន្តក់ទឹកឲ្យទារកអាយុក្រោម ៦ខែញ៉ាំឡើយ ហើយបើទឹកនោះជាទឹកមិនស្អាត ឬមិនបានដាំពុះទៀត រឹតតែមានបញ្ហាចោទចំពោះសុខភាពកូន ទៅជាចុកពោះ ហើមពោះ រាករូសជាដើម។ - កូនម៉ឹមទឹកដោះគោសល់យូរ ម៉ាក់ប៉ា ឬចាស់ៗមួយចំនួន ច្រើនតែស្តាយ ទឹកដោះគោកូនម៉ឹមមិនអស់ មិនហ៊ានចាក់ចោលទេ ទុកឲ្យញ៉ាំលើកក្រោយទៀត។ តាមការណែនាំរបស់ CDC អាមេរិក ទឹកដោះគោដែលកូនម៉ឹមរួចហើយ មានន័យថា ទឹកដោះគោដែលប្រឡាក់ជាមួយទឹកមាត់កូន មិនអាចទុកបាននោះទេ ព្រោះមានការបង្ករោគ ទុកបានយ៉ាងយូរត្រឹម ១ម៉ោងប៉ុណ្ណោះ ត្រូវចាក់ចោល ព្រោះនៅក្នុងទឹកមាត់កូនមានមេរោគ។ បញ្ហានេះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ […]


ចិញ្ចឹមកូន

ចំណីអាហារក្មេងមានបញ្ហាលើសកូលេស្តេរ៉ូល មិនគួរញ៉ាំ

ពីមុន​មក បញ្ហា​លើស​កូលេស្តេរ៉ូល​នេះ​ត្រូវ​បាន​គេ​គិត​ថា​អាច​​​កើត​ឡើង​តែ​លើ​មនុស្ស​ចាស់ ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​កំណក​ដុំ​ខ្លាញ់​ទាំង​នោះ​អាច​​ចាប់​ផ្តើម​​កកើត​ឡើង​តាំង​ពី​កុមារភាព​មក​ម្ល៉េះ។ រាងកាយ​របស់​ក្មេងៗ​​ត្រូវការ​កូលេស្តេរ៉ូល​ដើម្បី​ការពារ​សរសៃ​ប្រសាទ ក៏​ដូចជា​ផលិត​ជាលិកា​ថ្មី​ៗ និង​ពពួក​អ័រម៉ូន​មួយ​ចំនួន ក៏​ប៉ុន្តែ ប្រសិន​បើ​បរិមាណ​របស់​វា​មាន​ច្រើន​លើបលុប​​ពេក ​វា​អាច​ធ្វើ​ឲ្យ​ខូច​រចនាសម្ព័ន្ធ​របស់​សរសៃ​ឈាម។ ប្រសិន​បើ​ក្មេង​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល​នេះ គប្បី​តាមដាន​ការញ៉ាំ​​អាហារ​​​ឲ្យ​បាន​ដិតដល់​ដើម្បី​ប្រាកដ​ថាកូន​​​ញ៉ាំ​​អាហារ​​មាន​តុល្យភាព។ វិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ជួយ​ឲ្យម៉ាក់​​គ្រប់គ្រង​កម្រិត​កូលេស្តេរ៉ូ​លដល់​កូន​។​ ១- អានព័ត៌មាននៅលើស្លាកសញ្ញាចំណីអាហារដោយប្រុងប្រយ័ត្ន ជាទូទៅ ស្លាក​សញ្ញា​របស់​ម្ហូប​អាហារ​ផ្តល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​គ្រឿង​ផ្សំ​របស់​វា ដូចជា ចំនួន​កាល់ឡូរី អាហារូបត្ថម្ភ និង​ប្រភព​ខ្លាញ់​របស់​វា។ គប្បី​ជៀសវាង​រាល់​ពពួក​អាហារ​ដែល​មាន​តែ​កាល់ឡូរី​សុទ្ធ សម្បូរ​កូលេស្តេរ៉ូល ខ្លាញ់​ឆ្អែត និង​គ្រឿង​ផ្សំ​មិន​ល្អ​ផ្សេង​ៗ​ទៀត។ ២- កាត់​បន្ថយ​ការ​ញ៉ាំ​​សារធាតុ​ខ្លាញ់ ប៉ាម៉ាក់​​គប្បីឲ្យ​កូន​ញ៉ាំ​​ពពួក​ក្រុម​អាហារ ៥ យ៉ាង​នេះ​ជំនួស​វិញមាន​ ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ សណ្តែក និង​ត្រី។ ប្រភេទ​អាហារ​ទាំង​នេះ​មាន​កូលេស្តេរ៉ូល​តិច ហើយ​​ក៏​អាច​ជួយ​កាត់​បន្ថយ​បរិមាណ​កូលេស្តេរ៉ូល​ក្នុង​ខ្លួន​បាន​មួយ​កម្រិត​ផង​ដែរ។ ប្រសិន​បើ​កូន​ចង់​ញ៉ាំ​សាច់ ប៉ាម៉ាក់​​អាចឲ្យ​កូន​​ព្យាយាម​ញ៉ាំ​ពពួក​សាច់​សុទ្ធ ឬ​ក៏​ឆ្កឹះ​ខ្លាញ់​ចេញ (ប្រសិន​បើ​សាច់​ដែល​ញ៉ាំ​សម្បូរ​​ខ្លាញ់)។ ចំពោះ​ទឹកដោះគោ​វិញ គប្បី​ឲ្យ​គេ​ទទួលទាន​ពពួក​ទឹកដោះគោ​ដែល​មាន​ខ្លាញ់​ទាប​ផង​ដែរ។ មួយ​វិញ​ទៀត គប្បី​ឲ្យ​កូន​ញ៉ាំ​​ពពួក​បឺរ ឬ​ប្រេង Magarine ជាជាង​បឺរ​ធម្មតា ​ព្រោះ​មាន​សារធាតុ​ខ្លាញ់​ឆ្អែត​តិច​ជាង។ គប្បី​ឲ្យ​កូន​ជៀសវាង​រាល់​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​​ពពួក​ខ្លាញ់​មិន​ឆ្អែត Trans fats ឬ ប្រេង hydrogenated ផង​ដែរ។ ៣- ជ្រើសរើសអាហារសម្រន់​ដោយប្រុងប្រយ័ត្ន ពពួក​នំ​ឃុកឃី (Cookies) និង​នំ​Crackers មិន​មែន​ជា​ជំរើស​អាហារ​សម្រន់​ល្អ​នោះ​ទេ។ […]


ចិញ្ចឹមកូន

ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន

ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ជួយ​ការងារ​ផ្ទះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​កូន​ៗ។ ដ្បិត​កិច្ចការ​ផ្ទះ​តូច​តាច​ដែល​កូន​ៗ​យើង​ធ្វើ​អាច​មើល​ទៅ​ជា​រឿង​ធម្មតា គ្មាន​អ្វី​អស្ចារ្យ​ទេ តែ​ការងារ​ផ្ទះ​ទាំង​នោះ​អាច​បង្រៀន​កូន​យើង​ពី​មេរៀន​មាន​តម្លៃ​ច្រើន​ឲ្យ​កូន​ចាំ​រហូត​ដល់​ពេញ​វ័យ។ ពេល​អា​អូន​ជួយ​ធ្វើ​ការងារ​ផ្ទះ កូន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ប៉ុន្មាន​ចំណុច​នេះ​។ ១.បង្កើត​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ពេល​ធ្វើអី​មួយ​ដោយ​ខ្លួន​ឯង​បាន​ល្អ ទោះ​កិច្ចការ​នេះ​តូច ឬ​ធំ​ក្តី កូន​ទទួល​បាន​អារម្មណ៍​ពិសេស។ ដូច​​គ្នា​នេះ​ដែរ ការ​ធ្វើ​ការងារ​ផ្ទះ​ក៏​ជួយ​ជំរុញ​ភាព​ឯករាជ្យ​ដែរ ដោយ​សារ​អា​អូន​សម្រេច​ការងារ​បាន​ដោយ​ខ្លួន​ឯង។ ២.បង្រៀន​ពី​ភាព​សំខាន់​នៃ​ការ​បំពេញ​ការងារ ចំណុច​នេះ​អាច​មាន​ប្រយោជន៍​ច្រើន​ពេល​ដែល​កូន​លូតលាស់​ធំ​ទៅ​ៗ និង​មាន​ទំនួល​ខុស​ត្រូវ​ទាំង​កិច្ចការ​ក្នុង​ផ្ទះ ទាំង​នៅ​សាលា​រៀន និង​កិច្ច​ការ​ក្នុង​សង្គម។ ៣. ជួយ​បង្កើត​ទម្លាប់​ឲ្យ​កូន​ស្រលាញ់ភាព​ស្អាត ការ​បង្កើត​ទម្លាប់​ឲ្យ​កូន​លាង​សម្អាត​ក្រោយ​ពេល​ធ្វើ​អ្វី​មួយ​រួច​ហើយ (ឧ. ពេល​ញ៉ាំ​បាយ​រួច ប្រមូល​ចាន​ដាក់​កន្លែង​លាង បោស​សម្អាត​ពេល​ធ្វើ​កំពប់​ទឹក។ល។)  មិន​មែន​គ្រាន់​តែ​បង្កើត​ទម្លាប់​ល្អ​ឲ្យ​កូន​ៗ​ចេះ​ស្រលាញ់​ភាព​ស្អាត​សម្រាប់​ខ្លួន​ឯង​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ភាព​រញ៉េរញ៉ៃ​ក្នុង​ផ្ទះ ម៉ាក់​ប៉ា​មិន​សូវ​ល្វីង​មុខ។ ៤. បង្កើត​ទម្លាប់​ធ្វើ​ការងារ​ផ្ទះ នៅ​ពេល​យើង​ឲ្យ​កូន​ធ្វើ​ការងារ​ផ្ទះ វា​នឹង​ក្លាយ​ជា​ទម្លាប់ និង​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​កូន​ដែល​នឹង​បន្ត​រហូត​ដល់​កូន​ពេញ​វ័យ និង​ចូល​វ័យ​ចាស់​ទៅ។


បញ្ហាសុខភាពកុមារផ្សេងទៀត

​កូន​នៅក្មេងចង់​ប្រើ​គ្រឿង​សម្អាង​ ម៉ាក់​​​ៗ​គួរ​ដឹង​ ​​៥​ចំណុចនេះ

ចំណង់​ចំណូល​ចិត្ត​​លើ​ការ​ប្រើ​គ្រឿង​សម្អាង​របស់​ក្មេង​ អាច​​ចាប់ផ្ដើម​តាំង​ពី​ពួក​គេ​នៅ​វ័យ​តូច​​ ​និង​កាន់​តែ​ខ្លាំង​ក្លា​ឡើង​​នៅ​ពេល​ដែល​ពួក​គេ​ចូល​ដល់​​ថ្នាក់​អនុវិទ្យាល័យ​។​ កូន​តូច​របស់​ម៉ាក់​ៗ​អាច​ជាប់​ចិត្ត​នឹង​គ្រឿង​សម្អាង​ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​កម្មវិធី​សម្ដែង​របស់​សាលារៀន​ ឬ​ក៏​​ឃើញ​​ក្មេង​ធំៗ​ និង​​មនុស្ស​ពេញ​វ័យ​​ប្រើ​គ្រឿង​សម្អាង​។​ ពិត​ណាស់​ ម៉ាក់​ៗ​អាច​នឹង​មាន​ចម្ងល់​ថា​ តើ​​ក្មេង​​ៗ​អាច​ប្រើ​គ្រឿង​សម្អាង​បាន​នៅ​អាយុ​ប៉ុន្មាន​? និង​ធ្វើ​យ៉ាង​ម៉េច​ ទើប​ពួក​គេ​អាច​ប្រើប្រាស់​វា​ដោយ​សុវត្ថិភាព? វិធីសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​កូន​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង តាម​ពិត​ទៅ​ ពុំ​មាន​អាយុ​ណា​ដែល​ស័ក្ដិសម​ ឬ​មិន​ស័ក្ដិសម​ក្នុង​ការ​ប្រើ​គ្រឿង​សម្អាង​នោះ​ទេ​ វិធី​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន​ៗ​​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ គឺ​អាស្រ័យ​លើ​ទស្សនៈ​គ្រួសារ​ និង​ការ​អនុវត្ត​ដែល​ទទួល​យក​​នៅ​ក្នុង​សហគមន៍​កូន​ៗ​របស់​យើង​។​ ម៉ាក់​ៗ​​គួរ​​សួរ​កូន​ថា​ហេតុ​អី​បាន​ជា​ពួកគេ​ចាប់អារម្មណ៍​ទៅ​នឹង​ការ​ប្រើ​គ្រឿង​សម្អាង​ ហើយ​នៅ​ពេល​ដែល​ម៉ាក់​ៗ​អនុញ្ញាត​ឲ្យ​កូន​ប្រើ​ មិន​ថា​សម្រាប់​តែ​​នៅ​ក្នុង​កម្មវិធី​ពិសេស​ៗ​ ការ​សម្ដែង​​ ឬ​ប្រើប្រាស់​ជា​ប្រចាំ​នោះ​ទេ​ ម៉ាក់​ៗ​​ចាំបាច់​ត្រូវ​​​អនុវត្ត​តិចនិក​ទាំង​៥​នេះ ដើម្បី​ធានា​ថា​គ្រឿង​សម្អាង​ទាំង​នោះ​ មិន​មាន​ផល​ប៉ះពាល់​ដល់​ស្បែក​ក្មេង​ខ្ចី និង​កំពុង​លូតលាស់​របស់​ក្មេង​​ឡើយ​។ ១. ទិញ​ផលិតផល​ដែល​មាន​សុវត្ថិភាព​​​​​​ ​​​​​នៅ​លើ​ទី​ផ្សា​រ​មាន​គ្រឿង​សម្អាង​ជា​ច្រើន​ប្រភេទ​ ច្រើន​ម៉ាក​ ដែល​សរសេរ​ថា​ផ្សំ​ពី​ធម្មជាតិ​ ប៉ុន្តែ​វា​​អាច​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​នោះ​ទេ។​ ម៉ាក់​ៗ​គួរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​សារធាតុ​ផ្សំ​តិច​ និង​ចៀសវាង​​សារធាតុ​ដែល​​ផ្ដល់​គ្រោះថ្នាក់​ដល់​ស្បែក​ក្មេង។​ ​បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​រក​មើល​ផលិតផល​ណា​ដែល​មាន​ការ​វាយតម្លៃ​ខ្ពស់​អំពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ក្មេង​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. កុំ​ឲ្យ​កូន​ប្រើ​ច្រើន​មុខ​ពេក​ សម្រាប់​ក្មេង​​ដែល​ជិត​ចូល​វ័យ​ជំទង់​ អាច​​ចាប់ផ្ដើម​ប្រើប្រាស់​ប្រភេទ​ក្រែម​រលោង​ជា​មុន​សិន​។​ ​បន្ទាប់​មក​ ចាំ​សាកល្បង​បន្ថែម​ម្សៅ​ផាត់​ ឬ​ផលិតផល​ដទៃ​ទៀត​។ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​មិន​គួរ​ឲ្យ​កូន​ប្រើ​ក្រែម​លាប​មាត់​ក្រាស់ៗ​ ឬ​គូស​ត្របក​ភ្នែក​ឡើយ​។ ៣. តាមដាន​​មើល​ការ​រលាក​ស្បែក​ ប្រតិកម្ម​ពី​គ្រឿង​សម្អាត​ អាច​មាន​លក្ខណៈ​ស្រាល​ ដូចជា​ឡើង​ក្រហម​ស្បែក​ ឬ​ធ្ងន់ធ្ងរ​ ដោយ​មាន​ការ​ហើម​ ឬ​កន្ទាលត្រអាក​​ជាដើម​។ រោគ​សញ្ញា​ខ្លះ​​អាច​លេច​ឡើង​យ៉ាង​ឆាប់​រហ័ស​ ​ដែល​ម៉ាក់​ៗ​​គួរ​ឲ្យ​កូន​លាង​សម្អាត​ផលិតផល​នោះ​ភ្លាម​ […]


ចិញ្ចឹមកូន

អាលែកហ្ស៊ីទឹកដោះគោ​ និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូសលើទារក​

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចូលចិត្ត​ទឹកដោះគោ​ ហើយ​ពេល​ខ្លះ​ក៏​មាន​អាលែកហ្ស៊ី​កើត​ឡើង​​ផង​ដែរ​ ​ពិសេស​លើ​កុមារ​និង​ទារក​ (២​ទៅ​៣%​លើ​កុមារ)។ អាលែកហ្ស៊ី​ទឹកដោះគោ​លើ​កុមារ ​គឺ​បណ្ដាល​មក​ពី​ប្រតិកម្ម​ខ្លាំង​ជ្រុល​រវាង​ប្រូតេអ៊ីន ​និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ។ ដូចនេះ​គ្នា​យើង​គួរ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អាលែកហ្សី​នេះ​ និង​វិធី​បង្ការ​កូន​របស់យើង​​ដូច​ខាង​ក្រោម៖ ១. ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ីទឹកដោះគោ ​និង​ការ​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូស មនុស្ស​ភាគ​ច្រើន​គិត​ថា​វា​ដូច​គ្នា​។ សូម​កុំ​យល់​ច្រឡំ។ អាលែកហ្ស៊ីទឹកដោះគោ​ គឺ​ជា​ប្រតិកម្ម​រវាង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ទៅ​នឹង​ប្រូតេអ៊ីន​របស់​ទឹកដោះគោ​។ នៅ​ពេល​ពេល​ប្រូតេអ៊ីន​ទឹកដោះគោ​ត្រូវ​បាន​ញ៉ាំ​ចូល​ទៅ​ហើយ​ វា​នឹង​បង្កើត​ជា​ប្រតិកម្ម​ដែល​លេច​ចេញ​ជា​កន្ទួល​រមាស់​ កន្ទាលត្រអាក ស្បែក​ឡើង​ក្រហម ​ហើម​មុខ​ ពិបាក​ដក​ដង្ហើម ថប់​ដង្ហើម​​ និង​បាត់​ស្មារតី​ជា​ដើម។ ពេល​ខ្លះ​ទៀត​ការអាលែកហ្ស៊ីនឹង​ចំណី​អាហារ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ទៀត​ផង។ ចំណែក​ភាព​មិន​ស៊ាំ​នឹង​ជាតិ​ឡាក់​តូស​របស់​ទឹកដោះគោ​វិញ​ គឺ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ភាព​ស៊ាំ​នោះ​ទេ។ មនុស្ស​ដែល​មាន​បញ្ហា​នេះ​គឺ​ដោយ​សារ​មាន​កង្វះ​អង់ស៊ីម​ដើម្បី​បំបែក​ជាតិ​ស្ករ​ក្នុង​ទឹកដោះគោ។ រួច​វា​នឹង​មាន​សញ្ញា​ដូចជា វិលមុខ ឈឺ​សាច់​ដុំ​ ហើម​ពោះ ​និង​រាក​ជាដើម។ វិបត្តិ​នេះ​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។ រោគ​សញ្ញា​អាលែកហ្ស៊ី​ទឹកដោះគោ បន្ទាប់​ពី​ញ៉ាំ​ទឹកដោះគោ​ហើយ​កូនអាច​នឹង​មាន​អាលែកហ្ស៊ី​​ប្រសិន​បើ​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ៖ កណ្តាស់ ពិបាក​ដក​ដង្ហើម ក្អក ស្អក​សំឡេង តឹង​ណែន​បំពង់​ខ្យល់ ឈឺ​ពោះ​ ក្អួត រាក ហូរ​ទឹក​ភ្នែក​ព្រម​ទាំង​មាន​ហើម​និង​រមាស់ មុខ​ឡើង​ក្រហម ចេញ​ចំណុច​ក្រហម​លើ​ស្បែក ហើម សំពាធឈាម​ធ្លាក់​ចុះ ឈឺ​ក្បាល​ និង​អាច​ដល់​សន្លប់​ទៀត​ផង ២. តើ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​ម្ដេច​ក្នុង​ករណី​អាលែកហ្ស៊ី​​​នេះ? ប៉ាម៉ាក់​​ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ប្រសិន​បើ​កូន​អ្នក​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ។ គ្រូពេទ្យ​នឹង​សាក​សួរ​ព័ត៌មាន​បន្ថែម​ទៀត​ពី​កូន​របស់​យើង​​។ បន្ទាប់​ពី​ពិនិត្យ​រាងកាយ​រួច​ហើយ​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​លាមក​ និង​ឈាម​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​អាច​ឈាន​ដល់​តេស្ត​ស្បែក​ទៀត​ផង។ តេស្ត​ស្បែក​ គឺ​គេ​ធ្វើ​ដោយ​ជ្រលក់​យក​ជាតិ​ទឹកដោះគោ​ដាក់​លើ​ស្បែក​ដើម្បី​មើល​ប្រតិកម្ម​វា។ ប្រសិន​បើ​មាន​អាលែកហ្ស៊ីពិត​មែន​នោះ​ ស្បែក​ដែល​ធ្វើ​តេស្ត​​នឹង​មាន​ការ​ហើម​ប៉ោង។ […]


ចិញ្ចឹមកូន

អូនតូចៗក៏អាចកើតជំងឺទឹកនោមប្រៃដែរ ពិសេសនៅក្នុងវ័យនេះ

ក្រៅ​ពី​ជំងឺ​ទឹក​នោម​ផ្អែម មនុស្ស​ម្នាក់​ៗ​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ប្រៃ​បាន​ផង​ដែរ។ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​បាន​ឮ ពី​ជំងឺ​ទឹក​នោម​ប្រៃ​ពី​មុន​មក​ហើយ ដែល​វា​ក៏​បង្ក​ផល​វិបាក​ដល់​សុខភាព​យើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ពិសេស​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ថែម​ទៀត។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ប្រៃ​កើត​ឡើង​នៅ​ពេល​ដែល​ក្នុង​ទឹក​នោម​មាន​ប្រូតេអ៊ីន​ច្រើន​ខ្លាំង​ពេក បណ្ដាល​មក​ពី​បញ្ហា​តម្រង​នោម។ ជំងឺ​នេះ អាច​កើត​ឡើង​បាន​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ច្រើន​កើត​ទៅ​លើ​ក្មេង​ៗ​អាយុ​ពី​១-៦ឆ្នាំ ហើយ​កើត​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ ភាគ​ច្រើន ជំងឺ​ទឹក​នោម​ប្រៃ​នេះ​អាច​ជា​សះ​ស្បើយ​ទៅ​វិញ​ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំ​ព្យាបាល ហើយ​ក្មេង​ៗ​ក៏​អាច​ជា​បាត់​ទៅ​វិញ​ពេល​ដែល​លូតលាស់​ចូល​ដល់​វ័យ​ជំទង់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​បន្ត​ទៀត​ថា ការ​ហើម និង​ឡើង​ទម្ងន់ ជា​រោគ​សញ្ញា​ទូទៅ​របស់​ជំងឺ​ទឹក​នោម​ប្រៃ​។ ដោយ​សារ​តែ​នៅ​ក្នុង​រាង​កាយ​ក​កើត​សារធាតុ​រាវ និង​ជាតិ​ប្រៃ​ច្រើន​ពេក​ទើប​បណ្ដាល​ឲ្យ​មាន​ការ​ហើម។ សារធាតុ​រាវ​ដែល​មាន​ក្នុង​រាង​កាយ​ច្រើន​ពេក​នោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់។ ការ​ហើម​ភាគ​ច្រើន​កើត​ឡើង​ត្រង់​មុខ (ពិសេស​តំបន់​ភ្នែក) ក​ជើង ឬ​ជើង (ពិសេស​ក្រោយ​ពេល​អង្គុយ ឬ​ឈរ​យូរ) និង​ក្បាល​ពោះ។ រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា បាត់​បង់​ចំណង់​អាហារ មិន​សូវ​បត់​ជើង​តូច និង​ទឹក​នោម​មាន​ពណ៌​ក្រមៅ ហើយ​បែក​ពពុះ។ ចំណែក​ក្មេង​ខ្លះ​ទៀត មិន​មាន​ចេញ​រោគ​សញ្ញា​ទេ ទាល់​តែ​ត្រូវ​ពិនិត្យ​ទឹក​នោម​ទើប​ដឹង​ថា​មាន​ជំងឺ​ទឹក​នោម​ប្រៃ។ [embed-health-tool-child-growth-chart] Remove featured image វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ក្នុង​ករណី​កម្រ​ខ្លះ កូន​ក្មេង​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ប្រៃ​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ទៀត​ដូច​ជា៖ ជំងឺ​មហារីក និង​ដុះ​ដុំ​សាច់ ញ៉ាំ​ថ្នាំ​ផ្សំ​លើស​កម្រិត ជំងឺ​ធាត់។ ក្មេង​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ប្រៃ​ត្រូវ​បាន​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​ត្រូវ​ផ្លាស់​ប្ដូរ​របប​អាហារ​ខ្លះ​ដោយ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ និង​ត្រូវ​ពិគ្រោះ​ពី​របប​អាហារ […]


ចិញ្ចឹមកូន

ទើបផ្លាស់ឲ្យកូនបៅទឹកដោះគោ បើកូនមិនព្រមបៅ សាកប្រើតិចនិកនេះអាចជួយបាន

ធម្មតា នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ឲ្យ​ក្លាយ​ជា​ទម្លាប់ វា​នឹង​ពិបាក​ក្នុង​ការ​កែ​វា​ចេញ​ភ្លាម​ៗ​ហើយ។ ចំពោះ​អា​អូន​បៅ​ដោះ​ម្ដាយ​ក៏​ដូច​គ្នា​ដែរ ពេល​អា​អូន​ធំ​ទៅ​ៗ ម៉ាក់​ៗ​ច្បាស់​ជា​ចង់​ទម្លាប់​ឲ្យ​កូន​កាន់​ដប​ទឹក​ដោះ​គោ​បៅ​វិញ​ម្ដង។ តែ​ម៉ាក់​ៗ​ច្បាស់​ជា​ជួប​បញ្ហា​អា​អូន​ច្រាន​ដប​ទឹក​គោ​ចោល​ជា​មិន​ខាន។ ប្រសិន​បើ​អា​អូន​ធ្លាប់​តែ​បៅ​ដោះ​ម្ដាយ ហើយ​យើង​ព្យាយាម​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​អាច​ក្លាយ​ជា​ឧបសគ្គ​មួយ ដោយ​សារ​កូន​មិន​ទម្លាប់​បៅ​ទឹក​ដោះ​គោ ជាហេតុ​ចេះ​តែ​មិន​ព្រម​បៅ ឬ​ចេះ​តែ​ច្រាន​កំប៉ុង​ទឹក​ដោះ​គោ​ចោល។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ។ ហេតុ​ផល​ដទៃ​ទៀត​ដែល​អា​អូន​មិន​ព្រម​កាន់​ដប​បៅ​ទឹក​ដោះ​គោ អាច​ដោយ​សារ​តែ​កូន​ទើប​ចាប់​ផ្ដើម​ផ្ដាច់​ដោះ តែ​នៅ​ចង់​បន្ត​បៅ​ដោះ​ម្ដាយ មិន​ចូល​ចិត្ត​រសជាតិ​ទឹក​ដោះ​គោ ឬ​បៅ​របស់​ប្លែក។ល។ ប៉ុន្តែ ម៉ាក់​ៗ​មិន​បាច់​បារម្ភ​ទេ តិចនិក​សាមញ្ញ​ៗ និង​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ​អាច​សម្រួល​ដល់​បញ្ហា​ម៉ាក់​ៗ​បាន៖ ១. ផ្លាស់​ប្ដូរ​ពី​ការ​បៅ​ដោះ​ម្ដាយ ទៅ​បៅ​ទឹក​ដោះ​គោ​​បន្តិច​ម្ដងៗ (មិន​មែន​ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ​ភ្លាម ផ្ដាច់​ដោះ​ភ្លាម​ទេ) ២. រង់​ចាំ​ដល់​អា​អូន​ឃ្លាន​ល្មម​មិន​ច្រាន​ទឹក​ដោះ​គោ​ចោល ចាំ​បំបៅ​កូន ៣. សាក​ល្បង​ផ្លាស់​ប្ដូរ​ទំហំ រូបរាង និង​សណ្ដង់​ដោះ​ជ័រ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ដប ដើម្បី​ដឹង​ថា​អា​អូន​ជ្រើស​រើស​ដប​ប្រភេទ​ណា ៤. ដឹង​ពី​សីតុណ្ហភាព​ត្រឹម​ត្រូវ​នៃ​ទឹក​ដោះ​គោ ព្រោះ​ទឹក​ដោះ​ម្ដាយ​ក្ដៅ​តិច​ៗ ដូច​នេះ​ពេល​លាយ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ ត្រូវ​ប្រាកដ​ថា ទឹក​ដោះ​គោ​មិន​ក្ដៅ ឬ​ត្រជាក់​ពេក ៥. ប្រ​សិន​បើ​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ សាក​ល្បង​ប្ដូរ​សីតុណ្ហភាព​ទឹក​ដោះ​គោ​ម្ដង (អា​អូន​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ខ្លះ ចូល​ចិត្ត​ទឹក​ដោះ​គោ​ត្រជាក់​ជាង) ម៉ាស្សា​អញ្ចាញ​ធ្មេញ​កូន ។ល។ ៦. ចៀស​វាង​មាន​អ្វី​មក​រំខាន​ពេល​បៅ​ទឹក​ដោះ​គោ​ដូច​ជា ចម្រៀង របស់​លេង។ល។ (ឲ្យ​កូន​ផ្ដោត​លើ​ការ​បៅ​មួយ​មុខ​គត់) ៧. ម៉ាក់​ៗ​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ត្រជាក់ បើ​អា​អូន​មិន​បៅ កុំ​ខឹង […]


ចិញ្ចឹមកូន

ម៉ាក់ប៉ាអាចបង្រៀនកូនៗឲ្យប្រែក្លាយការបរាជ័យទៅជាជោគជ័យ ជាមួយវិធីសាស្ត្រទាំងនេះ

ឪពុក​ម្ដាយ​ជា​ច្រើន​តែង​តែ​ចង់​ការពារ​កូន​ៗ​ពី​បទ​ពិសោធន៍​មិន​ល្អក្នុង​ជីវិត​​ទាំង​ប៉ុន្មាន មិន​ចង់​ឲ្យ​កូន​ជួប​រឿង​មិន​សប្បាយ​ចិត្ត ឬ​ការ​បរាជ័យ​ក្នុង​ជីវិត​ឡើយ។ ការ​បរាជ័យ ជា​រឿង​មួយ​យើង​មិន​អាច​ចៀស​បាន​ក្នុង​ជីវិត ហើយ​ទាំង​ក្មេង​ៗ និង​ចាស់​ៗ បើ​ជួប​ការ​បរាជ័យ ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​ជា ខឹង ពិបាក​ចិត្ត ធុញ​ទ្រាន់ ឬ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ល។ ផ្ទុយ​ទៅ​វិញ យើង​អាច​ប្រែ​ឲ្យ​ការ​បរាជ័យ​ក្លាយ​ជា​មេរៀន​មួយ​ជួយ​ពង្រឹង​សមត្ថភាព​កូន​យើង​ដើម្បី​ជោគ​ជ័យ​ទៅ​ថ្ងៃ​ខាង​មុខ​បាន​។ ១. ឆ្លើយ​តប​វិជ្ជមាន​ទៅ​កាន់​ការ​បរាជ័យ កូន​ៗ​ឃើញ​រាល់​សកម្មភាព​ដែល​ម៉ាក់​ប៉ា​ធ្វើ​ដើម្បី​ដោះ​ស្រាយ​ជាមួយ​ការ​បរាជ័យ ហើយ​សកម្មភាព​ទាំង​នោះ​ក៏​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​តប​នឹង​ការ​បរាជ័យ​របស់​កូន​ដែរ។ (ឧ. បើ​ម៉ាក់​ប៉ា​បញ្ចេញ​កំហឹង ឬ​មានអាកប្បកិរិយា​មិន​ល្អ​ពេល​បរាជ័យ វា​អាច​ជា​គំរូ​ដល់​កូន។ ពេល​កូន​ជួប​បញ្ហា​បរាជ័យ វិធី​ដែល​គេ​យក​មក​ដោះ​ស្រាយ​គឺ​ការ​បញ្ចេញ​កំហឹង​ដូច​ម៉ាក់​ប៉ា​អញ្ចឹង​ដែរ។) នៅ​ពេល​ដែល​ក្មេង​ជួប​ប្រទះ​នឹង​ការ​បរាជ័យ ម៉ាក់​ប៉ា​គួរ​ជួយ​កូន​ថ្លឹង​ថ្លែង​មើល​ថា​អ្វី​ទៅ​ដែល​ធ្វើ​ខុស​បណ្ដាល​ឲ្យ​បរាជ័យ​កើត​ឡើង និង​បង្រៀន​កូន​ពី​មិន​ឲ្យ​វា​កើត​ឡើង​ម្ដង​ទៀត​បាន។ ២. និយាយ​ពី​អ្វី​ដែល​បាន​កើត​ឡើង ផ្ដល់​ឱកាស​ឲ្យ​កូន​គិត និង​និយាយ​ថា​ហេតុ​អ្វី​រឿង​រាវ​មិន​ទៅ​រលូន​តាម​ចិត្ត ឬ​ការ​រំពឹង​ទុក។ សូម្បី​តែ​ក្មេង​ៗ​ក៏​អាច​បង្ហាញ​អារម្មណ៍​ចេញ​មក​ក្រៅ​ឲ្យ​យើង​ដឹង​ថា​គេ​មិន​ពេញ​ចិត្ត ហើយ​វិធី​មួយ​ដែល​យើង​ជា​ម៉ាក់​ប៉ា​អាច​ជួយ​កូន​បាន​នោះ​គឺ​ការ​ស្ដាប់​ពី​អារម្មណ៍​កូន។ ៣. ក្លាយ​ជា​គំរូ​ដោះ​ស្រាយ​បញ្ហាល្អ ត្រូវ​ចាំ​ថា កូន​ៗ​របស់​យើង​យក​ម៉ាក់​ប៉ា​ជា​គំរូ ហើយ​ពួក​គេ​ក៏​ចាំ​មើល​ពី​របៀប​ដោះ​ស្រាយ​ការ​បរាជ័យ​នៅ​ក្នុង​ជីវិត​របស់​យើង​ដែរ។ ដូច​នេះ វា​មិន​អី​ទេ​ដែល​យើង​បង្ហាញ​ពី​ភាព​អន់​ចិត្ត ឬ​មិន​សប្បាយ​ចិត្ត​ឲ្យ​កូន​ឃើញ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​បង្ហាញ​ថា​យើង​បាន​រៀន​អ្វី​ខ្លះ​ពី​ការ​បរាជ័យ​នោះ។ ៤. ផ្ដោត​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែងធ្វើ​ជា​ជាង​ការ​សម្រេច​បាន ឲ្យ​កូន​ដឹង​ថា ភាព​ជោគ​ជ័យ​មិន​មែន​ជា​អ្វី​សំខាន់​បំផុត​ទេ។ ទោះ​កូន​បរាជ័យ ម៉ាក់​ប៉ា​គួរ​សរសើរ​កូន​ឲ្យ​បាន​ច្រើន​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន។ ម៉ាក់​ប៉ា​គួរ​បន្ត​លើក​ទឹក​ចិត្ត​កូន ដើម្បី​ជំរុញ​ឲ្យ​កូន​មាន​ទឹក​ចិត្ត​ប្រឈម​មុខ​នឹង​បញ្ហា និង​ងើប​ឡើង​ដើរ​ទៅ​មុខ​ទៀត។ ៥. កាត់​បន្ថយ​សម្ពាធ ផ្ដល់​នូវ​សកម្មភាព និង​គោល​ដៅ​សម​ស្រប​តាម​អាយុ​ដែល​ត្រូវ​នឹង​ចំណាប់​អារម្មណ៍ និង​ជំនាញ​របស់​កូន​។ ជា​រឿយ​ៗ ឪពុក​ម្ដាយ មាន​ការ​រំពឹង​ទុក​លើ​កូន​ទាំង​នៅ​ក្មេង​ខ្លាំង​ពេក (ឧ. រំពឹង​ថា​កូន​រៀន​បាន​លេខ​ល្អ​រាល់​ខែ ត្រូវ​រៀន​ពូកែ​លើស​គេ​។ល។) ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ខិត​ខំ​ធ្វើ​អ្វី​ម៉្យាង​ដាច់​ខាត​ត្រូវ​តែ​ជោគ​ជ័យ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចង់​ឲ្យ​កូន​មាន​​IQខ្ពស់​​​ សាកល្បង​តិចនិក​បែប​វិទ្យាសាស្ត្រ​​ទាំង​នេះ

ជាក់ស្ដែង​ ​មាន​តិចនិក​ជាច្រើន​សម្រាប់​ប៉ា​ម៉ាក់​​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​​សុខភាព​ល្អ​ និង​ភាព​ឆ្លាតវៃ​​។​ ប៉ុន្តែ​​​ វា​ពិត​ជា​​មាន​ការ​ពិបាក​ក្នុង​ការ​​បែងចែក​ថា​ តិចនិក​មួយ​ណា​ដែល​យើង​គួរ​អនុវត្ត​ និង​មិន​គួរ​អនុវត្ត​​តាម​ណាស់​។​ យ៉ាង​ណា​មិញ​ ​បណ្ឌិត​​ Bryan Roche ចិត្ត​វិទូ​​ផ្នែក​អាកប្បកិរិយា​​បាន​ចែក​រំលែក​តិចនិក​មួយ​ចំនួន​ ដើម្បី​ជួយ​បង្កើន​មុខងារ​ខួរ​ក្បាល​របស់​មនុស្ស​គ្រប់រូប​ ក៏​ដូចជា​​បង្ហាញ​អំពី​ការ​ផ្លាស់ប្ដូរ​សាមញ្ញ​ចំនួន​បី​ ដែល​អាច​បង្កើន​IQ របស់​ក្មេង​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​​ពួក​គេ​​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។​ ១. ​ឲ្យ​កូន​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ Omega 3 ​យើង​​តែងតែ​គិត​ថា​ ខ្លាញ់​ត្រី​ និង​ប្រភព​ផ្សេង​ៗ​ទៀត​មាន​ផ្ទុក​Omega 3 ​គឺ​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង ។​ ប៉ុន្តែ​ ការពិត​ទៅ​ Omega 3​​ អាច​ជួយ​បង្កើន​មុខងារ​ខួរក្បាល​របស់​ក្មេង​ ហើយ​វា​កាន់​តែ​​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​ក្មេង​ឆាប់​ចាប់ផ្ដើម​ញ៉ាំ​វា​។​ ​Omega 3 ​​មាន​នៅ​ក្នុង​​ទឹក​ដោះ​ម្ដាយ​ និង​ម្ដាយ​​ដែល​បំបៅ​កូន​នៅ​រយៈពេល​​ពីរ​សប្ដាហ៍​ដំបូង​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​Omega 3 ​​​មិន​សូវ​មាន​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​របស់​​ទារក​ប៉ុន្មាន​ទេ​​ បើ​ទោះ​បី​ជា​ការ​សិក្សា​​បាន​បង្ហាញ​ថា​ ទារក​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដែល​មាន​ Omega 3​ មាន​IQខ្ពស់​ជាង​​ក្មេង​ដែល​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​ធម្មតា​រហូត​ដល់​អាយុ​៤​ឆ្នាំ​ក៏​ដោយ។ ​ វាអាច​ដែរ​ថា​បើ​ក្មេងៗ​បាន​ញ៉ាំ​ Omega 3​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ