ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង

ម៉ាក់ប៉ាប្រហែលជាបានឮពាក្យ Prebiotics ញឹកញាប់ ពិសេសពីការផ្សព្វផ្សាយពាណិជ្ជកម្មម្សៅទឹកដោះគោ។ តើ Prebiotics ជាអ្វីទៅ? ចុះ Prebiotics មានអីពាក់ព័ន្ធចំពោះសុខភាព ឬការលូតលាស់របស់ក្មេងៗ? ចង់ដឹងច្បាស់ សូមតាមដានការស្រាយលម្អិតក្នុងអត្ថបទខាងក្រោមនេះ។ ១. អ្វីទៅជា ព្រីបាយអូទិក (Prebiotics)? Prebiotics ជាប្រភេទជាតិសរសៃ (កាបូអ៊ីដ្រាត) សម្រាប់ចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន និយាយឲ្យចំទៅ Prebiotics ជាអាហារសម្រាប់ ប្រ៉ូបាយអូទិក (Probiotics)។ ២. អត្ថប្រយោជន៍ ព្រីបាយអូទិក (Prebiotics) ទាំង Prebiotics និង Probiotics ដើរតួនាទីសំខាន់ផ្សេងគ្នាក្នុងរាងកាយមនុស្សយើង ប្រសិនបើគ្មាន Prebiotics ទេ នោះ Probiotics ក៏មិនអាចរស់រានបានដែរ ដោយសារតែគ្មានថាមពល និងអាហារបំប៉នគ្រប់គ្រាន់។ Prebiotics មានតួនាទីជំរុញដល់ការលូតលាស់នៃ Probiotics ដែលជាបាក់តេរីល្អជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស ពិសេសទារកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ទឹកដោះគោម្សៅដែលមានទាំង Prebiotics និង Probiotics រួមគ្នា កាន់តែជួយក្មេងឲ្យមានប្រព័ន្ធការពាររាងកាយខ្លាំង ឈ្នះជំងឺដែលឧស្សាហ៍កើតឡើងចំពោះទារក។ ៣. ព្រីបាយអូទិក (Prebiotics) មាននៅក្នុងអ្វីខ្លះ? តាមការលើកឡើងរបស់វេជ្ជបណ្ឌិតឯកទេសកុមារ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តែ​បៃតង​ ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​ក្មេងៗដែរ

​តែ​បៃ​តង​សម្បូរ​ទៅ​ដោយ​សារធាតុ​Catechins ​ដែល​ជា​សារធាតុ​ចិញ្ចឹម​​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ដែល​អាច​ការពារ​​​យើង​ពី​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ។​ ចំពោះ​កុមារ​​ សារធាតុ​Catechins ​នេះ​អាច​ជួយ​ប្រឆាំង​នឹង​​ការ​ពុក​ធ្មេញ ជំងឺ​​ផ្ដាសាយ​ ​ ក៏​ដូចជា​ជួយ​ថែទាំ​បេះដូង​ក្មេង​បាន​ផង​ដែរ​។​ ហេតុ​​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ភេសជ្ជៈ​​មួយ​ប្រភេទ​​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ៗ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​​សុខភាព​ពួក​គេ​។ ១. ​​សុខភាព​មាត់​​ធ្មេញ​ល្អ​ ​ជា​ទូទៅ​ កុមារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ធ្មេញ។​ យោង​តាម​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​សារធាតុ​phytonutrient catechins នៅ​ក្នុង​តែ​បៃតង​ អាច​ការពារ​មាត់​ធ្មេញ​របស់​កុមារ​​ ប្រឆាំង​នឹង​បញ្ហា​ប្រហោង​ធ្មេញ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ ហើយ​​សមាសធាតុ​ផ្សំស្ពានធ័រ​​​អាច​​ជួយ​កាត់​បន្ថយ​ក្លិន​មាត់​មិន​ល្អ​ថែម​ទៀត​ផង​។​ គណនា BMI ២. ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ ​​​​​​បន្ថែម​ពី​នេះ​ សារធាតុ​Catechins​ក៏​អាច​ជួយ​ការពារ​កូន​របស់​យើង​ពី​ជំងឺ​ផ្ដាសាយ​បាន​ផង​ដែរ។​ យោង​តាម​ការ​សិក្សា​ដែល​ផ្សាយ​ដោយ​ The Journal of Nutrition បាន​បង្ហាញ​ថា​ ក្មេង​ដែល​ញ៉ាំ​តែ​បៃតង​ចាប់​ពី​១​ពែង​ដល់​៥​ពែង​ក្នុង​មួយ​ថ្ងៃ​ ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដែល​មិន​ញ៉ាំ​តែ​បៃតង​សោះ​។ អត្ថបទគួរអាន៖  តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន ជឿអត់ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព? អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​ ៣. ជួយ​ថែទាំ​​សុខភាព​បេះដូង​​ ការ​មានកំណកខ្លាញ់នៅ​ក្នុង​សរសៃ​ឈាម​​ គឺ​ចាប់ផ្ដើម​តាំង​ពី​​យើង​នៅ​​​វ័យ​ក្មេង​​ម្ល៉េះ​។​ ដូច​នេះ​ ការ​ចាត់​វិធានការ​ដើម្បី​លើក​កម្ពស់​សុខភាព​បេះដូង​ មាន​សារសំខាន់​ណាស់ ពីព្រោះ​វា​អាច​ការពារ​​ការ​វិវត្ត​ទៅ​រក​ជំងឺ​​បេះដូង​នៅ​ពេល​ដែល​​​ក្មេង​ៗ​ធំ​ពេញ​វ័យ​។​ ជាក់​ស្ដែង​ បញ្ចូល​តែ​បៃតង​ទៅ​ក្នុង​របប​អាហារ​របស់​ក្មេង ​អាច​ជួយ​បង្កើន​សុខភាព​បេះដូង​​​ដល់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ​។ […]


ចិញ្ចឹមកូន

តិចនិកថែទាំមុនលើមុខទារក ចៀសវាងកើតបញ្ហាធំលើសដើម

យើង​ធ្លាប់​ដឹង​ទេ​ថា អា​អូន​ទើប​នឹង​កើត​ក៏​ចេះ​មាន​មុន​ដូច​មនុស្ស​ធំ​ពេញ​វ័យ​យើង​ដែរ។ ទារក​កើត​មុន ជា​រឿង​ធម្មតា និង​ជា​បញ្ហា​សើ​ស្បែក​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ មុន​លើ​ទារក​ភាគ​ច្រើន​កើត​ស្បែក​ដង​ខ្លួន ចង្កា ថ្ងាស ខ្នង និង​មុខ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។ ជុំ​វិញ​បញ្ហា​កើត​មុន​លើ​ទារក​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​កើត​មុន​នេះ មាន​ជាង​២០%​ នៅ​លើ​ទារក ហើយ​វា​ក៏​មិន​មាន​មូល​ហេតុ​ច្បាស់លាស់ ប៉ុន្តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ខ្លះ​ៗ បង្ហាញ​ថា ការ​ដែល​អា​អូន​កើត​មុន គឺ​បណ្ដាល​មក​ពី​អ័រម៉ូន​របស់​ទារក​ដែល​ទទួល​បាន​ពី​ម្ដាយ។ វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​បន្ត​ទៀត​ថា ការ​កើត​មុន​នេះ អាច​កើត​មាន​ក្រោយ​ទារក​កើត​ភ្លាម តែ​ភាគ​ច្រើន​កើត​មាន​ក្នុង​កំឡុង​ពេល ​២-៤​សប្ដាហ៍​ក្រោយ​ទារក​កើត និង​អូស​បន្លាយ​រយៈ​ពេល​២-៣ថ្ងៃ ឬ​អាច​២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ ការ​កើត​មុន​នេះ​មិន​មែន​ជា​ករណី​ធ្ងន់​ធ្ងរ ហើយ​ក៏​មិន​មាន​ការ​ឈឺ​ចាប់ ឬ​បណ្ដាល​ឲ្យ​អា​អូន​រមាស់​អី​ដែរ យើង​អាច​ជួយ​ថែ​ទាំ​ស្បែក​អា​អូន​បាន​ដោយ​៖ - រក្សា​ស្បែក​ទារក​ឲ្យ​បាន​ស្អាត មាន​អនាម័យ - កុំ​ប្រើ​កន្សែង​ជូត​លើ​ផ្ទៃ​មុន​ទារក​ខ្លាំង​ៗ - កុំ​ប្រើ​គ្រីម សាប៊ូ ឬ​ឡេ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មុន​កាន់​តែ​ចេញ​ច្រើន - កុំ​ញេច ឬ​កេះ​មុន​ទារក។ល។ ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មាន​ការ​ព្រួយ​បារម្ភពី​បញ្ហា​មុន​លើ​មុខ ឬ​ដង​ខ្លួន​កូន ម៉ាក់​ប៉ា​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ផលិតផល​ផ្តេសផ្ដាស​តាម​គ្នា​ឲ្យ​កូន​ទេ។


បញ្ហាសុខភាពកុមារផ្សេងទៀត

​​​វិធីសាស្ត្រ​ងាយ​ៗ​ ជួយកូនគ្រប់គ្រង​ផ្លូវ​ចិត្តបានល្អ

សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​ គឺ​ជា​គ្រឿង​សម្គាល់​សុខភាព​នៃ​មនុស្ស​គ្រប់​រូប​ មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​ឡើយ​។​ ចំពោះ​ក្មេង​ នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ល្អ​ ពួក​គេ​​មិន​មាន​ភាព​ហត់​នឿយ ​នៅ​ពេល​ជិះ​កង់​នៅ​​បរិវេណ​ជិត​ៗ​ផ្ទះ​ ឬ​អាច​​បន្ត​​ការ​លេង​កីឡា​បាន​យ៉ាង​ស្វាហាប់​។ យ៉ាង​ណា​មិញ​ ​​ការ​ធ្វើ​លំហាត់​ប្រាណ​​តែ​មួយ​មុខ​ មិន​អាច​ឲ្យ​ក្មេង​ៗ​​មាន​​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​បាន​ល្អ​ឡើយ​ លុះត្រាតែ​មាន​ការ​រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាហារ​ជីវជាតិ​​ ទើប​ជា​ការ​ប្រសើរ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​​អំពី​កត្តា​សំខាន់​ៗ​ទាំង​បី​ ដែល​អាច​នាំ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​នៅ​ពេល​អនាគត​។ ១. រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ត្រឹមត្រូវ​ ​​ប្រសិនបើ​កូន​​លើស​ ឬ​ខ្វះ​ទម្ងន់​ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​។​ ដូច​នេះ​ប៉ា​ម៉ាក់​​​ត្រូវ​ប្រាកដ​ថា​កូន​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ក្មេង​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។​ ប៉ា​ម៉ាក់​អាច​ប្រើ​ BMI ឬ​សន្ទស្សន៍​ម៉ាស​រាងកាយ​ ក្នុង​ការ​វាយតម្លៃ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​របស់​កូន​ ពីព្រោះ​វា​មាន​ភាព​ត្រឹមត្រូវ​​​​​​ជាង​ការ​គណនា​ទម្ងន់​ខ្លួន​តែ​មួយ​​មុខ​។ ២. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ នៅ​ពេល​ដែល​កុមារ​ញ៉ាំ​អាហារ​សុខភាព​ ព្រម​ទាំង​មាន​ទម្ងន់​ខ្លួន​សមស្រប​ ពួក​គេ​​អាច​​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​​​រួច​ទៅ​ហើយ​។​ ប៉ុន្តែ​ ប្រសិនបើ​ចង់​​ឲ្យ​ពួក​គេ​​ចេះ​ស៊ូ​ទ្រាំ​បន្ថែម​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ហ្វឹកហ្វឺន​​បេះដូង​ ក៏​ដូចជា​សួត​របស់​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​ ​​ ​ជា​ទូទៅ​ ក្មេងៗ​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​ថ្ងៃ​ ដូចជា​ការ​រត់​ ហែល​ទឹក​ ជិះ​កង់​ ឬ​លេង​បាល់​ទាត់​ជាដើម​។ បន្ថែម​ពី​នេះ​ សាច់​ដុំ​រឹងមាំ​ក៏​រួម​ចំណែក​នៃ​ការ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ផង​ដែរ​។​ ក្នុង​ករណី​ដែល​កូន​ខ្សោយ​កម្លាំង​ ពួក​គេ​នឹង​មាន​អាការៈ​ហត់នឿយ​​យ៉ាង​ឆាប់​រហ័ស​។​ ហេតុ​នេះ​ហើយ​ យើង​គួរ​ឲ្យ​កូន​ចូលរួម​សកម្មភាព​ពង្រឹង​សាច់​ដុំ​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​ ៣. របប​អាហារ​ត្រឹមត្រូវ​ របប​អាហារ​​មាន​តួនាទី​សំខាន់​បំផុត​ចំពោះ​សុខភាព​រាងកាយ​យើង​ទាំង​មូល​។​ នៅ​ពេល​ដែល​កុមារ​ទទួល​បាន​អាហារ​​សុខភាព​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​ ពួក​គេ​នឹង​មាន​ទម្ងន់​ខ្លួន​​​​សមស្រប​ ក៏​ដូចជា​មាន​ថាមពល​​​រាងកាយ​រយៈពេល​យូរ​។​ របប​អាហារ​​ល្អ​ៗ​ ដែល​ក្មេង​គួរ​ញ៉ាំ​ជា​ប្រចាំ​មាន​ដូចជា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​សំខាន់​ៗ​ […]


ចិញ្ចឹមកូន

ក្លាយជាម៉ាក់ប៉ាថ្មីថ្មោង មកដឹងសំណួរត្រូវសួរពេទ្យពីសុខភាពកូនទៅតាមអាយុ

ក្នុង​នាម​យើង​ជា​ម៉ាក់​ប៉ា កាតព្វកិច្ច​ចម្បង​ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នោះ ​គឺ​ការ​ចិញ្ចឹម​បី​បាច់​កូនឲ្យ​លូតលាស់​ មានសុខភាព​ល្អ និង​ប្រាជ្ញា​ឆ្លាត​វៃ។ ចំពោះ​គ្នា​យើង​ដែល​ទើប​ក្លាយ​ជា​ម៉ាក់​ប៉ាថ្មីថ្មោង ច្បាស់​ជា​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​ការ​ចិញ្ចឹម​កូន និង​ការ​មើល​ថែ​ទាំ​សុខភាពកូន។ មិនបាច់បារម្ភទេ ទាំងនេះជាសំណួរដែលយើងអាច​សួរ​អ្នក​ជំនាញ​ ឬគ្រូពេទ្យបាន។ ទារក​ទើប​កើត ដល់​អាយុ​១ឆ្នាំ - តើ​គួរ​បំបៅ​ដោះ​ទារក​ទើប​​កើត​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់? - មើល​យ៉ាង​ម៉េច​ទើប​ដឹង​ថា​អា​អូន​គេង​បាន​គ្រប់​គ្រាន់? - តើ​ការ​គេង​របស់​កូន​ខ្ញុំ​មាន​លក្ខណៈ​ធម្មតា​ឬ​ទេ? ធ្វើ​ម៉េច​ទើប​អាច​ឲ្យ​អា​អូន​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់? - តើ​គួរ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​អា​អូន​ប៉ុន្មាន​ដង​/ថ្ងៃ? - តើ​ខ្ញុំ​គួរ​តែ​ថែ​ទាំ​ទង​ផ្ចិត​អា​អូន​បែប​ណា​ល្អ? - វ៉ាក់​សាំង​ថ្នាក់​ជាតិ និង​ក្រៅ​ថ្នាក់​ជាតិ​អ្វី​ខ្លះ​ដែល​អា​អូន​ត្រូវ​ចាក់? - មាន​តិចនិក​ណា​ខ្លះ សម្រាប់​ងូត​ទឹក​ឲ្យ​អា​អូន​ដោយ​សុវត្ថិភាព? វ័យ​កូន​ចេះ​ដើរ និង​ជិត​ចូល​រៀន (១-៤​ឆ្នាំ) - មាន​វិធីសាស្ត្រ​ណា​ល្អ បង្រៀន​អា​អូន​ឲ្យ​ជុះ​ត្រឹម​ត្រូវ? - តើ​ចំណុច​សំខាន់​ៗ​នៃ​ការ​លូតលាស់​របស់​ក្មេង​តូច​ៗ​មាន​អ្វី​ខ្លះ? - ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​អា​អូន​ចាប់​ផ្ដើម​ចេះខូច និង​ចេះ​កុហក? - តើ​វិធីសាស្ត្រ​អ្វី​ដែល​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ប្រដៅ​កូន​តូចៗ? - តើ​អ្វី​ទៅ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​អូទីស្សឹម? កូន​ខ្ញុំ​អាច​កើត​ជំងឺ​អូទីស្សឹម​អត់? - ធ្វើ​ម៉េច​ទើប​ដឹង​ថា អា​អូន​លូត​លាស់​បាន​ល្អ ត្រូវ​តាម​ស្ដង់​ដារ? ក្មេងៗ​អាយុ​៥-៨ឆ្នាំ - តើ​សកម្មភាព​រាងកាយ ឬ​កីឡា​អ្វី អា​អូន​គួរ​លេង? ហើយ​លេង​យូរ​ប៉ុនណា​? - តើ​ខ្ញុំ​គួរ​បង្រៀន​ពី​សីលធម៌​ទៅ​កូន​បែប​ណា​ល្អ? - គួរ​បង្រៀន​កូន​ឲ្យ​សម្អាត​កន្លែង​សម្ងាត់​ពួក​គេ​បែប​ណា​ទើប​ល្អ? - តើ​អ្វី​ជា​សញ្ញា​នៃ​ភាព​ពិបាក​ក្នុង​ការ​រៀន​សូត្រ​នៅ​លើ​ក្មេង? - តើ​ទម្ងន់​របស់​កូន​ខ្ញុំ​អាច​ជា​សញ្ញា​បញ្ជាក់​ពី​សុខភាព​កូន​ដែរ​ទេ? - តើ​គួរ​តែ​បង្រៀន​កូន​ឲ្យ​បែង​ចែក​ល្អ និង​អាក្រក់​តាម​វិធី​ណា​ល្អ? - ក្នុង​មួយ​ថ្ងៃ អា​អូន​គួរ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ? អា​ហារ​រូបត្ថម្ភ​ណា​ល្អ សម្រាប់​ការ​លូតលាស់​កូន?


បញ្ហាសុខភាពកុមារផ្សេងទៀត

មូលហេតុ​ទាំង​នេះ​ហើយ ធ្វើឲ្យ​​ក្មេងចេះតែ​ញ័រ​ដៃ​ ​គួរ​បារម្ភ​?

ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ដៃ​របស់​កូន​ញ័រ​មិន​បាត់​សោះ​។​ យ៉ាង​ណា​មិញ​ សញ្ញា​នេះ​កម្រ​​នឹង​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាស់​។​ ជា​ធម្មតា​ ការ​ញ័រ​ដៃ​​បណ្ដាល​មក​ពី​ដំណើរ​ញ័រនិង​ចលនា​​កន្ទ្រាក់​សាច់ដុំ​ដោយ​ឯកឯង​​។​ ប្រសិនបើ​កូន​​មាន​អាការៈ​ញ័រ​ដៃ​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​​ ឬ​ស្រាប់​តែ​កើត​មាន​អាការៈ​បែប​នេះ​ម្ដង​ទៀត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ដើម្បី​ស្វែងរក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​។ ជា​ទូទៅ​ អាការៈ​ញ័រ​ដៃ​នេះ​ កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។ ១. ថប់​បារម្ភ​ កុមារ​ជា​ច្រើន​ ជាពិសេស​​ក្មេង​តួច​​​ៗ​​ពិបាក​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ដោយ​ការ​និយាយ​ស្ដី​ណាស់​​។​ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​អាច​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ដោយ​កាយវិការ​ជំនួស​វិញ។​ ក្មេង​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ថប់​បារម្ភ​កម្រិត​មធ្យម​​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​វាយតប់​ជាមួយ​នឹង​មិត្តភ័ក្ដិ ឬ​មាន​​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រួសារ​។​ នៅ​ក្នុង​ករណី​ដែល​កូន​មាន​អាការៈ​ថប់បារម្ភ​ រាងកាយ​របស់​ពួក​គេ​អាច​តានតឹង​ ហើយ​ចាប់ផ្ដើម​ញ័រ​​ដៃ​។​ ប៉ា​ម៉ាក់​គប្បី​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ ហើយ​ប្រសិនបើ​អាការៈ​ថប់បារម្ភ​នេះ​នៅ​តែ​បន្ត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​។​ ២. ឃ្លាន​ ​កង្វះ​អាហារូបត្ថម្ភ​ ការ​​មិន​ញ៉ាំ​អាហារ​ និង​ការ​ឃ្លាន​ ក៏​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​បាន​ដែរ​។​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ កុមារ​អាច​មាន​អាការៈ​ញ័រ​ដៃ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សុខភាព​ល្អ។​ នៅ​ក្នុង​ករណី​ដែល​កូន​នៅ​តែ​មាន​អាការៈ​ញ័រ​ដៃ​ ទោះបី​ជា​ពួក​គេ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​​ហើយ​ក៏​ដោយ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ធ្វើ​តេស្ត​ទឹក​នោម​ផ្អែម​។ ៣. កាហ្វេអ៊ីន​ ​ជា​ញឹកញយ​ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​កម្រិត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​មនុស្ស​ពេញ​វ័យ​ចាប់ផ្ដើម​ញ័រ​​ដៃ​​​​។​ ចំណែក​ឯ​ក្មេង​វិញ​ ​គឺ​កាន់​តែ​ងាយ​​នឹង​ទទួល​ឥទ្ធិពល​ពី​ជាតិ​កាហ្វេ​អ៊ីន​ទ្វេ​ដង​​ ហើយ​សូម្បី​តែ​ការ​ញ៉ាំ​​ទឹកសូដា​មួយ​កំប៉ុង​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ញ័រ​ដៃ​បាន​ដែរ​។​ ពិត​ណាស់​ ក្មេង​ៗ​មិន​គួរ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​​ឡើយ​​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​លូតលាស់​យឺត​។​ ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ ឬ​ទឹក​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ​ ជំនួស​ឲ្យ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​។​ ៤. បញ្ហា​សាច់​ដុំ​ ​ដោយ​សារ​តែ​ការ​ញ័រ​ បណ្ដាល​មក​ពី​ចលនា​សាច់ដុំ​កន្ត្រាក់​ដោយ​ឯកឯង​ ដូច្នេះ​ហើយ​ បញ្ហា​សាច់ដុំ​មួយ​ចំនួន​ក៏​អាច​​នាំ​​ឲ្យ​ក្មេង​ញ័រ​ដៃ​ផង​ដែរ​។​ នៅ​ពេល​ដែល​សាច់​ដុំ​​របស់​កុមារ​ទន់​ខ្សោយ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កង្វះ​ជាតិ​ដែក​ អាច​បណ្ដាល​ឲ្យ​​ក្មេង​គេង​មិន​លក់​?

កង្វះ​ជាតិ​ដែក​ ឬ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ អាច​កើត​ឡើង​ដោយ​សារ​​តែ​ការ​​ស្រូប​យក​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ ​និង​ការ​​កើន​ឡើង​នៃ​តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​។​ ចំពោះ​ក្មេង​ដែល​ខ្វះ​ជាតិ​ដែក​ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន​។​ យ៉ាង​ណា​មិញ​ បញ្ហា​គេង​មិន​លក់​​ដែល​ទាក់ទង​នឹង​កង្វះ​ជាតិ​ដែក​​មិន​កើត​មាន​ជា​ទូទៅ​ឡើយ​។​ ហេតុអ្វី​ជាតិ​ដែក​មាន​សារសំខាន់​​​ចំពោះ​មនុស្ស​យើង​? រាងកាយ​មនុស្ស​យើង​ត្រូវ​ការ​ជាតិ​ដែក​​សម្រាប់​ហេតុផល​ជាច្រើន​ រួម​ទាំង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ក្នុង​ចរន្ត​ឈាម​ ការ​ផ្ទុក​អុកស៊ីសែន និង​ការ​ប្រើប្រាស់​ជាលិកា​សាច់​ដុំ​ ព្រម​ទាំង​ការ​បង្កើត​សារធាតុ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​អង់ស៊ីម​  ​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ ក៏​ដូចជា​ដើរ​តួនាទី​សំខាន់​ៗ​ដទៃ​ទៀត​។​ ជា​ទូ​ទៅ​ ​កុមារ​មាន​តម្រូវការ​ជាតិ​ដែក​ខ្ពស់​ ដែល​ជា​លទ្ធផល​នៃ​ការ​លូតលាស់​របស់​រាងកាយ​ ហើយ​ទារក​ និង​​ក្មេង​អាយុ​ចាប់​ពី​២​ទៅ​៣​ឆ្នាំ​ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​រក​កង្វះ​ជាតិ​ដែក​។​ រី​ឯ​ក្មេង​ស្រី​ជំទង់​​ ក៏​​មាន​ហានិភ័យ​នៃ​ការ​​កើត​មាន​កង្វះ​ជាតិ​ដែក​នេះ​ដែរ​។ រោគ​សញ្ញា​នៃ​​កង្វះ​ជាតិ​ដែក​ ប្រសិនបើ​កុមារ​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ដែក​នេះ ពួក​គេ​ច្រើន​តែ​មាន​អាការៈ​ខ្សោយ​ ហត់ ស្បែក​ស្លេកស្លាំង​ខុស​ប្រក្រតី​ ឈឺ​ក្បាល​ អស់​កម្លាំង​ ​ឈឺ​អណ្ដាត​ និង​ចំណង់​អាហារ​ធ្លាក់​ចុះ​​ជា​ដើម​។​ បន្ថែម​ពី​នេះ​ ពួក​គេ​អាច​​​មាន​ក្រចក​ផុយ​ស្រួយ​​ ឬ​លាមក​មាន​ឈាម​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​​ដែល​​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ អាច​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​​ជំនាញ​ដែល​ពាក់ព័ន្ធ​​នឹង​ការ​រៀន​សូត្រ​ ព្រម​ទាំង​​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​។​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​តិចតួច​ ពួក​គេ​អាច​ពុំ​មាន​រោគ​សញ្ញា​អ្វី​​ទាំង​អស់​។ មូលហេតុ​ដែល​គេង​មិន​លក់​ ​​ចំពោះ​មូលហេតុ​ចម្បង​ដែល​​នាំ​ឲ្យ​ក្មេង​គេង​មិន​លក់​ អាច​បណ្ដាល​មក​ពី​ការ​កើត​មិន​គ្រប់​ខែ​ ឬ​ផលវិបាក​នៃ​​ការ​សម្រាល​ រោគ​ចុក​ពោះ​ ​ការ​ច្រាលអាស៊ីតក្រពះ  បរិយាកាស​គេង​មិន​​ល្អ​​ សំលៀក​បំពាក់​គេង​មិន​ស្រួល​ ការ​ឈឺ​ចាប់​​ផ្សេង​ៗ​ដូចជា​ហ្គាស​ក្នុង​ពោះ​ ​និង​ឈឺ​ត្រចៀក​។​ បញ្ហា​ដទៃ​ផ្សេង​ទៀត​ដូចជា​​គេង​បាត់​ដង្ហើម​ ភាព​តាន​តឹង​នៅ​ក្នុង​គ្រួសារ​ ការ​បែកបាក់​គ្នា​ ការ​យល់សប្តិ​អាក្រក់​ លេច​នោម​ដាក់​ពូក​ ​មមើ​ដើរ សង្កៀរ​ធ្មេញ​ ​ឬ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​​ជាដើម​។


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេង​មាន ​IQទាបឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ​

ជា​ទូទៅ​ ​IQ​ជា​មធ្យម​គឺ​នៅ​ចន្លោះ​ពី​៨៥​ ដល់​១១៥​ នេះ​បើ​យោង​តាម​គេហទំព័រ​Extreme Intellect។​ យ៉ាង​ណា​មិញ ​​ខណៈ​ពេល​ដែល​មាន​ការ​ចង្អុល​បង្ហាញ​មួយ​ចំនួន​ ​អាច​បញ្ជាក់​ថា​​ក្មេង​មាន​កម្រិត​IQ​ខ្ពស់​ ឬ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​មាន​ភាព​ច្បាស់លាស់​ទាំង​ស្រុង​ឡើយ​។​ ​ការ​កំណត់​នៃ​បញ្ញា​ស្មារតី​ ឬ​អំណោយ​ទាន​ពី​ធម្មជាតិ​ ​ក៏​អាច​​​ជះ​​ឥទ្ធិពល​ទៅ​លើ​កត្តា​ដទៃ​ទៀត​ដូចជា​​អារម្មណ៍​ ការ​ប្រាស្រ័យ​ទាក់​ទង​ ជំនាញ​សង្គម​ រួម​ជាមួយ​នឹង​អសមត្ថភាព​ក្នុង​ការរៀនសូត្រ​ផង​ដែរ​។​ សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​ទាប​ ជាក់​ស្ដែង​ នៅ​ពេល​ដែល​ក្មេង​មាន​កម្រិត​​IQ​​ទាប​ជាង​មធ្យម​ ពួក​គេ​នឹង​ចាប់ផ្ដើម​​ការ​ដើរ​ ឬ​និយាយ​យឺត​ជាង​ក្មេង​ស្រករ​គ្នា​។​ លើស​ពី​នេះ​ ពួក​គេ​អាច​មាន​ជំនាញ​សង្គម​ខ្សោយ​​នៅ​ពេល​​លេង​ ឬ​រៀន​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​។​ ជា​ពិសេស​ ពួក​គេ​អាច​ចេះ​ថែទាំ​ខ្លួន អនាម័យ​ ស្លៀកពាក់​ និង​ញ៉ាំ​អាហារ​យឺតយ៉ាវ​ជាង​ក្មេង​ធម្មតា​។​ នៅ​ពេល​ដែល​ពួក​គេ​កាន់​តែ​ធំ​​ឡើង​ៗ​ ក្មេង​ដែល​មាន​កម្រិត​​IQ​​​ទាប​​អាច​មាន​ការ​ពិបាក​ក្នុង​ការ​រៀន​សូត្រ​​ ក៏​ដូច​ជា​ខ្សោយ​ជំនាញ​ធ្វើ​ការងារ​ថែម​ទៀត​ផង​។ ​​​​​​​​​សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​ខ្ពស់​ ចំពោះ​ក្មេង​ដែល​មាន​​IQ​​​ខ្ពស់​ជាង​ធម្មតា​ ពួក​គេ​តែងតែ​ឆាប់​ចេះ​ដើរ​ និង​និយាយ​ ការ​ប្រាស្រ័យ​ទាក់ទង​ និង​ជំនាញ​សង្គម​ជា​ដើម​។​ ជាមួយ​គ្នា​នេះ​ដែរ​ ពួក​គេ​មាន​កម្រិត​ថាមពល​ខ្ពស់​ ចាប់​អារម្មណ៍​នៅ​ក្នុង​សកម្មភាព​សិល្បៈ ក៏​ដូចជា​បង្ហាញ​ពី​ការ​យល់​ចិត្ត​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​ ព្រម​ទាំង​ធ្វើ​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​។ ​​​​​​​​​​សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​​កម្រិត​​IQ​​លាយ​បញ្ចូល​គ្នា​ លក្ខណៈ​នៃ​កម្រិត​​IQ​លាយ​​បញ្ចូល​គ្នា​ គឺ​ក្មេង​មាន​​​IQ​ខ្ពស់​ ប៉ុន្តែ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​រៀន​សូត្រ​។​ ជា​​ធម្មតា​ ក្មេង​ដែល​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ គឺ​ច្រើន​តែ​មាន​កម្រិត IQ​ធម្មតា​ ទៅ​ខ្ពស់​។​ ពួក​គេ​អាច​នឹង​ពូកែ​ក្នុង​ការ​លេង​ហ្គេម​កុំព្យូទ័រ ស្ដាប់​ការ​សន្ទនា​​ច្រើន​ក្នុង​ពេល​តែ​មួយ​ និង​សកម្ម​នៅ​ក្នុង​ការ​លេង​ ប៉ុន្តែ​មិន​អាច​ផ្ដោត​អារម្មណ៍​បាន​ល្អ​ និង​ទទួល​បាន​ពិន្ទុ​ទាប​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ការ​ប្រលង​នានា​។​​​​​   ពី IQ ផ្សេងទៀត ម៉ាក់ប៉ា​គួរ​ដឹង! កូនឆ្លាត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនមាន​លាមក​ពណ៌​ស​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​! ប៉ា​ម៉ាក់​ត្រូវដឹង

ជាទូទៅ​ ក្មេង​អាច​មាន​លាមក​​ពណ៌​ខុស​ៗ​គ្នា​ ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ធម្មតា ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​អាហារ​ដែល​ពួក​គេ​ញ៉ាំ​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​លាមក​ពណ៌​ស ​អាច​ជា​សញ្ញា​​គ្រោះថ្នាក់​ដែល​ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ ​​សម្រាប់​កុមារ​ ពួក​គេ​កម្រ​មាន​លាមក​ពណ៌​ស​នេះ​​ណាស់​ ប៉ុន្តែ​វា​អាច​ជា​កត្តា​នៃ​ការ​កើត​មាន​​ជំងឺ​ធ្ងន់ធ្ងរ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។ លក្ខណៈ​ពិសេស​នៃ​លាមក​ពណ៌​ស លាមក​​ពណ៌​ស​ ជាមួយ​នឹង​ស្នាម​អុជ​ពណ៌​លឿង​ ឬ​ពណ៌​ប្រផេះ​ស្រាល​ អាច​កើត​មាន​នៅ​ពេល​ដែល​កូន​​មាន​អាការៈ​រាក​រូស​ ឬ​ជា​លាមក​ធម្មតា។​ ប៉ា​ម៉ាក់​គួរ​តែ​រក្សា​ខោ​ទឹក​នោម​ដែល​មាន​លាមក​បែប​នេះ ​ហើយ​​យក​វា​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​។​ មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​ក្មេង​មាន​លាមក​ពណ៌​ស​ ​​​​​​​ទឹក​ប្រមាត់​ត្រូវ​បាន​ផលិត​ដោយ​ថ្លើម​ និង​រក្សា​ទុក​នៅ​ក្នុង​ថង់​ទឹក​ប្រមាត់​។​ នៅ​អំឡុង​ពេល​នៃ​ដំណើរការ​រំលាយ​អាហារ​ ​វា​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ពោះវៀន​តូច​។​ អង្គធាតុ​រាវ​នេះ​មាន​ពណ៌​ស្រអាប់​ និង​ធ្វើ​ឲ្យ​លាមក​ធម្មតា​ក្លាយ​ទៅ​ជា​ពណ៌​ប្រផេះ​។​ ប៉ុន្តែ​ ប្រសិនបើ​​លាមក​មាន​ពណ៌​​ស​ មាន​ន័យ​ថា​ ទឹក​ប្រមាត់​មិន​អាច​ទៅ​កាន់​លាមក​បាន​ ពីព្រោះ​តែ​ថ្លើម​មិន​បាន​ផលិត​ទឹក​ប្រមាត់​ ឬ​វា​ត្រូវ​បាន​រាំងស្ទះ​មិន​ឲ្យ​ទៅ​កាន់​ពោះវៀន​តូច​បាន​។ ​​មូលហេតុ​ផ្សេង​ទៀត ប្រសិនបើ​ក្មេង​ញ៉ាំ​ទឹក​ដោះ​គោ​គ្រប់​ប្រភេទ​ លេប​ថ្នាំ​​បន្សាប​ជាតិ​អាស៊ីដ​  ​ថ្នាំ​អង់ទីប៊ីយូទិក​ ឬ​ថ្នាំ​​ប្រឆាំង​នឹង​រោគ​ផ្សិត​ ឬ​ទើប​តែ​​បញ្ចុះ​លាមក​រួច​ កត្តា​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​មាន​ពណ៌​ស ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ថ្លើម​ឡើយ​។​ ​បញ្ហា​ធ្ងន់ធ្ងរ​​​ទាក់ទង​នឹង​លាមក​ពណ៌​ស​ មូលហេតុ​ភាគ​ច្រើន​នៃ​លាមក​ពណ៌​ស​​​​ដែល​កើត​ឡើង​ចំពោះ​កុមារ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ដែល​បណ្ដាល​មក​ពី​បញ្ហា​ថ្លើម​ ពោះវៀន​តូច​ ឬ​ថង់​ទឹក​​ប្រមាត់​។​ លើស​ពី​នេះ​ វា​អាច​រួម​បញ្ចូល​ទាំង​ជំងឺ​រលាក​ថ្លើម​ ​ឬ​ការ​ឆ្លង​មេរោគ​ថ្លើម​ផ្សេង​ទៀត​ ខូច​ទ្រង់ទ្រាយ​ថង់​ប្រមាត់​ពី​កំណើត​ គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​  ដុំ​សាច់​ ឬ​គីស​ ក្រិន​ថង់​ប្រមាត់​ រឹង​ថង់​ប្រមាត់​ ថង់ប្រមាត់​តូច​ពេក​ និង​ជំងឺ​មេតា​បូលីស​ជាដើម​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ចាំបាច់​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​​ស្វែងរក​ការ​ព្យាបាល​ និង​ការ​ទប់​ស្កាត់​​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។


ការថែទាំទារក

ញ៉ាំ​វីតាមីន​E ​អំឡុង​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍​ច្រើនដល់កូន

សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់​ៗ​ញ៉ាំ​អំឡុង​ពេល​​បំបៅ​ដោះ​ ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​សម្រាប់​ទារក​ ហើយ​អាហារ​​ដែល​កូន​ទទួល​បាន​ដំបូង​បង្អស់​គឺ​ទឹក​ដោះ​ដំបូង​ ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​E។​ នៅ​ពេល​ដែល​ទារក​កាន់​តែ​ធំ​ទៅ​ៗ​ ពួក​គេ​​នៅ​តែ​ត្រូវការ​វីតាមីន​​E តាម​រយៈ​ការ​បំបៅ​ដោះ​។​ ពិត​ណាស់​ ​វីតាមីន​E ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ទារក​ ​ហើយ​​ម៉ាក់​ៗ​ក៏​​ត្រូវ​​ញ៉ាំ​អាហារ​បំប៉ន​​ដែល​ផ្សំ​ពី​​វីតាមីន​E  បន្ថែម​ ដើម្បី​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​របស់​កូន​ផង​ដែរ​​។ ១. ជួយ​ការពារ​​ជំងឺ​ស្លេកស្លាំង វីតាមីន​E​​ ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួ​យ ដែល​អាច​ជួយ​ការពារ​​ទារក​ពី​ការវិវត្តន៍​ទៅ​ជា​ស្លេកស្លាំង​ បន្ទាប់​ពី​​កើត​។​ ជំងឺ​ស្លេក​ស្លាំង​នេះ​ដែរ​ គឺ​ជា​ការ​​ថយ​ចុះ​នៃ​កោសិកា​ឈាម​ក្រហម​ ដែល​ផ្ទុក​អុកស៊ីសែន​ពាសពេញ​រាងកាយ​របស់​ទារក​។​ ការ​វិវត្ត​នៃ​ភាព​ស្លេកស្លាំង​ អាច​​​បណ្ដាល​ឲ្យ​ទារក​អស់​កម្លាំង​ខ្លាំង​ ក៏​ដូចជា​ស្រ្តេស​សរីរាង្គ​ខាង​ក្នុង​របស់​ពួក​គេ​។​ ប្រសិនបើ​រាងកាយ​របស់​ម៉ាក់​ៗ​​មាន​វីតាមីន​E​ទាប​ កូន​អាច​មាន​ឱកាស​កើត​ជំងឺ​​ស្លេកស្លាំង​ខ្ពស់​។​ ក្នុង​ករណី​ខ្លះ​ ការ​ញ៉ាំ​​វីតាមីន​E​ បន្ថែម​ អាច​ជួយ​បង្កើន​កម្រិត​វីតាមីន​E គ្រប់គ្រាន់​ដែល​រាងកាយ​របស់​ទារក​ត្រូវការ​ជា​ចាំបាច់​។​ ២. ការពារ​ភ្នែក​ និង​សួត​ ​ជាមួយ​គ្នា​នេះ​ដែរ វីតាមីន​E គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដ៏​អស្ចារ្យ​ ហើយ​ប្រសិនបើ​កូន​របស់​យើង​​ទទួល​បាន​វីតាមីន​Eគ្រប់គ្រាន់​ ពួក​គេ​មិន​ងាយ​រង​របួស​សួត​ និងស្រទាប់​​រេទីន​​ឡើយ។​ នៅ​ក្នុង​ករណី​ដែល​​កម្រិត​វីតាមីន​E​ទាប​ វា​អាច​ដាក់​កំហិត​ដល់​​​បរិមាណ​អុកស៊ីសែន​​ដែល​ចូល​ទៅ​កាន់ស្រទាប់​​រេទីន និង​សួត ដោយ​បង្ក​ជា​​របួស​ ប្រសិនបើ​យើង​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទេ​នោះ​។​ ៣. ជំរុញ​ការ​អភិវឌ្ឍ​សាច់​ដុំ​ ​បន្ថែម​ពី​នេះ​ ​វីតាមីន​E ​អាច​ជួយ​ការពារ​សាច់ដុំ​ សរសៃ​ឈាម​បេះដូង​ និង​សរសៃ​ប្រសាទ​របស់​អា​អូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ជាក់​ស្ដែង​ វីតាមីនE​ ​ចាំបាច់​បំផុត​សម្រាប់​ការ​ធ្វើ​មេតាប៉ូលីស​ត្រឹមត្រូវ​ ហើយ​ប្រសិនបើ​ទារក​ខ្វះ​វីតាមីន​E ​វិញ​នោះ​ ពួក​គេ​អាច​មាន​បញ្ហា​ចុះ​ខ្សោយ​សាច់​ដុំ​ដែល​កំពុង​លូតលាស់​។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ