ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការបំបៅដោះ

ក្មេងបៅទឹកដោះគោឡើងគីឡូលឿនជាងក្មេងបៅដោះម្ដាយ?

ទារក​ដែល​បៅ​ដោះ​ ​លូត​លាស់​លឿន​ក្នុង​រយៈពេល​បី​ទៅ​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​ទី​១ ហើយ​បន្ទាប់ពី​នេះ​នឹង​មាន​ការ​លូត​លាស់​យឺត​បន្តិច​វិញ​​នៅ​ខែ​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ទី​១​នេះ។ ជា​ទូទៅ​កូន​ដែល​បៅ​ដោះ​ម្ដាយ​នៅ​អាយុ​មួយ​ឆ្នាំ​ច្រើន​មាន​គីឡូ​ទាប​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ។ យ៉ាងណា នៅ​ពេល​ឈាន​ដល់​អាយុ​ពីរ​ឆ្នាំ​ ក្មេង​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ នឹង​អាច​មាន​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​វិញ​។ អ្នក​ជំនាញ​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​នៅឡើយ​ទេ​ទាក់​ទង​នឹង​រឿង​នេះ តែ​អ្នក​ជំនាញ​ទាំង​នោះ​អះអាង​ថា​រឿង​នេះ​ជា​រឿង​ធម្មតា និង​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​។ មូល​ហេតុ​មួយ​ដែល​អ្នក​ជំនាញ​ជឿ​ថា​ធ្វើ​ឲ្យ​ក្មេង​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត គឺ​ក្មេង​បៅ​ដោះ​ម្ដាយ​មាន​ទម្លាប់​ឈប់​បៅ​ពេល​មាន​អារម្មណ៍​ថា​ឆ្អែត តែ​ក្មេង​បៅ​ទឹក​ដោះ​គោ​វិញ​មាន​ទម្លាប់​បៅ​ទឹក​ដោះ​គោ​ទាល់​តែ​អស់ពី​ក្នុង​ដប។ ចំណុច​មួយ​ទៀត គឺ​ប្រូតេអ៊ីន​នៅ​ក្នុង​ម្សៅទឹក​ដោះ​គោ​មាន​ច្រើន​ប្រភេទ​ជាង​ក្នុង​ទឹក​ដោះ​ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ការ​ធ្វើ​មេតាប៉ូលិស​ក្នុង​រាង​កាត​ក្មេង​បៅ​ទឹក​ដោះ​គោ​។ ដូច​គ្នា​ដែរ ស្ថាប័ន​ស្រាវជ្រាវ​របស់​គណៈកម្មការ​អឺរ៉ុប បាន​លើក​ឡើង​ដែថា​កម្រិត​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះម្ដាយ​មាន​ទាប​ជាង​ទឹក​ដោះ​គោ​ម្សៅ​នេះ​ហើយ ដែល​នាំឲ្យ​កូន​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ​។ ការ​សិក្សា​ដដែល​បង្ហាញ​ថា​ ក្រោយ​អាយុពីរ​ឆ្នាំ ទោះ​ក្មេង​បៅ​ទឹក​ដោះ​គោ​ម្សៅ​​មិន​ថា​មាន​ប្រូតេអ៊ីន​ទាប ឬ​ខ្ពស់​ទេ ពួកគេ​នឹង​មាន​កម្ពស់​ប្រហាក់​ប្រហែល​គ្នា តែថា​ក្មេង​បៅ​ទឹកដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ខ្ពស់​មាន​ទម្ងន់​ធ្ងន់​ជាង។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​គឺ​ ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ទាប នឹង​មាន​ទម្ងន់​ប្រ​ហាក់​ប្រហែល​គ្នា​នឹង​ក្មេង​ដែល​បៅ​ដោះ​ម្ដាយ​ដែរ​។


ការថែទាំទារក

ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​?

រយៈពេល​ពីរ​បី​ខែ​ដំបូង​ បន្ទាប់​ពី​ទារក​កើត​មក​ ប៉ា​ម៉ាក់​អាច​សង្កេត​ឃើញ​ថា​លាមក​របស់​ពួក​គេ​មាន​ពណ៌​ត្នោត​ លឿង​ និង​ពណ៌​បៃតង​ ដែល​ជា​ពណ៌​ធម្មតា​​​។​ ប៉ុន្តែ​ ​ប្រសិនបើ​​ទារក​ជុះមាន​ឈាម​ មិន​ថា​តិច ឬ​ច្រើន​នោះ​ទេ​ វា​អាច​​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​ទារក​។ យ៉ាង​ណា​មិញ​ ​លាមក​ដែល​មាន​ពណ៌​ក្រហម​អាច​មិន​មែន​ជា​ឈាម​​ទាំង​អស់​​ឡើយ​​ វា​អាច​បណ្ដាល​មក​ពី​ការម៉ាក់ៗ​​ញ៉ាំ​អាហារ​ដែល​មាន​ពណ៌​ក្រហម​ ដូចជា​ប៉េងប៉ោះ​ ឬ​​ទឹក​ផ្លែ​ឈើ​កិន​ជា​ដើម​។​ នៅ​ក្នុង​ករណី​ដែល​ទារក​ជុះ​មាន​ឈាម​ ឬ​ជុះ​មក​មាន​ពណ៌​ក្រហម​ជា​​ប្រចាំ​ ប៉ា​ម៉ាក់​គប្បី​​ព្យាយាម​​កំណត់​មូលហេតុ​ និង​ស្វែងរក​ការ​​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​​។​ ​​១. ទល់​លាមក​ បញ្ហា​ទល់​លាមក​កម្រ​កើត​លើ​ទារក​ណាស់​ ប៉ុន្តែ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ​អាលែកហ្ស៊ី​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង ​ឬ​កង្វះ​ជាតិ​ទឹក​។​ រោគ​សញ្ញា​នៃ​ការ​ទល់​លាមក​ រួម​មាន​ពុំ​ជុះ​រយៈពេល​យូរ​ លាមក​រឹង​ និង​តឹង​ពោះ​ជាដើម​។​ បន្ថែម​ពី​នេះ​ ការ​ទល់​លាមក​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាត់​រន្ធ​គូថ​ ដែល​បណ្ដាល​ឲ្យ​​លាមក​មាន​ឈាម​ផង​ដែរ​។​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្ស័យ​ថា​ កូន​មាន​បញ្ហា​ទល់​លាមក​ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​របប​អាហារ​របស់​ទារក​ ដោយ​​បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ ឬ​ឲ្យ​កូន​ញ៉ាំ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ ២. ​ការ​ឆ្លង​មេរោគ ការ​ជុះ​ឈាម​របស់​ទារក​ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ និង​ប៉ា​រ៉ា​ស៊ីត​មួយ​ចំនួន​ ពីព្រោះ​តែ​ការ​ឆ្លង​មេរោគ​នេះ​ អាច​បង្ក​ជា​ការ​រលាក​ និង​រលាត់​ពោះវៀន​​តិចតួច​ ​ដែល​ធ្វើ​ឲ្យ​មាន​ឈាម​ចេញ​មក​ក្រៅ​​។​ ​ជា​ទូទៅ​ អាការៈ​រាគ​រូស​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​កូន​រាគ​ឈាម​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ ​៣. អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ នៅ​ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​សម្គាល់​ឃើញ​ទារក​ជុះ​មក​មាន​ឈាម​ បន្ទាប់​ពី​ផ្លាស់ប្តូរ​របប​អាហារ​របស់​ពួក​គេ​ វា​អាច​ជា​សញ្ញា​នៃ​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ​ដែល​បង្ក​ឲ្យ​​រលាក​ពោះវៀន​ធំ​ និង​ធ្វើ​ឲ្យ​​ឈាម​ហូរ​ចូល​ទៅ​ក្នុង​លាមក​។​ អាហារ​ទូទៅ​ដែល​បណ្ដាល​ឲ្យ​ទារក​អាលែកហ្ស៊ី​មាន​ដូចជា ទឹក​ដោះ​គោ​ […]


ទារក

តិចនិក​សម្អាត​អណ្ដាត​កូន ជួយ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​

ទោះ​បី​ជា​ទារក​ដែល​ទើប​នឹង​កើត​​នៅ​មិន​ទាន់​ដុះ​ធ្មេញ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​ចាំបាច់​ត្រូវ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​កូន​ៗ​ផង​ដែរ​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​ភាគ​ច្រើន​តែង​តែ​ងឿង​ឆ្ងល់​អំពី​វិធីសាស្ត្រ​ក្នុង​ការ​សម្អាត​អណ្ដាត​ឲ្យ​ទារក​ដែល​ទើប​នឹង​កើត​ ហើយ​កិច្ចការ​នេះ​កាន់​តែ​ពិបាក​ថែម​ទៀត​ នៅ​ពេល​ដែល​អា​អូន​យំ​ នៅ​ពេល​ដែល​យើង​សម្អាត​អណ្ដាត​ឲ្យ​ពួក​គេ​។​ ហេតុ​អី​​ប៉ា​ម៉ាក់​ត្រូវ​សម្អាត​អណ្ដាត​ឲ្យ​កូន​? ​​​​​​កិច្ចការ​ចម្បង​​នៃ​ការ​ថែទាំ​សុខភាព​មាត់​ធ្មេញ​​ជា​រៀង​រាល់​ថ្ងៃ​​របស់​ទារក​ គឺ​ជា​ការ​សម្អាត​អណ្ដាត​របស់​ពួក​គេ​។​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​សម្អាត​អណ្ដាត​ត្រឹមត្រូវ​ជា​ប្រចាំ​ វា​អាច​ជួយ​បញ្ចៀស​ខ្យល់​ដង្ហើម​មិន​ល្អ​ និង​ការ​ប្រមូល​ផ្ដុំ​បាក់តេរី​ ​ព្រម​ទាំង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​មាត់​ធ្មេញ និង​​ជំងឺ​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ ប៉ា​ម៉ាក់​គប្បី​សម្អាត​ និង​ម៉ាស្សា​មាត់​របស់​កូន​ ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​ដុះ​ធ្មេញ​​ក៏​ដោយ​ ពីព្រោះ​វា​អាច​ជួយ​ដល់​ដំណើរការ​ដុះ​ធ្មេញ​ និង​ធានា​អនាម័យ​មាត់​​ធ្មេញ​បាន​ល្អ​។ ​ប៉ា​ម៉ាក់​គួរ​សម្អាត​អណ្ដាត​កូន​បែប​ណា​?​ ​​​​​​មិន​ថា​កូន​របស់​ប៉ា​ម៉ាក់​ដុះ​ធ្មេញ​ ហើយ​ឬ​ក៏នៅ​នោះ​ទេ​​ ​ការ​ថែ​ទាំ​មាត់​ធ្មេញ​​ ដោយ​ការ​សម្អាត​មាត់​ និង​អណ្ដាត​ គឺ​ជា​រឿង​ដែល​ប៉ា​ម៉ាក់​មិន​គួរ​ព្រងើយ​កន្តើយ​ឡើយ​។​ ដើម្បី​សម្អាត​អណ្ដាត​ទារក​ឲ្យ​បាន​ត្រឹមត្រូវ​ យើង​គួរ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​។ ១. ​សម្អាត​ដៃ​​ប៉ា​ម៉ាក់​ជា​មុន​សិន​ មុន​នឹង​ចាប់ផ្ដើម​ការ​សម្អាត​​អណ្ដាត​ឲ្យ​ទារក​ ជំហាន​ដំបូង​ ប៉ា​ម៉ាក់​ត្រូវ​លាង​សម្អាត​ដៃ​របស់​ខ្លួន​ជា​មុន​សិន​។ បន្ទាប់​មក​ យើង​អាច​យក​ស្បៃ​ ឬកុំប្រេស ឬ​កំណាត់​ស្អាត​រុំ​​ម្រាម​ដៃ​ ​ឬ​​ប្រើ​ឧបករណ៍​សម្អាត​អណ្ដាត​​សម្រាប់​ទារក​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ។​ ២. ជ្រលក់​ស្បៃ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ប្រសិនបើ​យើង​ប្រើ​ស្បៃ​ ចូរ​ជ្រលក់​ស្បៃ​​​​ទៅ​ក្នុង​​ទឹក​ក្តៅ​ឧណ្ហៗ​ និង​រុំ​វា​ជុំវិញ​ម្រាម​ដៃ​របស់​យើង​។​ បន្ទាប់​មក​ ចូរ​ដាក់​ទារក​​​ឲ្យ​ស្ថិត​ក្នុង​ទីតាំង​ដែល​មាន​ផាសុកភាព​ ដោយ​ឱប​កូន​នៅ​ដៃ​ម្ខាង​ ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​ ដើម្បី​សម្អាត​មាត់​របស់​អា​អូន​។ ​ចូរ​លូក​ដៃ​ទៅ​ក្នុង​មាត់​របស់​ទារក​ថ្នមៗ​ និង​កៀរ​ជា​រាង​រង្វង់​។​ ក្រោយ​ពី​សម្អាត​អណ្ដាត​រួច​ ចូរ​ធ្វើ​ការ​ម៉ាស្សា​ធ្មេញ​របស់​ទារក​ (បើ​ទារក​មាន​ធ្មេញ​) និង​អញ្ចាញ​​ថ្នម​ៗ​។​ ​៣. សម្អាត​កម្ទេចកំទី​នៅ​ជាប់​ធ្មេញ អញ្ចាញ​ធ្មេញ បន្ថែម​ពី​នេះ​ ​ប៉ា​ម៉ាក់​ក៏​អាច​ប្រើ​ឧបករណ៍​សម្អាត​អញ្ចាញ​ធ្មេញ​ ដើម្បី​កម្ចាត់​ចោល​នូវ​កម្ទេចកំទី​​ផ្សេង​ៗ ដែល​នៅ​តោង​ជាប់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​របស់​ទារក​​។ […]


ទារក

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

ប៉ា​ម៉ាក់​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ទារក​តែងតែ​យំ​​ នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន​។​ ប៉ុន្តែ​ ​ប្រសិនបើ​​ទារក​យំ​ ក្រោយ​ពី​បំបៅ​ដោះ​រួច​ ជា​ពិសេស​ ពួកគេ​ហាក់​ដូចជា​ពិបាក​ចិត្ត​ និង​​យំ​មិន​បាត់​សោះ​ ​វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដល់​ប៉ា​ម៉ាក់​​។​ ដោយ​សារ​តែ​បញ្ហា​នេះ​ ធ្វើ​ឲ្យ​ទាំង​ម៉ាក់​ និង​អា​អូន​មាន​អារម្មណ៍​តប់​ប្រមល់ និង​ធុញ​ថប់​ ដូច្នេះ​ហើយ​ ការ​ស្វែង​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​​ទារក​យំ​ក្រោយ​បំបៅ​ដោះ​រួច​​ ​មាន​សារសំខាន់​ណាស់​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. ចុកពោះ  ​​​​​​ជា​ទូទៅ​ រោគ​ចុក​ពោះ​នេះ​កើត​ឡើង​ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​៣​ខែ​ ​ដែល​យំ​ខ្លាំង​​យ៉ាង​ហោច​ណាស់​ពីរ​២ទៅ​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​យំ​នេះ​មាន​រយៈពេល​ពី​៣​ថ្ងៃ​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​។​ ទារក​​ម្នាក់​ក្នុង​ចំណោម​៥​នាក់​កើត​មាន​រោគ​ចុក​ពោះ​នេះ​ និង​ពុំ​មាន​មូលហេតុ​​ច្បាស់​លាស់​ណាមួយ​​ដែល​នាំ​​ឲ្យ​ទារក​មាន​អាការៈ​នេះ​ឡើយ​។​ វា​អាច​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក​កំពុង​តែ​អភិវឌ្ឍ​ ហើយ​ពួកគេ​​ទទួល​បាន​ហ្គាស​ ឬ​មិន​អាច​រំលាយ​​ទឹក​ដោះ​គោ​បាន​ពេញ​លេញ​។ ទារក​អាច​​មាន​រោគ​ចុក​ពោះ​នេះ​ ​ប្រសិនបើ​ពួក​គេ​យំ​​ដោយ​គ្មាន​មូលហេតុ​ ហើយ​ក្ដាប់​ដៃ​​ណែន​ ក៏​ដូចជា​​ថ្ពាល់ឡើង​ក្រហម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​ចំកោង​ខ្នង និង​ទាញ​ជង្គង់​ទៅ​ជិត​នឹង​ពោះ​។​ ដំណោះស្រាយ៖ អាការៈ​ចុក​ពោះ​នេះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ក្នុង​រយៈពេល​ប្រហែល​៦សប្តាហ៍​ ហើយ​ជា​ទូទៅ​ វា​​នឹង​បាត់​ទៅ​ទាំង​ស្រុង​នៅ​ខែ​ទី​៤។​ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពុំ​មាន​ការ​ព្យាបាល​ចំពោះ​អាការៈ​ចុក​ពោះ​នេះ​ទេ​ ក្រៅ​ពី​​កម្ចាត់​រាល់​កត្តា​បង្ក​ទាំង​អស់​ប៉ុណ្ណោះ​។ ​​​​​​​​​​​​​២. ច្រាល​អាស៊ីដ  ​ការ​ចា្រល​អាស៊ីដ​ គឺ​ជា​​បញ្ហា​មួយ​ដែល​សាច់ដុំ​ខ្ជិប​​​មិន​លូតលាស់​  ​នៅ​ចុង​បំពង់​អាហារ​ មិន​អាច​ទប់ទល់​នឹង​ក្រពះ​​ដែល​ផ្ទុក​អាហារ​ ដែល​កត្តា​នេះ​​បណ្ដាល​ឲ្យ​អាហារ​ រួម​​ជាមួយ​នឹង​ទឹក​ក្រពះហូរ​ចេញ​​ពី​ក្រពះ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​។​ ​ការ​ចាល់​អាស៊ីដ​នេះ​ ក៏​អាច​បង្ហាញ​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​រោគ​ឈឺ​ពោះ​ផង​ដែរ​។​ ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ការ​ចាល់​អាស៊ីដ​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​រោគ​សញ្ញា​របស់​ទារក​ ហើយ​ប្រសិនបើ​មាន​សភាព​ធ្ងន់ធ្ងរ​ […]


ចិញ្ចឹមកូន

ចង់ឲ្យកូនផឹកទៅមានសុវត្ថិភាព កុំយកទឹក ៤ ប្រភេទនេះមកឆុងទឹកដោះគោឲ្យសោះ

ពេលដែលយើងឮពាក្យថា “ឆុងទឹកដោះគោឲ្យកូន” យើងគិតថាសាមញ្ញណាស់ គ្មានអីស្មុគស្មាញគ្រាន់តែយកម្សៅទឹកដោះគោ ដាក់ចូលដប ហើយចាក់ទឹកចូលទៅរួចរាល់បាត់ទៅហើយ។ ប៉ុន្តែមានដឹងអត់ ទឹកប្រភេទណាល្អសម្រាប់ការឆុងទឹកដោះគោឲ្យកូន ប្រើទៅយើងមិនបារម្ភពីបញ្ហាសុខភាព? លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានបញ្ជាក់ថា ក្បូនពេទ្យ ទឹកដែលល្អសម្រាប់ក្មេង គឺទឹកដាំពុះ ទើបមិនបារម្ភរឿងកូនរាករូស ឬមានបញ្ហាសុខភាពផ្សេងទៀត។ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបញ្ជាក់ថា ទឹកប្រភពណាក៏ដោយ ត្រូវតែដាំឲ្យពុះ ព្រោះអីកម្តៅមកពីទឹកពុះអាចសម្លាប់មេរោគបានទាំងអស់។ ចំណុចពិសេសមួយទៀតនោះ បើសិនជាម៉ាក់ប៉ាឆុងម្សៅទឹកដោះគោជាមួយទឹកក្តៅឧណ្ហៗ កូនតូចក៏អាចចៀសពីបញ្ហាទល់លាមកទៀត។ ចុះបើយើងទៅឆ្ងាយអត់មានទឹកដាំពុះ អាចប្រើទឹកផ្សេងឆុងទឹកដោះគោជំនួសបានអត់? យោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា វិធីដែលមានសុវត្ថិភាពបំផុតក្នុងការឆុងទឹកដោះគោឲ្យកូនគឺការប្រើប្រាស់ទឹកដាំពុះ និងទុកឲ្យត្រជាក់មិនតិចជាង ៧០% (ទុកឲ្យនៅក្ដៅឧណ្ហៗ)។ ប៉ុន្តែប្រសិនបើម៉ាក់ប៉ាមិនអាចដាំទឹកឲ្យឆុងទឹកដោះគោបាន (ឧ. ពេលដើរលេងក្រៅផ្ទះ គ្មានភ្លើង ឬកំសៀវដាំទឹក។ល។) ម៉្យាងទៀត យើងអាចរៀបចំទឹកដោះគោឲ្យកូនដោយប្រើទឹកស្អាត និងមានសុវត្ថិភាព ដែលមានសីតុណ្ហភាពធម្មតា និងឆុងហើយត្រូវប្រើភ្លាមៗ។ អង្គការសុខភាពពិភពលោក បន្តទៀតថា ចំពោះទឹកដោះគោកូនក្មេងដែលឆុងដោយប្រើទឹកស្អាតធម្មតា មិនមែនជាទឹកដាំពុះ មិនត្រូវរក្សាទុកប្រើសម្រាប់ពេលក្រោយទេ។ ប្រសិនបើអាអូនបៅទឹកដោះគោនៅសល់ ត្រូវចាក់ចោលឲ្យអស់ មិនគួរឲ្យកូនបៅតទៀតឡើយ។ បន្ថែមពីនោះ ទឹកដែលម៉ាក់ប៉ាមិនគួរយកមកឆុងទឹកដោះគោឲ្យកូនមាន ៤ ប្រភេទគឺ៖ ទី១- ទឹកដាំច្រើនដង ទី២- ទឹកម៉ាស៊ីនច្រោះ ទី៣- ទឹកទុកចោលយូរ មានដី […]


ចិញ្ចឹមកូន

ក្មេងៗប៉ុន្មានក្រុមនេះងាយប្រឈមកង្វះជាតិដែក កើតជំងឺស្លេកស្លាំង

កង្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​ប្រាថ្នា​ចង់​ឲ្យ​កូន​ចៀស​ឲ្យ​ផុត ព្រោះ​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​កូន​ជួប​បញ្ហា​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម​ទៀត។ មួយ​វិញ​ទៀត ជំងឺ​ស្លេក​ស្លាំង​លើ​កុមារ ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​របស់​កូន​បាន​ដែរ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​គួរ​តែ​តាម​ដាន​ដិត​ដល់​លើ​ការ​ទទួល​បាន​ជាតិ​ដែក​ជា​ប្រចាំ​របស់​កូន​ៗ។ កាល​ណា​អា​អូន​ខ្វះ​ជាតិ​ដែក កូន​ច្បាស់​ជា​ងាយ​កើត​ជំងឺ​ស្លេក​ស្លាំង ប៉ះពាល់​ដល់​សុខភាព​អា​អូន និង​ពិបាក​ដល់​យើង​ជា​ម៉ាក់​ប៉ា​ទៀត។ វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ បន្ត​ថា កុមារ​ដែល​ងាយប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ជាង​គេ​មាន៖ ទារក​កើត​មិន​គ្រប់​ខែ ក្មេង​ផឹក​ទឹក​ដោះ​គោ​ស្រស់​មុន​អាយុ​១ឆ្នាំ ទារក​បៅ​ទឹក​ដោះ​ម្ដាយ ដែល​មិន​មាន​ជាតិ​ដែក​គ្រប់​គ្រាន់ ទារក​ផឹក​ទឹក​ដោះ​គោ​ម្សៅ មិន​មាន​ជាតិ​ដែក​គ្រប់​គ្រាន់ កុមារ​អាយុ​១-៥ឆ្នាំ ដែល​ផឹក​ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​ពពែ ឬ​ទឹក​សណ្ដែក លើស​ពី៧០០មល/ថ្ងៃ ក្មេង​ដែល​មាន​ជំងឺ​រ៉ាំ​រ៉ៃ ក្មេង​ប៉ះពាល់​ផ្ទាល់​ជាមួយ​សំណ ក្មេង​មិន​ទទួល​បាន​អាហារ​សម្បូរ​ជាតិ​ដែក​គ្រប់​គ្រាន់ ក្មេង​ស្រី​ជំទង់​អាច​បាត់​បង់​ជាតិ​ដែក​តាម​រយៈ​ឈាម​រដូវ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​បាន ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។ បើ​បារម្ភ​ខ្លាច​កូន​ៗ ខ្វះ​ជាតិ​ដែក ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ កុំ​ឲ្យ​មាន​ការ​បាត់បង់​ឈាម​ច្រើន ហើយ​ប្រសិន​ធ្ងន់ធ្ងរ​ខ្លាំងគ្រូពេទ្យនឹងព្យាបាលទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ ឬពេលខ្លះ​ត្រូវ​បញ្ចូល​ឈាម។ […]


ចិញ្ចឹមកូន

ធ្មេញកូនមានបញ្ហាទាំងនេះ មានន័យថាកូនៗគួរពត់ធ្មេញពីតូចហើយ

ប្រសិន​បើ​កូន​យើង​មាន​ធ្មេញ​ច្រពើស ភាគ​រយ​ខ្ពស់​ណាស់​ដែល​កូន​​ត្រូវ​ការ​ពត់​ធ្មេញ​តម្រង់​មក​វិញ ដើម្បី​មាន​ស្នាម​ញញឹម​ បែប perfect smile និង​មាន​ភាពជឿ​ជាក់​លើ​ខ្លួន​ឯង។ ប៉ុន្តែម៉ាក់​ប៉ា​មួយ​ចំនួន​មាន​ចម្ងល់​ជុំវិញ​ការ​ពត់​ធ្មេញ​លើ​កូន​ក្មេង​ថា ក្រៅ​ពី​ធ្មេញ​ច្រពើស ធ្មេញ​កូន​បែប​ណា​ខ្លះ​ទើប​គួរ​ពត់​ធ្មេញ​ពី​តូច​ទៅ? អាយុ​ប៉ុន្មាន​បាន​ពេទ្យ​ណែនាំ​ឲ្យ​ពត់? កូន​ក្មេង​ម្នាក់​ៗ មាន​លក្ខណៈ​ពិសេស​រៀង​ៗខ្លួន មាន​ន័យ​ថា ការ​អភិវឌ្ឍន៍​ផ្នែក​សុខភាព​មាត់​ក៏​ខុស​គ្នា​ទៅ​តាម​នឹង​ដែរ។ នៅ​ពេល​យើង​សង្កេត​មើល​ការ​លូតលាស់​​ធ្មេញ​កូន យើង​អាច​កត់​សម្គាល់​បាន​ពី​បញ្ហា​ធ្មេញ​ទូទៅ​មួយ​ចំនួន​លើ​ធ្មេញ ឬ​ជួរ​របស់​ធ្មេញ​កូន ពិសេស​នៅ​អាយុ​ ៧​ឆ្នាំ រាល់​បញ្ហា​ធ្មេញ​ទូទៅ​នឹង​លេច​ឡើង​មក​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់ ហើយ​បញ្ហា​ទាំង​នោះ​មាន​ដូច​ជា៖ ១. ធ្មេញ​ច្រពើស ២. ធ្មេញ​ដុះ​មក​មិន​ត្រង់​ជួរ ៣. ធ្មេញ​ខាង​លើ ឬខាង​ក្រោម​ពយ​ទៅ​មុខ ៤. ធ្មេញ​ដុះ​ឆ្ងាយ​ពី​គ្នា​ខ្លាំង (មាន​ចន្លោះ​ប្រហោង​ធ្មេញ​ធំ)។ល។ ចុះ​ចុះ​អាយុ​ប៉ុន្មាន​បាន​ពេទ្យ​ណែនាំ​ឲ្យ​ពត់? ទន្ដបណ្ឌិត ផន ពេជ្រ​ចន្តា បម្រើ​ការ​ងារនៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​ក្មេង​ស្រី អាច​ចាប់​ផ្ដើម​ពត់​ធ្មេញ​បាន​ចន្លោះ​អាយុ ១២-១៤ឆ្នាំ រី​ឯ​ក្មេង​ប្រុស អាច​ពត់​ធ្មេញ​បាន​អាយុ​ចន្លោះ​ពី១៤-១៦​ឆ្នាំ។ ផ្ទុយទៅ​វិញ ក្មេង​ៗខ្លះ ចាប់​ផ្ដើម​ពត់​ធ្មេញ​តាំង​ពី​អាយុ ​៦​ឆ្នាំ​មក​ម៉្លេះក៏​មាន។ ប៉ុន្តែអាយុ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ពត់​ធ្មេញ ក៏​ដូច​ជា​ការ​ព្យាបាល​បញ្ហា​ធ្មេញ​ផ្សេង​ទៀត​ចំពោះ​ក្មេង គឺ​នៅ​អាយុ​ចន្លោះ​ពី​៨-១៤​ឆ្នាំ។ បន្ថែម​ពី​លើ​នេះ ទន្ដបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​លក្ខខណ្ឌ​មួយ​ទៀត​​ដែល​គួរ​នាំ​កូន​ៗ​ទៅ​ពត់​ធ្មេញ គឺ​ពេល​ដែល​អា​អូន​ឈប់​លូតលាស់​គ្រោង​ឆ្អឹង​មុខ។ ពេល​ដែល​យើង​មើល​ឃើញ​បញ្ហា​ធ្មេញ​​រៀប​រាប់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ យើង​គួរ​តែ​នាំ​កូន​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​កូន​គួរ​តែ​ពត់​ធ្មេញ ឬ​យ៉ាង​ណា។ ទោះ​ជា​យ៉ាង​ណា ពេទ្យ​ធ្មេញ​អាច​នឹង​មិន​ណែនាំ​ឲ្យ​កូន​យើង​ពត់​ធ្មេញ​បន្ទាន់​ទេ ប៉ុន្តែ​ការ​ដែល​យើង​នាំ​កូន​ទៅ​ពេទ្យ​ធ្មេញ​ពិនិត្យ​អាច​ជា​ប្រការ​ទប់​ស្កាត់​បញ្ហា​ធ្មេញ​ផ្សេង​ទៀត​ទៅ​ថ្ងៃ​មុខ។


ការថែទាំទារក

ដឹងទេ! ការ​ថើប​កូន​ទើបកើត​​ អាចនឹង​​​បង្ក​​គ្រោះថ្នាក់​ដល់​កូន

​ទារក​​តូច​ៗ​ គឺ​គួរ​ឲ្យ​ស្រលាញ់​ណាស់​ ​ដែល​ធ្វើ​ឲ្យ​​អ្នក​គ្រប់​គ្នា​តែងតែ​​ក្រឺត​ក្នាញ់​។​ ជាមួយ​នឹង​ម្រាម​​ដៃ​ជើង​តូច​ៗ​ ស្នាម​ញញឹម​​ខ្ជូត​ៗ​ និង​ថ្ពាល់​ក្រម៉ាប់​ៗ​ យើង​ពិបាក​នឹង​ហាម​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ថើប​​ទារក​តូច​ៗ​ទាំង​នោះ​ណាស់​។​ ពិត​ណាស់​ ការ​ថើប​គឺ​ជា​វិធីសាស្ត្រ​​មួយ​ក្នុង​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ ​ហើយ​វា​មើល​ទៅ​​ហាក់​ដូចជា​ពុំ​មាន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។​ ​ប៉ុន្តែ​ ​ដើម្បី​សុវត្ថិភាព​កូន​តូច​ យើង​ចាំបាច់​ត្រូវ​ជៀសវាង​ការ​ថើប​ទារក​ដែល​ទើប​នឹង​កើត​។​ ១. ហេតុ​អី្វ​យើង​មិន​គួរ​ថើប​ទារក​ដែល​ទើប​នឹង​កើត​? ​ជាទូទៅ​ ​​​ទារក​ទើប​នឹង​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ដែល​ទាមទារ​ការ​ថែទាំ​ជា​ពិសេស​សម្រាប់​ពួក​គេ​ នៅ​ក្នុង​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​។​ ​ការ​ប៉ះពាល់​ទៅ​នឹង​មេរោគ​ ក៏​ដូចជា​បាក់តេរី​​ប្រភេទ​ណា​មួយ​ គឺ​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ​។​ ​សូម្បី​តែ​​មុន​ពេល​ប៉ះពាល់​​ ឬ​បី​ទារក​ ក៏​ទាមទារ​ឲ្យ​យើង​ត្រូវ​​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​​ជា​មុន​សិន​ដែរ​ ពីព្រោះ​ដៃ​របស់​យើង​គឺ​ជា​ប្រភព​នៃ​​ភ្នាក់ងារ​បង្ក​មេរោគ​រាប់​ពាន់​។​ ស្រដៀង​គ្នា​នេះ​ដែរ​ មុខ​របស់​យើង​ក៏​គ្របដណ្ដប់​ដោយ​មេរោគ រាប់​ពាន់​ នៅ​ពេល​ដែល​យើង​ថើប​ ហើយ​ភ្នាក់ងារ​បង្ក​រោគ​ទាំង​នេះ​ នឹង​ត្រូវ​បាន​​ផ្ទេរ​ទៅ​លើ​ស្បែក​របស់​ទារក​តូច​ៗ​​ជាក់​ជា​មិន​ខាន​។ ២. មេរោគ​អាច​ធ្វើ​ឲ្យ​ទារក​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ​​​​​​ជាក់ស្ដែង​ ​ទារក​ងាយ​នឹង​ប្រឈម​ជាមួយ​នឹង​ជំងឺ​រើមណាស់ ហើយ​​ជំងឺ​​នេះ​ បណ្ដាល​ឲ្យ​មាន​ដំបៅ​នៅ​ជុំវិញ​មាត់​ និង​បបូរ​មាត់​​​ចំពោះ​មនុស្ស​ពេញ​វ័យ​។​ ពេល​ខ្លះ​ ​ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ណាមួយ​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​បាន​។​ ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នៅ​អាយុ​៤០​ឆ្នាំ​ ​គ្នា​យើង​ជាង​៩០%​​បាន​ប្រឈម​​ទៅ​នឹង​មេរោគ​ជាក់លាក់​នេះ​ និង​អាច​ចម្លង​ទៅ​ទារក​ដែល​ទើប​នឹង​កើត​​បាន​ផង​ដែរ។​ ទោះ​បី​ជា​នរណា​ម្នាក់​​​ដែល​មាន​មេរោគ​ប្រភេទ​នេះ​​ ប៉ះពាល់​ដៃ​របស់​ទារក​ ហើយ​ទារក​យក​ដៃ​ទៅ​ញី​ភ្នែក​ ច្រមុះ​ ឬ​មាត់​ ក៏​មេរោគ​អាច​​រាលដាល​ទៅ​ដល់​ភ្នាសរម្អិល​​​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​ទៅ​កាន់​ទារក​បាន​ដូច​គ្នា​​។​ ​​ដោយ​សារ​តែ​ទារក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ មេរោគ​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​​ក្នុង​ខួរក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​​ថែម​ទៀត​ផង​។ ៣. ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​? ​​នៅ​រយៈពេល​ពីរ​បី​ខែ​ដំបូង​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ទារក​ ដែល​ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​។​ ​យើង​គួរ​តែ​​​ឲ្យ​អ្នក​ដែល​ឈឺ​នៅ​​ឲ្យ​ឆ្ងាយ​ពី​​ទារក​តូច​ៗ​។ […]


ចិញ្ចឹមកូន

ជំងឺសើស្បែកម៉្យាងនេះកើតលើអាអូនញឹកញាប់ ក្រោយឈឺរលាកបំពង់ក

រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាកបំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ យើង​អាច​សង្កេត​ឃើញ​ថា ក្មេង​ៗឧស្សាហ៍​ឈឺ​ជំងឺ​រលាក​បំពង់​ក​នេះ​មែន​ទែន ជួន​កាល​រលាក​ខ្លាំង​ដល់​ក្ដៅ​ខ្លួន​ប្រកាច់​ក៏មា​ន។ មួយ​វិញ​ទៀត អា​អូន​ក៏​អាច​កើត​ទៅ​ជា​ជំងឺ​សើស្បែក​មួយ​ប្រភេទ​ដោយ​សារ​ជំងឺ​រលាក​បំពង់​ក​បាន​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​បាន​បកស្រាយ​ឲ្យ​ដឹង​ថា តាម​ការ​សង្កេត​មើល ក្រោយ​ពេល​មាន​ជំងឺ​រលាក​បំពង់ក ឬ​រលាក​ផ្លូវ​ដង្ហើម (មេរោគ​ជា​មូលហេតុ) វា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​សើ​ស្បែក ពីទីរីយ៉ាស៊ីស រូសៀ (Pityriasis rosea) ហើយ​វា​ក៏​អាច​កើត​ឡើង​បាន​ដោយសារ​ការ​ប្រតិកម្ម​ថ្នាំ​មួយ​ចំនួន​បាន​ដែរ។ លោកវេជ្ជបណ្ឌិត​បន្ត​ថា ជំងឺ ពីទីរីយ៉ាស៊ីស រូសៀ គឺ​ជា​ជំងឺ​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច តែ​ការ​ព្យាបាល​បាន​ជោគជ័យ​ខ្ពស់​ល្អ និង​មិន​ងាយ​បន្សល់​ស្លាក​ស្នាម ហើយ​អត្រា​រើ​ឡើង​វិញ​តែ​២%​ប៉ុណ្ណោះ។ យើង​អាច​ដឹង​ថា អ្នក​ជំងឺ​មាន​ជំងឺ​ពីទីរីយ៉ាស៊ីស រូសៀ​នេះ​បាន​តាម​រយៈ​៖ - ឡើង​កន្ទួល​លើ​ស្បែក(លើ​ទ្រូង ក្បាល​ពោះ ខ្នង...) - អស់​កម្លាំង - ឈឺ​ខ្លួន - រមាស់ រោគសញ្ញា​នៃ​ជំងឺ​នេះ អាច​មើល​ទៅ​ដូច​ជា​បញ្ហា​ស្បែក ឬ​បញ្ហា​សុខភាព​ដទៃ​ទៀត​ដែរ ប៉ុន្តែ ចំពោះ​ក្មេង​ដែល​មាន​បញ្ហា​សើរ​ស្បែក​ពីទីរីយ៉ាស៊ីស រូសៀ​នេះ អាច​មាន​រោគ​សញ្ញា​ខុស​ៗ​គ្នា​ទៅ​តាម​បុគ្គល​ម្នាក់​ៗ។ វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ទៀត​ថា ការ​ព្យាបាល​បញ្ហា​នេះ គឺ​ត្រូវ​បំបាត់​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ ព្យាបាល​តាម​រោគ​សញ្ញា និង​ត្រូវ​ផ្ដល់​សំណើម​ដល់​ស្បែក។ លើស​ពី​នេះ បើ​សិន​កូន​មាន​ចេញ​សញ្ញា​ប៉ុន្មាន​នេះ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ក្មេង​៖ កូន​ឈឺ​ខ្លាំង ឡើង​កន្ទួល​អាក្រក់​ទៅ​ៗ រមាស់​ខ្លាំង […]


ចិញ្ចឹមកូន

កូនម៉ឹមទឹកដោះគោ កុំបន្តធ្វើទម្លាប់ ៤ យ៉ាងនេះទៀត ប្រយ័ត្នកូនឈឺឥតល្ហែ

ចិញ្ចឹម​បីបាច់​ឲ្យ​លូតលាស់ មាន​សុខភាព​ល្អ ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​លើ​របប​អាហារ ការ​ថែទាំ​ដិត​ដល់ រួម​ទាំង​ការ​អនាម័យ​ជាដើម។ ចំពោះម៉ាក់ប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរ​តែ​កែប្រែ​ទម្លាប់​មិន​ល្អ​ខាងក្រោម​នេះចេញ ទើប​កូន​មិន​សូវ​ឈឺ។ ១. ស្តាយ ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ​នៅ​សល់ ទាំង​យើង​ទាំង​គេ ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​សល់ មិន​ចាក់​ចោល​ទេ ច្រើន​តែ​ស្តាយ ទុក​ឲ្យ​កូន​ម៉ឹម​បន្ត​ទៀត។ ទម្លាប់​បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​កូន​ឧស្សាហ៍​ឈឺ ដោយសារ​ទឹក​ដោះ​គោ​កូន​ម៉ឹម​សល់ មិន​អាច​ទុក​យូរ​ម៉ោង​បាន​ទេ បាន​ត្រឹម ១ ម៉ោង​ប៉ុណ្ណោះ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ កុសល កណិការ បាន​ពន្យល់​ថា នៅ​ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​ហើយ មេរោគ​នឹង​ចូល​ទៅ​ក្នុង​ទឹកដោះ​នៅ​​សល់​នោះ​តាម​ទឹកមាត់កូន អ៊ីចឹង​កាល​ណា​យើង​ទុក​យូរ​ម៉ោង​បន្តិច កូន​យើង​ម៉ឹម​ទឹកដោះគោ​ដែល​នៅ​សល់​ អាច​បង្ក​ឱ្យ​កូន​ឈឺ​ពោះ រាករូសជាដើម។ ២. បន្ថយ ឬ​បន្ថែម​បរិមាណ​ទឹក និង​ម្សៅ​ទឹក​ដោះ​គោ ការ​ឆុង​ទឹក​ដោះ​គោ​មាន​ក្បួន​ខ្នាត និង​រង្វាស់​ត្រឹម​ត្រូវ តែ​ទោះ​យ៉ាង​ណា ម៉ាក់ប៉ា​មួយ​ចំនួន​បាន​បំពាន​ក្បួន​ច្បាប់​ទាំង​នោះ ពេល​កូន​មាន​បញ្ហា ដូច​ជា​រាក ឬ​ទល់​លាមក។ ឧ. ពេល​កូន​ទល់​លាមក ម៉ាក់​តែ​បន្ថយ​បរិមាណ​ទឹកដោះ​គោ ដោយ​រក្សា​បរិមាណ​ទឹក​ដដែល ឬ​ក៏​រក្សា​បរិមាណ​ទឹកដោះដដែល តែ​បន្ថែម​បរិមាណ​ទឹក​វិញ ដោយ​គិត​ថា ការ​បន្ថែម​បរិមាណ​ទឹក អាច​កាត់​បន្ថយ​អាការៈ​ទល់​លាមក​កូន​បាន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ