ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

តិចនិកជួយម៉ាក់ៗ កាត់បន្ថយ​បរិមាណអំបិលក្នុងរបបអាហារកូន

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ដឹង​ហើយ​ថា​ជាតិ​ស្ករ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ណា​ចំពោះ​កូន​ ចុះចំណែក​​អំបិល​វិញ​ តើ​អំបិល​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព​របស់​កូន​ដូច​ជាតិ​ស្ករ​ដែរ​ឬ​យ៉ាងណា?​ ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​ដែល​អំបិល​មាន​ទៅ​លើ​សុខភាព​កូននៅ​ឡើយ​នោះ​ទេ។ អំបិល​ក៏​ដូចជា​ស្ករ​ដែរ នៅ​ពេល​កូន​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន​អាច​បង្ក​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល​នៅ​ពេល​ក្រោយ។ បើ​យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក ក្មេង​ម្នាក់​ក្នុង​ចំណោម​៩​នាក់​គឺ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។ ១. វិធី​កាត់​បន្ថយអំបិល​ក្នុង​របបអាហារកូន​ ដើម្បីសុខភាព​របស់​កូន ​ម៉ាក់ប៉ា​អាច​បន្ថយ​បរិមាណ​អំបិល​សម្រាប់​កូន​​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ៖ អាន​ស្លាក​សញ្ញា៖ ម៉ាក់ប៉ា​គួរ​អានស្លាក​សញ្ញាលើ​កញ្ចប់​អាហារ​ឲ្យ​បាន​ច្បាស់ និង​ធ្វើ​ការ​ប្រៀប​ធៀប​បរិមាណ​អំបិល​ក្នុង​ផលិត​ផល​មួយ​ទៅ​ផលិតផល​មួយ​ទៀត​រួច​ជ្រើស​រើស​យក​ផលិតផល​ណា​ដែល​មាន​បរិមាណ​អំបិល​តិច។ ម៉្យាងទៀត យក​ល្អ​គួរ​ជ្រើស​រើស​អាហារ​ស្រស់ និង​ចៀសវាង​អាហារ​វេច​ខ្ចប់​ស្រាប់។ ចម្អិន​អាហារ​ដោយ​បន្ថយ​អំបិល៖ នៅ​ពេល​ចម្អិន​អាហារ​នៅ​ផ្ទះ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អំបិល​ និង​ជ្រើស​រើស​គ្រឿង​ផ្សំ​ផ្សេង​ដែល​ស្រស់​ដូចជា​គ្រឿង​ទេស និង​ខ្ទឹមស​ជា​ដើម។ កាត់បន្ថយ​អាហារ​សម្រន់​របស់​កូន៖ យក​ល្អ​គួរ​បន្ថយ​បរិមាណ​អាហារ​សម្រន់​របស់​កូន​ដូចជា​នំ​ដំឡូង​កញ្ចប់ និង​នំ​ប្រៃ​ជាដើម។ ម៉ាក់ប៉ា​គួរ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ស្រស់​ជំនួស​វិញ។ អាហារ​មាន​ជាតិ​អំបិល​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធាត់​លើ​កុមារ​ដែរ។ ក្មេង​ដែល​ញ៉ាំ​បរិមាណអំបិល​ច្រើន​ត្រូវ​បាន​រាយការណ៍​ថា​ច្រើន​តែ​​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ និង​កាឡូរី​ខ្ពស់​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​ធាត់។ ២. បរិមាណអំបិលកូនគួរញ៉ាំ​​ កម្រិត​បរិមាណ​អំបិល​ដែល​ក្មេង​ត្រូវ​ការ​ទៅ​តាម​អាយុមាន​៖ ១–៣​ឆ្នាំ​ត្រូវ​ការ​អំបិល ២​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ០,៨ក្រាម) ៤–៦​ឆ្នាំ​ត្រូវ​ការ​អំបិល ៣​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ១,២ក្រាម) ៧–១០​ឆ្នាំ​ត្រូវ​ការ​អំបិល ៥​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ២ក្រាម) ១១ឆ្នាំ​ឡើង​ទៅ​ត្រូវ​ការ​អំបិល ៦ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ២,៤ក្រាម)។ មាន​ការ​ណែនាំ​ថាផលិត​ផល​​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ច្រើន​ជាង​ ០,៦ក្រាម​ក្នុង​អាហារ ​១០០​ក្រាម​ គឺ​ចាត់​ទុក​ថា​មាន​បរិមាណ​​អំបិល​ខ្ពស់​ហើយ។ ម៉ាក់ប៉ា​អាច​គណនា​បរិមាណ​អំបិល​ក្នុង​អាហារ​ដោយ​យក​បរិមាណ​សូដ្យូម​ក្នុង​អាហារ​មក​គុណ​នឹង ២,៥។​


ចិញ្ចឹមកូន

ចង់ឲ្យកូនជាមនុស្សមានភាពជឿជាក់ ប៉ាម៉ាក់ត្រូវចេះវិធីនេះ

ចង់ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច? គ្នាយើង​មាន​កូន​ ពិត​ជា​ដឹង​ហើយ​ថា​ ការ​ធ្វើ​ជា​ប៉ា​ម៉ាក់​គេ​មិន​ងាយ​ស្រួល​នោះ​ទេ​ ទោះ​បី​ជា​មាន​ការ​ណែ​នាំ​ ឬ​មេរៀន​ជា​ច្រើន​បាន​និយាយ​ពី​របៀប​ថែទាំ ចិញ្ចឹម​កូន​ក៏​ដោយ។ យ៉ាង​ណា ​ប៉ា​ម៉ាក់​នៅ​តែ​ត្រូវ​ស្វែង​រក​វិធី​ ឬ​តិចនិក​បន្ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​ត្រូវ​នឹង​កូន​យើង។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ចំនួន​ទៀត ដែល​ប៉ា​ម៉ាក់​គួរ​ដឹង​បន្ថែម ដើម្បី​ជួយ​ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។ សញ្ញា​បង្ហាញ​ថា​កូន​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ មនុស្ស​យើង​តែង​តែ​ធ្លាប់​ឆ្លង​កាត់​ពេល​ណាមួយ ដែល​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង តែ​បើ​ក្មេងៗ​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​តាំងពី​តូច វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថភាព​របស់​ពួក​គេ​នៅ​ពេល​ធំឡើង​លើ​ការ​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​មិន​ខាន​។ សញ្ញា​ខាង​ក្រោម​នេះ ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​ ថា​កូន​កំពុង​តែ​ជួប​បញ្ហា​មិន​មាន​ជំនឿចិត្ត​លើ​ខ្លួន​ឯង​៖ មិន​ហ៊ាន​មើល​មុខ​អ្នក​ដែល​ខ្លួន​កំពុង​និយាយ​ជាមួយ​ ស្ទាក់​ស្ទើរ ឬ​មិន​ហ៊ាន​លេង​ជាមួយ​ក្មេង​ផ្សេងទៀត ពិបាក​ក្នុង​ការ​រាប់​អាន​មិត្ត​ មិន​ទុក​ចិត្ត​ខ្លួន​ឯង និង​ គ្មាន​ជំនឿ​ចិត្ត​ ជា​ដើម​។​ ខាង​ក្រោម​នេះ ជា​តិចនិក​ចំនួន​ ៥ ប៉ាម៉ាក់​គួរ​ដឹង​ ដើម្បី​ជួយ​ឲ្យ​កូន​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖​ ១. កុំ​បង្អាប់​កូន​ បើ​ប៉ាម៉ាក់​ចេះតែ​និយាយ​ថា​កូន​ជា​មនុស្ស​ «ល្ងង់ ធ្វើអ្វី​មិន​កើត» នោះ​យូរៗ​ទៅ​កូន​នឹង​គិត​ថា​ខ្លួន​គេ​ពិត​អន់​មែន មិន​អាច​ធ្វើ​អ្វី​បាន។ ការ​និយាយ​បង្អាប់​កូន​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អ្វី​ដល់​កូន​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លូន​ឯង​ទៀត​ផង​។ ២. សរសើរ​កូន​ ការ​លើក​សរសេរ​កូន​ មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវបញ្ជោរ​កូន​នោះ​ទេ តែ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​​កូន ទោះ​បី​ជា​កូន​បាន​ធ្វើ​រឿង​តូច​តាច​ណាមួយ​បាន​សម្រេច​ក៏​ដោយ។ ក្មេងៗ​ចូលចិត្ត​សាក​ល្បង និង​រៀន​អ្វី​ថ្មី ដែល​អាច​នាំ​ឲ្យ​ពួកគេ​មាន​របួស​តិចតួច ឬ​ខូច​ខាត​របស់​រប​ខ្លះៗ​មិន​ខាន។ ពេល​ប៉ាម៉ាក់​ខឹង ឬ​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ នោះ​ក្មេង​នឹង​លែង​ហ៊ាន​ធ្វើ​ទៀត ឬ​អាក់អន់ចិត្ត​មិន​ខាន […]


ចិញ្ចឹមកូន

ម៉ាក់ប៉ាគួរដឹង ទាំងនេះជាវិធីសាស្ត្រថែទាំទារកកើតខាន់លឿងស្រាល និងធ្ងន់

បញ្ហា​ខាន់លឿង (Jaundice) ជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ ជា​ទូទៅ បញ្ហាខាន់លឿង កើត​ឡើង​ចំពោះ​ក្មេង​កើត​មុន​ខែ ព្រោះ​ពេលថ្លើម​​ទារក​កំពុង​លូត​លាស់ ឬ​នៅ​ពេល​​ទារក​បៅ​ដោះ​មិន​គ្រប់​គ្រាន់ ឬមិន​មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​​ក្នុង​ទឹក​ដោះ​ម្ដាយ សុទ្ធ​តែ​ជាមូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហា​ខាន់លឿងនេះឯង។ ទាក់ទង​នឹង​បញ្ហា​ខាន់​លឿង​នេះ មន្ទីពេទ្យ កាល់ម៉ែត​ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ ខ្លួន​ប្រាណ​របស់​ទារក​ឡើង​លឿង​បន្តិច​បន្ដួច​នៅ​ថ្ងៃ​ទី២ ឬ​ទី៣ ហើយ​បាត់​ទៅ​វិញ​នៅ​ ១សប្ដាហ៍​ក្រោយ​កំណើត​ទារក​ដែល​កើត​គ្រប់​ខែ។ ប៉ុន្តែ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ បញ្ហា​ខាន់​លឿង​អាច​បន្ត​នៅ​យូរ និង​អាច​ប៉ះពាល់​ដល់​ជីវិត ឬ​ពិការ​ភាព​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​ព្យាបាល និង​ថែ​ទាំ​ទារក​ឲ្យ​មាន​សុខភាព​ល្អ​បាន​ទៅ​តាមតិចនិក​ថែ​ទាំ​ទារក​មាន​ជំងឺ​នេះ​ដូច​ជា៖ ទារក​លឿង​តិចៗ ព្យាយាម​បំបៅ​ដោះកូន​ឲ្យ​បាន​គ្រប់​គ្រាន់ ដាក់​ទារក​នៅ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ព្រឹក (ចន្លោះ​ពី​ម៉ោង៦-៩ព្រឹក) ត្រូវ​ចេះ​សង្កេត​មើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌​ស​នៃ​គ្រាប់​ភ្នែក​កូន ដែល​ប្ដូរ​ទៅ​ជា​ពណ៌​លឿង ត្រូវ​ប្រញាប់​យក​អាអូន​ទៅ​មន្ទីរពេទ្យ (ករណី​ធ្ងន់ធ្ងរ)។ ទារក​លឿង​ខ្លាំង គ្រូពេទ្យ​ប្រើ​ឧបករណ៍​សម្រាប់​តាមដាន និង​ពិនិត្យ​ជាតិ​លឿង​នៅ​លើ​ស្បែក​អា​អូន បើ​កម្រិត​ជាតិ​លឿង​ទារក​ឡើង​លឿង​ខ្លាំង ខាង​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​អាអូន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ប្រើ​បច្ចេក​ទេស​កាំរស្មី​ពន្លឺ​ខៀវ។ មន្ទីរពេទ្យ​កាល់​ម៉ែត​បន្ថែម​ថា ចំពោះ​ទារក​កើត​ខាន់​លឿង​តិចៗ យើង​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ និង​សាមញ្ញ​ធម្មតា ដែល​ម៉ាក់​ៗ​គ្រប់​រូប​គួរ​យល់​ដឹង និង​អាច​អនុវត្ត​បាន។ ចំណែក ចំពោះ​ទារក​ដែល​កើត​ខាន់​លឿង​ខ្លាំង ម៉ាក់​ប៉ា​ត្រូវ​នាំ​អា​អូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​កាន់​តែ​លឿន​កាន់​តែ​ល្អ។ ព្រោះ​បើព្យាបាល​មិន​បាន​ទាន់​ពេល​ទេ អា​អូន​អាច​ស្លាប់ ឬ​ពិការ​ផ្នែក​ខួរក្បាល និង​អាច​ថ្លង់​ក៏​ថា​បាន។​


ចិញ្ចឹមកូន

បើអាអូនមានសញ្ញានេះពេលកើតអុតស្វាយ ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅពេទ្យ

ជំងឺ​អុត​ស្វាយ បង្ក​ឡើង​ដោយ​ Varicella Zoster Virus អាច​កើត​ឡើង​គ្រប់​វ័យ​គ្រប់​អាយុ កើត​តែ​ម្ដង​ក្នុង​មួយ​ជីវិត​យើង តែ​មេរោគ​របស់​វា​ក៏​​សំងំ​ក្នុង​ខ្លួន​យើង​បាន​មួយ​ជីវិត​ដូច​គ្នា ។ នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​យើង​ចុះ​ខ្សោយ វា​នឹង​ចេញ​ជា​ជំងឺ​ផ្សេង​ទៀត តែ​មិន​មែន​ជា​អុត​ស្វាយ គឺ​ជា​ជំងឺ​រើម។ នេះ​បើ​តាម​ការ​បកស្រាយ​​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ។ លោក​បន្ត​ថា ​រោគ​សញ្ញា​ជំងឺ​អុតស្វាយ យើង​ច្បាស់​ជា​ធ្លាប់​ដឹង​ហើយ ​មាន​ដូច​ជា ចេញ​ពង​បែក ក្ដៅ​ខ្លួន (៣៨-៤០អង្សារសេ) រមាស់ ពេល​ខ្លះ​អ្នក​ជំងឺ​អាច​ចង្អោរ ក្អួត ឈឺ​សាច់​ដុំ ឈឺ​ក្បាល ។ល។ យើង​សង្កេត​ឃើញ​ថា ជំងឺ​អុត​ស្វាយ​កើត​ឡើង​ទៅ​លើ​មនុស្ស​ទូទៅ ទាំង​ក្មេង ទាំង​ចាស់ រហូត​យើង​ស៊ាំ​នឹង​ជំងឺ​នេះ​ទៅ​ហើយ ប៉ុន្តែ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​យើង​ធ្ងន់ធ្ងរ​បាន​រួមមាន រលាក​ខួរក្បាល ស្រោម​ខួរ​ក្បារ រលាក​សួត រលាក​ថ្លើម រលាក​ស្រោម បេះ​ដូង។ល។ ជា​ធម្មតា ពេល​កើត​អុត​ស្វាយ​ក្មេង​ៗ មិន​សូវ​ជា​វិវត្ត​ទៅ​ជា​រលាក​ខួរក្បាល រលាក​សួត ឬ​ផល​ប៉ះពាល់​អាក្រក់​ទៅ​លើ​សុខភាព​ទេ។ ប៉ុន្តែ មាន​ក្មេង​ៗ​មួយ​ចំនួន អាច​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព ហើយ​យើង​ជា​ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ បើ​សង្កេត​ឃើញ​កូន​កើត​អុត​ស្វាយ រួម​ផ្សំ​ជាមួយ​រោគ​សញ្ញា​ដូច​ជា៖ ពង​បែក​នៅ​លើ​ស្បែក​កូន មាន​ឆ្លង​មេរោគ កូន​រអ៊ូ​ឈឺ​ទ្រូង […]


អាហារូបត្ថម្ភទារក

ម៉ាក់​ៗ​ត្រូវ​ដឹង​! ផ្លុំ​អាហារ​ឲ្យកូនអាច​ចម្លង​មេរោគ​ដល់​​កូន

ការ​ថែទាំ​ទារក​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​​ ហើយ​វា​ទាមទារ​ឲ្យ​យើង​មាន​ភាព​​អំណត់​អត់​ធ្មត់​ ​ក៏​ដូចជា​​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ។​ ពេល​ខ្លះ​ សកម្មភាព​សាមញ្ញ​ៗ​​​​ និង​ទម្លាប់​ប្រចាំថ្ងៃ​មួយ​ចំនួន​ ក៏​អាច​​​​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​ក្មេង​ផង​ដែរ​។​ ជាក់ស្ដែង​ ​ការ​ផ្លុំ​អាហារ​​មុន​ពេល​​បញ្ចុក​ទារក​ ក៏​អាច​បំផ្លាញ​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ក្មេង​ មុន​ពេល​ដែល​ពួក​គេ​ដុះ​ធ្មេញ​ទៅ​ទៀត​។ ១.​ ហេតុ​អ្វី​ទើប​យើង​​ត្រូវ​ជៀសវាង​​ផ្លុំ​អាហារ​ឲ្យ​​ទារក​? ​​​ម៉ាក់​ៗ​ប្រហែល​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​​ដឹង​ថា​ បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ពុក​ធ្មេញ​ ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​បាន​។​ ប្រសិនបើ​យើង​មាន​​ដង្កូវស៊ីធ្មេញ​ ​ហើយ​ផ្លុំ​អាហារ​ឲ្យ​ទារក​នោះ​ ​បាក់តេរី​​​​ដែល​ចេញ​ពី​មាត់​របស់​យើង អាច​ចម្លង​ទៅ​​កាន់​ទារក​បាន​។ ជា​ទូទៅ​ កូន​តូច​​មិន​មាន​បញ្ហា​ធ្មេញប្រហោង​​ ​បង្ក​ឡើង​ដោយ​បាក់តេរី​ Streptococcus Mutans​ នៅ​ពេល​ដែល​ពួក​គេ​កើត​​មក​នោះ​ទេ​។​ ​ជាក់ស្ដែង​ បាក់តេរី​​មួយ​ប្រភេទ​នេះ​​ អាច​​ធ្វើ​ឲ្យ​កើត​មាន​​ធ្មេញប្រហោង​ នៅ​ពេល​ដែល​​វា​បន្សល់​ទុក​អាស៊ីដ​​​ដែល​ទៅ​ប៉ះ​នឹង​កម្ទេចកំទី​ដែល​នៅ​ជាប់​ធ្មេញ​​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​ទារក​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​​ ធ្មេញ​​នឹង​វិវត្ត​​​ទៅ​ជា​ប្រហោង​​ នៅ​​មុន​ពេល​ដែល​ទារក​ដុះ​ធ្មេញ​ទៅ​ទៀត​ ព្រម​ទាំង​ក្លាយ​ទៅ​ជា​​បញ្ហា​ពុក​ធ្មេញ​ថែម​ទៀត​ផង​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ កុមារ​ភាគ​ច្រើន​​ឆ្លង​បាក់តេរី Streptococcus Mutans​ ពី​ម្ដាយ​របស់​ពួក​គេ​ ហើយ​ជា​ទូទៅ​ ​បាក់តេរី​នេះ​​សាយភាយ​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​​ផ្លុំ​អាហារ​ឲ្យ​កូន​ៗ​ ញ៉ាំ​អាហារ​​ដោយ​ប្រើ​ស្លាបព្រា​តែ​មួយ​ និង​ថើប​មាត់​របស់​​ទារក​។​ ២. ​ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​ទារក​ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​វិធីសាស្ត្រ​ដូច​ខាងក្រោម​នេះ​ ព្យាយាម​​កុំ​ផ្លុំ​អាហារ​របស់​ទារក​ និង​មិន​ត្រូវ​ប្រើប្រាស់​ស្លាបព្រា​ ឬ​​កែវ​ទឹក​រួម​គ្នា​ឡើយ​។ អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​។​ ​ជូត​មាត់​របស់​ទារក​ជា​ញឹកញាប់​ ជាមួយ​នឹង​កំណាត់​សើម​ ស្អាត​ល្អ ដើម្បី​កុំ​ឲ្យ​បាក់តេរី​មាន​ឱកាស​លូតលាស់​បាន​។ ជូត​អណ្ដាត​ […]


ចិញ្ចឹមកូន

កូនកើតមកមានជំងឺឈាមម្យ៉ាងនេះ ៧០% ដោយសារតំណពូជពីម្តាយ

ទារក​ដែល​មាន​កើត​មក​មាន​ជំងឺ ហេម៉ូហ្វីលា (Hemophilia) ដោយសារ​តែ​កត្តា​តំណ​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ៧០% នៃ​កុមារ​មាន​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ​នេះ ខណៈ ៣០% ទៀត កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។ Hemophilia ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត​ដែល​កើត​ទៅ​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ "Hemophilia ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ណា​មាន​របួស​ដោយ​ការ​ប៉ះទង្គិច ការ​ហូរ​ឈាម​របស់​អ្នក​ជំងឺ Hemophilia ហូរ​ឈាម​យូរ​ជាង​គេ ឬ​ហូរ​ឈាម​អត់​ឈប់​តែ​ម្តង វា​អាច​នឹង​កក តែ​ប្រើ​ពេល​យូរ ហើយ​អាច​ហូរ​ឈាម​រហូត​ដល់​ស្លាប់​"។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ អត្រា​ចម្លង​ជំងឺ Hemophilia ពី​ម្តាយ​ទៅ​កូន​នៅ​លើ​ពិភព​លោក និង​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត ជាន សុផល អះអាង​ថា មាន​តួលេខ​ប្រហាក់​ប្រហែល​គ្នា ក្នុង ៥ពាន់​នាក់​នៃ​ក្មេង​ប្រុស​ដែល​កើត​មក មាន​ម្នាក់​អាច​នឹង​កើត​ជំងឺ Hemophilia។ ក្មេង​បើ​កើត​ជំងឺ Hemophilia  នេះ​ហើយ មិន​អាច​ព្យាបាល​ជា​ដាច់​ឡើយ ត្រូវ​ការ​ព្យាបាល​អស់​មួយ​ជីវិត ហើយ​ចំណាយ​ថវិកា​ច្រើន​ទៀត គេ​បែង​ចែក​ជំងឺ Hemophilia ជា […]


ចិញ្ចឹមកូន

ម៉ាក់​ៗ​ត្រូវ​ដឹង​ បាក់តេរី​ក្នុង​បំពង់​ក​ ​គ្រោះថ្នាក់​ណាស់​ចំពោះ​កូន

អាការៈ​ឈឺ​បំពង់​ក​​មិន​ត្រឹម​តែ​កើត​លើ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ វា​ក៏​កើត​មាន​ញឹកញាប់​ទៅ​លើ​កុមារ​ផង​ដែរ។​ ជា​ទូ​ទៅ​ បញ្ហា​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ សារធាតុ​គីមី ឬ​វីរុស​ ហើយ​ជា​ធម្មតា​ វា​នឹង​ធូរ​ស្រាល​​ទៅ​វិញ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ថ្នាំ​មួយ​ចំនួន​។​ ប្រហែល​២០​%​នៃ​កុមារ​​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​​គ្រុន​ក្ដៅ​ ​មាន​​អាការៈ​ដូចជា​មិនសូវលេង​ និង​ល្ហិតល្ហៃ នៅ​ពេល​ដែល​ពួក​គេ​ឈឺ​បំពង់​ក។​ ​យ៉ាង​ណា​មិញ​ គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​កុមារ​សង្ស័យ​ថា​ វា​អាច​ជា​ពពួក​បាក់តេរី​ក្នុង​បំពង់​ក ហើយ​តើ​វា​មាន​ភាព​ខុស​គ្នា​ពី​ការ​ឈឺ​បំពង់​ក​ដែរ​ឬ​ទេ?​ ១.​ អ្វី​ទៅ​ជា​បាក់តេរី​ក្នុង​បំពង់​ក? ​បាក់តេរី​ក្នុង​បំពង់​ក គឺ​ជា​ការ​បង្ក​រោគ​ ដែល​បណ្ដាល​​មក​ពីបាក់តេរី Streptococcus ​​ជា​ក្រុម​បាក់តេរី​ស្រ្តេបតូកូកកូស។​ ​ស្ថានភាព​នេះ​ ​មាន​លក្ខណៈ​ខុស​ប្លែក​ចំពោះ​កុមារ​ធំ​ៗ​។​ ពិត​ណាស់​ វា​អាច​ឆ្លង​បាន​ ហើយ​ពេល​ខ្លះ​វា​ឆ្លង​មុន​ពេល​ដែល​កុមារ​​នោះ​ចាប់ផ្ដើម​​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ទៅ​ទៀត​។​ ក្មេង​ៗ​​អាច​ឆ្លង​មេរោគ​បាន​ នៅ​ពេល​ដែល​ពួក​គេ​ប៉ះពាល់​​​ទៅ​នឹង​ទឹក​មាត់​ ច្រមុះ​ ដំបៅ​នៅ​លើ​ស្បែក​ ឬ​ការ​ប៉ះពាល់​ដោយ​ប្រយោល​ នៅ​ពេល​ដែល​មេរោគ​​រាលដាល​ចេញ​ពី​ក្មេង​ដែល​ឈឺ​តាម​រយៈ​ការ​ក្អក​ ឬ​កណ្ដាស់​​ដែល​វា​​​ស្ថិត​នៅ​ក្នុង​ខ្យល់​អាកាស​។ ២. តើ​​បាក់តេរី​ក្នុង​បំពង់​ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?​​ ប្រសិនបើ​កូន​ឈឺ​បំពង់​ក និង​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​ ម៉ាក់​ៗ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​កូន​អាច​មាន​​បាក់តេរី​ក្នុង​បំពង់​ក​។​ ទារក ឬកូនតូច​​ក្ដៅ​ខ្លួន​ស្ទេញ​​ៗ​ និង​មាន​ហូរ​ឈាម​ច្រមុះ​ច្រើន​ ព្រម​ទាំង​មាន​សំឡេង​កូរ​ពោះ​។ ប្រសិនបើ​កូន​​ក្អួត​មាន​ស្លេស្ម​ ឬ​លាមក​ស្អិត​ កូន​​មាន​អាការៈ​រញ៉ាំ​រញ៉ូវ និង​មិន​ចង់​ញ៉ាំ​ ឬ​ផឹក​អ្វី​ទាំង​អស់​ សម្រាប់​ក្មេង​ដែល​មាន​អាយុ​លើស​ពី​៣​ឆ្នាំ​ ​ពួក​គេ​អាច​ពិបាក​លេប​ទឹក​មាត់​នៅ​ពេល​មាន​អាការៈ​ឈឺ​បំពង់​ក​ និង​អាច​ឡើង​កម្ដៅ​រហូត​​ដល់​​៣៩​អង្សាសេ​ ឬ​ខ្ពស់​ជាង​នេះ​។​ លើស​ពី​នេះ​ ក្មេង​អាច​មាន​អាការៈ​ហើម​កូនកណ្តុរ រលាក​​ ឬ​មាន​ខ្ទុះ​នៅ​លើ​សាច់​បំពង់​កនិង​បរិវេណ​ជុំវិញ​។ […]


អាហារូបត្ថម្ភ

ប៉ា​ម៉ាក់​គួរ​ដឹង​! តិចនិក​បង្រៀន​កូនឲ្យមានទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​

ការ​ញ៉ាំ​អាហារ​​ត្រឹមត្រូវ​ ​ពិត​ជា​មាន​សារសំខាន់​ណាស់​​ដើម្បី​ទទួល​បាន​ជីវិត​​ពោរពេញ​ទៅ​ដោយ​សុខភាព​ល្អ។​ ដូច្នេះ​ហើយ​ ​ប៉ា​ម៉ាក់​គួរ​​បង្រៀន​កូន​ឲ្យ​ចេះ​បង្កើត​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​ញ៉ាំ​អាហារ​ ​តាំង​តែ​ពួក​គេ​នៅ​វ័យ​ក្មេង​។​ ​ពិត​ណាស់​​ ប្រសិនបើ​ប៉ា​ម៉ាក់​ធ្វេស​ប្រហែស​ចំពោះ​ចំណុច​នេះ​ កូន​អាច​នឹង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ ​ព្រម​ទាំង​អាច​​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​​ដោយ​មិន​ដឹង​ខ្លួន​។​ ​យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​បណ្ដុះ​ទម្លាប់​ទម្លាប់ល្អ​ក្នុងការ​ញ៉ាំ​​ដ៏​មាន​តម្លៃ​​​នេះ​ ប៉ា​ម៉ាក់​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​បាន​។ ​១. ញ៉ាំ​អាហារ​ពេល​ព្រឹក​ ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្បូរ​បែប​​ដល់​រាងកាយ​ ក៏​ដូចជា​ជួយ​ដល់​ការ​សម្រក​ និង​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​យ៉ាង​ល្អ​។​ ដូច​នេះ​ ប៉ា​ម៉ាក់​គួរ​ណែ​នាំ​កូន​កុំ​​ឲ្យ​រំលង​ការ​ញ៉ាំ​​អាហារ​ពេល​ព្រឹក និង​ជ្រើសរើស​អាហារ​ល្អ​ៗ​ដូចជា​បន្លែ ផ្លែ​ឈើ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ និង​ប្រភេទ​គ្រាប់​ធញ្ញជាតិ​។​ ការ​ចាប់ផ្ដើម​ជាមួយ​នឹង​អាហារ​ដែល​មាន​សុខភាព​ល្អ​ និង​ធ្វើ​ឲ្យ​រាងកាយ​របស់​ក្មេង​មាន​ថាមពល​​ពេញ​មួយ​ថ្ងៃ​។ ២. ញ៉ាំ​ទឹក​ ​​​​ការ​ផ្ដល់​​ជាតិ​ទឹក​ដល់​រាងកាយ​ ពិត​ជា​មាន​សារសំខាន់​ណាស់​។​ ជាក់​ស្ដែង​ រាងកាយ​របស់​មនុស្ស​យើង​ភាគ​ច្រើន​មាន​​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក ហើយ​ប្រព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ គឺ​ត្រូវ​ការ​ទឹក​​ដើម្បី​ដំណើរការ​។​ ​​​ការ​បង្រៀន​កូន​ឲ្យ​​​ដឹង​ពី​តម្លៃ​នៃ​ទឹក គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ក្មេង​ទទួល​បាន​​បែបបទ​ជីវិត​ប្រកប​​សុខភាព​ល្អ​។​ ៣. ​ដឹង​ពី​អ្វី​ដែល​ខ្លួន​កំពុង​ញ៉ាំ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​​ឲ្យ​​ដឹង​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ញ៉ាំ​។​ ការ​ជ្រើសរើស​ញ៉ាំ​តែ​អាហារ​ដែល​​​យើង​​អាច​ដឹង​​ពី​​គ្រឿង​ផ្សំ​បាន​ គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​តាមដាន​អាហារ​​ដ៏​ត្រឹមត្រូវ​។​ កត្តា​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​អាហារ​ដែល​មិន​ល្អ​ចំពោះ​រាងកាយ​ ដូចជា​អាហារ​កែច្នៃ​ ស្ករ​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​។​ បន្ថែម​ពី​នេះ​ ​អាហារ​ដែល​មាន​សារជាតិ​បំប៉ន​ខ្ពស់​ មាន​ដូចជា​បន្លែ​ ផ្លែឈើ​ សាច់​ដែល​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ និង​ខ្លាញ់​សុខភាព​ គឺ​មាន​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​យើង​គួរ​ណែនាំ​កូន​ឲ្យ​ញ៉ាំ​ជា​ប្រចាំ​។​ រី​ឯ​ការ​បែងចែក​អាហារ​​ ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​ការ​ជ្រើសរើស​អាហារ​ផង​ដែរ​ ហើយ​ការ​ញ៉ាំ​ច្រើន​ជ្រុល​ ទោះ​បី​ជា​អាហារ​​​​សុខភាព​​ក៏​ដោយ​ ក៏​មិន​ល្អ​ចំពោះ​រាងកាយ​នោះ​ដែរ។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ចិញ្ចឹមកូន

ជួយដល់ការអភិវឌ្ឍខួរក្បាលរបស់អាអូនទើបនឹងកើត ដល់អាយុ១ខែ ជាមួយតិចនិកសាមញ្ញៗនេះ

ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​របស់​ទារក​ទើប​នឹង​កើត ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​ការ​ឱប ការ​បំបៅ និង​ការ​គេង​របស់​អា​អូន។ ម៉ាក់​ប៉ា​រូប​ណា​ក៏​ប្រាថ្នា​ចង់​ឲ្យ​កូន​លូតលាស់​ធំ​ឡើង​ពោរពេញ​ដោយ​ភាព​ឈ្លាស​វៃ​ដែរ តែ​ដើម្បី​ឲ្យ​កូន​អភិវឌ្ឍ​ធំ​ឡើង​ឆ្លាត ម៉ាក់​ប៉ា​គួរ​តែចាប់​ផ្ដើម​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​កូន​តាំង​ពី​នៅ​ក្មេង​ខ្ចី​មក​។ អា​អូន​ទើប​តែ​អាយុ​ ១​ខែ​របស់​យើង អាច​ឮ និង​ស្គាល់​សំឡេង​របស់​យើង ហើយ​កូន​ក៏​រៀន​បាន​ច្រើន​ដែរ។ ខួរក្បាល​របស់​អា​អូន​កំពុង​លូតលាស់ និង​អភិវឌ្ឍ ពេល​ដែល​កូន​បាន​ឃើញ បាន​ប៉ះ បាន​ឮពី​អ្វី​ៗ​កើត​ឡើង​ជុំ​ខ្លួន​កូន។ ដើម្បី​ជួយ​ឲ្យ​កូន​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល​បាន​ល្អ យើង​អាច​ជំរុញ​ដោយ​ប្រើ​តិចនិក​សាមញ្ញ​នៅ​ខាង​ក្រោម​នេះ៖ ចំណាយ​ពេល​ជាមួយ​កូន៖ ព្យាយាម​និយាយ និទាន​រឿង និង​ច្រៀង​ជាដើម។ ការ​ធ្វើ​បែប​នេះ​រាល់​ថ្ងៃ ក៏​ជួយ​ឲ្យ​កូន​ស៊ាំ​នឹង​សំឡេង និង​ពាក្យ​ផ្សេងៗ ជា​ហេតុ​ជួយ​ដល់​ការ​អភិវឌ្ឍ​ភាសា និង​ការ​ទំនាក់​ទំនង​ពេល​កូន​ធំ​ទៅ។ សម្លឹង​មើល​ភ្នែក​កូន៖ តិចនិក​នេះ​សំខាន់​សម្រាប់​ការ​បង្កើន​ចំណង​រវាង​ម៉ាក់​ប៉ា​នឹង​កូន។ ញញឹម​ដាក់​កូន៖ ពេល​​អា​អូន​ឃើញ​ម៉ាក់​ប៉ា​ញញឹម វា​ជួយ​បញ្ចេញ​សារធាតុ​គីមី​ពី​ធម្មជាតិ​នៅ​ក្នុង​ខ្លួន​កូន ដែល​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ល្អ និង​សុវត្ថិភាព ។ លេង​ជាមួយ​កូន៖ ការ​លេង​ជាមួយ​កូន​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ជួយ​កូន​រៀន​ពី​អ្វី​ថ្មីៗ។ វា​ក៏​ជួយ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ល្អ​រវាង​យើង​នឹង​កូន​ផង​ដែរ។ ដាក់​កូន​ឲ្យ​ផ្កាប់៖ ការ​ដាក់​កូន​ឲ្យ​ផ្កាប់​មុខ​១-៥​នាទី/ថ្ងៃ ជួយ​ពង្រឹង​កម្លាំង​នៅ​ផ្នែក​ក ក្បាល និង​រាងកាយ​ផ្នែក​ខាង​លើ​របស់​កូន។ តែ​ម៉ាក់​ប៉ា​ត្រូវ​ចាំ​សង្កេត​កូន​ឲ្យ​ដិត​ដល់ ពេល​ដាក់​ឲ្យ​កូន​ផ្កាប់​មុខ ហើយ​ក៏​មិន​ត្រូវ​ដាក់​ឲ្យ​កូន​គេង​ផ្កាប់​យូរ​ពេក​ដែរ។ ម៉ាស្សា​ឲ្យ​កូន៖ វិធី​នេះ​ជួយ​ពង្រឹង​ចំណង​រវាង​យើង​នឹង​កូន ហើយ​វា​ក៏​ជួយ​ឲ្យ​អារម្មណ៍​កូន​ល្អ និង​ធូរ​ស្បើយ​ដែរ ពិសេស​ចំពោះ​ទារក​កេក​កុក​ច្រើន​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម៉ាក់​ប៉ា […]


ចិញ្ចឹមកូន

អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់​បាន​​ច្រើន​ ​រឿងល្អ​ ៤យ៉ាង នឹង​កើតលើកូន

ការ​អាន​ឲ្យ​ឮៗ​​ អាច​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​សារសំខាន់​ និង​មាន​ឥទ្ធិពល​ក្នុង​ការ​និយាយ​ទៅ​កាន់​កូន​ ក៏​ដូចជា​ជួយ​ឲ្យ​ពួក​គេ​មាន​ការអភិវឌ្ឍន៍​​យ៉ាង​ឆាប់​រហ័ស​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​អាន​សៀវភៅ​ឲ្យ​កូន​ៗ​ស្ដាប់​ វា​នឹង​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​ ព្រម​ទាំង​បង្កើត​ចំណេះដឹង​ដល់​ពួក​គេ​។​ បន្ថែម​ពី​នេះ​ ការ​អាន​សៀវភៅ​ក៏​អាច​ជួយ​បង្កើន​ជំនាញ​ភាសា​របស់​កូន​ៗ​ផង​ដែរ។​ ចំណុច​ទាំង​នេះ​ហើយ​ ដែល​ប៉ា​ម៉ាក់​អាច​ជួយ​កូន​​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​តាម​រយៈ​ការ​អាន​។ ​​​​​​​​​១. កំណត់​មូលដ្ឋាន​ភាសា​ យើង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ ទារក​អាច​ឮ​សំឡេង​របស់​ម៉ាក់​ៗ​ និង​រៀន​ភាសា​។ ការ​​អាន​ឲ្យ​កូន​ស្ដាប់​ គឺ​ជា​ការ​បង្កើត​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ពួក​គេ​ ដែល​អាច​ឲ្យ​ក្មេង​កសាង​ជីវិត​ទាំង​មូល​របស់​ពួក​គេ​បាន​​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ការ​អាន​ផ្ដល់​ឲ្យ​​កូន​ៗ​នូវ​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​ភាសា​ និង​ផ្ដល់​មេរៀន​ដែល​ចាំបាច់​​​មុន​គេ​សម្រាប់​ការ​និយាយ​។​ ២. បង្កើត​ជំនាញ​សង្គម​ ​​​​​​​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​អាន​សៀវភៅ​​ ​ប៉ា​ម៉ាក់​ប្រៀប​ដូចជា​បណ្ដាក់ទុន​ផ្នែក​អារម្មណ៍​ទៅ​លើ​តួ​អង្គ​ ហើយ​ការ​អាន​របស់​យើង​ក៏​បង្កើត​ចំណាប់​អារម្មណ៍​ដូច​គ្នា​សម្រាប់​ក្មេង​​។​ ជាក់​ស្ដែង​ សំឡេង​ និង​លក្ខណៈ​នៃ​ទឹក​មុខ​ដែល​យើង​ប្រើប្រាស់​ នឹង​ធ្វើ​ឲ្យ​កូន​ឆាប់​​ទទួល​អារម្មណ៍​ ហើយ​សាច់​រឿង​ទាំង​នោះ​ ក៏​អាច​ជួយ​អភិវឌ្ឍ​ជំនាញ​សង្គម​ដល់​កូន​របស់​យើង​បាន​ដែរ​។ ៣. ជំរុញ​ឲ្យ​កូន​ចេះ​អាន​ដោយ​ខ្លួន​ឯង ប្រសិនបើ​ប៉ា​ម៉ាក់​វិនិយោគ​នៅ​ក្នុង​ការ​អាន​​ឲ្យ​បាន​ច្រើន​ វា​ក៏​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ឲ្យ​ចេះ ស្វែង​រក​សៀវភៅ​ដោយ​ខ្លួន​ឯង​បាន​ដែរ។​ ពួក​គេ​នឹង​ចេះ​ហ្វឹកហាត់​ការ​អាន​ ព្រម​ទាំង​សមត្ថភាព​​ផ្នែក​អក្សរសាស្ត្រ។​ ​បន្ថែម​ពី​នេះ​ ​នៅ​ពេល​ដែល​កូន​មាន​ឆន្ទៈ​ក្នុង​ការ​អាន​សៀវភៅ​ខ្លាំង​ប៉ុនណា​ ពួក​គេ​នឹង​បង្កើត​ទម្លាប់​មួយ​នេះ​លឿន​ប៉ុណ្ណោះ​ដែរ​។​ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ចំណាយ​ពេល​អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ ការ​អាន​គឺ​ជា​កិច្ចការ​ដ៏​សំខាន់​ និង​មាន​តម្លៃ​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ​​។ ៤. បង្កើត​ជំនាញ​ទំនាក់​ទំនង​ ​​​នៅ​ពេល​ដែល​យើង​​អាន​ឲ្យ​កូន​ស្ដាប់​ វា​​​អាច​ជួយ​បង្កើន​ពាក្យ​សម្រាប់​ជា​ចំណេះ​ដឹង​បន្ថែម​ដល់​ក្មេង។​ ​ម្យ៉ាង​វិញ​ទៀត​ វា​ជួយ​ដល់​ពួក​គេ​ឲ្យ​រៀន​​ពី​វិធីសាស្ត្រ​សម្រាប់​បង្ហាញ​ ក៏​ដូចជា​​បញ្ចេញ​សំឡេង​​នៅ​វ័យ​ក្មេង​ ដែល​កត្តា​នេះ​គឺ​ជា​ការ​បង្រៀន​ឲ្យ​ក្មេង​ចេះ​ជំនាញ​ទំនាក់ទំនង​ចាំបាច់​នៅ​ពេល​អនាគត​ប្រកប​ដោយ​និរន្តរភាព​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ