ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

កូនតូចមានស្នាមក្រោយដួល ឬមុតអ្វីមួយ អាចបំបាត់បានដោយវិធីសាស្រ្ត ៣ នេះ

អំឡុង​ពេល​ដែល​កូន​លូតលាស់​ធំ​ទៅ​ៗ អា​អូន​ច្បាស់​ជា​ដួល ឬ​មុត​នេះ មុត​នោះ ដោយ​សារ​តែ​ភាព​រពឹស និង​ភាព​ងឿង​ឆ្ងល់​ពី​ធម្មជាតិ​របស់​ក្មេង។ ពេល​ខ្លះ របួស​ដែល​បង្ក​ឡើង​ដោយ​ការ​មុត ឬ​ដួល​អស់​នោះ អាច​បន្សល់​ជា​ស្លាក​ស្នាម ជាប់​រហូត​ដល់​អា​អូន​ធំ​បាន។ ចំពោះ​ក្មេង​ៗ ស្លាក​ស្នាម​តូច​ៗ​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង ប៉ុន្តែបើ​ស្នាម​លើ​រាងកាយ​កូន​ធំ ឬ​ជ្រៅ​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល ដើម្បី​បំបាត់​ស្លាក​ស្នាម។ វិធី​សាស្ត្រ​ខាង​ក្រោម​ប៉ុន្មាន​នេះ ម៉ាក់​ប៉ា​អាច​ជួយ​បំបាត់​ស្លាក​ស្នាម​លើ​ខ្លួន​អា​អូន​បាន​រួម​មាន៖ ១. ថ្នាំ​លាប​បំបាត់​ស្នាម៖ ថ្នាំ​លាប​បំបាត់​ស្នាម គ្រីម ជែល ឬ​ឡេ​ផ្ដល់​សំណើម ដែល​មាន​សារធាតុ វីតាមីនE ឬ​ប្រេង អាច​ជួយ​ឲ្យ​រូបរាង​ស្នាម​គ្រាន់​បើ​ជាង​មុន និង​ធ្វើ​ឲ្យ​ស្នាម​មើល​មិន​សូវ​ឃើញ។ តែ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​អ្វី​មួយ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​។ ២. ការ​ព្យាបាល​ដោយ​ឡាស៊ែរ៖ ស្រទាប់​លើ​នៃ​ជាលិកា​ស្លាកស្នាម​ត្រូវ​បាន​យក​ចេញ​ដោយ​ការ​ប្រើ​កាំ​រស្មី​ឡាស៊ែរ ជា​ហេតុ​កាត់​បន្ថយ​កម្រាស់​របស់​ស្លាក​ស្នាម​បាន។ ការ​ណែ​នាំ​ឲ្យ​ព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែរ គឺ​អាស្រ័យ​ទៅ​លើ​ជម្រៅ​របស់​ស្លាក​ស្នាម។ គ្រប់​ស្លាក​ស្នាម​ទាំង​អស់​អាច​ប្រើ​វិធី​ព្យាបាល​ដោយ​ប្រើ​ឡាស៊ែរ​បាន សូម្បី​តែ​ស្នាម​ផ្លែ​ក៏​អាច​ព្យាបាល​បាន​ដែរ។ ៣. ការ​ចាក់​ថ្នាំ៖ ការ​ចាក់​ថ្នាំស្តេរ៉យ ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​បន្ថយ​ទំហំ និង​កែ​ល្អ​រូបរាង​របស់​ស្នាម។ វិធី​ព្យាបាល​ស្នាម​ដោយ​ការ​ចាក់​ថ្នាំ​នេះ ភាគ​ច្រើន​ប្រើ​ទៅ​លើ​ស្នាម​ផ្លែ ហើយ​ការ​ចាក់​ថ្នាំស្តេរ៉យ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រមាស់ និង​ឡើង​កន្ទួល​ក្រហម បង្ក​ឡើង​ដោយ​ស្លាក​ស្នាម​បាន​។ បន្ទាប់​ពី​ចាក់​ថ្នាំ​នេះ​ហើយ ស្លាក​ស្នាម​អាច​ជា​ល្អ​ប្រសើរ​បាន​៥០% ឬ​អាច​ជា​បាត់​ទៅ​វិញ​ទាំង​ស្រុង​តែ​ម្ដង។ ប៉ុន្តែ ការ​ចាក់​ថ្នាំ​នេះ​មាន​ផល​រំខាន​តិច​តួច ដែល​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​មុន​សិន។ ក្រៅ​ពី​វិធី​ព្យាបាល​ស្លាក​ស្នាម​ខាង​លើ​នេះ ម៉ាក់​ប៉ា​គួរ​តែ​មាន​វិធី​បង្ការ​ផ្សេង​ៗ […]


ចិញ្ចឹមកូន

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត

ហេម៉ូហ្វីលា (Hemophilia) ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត​ដែល​កើត​ទៅ​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជាន សុផល បើ​កើត​ជំងឺ Hemophilia  នេះ​ហើយ មិន​អាច​ព្យាបាល​ជា​ដាច់​ឡើយ ត្រូវ​ការ​ព្យាបាល​អស់​មួយ​ជីវិត ហើយ​ចំណាយ​ថវិកា​ច្រើន​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ជា Hemophilia ជំងឺ​ត​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ ៧០% នៃ​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ​ហ្នឹង​ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ។ ចំណែក ៣០%ទៀត ជំងឺ Hemophilia កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។ លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា អត្រា​នៅ​លើ​ពិភព​លោក រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​យើង​ផង ក្នុង​ចំណោម​ក្មេង​ប្រុស ៥ពាន់​នាក់ មាន​ម្នាក់ កើត​ជំងឺ Hemophilia ហើយ​ក្នុង​នោះ​គេ​ចែក​ក្មេង​ដែល​មាន​ជំងឺ Hemophilia ជា ៣ កម្រិត មាន​កម្រិត​ស្រាល ធម្យម និង​ធ្ងន់ធ្ងរ។ រោគ​សញ្ញា​ជំងឺ Hemophilia - ឡើង​ជាំ​នៅ​ពេល​ទង្គិច​អ្វីមួយ - ឧស្សាហ៍​ហើម​ជង្គង់ កែងដៃ - ឈាម​ក្រ​កក - ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​តាម​មាត់ សន្លាក់ […]


ចិញ្ចឹមកូន

កូនក្មេងត្រូវប្រឈមបញ្ហាសុខភាពផ្សេងទៀត ក្រោយព្យាបាលជំងឺមហារីកហើយ

ការ​ដឹង​ថា​កើត​ជំងឺ​មហារីក​ជា​រឿង​មួយ​ធ្វើ​ឲ្យ​ស្រងាក​ចិត្ត សម្រាប់​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​នៅ​ពេល​ដែល​ដឹង​កូន​តូច​ៗ​របស់​យើង​កើត​ជំងឺ​កាច​សាហាវ​នេះ។ មូល​ហេតុ​នៃ​ការ​កើត​ជំងឺ​មហារីក​លើ​កូន​ក្មេង នៅ​មិន​ទាន់​ដឹង​ពី​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​វា​អាច​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន និង​ការ​លូតលាស់​កោសិកា​មិន​អាច​គ្រប់​គ្រង​បាន។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជា​ទូទៅជំងឺ​មហារីក​លើ​កុមារ មាន​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ជំងឺ​មហារីក​នៅ​លើ​ក្មេង ឆ្លើយ​តប​នឹង​ការ​ព្យាបាល​បាន​ល្អ​ជាង និង​មាន​អត្រា​ជា​សះស្បើយ​ច្រើន​ជាង។ ចំពោះជំងឺ​មហារីក​ដែល​កើត​ញឹក​ញាប់​លើ​ក្មេង​មាន ជំងឺ​មហារីក​ឈាម​ស្រួច​ស្រាវ មហារីក​កូន​កណ្ដុរ មហារីក​ខួរក្បាល ។ល។ ប៉ុន្តែ ក្រោយ​ពេល​ព្យាបាល​ជំងឺ​មហារីក​លើ​កូន​ក្មេង​ជា​សះ​ស្បើយ​ហើយ អា​អូន​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន​ផ្សេង​ទៀត​ក្រោយ​ព្យាបាល (ភាសា​បច្ចេកទេស Late Effects)។ សម្រាប់​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​មហារីក មិន​ថា​ចាស់​មិន​ថា ក្មេង​ត្រូវ​ប្រឈម​នឹង​ផល​វិបាក​សុខភាព​ដទៃ​ទៀត ក្រោយ​ព្យាបាល​រួច​ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។ ក្រោយ​ព្យាបាល​ជំងឺ​មហារីក​ជា​សះ​ស្បើយ​ហើយ ក្មេង​អាច​ទទួល​ផល​ប៉ះពាល់​សុខភាព​ដូច​ជា៖ - សរីរាង្គ ជាលិកា និង​មុខងារ​រាងកាយ - ការ​លូតលាស់ និង​ការ​អភិវឌ្ឍ - អារម្មណ៍ និង​សកម្មភាព - ការ​គិត ការ​រៀន​សូត្រ និង​ការ​ចង​ចាំ - ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ម្ដង​ទៀត។ល។ ហានិភ័យ​នៃ​ផល​ប៉ះពាល់​យឺត​នៃ​ជំងឺ​មហារីក ​អាស្រ័យ​លើ​កត្តា​ដែល​ទាក់ទង​នឹង​ដុំ​សាច់ ការ​ព្យាបាល និង​កត្តា​អ្នក​ជំងឺ។ ទាំង​នេះ​រួម​បញ្ចូល​ដូច​ខាង​ក្រោម៖ កត្តា​ដុំ​សាច់៖ ប្រភេទ​នៃ​ជំងឺ​មហារីក ទីតាំង​ដុំ​សាច់​ក្នុង​រាងកាយ ផល​ប៉ះពាល់​ដុំ​សាច់​ទៅ​លើ​ដំណើរ​ការ​រាងកាយ កត្តា​ព្យាបាល៖ ប្រភេទ​នៃ​ការ​វះកាត់ ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី ការ​ប្ដូរ​កោសិកា​ដើម ការ​បញ្ចូល​ឈាម […]


ការថែទាំទារក

កូនទើបកើតយំយប់ខ្លាំង អាច​មកពី​មូល​ហេតុទាំងនេះ

ទើប​ក្លាយ​ជា​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ផង កូន​តូច​ទើប​កើត​ចេះ​តែ​យំ​យប់​​ជា​ប្រចាំ ច្បាស់ជា​ឆ្ងល់​ផង បារម្ភ​ផង និង​ថែម​ទាំង​អាច​មាន​អារម្មណ៍​មួរ​ម៉ៅ​ផង​ដែរ​។ បើ​សិន​ជា​កូន​យើង​ឲ្យ​តែ​ដល់​ពេល​រសៀល ឬ​ពេល​ក្បាល​ព្រលប់​​ចាប់​ផ្ដើម​យំ​ធ្វើ​ទុក្ខ អាច​មកពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ក៏​​មិន​គួរ​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​អាច​ជា​រឿង​ធម្មតា ហើយ​ក្មេង​ផ្សេង​ទៀត​ក៏​បែប​ហ្នឹង​ដែរ​។ ១. មូលហេតុ​ក្មេង​យំ​យប់​ មូល​ហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ជា​មូល​ហេតុ​ដែល​កូន​ទើប​កើត​របស់​យើង​ចេះ​តែ​យំ​ពេល​យប់​។ ​រាងកាយ​កំពុង​លូតលាស់ និង​ឃ្លាន៖ ព្រោះ​តែ​កូន​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​លូត​លាស់​ខ្លាំង ជា​ធម្មតា​តា​នៅ​អាយុ​២ទៅ​៣​សប្ដាហ៍ ៦​សប្ដាហ៍ និង​៣​ខែ។ ក្នុង​រយៈពេល​នេះ​កូន​ទើប​កើត​តែង​ឃ្លាន​ខ្លាំង និង​ត្រូវ​ការ​បៅ​​ញឹក​​ញាប់​។ លំហូរ​ទឹកដោះ​យឺត ៖ ជា​ធម្មតា​ម៉ាក់​តែ​គិត​ថា​ពេល​កូន​យំ កូន​ប្រហែល​ជា​បៅ​ មិន​បាន​គ្រប់​គ្រាន់ តែ​​វា​មិន​មែន​បែប​នេះ​គ្រប់​ពេល​នោះ​ទេ​។ សារធាតុ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​ប្រែ​ប្រួល​នៅ​ពេល​យប់​ ហើយ​ម៉ាក់ៗ​ប្រហែល​ជា​អាច​សង្កេត​មើល​ដឹង​ថា​ទឹក​ដោះ​ហូរ​យឺត​ជាង​​ធម្មតា។ ការ​ប្រែ​ប្រួល​បរិមាណ​ទឹក​ដោះ​នេះ អាច​ធ្វើ​ឲ្យ​កូន​រញ៉ាំ​រញ៉ូវ​ដូច​គ្នា​។ ហ្គាស​ក្នុង​ពោះ៖ បើ​កូន​យើង​មាន​ជាតិ​ហ្គាស​នៅ​ក្នុង​ពោះ ហើយ​មិន​អាច​បញ្ចេញ​មក​ក្រៅ​តាម​ប្រព័ន្ធ​រំលាយ​អាហារ​បានទេ​នោះ កូន​នឹង​​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ដូច​គ្នា​។​ កូន​អស់កម្លាំង​ខ្លាំង៖ មានការ​យល់​ច្រឡំ​ជា​ទូទៅ​មួយ​ថា​ការ​ដាក់​ក្មេង​ឲ្យ​នៅ​លេង​​យូរ​ម៉ោង និង​ធ្វើ​ឲ្យ​ក្មេង​គេង​បាន​យូរ​ដូច​គ្នា។ ប៉ុន្តែ បើ​កូន​យើង​នៅ​ភ្ញាក់​មិន​បាន​គេង​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​កូន​យើង​នឹង​បែរ​ជា​អស់​កម្លាំង​ខ្លាំង​ទៅ​វិញ​។ ក្មេង​ដែល​អស់​កម្លាំង​ខ្លាំង នឹង​ពិបាក​គេង​នៅ​ពេល​យប់​​។ ស្មារ​តីរបស់​កូន៖ កូន​តូច​ដែល​មានការ​លូត​លាស់​ប្រព័ន្ធ​ប្រ​សាទ​យឺត​ គឺ​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ពន្លឺ សំឡេង និង​ការ​ប្រែ​ប្រួល​មជ្ឈដ្ឋាន​ជុំ​វិញ​​ខ្លួន​។ ឧទាហរណ៍​ដូច​ជា​ពន្លឺ​ទូរទស្សន៍ ឬ​សំឡេង​ណា​មួយបន្លឺ​ឡើង ក៏​ធ្វើ​ឲ្យ​កូន​យើង​យំ​បាន​ដែរ។ ចុក​ក្នុង​ពោះ៖ បើ​សិន​ជា​កូន​យើង​ចេះ​តែ​យំ​​ពី​៣ម៉ោង ឬ​លើស​ពី​នេះ ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ពី​បី​សប្ដាហ៍​ឡើង​ទៅ […]


ជំងឺស្បែក

ម៉េច​បានកូនទើប​កើត​ប្រេះបូរមាត់? គួរដោះស្រាយបែបណា​?

ប្រេះ​បបូរ​មាត់​ជា​រឿង​រំខាន និង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ចិត្ត​ផង​ដែរ​។ ចុះ​បើ​ការ​ប្រេះ​បបួរ​មាត់​នេះ​កើត​លើ​កូន​តូច​របស់​យើង​វិញ តើ​គួរ​ឲ្យ​បារម្ភ​​ដែរ​ទេ? ត្រូវ​ធ្វើ​ម៉េច​ល្អ? ប្រសិន​បើ​គ្នា​យើង​សង្កេតឃើញ​ថា​កូន​យើង​ស្ងួត និង​ប្រេះ​បបូរ​មាត់ យើង​ក៏​មិន​ចាំ​បាច់​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​ជា​បញ្ហា​ធម្មតា​មួយ​។ ប៉ុន្តែ​យើង​ត្រូវ​ព្យាបាល​បញ្ហា​នេះ​ឲ្យ​បាន​លឿន​ដែរ ព្រោះ​ប្រេះ​បបូរ​មាត់​អាច​មានផល​អវិជ្ជមាន​លើ​ការ​បៅ​ និង​ដំណេក​​ ហើយ​បើ​ទុក​យូរ​មិន​ព្យា​បាល​អាច​ធ្វើ​ឲ្យ​ឆ្លង​រោគ និង​អាច​មាន​លក្ខខណ្ឌ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ដែរ​។ ១. ហេតុ​អ្វី​ក្មេង​ទើប​កើត​ប្រេះ​បបូរ​មាត់​? បញ្ហា​ប្រេះ​មាត់​លើ​កូន​តូច​អាច​កើត​ឡើង​បាន​ដោយ​សារ​កូន​អាច​មាន​ទម្លាប់​លិឍ​មាត់ ឬ​ជញ្ជក់​បបូរ​មាត់។ បញ្ហា​កូន​ខ្វះ​ជាតិ​ទឹក ក៏​ដូច​ជា​អាកាស​ធាតុ​ក្ដៅ​ ក៏​ជា​បញ្ហា​បង្ក​​ទូទៅ​មួយ​ផង​ដែរ​។ យ៉ាងណា ក៏​អាច​មាន​ដែរ បញ្ហា​ប្រេះ​បបូរ​មាត់​ដោយ​សារ​តែ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​របស់​កូន​។ ដូច​បាន​និយាយ​អ៊ីចឹង​ខែ​ត្រជាក់ ខែ​ក្ដៅ និង​ការ​ដែល​កូន​ត្រូវ​ខ្យល់​ច្រើន​ពេក សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​ប្រេះ​បបូរ​មាត់​បាន​ដូច​គ្នា​។ ប៉ា​ម៉ាក់​ក៏​ត្រូវ​តាម​ដាន​មើល​ទៀត​ដែរ​ថា​ តើ​កូន​យើង​ដក​ដង្ហើម​តាម​មាត់​ឬ​យ៉ាងណា ព្រោះ​ថា​ការ​ដក​ដង្ហើម​បែប​នេះ​អាច​ធ្វើឲ្យ​កូន​ប្រេះ​បបួរ​មាត់​បាន​ដូច​គ្នា​។ ២. របៀប​មើល​ថា​កូន​ខ្វះ​ជាតិទឹក​ ​បើ​កូន​យើង​បន្ត​ស្ងួត​មាត់ យើង​ត្រូវ​តាម​ដាន​រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​របស់​កូន​។ បញ្ហា​នេះ កើត​មាន​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ភ្លាមៗ​ ដែល​មិន​អាច​រក្សា​ដំណើរ​ការ​ដូច​ប្រក្រតី​បាន​។​ រោគ​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ជាតិ​ទឹក​លើ​កូន​ក្មេង​រួម​មាន​៖ ស្ងួត​មាត់ និង​អណ្ដាត​ ដូរ​ខោ​ទឹក​នោម​តិច​ជាង​៦ដង​ក្នុង​មួយ​ថ្ងៃ ភ្នែក​ខូង​ ស្បែក​ស្ងួត និង​ជ្រួញ​ ដក​ដង្ហើម​ញាប់​ ដៃ​ និង​ជើង​ចុះ​ត្រជាក់ ​​​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ​យើង​គួរ​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​ ៣. កូន​ប្រេះ​បបូរ​មាត់​រ៉ាំរ៉ៃ ស្ថាន​ភាព​ប្រេះ​បបូរ​មាត់​មិន​ធូរ​ស្បើយ ឬ​ក៏​ត្រូវ​ប្រើ​ពេល​ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ ទោះជា​ករណី​កម្រ តែ​អាច​ជា​រោគ​សញ្ញា​បញ្ហា​សុខ​ភាព​​ផ្សេង​ទៀត​។ ​ការ​ខ្វះ​វី​តាមីន​​អាច​ធ្វើ​ឲ្យ​ប្រេះ និង​របក​បបូរ​មាត់ ដូច​គ្នា​ដែរ ការ​ទទួល​បាន​វីតាមីន​ណា​មួយ​ច្រើន​ពេក ដូច​ជា​វីតាមីនA ក៏​អាច​ធ្វើ​ឲ្យ​មា​បញ្ហា​នេះ​ដែរ​។​​​ បញ្ហា​​សុខភាព​ធ្ងន់​ធ្ងរ​មួយ​គឺ​ការ​កើ​ត​ជំងឺ​ Kawasaki ដែល​ជា​ករណី​កម្រ ​កើ​ត​លើ​ក្មេង​ […]


ចិញ្ចឹមកូន

រៀនទប់កំហឹងខ្លួនឯងពេលកូនធ្វើខុស ដោយប្រើតិចនិកសាមញ្ញប៉ុន្មាននេះ

ការ​ចិញ្ចឹម​កូន​ជា​ការងារ​សំខាន់ និង​ចាំ​បាច់​មួយ​សម្រាប់​ម៉ាក់​ប៉ា​គ្រប់​រូប។ ស្រប​ពេល​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​ការ​រក​ស៊ី​រក​ចំណូល​ចូល​ផ្ទះ​ផង ធ្វើ​កិច្ច​ការ​ក្នុង​ផ្ទះ​ផង មមាញឹក​ខ្លាំង ល្វីង​មុខ​ឆាប់​ធ្វើ​ឲ្យ​អារម្មណ៍​មួម៉ៅ​ជាដើម។ ពេល​ខ្លះ គ្រាន់​តែ​កូន​ធ្វើ​ឲ្យ​ខុស​បន្តិច​ម៉ាក់​ប៉ា​បែរ​ជា​ខឹង ស្រែក​គំហក​ដាក់​កូន ឬ​អាច​ប្រើ​ដៃ​ជើង​វាយ​កូន​ក៏​ថា​បាន។ តែ​យើង​ដឹង​ហើយ​ថា ការ​វាយ ការ​ស្រែក​ខ្លាំងៗ​ដាក់​កូន មិន​មែន​ជា​អាកប្បកិរិយា​ល្អ​ទេ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ព្យាយាម​ទប់​កំហឹង​ខ្លួន​ឯង​ពេល​អា​អូន​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្ដង​ៗ។ ១. កំណត់​កំហឹង​របស់​យើង ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ​គឺ​ស្គាល់​ពី​សញ្ញា​ដំបូង​ដែល​បញ្ជាក់​ថា យើង​ចាប់​ផ្ដើម​ខឹង​ហើយ។ ឧ. ពេល​យើង​និយាយ​ជាមួយ​កូន​ស្រួល​បួល​តែ​កូន​ស្រែក​មក​យើង ហើយ​គប់​របស់​របរ​ចោល យើង​អាច​មាន​អារម្មណ៍​កំហឹង​ចាប់​ផ្ដើម​កើន​ឡើង​ហើយ។ ២. ដក​ដង្ហើម​វែង​ៗ សម្រួល​អារម្មណ៍ ដក​ដង្ហើម​ចេញ​ចូល​វែង​ៗ យឺត​ៗ ដើម្បី​រម្ងាប់​ភាព​ខឹង​របស់​យើង មិន​បញ្ចេញ​ទៅ​លើ​កូន។ ធ្វើ​បែប​នេះ​រហូត​យើង​ឃើញ​ថា​ ចង្វាក់​បេះ​ដូង​យើង​ដើរ​មួយ​ៗ តាម​ធម្មតា​វិញ សឹម​និយាយ​ជាមួយ​កូន​ម្ដង​ទៀត។ ៣. មើល​ស្ថានការណ៍​ឡើង​វិញ ប្រសិន​បើ​យើង​បាន​ធូរ​អារម្មណ៍ យើង​អាច​គិត​ពី​ស្ថានការណ៍​ដែល​បាន​កើត​ឡើង។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើង​រៀន​ពី​បទ​ពិសោធន៍ និង​ដោះ​ស្រាយ​ស្ថានការណ៍​ស្រដៀង​គ្នា​កាន់​តែ​ប្រសើរ​នា​ពេល​អនាគត។ ៤.ក្លាយ​ជា​គំរូ​ល្អ​ដល់​កូន វា​មិន​អី​ទេ​ដែល​យើង​មាន​អារម្មណ៍​ខឹង អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​យើង​ស្រែក ឬ​ប្រើ​ដៃ​ប្រ​ជើង​ពេល​យើង​ទប់កំហឹងមិនបាន។ ដូច​នេះ​ហើយ ក្រោយ​ពេល​ដែល​យើង​ខឹង​កូន​ខ្លាំង​ពេក ​រហូត​ស្រែក ឬ​វាយ​ដំ​កូន យើង​គួរ​តែ​និយាយ​ពាក្យ​សុំ​ទោស​ទៅ​កាន់​កូន ដើម្បី​ជា​គំរូ​ថា ការ​ស្រែក ឬ​បញ្ចេញ​កំហឹង​ទៅ​លើ​អ្នក​ដទៃ​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ដែល​យើង​គួរ​ធ្វើ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ពេល​ខឹង​អា​អូន​ម្ដងៗ ម៉ាក់​ប៉ា​​មិន​ចាំ​បាច់​វាយ ឬ​ស្រែក​គំហក​ដាក់​កូន​ទេ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ […]


ចិញ្ចឹមកូន

អត់ទឹកដោះឲ្យកូនបៅ ម៉ាក់ៗអាចសាកល្បងបង្កើនទឹកដោះដោយវិធីបូមនេះបាន

ក្រោយ​សម្រាល​កូន​រួច​ហើយ មាន​ម៉ាក់​ថ្មី​ថ្មោង​មួយ​ចំនួន​ពិបាក​ចិត្ត ដោយសារ​មិន​អាច​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​កូន​បៅ​ ពោល​គឺ​ម៉ាក់​ៗ​មាន​ទឹក​ដោះ​តិច​ ​អា​អូន​បៅ​មិន​ឆ្អែត។ ទារក​ដែល​បៅ​ដោះ​ម្ដាយ​មិន​គ្រប់​គ្រាន់ អាច​មិន​ឡើង​គីឡូ​គ្រប់​ស្តង់​ដា មើល​ទៅ​តូច​ជាង​ក្មេង​ដទៃ​ជាដើម។ តែ​ម៉ាក់​ៗ​មិន​បាច់​បារម្ភ​ពេក​ទេ បើ​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​បៅ អាច​សាក​ល្បង​ប្រើ​តិចនិក​បូម​ទឹក​ដោះ ដើម្បី​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​បាន។ ១.ប្រើ​ប្រដាប់​បូម​មាន​គុណ​ភាព​ខ្ពស់ ម៉ាក់​ៗ​គួរ​ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​ដែល​មាន​គុណ​ភាព​ខ្ពស់។ ប្រដាប់​បូម​ទឹក​ដោះ​ដោយ​ដៃ ឬ​ប្រដាប់​បូម​ទឹក​ដោះ​អគ្គិសនី​តូច​ៗ​នោះ គ្រាន់​តែ​ជួយ​បាន​មួយ​ពេល​ៗ​ប៉ុណ្ណោះ តែ​ប្រដាប់​បូម​ប្រភេទ​អស់​នេះ មិន​សូវ​ខ្លាំង​រហូត​អាច​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ម៉ាក់​ៗ​បាន​ទេ។ ២. ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​បាន​ត្រឹម​ត្រូវ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ម៉ាក់​ៗ​គួរ​ធ្វើ​តាម​ការ​ណែនាំ​ពី​របៀប​ប្រើ​ម៉ាស៊ីន​ឲ្យ​បាន​ត្រឹម​ត្រូវ និង​តាម​លំដាប់​លំដោយ​ល្អ។ ត្រូវ​ប្រាកដ​ថា ប្រដាប់​បូម​ដាក់​ស៊ុប​ជាប់​នឹង​សុដន់​ម៉ាក់​ៗ មិន​ត្រូវ​ធំ​ពេក ឬ​តូច​ពេក​ទេ។ បើ​មាន​ចម្ងល់ ម៉ាក់​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ពី​ការ​ប្រើ​ប្រដាប់​បូម​ទឹក​ដោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ៣.រៀប​ចំ​មុន​ពេល​បូម មុន​ពេល​ម៉ាក់​ៗ​ចាប់​ផ្ដើម​បូម ត្រូវ​លាង​ដៃ និង​ជ្រើស​រើស​កំប៉ុង​ដាក់​ទឹក​ដោះ​ណា​ដែល​គិត​ថា​ជា​ជម្រើស​ល្អ​សម្រាប់​ខ្លួន។ មួយ​ទៀត គឺ​ត្រូវ​រក​កន្លែង​សម្រាក ឬ​អង្គុយ​ឲ្យ​សមរម្យ ព្រោះ​ម៉ាក់​ៗ​ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​២០-៣០នាទី​សម្រាប់​ការ​បូម។ ៤.បូម​ឲ្យ​ញឹក​ញាប់ ចំពោះ​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ដោះ គួរ​តែ​បូម​ទឹក​ដោះ​រាល់​ពេល​អា​អូន​បៅ​រួច។ កាល​ណា​ដែល​ម៉ាក់​ៗ​ឧស្សាហ៍​បូម វា​ជួយ​រំញោច​ដល់​រាងកាយ​ម៉ាក់​ៗ​ឲ្យ​ផលិត​ទឹក​ដោះ​បន្ថែម។ ៥.ស្អំ​កំណាត់ជ្រលក់ទឹក​ក្ដៅ​ឧណ្ហៗ​លើ​សុដន់ មុន​ពេល​បូម​ទឹក​ដោះ ម៉ាក់​ៗ​គួរ​ស្អំ​កំណាត់ជ្រលក់ទឹក​ក្ដៅ​ឧណ្ហ​ៗ​លើ​សុដន់ ដើម្បី​សម្រួល​ដល់​លំហូរ​ទឹក​ដោះ​ម្ដាយ ឲ្យ​ការ​បូម​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ៦.បូម​សុដន់​១០-១៥នាទី​/ម្ខាង ប្រសិន​បើ​ម៉ាក់​ៗ​បូម​ទឹក​ដោះ​ម្ដង​ម្ខាង គួរ​តែ​ផ្លាស់​ប្ដូរ​ទៅ​ម្ខាង​ទៀត​ពេល​ដែល​ទឹក​ដោះ​ឈប់​ហូរ ឬ​ហូរ​ត្រឹម​២ ៣​តំណក់។ អំឡុង​ពេល​បូម​នោះ ម៉ាក់​ៗ​គួរ​តែ​ម៉ាស្សា​សុដន់ ដើម្បី​ជួយ​ដល់​ចលនា​នៃ​លំហូរ​ទឹក​ដោះ​ចេញ​មក។​ បន្ថែម​ពី​លើ​តិចនិក​ខាង​លើ​នេះ ម៉ាក់ៗ​ត្រូវ​តែ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ នោះទើប​សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។


ចិញ្ចឹមកូន

ទម្លាប់ឲ្យកូនស្ពាយកាតាបធ្ងន់ៗមិនត្រឹមតែស្រុញកម្ពស់ទេ ថែមទាំងអាចមានបញ្ហាឆ្អឹងទៀត

រាល់​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា ក្មេង​ៗ​មួយ​ចំនួន​ធំ​ចូល​ចិត្ត​ស្ពាយ​កាតាប​ធំ ហើយ​ធ្ងន់​ៗ​ជាង​ខ្លួន​ទៅ​សាលារៀន។ ដោយ​ឃើញ​បែប​នេះ មាន​ម៉ាក់​ប៉ា​ខ្លះ​បាន​លើក​ឡើង​ថា បើ​ម្ងៃ​ៗ​កូន​ស្ពាយ​កាតាប​ធ្ងន់​ៗ​ចឹង មិន​ស្រុញ​កម្ពស់​កូន​អស់​ហើយ​ទេ​អ៊ី? ចុះ​ការ​បណ្ដោយ​ឲ្យ​ក្មេង​ស្ពាយ​កាតាប​ធ្ងន់​ៗ ពិត​ជា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កម្ពស់​មែន​ឬ​យ៉ាង​ណា? ឆ្លើយ​តប​នឹង​ចម្ងល់​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ស្ពាយ​កាតាប​ធ្ងន់​ៗ ពិត​ជា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូត​កម្ពស់​របស់​កូន​បាន​មែន។ ក្មេង​គួរ​តែ​ស្ពាយ​កាតាប​ដែល​មាន​ទម្ងន់​មិន​លើស​ពី ១០-១៥% នៃ​ទម្ងន់​របស់​កូន ដោយ​សារ​ការ​ស្ពាយ​កាតាប​ធ្ងន់​ៗ​ពេក បណ្ដាល​ឲ្យ​ទាញ​ទម្ងន់​កូន​ទៅ​ក្រោយ ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​សង្កត់​ចូល​គ្នា​ខុស​ពី​ធម្មតា អាច​បង្ក​ទៅ​ជា​បញ្ហា​ឈឺ​ឆ្អឹង​ខ្នង ស្មា ឬ​ឈឺ​ក​ជា​ដើម។ លោក​បន្ត​ទៀត​ថា ចំពោះ​ក្មេង​ដែល​ប្រើ​ស្មា​តែ​ម្ខាង​ស្ពាយ​កាតាប អាច​ដើរ​ផ្អៀង​ខ្លួន​ទៅ​តាម​ទម្ងន់​កាតាប បណ្ដាល​ឲ្យ​ឈឺ​ចង្កេះ ឈឺ​ខ្នង​ផ្នែក​ខាង​លើ ជាប់​ស្មា ឬ​ក​។ល។ ម៉្យាង​វិញ​ទៀត ការ​ស្ពាយ​កាតាប​មិន​ត្រឹម​ត្រូវ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កោង​ខ្នង​បាន​ដែរ។ កូន​ក្មេង និង​មនុស្ស​ស្រី​ងាយ​ប្រឈម​នឹង​បញ្ហា​បង្ក​ឡើង​ដោយ​ការ​ស្ពាយ​កាតាប​ធំ​ធ្ងន់ៗ ជាង​ទម្ងន់ និង​រាង​កាយ​របស់​ខ្លួន​។ ហេតុ​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​ត្រូវ​ចេះ​មើល​លើ​កាតាប​កូន និង​ពី​របៀប​ដែល​កូន​ស្ពាយ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេង​ៗ​កើត​ឡើង ជាមួយ​នឹង​ប៉ុន្មាន​ចំណុច​នេះ​ដូច​ជា៖ - ត្រូវ​ប្រាកដ​ថា អា​អូន​ស្ពាយ​ខ្សែ​កាតាប​ទាំង​សង​ខាង - ត្រូវ​ប្រាកដ​ថា ខ្សែ​កាតាប​កូន​រឹត​បាន​តឹង​ល្អ ពេល​ស្ពាយ​ទៅ​កាតាប​ជាប់​នឹង​ខ្នង - ត្រូវ​ប្រាកដ​ថា ក្នុង​កាតាប​កូន មាន​តែ​សៀវភៅ​ត្រូវ​រៀន​ប្រចាំ​ថ្ងៃ​ចាំ​បាច់​ប៉ុណ្ណោះ ។ល។


ចិញ្ចឹមកូន

ប្រយ័ត្ន! ក្រៅពីជាប់គល់អណ្ដាត អាអូនក៏អាចជាប់បបូរមាត់លើដែរ

គ្នា​យើង​មួយ​ចំនួន ប្រហែល​ជា​បាន​ដឹង​ពី​បញ្ហា​ជាប់​គល់​អណ្ដាត​ដែល​ក្មេង​ៗ​ឧស្សាហ៍​ជួប​ប្រទះ តែ​វា​មិន​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​កូន​ទេ ហើយ​វា​អាច​ព្យាបាល​បាន​ដោយ​កាត់​ចេញ។ ដូច​គ្នា​នឹង​បញ្ហា​នេះ អា​អូន​តូច​ក៏​ជួប​នឹង​បញ្ហា​ជាប់​បបូរ​មាត់​ខាង​លើ​ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​អា​អូន​គួរ​សម្គាល់​ដែរ។ ការ​ជាប់​បបូរ​មាត់​លើ (ភាសា​បច្ចេកទេស Lip Tie) ជា​ការ​ជាប់​តឹង​នូវ​ថ្នេរ​សាច់​កណ្ដាល​បបូរ​មាត់​ជាមួយ​នឹង​អញ្ចាញ​ធ្មេញ​លើ។ ចំពោះ​បញ្ហា​ជាប់​បបូរមាត់​លើ​នេះ អា​អូន​ក៏​ជួប​ប្រទះ​ច្រើន​តូច​ជាប់​គល់​អណ្ដាត​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ ។ ផល​ប៉ះពាល់​នៃ​ការ​ជាប់​បបូរ​មាត់​លើ ពិបាក​បៅ ពិបាក​ដក​ដង្ហើម (ពិសេស​ពេល​បៅ) ប៉ះពាល់​សុខភាព​មាត់​ធ្មេញ អញ្ចាញ រលាក​អញ្ចាញ​រ៉ាំរ៉ៃ ហូរ​ឈាម​អញ្ចាញ​រ៉ាំរ៉ៃ ប៉ះពាល់​ដល់​ការ​លូតលាស់ ឡើង​ទម្ងន់ ប៉ះពាល់​ដល់​ការ​និយាយ។ល។ វេជ្ជបណ្ឌិត​ជំនាញ​កុមារ​រូប​នេះ​បន្ត​ថា បញ្ហា​ជាប់​បបូរ​មាត់​លើ​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ម្ដាយ​ដែរ ជា​ពិសេស​អាច​ឲ្យ​ឈឺ​សុដន់​ពេល​អា​អូន​បៅ។ បញ្ហា​នេះ អាច​ព្យាបាល​បាន​ដោយ​កាត់​សាច់​ដែល​ជាប់​នោះ​ចេញ ដើម្បី​ឲ្យ​បបូរ​មាត់​ក្មេង​បាន​ធូរ។ ម៉្យាង​វិញ​ទៀត បញ្ហា​ជាប់​បបូរ​មាត់​លើ​នេះ មិន​មែន​ជា​ជំងឺ ឬ​ជា​សញ្ញា​អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ខ្លាំង​ទេ។ ក្នុង​ករណី​ដែល​អា​អូន​ជាប់​បបូរ​មាត់​លើ ប៉ុន្តែ​មិន​ពិបាក​ក្នុង​ការ​បៅ និង​មិន​បង្ក​ភាព​ឈឺ​ចាប់​ដល់​ម៉ាក់​ៗ​ទេ​នោះ មិន​ចាំ​បាច់​ព្យាបាល​ក៏​បាន។


ចិញ្ចឹមកូន

អាអូនកើតមកវៀចក បណ្ដាលមកពីមូលហេតុប៉ុន្មាននេះហើយ

ម៉ាក់​ប៉ា​រូប​ណា​ក៏​ដោយ សុទ្ធ​តែ​ប្រាថ្នា​ចង់​ឲ្យ​កូន​កើត​មក​គ្មាន​បញ្ហា​តាំង​ពី​ពេល​កើត​មក​រហូត​ដល់​លូត​លាស់​ធំ​ពេញ​វ័យ។ ជួន​កាល ទារក​មួយ​ចំនួន​កើត​មក​មិន​ទាន់​បាន​អី​ផង ក៏​ជួប​បញ្ហា​សុខភាព ឬ​ភាព​មិន​ប្រក្រតី​រាងកាយ​ពី​កំណើត​មក​បាត់​ទៅ​ហើយ។ ភាព​មិន​ប្រក្រតី​មួយ​ដែល​អា​អូន​អាច​ជួប​ប្រទះ​ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​នោះ​គឺ បញ្ហា​វៀច​ក​នៅ​លើ​ទារក។ តាម​ការ​ចុះ​ផ្សាយ​ពី​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ករណី​ទារក​វៀច​ក​នេះ ជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ ដែល​មាន​ប្រហែល​ជា ​២% នៃ​ភាព​មិន​ប្រក្រតី​ទាំង​អស់។ ចំណែក​មូល​ហេតុ​ចម្បង​នៃ​ភាព​មិន​ប្រក្រតី​នេះ គឺ​ដោយសារ៖ ១. ការ​លូតលាស់​របស់​សាច់ដុំ ក ទាំង​សង​ខាង​មាន​ភាព​មិន​ស្មើ​គ្នា។ ២. ទម្រង់​របស់​ទារក​ក្នុង​ផ្ទៃ​មិន​សម​ស្រប និង​ស្បូន​របស់​ម្ដាយ។ ៣. កើន​ឡើង​យ៉ាង​រហ័ស​នូវ​ជាតិ​កាល់​ស្យូម ដែល​បណ្ដាល​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​រយៈ​ពេល​យូរ។ ជា​ធម្មតា នៅ​ពេល​ដែល​ទារក​មាន​អាយុ​ចាប់​ពី ១-៤​ខែ (ទារក​រឹង​ក) យើង​អាច​មើល​ដឹង​ថា​អា​អូន​មាន​បញ្ហា​វៀច​ក។ ប៉ុន្តែ ប្រសិន​បើ​អា​អូន​វៀច​ក​ខ្លាំង យើង​អាច​ដឹង​តាំង​ពី​ទារក​ទើប​នឹង​កើត​មក​ភ្លាម។ បើ​យើង​និយាយ​ពាក់​ព័ន្ធ​ដល់​បញ្ហា​វៀច​ក​លើ​ទារក​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ ឲ្យ​ដឹង​ថា ទារក​ដែល​មាន​បញ្ហា​វៀច​ក អាច​លេង និង​ធ្វើ​សកម្មភាព​បាន​ធម្មតា​ដូច​ក្មេង​ដទៃ​ដែរ លើក​លែង​តែ​ធ្វើ​សកម្មភាព​ណា​ដែល​ត្រូវ​ងាក​ក​ចុះ​ឡើង។ ម៉្យាង​វិញ​ទៀត យើង​អាច​សម្គាល់​មើល​ថា​អា​អូន​មាន​បញ្ហា​វៀច​ក​បាន ប្រសិន​បើ៖ ផ្អៀង​ក្បាល​ទៅ​ម្ខាង​ជាប់ (អាច​ពិបាក​មើល​ដឹង​បើ​អា​អូន​នៅ​តូច​ពេក) តាម​សម្លឹង​មើល​ម៉ាក់​ប៉ា​ដោយ​មិន​ងាក​ក្បាល​តាម មួម៉ៅ ពេល​មិន​អាច​ងាក​ក្បាល​តាម​ចិត្ត​ចង់។ល។ លោក​បន្ថែម​ឲ្យ​ដឹង​ថា ទារក​ដែល​មាន​បញ្ហា​វៀច​ក អាច​ជា​សះ​ស្បើយ​វិញ​បាន​ដោយ​គ្រាន់​តែ​​ផ្លាស់​ប្ដូរ​ឥរិយាបថ​ពេល​កូន​គេង និង​លំហាត់​ប្រាណ​ពត់​ខ្លួន​ជាដើម។ លំហាត់​ប្រាណ​បត់​ខ្លួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ