ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

គ្រុនពោះវៀនលើកុមារ បើព្យាបាលមិនទាន់អាចហូរឈាមក្នុងពោះវៀន

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បានបញ្ជាក់ថា គ្រុនពោះវៀនលើកុមារ បើព្យាបាលមិនទាន់អាចហូរឈាមក្នុងពោះវៀនបាន។ ជំងឺ​គ្រុនពោះវៀន ជា​ប្រភេទ​ជំងឺ​បង្ក​ដោយ​បាក់តេរី មាន​ឈ្មោះ​ថា សាលម៉ុនណែឡា ទីហ្វី (Salmonella Typhi) ឆ្លង​តាម​ការ​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក ដែល​មាន​ប្រឡាក់លាមក ឬ​ទឹក​នោម។ ជំងឺ​គ្រុន​ពោះ​វៀន​នេះ​អាច​ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន ពិសេស​ក្មេង​តូចៗ​ដែល​ចូល​ចិត្ត​លេង​ជុំ​ៗ​គ្នា​ច្រើន​នាក់ ហើយ​ជំងឺ​នេះ​អាច​បង្ក​ផល​ប៉ះពាល់​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​យើង​បាន​ដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ចង់គណនា BMI ចុចទីនេះ! ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ពោះ​វៀន ​ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ដែល​មាន​អនាម័យ​មិន​ល្អ។ ចំពោះ​ជំងឺ​នេះ ប្រសិន​បើ​កើត​លើ​ក្មេង វា​អាច​មាន​សភាព​ធ្ងន់ ឬ​អាច​បណ្ដាល​ឲ្យ​អា​អូន​ស្លាប់​បាន បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។ ក្នុង​ករណី​ដែល​ក្មេង​កើត​ជំងឺ​គ្រុន​ពោះ​វៀន ហើយ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ទេ អា​អូន​អាច​ជួប​បញ្ហា​ច្រើន ឬ​អាច​ធ្ងន់​ធ្ងរ​ ដូចជាហូរ​ឈាម​ក្នុង​ពោះ​វៀន ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត​រួម​មាន៖ – ស្រក​ទម្ងន់​ធ្ងន់​ធ្ងរ – រាក​រូស​ធ្ងន់​ធ្ងរ – គ្រុន​ក្ដៅ​ខ្លាំង – មិនមាត់មិនក (មិនឆ្លើយតប) – រវើរវាយ ស្មារតី​មិន​នឹង។ល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា យើង​អាច​ដឹង​បាន​ថា អា​អូន​ឈឺ​គ្រុន​ពោះ​វៀន​ដោយ​រោគ​សញ្ញា​ដូច​ជា ខ្សោយ​​កម្លាំង បែក​ញើស ក្អក​ស្ងួត មិន​ឃ្លាន​អាហារ និង​ស្រកទម្ងន់ […]


ចិញ្ចឹមកូន

បើ​កូន​កើត​ត្រអក​ ​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​? ឬ​បញ្ឈប់​ទាំងពីរ​?

យោង​តាមប្រព័ន្ធ​បណ្ដាញ​ប្រតិកម្ម​ថ្នាំ​ និង​អាលែកហ្ស៊ី​ចំណី​អាហារ យ៉ាង​ហោច​ណាស់​ មាន​កុមារ​ម្នាក់​ក្នុង​ចំណោម ១០នាក់​កើត​រោគ​សើ​ស្បែក​ ដែល​មាន​ឈ្មោះ​ថា​​​​​ត្រអក​ ។​ ជាក់​ស្ដែង ត្រអក​គឺ​ជា​បញ្ហា​អាលែកហ្ស៊ី​ដែល​​កើត​​ឡើង​ដោយ​សារ​ចំណី​អាហារ​ ឬ​បរិស្ថាន​ រួម​ទាំង​ប្រភេទ​ទឹក​ដោះ​គោ​ផង​ដែរ​។​ ទោះ​បី​ជា​​ទឹក​សណ្ដែក​ជា​ជម្រើស​សុវត្ថិភាព​ដែល​អាច​ជំនួស​​​ទឹក​ដោះ​គោ​​​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ទារក​មួយ​ចំនួន​​នៅ​តែ​មិន​​ទ្រាំទ្រ​ជាមួយ​នឹង​ប្រូតេអ៊ីន​សណ្ដែក​សៀង​បាន​ដដែល​​។​ រោគសញ្ញា​អាលែកហ្ស៊ី​ចំពោះ​ចំណី​អាហារ​ ​ម៉ាក់​ៗ​​​​​​​​អាច​សង្កេត​ឃើញ​អាការៈ​អាលែកហ្ស៊ី​ជាមួយ​នឹង​ទឹកដោះ​គោ​លើ​​ទារក​ តាម​រយៈ​ប្រព័ន្ធ​ដង្ហើម​ ស្បែក​ ឬ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួក​គេ​។​ ជា​ទូទៅ​នៅ​ពេល​ដែល​ទារក​អាលែកហ្ស៊ី​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​ ឬ​ទឹក​ដោះ​គោ​ ពួកគេ​អាច​មាន​អាការៈ​ពិបាក​ដក​ដង្ហើម​ ក្អក​ រាករូស​ ចេញ​កន្ទួល​រមាស់​​ជាមួយ​នឹង​ខោ​ទឹក​នោម​ កន្ទាលត្រអាក ឬ​​​​កើត​មាន​រោគ​សញ្ញា​ទាំង​នេះ​លាយ​បញ្ចូល​គ្នា​​។​ នៅ​ពេល​ដែល​ទារក​ឈប់​បៅ​ទឹក​ដោះ​គោ​ ប្រភព​អាលែកហ្ស៊ី​ចំពោះ​ចំណី​អាហារ​ផ្សេង​ទៀត​ អាច​ជា​ទឹក​សណ្ដែក​នេះ​តែ​ម្ដង​។ ផលវិបាក​នៃ​ជំងឺ​ត្រអក​ ​​​​​​​ត្រអក​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ទារក​ឡើង​ស្នាម​ក្រហម​ៗ​ និង​រមាស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ប្រសិនបើ​​គ្មាន​ការ​ព្យាបាល​ វា​អាច​បង្ក​ទៅ​ជា​ពង​បែក​ និង​ចេញ​ឈាម​ថែម​ទៀត​ផង​​ ហើយ​ស្បែក​ដែល​ខូច​អាច​បន្សល់​ស្លាកស្នាម​យ៉ាង​ជ្រៅ​។​ ជា​ទូទៅ​ ត្រអក​អាច​កើត​ចេញ​ពី​ការ​រលាក​ ចំណី​អាហារ​ ធូលី​ ឬ​អាលែកហ្ស៊ី​បរិស្ថាន​ដទៃ​ផ្សេង​ទៀត​ ហើយ​វា​ក៏​អាច​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​មនុស្ស​ម្នាក់​ៗ​ផង​ដែរ​។ ​បន្ថែម​ពី​លើ​ការ​ព្យាបាល​នៃ​កន្ទួល​រមាស់​ ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ត្រូវ​រួម​បញ្ចូល​​ការ​​បញ្ឈប់​អាលែកហ្ស៊ី​ចំពោះ​ចំណី​អាហារ​ មិន​ថា​ជា​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​នោះ​ទេ។ អាហារ​​អាច​ជំនួស​​ទឹក​សណ្ដែក ​អាលែកហ្ស៊ី​នឹង​​ទឹក​សណ្ដែក​ គឺ​កើត​ឡើង​ជា​ញឹកញាប់​ទៅ​លើ​កុមារ​​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ទឹក​ដោះ​គោ​។​ នៅ​ពេល​ដែល​ទារក​​​អាលែកហ្ស៊ី​ជាមួយ​នឹង​ទឹក​ដោះ​គោ​ ឬ​ទឹក​សណ្ដែក​ ពួក​គេ​អាច​កើត​មាន​រោគ​ត្រអក​ កន្ទួល​រមាស់​ដោយ​សារ​ខោ​ទឹក​នោម​ និង​បញ្ហា​ដក​ដង្ហើម​។​​ចំពោះ​ប្រភេទ​អាហារ​ដែល​អាច​ជំនួស​ទឹក​សណ្ដែក​សម្រាប់​ទារក​កំពុង​លូតលាស់​ ឬ​សម្រាប់​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​ រួម​មាន​ ទឹក​​អង្ករ​ និង​ទឹក​ដោះ​គោ​ជូរ​ជាដើម​​។


ចិញ្ចឹមកូន

៤ យ៉ាង ម៉ាក់ប៉ាគួរដឹង មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩

យើង​ដឹង​ស្រាប់​ហើយ​ថា ចង់​ទៅ​ណា​មក​ណា​អំឡូង​ពេល​ផ្ទូះ​ COVID-19 ពិបាក​បន្តិច​ ដោយ​សារហានិភ័យ​ក្នុង​ការ​ឆ្លង​។ បើ​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល បើ​ពុំ​ចាំ​បាច់ កុំ​ចេញ​ពី​ផ្ទះ​ឲ្យ​សោះ តែ​ចៃដន្យ បើ​កូន​យើង​ឈឺ មាន​អាការៈ​មិន​ស្រួល ចង់​នាំ​កូន​ទៅ​ពេទ្យ យើង​គួរ​ធ្វើម៉េចល្អ? ខាង​ក្រោម​នេះ ជា​អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​ដឹង ដើម្បី​ត្រៀម​ខ្លួន មុន​ចង់​យក​អា​អូន​ទៅ​ពិនិត្យ​នៅ​ពេទ្យ៖ ១. សួរ​មន្ទីរពេទ្យ​ពី​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព មន្ទីរពេទ្យ ក៏​ដូច​ជា​ការិយាល័យ​គ្រូពេទ្យ ច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​សុខភាព​របស់​អ្នក​ជំងឺ​នីមួយ​ៗ​ហើយ។ ប៉ុន្តែ បើ​យើង​មាន​ចម្ងល់​ពាក់​ព័ន្ធ​នឹង​វិធានការ​ការពារ​របស់​ខាង​មន្ទីរពេទ្យ ឬ​គ្លីនិក យើង​គួរ​តែ​ខល​ទៅ​សួរ​ព័ត៌មាន​ជាមុន។ វិធាន​ការ​ការពារ​របស់​មន្ទីរពេទ្យ​ភាគ​ច្រើន​មាន​ដូច​ជា៖ គ្រប់​បុគ្គលិក​ត្រូវ​ពាក់​ឯក​សណ្ឋាន​ការពារ​ត្រឹម​ត្រូវ តម្រូវ​ឲ្យ​អ្នក​ជំងឺ និង​អ្នក​កំដរ​ពាក់​ម៉ាស​ក្នុង​ទីធ្លា​មន្ទីរពេទ្យ កំណត់​ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​ពិនិត្យ​ក្នុង​មួយ​ថ្ងៃ។ល។ ២. ជួប​ជាមួយ​គ្រូពេទ្យ​តាម​ទូរស័ព្ទ បើ​អាច នៅ​តាម​មន្ទីរពេទ្យ​ច្បាស់​ជា​មាន​វិធានការ​ការពារ​សុវត្ថិភាព​សុខភាព​របស់​មនុស្ស​គ្រប់​រូប​ដែល​ចេញ​ចូល​មន្ទីរពេទ្យ​ហើយ។ ប៉ុន្តែ យើង​អាច​សាក​សួរ​​មន្ទីរពេទ្យ ឬ​គ្លីនិក ថា​តើ​មាន​ផ្ដល់​សេវា​ពិនិត្យ​មើល​ស្ថានភាព​សុខភាព​តាម​រយៈ​អនឡាញ​ដែរ ឬ​អត់? ចំពោះ​ជំងឺ​ទូទៅ​មួយ​ចំនួន អាច​ពិនិត្យ​មើល​តាម​រយៈ​អន​ឡាញ​បាន​ដូចជា អាលែកហ្ស៊ី ផ្ដាសាយ​ធម្មតា កន្ទួល រមាស់ ឬ​ឆ្លង​មេរោគ​លើ​ស្បែក។ល។ ៣. ពាក់​ម៉ាស់ និង​លាង​ដៃ មធ្យោបាយ​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ឆ្លង​វីរុស COVID-19 ក៏​សាមញ្ញ​បំផុត​ដែរ នោះ​គឺ​ការ​ពាក់​ម៉ាស់ និង​ការ​លាង​ដៃ​ជាមួយ​សាប៊ូ ទឹកស្អាត ឬ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ។ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា កូន​ៗ​របស់​យើង (អាយុ​២ឆ្នាំ​ឡើង​ទៅ) […]


ចិញ្ចឹមកូន

វីតាមីន​ C ផ្តល់ប្រយោជន៍​ច្រើន​ដល់ទារក ម៉ាក់ប៉ាធ្វើម៉េចកុំឲ្យកូនខ្វះឲ្យសោះ

វីតាមីន ​C ​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​ដែល​ទារក​ត្រូវការ​ ​វា​រួម​ចំណែក​ដល់​សុខភាព​​ទូទៅ​ ហើយ​នៅ​អំឡុង​ពេល​ ៤-៦​ខែ​ដំបូង​ ទឹក​ដោះ​ម្ដាយ​ផ្ដល់​នូវ​វីតាមីន​ C ​ទាំង​អស់​សម្រាប់​ទារក​។​ ប្រសិនបើ​​អា​អូន​បៅ​ទឹក​ដោះ​គោ​ ម៉ាក់ៗ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ថា​តើ​យើង​គួរ​​ឲ្យ​​អា​អូន​ញ៉ាំ​អាហារ​បំប៉ន​ឬ​យ៉ាង​ណា​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​៦​ខែ​ របប​អាហារ​ដែល​​មាន​តុល្យភាព​ ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​​វីតាមីន​ C ​​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់​។​ ​បរិមាណ​វីតាមីន C ​​ដែល​ទារក​ត្រូវ​ការ​ប្រចាំ​ថ្ងៃ ចំពោះ​ទារក​ដែល​មាន​អាយុ​៦​ខែ​ ឬ​តិច​ជាង​នេះ​ គប្បី​ទទួល​បាន​វីតាមីន​ C ចំនួន​៤០​មិល្លីក្រាម​/​ថ្ងៃ​។​ រី​ឯ​ទារក​​ដែល​មាន​អាយុ​៧​ខែ​ រហូតដល់​១២​ខែ​​ ពួក​គេ​ត្រូវការ​វីតាមីន ​C ​ចំនួន​៥០​មិល្លីក្រាម​។​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ ចូរ​ញ៉ាំ​អាហារ​​ដែល​មាន​ផ្ទុក​វីតាមីន C​ ឲ្យ​បាន​​ច្រើន​​ ដើម្បី​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​ ​និង​កូន​។​ អត្ថប្រយោជន៍​សុខភាព​​ទារក​ទទួល​បានពីវីតាមីន C​ ​​​​បរិមាណ​វីតាមីន ​C គ្រប់គ្រាន់​​នៅ​ក្នុង​របប​អាហារ​របស់​ទារក​ អាច​ជួយ​ការពារ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួក​គេ​បាន​។​ សារធាតុ​ចិញ្ចឹម​នេះ​ ជួយ​គាំទ្រ​ដល់​កោសិកា​ឈាម​ក្រហម​ ក៏​ដូចជា​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ​។​ បន្ថែម​ពី​នេះ​ វីតាមីន​ C ជួយ​​ព្យាបាល​មុខ​របួស​ ដោយ​គាំទ្រ​ដល់​ការ​ផលិត​កូឡាជែន​។​ ជាក់​ស្ដែង វីតាមីន ​C គឺ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​​​អាច​ការពារ​កោសិកា​របស់​ទារក​ពី​ការ​បំផ្លាញ​ដោយ​ជាតិ​ពុល​នៅ​ក្នុង​បរិស្ថាន​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ ឬ​ជំងឺ​បេះដូង​។ […]


ចិញ្ចឹមកូន

ម៉ាក់ប៉ាសាកល្បងវិធីនេះ បើអាអូនញ៉ាំបបរអស់ៗគ្រប់ពេល តែគីឡូមិនគ្រប់ស្ដង់ដារ

ម៉ាក់​ប៉ា​ តែង​តែ​ចង់​ចិញ្ចឹម​កូន​បាន​ល្អ និង​ឲ្យ​កូន​មាន​របស់​ញ៉ាំ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​កូន​បាន​លូតលាស់​ល្អ ទាំង​ប្រាជ្ញា និង​កាយ​សម្បទា ជា​ពិសេស ឲ្យ​មាន​មាឌ​កាម៉ាប់ៗ គួរ​ឲ្យ​ក្នាញ់។ តែ​មាន​ម៉ាក់​ប៉ា​ខ្លះ ឆ្ងល់​ថា កូន​គាត់​ញ៉ាំ​ច្រើន​ដែរ បបរ​អស់​១ចាន​រហូត​ទេ ហេតុ​អី​បាន​ជា​អា​អូន​មិនសូវឡើងគីឡូអ៊ីចឹង? តាម​ពិត​ទៅ ​ទម្ងន់​កូន​មិនគ្រង់ស្តង់ដារ មិន​មែន​ដោយសារ​តែអាហារ​មួយ​មុខ​ទេ។ វា​អាច​បណ្ដាល​មក​កត្តា​ច្រើន​ផ្សេង​ទៀត​ដូច​ជា អាអូន​មាន​បញ្ហា​ផ្នែក​សុខភាព ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​កំណត់​ប្រភព​បញ្ហា​ឲ្យ​បាន​ច្បាស់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​។ ស្រប​គ្នា​នេះ​ដែរ ការ​ចិញ្ចឹម​កូន មាន​ដំណាក់​កាល​ប្រែប្រួល បត់​បែន​ទៅ​តាម​ការ​លូតលាស់ ​វ័យ​កូន និង​ការ​បន្ថែម​អាហា​រូបត្ថម្ភ​ថ្មី​ៗ អា​ស្រ័យ​ទៅ​តាម​វ័យ​របស់​កូន​យើង។ តែ​បើ​យើង​សង្កេត​ឃើញ​ថា ពី​មួយ​ពេល​ទៅ​មួយ​ពេល អា​អូន​ដូច​ញ៉ាំ​បបរ​ច្រើន​ដែរ តែ​គីឡូ​មិន​ឃើញ​ឡើង​សោះ អាច​សាក​ល្បង​ដោះ​ស្រាយ​តាម​តិច​និក​នេះ​៖  ត្រឹម​បបរ​គ្រប់​គ្រឿង​មួយ​មុខ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ឲ្យ​កូន​លូតលាស់​បាន​ពេញ​លេញ​ទេ ដូច​នេះ​ម៉ាក់​ប៉ា​ត្រូវ​ចេះ​បន្ថែម ឬ​ឆ្នៃ​អាហារ​កូន​ប្លែក​ៗ ដើម្បី​ជួយ​ឲ្យ​កូន​លូតលាស់​ល្អ និង​មិន​ឆាប់​ធុញនឹង​បបរ  ពេល​អា​អូន​អាយុ​១​ខួប បើ​អាច ​គួរ​ផ្លាស់​ប្ដូរ​រវាង​បាយ និង​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ពោល​គឺ​ពេល​កូន​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​បាយ កុំ​ទាន់​ចោល​បបរ​ខាប់​គ្រប់​គ្រឿង គួរ​តែ​ប្ដូរ​គ្នា​ត្រលប់ទៅ ត្រលប់មក។ ពេល​ខ្លះ យើង​អាច​ផ្លាស់​ប្តូរ​ពី​បាយ បបរ ទៅ​ជា​គុយទាវ មី​ធម្មជាតិ […]


ចិញ្ចឹមកូន

ស្រាយ​ចម្ងល់​ម៉ាក់ៗ ហេតុ​អី​កូន​មិនបៅ​ច្រើន​ដូច​ធម្មតា?

ទារក​ដែល​មិន​គ្រប់​គីឡូ​ អាច​មាន​ការ​វិវត្តន៍​​មិន​ប្រក្រតី​ ដូច្នេះ​ហើយ​ការ​ផ្ដល់​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ពួក​គេ​។​ ជា​ធម្មតា​ ទារក​ត្រូវការ​អាហារ​ចាប់​ពី​ ៨​-១២​ដង​/​២៤​ម៉ោង​ នៅ​ខែ​ដំបូង​។​ ​នៅ​ពេល​​ពួក​គេ​​កាន់​តែ​ធំ​ ទារក​​ត្រូវការ​​អាហារ​មិន​សូវ​ញឹកញាប់​ឡើយ​ ដោយ​កាត់​បន្ថយ​មិន​ត្រឹម​ ៧-​៨​ដង/​ថ្ងៃ​ នៅ​ខែ​ទី​ពីរ​ និង​ទី​បី​។​ ​នៅ​ពេល​​ទារក​អាយុ​បាន​៦​ខែ​ ពួក​គេ​អាច​ត្រូវការ​អាហារ​ត្រឹម​តែ​ ៥-៦​ដង​/​ថ្ងៃ​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ឈាន​ដល់​អាយុ​បាន​ ៦-១២ខែ​ ទារក​​អាច​ត្រូវការ​បៅ​ទឹក​ដោះ​ម្ដាយ​ ឬ​ទឹក​ដោះ​គោ​ចាប់​ពី ​៤​-​៥​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចុក​អាហារ​បន្ថែម។ មូលហេតុទារក​មាន​ចំណង់​អាហារ​យឺត ប្រសិនបើ​ទារក​​​ស្រាប់​តែ​បៅ​​តិច​ តែ​មាន​សុខភាព​ល្អ និង​ចាប់អារម្មណ៍​ក្នុង​ការ​បៅ​ដដែល​នោះ​​ ពួក​គេ​​អាច​នឹង​មាន​​ចំណង់​អាហារ​យឺត​។​ ចំពោះ​ទារក​ដែល​មាន​អាយុ​ចាប់​ពី​៤-៧​ខែ​ ការ​បៅ​តិច​ អាច​បង្ហាញ​ថា​ អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​។​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ទៀត​ ការ​​ញ៉ាំ​តិច​របស់​ក្មេង​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​ៗ​សង្ស័យ​ថា​មាន​អ្វី​មិន​ប្រក្រតី​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​កុមារ​ភ្លាម​ៗ។ សញ្ញា​បង្ហាញ​ថា​ទារក​មាន​សុខភាព​ល្អ​ ​​​​​​​​​​​​​​​ការ​ដែល​អា​អូន​ប្រែប្រួល​ទៅ​ជា​មិន​សូវ​ឃ្លាន​ អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។​ ម៉ាក់​ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​របស់​ពួក​គេ។​ ចំពោះ​ទារក​ដែល​ទទួល​បាន​អាហារ​បំប៉ន​គ្រប់គ្រាន់​ ​អាច​ត្រូវ​ការ​ប្ដូរ​ខោ​ទឹក​នោម​ពី ​៥​-​៦​ដង​ និង​បន្ទោបង់​យ៉ាង​ហោច​ណាស់​ ១​ដង​/​ថ្ងៃ។​ បន្ថែម​ពី​នេះ ពួក​គេ​ហាក់​មាន​អារម្មណ៍​​សុខ​ស្រួល​ និង​​សប្បាយ​ចិត្ត​បន្ទាប់​ពី​បៅ​រួច ហើយ​ស្បែក​របស់​ទារក​ម៉ដ្តខៃ​ និង​គ្មាន​ស្នាម​ជ្រួញ​។​ ជា​ពិសេស​ មុខ​របស់​ទារក​​ពេញ​ស្អាត ​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​៣សប្តាហ៍។​ ​ករណី​ដែល​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ សុដន់​របស់​យើង​គួរ​តែ​មាន​ភាព​ទន់​ល្មើយ​ ក្រោយ​បំបៅ​រួច​។ ​​​​​​​​​សញ្ញា​បង្ហាញ​ថា​ទារក​​​​មាន​បញ្ហា​សុខភាព​ ទារក​ដែល​មិន​បាន​ទទួល​អាហារ​បំប៉ន​គ្រប់គ្រាន់​​ប្រចាំ​ថ្ងៃ​ ពួក​គេ​មិន​សូវ​នោម​ញឹកញាប់​ឡើយ​ […]


ចិញ្ចឹមកូន

តិចនិកបង្កើតទម្លាប់ឲ្យកូនៗ ចូលចិត្តញ៉ាំបន្លែ-ផ្លែឈើ តាំងពីតូច

ជម្រើស​នៃ​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​សំខាន់​ណាស់​ ព្រោះ​អាហារ​មាន​នាទី​ចិញ្ចឹម​រាល់​សិរីរាង្គ​របស់​រាងកាយ​យើង។ បើ​យើង​ញ៉ាំ​អាហារ​ល្អៗ នោះ​រាងកាយ​យើង​នឹង​រឹងមាំ បើ​ញ៉ាំ​អាហារ​មិន​ល្អ រាងកាយ​នឹង​ទ្រុឌ​ទ្រោម​តាម​នឹង​ដែរ។ ហេតុ​នេះ វា​ជា​រឿង​សំខាន់​ដែល​យើង​ណែនាំ​ឲ្យ​កូន​តូចៗ​ញ៉ាំ​អាហារ​ល្អ ជា​ជាង​អាហារ​កញ្ចប់ ការ៉េម ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ៗ។ ម៉ាក់​ប៉ា​មួយ​ចំនួន​ច្បាស់​ជា​គិត​ថា ការ​បង្វែរ​កូន​ពី​ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​ fast food​ អស់​នោះ មក​ញ៉ាំ​បន្លែ ផ្លែឈើ​ធម្មជាតិ ជា​រឿង​មួយ​ពិបាក​ធ្វើ ព្រោះ​ក្មេង​អត់​ចូល​ចិត្ត​របស់​ធម្មជាតិ​អស់​ហ្នឹងទេ។ ប៉ុន្តែ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ជាមួយ​វិធីសាស្រ្ត​ជួយ​ឲ្យ​កូន​ចូល​ចិត្ត​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​សុខភាព​ល្អ​បាន រហូត​អាច​ក្លាយ​ជា​ទម្លាប់​ដល់​អា​អូន​ពេញ​វ័យ៖ បង្កើត​ភាព​សប្បាយ​រីករាយ​ម៉ោង​ញ៉ាំ​បាយ​ដោយ​ណែនាំ​អាហារ​ចម្រុះ​ពណ៌ក្នុង​ចាន​បាយ មាន​តន្ត្រី​អម ឬ​សកម្មភាព​ផ្សេង​ទៀត​តាម​ការ​នឹក​ឃើញ​របស់​ម៉ាក់​ប៉ា។ យើង​ក៏​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​កូន​ដោយ​ចេញ​ទៅ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ ឬ​ធ្វើ​ពិច​និក​ម្ដង​ម្កាល​ក៏​ល្អ។ មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​លឿន​ៗ ប្រញាប់​ពេក​ទេ គួរ​តែ​បញ្ចុក​កូន​មួយៗ ឬ​ឲ្យ​កូន​ញ៉ាំ​តាម​សម្រួល។ ជួន​កាល អា​អូន​មានៈ​មិន​ព្រម​ញ៉ាំ​បាយ ឬ​បន្លែ​ទេ អញ្ចឹង​យើង​មិន​ចាំ​បាច់​បង្ខំ​កូន ឬ​ខឹង​ច្រឡោត​ដាក់​កូនទេ។ ការ​អត់​ធ្មត់​គឺ​ជា​គន្លឹះ យើង​អាច​ឲ្យ​អាអូន​ញ៉ាំ​បន្លែ ឬ​អាហារ​ធម្មជាតិ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ក្រោយ​ក៏​បាន។ រាល់​ពេល​ដែល​ណែនាំ​អាហារ​ថ្មី​ៗ​ឲ្យ​កូន យើង​គួរ​តែ​តាម​ដាន​ប្រតិកម្ម​របស់​កូន​ទៅ​នឹង​អាហារ​នោះ ដើម្បី​ដឹង​ថា អា​អូន​មាន​អាលែកហ្ស៊ី​នឹង​អាហារ​ណា​ខ្លះ ។ បើ​កូន​ចេញ​សញ្ញា​អាលែកហ្ស៊ី​នឹង​អាហារ​អ្វី​មួយ គួរ​នាំ​កូន​ទៅ​ពេទ្យ កុំ​ព្យាយាម​សម្រួល​អាការៈ​កូន​ដោយ​ប្រើ​ថ្នាំ​ផ្ដេស​ផ្ដាស។ កំណត់​ម៉ោង​បាយ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ឲ្យ​ម៉ោង​រាងកាយ​របស់​កូន​ចំណាំ​ម៉ោង​បាយ​ទៀង​ពេល​ដែរ។ កុំ​បញ្ចុក​បាយ​កូន​ផ្ដេស​ផ្ដាស​ខុស​ម៉ោង​បាយ។ ប្រសិន​បើ​អា​អូន​ចាប់​ផ្ដើម​ឃ្លាន​បាយ ប៉ុន្តែ​អត់​ទាន់​ដល់​ម៉ោង​ត្រូវ​ញ៉ាំ​បាយ ម៉ាក់​ប៉ា​អាច​ឲ្យ​អាហារ​សម្រន់​ល្អៗ​ឲ្យ​កូន​ញ៉ាំ​បាន​ដូច​ជា នំ​បន្លែ […]


ចិញ្ចឹមកូន

ពិនិត្យមើលមូលហេតុប៉ុន្មាននេះ បើមិនចង់ឲ្យអូនតូចៗ ដុះធ្មេញស្រុកមកច្រពើស

កាលណា​ដុះ​ធ្មេញ​មក​មិនត្រង់​ជួរ​គ្នា ទៅ​ជា​ច្រពើស​នោះ ទម្រង់​មុខ​មិន​ស្អាត​នោះ​ទេ ហើយ​ពិបាក​សម្អាត​ធ្មេញ​ទៀត។ តាម​ការ​ពន្យល់​របស់​ទន្តបណ្ឌិត ផន ពេជ្រចន្តា បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា ក្មេង​ដុះ​ធ្មេញ​ស្រុក​មក បែរ​ជា​ច្រពើស អាច​មក​ពី​កត្តា​ធម្មជាតិ និង​ការ​ថែទាំ​ធ្មេញ​ព្រៃ​មិន​បាន​ល្អ។ កត្តា​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ច្រពើស​នោះ ទន្ត​បណ្ឌិត​ថា កើត​ឡើង​ដោយ​សារទំហំ​នៃ​ធ្មេញ​ស្រុក និង​ធ្មេញ​ព្រៃ​មិន​ស្មើ​គ្នា ដែល​ជា​ទូទៅ​ធ្មេញ​ព្រៃ​តូច​ជាង​ធ្មេញ​ស្រុក។ "អ៊ីចឹង​បើ​សិន​ជា​ធ្មេញ​ព្រៃ​ដុះ​ចេញ​មក​មាន​ចន្លោះៗ ដែល​យើង​តែង​ហៅ​ថា ចន្លោះ​ខ្មោច​នោះ បែប​នេះ​ធ្មេញ​ស្រុក​ដុះ​មក​ចន្លោះ​ដែរ ប៉ុន្តែ​បើ​ធ្មេញ​ព្រៃ​ដុះ​មក​ជិតៗ​គ្នា​ស្អាត ធ្វើ​ឲ្យ​អត់​មាន​ចន្លោះ​ក្នុង​ការ​ដុះ​ធ្មេញ​ស្រុក ដូច្នេះ​ធ្មេញ​ស្រុក​ទាមទារ​ខ្លួន​ឯង ប្រជ្រៀត​ខ្លួន​ចេញ អាច​ចេញ​ខាងមុខ ខាង​ក្រោយ បញ្ឆិត​បញ្ឆៀង ដុះ​ចេញ​មក​ក្រៅ ដែល​នេះ​ជា​លក្ខណៈ​ធម្មជាតិ"។ មួយ​ទៀត​អាច​មក​ពី​ម៉ាក់ប៉ា​មាន​ធ្មេញច្រពើស នោះ​កូន​ក៏​អាច​មាន​ធ្មេញ​ច្រពើស​ដែរ។ ចំណែក​មូលហេតុ​ផ្សេង​ទៀត​បណ្តាល​មក​ពី​ម៉ាក់ប៉ា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រក្សា​ធ្មេញព្រៃ​របស់​កូន​បាន​ល្អ មាន​ដង្កូវស៊ី បាក់​មុន​កំណត់ ធ្វើ​ឲ្យ​ធ្មេញ​ស្រុក​បាត់​បង់​អ្នក​នាំ​ផ្លូវ រក​កន្លែង​ដុះ​ខ្លួន​ឯង ទៅ​ជា​ដុះ​ខុស​ទីតាំង។ "ឧ. ធ្មេញ​ព្រៃ​មាន ២គ្រាប់​លើ ២​គ្រាប់​ក្រោម ចន្លោះ​ដែល​ត្រូវ​បាក់ធ្មេញព្រៃ​នៅ​អាយុ ៦-៧ឆ្នាំ ប៉ុន្តែ​ចៃដន្យ​អី​ពុំ​មាន​ការ​ថែទាំ​បាន​ល្អ ធ្វើ​ឲ្យ​ធ្មេញ​ដង្កូវ​ស៊ី បាក់​មុន​ពេល។ កាល​ណា​បាក់​មុន​ពេលកំណត់ ធ្មេញ​ស្រុក​បាត់បង់​អ្នក​នាំ​ផ្លូវ​ឲ្យ​ចេញ​មក អត់​ដឹង​ថា​ចេញ​ទៅ​ផ្លូវ​ណា​ទេ គឺ​រក​កន្លែង​ចេញ​ដោយ​ខ្លួន​ឯង អ៊ីចឹង​ធ្មេញ​ហ្នឹង​ដុះ​ខុស​ទីតាំង ទៅ​ជា​ច្រពើស"។​ ទន្តបណ្ឌិត ផន ពេជ្រចន្តា រៀបរាប់។ ទន្តបណ្ឌិត ផន […]


ការថែទាំទារក

ឃើញ​សញ្ញា​ទាំង​៤ បញ្ជាក់​ថា​ម៉ាក់​ៗ​ថែទាំ​ស្បែក​អា​អូន​ត្រឹមត្រូវ

ស្បែក​ទារក​​ គឺ​ទន់​ខ្សោយ​ណាស់​ ហើយ​អាច​បាត់បង់​សំណើម​រហូត​ដល់​៥​ដង​លឿន​ជាង​ស្បែក​របស់​​មនុស្ស​ពេញ​វ័យ​។​ កត្តា​នេះ​មាន​ន័យ​ថា​ ស្បែក​របស់​ក្មេង​ងាយ​​កើត​មាន​បញ្ហា​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​​រមាស់​ រលាក​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​ទារក​យំ​មិន​បាត់​។​ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ដឹង​ថា​ស្បែក​របស់​ទារក​មាន​សុខភាព​ល្អ​ ឬ​អត់​ ម៉ាក់​ៗ​អាច​​សង្កេត​មើល​​សញ្ញា​ទាំង​៤​នេះ​ ដោយ​​តាមដាន​សញ្ញា​ក៏​ដូចជា​ចាត់​វិធានការ​កែខៃ​ ប្រសិនបើ​ចាំបាច់​។ ​​​១. ​ស្បែក​​ទារក​​មាន​ជាតិ​ទឹក​ និង​ទន់​ល្មើយ​ សូម្បី​តែ​ក្រោយ​ពេល​ងូត​ទឹក​រួច ​សញ្ញា​ច្បាស់​បំផុត​​ដែល​បញ្ជាក់​ថា​ ស្បែក​ទារក​មាន​សុខភាព​ គឺ​អា​អូន​មាន​ស្បែក​ទន់​ល្មើយ​នៅ​ពេល​ប៉ះ ដែល​បង្ហាញ​ថា​​​ស្បែក​ពួក​គេ​មាន​សំណើម​គ្រប់គ្រាន់​។​ ​ម៉ាក់​ៗ​គួរ​ពិនិត្យ​មើល​​កម្រិត​ជាតិ​សំណើម​ឲ្យ​បាន​ច្រើន​ដង​ ជាពិសេស​គឺ​បន្ទាប់​ពី​ទារក​ងូត​ទឹក​រួច​។​ ជាក់​ស្ដែង​ ទារក​ជា​ច្រើន​ដែល​មាន​ស្បែក​​ទន់​​ល្មើយ​ អាច​នឹង​បាត់បង់​សំណើម​​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​​ពី​ងូត​ទឹក​រួច​ ដែល​​កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាប៊ូ​ និង​ទឹក​ដែល​មាន​សីតុណ្ហភាព​​ក្ដៅ​។ ស្បែក​ស្ងួត​​អាច​ធ្វើ​ឲ្យ​​ក្មេង​រលាក​ស្បែក​ រញ៉ាំ​រញ៉ូវ​ ឬ​មិន​ចូលចិត្ត​ងូត​ទឹក​។ ដំណោះស្រាយ​​៖ ចូរ​ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក​ឲ្យ​បាន​ច្រើន​ដង ​ជា​ពិសេស​នៅ​អំឡុង​ និង​ក្រោយ​ពេល​ងូត​ទឹក​រួច​ និង​មុន​ពេល​ចូល​គេង​។ ២. ទារក​មិន​មាន​កន្ទួល​រមាស់​ និង​មុន​លើ​ស្បែក​ ​​ជា​ធម្មតា​ ទារក​អាច​កើត​មាន​បញ្ហា​មុន​​​ដោយ​សារ​តែ​អ័រម៉ូន​មាន​ផ្ទៃ​ពោះ​ ដែល​​ទទួល​បាន​ពី​ម៉ាក់​ៗ​។​ ប៉ុន្តែ​បញ្ហា​នេះ​ មិន​មាន​អ្វី​គួរ​បារម្ភ​នេះ​ទេ​ ពីព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​​ខ្លួន​​ឯង​។​ ក្រៅ​ពី​នេះ​ ​ចំពោះ​ទារក​ដែល​​ស្បែក​មាន​សុខភាព​ល្អ​ គឺ​ពុំ​មាន​កន្ទួល​ ​​ឬ​មុន​ឡើយ​ ហើយ​ថែម​ទាំង​ស្បែក​មាន​ភាព​ទន់​ល្មើយ​ ​ស្អាត​ល្អ​ និង​ស្រស់​ថ្លា​ថែម​ទៀត​ផង​។​ ​​ដំណោះស្រាយ​​៖ ប្រសិនបើ​ស្បែក​របស់​ទារក​កើត​មាន​កន្ទួល​រមាស់​ ស្នាម​អុជ​ ឬ​ពង​លើ​ស្បែក​ ម៉ាក់​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ដើម្បី​​ទទួល​​បាន​ការ​ព្យាបាល​សម​ស្រប​។​ […]


ការថែទាំទារក

​ប្រេង​ល្ង​គ្រោះ​ថ្នាក់​​​សម្រាប់​ទារក​? អាច​ញ៉ាំ​បាន​នៅ​អាយុ​ប៉ុន្មាន​?

ជា​ទូ​ទៅ​ ប្រេង​ល្ង​អាច​មាន​សុវត្ថិភាព​សម្រាប់​ទារក​មួយ​ចំនួន​ ហើយ​វា​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​ពេល​ដែល​យើង​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ដែល​មាន​តុល្យភាព​។​ ប្រេង​ប្រភេទ​នេះ​ អាច​ប្រើប្រាស់​បាន​ជា​ច្រើន​បែប​ និង​ងាយស្រួល​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​។​ ប៉ា​ម៉ាក់​គួរ​ឲ្យ​អា​អូន​ញ៉ាំ​នៅ​ពេល​ណា​? ​​ជា​ធម្មតា​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង​ គឺ​អាច​ញ៉ាំ​ប្រេង​ល្ង​បាន​ហើយ​ ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​ បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​រង់ចាំ​ដល់​អា​អូន​អាយុ​បាន​មួយ​ឆ្នាំ​សិន​ ពី​ព្រោះ​​​ប្រព័ន្ធ​​រំលាយ​អាហារ​របស់​ទារក​ អាច​នឹង​មិន​ទាន់​ទទួល​យក​បាន​នៅ​ឡើយ​។​ យ៉ាង​ណា​មិញ​ ប្រេង​ល្ង​អាច​​​មាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ ដូច្នេះ​ហើយ​ មុន​អាយុ​៦​ខែ​ ទារក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា​បាន​ ប្រសិនបើ​ម៉ាក់​ៗ​បញ្ចូល​ប្រេង​ល្ង​ទៅ​ក្នុង​របប​​អាហារ​ប្រចាំ​ថ្ងៃ​។ អាលែកហ្ស៊ី​ ​ប្រសិនបើ​ទារក​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ចំណី​អាហារ​ ឬ​មាន​សមាជិក​ក្នុង​គ្រួសារ​ដែល​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រេង​ល្ង ចូរ​​ជៀសវាង​បញ្ចូល​ប្រេង​ល្ង​ទៅ​ក្នុង​អាហារ​របស់​អា​អូន​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី ដែល​ពុំ​មាន​អាលែកហ្ស៊ី​ទេ​នោះ ចូរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​ដែល​ប្រើ​ប្រាស់​ប្រេង​ល្ង។ ដើម្បី​ឲ្យ​យើង​អាច​សង្កេត​ឃើញ​ពី​រោគ​សញ្ញា​អាលែកហ្ស៊ី​ យើង​ពីនិត្យ​មើល​ដូចជាមាន​​ កន្ទាល​ត្រអាក​ ​កន្ទួល​រមាស់​ ​និង​ពិបាក​ដក​ដង្ហើម​ជាដើម​។​ បន្ថែម​ពី​នេះ​ ប្រសិនបើ​កូន​​មាន​ជំងឺ​ហឺត​ និង​ត្រអក​ ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​​ប្រេង​ល្ង​ឡើយ​។​ អត្ថប្រយោជន៍​សុខភាព​ ​​​​​ការ​បញ្ចូល​ប្រេង​ល្ង​​ទៅ​ក្នុង​របប​អាហារ​របស់​ទារក​ នឹង​បង្កើន​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​​របស់​ទារក​។ ជាក់​ស្ដែង​ ប្រេង​ល្ង​មាន​ផ្ទុក​វីតាមីន​E ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដែល​ជួយ​ការពារ​​បេះដូង​របស់​ទារក​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ដោយ​​ប្រឆាំង​នឹង​ការ​ខូចខាត​ ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី។ ជាមួយ​គ្នា​នេះ​ដែរ​ ប្រេង​ល្ង​ក៏​មាន​ផ្ទុក​វីតាមីន​K ​​ដែល​ទារក​ត្រូវ​ការ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ដើម្បី​ទទួល​បាន​កំណក​ឈាម​ល្អ​។​ លើស​ពី​នេះ​ ប្រេង​ល្ង​ក៏​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ ដែល​ជួយ​ឲ្យ​កុមារ​លូតលាស់​ និង​ការពារ​ពួក​គេ​ពី​ជំងឺ​បេះដូង​នៅ​ពេល​អនាគត​ផង​ដែរ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ