ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូចសម្រាប់មនុស្សពេញវ័យមានគុណប្រយោជន៍សុខភាពអ្វីខ្លះ?

គ្នាយើងខ្លះជឿងថា ប្រសិនបើយើងឆ្លងមេរោគដោយខ្លួនឯង នោះយើងនឹងមានប្រព័ន្ធភាពស៊ាំខ្លាំងជាង បើធៀបទៅនឹងការចាក់វ៉ាក់សាំង។ ប៉ុន្តែការឆ្លងមេរោគកញ្ជ្រឹលអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជារលាកសួត រលាកខួរក្បាល និងអាចបាត់បង់ជីវិតផងក៏មាន។ ផ្ទុយទៅវិញ ការចាក់វ៉ាក់សាំងផ្តល់នូវសុវត្ថិភាព ជាមួយប្រព័ន្ធភាពស៊ាំរយៈពេលវែង ដោយមិនមានហានិភ័យឡើយ។ ជាក់ស្តែង វ៉ាក់សាំងវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច (MMR) ផ្ទុកមេរោគកម្រិតស្រាល ដែលអាចជំរុញប្រព័ន្ធភាពស៊ាំឱ្យផលិតអង់ទីក័រដោយមិនបង្កជាជំងឺផ្សេងៗ។ [embed-health-tool-vaccination-tool] ចំនួនដូសដែលត្រូវចាក់សម្រាប់កុមារ និងមនុស្សពេញវ័យ? កុមារចាំបាច់ត្រូវចាក់វ៉ាក់សាំង MMRចំនួន២ដូស ដោយដូសទី១ត្រូវចាក់នៅចន្លោះអាយុ១២ ដល់១៥ខែ និងដូសទី២ ចាប់ពីអាអូនអាយុបាន៤ ឆ្នាំ ដល់៦ឆ្នាំ។ ចំពោះក្មេងដែលមានអាយុលើសពី៦ឆ្នាំ ក្មេងជំទង់ និងមនុស្សពេញវ័យត្រូវចាក់វ៉ាក់សាំងនេះចំនួន១ដូស ឬ២ដូស ប្រសិនបើនៅមិនទាន់មានអង់ទីក័រប្រឆាំងនឹងមេរោគនៅឡើយ ហើយដូសនីមួយៗត្រូវចាក់នៅចន្លោះរយៈពេល ២៨ថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍នៃវ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំងMMR អាចការពារកុមារពីជំងឺកញ្ជ្រឹល ស្រឡទែន និងស្អូច ដែលជាជំងឺធ្ងន់ធ្ងរ និងបង្កឡើងដោយមេរោគ។ នៅពេលដែលកុមារ និងមនុស្សពេញវ័យបានចាក់វ៉ាក់សាំងគ្រប់ចំនួន នោះនឹងអាចចាក់បន្ថយការរីករាលដាលនៃមេរោគ ក៏ដូចជាការធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីឆ្លងជំងឺស្អូចអំឡុងពេលពពោះ ក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ឬអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃថែមទៀតផង។ ក្រុមមនុស្សប្រភេទណាដែលមិនគួរចាក់វ៉ាក់សាំងនេះ? អ្នកដែលស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរចាក់វ៉ាក់សាំងMMR […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ចិញ្ចឹមកូន

ត្រូវដឹង! ទារក និងកុមារ មានជំងឺទាំងនេះ ព្យាបាលមិនជាទេ

ជំងឺ​កុមារ​មាន​ច្រើន​ប្រភេទ ខ្លះ​អាច​ក៏​អាច​ព្យាបាល​ឲ្យ​សះ​ស្បើយ ខ្លះ​ទៀត​ព្យាបាល​មិន​ជា​នោះ​ទេ។ ចំពោះ​ជំងឺ ៣ មុខ​ខាង​ក្រោម​នេះ ជា​ជំងឺ​ពីកំណើត កាល​ណា​ទារក និង​កុមារ​កើត​មាន​ហើយ មិន​អាច​ព្យាបាល​ជា​នោះ​ទេ តម្រូវ​ឲ្យ​ព្យាបាល​អស់​ជីវិត​តែ​ម្តង។ ១. ជំងឺកង្វះអង់ហ្ស៊ីម G6PD ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD ជា​ជំងឺ​តំណ​ពូជ ដែល​ភាគ​ច្រើន​លើស​លប់​កើត​លើ​ក្មេង​ប្រុស។ អង់ហ្ស៊ីម G6PD មាន​មុខងារ​ជួយ​ឲ្យ​កោសិកា​គ្រាប់​ឈាម​ក្រហម​ដំណើរ​ការ​ល្អ និង​ជួយ​ការពារ​កោសិកា​គ្រាប់​ឈាម​ក្រហម​ពី​សារធាតុ​ផ្សេងៗ នៅ​ក្នុង​ឈាម​ដែល​អាច​បំផ្លាញ​វា។ នៅ​ពេល​​កោសិកា​ថ្លើម​ក្មេង​មិន​ផលិត​អង់ហ្ស៊ីម​ទាំង​នោះ​ចេញ​មក ដើម្បី​ជួយ​រំលាយ​អាហារ​ទេ ទើប​បណ្ដាល​ឲ្យ​ទារក​កើត​ជំងឺ​កង្វះ​អង់ហ្ស៊ីម G6PD។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​បម្រើ​ការងារ​នៅ​មន្ទីរ​ពេទ្យ​កុមារជាតិថា យើងអាចដឹង​ថា ទារក​នោះ​មាន​ជំងឺ​ខ្វះ​អង់ហ្ស៊ីម G6PD ឬអត់ ​តាម​រយៈ​ការ​ជោះ​កែង​ជើង​របស់​ទារក​ក្រោយ​ពេល​កើត។ ក្នុង​ករណី​ដែល​ពេទ្យ​ពិនិត្យ​តេស្ត​ឈាម​ហើយ​រក​ឃើញ​កើត​ជំងឺ ​G6PD នេះ គឺ​មួយ​ជីវិត​របស់​ក្មេង​នឹង​កើត​ជំងឺ​នេះ​រហូត។ រោគសញ្ញា៖ - ស្បែក​មាន​សភាព​ស្លេក​ទៅៗ - អត់​កម្លាំង​កំហែង លើ្វយៗ - បេះដូង​លោត​ញាប់ - ដក​ដង្ហើម​លឿន ឬ​ដក​ដង្ហើម​បាន​ខ្លីៗ - ទឹក​នោម​មាន​ពណ៌​ក្រមៅ។ល។ ២. ជំងឺ Thalassemia Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត […]


ចិញ្ចឹមកូន

រឿងត្រូវប្រយ័ត្ន ៣ យ៉ាង ដើម្បីកុំឲ្យស្បែកទារកមានប្រតិកម្ម ឬរលាក

មាន​កូន​តូច ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​រឿង​គ្រប់​យ៉ាង សូម្បី​តែ​ការ​ថែទាំ​ស្បែក មិន​អ៊ីចឹង​ទេ ងាយ​នឹង​មាន​បញ្ហា​កន្ទួល​រមាស់ ឬ​ក៏​រលាក​ស្បែក។ ក្នុង​នោះ​ម៉ាក់ប៉ា ត្រូវ​ប្រយ័ត្ន​រឿង ៣​យ៉ាង​ខាង​ក្រោម​នេះ ដើម្បី​កុំ​ឲ្យ​កូន​តូច​ដែល​កំពុង​ស្រលាញ់​មាន​បញ្ហា​ស្បែក​ណា​មួយ។ ១. ប្រយ័ត្នប្រតិកម្ម​នឹង​ទឹកដោះ ស្បែក​​មុខ​ក្មេងទៅ​ជា​រោល ហើយ​មាន​រលាក​តាម​គន្លាក់​ក​នោះ គឺ​បណ្ដាល​មក​ពី​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​ហៀរ​ទៅ​គន្លាក់​ក ​សម្អាតមិន​បាន​ល្អ បែកញើស​សើម ងូត​ទឹក​រួច​ជូត​អត់​ស្ងួត ទើប​ធ្វើ​ឲ្យ​កកិត​ផ្អាប់​ជាប់​ក យូរៗ​ក៏​រលាក​ស្បែក​កូន​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ។ ក្នុង​នោះ​យើង​ត្រូវ​សម្អាត​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ដែល​កំពប់​សើម​ក​ដោយ​ទឹក​ស្អាត (ចៀស​វាង​ប្រើ​កន្សែង​សើម ព្រោះ​វា​សម្អាត​មិន​ស្អាត​ល្អ និង​នាំ​ឲ្យ​កកិត)។ បើ​កូន​បែក​ញើស​ច្រើន ត្រូវ​ងូត​ទឹក​ពេល​ថ្ងៃ​ឲ្យកូន​ម្ដង​ទៀត និង​ផ្ដល់​បរិយាកាស​ត្រជាក់​ឲ្យកូន កុំ​ឲ្យ​កូន​បែក​ញើស​ខ្លាំង​ពេក។ ពេល​ងូត​ទឹក​ហើយ​ត្រូវ​ជូត​ឲ្យស្ងួត ដើម្បី​ជូត​សម្អាត​កូន​ឲ្យ​បាន​ល្អ គឺ​ត្រូវ​ប្រើ​កន្សែង​ដែល​ជក់​ទឹក​ល្អ និង​ជូត​របៀប​ផ្ដិតៗ​បាន​ថែ​ទាំ​ស្បែក​កូន​បាន​ល្អ​ទន់​ល្មើយ (ពេល​ជូត​គួរ​ដាក់​កង្ហារ​បាន​ឆាប់​ស្ងួត)។ ២. ប្រយ័ត្ន​ប្រតិកម្ម​ខោ​ទឹក​នោម ខោ​ទឹក​នោម យើង​គួរ​តែ​ជ្រើស​ប្រភេទ​ដែល​ផ្តល់​ផាសុក​ភាព​ដល់​ស្បែក​កូន ស្លៀក​ទៅ​មិន​ស្កៀប រមាស់ ហើយ​កាលណា​កូន​នោម​ដាក់​សើម ឬ​ជុះ​រួច​នោះ មិន​ត្រូវ​ផ្អាប់​ទុក​យូរ​ឡើយ ព្រោះ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោម​របស់​កូន​តូច ដែល​បណ្ដាល​មក​ពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម។ ជម្រើស​ល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ […]


ចិញ្ចឹមកូន

វិធីដោះស្រាយ ពេលអាអូនចាប់ផ្ដើមចេះខាំ ខ្ញាំ ឬបោចសក់ម៉ាក់ប៉ា

ចំពោះ​ទារក (អាយុ​ពី​៦-១២​ខែ) ការ​ខាំ ក្រញៅ ឬ​បោច​សក់​គឺ​ជា​មធ្យោបាយ​មួយ​ដែល​អា​អូន​កំពុង​ស្វែង​យល់​ពី​អ្វី​ៗ​ជុំ​វិញ​ខ្លួន។ ទារក​ក៏​ចូល​ចិត្ត​ខាំ​របស់​ផ្សេង​ៗ​ទៀត នៅ​ពេល​ដែល​កូន​ចាប់​ផ្ដើម​ដុះធ្មេញ​មក។ ចុះ​បើ​អា​អូន​ចេះ​ខាំ ឬ​បោច​សក់​បែប​នេះ មាន​តិចនិក​អ្វី​អាច​ដោះ​ស្រាយ​បាន​អត់? ទារក ឬ​អា​អូន​តូច​ៗ​វ័យ​ចេះ​ដើរ អាច​ខាំ ក្រញៅ ឬ​បោច​សក់​អ្នក​ដែល​នៅ​ក្បែរ​ដៃ នៅ​ពេល​ដែល​ហត់ ឃ្លាន ឬ​នៅ​ពេល​ដែល​ចង់​ប្រលែង​លេង​ជាមួយ​ម៉ាក់​ប៉ា​ថែម​ទៀត។ ជួន​កាល អា​អូន​អាច​បោច​សក់​ម៉ាក់​ប៉ា​ពេល​ដែល​មាន​អារម្មណ៍​ធុញ​ថប់ ឬ​មួម៉ៅ​នឹង​អ្វី​ម៉្យាង។ មធ្យោបាយ​ល្អ​បំផុត​ដោះ​ស្រាយ​ពេល​កូន​ខាំ ឬ​ទាញ​សក់​យើង​នោះ គឺ​ការ​ប្រើ​ពាក្យ​ថា "ទេ" និយាយ​ប្រាប់​កូន​ច្បាស់​ៗ​។ បន្ទាប់​មក ដក​ដៃ ឬ​មាត់​អា​អូន​ចេញ​ពី​យើង ឬ​ងាក​ចេញ ហើយ​ដាក់​អា​អូន​ចុះ ។ នៅ​ពេល​ដែល​យើង​ធ្វើ​បែប​នេះ យើង​ក៏​ដក​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​អាកប្បកិរិយា​បែប​នេះ​ដូច​គ្នា។ ប្រសិន​បើ​អា​អូន​ខាំ ទាញ​សក់ ឬ​បង្ហាញ​អាកប្បកិរិយា​មិន​ល្អ ម៉ាក់​ប៉ា​អាច​ធ្វើ​តាម​វិធី​នេះ​ទៀត​បាន។ បើ​អា​អូន​កំពុង​ដុះ​ធ្មេញ ម៉ាក់​ប៉ា​គួរ​ឲ្យ​របស់​អ្វី​មួយ​ដែល​អា​អូន​អាច​ខាំ​លេង​បាន ព្រោះ​ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ អា​អូន​ច្បាស់​ជា​រមាស់​អញ្ចាញ​ធ្មេញ បណ្ដាល​ឲ្យ​អា​អូន​ចូល​ចិត្ត​ខាំ។ កូន​តូច​ៗ​និយម​ធ្វើ​អាកប្បកិរិយា​ណា​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់​ពី​យើង​ច្រើន ដូច​នេះ​ពេល​អា​អូន​បង្ហាញ​ចរិត​មិន​ល្អ យើង​គួរ​ធ្វើ​ប្រងើយ និង​សរសើរ​កូន​ពេល​អា​អូន​ធ្វើ​អ្វី​មួយ​ល្អ។ បន្ថែម​ពី​លើ​នេះ ពេល​ដែល​កូន​យើង​ខាំ ឬ​បោច​សក់​ក្មេង​ដទៃ យើង​គួរ​ចូល​ទៅ​និយាយ​សុំ​ទោស​ក្មេង និង​ម៉ាក់​ប៉ា​របស់​គេ។ ប្រសិន​បើ​យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ក្ដី​បារម្ភ​ទៅ​កាន់​អ្នក​ដទៃ វា​ក៏​អាច​បង្រៀន​ឲ្យ​កូន​យើង​ពី​ការ​យល់​ចិត្ត​អ្នក​ដទៃ​បាន​ដែរ។


ចិញ្ចឹមកូន

ទារកគេងមិនគ្រប់គ្រាន់ អាចប៉ះពាល់ដល់ការវិវត្តខួរក្បាលអត់?

ទារក និង​ក្មេង​តូចៗ​ត្រូវ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​លូតលាស់ និង​វិវត្តទាំង​រាងកាយ ទាំង​ប្រាជ្ញា​បាន​ល្អ។ ការ​គេង​បាន​ច្រើន ក៏​ជួយ​ទៅ​ដល់​សុខភាព និង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​របស់​ពួក​គេ​ដែរ។ ប៉ុន្តែ បើ​អា​អូន​គេង​មិន​បាន​គ្រប់​គ្រាន់​វិញ នោះ​ផល​ប៉ះពាល់​មួយ​ចំនួន​អាច​បង្ក​ជា​បញ្ហា​ដល់​អា​អូន​មិន​ខាន។ សម្រាប់​ទារក​ទើប​នឹង​កើត ទាម​ទារ​ឲ្យ​គេង​ច្រើន​លើស​ពី​៨​ម៉ោង​ដែល​មនុស្ស​ធំ​ពេញ​វ័យ​ត្រូវ​ការ។ អា​អូន​ត្រូវ​ការ​គេង​យ៉ាង​តិច​ពី​១៤-១៨​ម៉ោង អាស្រ័យ​ទៅ​តាម​វ័យ​របស់​កូន។ ហេតុ​ផល​ដែល​ទារក​ត្រូវ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​ដោយ​សារ៖ ១. ការ​លូតលាស់​ខួរក្បាល​របស់​ទារក​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​អា​អូន​គេង។ ពេល​នេះ ជា​ពេល​ដែល​បង្កើត​ឡើង​នៃ​ការ​ត​ភ្ជាប់​រវាង​អឌ្ឍគោល​ខាង​ឆ្វេង និង​ខាង​ស្ដាំ​នៃ​ខួរក្បាល​ទារក។ ២. តំណ​ភ្ជាប់​កោសិកា​សរសៃ​ប្រសាទ​ខួរក្បាល​កើត​ឡើង​ក្នុង​ពេល​គេង។ ការ​ត​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​ជាង​១លាន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​វិនាទី/​ម្ដង ក្នុង​អំឡុង​ពេល​៣​ឆ្នាំ​ដំបូង​នៃ​ជីវិត។ ៣. ការ​ចងចាំ ត្រូវ​បាន​ផ្គុំ និង​រក្សា​ទុក​ពេល​គេង។ នេះ​មាន​ន័យ​ថា អ្វី​ដែល​អា​អូន​បាន​ឃើញ បាន​រៀន​នៅ​ពេល​ថ្ងៃ ខួរក្បាល​នឹង​រក្សា​ទុក​ព័ត៌មាន​ទាំង​នោះ​នៅ​ពេល​ដែល​អា​អូន​គេង។ ៤. ការ​គេង​មិន​គ្រប់​គ្រាន់​ចំពោះ​ទារក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ជា បញ្ហា​នៃ​ការ​យល់​ដឹង ឬការ​ពន្យា​ពេល​នៃ​ការ​វិវត្តន៍​ជាដើម។ បញ្ហា​ទាំង​នេះ អាច​កើត​ឡើង​ដោយសារ​កត្តា​ដទៃ​ដែរ តែ​វា​ក៏​មាន​ទាក់​ទង​នឹង​ការ​គេង​មិន​គ្រប់​គ្រាន់​ដូច​គ្នា។ ក្រៅ​ពី​ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រាន់​មាន​ទៅ​លើ​ខួរក្បាល​អា​អូន​ហើយ វា​ក៏​អាច​ប៉ះពាល់​ទៅ​ផ្នែក​អារម្មណ៍​របស់​ទារក​ដែរ​ដូច​ជា ឥរិយាបថ​ទូទៅ ការ​ញ៉ាំ​អាហារ មួម៉ៅ​ច្រើន ឆាប់​ខឹង យំ​ច្រើន​។ល។ ចំណែក​ទារក​ដែល​គេង​បាន​គ្រប់​គ្រាន់​ល្អ ជា​ទូទៅ​នឹង​មាន​ការ​លូតលាស់​បាន​ល្អ ញ៉ាំ​ច្រើន(ដែល​សំខាន់​សម្រាប់​ការ​លូតលាស់) សកម្ម​ច្រើន ឬ​មិន​សូវ​កិក​កុក​ច្រើន​ជាដើម។


កង្វះអាហារូបត្ថម្ភ

ប៉ា​ម៉ាក់ត្រូវដឹង​! កុមារ​ខ្វះ​​អាហារូបត្ថម្ភ​​អាចកើត​មាន​ជំងឺ​ច្រើន​មុខ

មនុស្ស​ភាគ​ច្រើន​គិត​ថា​ ក្មេង​ៗ​ដែល​ញ៉ាំ​មិន​គ្រប់គ្រាន់​​អាច​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ខ្ពស់​បំផុត​ ប៉ុន្តែ​កង្វះ​​អាហារូបត្ថម្ភ​នេះ​គឺ​អាច​សំដៅ​ទាំង​ការ​ខ្វះ​ ឬ​លើស​អាហារូបត្ថម្ភ​។​ នៅ​ពេល​ដែល​កុមារ​​​​ស្គម​ជ្រុល​ ឬ​ធាត់​ជ្រុល​ ឬ​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់​​ ដូចជា​វីតាមីន​​ និង​សារធាតុ​រ៉ែ​ ពួក​គេ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ និង​បញ្ហា​សុខភាព​ជាច្រើន​។​ ១. កង្វះ​វីតាមីន​A ​នៅ​ពេល​ដែល​​កុមារ​ទទួល​បាន​វីតាមីន​A មិន​គ្រប់គ្រាន់​ ពួក​គេ​​អាច​ជួប​បញ្ហា​ស្ងួត​ភ្នែក​ និង​ខ្វាក់​មាន់​ ហើយ​ប្រសិនបើ​វីតាមីន​A មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ​ កុមារ​អាច​នឹង​ពិការ​ភ្នែក​អស់​មួយ​ជីវិត​។​ បន្ថែម​ពី​នេះ​ កង្វះ​វីតាមីន​A ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ដែល​ធ្វើ​​ឲ្យ​កុមារ​ងាយ​កើត​ជំងឺ​ផ្សេង​ៗ​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ កង្វះ​អាហារូបត្ថម្ភ​អាច​ធ្វើ​ឲ្យ​កុមារ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​រាក​រូស​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ ជំងឺ​កញ្ជ្រឹល​ និង​គ្រុន​ចាញ់​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ ២. កង្វះ​វីតាមីនB3 និង​អ៊ីយ៉ូត​ ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​ទទួល​បានវីតាមីនB3​ (Niacin​) គ្រប់គ្រាន់​ អាច​ធ្វើ​ឲ្យ​ក្មេង​កើត​​ជំងឺ​រាក​រូស​ កន្ទួល​រមាស់​​លើ​ស្បែក​ ហើយ​ប្រសិនបើ​មិន​មាន​ការ​​ព្យាបាល​ទេ​នោះ វា​នឹង​អាច​បណ្ដាល​ឲ្យ​កុមារ​​កើត​ជំងឺ​ភ្លេចភ្លាំង  ព្រម​ទាំង​អាច​បាត់បង់​ជីវិត​ថែម​ទៀត​ផង​។​ រី​ឯ​កុមារ​ដែល​មិន​ទទួល​បាន​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ អាច​វិវត្តន៍​ទៅ​ជា​ពក​ក​ឬ​​ក្រពេញ​ទីរ៉ូអ៊ីត​រីក​ធំ​។ [embed-health-tool-vaccination-tool] ៣. កង្វះ​វីតាមីន​D វីតាមីនD មាន​សារៈសំខាន់​ណាស់​ចំពោះ​កុមារ​ ហើយ​ប្រសិនបើ​ពួក​គេ​ខ្វះ​វីតាមីន​មួយ​នេះ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ឆ្អឹង​ (rickets) ។​ ជំងឺRickets អាច​ធ្វើ​ឲ្យ​ឆ្អឹង​របស់​ក្មេង​ខ្សោយ​ និង​ងាយ​បាក់​ ការ​ឈឺចាប់​ឆ្អឹង​ ការ​ខូច​ទ្រង់ទ្រាយ​គ្រោង​ឆ្អឹងរមួល​សាច់​ដុំ​ […]


ចិញ្ចឹមកូន

ហេតុផលអាក្រក់បែបនេះហើយ ទើបពេទ្យមិនឲ្យអង្រួនក្មេងខ្លាំងៗ

ទារក​មាន​ខួរ​ក្បាល​ទន់ សាច់​ដុំ​ក​ខ្សោយ ហើយ​ក៏​មាន​សរសៃ​ឈាម​ផុយ​ស្រួយ​ដែរ។ គ្នា​យើង​ដឹង​អត់ ការ​អង្រួន​ក្មេង​ខ្លាំង ធ្វើ​ឲ្យ​ខួរក្បាល​កូន​ប៉ះ​នឹង​ខាង​ក្នុង​ឆ្អឹង​ខួរក្បាល​ច្រំ​ដែលៗ និង​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ទៅ​ដល់​ខួរក្បាល​របស់​អា​អូន​ថែម​ទៀត។ រោគ​សញ្ញា​អង្រួន​ទារក ឬ​ក្មេង​ខ្លាំង (ភាសា​បចេ្ចកទេស ​Shaken Baby Syndrome) ជា​ការ​រង​របួស​ខួរក្បាល​ធ្ងន់ធ្ងរ បណ្ដាល​មក​ពី​ការ​ចាប់​អង្រួន ឬ​គ្រវី​ក្មេង​ចុះ​ឡើង​ៗខ្លាំង​ៗ ឬ​ដោយ​ហិង្សា។ ការ​អង្រួន​ក្មេង​រហូត​ប៉ះពាល់​ខួរក្បាល​នេះ ចាត់​ទុក​ជា​ការ​រំលោភ​បំពាន ឬ​ធ្វើ​បាប​ក្មេង​រហូត​បណ្ដាល​ឲ្យ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ។ គ្រាន់​តែ​ចាប់​អង្រួន​ក្មេង​ខ្លាំង​ៗ ៥វិនាទី​ក៏​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​នេះ​ឡើង​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ បញ្ហា​អង្រួន​ទារក​ខ្លាំង​ៗ​នេះ អាច​បណ្ដាល​ឲ្យ​អា​អូនរបួស​ខួរក្បាល ហូរ​ឈាម​ខួរក្បាល ហើម​ខួរក្បាល និង​ហូរ​ឈាម​បាត​ភ្នែក។ លើស​ពី​នេះ វា​អាច​ប៉ះពាល់​ដល់​ភ្នែក ឆ្អឹង​ខ្នង ក ឬ​អាច​បណ្ដាល​ឲ្យ​បាក់​ឆ្អឹង​ក្មេង​ក៏​ថា​បាន។ ការ​ចាប់​អង្រួន​ក្មេង​ខ្លាំង​ៗ ក៏​ផ្ដល់​ផល​វិបាក​ទៅ​ដល់​ក្មេង​រង​គ្រោះ​ដែរ​ដូច​ជា៖ - ពិបាក​រៀន​សូត្រ - បាត់​បង់​ការគ្រប់​គ្រង - ឧស្សាហ៍​ប្រកាច់ - ពិបាក​មើល​ឃើញ - បាត់​បង់​ការ​ស្ដាប់ - អាច​មាន​វិបត្តិ​ក្នុង​ការ​និយាយ។ល។ របួស​ប្រភេទ​នេះ​អាច​គំរាម​កំហែង​ដល់​ជីវិតក្មេង ហើយ​អាច​បណ្ដាល​ឲ្យ​ខូច​ខាត​ខួរក្បាល​ជា​រៀង​រហូត​បាន។ យើង​អាច​ដឹង​ថា អា​អូន​រង​ផល​ប៉ះពាល់​ពី​ការ​អង្រួន​លេង​ខ្លាំង​ៗ តាម​រយៈ​រោគ​សញ្ញា​ទាំង​នេះ​រួម​មាន៖ ក្អួត ចង្អោរ សន្លឹម ប្រកាច់ ស្លេក​ស្លាំង ពិបាក​ដក​ដង្ហើម ។ល។ ហេតុ​នេះ​​ហើយ ទើប​យើង​មិន​គួរ​ចាប់​ក្មេង​អង្រួន ឬគ្រវីគ្រវាត់​ខ្លាំង​ៗ​ទេ […]


ចិញ្ចឹមកូន

ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង

ម៉ាក់ប៉ាប្រហែលជាបានឮពាក្យ Prebiotics ញឹកញាប់ ពិសេសពីការផ្សព្វផ្សាយពាណិជ្ជកម្មម្សៅទឹកដោះគោ។ តើ Prebiotics ជាអ្វីទៅ? ចុះ Prebiotics មានអីពាក់ព័ន្ធចំពោះសុខភាព ឬការលូតលាស់របស់ក្មេងៗ? ចង់ដឹងច្បាស់ សូមតាមដានការស្រាយលម្អិតក្នុងអត្ថបទខាងក្រោមនេះ។ ១. អ្វីទៅជា ព្រីបាយអូទិក (Prebiotics)? Prebiotics ជាប្រភេទជាតិសរសៃ (កាបូអ៊ីដ្រាត) សម្រាប់ចិញ្ចឹមបាក់តេរីល្អក្នុងពោះវៀន និយាយឲ្យចំទៅ Prebiotics ជាអាហារសម្រាប់ ប្រ៉ូបាយអូទិក (Probiotics)។ ២. អត្ថប្រយោជន៍ ព្រីបាយអូទិក (Prebiotics) ទាំង Prebiotics និង Probiotics ដើរតួនាទីសំខាន់ផ្សេងគ្នាក្នុងរាងកាយមនុស្សយើង ប្រសិនបើគ្មាន Prebiotics ទេ នោះ Probiotics ក៏មិនអាចរស់រានបានដែរ ដោយសារតែគ្មានថាមពល និងអាហារបំប៉នគ្រប់គ្រាន់។ Prebiotics មានតួនាទីជំរុញដល់ការលូតលាស់នៃ Probiotics ដែលជាបាក់តេរីល្អជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស ពិសេសទារកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ទឹកដោះគោម្សៅដែលមានទាំង Prebiotics និង Probiotics រួមគ្នា កាន់តែជួយក្មេងឲ្យមានប្រព័ន្ធការពាររាងកាយខ្លាំង ឈ្នះជំងឺដែលឧស្សាហ៍កើតឡើងចំពោះទារក។ ៣. ព្រីបាយអូទិក (Prebiotics) មាននៅក្នុងអ្វីខ្លះ? តាមការលើកឡើងរបស់វេជ្ជបណ្ឌិតឯកទេសកុមារ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តែ​បៃតង​ ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​ក្មេងៗដែរ

​តែ​បៃ​តង​សម្បូរ​ទៅ​ដោយ​សារធាតុ​Catechins ​ដែល​ជា​សារធាតុ​ចិញ្ចឹម​​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ដែល​អាច​ការពារ​​​យើង​ពី​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ។​ ចំពោះ​កុមារ​​ សារធាតុ​Catechins ​នេះ​អាច​ជួយ​ប្រឆាំង​នឹង​​ការ​ពុក​ធ្មេញ ជំងឺ​​ផ្ដាសាយ​ ​ ក៏​ដូចជា​ជួយ​ថែទាំ​បេះដូង​ក្មេង​បាន​ផង​ដែរ​។​ ហេតុ​​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ភេសជ្ជៈ​​មួយ​ប្រភេទ​​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ៗ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​​សុខភាព​ពួក​គេ​។ ១. ​​សុខភាព​មាត់​​ធ្មេញ​ល្អ​ ​ជា​ទូទៅ​ កុមារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ធ្មេញ។​ យោង​តាម​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​សារធាតុ​phytonutrient catechins នៅ​ក្នុង​តែ​បៃតង​ អាច​ការពារ​មាត់​ធ្មេញ​របស់​កុមារ​​ ប្រឆាំង​នឹង​បញ្ហា​ប្រហោង​ធ្មេញ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ ហើយ​​សមាសធាតុ​ផ្សំស្ពានធ័រ​​​អាច​​ជួយ​កាត់​បន្ថយ​ក្លិន​មាត់​មិន​ល្អ​ថែម​ទៀត​ផង​។​ គណនា BMI ២. ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ ​​​​​​បន្ថែម​ពី​នេះ​ សារធាតុ​Catechins​ក៏​អាច​ជួយ​ការពារ​កូន​របស់​យើង​ពី​ជំងឺ​ផ្ដាសាយ​បាន​ផង​ដែរ។​ យោង​តាម​ការ​សិក្សា​ដែល​ផ្សាយ​ដោយ​ The Journal of Nutrition បាន​បង្ហាញ​ថា​ ក្មេង​ដែល​ញ៉ាំ​តែ​បៃតង​ចាប់​ពី​១​ពែង​ដល់​៥​ពែង​ក្នុង​មួយ​ថ្ងៃ​ ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដែល​មិន​ញ៉ាំ​តែ​បៃតង​សោះ​។ អត្ថបទគួរអាន៖  តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន ជឿអត់ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព? អាហារទាំងនេះ មានមុខងារសំខាន់ជួយដល់ខួរក្បាល និងការចងចាំ ទំពាំងបាយជូរ​ខ្មៅផ្ដល់​អត្ថប្រយោជន៍​ច្រើន​ មិន​គួរ​រំលង​​​​​ ៣. ជួយ​ថែទាំ​​សុខភាព​បេះដូង​​ ការ​មានកំណកខ្លាញ់នៅ​ក្នុង​សរសៃ​ឈាម​​ គឺ​ចាប់ផ្ដើម​តាំង​ពី​​យើង​នៅ​​​វ័យ​ក្មេង​​ម្ល៉េះ​។​ ដូច​នេះ​ ការ​ចាត់​វិធានការ​ដើម្បី​លើក​កម្ពស់​សុខភាព​បេះដូង​ មាន​សារសំខាន់​ណាស់ ពីព្រោះ​វា​អាច​ការពារ​​ការ​វិវត្ត​ទៅ​រក​ជំងឺ​​បេះដូង​នៅ​ពេល​ដែល​​​ក្មេង​ៗ​ធំ​ពេញ​វ័យ​។​ ជាក់​ស្ដែង​ បញ្ចូល​តែ​បៃតង​ទៅ​ក្នុង​របប​អាហារ​របស់​ក្មេង ​អាច​ជួយ​បង្កើន​សុខភាព​បេះដូង​​​ដល់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ​។ […]


ចិញ្ចឹមកូន

តិចនិកថែទាំមុនលើមុខទារក ចៀសវាងកើតបញ្ហាធំលើសដើម

យើង​ធ្លាប់​ដឹង​ទេ​ថា អា​អូន​ទើប​នឹង​កើត​ក៏​ចេះ​មាន​មុន​ដូច​មនុស្ស​ធំ​ពេញ​វ័យ​យើង​ដែរ។ ទារក​កើត​មុន ជា​រឿង​ធម្មតា និង​ជា​បញ្ហា​សើ​ស្បែក​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ មុន​លើ​ទារក​ភាគ​ច្រើន​កើត​ស្បែក​ដង​ខ្លួន ចង្កា ថ្ងាស ខ្នង និង​មុខ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។ ជុំ​វិញ​បញ្ហា​កើត​មុន​លើ​ទារក​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​កើត​មុន​នេះ មាន​ជាង​២០%​ នៅ​លើ​ទារក ហើយ​វា​ក៏​មិន​មាន​មូល​ហេតុ​ច្បាស់លាស់ ប៉ុន្តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ខ្លះ​ៗ បង្ហាញ​ថា ការ​ដែល​អា​អូន​កើត​មុន គឺ​បណ្ដាល​មក​ពី​អ័រម៉ូន​របស់​ទារក​ដែល​ទទួល​បាន​ពី​ម្ដាយ។ វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​បន្ត​ទៀត​ថា ការ​កើត​មុន​នេះ អាច​កើត​មាន​ក្រោយ​ទារក​កើត​ភ្លាម តែ​ភាគ​ច្រើន​កើត​មាន​ក្នុង​កំឡុង​ពេល ​២-៤​សប្ដាហ៍​ក្រោយ​ទារក​កើត និង​អូស​បន្លាយ​រយៈ​ពេល​២-៣ថ្ងៃ ឬ​អាច​២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ ការ​កើត​មុន​នេះ​មិន​មែន​ជា​ករណី​ធ្ងន់​ធ្ងរ ហើយ​ក៏​មិន​មាន​ការ​ឈឺ​ចាប់ ឬ​បណ្ដាល​ឲ្យ​អា​អូន​រមាស់​អី​ដែរ យើង​អាច​ជួយ​ថែ​ទាំ​ស្បែក​អា​អូន​បាន​ដោយ​៖ - រក្សា​ស្បែក​ទារក​ឲ្យ​បាន​ស្អាត មាន​អនាម័យ - កុំ​ប្រើ​កន្សែង​ជូត​លើ​ផ្ទៃ​មុន​ទារក​ខ្លាំង​ៗ - កុំ​ប្រើ​គ្រីម សាប៊ូ ឬ​ឡេ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មុន​កាន់​តែ​ចេញ​ច្រើន - កុំ​ញេច ឬ​កេះ​មុន​ទារក។ល។ ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មាន​ការ​ព្រួយ​បារម្ភពី​បញ្ហា​មុន​លើ​មុខ ឬ​ដង​ខ្លួន​កូន ម៉ាក់​ប៉ា​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ផលិតផល​ផ្តេសផ្ដាស​តាម​គ្នា​ឲ្យ​កូន​ទេ។


បញ្ហាសុខភាពកុមារផ្សេងទៀត

​​​វិធីសាស្ត្រ​ងាយ​ៗ​ ជួយកូនគ្រប់គ្រង​ផ្លូវ​ចិត្តបានល្អ

សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​ គឺ​ជា​គ្រឿង​សម្គាល់​សុខភាព​នៃ​មនុស្ស​គ្រប់​រូប​ មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​ឡើយ​។​ ចំពោះ​ក្មេង​ នៅ​ពេល​ដែល​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ល្អ​ ពួក​គេ​​មិន​មាន​ភាព​ហត់​នឿយ ​នៅ​ពេល​ជិះ​កង់​នៅ​​បរិវេណ​ជិត​ៗ​ផ្ទះ​ ឬ​អាច​​បន្ត​​ការ​លេង​កីឡា​បាន​យ៉ាង​ស្វាហាប់​។ យ៉ាង​ណា​មិញ​ ​​ការ​ធ្វើ​លំហាត់​ប្រាណ​​តែ​មួយ​មុខ​ មិន​អាច​ឲ្យ​ក្មេង​ៗ​​មាន​​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​បាន​ល្អ​ឡើយ​ លុះត្រាតែ​មាន​ការ​រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាហារ​ជីវជាតិ​​ ទើប​ជា​ការ​ប្រសើរ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ណែនាំ​កូន​​អំពី​កត្តា​សំខាន់​ៗ​ទាំង​បី​ ដែល​អាច​នាំ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​នៅ​ពេល​អនាគត​។ ១. រក្សា​ទម្ងន់​ខ្លួន​​ឲ្យ​បាន​ត្រឹមត្រូវ​ ​​ប្រសិនបើ​កូន​​លើស​ ឬ​ខ្វះ​ទម្ងន់​ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​។​ ដូច​នេះ​ប៉ា​ម៉ាក់​​​ត្រូវ​ប្រាកដ​ថា​កូន​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ក្មេង​កាន់​តែ​រឹងមាំ​ទ្វេ​ដង​។​ ប៉ា​ម៉ាក់​អាច​ប្រើ​ BMI ឬ​សន្ទស្សន៍​ម៉ាស​រាងកាយ​ ក្នុង​ការ​វាយតម្លៃ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​របស់​កូន​ ពីព្រោះ​វា​មាន​ភាព​ត្រឹមត្រូវ​​​​​​ជាង​ការ​គណនា​ទម្ងន់​ខ្លួន​តែ​មួយ​​មុខ​។ ២. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ នៅ​ពេល​ដែល​កុមារ​ញ៉ាំ​អាហារ​សុខភាព​ ព្រម​ទាំង​មាន​ទម្ងន់​ខ្លួន​សមស្រប​ ពួក​គេ​​អាច​​មាន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​​​​រួច​ទៅ​ហើយ​។​ ប៉ុន្តែ​ ប្រសិនបើ​ចង់​​ឲ្យ​ពួក​គេ​​ចេះ​ស៊ូ​ទ្រាំ​បន្ថែម​ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ហ្វឹកហ្វឺន​​បេះដូង​ ក៏​ដូចជា​សួត​របស់​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​ ​​ ​ជា​ទូទៅ​ ក្មេងៗ​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​ក្នុង​ថ្ងៃ​ ដូចជា​ការ​រត់​ ហែល​ទឹក​ ជិះ​កង់​ ឬ​លេង​បាល់​ទាត់​ជាដើម​។ បន្ថែម​ពី​នេះ​ សាច់​ដុំ​រឹងមាំ​ក៏​រួម​ចំណែក​នៃ​ការ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ផ្លូវ​ចិត្ត​ផង​ដែរ​។​ ក្នុង​ករណី​ដែល​កូន​ខ្សោយ​កម្លាំង​ ពួក​គេ​នឹង​មាន​អាការៈ​ហត់នឿយ​​យ៉ាង​ឆាប់​រហ័ស​។​ ហេតុ​នេះ​ហើយ​ យើង​គួរ​ឲ្យ​កូន​ចូលរួម​សកម្មភាព​ពង្រឹង​សាច់​ដុំ​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​ ៣. របប​អាហារ​ត្រឹមត្រូវ​ របប​អាហារ​​មាន​តួនាទី​សំខាន់​បំផុត​ចំពោះ​សុខភាព​រាងកាយ​យើង​ទាំង​មូល​។​ នៅ​ពេល​ដែល​កុមារ​ទទួល​បាន​អាហារ​​សុខភាព​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​ ពួក​គេ​នឹង​មាន​ទម្ងន់​ខ្លួន​​​​សមស្រប​ ក៏​ដូចជា​មាន​ថាមពល​​​រាងកាយ​រយៈពេល​យូរ​។​ របប​អាហារ​​ល្អ​ៗ​ ដែល​ក្មេង​គួរ​ញ៉ាំ​ជា​ប្រចាំ​មាន​ដូចជា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​សំខាន់​ៗ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ